Day: March 30, 2022

លោក​វីលៀម ថនតុ​ន បឺន (បៀល)បន្សល់ទុក​ក្តីស្រឡាញ់​សម្រាប់​កម្ពុជា

«ខ្ញុំនឹងចងចាំអំពើល្អ​គាត់នៅក្នុង​បេះ​ដូង និងក្រុមគ្រួសាររបស់យើងខ្ញុំទាំងអស់នឹងចងចាំគាត់។» នេះជា​ប្រសាសន៍​របស់​លោក​លោកចាន់ សុភ័ណ្ឌ ជាកូនចិញ្ចឹមរបស់លោកបៀល បានថ្លែងនៅ​ក្នុង​ពិធីបុណ្យសព​នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន នារាជធានីភ្នំពេញ កាលពីថ្ងៃទី​​២៤​ ខែមីនា ឆ្នាំ២០២២។ លោកសុភ័ណ្ឌ​បន្តថា គាត់សូមអរគុណដល់ព្រះជាម្ចាស់ដែលបាន​ប្រទាន​លោក​បៀល​មកលើភព​ផែន​ដីនេះ។ គាត់​បានជួយទាំងអស់មនុស្សនៅ​លើពិភពលោកនេះ មិនថាកូរ៉េ ចិន ជប៉ុនឬប្រទេសផ្សេងៗ ជាពិសេសគាត់បានជួយច្រើននៅប្រទេសកម្ពុជាយើង។ រយៈពេល​កន្លង​មក​ លោក​បៀល​បាន​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក សុភ័ណ្ឌ​ ក្រោយពេល​វិល​ត្រឡប់​​មក​ពី​សហរដ្ឋអាមេរិក។ សុភ័ណ្ឌ​បន្ថែមថា «ខ្ញុំក៏មិនដឹងសងគុណគាត់យ៉ាងម៉េច មានតែការមើល​ថែគាត់ ហើយខ្ញុំក៏សោកស្តាយផងដែរ ដែលខ្ញុំបាន​បាត់បង់អ្នកទីប្រឹក្សារបស់ខ្ញុំម្នាក់។ នៅពេល​ដែល​ខ្ញុំ​មានបញ្ហាអ្វីមួយខ្ញុំពិភាក្សាជាមួយគាត់មុនគេ ប៉ុន្តែមានតែគាត់ទេយល់ចិត្តខ្ញុំច្រើន។» ពិធីបុណ្យសព​របស់​លោក​វីលៀម ថនតុ​ន បឺន (បៀល) (Br. William Thornton Burns_Bill) នៃក្រុមគ្រួសារម៉ារីណុល ត្រូវបានធ្វើ​ឡើង​ក្រោម​អធិបតីភាពរបស់ លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ និងបូជាចារ្យជាច្រើនរូបទៀត នៅ​ព្រះវិហារ​ព្រះកុមារ​យេ​ស៊ូ ​​បឹងទំពុន ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមការឱ្យដឹងពីលោកបូជាចារ្យ ដាមីញាំង ហ្វានឺ បងប្រុសវីលៀម បៀល បានរស់នៅកម្ពុជាជាង២០ឆ្នាំ ធ្វើជា​សក្ខីភាពអំពីព្រះយេស៊ូអំពីវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង អំពីព្រះជាម្ចាស់​ក្នុងព្រះសហ​គមន៍​របស់យើងនៅកម្ពុជា។ លោកបូជាចារ្យ …

លោក​វីលៀម ថនតុ​ន បឺន (បៀល)បន្សល់ទុក​ក្តីស្រឡាញ់​សម្រាប់​កម្ពុជា Read More »

ក្រុមបងស្រីតូចតាចនៃព្រះយេស៊ូ២រូបនៅកម្ពុជា​វិលត្រលប់ទៅប្រទេសកូរ៉េវិញ

ក្រុម បន្ទាប់​ពី​មាន​បេសកកម្ម​នៅ​ក្នុងប្រទេស​កម្ពុជា​ ជាង១០​ឆ្នាំ​មក​នេះ ក្រុម​គ្រួសារ​បងស្រី​តូចតាច (Little Sisters​ of Jesus) ដែលមាន​សមាជិក​ចំនួន​២​រូប បាន​ធ្វើ​មាតុភូមិ​និវត្តន៍ទៅកាន់​ប្រទេស​កូរ៉េវិញ នាព្រឹកថ្ងៃទី​២៩ ខែ​មីនា ២០២២។ ដូនជីសូហ្វីយ៉ា គីយ៉េន (Sophia Kyeng)មាន​ប្រសាសន៍ឱ្យដឹងថា ទិសដៅ​សំខាន់​របស់​ក្រុម​គ្រួសារ​បងស្រី​តូចតាច​នៃ​ព្រះយេស៊ូ​មក​កម្ពុជា គឺ​ចង់​ពង្រីក​សមាជិក ​នៅ​តាម​បណ្ដាប្រទេស​ក្នុង​ទ្វីបអាស៊ី​បន្ថែមទៀត។​ ក្រុមអ្នកបួសនេះ បាន​មកដល់​កម្ពុជា​ក្នុងឆ្នាំ​២០១១ ដោយ​មាន​បេសកកម្ម​ដំបូង​ក្នុង​ខេត្ត​តាកែវ ហើយ​បាន​មកបម្រើការងារ​នៅ​ទីក្រុងភ្នំពេញ​ក្នុង​ឆ្នាំ​២០១៤។ ដូនជីសូហ្វីយ៉ា បាន​ឲ្យដឹងថា បេសកកម្ម​ក្រុម​បងស្រី​តូចតាច​នៃព្រះយេស៊ូ​ គឺ​រស់នៅ និង​ធ្វើកិច្ចការងារ​តូចតាច ​ដើម្បី​បង្ហាញពី​វត្តមានរបស់ព្រះជាម្ចាស់​ទៅដល់​អ្នក​ក្រីក្រ​តូចតាច​នៅក្នុងសង្គម។ ដូនជី​សូហ្វីយ៉ា​បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​៩ឆ្នាំដែលគាត់​និង​ដូនជីម្នាក់ទៀត បាន​រស់នៅ​និង​ធ្វើការងារ​ក្នុងនាម​ជា​ដូនជី​កាតូលិក គឺដើម្បី​បង្ហាញ​សក្ខីកម្ម​ជា​គ្រីស្ត​បរិស័ទ​ទៅដល់​មនុស្ស​ដទៃ​ទៀតក្នុង​កន្លែង​ការងារ។ ដូនជីសូហ្វីយ៉ា ជាជនជាតិកូរ៉េខាង​ត្បូង និយាយ​ខ្មែរ​បាន​ខ្លះៗ ឲ្យដឹងទៀតថា «ខ្ញុំ​មាន​បទពិសោធច្រើន​ជាមួយ​មនុស្សជនជាតិ​​កម្ពុជា។ នៅរោង​ចក្រ ខ្ញុំ​មិន​ត្រឹម​តែជាអ្នក​ធ្វើ​ការ​ជាមួយ​គ្នា ប៉ុន្តែ​ជា​មិត្ត​ភក្តិ ជាបង និងជាអ្នក​ជិត​ខាង​។» ជាច្រើន​ឆ្នាំ​មក​នេះ​តាម​ការ​សង្កេត​របស់​ក្រុម​ដូនជី បាន​ឲ្យដឹងថា ប្រជាជន​កម្ពុជា​មិន​សូវ​ចាប់​អារម្មណ៍ពីជីវិត​អ្នក​បួស ឬ​គ្រីស្ត​បរិស័ទ​ទេ។ ពួក​គេ​ចាប់​អារម្មណ៍​លើ​ជីវិត​ធម្មតា ដោយ​ក្រៅពី​ធ្វើ​ការ​ងាររួមគ្នា​ ព្រោះ​ពួកគេ​បាន​ផ្សារភ្ជាប់​ជីវិត​​យ៉ាងជ្រៅ​ក្នុងព្រះពុទ្ធសាសនា។ ដូនជីបញ្ជាក់ថា «នៅពេល​ដែល​ខ្ញុំ​និយាយ គេ​លើកពីវត្តមក​ភ្ជាប់ជាមួយ។» ទោះបីជា​យ៉ាងនេះក្តី …

ក្រុមបងស្រីតូចតាចនៃព្រះយេស៊ូ២រូបនៅកម្ពុជា​វិលត្រលប់ទៅប្រទេសកូរ៉េវិញ Read More »

អភិបូជាបុណ្យទេវទូតជូនដំណឹងធ្វើនៅព្រះសហគមន៍ក្សត្រីនៃសន្តិភាពអរិយក្សត្រ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២

អត្ថបទ​ទី​១៖ អេសាយ ៧,១០-១៤. ៨,១០ មើល៍! ស្ត្រី​ព្រហ្ម‌ចារី​នឹង​មាន​ផ្ទៃ​ពោះ។ អស ៧,១៤ អត្ថបទ​ទី​២៖ ហេប្រឺ ១០,៤-១០ «ឥឡូវ​នេះ ទូលបង្គំ​សូម​មកធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ»។ ហប ១០,៩ ដំណឹង​ល្អ៖ លូកា ១,២៦-៣៨ ចូរ​មាន​អំណរ​សប្បាយ​ឡើង! លក ១,២៨ “តាម​រយៈ​ព្រះនាង​ម៉ារី​យើង​មើល​ឃើញ​ស្ថាន​បរម​សុខ” បង​ប្អូន​ជា​ទី​ស្រឡាញ់ “យុវនារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ហើយ​ថ្វាយ​ព្រះនាម​ថា អេម៉ាណូអែល គឺ​ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​យើង” នេះ​ជា​ព្រះបន្ទូល​ដែល​ព្យាការី​អេសាយ​បាន​ថ្លែង មុន​ព្រះនាង​ម៉ារី​បាន​ទទួល​ដំណឹង​ទៅ​ជា​មាតា​របស់​ព្រះជាម្ចាស់។ ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹក​ដី​របស់​ព្រះយេស៊ូ​នៅ​ប្រទេស​អ៊ីស្រាអែល ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​របស់​ព្រះនាង​ម៉ារី​ដែល​នៅ​សល់​ថ្ម​ខ្លះៗ។ នៅ​ក្នុង​ផ្ទះ​នោះ គេ​បាន​សរសេរ​ពាក្យ​ស្លោក​ជា​ភាសា​ឡាតាំង​ដែល​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា “គឺ​នៅ​កន្លែង​ហ្នឹង​ព្រះយេស៊ូ​ជា​អម្ចាស់​ចាប់​កំណើត​ជា​មនុស្ស”។ ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​យើង​នឹក​រលឹក​ដល់​ថ្ងៃ​ដែល​ព្រះយេស៊ូ បាន​ចាប់​កំណើត​ជា​មនុស្ស​នៅ​ក្នុង​ផ្ទៃ​ពោះ​របស់​ព្រះនាង​ម៉ារី។ ព្រះបន្ទូល​តាម​រយៈ​ព្យាការី​អេសាយ បាន​ក្លាយ​ទៅ​ជា​ព្រះបន្ទូល​យ៉ាង​ជាក់​ស្តែង “យុវនារី (គឺ​ព្រះនាង​ម៉ារី) នឹង​មាន​ផ្ទៃ​ពោះ (ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ) នាង​នឹង​សម្រាល​បាន​បុត្រ​មួយ (គឺ​ព្រះយេស៊ូ​ដែល​ជា​ព្រះអម្ចាស់) ហើយ​ថ្វាយ​ព្រះនាម​ថា​អេម៉ាណូអែល (ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​យើង)”។ ដំណឹង​ល្អ​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ ដំណឹង​ល្អ​ដែល​យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង​នៅ​ក្នុង​ព្រះនាង​ម៉ារី។ ដោយសារ ព្រះនាង​ម៉ារី​បាន​ឯកភាព​ជា​មួយ​ព្រះជាម្ចាស់ ដើម្បី​ចូល​នៅ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះអង្គ ដោយ​បាន​ឆ្លើយ​ថា “នាង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ …

អភិបូជាបុណ្យទេវទូតជូនដំណឹងធ្វើនៅព្រះសហគមន៍ក្សត្រីនៃសន្តិភាពអរិយក្សត្រ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ Read More »

អភិបូជារំលឹកសន្តយ៉ូសែបធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបសែនសុខ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ សាមូអែល​ទី​២ ៧,៤-៥.១២-១៤.១៦ ពេល​ណា​អ្នក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក។ ២​សម ៧,១២ អត្ថបទ​ទី២៖ រ៉ូម ៤,១៣.១៦-១៨.២២ តាម​សេចក្ដី​សុចរិត​ដែល​បាន​មក​ពី​ជំនឿ​វិញ។ រម ៤,១៣ ដំណឹងល្អ៖ ម៉ាថាយ ១,១៦.១៨-២១.២៥ លោក​យ៉ូសែប ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ។ មថ ១,១៩ “ភាព​សុចរិត​និង​ជំនឿ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយសារ​ព្រះសហគមន៍​ណែនាំ​ឲ្យ​យើង​គោរព​សន្ត​យ៉ូសែប។ ជីវិត​របស់​យើង​ត្រូវ​ការ​មាន​គំរូ​ដើម្បី​ទៅ​មុខ យើង​មាន​គំរូ​យ៉ាង​ពិសេស​គឺ​ព្រះយេស៊ូ​ពិត​មែន តែ​ព្រះយេស៊ូ​ភ្ជាប់​ជា​មួយ​យើង ព្រះយេស៊ូ​ជា​ព្រះជាម្ចាស់​ផង ជា​មនុស្ស​ផង។ សន្ត​យ៉ូសែប ជា​មនុស្ស​សាមញ្ញ​ធម្មតា​ដូច​ព្រះនាង​ម៉ារី ដែល​រស់​នៅ​ក្នុង​សង្គម​ពី​ដើម ដែល​នៅ​រស់​ជា​គ្រួសារ​មួយ​ដែល​ត្រៀម​ខ្លួន​រៀប​ការ ដែល​មាន​ការងារ​ធ្វើ​ជា​ជាង​ឈើ។ ប៉ុន្តែ សន្ត​យ៉ូសែប​បាន​ធ្វើ​ជា​គំរូ​សម្រាប់​យើង ដោយសារ​សន្ត​យ៉ូសែប​ពី​ដើម​រៀង​មក​បាន​ដើរ​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង ដែល​យើង​ឃើញ យើង​មាន​រូប​សន្ត​យ៉ូសែប យើង​ឃើញ​ផ្កា​មួយ​គឺ​ផ្កា​លីលី​ពណ៌ស។ នេះ​ជា​ផ្កា​របស់​សន្ត​យ៉ូសែប សន្តី​តេរេសា​គឺ​មាន​ផ្កា​កុលាប និង​សន្ត​យ៉ូសែប​គឺ​ផ្កា​លីលី​ពណ៌​ស ដោយសារ​ដើម្បី​នឹក​ឃើញ​ថា​សន្ត​យ៉ូសែប​ជា​មនុស្ស​សុចរិត ផ្កា​លីលី​ពណ៌​ស​ជា​និមិត្ត​រូប​នៃ​មនុស្ស​សុចរិត។ ថ្ងៃ​នេះ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​សន្ត​យ៉ូសែប​ដែល​ជា​មនុស្ស​សុចរិត។ មនុស្ស​សុចរិត យើង​បាន​ស្ដាប់​ម្ដងៗ​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ថ្ងៃ​នេះ​យើង​បាន​ស្ដាប់​អំពី​លោក​អាប្រាហាំ​នៅ​ក្នុង​អត្ថបទ​ទី​ពីរ។ លោក​អាប្រាហាំ ជា​មនុស្ស​សុចរិត​ដោយសារ​លោក​អាប្រាហាំ​បាន​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះជាម្ចាស់។ …

អភិបូជារំលឹកសន្តយ៉ូសែបធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបសែនសុខ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ Read More »

លោកអូលីវីយ៉េ៖ជំនឿរបស់យើង​ត្រូវ​យកចិត្ត​ទុកដាក់​លើតួនាទីរបស់​យើង​ផ្ទាល់ខ្លួន

ថ្លែងនៅ​ក្នុងពិធី​បុណ្យ​ឱឡារិក​គោរព​សន្ត​យ៉ូសែប ដែលជាឧបការី​ព្រះសហគមន៍នៅសែនសុខនៃ​ព្រះវិហារ​សន្ត​យ៉ូសែប ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នពេញ លោក​អភិបាលព្រះសហគមន៍ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​ហស្លេ មាន​ប្រសាសន៍​ថា ថ្ងៃនេះព្រះសហគមន៍​ឱ្យយើងគោរពសន្តយ៉ូសែប ដែលជាគំរូសម្រាប់យើងទាំងអស់គ្នា ដោយសន្តយ៉ូសែប ជាមនុស្សសុចរិត។ តាំងពីដើមរៀងមកបានដើរតាមព្រះជាម្ចាស់។ ពិធិបុណ្យ​គោរព​នេះ បាន​ធ្វើ​ឡើង​​នៅ​រៀង​រាល់​ថ្ងៃទី​១៩ មីនា ជា​រៀង​រាល់​ឆ្នាំ​ តាម​ប្រតិទិន​របស់​ព្រះសហគមន៍កាតូលិក​សកល។ លោក​យ៉ូសែប គឺជា​បិតា​របស់​ព្រះយេស៊ូ ត្រូវ​ជា​ស្វាមី​របស់​ព្រះនាង​ម៉ារី។ នៅលើរូប​សំណាក​របស់​លោក​យ៉ូសែប មាន​ផ្កាលីលីពណ៌ស ជាតំណាង សុចរិតរបស់​លោក​។ លោកអភិបាល​អូលីវីយ៉េ បញ្ជាក់​ថា ភាពសុចរិតរបស់​លោក​ គឺបានមកពីព្រះជាម្ចាស់ផ្ទាល់។ លោក​បាន​ឲ្យ​គ្រីស្ត​បរិស័ទដែល​បាន​ចូលរួម​ទាំង​អស់ រិះគិតអំពី​សុចរិត​ភាព​របស់​ខ្លួន និង​យក​លោក​យ៉ូសែប​ជា​គំរូនៃ​ជំនឿ។ លោក​អភិបាល​រំឭកថា ព្រះជាម្ចាស់មានគម្រោងការដោយបំភ្លឺលោកយ៉ូសែប និងលោកយ៉ូសែបមានជំនឿ និងទុកចិត្តព្រះជាម្ចាស់ បានប្ដូរគម្រោងការរបស់គាត់​ដោយ​ព្រម​ទទួលព្រះនាង​ម៉ារី និងព្រះកុមារយេស៊ូជាគ្រួសាររបស់គាត់។​ ជាមួយគ្នានេះ លោកអភិបាល​​ក៏បាន​លើកទឹកចិត្ត​ឲ្យ​គ្រីស្ត​បរិស័ទ​​ព្រម​ចូលរួម​ក្នុងគម្រោងការ​របស់​ព្រះជាម្ចាស់ «ដោយដឹងថាព្រះជាម្ចាស់មិនបោះបង់យើង និងយើងជាគ្រីស្តបរិស័ទ យើងមានជំនឿ និងសេចក្ដីសង្ឃឹមថែមទៀត។»  លោកអភិបាល​រំលឹកថា សូមសម្លឹងមើលសន្តយ៉ូសែបជាឪពុក។ លោកយ៉ូសែប បានយកចិត្តទុកដាក់ចិញ្ចឹមគ្រួសារ និងអប់រំកូនឱ្យចេះមានទំនាក់ទំនងនិងមានជំនាញ។ «ជំនឿរបស់យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់លើតួនាទីរបស់យើងខ្ពស់ ដោយធ្វើដំណើរទៅមុខ។​ ចូរ​យើងទូលអង្វរតាមរយៈសន្តយ៉ូសែប ឱ្យរកឃើញសេចក្ដីសង្ឃឹម សុខសន្តិភាព។» យុវជន …

លោកអូលីវីយ៉េ៖ជំនឿរបស់យើង​ត្រូវ​យកចិត្ត​ទុកដាក់​លើតួនាទីរបស់​យើង​ផ្ទាល់ខ្លួន Read More »

លោកអភិបាល​អូលីវីយ៉េ ទទួល​មេដាយ​ស្ថាបនាជាតិ

ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បាន​បំពាក់​មេដាយ​ស្ថាបនាជាតិ​ជូន​ដល់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​​ដែល​បាន​ជួយ​កសាង​និង​ឧត្ថម្ភ​សម្ភារ​មួយ​ចំនួន​ដល់​វិទ្យាល័យសម្ដេចក្រុមព្រះ និងព្រះអង្គម្ចាស់ក្សត្រិយនរោត្ដម ម៉ារីរណឫទ្ធិ អង្គរនាប ស្ថិត​នៅ​ក្នុង​ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ២៤ មីនា ២០២២។ ថ្លែង​នៅ​ក្នុងអង្គ​ពិធី ក្នុងទីតាំង​របស់​សាលាវិទ្យាល័យ​ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ថ្លែង​កោតសរសើរ​លោកអភិបាល​ព្រះសហគមន៍​អូលីវីយ៉េ ដែលបានជួយអភិវឌ្ឍច្រើននៅក្នុងខេត្តតាកែវនេះ។ ឯកឧត្តម សំណូមពរដល់លោកអភិបាលអូលីវីយ៉េ ដើម្បីពិនិត្យ ពិចារណាជួយដល់កុមារគថ្លង់ និងពិការភ្នែកនៅក្នុងខេត្តតាកែវនេះ ឱ្យបានចូលរៀននិងក្លាយទៅជាពលរដ្ឋដែលមានសមត្ថភាពពេញលេញ។ លោកថា «ខ្ញុំមើលឃើញថា មានតែលោកអូលីវីយ៉េមួយទេដែលមានលទ្ធភាពអាចជួយបាន។» លោក អ៊ូ ហេង នាយកវិទ្យាល័យ មាន​ប្រសាសន៍ថា សមិទ្ធផល​ដែល​លោក​អភិបាល​អូលីវីយ៉េបាន​ជួយកន្លង​មក​នេះ​មាន​សាលា​រៀន​ដែល​មាន​១០​បន្ទប់​ ដែល​សហការជាមួយ​អង្គការ​កុមារ​មេគង្គ​កម្ពុជា​ និង​២០២០កន្លងទៅនេះ ​លោក​បាន​ជួសជុល​សាលា​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជា​មួយ​ម៉ឺន​ដុល្លារអាមេរិក​បូករួម​ទាំង​ឡាបូ​លាង​សម្អាតដៃនិង​រោង​ដំណាំផងដែរ។ លោកនាយក​សាលា​រូប​នេះ បាន​ឲ្យ​ដឹងទៀតថា លោកអភិបាល​ក៏​បាន​ឧត្ថម្ភ​នូវ​​ ​កុំ​ព្យូទ័រ​ដល់​​សិស្ស​និងលោក​​គ្រូ​អ្នក​គ្រូនៅ​ក្នុង​សាលា​ផងដែរ។ លោក​បញ្ជាក់​ថា  «សម្រាប់​នៅ​តំបន់​ជនបទសាលាមួយ​ចំនួន​មិន​ងាយ​មានកុំ​ព្យុទ័រ​បង្រៀន និង​រៀន​ទេ។ នេះជាឱកាស​មួយ​ដ៏ល្អ​ប្រពៃ និង​ក្នុង​នាម​ជានាយក​សាលា និង​អាជ្ញាធរដែនដី​សូម​ថ្លែង​អំណរគុណដ៏ជ្រាល​ជ្រៅ​បំផុតសម្រាប់​ទឹក​ចិត្ត​សប្បុរសធម៌​របស់​លោក​អភិបាល​អូលីវីយ៉េ។» លោកអ៊ូ ហេង បន្ថែម​ទៀតថា …

លោកអភិបាល​អូលីវីយ៉េ ទទួល​មេដាយ​ស្ថាបនាជាតិ Read More »

Subscribe to our newsletter

Don't miss new updates on your email