Month: April 2022

វិទ្យាស្ថានសន្តប៉ូល ទទួលបានជ័យលាភី «មេត្រីបរិស្ថាន» ពីក្រសួងបរិស្ថាន

វិទ្យាស្ថានសន្តប៉ូល បានទទួលជ័យលាភីវគ្គផ្តាច់ព្រ័ត្រ ពីការប្រកួតប្រជែងរកស្នាដៃនិងគំនិតប្រឌិត របស់គ​ម្រោ​ងអនាគតបៃតងកម្ពុជា USAID ដែលបានប្រកាសជាផ្លូវការនាល្ងាចថ្ងៃទី ០៦ ខែមេសា ក្រោមអធិបតីភាពរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី នែនស៊ី ជែ អ៊ីសលីក នាយិកាបេ​ស​កម្ម នៃទីភ្នាក់ងារជំនួយអាមេរិក USAID​។ ការប្រកួតប្រជែងរកស្នាដៃនិងគំនិតច្នៃប្រឌិត បានដំណើរការពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២១ បានលើកទឹ​ក​ចិត្តដល់បេក្ខជនបេក្ខនារី ឱ្យផលិតសម្ភារៈផ្សព្វផ្សាយដែលមានគំនិតច្នៃប្រឌិតនិងទាក់ទាញ ក្នុងគោលបំ​ណង «កាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារឹមធ្វើពីឈើប្រណិត»។ ស្នាដៃដែលត្រូវបានជ្រើសរើសស​ម្រិ​តសម្រាំង នឹងត្រូវបានចែកចាយជាសាធារណៈក្នុងប្រព័ន្ធផ្សព្វផ្សាយយុ​ទ្ធនាការ ដែលជំរុញ សាធារណជន ឱ្យពិចារណា​ប្តូរមកប្រើប្រាស់គ្រឿងសង្ហារឹម ដែលមានមេត្រីភាពនឹងបរិស្ថាន ជាជាងប្រើប្រាស់គ្រឿងសង្ហារឹមធ្វើពីឈើប្រណិត។ លោក ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានថ្លែងថា ៖ «កម្មវិធីជាកម្មវិធីមួយដែលលើកទឹកចិត្តដល់ ស្ថានប័នឬបុគ្គលដែលអនុវត្តគាំទ្រកម្មវិធីសហមេត្រីបរិស្ថាន ជាក់ស្តែងវិទ្យាស្ថានសន្តប៉ូលយើង គឺគ្រឹះ​ស្ថា​ន​ឧត្តមសិក្សាមួយដែលយកចិត្តទុកដាក់ លើបរិស្ថាន»។ លោកបានបន្តថា ក្រោមការដឹកនាំរបស់លោកអភិបាល ឆ្នាំនេះលោក​បាន​ប្រកាសជា «​ឆ្នាំ​បៃតង» ​ពណ៌​បៃត​ង​ជាពណ៌​នៃ​សេចក្ដី​សង្ឃឹម​។ វិទ្យាស្ថានសន្តប៉ូលមានកម្មវិធីឱ្យនិស្សិតដាំដើមឈើ ក៏ដូចជាកម្មវិធីគាំទ្រ​ទៅលើបរិស្ថាននៅក្នុងវិទ្យាស្ថានទាំងមូល។ នាយកវិទ្យាស្ថានសន្តប៉ូល ក៏បានអំពាវនាវដល់និស្សិត …

វិទ្យាស្ថានសន្តប៉ូល ទទួលបានជ័យលាភី «មេត្រីបរិស្ថាន» ពីក្រសួងបរិស្ថាន Read More »

អភិបូជា​អាទិត្យ​ទី​២​នៃ​រដូវ​អប់រំ​ពិសេស

ធ្វើ​នៅ​ព្រះសហគមន៍​ត្រពាំងក្រញូង ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២២ “ថ្ម​ដ៏​មាន​ជីវិត” អត្ថបទ​ទី១៖ កំណើត​ពិភព​លោក ១៥,៥-១២.១៧-១៨ យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ កណ ១៥,១៨ អត្ថបទ​ទី២៖ ភីលីព ៣,១៧-៤,១ បង‌ប្អូន​ជា​អំណរ​សប្បាយ និង​ជា​កិត្តិយស​របស់​ខ្ញុំ។ ភីល ៤,១ ដំណឹងល្អ៖ លូកា ៩,២៨ខ-៣៦ ព្រះ‌អង្គ​នេះ​ជា​បុត្រ​ដែល​យើង​បាន​ជ្រើស‌រើស ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ។ លក ៩,៣៥ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​បាន​ស្តាប់​អត្ថបទ​ទី​១ ព្រះជាម្ចាស់​កំពុង​ប្រគល់​ទឹក​ដី​មួយ​ឱ្យ​លោក​អប្រាហាំ នៅ​ពេល​នោះ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា “យើង​នឹង​ប្រគល់​ស្រុក​នេះ​ឱ្យ​ពូជ​ពង្ស​អ្នក”។ ពេល​យើង​ស្តាប់​ព្រះបន្ទូល​នេះ យើង​អាច​នឹក​ឃើញ​ព្រះសហគមន៍​របស់​យើង តាម​កន្លែង​នីមួយៗ​ក្នុង​ខេត្ត​តាកែវ។ បី​ដូច​ជា ព្រះជាម្ចាស់​បាន​ប្រគល់​ទាំង​ខេត្ត​តាកែវ ទាំង​ប៉ុន្មាន​ភូមិ ដែល​យើង​កំពុង​ផ្សព្វផ្សាយ​ដំណឹង​ល្អ និង​កំពុង​រស់​នៅ​ជា​ពិសេស​ជីវិត​ជា​គ្រីស្ត​បរិស័ទ។ នៅ​ត្រពាំង​ក្រញូង​នេះ ព្រះជាម្ចាស់​បាន​ប្រគល់​កន្លែង​មួយ ដើម្បី​ឱ្យ​យើង​មាន​វត្តមាន ដើម្បី​អធិដ្ឋាន ដើម្បី​ជួប​ជុំ​គ្នា ដើម្បី​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ។ ទី​កន្លែង​ក៏​សំខាន់​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​យើង បង​ប្អូន​ដែល​បាន​ធ្វើ​ជំហាន​ទី​២​ក៏​បាន​ស្តាប់​ដែរ “យើង​ជា​ថ្ម​ដ៏​មាន​ជីវិត”។ យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជា​យុវជន យើង​ជា​កូន​ក្មេង យើង​ជា​ថ្ម​ដ៏​មាន​ជីវិត។ អ្វី​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ មិន​មែន​តែ​ជា​ទឹក​ដី​មួយ …

អភិបូជា​អាទិត្យ​ទី​២​នៃ​រដូវ​អប់រំ​ពិសេស Read More »

អភិបូជា​អាទិត្យ​ទី​៥​ក្នុង​រដូវ​អប់រំ​ពិសេស

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​មីកាអែល កំពង់សោម ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ អេសាយ ៤៣,១៦-២១ ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក។ អស ៤៣,១៩ អត្ថបទ​ទី២៖ ភីលីព ៣,៨-១៤ ខ្ញុំ​បាន​សុចរិត ដោយ​ជឿ​លើ​ព្រះ‌គ្រីស្ត។ ភីល ៣,៩ ដំណឹងល្អ៖ យ៉ូហាន ៨,១-១១ ក្នុង​ចំណោម​អ្នក​រាល់​គ្នា សុំ​ឲ្យ​អ្នក​ដែល​គ្មាន​បាប​សោះ យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ។ យហ ៨,៧ “កែ​ប្រែ​ចិត្ត​គំនិត​ដើម្បី​ធ្វើ​ជា​មនុស្ស​ថ្មី” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​អាទិត្យ​ទី​៥​នៃ​រដូវ​អប់រំ​ពិសេស យើង​បាន​ស្តាប់​គម្ពីរ​ដំណឹង​ល្អ​ដែល​ណែនាំ​ឱ្យ​យើង​គិត​ច្រើន​។ នៅ​ក្នុង​គម្ពីរ​នេះ មាន​ពួក​ខាង​គណៈផារីស៊ី​និង​ពួក​បណ្ឌិត​ខាង​វិន័យ បាន​ដែល​ទៅ​ជួប​ជា​មួយ​ព្រះយេស៊ូ។ នៅ​ពេល​នោះ គេ​បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​មើល​ស្ត្រី​ម្នាក់ ជា​ស្ត្រី​ដែល​បាន​ធ្វើ​អំពើ​បាប​យ៉ាង​ច្រើន។ គេ​ចង់​ឱ្យ​ព្រះយេស៊ូ​កាត់​ក្តី​គាត់ គេ​ចង់​ឱ្យ​ព្រះយេស៊ូ​ដាក់​ទោស​គាត់ ព្រះយេស៊ូ​មិន​បាន​ឆ្លើយ​អ្វី​ទាំង​អស់។ ព្រះអង្គ​កំពុង​គូស​វាស​នៅ​លើ​ដី​ខ្សាច់ (យើង​ដឹង​ហើយ​ថា​នៅ​ពេល​មាន​ខ្យល់​ឬ​មាន​ទឹក​វា​រលប់​អស់​ហើយ)។ ក្រោយ​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​យ៉ាង​ខ្លី​ថា “ប្រសិន​បើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​មនុស្ស​ម្នាក់​ដែល​មិន​បាន​ធ្វើ​អំពើ​បាប​សោះ សូម​យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ”។ នៅ​ពេល​នោះ​អស់​មនុស្ស​ហើយ នៅ​ពេល​ព្រះយេស៊ូ​ងើប​ព្រះភ័ក្ត្រ​គេ​បាន​ទៅ​អស់​ហើយ ដោយសារ​គេ​ដឹង​ខ្លួន​ឯង​ថា​បាន​ប្រព្រឹត្តិ​អំពើ​បាប​យ៉ាង​ច្រើន​ដែរ។ ព្រះយេស៊ូ​មិន​វិនិច្ឆ័យ​គាត់ មិន​កាត់​ក្តី​គាត់ ផ្ទុយ​ទៅ​វិញ​ព្រះយេស៊ូ​បាន​លើក​លែង​ទោស​ឱ្យ​គាត់​ដោយសារ​ជំនឿ។ នៅ​ពេល​យើង​បាន​ឃើញ​រឿង​នេះ កុំ​ឱ្យ​យើង​គិត​ភ្លាមៗ​ថា យើង​មិន​មែន​ដូច​ពួក​បណ្ឌិត​ខាង​វិន័យ …

អភិបូជា​អាទិត្យ​ទី​៥​ក្នុង​រដូវ​អប់រំ​ពិសេស Read More »

ព្រះវិហារ​សន្តមីកាអែល​បង្កើត​សាលា​មត្តេយ្យ​ថ្មី

លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ បាន​សម្ពោធ​អាគារ​សិក្សា​សាលា​មត្តេយ្យ​របស់​ព្រះសហគមន៍សន្តមីកាអែល ដែល​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌលអប់រំកុមារ សន្តមីកាអែល នាព្រឹកថ្ងៃទី៣ មេសា ២០២២ នៅព្រះវិហារសន្តមីកាអែល ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ នៅក្នុងកម្មវិធីសម្ពោធនេះ លោកអភិបាល អូលីវីយ៉េ មានប្រសាសន៍ថា សាលាមត្តេយ្យថ្មីនេះ អាចណែនាំកូនៗឱ្យរីកចម្រើនទាំងចំណេះដឹង និងមានទំនាក់ទំនងនៅក្នុងជីវិត​ផ្ទាល់ខ្ខ្លួនជាកូន និងជាមិត្ត។ ក្នុងពេលជាមួយគ្នានេះដែរ លោកអភិបាល ក៏អធិដ្ឋានសូមព្រះជាម្ចាស់ប្រទានពរដល់​សាលាមត្តេយ្យ​ថ្មី​នេះ ដែលជាកន្លែងមួយ​ដែលណែនាំឱ្យកូនៗអាចរៀន​ដោយ​អំណរសប្បាយ និង​រៀបចំចិត្ត​គំនិត​ដោយ​អប់រំ​កុមារដើម្បី​ឱ្យមាន​អនាគតដ៏សុខសាន្ត។​ លោក​បូជាចារ្យ អ៊ុន សុន បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​ខេត្ត​ព្រះសីហនុមាន​ប្រសាសន៍ថា ថ្ងៃនេះ​យើង​មាន​អំណរសោមន្សសរីករាយ​មែនទែន​ដែល​បាន​បើក​សាលា​ថ្មី​មួយ​ដើម្បី​អប់រំកុមារឱ្យត្រៀម​ចូល​ថ្នាក់​បឋម​សិក្សា​ដែល​មាន​អាយុ​ចន្លោះ​៤ទៅ៥ឆ្នាំ។ លោក​បន្តថា សាលានេះ​បង្កើត​ឡើង​ដោយ​មានបំណងចង់​ជួយ​ដល់ឪពុកម្ដាយ​ដែល​រវល់ធ្វើការ «ជាពិសេស​កន្លែង​នេះ​មិនមែន​ត្រឹម​តែរៀន​អក្សរទេ ប៉ុន្តែ​ចង់អប់រំ​ក្មេងៗឱ្យ​រៀប​ចំ​ខ្លួន​ដើម្បី​មាន​ទំនាក់​ទំនង​រវាងកុមារនិង​កុមារ​ ចេះ​ដឹងគុណ​និង​អរគុណគ្នាទៅវិញទៅមក និងអប់រំពួកគេឱ្យទៅជាកុមារល្អ ពលរដ្ឋល្អ ព្រោះវិស័យអប់រំជាវិស័យដែលយើងត្រូវការ​យកចិត្តទុកដាក់ធ្វើជាឪពុកម្ដាយទី២ និងធ្វើនៅក្នុង​សេចក្ដីស្រឡាញ់ដើម្បី​តបស្នងដឹងគុណដល់ព្រះជាម្ចាស់​ដោយអំណោយទាន និងកម្លាំងរបស់យើង​។» ទោះបីជា​សាលាមត្តេយ្យ​នេះ​ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ហើយ​ក្ដី ក៏ប៉ុន្តែ​មិនទាន់​បើក​បង្រៀន​នៅឡើយទេ ដែល​នឹង​ចាប់​ផ្ដើម​មាន​សកម្មភាព​នៅ​ក្រោយ​ពេល​ចូលឆ្នាំប្រពៃណី​ខ្មែរ គឺ​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ ដោយ​បច្ចុប្បន្ន​កំពុង​ទទួល​ចុះឈ្មោះ​ចូលរៀន​បណ្ដើរៗ។ នេះ​បើតាម​ប្រសាសន៍​របស់​លោក​ ​បូជាចារ្យ​អ៊ុន សុន។ លោក​​ បន្ថែមថា សម្រាប់​សាលាមត្តេយ្យនៅកំពង់សោម​នេះ យើង​ត្រូវការ​ការ​ចូលរួម​សហការពី​មាតាបិតា ឬអាណាព្យាបាលក្នុង​ការ​ចូលរួម​ឧបត្ថម្ភប្រចាំខែសមរម្យសម្រាប់ការអប់រំ ដើម្បី​ទ្រទ្រង់ចំណាយ​លើ​ម្ហូប …

ព្រះវិហារ​សន្តមីកាអែល​បង្កើត​សាលា​មត្តេយ្យ​ថ្មី Read More »

Subscribe to our newsletter

Don't miss new updates on your email