Chomneth

អភិបូជាបុណ្យលើកតម្កើងព្រះឈើឆ្កាង ពីព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ “ឈើឆ្កាង និងសិរីរុងរឿង”

ម្តាយ​នៃ​ចៅ​អធិរាជ កុងស្តង់តាំង នៅ​ឆ្នាំ​៣២៦ ឈ្មោះ ហេឡេន គាត់​បាន​ធ្វើ​បូជនីយចរ​ទៅ​ដី​ដ៏​វិសុទ្ធ ទៅ​ទីក្រុង​យេរូសាឡឹម តាម​ប្រពៃណី។ នៅ​ពេល​នោះ គាត់​បាន​រក​ឃើញ​ឈើ​ឆ្កាង​ដែល​គេ​បាន​ប្រើ​ដើម្បី​ឆ្កាង​ព្រះយេស៊ូ ក្រោយ​មក​គាត់​បាន​សាង​សង់​ព្រះវិហារ​មួយ​នៅ​លើ​ឈើ​ឆ្កាង​នេះ ជា​ទី​តាំង​ដែល​គេ​បាន​ឆ្កាង​ព្រះយេស៊ូ។ ចាប់​ពី​ពេល​នោះ​មក នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ជា​ថ្ងៃ​ដែល​យើង​គោរព​ព្រះឈើឆ្កាង​ពោរ​ពេញ​ដោយ​សិរីរុងរឿង។ នៅ​ពេល​យើង​បញ្ចូល​ពាក្យ​ទាំង​ពីរ “ព្រះឈើ​ឆ្កាង” និង “សិរីរុងរឿង” ដូច​ជា​មិន​សូវ​ស៊ី​គ្នា​ទេ។ ឈើឆ្កាង​ជា​និមិត្ត​រូប​នៃ​សេចក្តី​ស្លាប់ ឈើ​ឆ្កាង​ជា​និមិត្ត​រូប​នៃ​បរាជ័យ ដូចជា​ជីវិត​របស់​ព្រះយេស៊ូ​បាន​បរាជ័យ​ហើយ។ ព្រះយេស៊ូ​បាន​ប្រកាស​ដំណឹង​ល្អ បាន​ខិត​ខំ​ធ្វើ​អំពើ​ល្អ បាន​ខិត​ខំ​ជួយ​អ្នក​ក្រី​ក្រ ជួយ​អ្នក​ជំងឺ មាន​មនុស្ស​ជា​ច្រើន​បាន​ដើរ​តាម​ព្រះយេស៊ូ​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ ចុង​ក្រោយ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ដែល​ជា​សញ្ញា​សម្គាល់​នៃ​អំពើ​ឃោរឃៅ គេ​ទុក​សម្រាប់​មនុស្ស​ដែល​ពោរពេញ​ដោយ​អំពើ​បាប ដូច​ជា​ឃាតករ មនុស្ស​ដែល​អាក្រក់​បំផុត។ ហេតុ​នេះ​ហើយ ឈើ​ឆ្កាង​ជា​សញ្ញា​នៃ​ការ​បរាជ័យ​របស់​ព្រះយេស៊ូ​គ្រីស្ត។ ប៉ុន្តែ ថ្ងៃ​នេះ​យើង​គោរព​ព្រះឈើ​ឆ្កាង​ពោរពេញ​ដោយ​សិរីរុងរឿង សិរីរុងរឿង​ដោយសារ​ឈើ​ឆ្កាង​នេះ​ព្រះបិតា​បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​មាន​ជីវិត​រស់​ឡើង​វិញ។ ព្រះជាម្ចាស់ បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​ឈរ​ឡើង ភ្ញាក់​ពី​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់។ ព្រះឈើ​ឆ្កាង ជា​សញ្ញា​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ជា​សញ្ញា​នៃ​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ ដែល​បាន​ប្រមូល​ទុក្ខ​លំបាក​របស់​យើង​ទាំង​អស់​នៅ​ក្នុង​ឈើ​ឆ្កាង​ហ្នឹង ប៉ុន្តែ​ក៏​ជា​សញ្ញា​នៃ​ជីវិត​អស់​កល្ប​ជានិច្ច។ ថ្ងៃ​នេះ យើង​បាន​ស្តាប់​ព្រះបន្ទូល​ដែល​ត្រូវ​តែ​ជាប់​ជា​មួយ​យើង​ជានិច្ច “ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រា​តែ​មួយ​រូប​របស់​ព្រះអង្គ​មក ដើម្បី​ឱ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះបុត្រា​មាន​ជីវិត​អស់​កល្ប​ជានិច្ច”។ ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ មនុស្ស​លោក​សព្វ​ថ្ងៃ …

អភិបូជាបុណ្យលើកតម្កើងព្រះឈើឆ្កាង ពីព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ “ឈើឆ្កាង និងសិរីរុងរឿង” Read More »

អភិបូជាបិទសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ “ខ្ញុំជានរណា?”

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​មាន​សំណួរ​ពិសេស​ដែល​ចេញ​ពី​ព្រះយេស៊ូ​តែ​ម្តង ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា “តើ​មនុស្ស​ទាំង​ឡាយ​ថា​ខ្ញុំ​ជា​នរណា?”។ មនុស្ស​ទាំង​ឡាយ ប្រសិន​បើ​យើង​ទៅ​សួរ​ដល់​ប្រជាជន​កម្ពុជា​ដែល​ជា​ពុទ្ធ​បរិស័ទ ឬ​ឥស្លាម​បរិស័ទ ថា តើ​ព្រះយេស៊ូ​ជា​នរណា? គេ​ធ្លាប់​ឮ​អំពី​ព្រះយេស៊ូ​ដែរ​ដូច្នេះ​ប្រហែល​គេ​មាន​ចម្លើយ​មួយ ជា​មនុស្ស​អស្ចារ្យ ជា​អ្នក​បង្កើត​សាសនា ជា​មនុស្ស​ម្នាក់​ដែល​បាន​ជួយ​អ្នក​ក្រី​ក្រ​យ៉ាង​ច្រើន ជា​មនុស្ស​ម្នាក់​ដែល​ជា​តំណាង​របស់​ព្រះជាម្ចាស់​លើ​ផែនដី​នេះ… នេះ​ជា​ចម្លើយ​ទូទៅ។ ប៉ុន្តែ បង​ប្អូន​ជា​ទី​ស្រឡាញ់​ជា​ពិសេស​យុវជន​យុវនារី ថ្ងៃ​នេះ​យើង​មាន​ព្រះបន្ទូល​មួយ​សម្រាប់​យើង​ផ្ទាល់។ ថ្ងៃ​នេះ ព្រះយេស៊ូ​បាន​សួរ​ដល់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ ជា​សាវ័ក​របស់​ព្រះយេស៊ូ ចុះ​អ្នក​រាល់​គ្នា​វិញ​តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​នរណា? ខ្ញុំ​មិន​អាច​ឆ្លើយ​ជំនួស​បង​ប្អូន​ទេ យើង​រៀងៗ​ខ្លួន​យើង​មាន​ចម្លើយ​របស់​យើង។ ខ្ញុំ​ចាំ​បាន​ថា នៅ​ពេល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​ថ្នាក់​ទី​១១ យើង​មាន​ម៉ោង​រៀន​អំពី​សាសនា​លោក​គ្រូ​បាន​សួរ​ថា សម្រាប់​យើង​ផ្ទាល់​តើ​ព្រះយេស៊ូ​ជា​នរណា? នៅ​ពេល​នោះ ដើម្បី​បាន​ចម្លើយ​ខ្ញុំ​បាន​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​យ៉ាង​ច្រើន​របស់​ឪពុក​ខ្ញុំ ខ្ញុំ​បាន​សរុប​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​ពី​សៀវភៅ​ទាំង​នោះ ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត ព្រះយេស៊ូ​ជា​ព្រះមេស៊ី ព្រះយេស៊ូ​បាន​ធ្វើ​ការ​អស្ចារ្យ…។ នៅ​ពេល​នោះ ខ្ញុំ​មិន​ទាន់​មាន​ចម្លើយ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ទេ ព្រោះ​ទាំង​នេះ​ជា​ចម្លើយ​ដែល​ចេញ​ពី​ចំណេះ​ដឹង​ច្រើន​ជាង។ តាម​ពិត បន្តិច​ម្តងៗ​ខ្ញុំ​បាន​ចូល​នៅ​ក្នុង​បទ​ពិសោធ​ផ្ទាល់​ជា​មួយ​ព្រះយេស៊ូ ព្រះយេស៊ូ​មិន​មែន​ជា​ព្រះយេស៊ូ​ដែល​យើង​បាន​រៀន​នៅ​ក្នុង​ម៉ោង​អប់រំ​ជំនឿ ព្រះយេស៊ូ​មិន​មែន​ជា​មនុស្ស​ម្នាក់​ដែល​យើង​អាច​ស្គាល់​ដោយ​គ្រាន់​តែ​អាន​ប្រវត្តិសាស្ត្រ​បាន​ទេ។ ព្រះយេស៊ូ​ជា​ព្រះជា​ម្ចាស់​ដែល​បាន​ចាប់​កំណើត​ជា​មនុស្ស ដែល​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ បន្តិច​ម្តងៗ​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់ យើង​ចាប់​ផ្តើម​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះយេស៊ូ។ ដូច​ពី​យប់​មិញ នៅ​ពេល​យើង​អង្គុយ​ក្បែរ​ឈើ​ឆ្កាង ដូច​នៅ​ប៉ុន្តែ​កន្លែង​យើង​អង្គុយ​នៅ​ក្បែរ​ព្រះកាយ ដូច​នៅ​ពេល​យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ជា​ពេល​វេលា​ដើម្បី​បង្កើត​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​ព្រះយេស៊ូ។ ហេតុ​នេះ​ហើយ ចម្លើយ​របស់​យើង​មិន​ចេញ​ពី​ចំណេះ​ដឹង​មួយ មិន​ចេញ​ពី​សៀវភៅ​ដែល​ស្តី​អំពី​ព្រះយេស៊ូ …

អភិបូជាបិទសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ “ខ្ញុំជានរណា?” Read More »

សកម្មភាពខ្លះៗរបស់តំណាងយុវជនយុវនារី៥នាក់ ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ក្នុងកម្មវិធីមមហាសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញឆ្នាំ២០២១

សកម្មភាពខ្លះៗរបស់តំណាងយុវជនយុវនារី៥នាក់ ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ក្នុងមណ្ឌលសកម្មភាពតាកែវ បានចូលរួមមហាសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញឆ្នាំ២០២១ (ពីចម្ងាយ) តាមប្រព័ន្ធអនឡាញពីថ្ងៃសុក្រ ទី១០ ដល់ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។ឆ្លៀតក្នុងឱកាសដ៏សែនសប្បាយរីករាយនេះផងដែរ យុវជនព្រះសហគមន៍ចំការទៀង ក៏បានយកពេលវេលារបស់ពួកគេដើម្បីទៅសួរសុខទុក្ខចាស់ជរានៅក្នុងភូមិ ដោយបាននាំយកនូវសម្ភារៈ ភេសជ្ជៈ និងគ្រឿងបរិភោគមួយចំនួនជូនដល់ពួកគាត់ផងដែរ។

ទារក៨នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក

លោក​បូ​ជា​ចារ្យ​វី​រៈ​ជ័យ​ ​ស្រ៊ី​ប្រា​ម៉ុង​ ​បាន​រៀប​ចំ​ពិ​ធី​ជ្រ​មុជ​ទឹក​ដល់​ទារក​៨​នាក់​ ​ ​ ​នៅ​ព្រះ​វិ​ហារ​គ​ង្វាល​ដ៏​ស​ប្បុ​រស​(ព្រះសហគមន៍រោងចក្រ)  ​ក្នុង​ភូមិ​ដី​ឥដ្ឋ​ ​ស្រុក​កៀន​ស្វាយ​ ​ខេត្ត​ក​ណ្ដាល​ ​នា​ថ្ងៃ​ទី​ ៥ ​ក​ញ្ញា​ ​២០​២១​នេះ។​ នៅ​ក្នុង​ឱ​កាស​នេះ​ដែរ​​ ​​លោក​​បូ​​ជា​​ចារ្យ​​វី​រៈ​​ជ័យ​ ស្រ៊ី​ប្រា​ម៉ុង​ ​ជា​អ្នក​ទ​ទួល​ខុស​ត្រូវ​ម​ណ្ឌល​ស​កម្មភាព​ទ​ន្លេ​មេ​គង្គ​ដែល​ក្នុង​នោះ​មាន​ព្រះ​ស​ហ​គមន៍​រោង​ចក្រ​នេះ​ ​រំ​លឹក​ឪ​ពុក​ម្ដាយ​ធម៌​ឲ្យ​អប់​រំ​កូនៗ​ ទាំង​ចំ​ណេះ​ដឹង​ទូ​ទៅ​ ​ជំ​នឿ​ ​និង​រ​បៀប​ថែ​រ​ក្សា​ពួក​គេ​ក្រោយ​ពី​ទ​ទួល​អ​គ្គ​ស​ញ្ញា​ជ្រ​មុជ​ទឹក​រួ​ច។​ ​លោក​បូ​ជា​ចារ្យ​បាន​ប​ង្ហាញ​អំ​ពី​កាយ​វិ​កា​ខ្លះៗ​ដែល​មាន​អត្ថ​ន័យ​ ​ស​ម្រាប់​អ​គ្គ​ស​ញ្ញា​ជ្រ​មុជ​ទឹក​នេះ​ ​គឺ​បូ​ជា​ចារ្យ​ ​ឪ​ពុក​ម្តាយ​ ​និង​ឪ​ពុក​ម្តាយ​ធម៌​ ​គូស​ស​ញ្ញា​ឈើ​ឆ្កាង​លើ​កុ​មារៗ​ ​គឺ​ប​ង្ហាញ​អំ​ពី​តួ​នា​ទី​ណែ​នាំ​កុ​មារ​ឱ្យ​ស្គាល់​ព្រះ​យេ​ស៊ូ​។ ​ការ​ចាក់​ទឹក​ប​ង្ហូ​លើ​ក្បាល​កុ​មារ​ ​ដែល​មាន​ឪ​ពុក​ម្តាយ​ ​និង​ឪ​ពុក​ម្តាយ​ធម៌​នៅ​ក្បែរ​  ​គឺ​ជា​ស​ញ្ញា​ប​ង្ហាញ​ថា​ពួក​គាត់​ត្រូវ​ទ​ទួល​រ​ក្សា​កូន​ទាំង​រូប​កាយ​ និង​វិ​ញ្ញាណ​។ ​ ​រី​ឯ​ការ​បំ​ពាក់​អាវ​ថ្មី​ពណ៌​ស​ ​ដែល​ជូន​ឱ្យ​ឪ​ពុក​ម្ដាយ​ធម៌​ពាក់​ឱ្យ​កូន​ ​ជា​និ​មិត្ត​ស​ញ្ញា​នៃ​ការ​បំ​ពាក់​ព្រះ​យេ​ស៊ូ​ ​គឺ​បំ​ពាក់​ជី​វិត​ថ្មី​ដល់​កូន​ ​គឺ​ត្រូវ​ណែ​នាំ​កូន​ឱ្យ​យល់​ ​និង​ទ​ទួល​ព្រះ​យេ​ស៊ូ​នៅ​ក្នុង​រូប​​កាយ​គេ​។ ​លោក​បូ​ជា​ចារ្យ​ប​ន្ថែម​ទៀត​ថា​ ​ពេល​ឪ​ពុក​ម្ដាយ​ធម៌​កាន់​ទៀន​ឱ្យ​កូន​ធម៌​ ​គឺ​ណែ​នាំ​ព​ន្លឺ​ព្រះ​យេ​ស៊ូ​ឱ្យ​ពួក​គេ​។ ​ឪ​ពុក​ម្ដាយ​ធម៌​ត្រូវ​ធ្វើ​ជា​គំ​រូ​ឱ្យ​កូន​ ​ជា​ព​ន្លឺ​ជី​វិត​ដែល​បំ​ភ្លឺ​កូន​ធម៌​ក្នុង​ជី​វិត​ជា​គ្រីស្ត​ប​រិ​ស័ទ។​ ​គ​ង្វាល​ព្រះ​ស​ហ​គមន៍​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ ​នៅ​ព្រះ​ស​ហ​គមន៍​ម​ណ្ឌល​ស​កម្ម​ភាព​ទ​ន្លេ​មេ​គង្គ​ ​គ្រីស្ត​ប​រិ​ស័ទ​មាន​ទ​ម្លាប់​មួយ​ ​គឺ​នៅ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ ​កូនៗ​ត្រូវ​មក​ផ្ទះ​គោ​រព​ឪ​ពុក​ម្ដាយ​និង​ឪ​ពុក​ម្ដាយ​ធម៌​ ​ទោះ​បី​ជា​កូន​ធំ​ ​ហើយ​ទៅ​រស់​នៅ​ដល់​ទី​ណា​ ​ធ្វើ​ការ​នៅ​ទី​ណា​ក៏​ដោយ​ ​គឺ​ពួក​គេ​មិន​ដែល​ភ្លេច​ទំ​នាក់​ទំ​នង​កូន​ធម៌​ ​និង​ឪ​ពុក​ម្ដាយ​ធម៌​នោះ​ទេ។​ …

ទារក៨នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក Read More »

ក្រុមសង្គហ:ព្រះសហគមន៍សន្តយ៉ូសែប ជុំគិរី ចែកជាគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនដែលកំពុងជួបទុក្ខលំបាក​ ចំនួន៥១គ្រួសារ

ថ្ងៃទី០៥​ ខែកញ្ញា​ ឆ្នាំ​២០២១ ក្រុមសង្គហ:ព្រះសហគមន៍សន្តយ៉ូសែប ជុំគិរី ដឹកនាំដោយលោកបូជាចារ្យ​ លូកា (Tavola Gianlaca) បានចូលរួមចែកជាគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនដែលកំពុងជួបទុក្ខលំបាក​ ចំនួន៥១គ្រួសារ។ ក្នុងនោះក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី២ដប ប្រេងឆា២ដប និងប្រាក់បន្ថែមម្នាក់ៗ​ចំនួន​១០,០០០រៀល ដោយប្រព្រឹត្តក្នុងបរិវេណព្រះសហគមន៍សន្តយ៉ូសែប​ ជុំគិរី។ ដោយបែងចែកជា២វេន ពេលព្រឹកនិងពេលរសៀល​ ដើម្បី​រក្សា​ការពារ​កុំអោយជំងឺកូវីដឆ្លង ដោយអនុវត្ត៣កុំនិង៣ការពាររបស់រាជរដ្ឋាភិបាល៕ប្រភព៖ លិន​ សីហា​ (អ្នក​រាយការណ៍ព័ត៌មាន​ពីមណ្ឌលសកម្មភាពកំពត-កែប)

ថ្ងៃទី ៣ ខែកញ្ញា៖ ថ្ងៃត្រូវរំលឹកសន្តហ្គ្រេហ្គ័រ ដ៏ប្រសើរឧត្តម (St.Gregory the Great, 540-604) ជាអភិបាលនិង ជាគ្រូបាធ្យាយ។

= សន្តឧការី៖ ក្រុមចមៀងកូនក្មេង, អ្នកផ្តល់ការសិក្សា, តន្ត្រី, អ្នកដន្ធបទចម្រៀង, អ្នកចម្រៀង, អ្នកគ្រូ,= សន្តហ្គ្រេហ្គ័រ ជាមនុស្សដែលគួរឲ្យសរសើរ ព្រោះលោកមានលក្ខណៈគួរឲ្យគោរពយ៉ាងខ្លាំង ក៏ប៉ុន្តែ ជាមនុស្ស គួរឲ្យស្រឡាញ់ដែរ។ ព្រះអង្គជាមនុស្សដែលមានលក្ខណៈល្អ គួរឲ្យសរសើរជាងបេសកកម្មរបស់ព្រះអង្គ ទៅទៀត ទោះបីលោកត្រូវគេនិរទេសនិងមានជំងឺ ក៏លោកអត់ធ្មត់ តស៊ូ ដោយមានគោលជំនឿយ៉ាងរឹងមាំ។= ព្រះអង្គកើតប្រហែលឆ្នាំ ៥៤០ ក្នុងគ្រួសាររបស់ព្រឹទ្ធាចារ្យ ត្រកូលអាណាស៊ី។ ជាដំបូង លោកទទួល ការជ្រើសរើសជាមន្ត្រីរាជការរបស់ក្រុងរ៉ូម ក្រោយមកស្ម័គ្រចិត្តរស់នៅជាឥសី ព្រោះតែលោកស្រឡាញ់ ជីវិតស្មឹងស្មាធ។ លោកចូលចិត្តការរិះគិតអំពីរឿងអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ក្នុងព្រះគម្ពីរ។ ព្រះអង្គ ធ្លាប់ជាតំណាងរបស់សម្តេចប៉ាប ៦ ឆ្នាំ នៅក្នុងក្រុង កុង្សតាំងទីណូប្ល ដោយធ្វើជាឥសីនៅក្នុងរាជវាំង ក្រោយ មក លោកត្រឡប់មកក្រុងរ៉ូមវិញ ហើយទទួលកការជ្រើសរើសជាសម្តេចប៉ាប នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ៥៩០។= សន្តហ្គ្រេហ្គ័រ បំពេញមុខងាររបស់លោកយ៉ាងពិតប្រាកដ។ គេហៅលោកថា ជាជនជាតិរ៉ូម៉ាំងចុងក្រោយ ដែលជាអ្នកគ្រប់គ្រងនិងទស្សនវិស័យឆ្ងាយ ហើយពោរពេញទៅដោយកំលាំង។ ព្រះអង្គព្យាយាមឆ្លើយតប …

ថ្ងៃទី ៣ ខែកញ្ញា៖ ថ្ងៃត្រូវរំលឹកសន្តហ្គ្រេហ្គ័រ ដ៏ប្រសើរឧត្តម (St.Gregory the Great, 540-604) ជាអភិបាលនិង ជាគ្រូបាធ្យាយ។ Read More »

អាទិត្យ​ទី​២៣​នៃ​រដូវ​ធម្មតា ព្រះសគមន៍​សន្តី​ម៉ារី​ញញឹម ចំកាទៀង ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១ “ចូរ​បើក​ឡើង”

បងប្អូន​ជា​ទី​ស្រឡាញ់! នៅ​ក្នុង​សប្តាហ៍​ទី​មួយ​នៃ​ខែ​កញ្ញា ពេល​យើង​ចូល​នៅ​ក្នុង​ខែ​ថ្មី​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​ថ្មី​ដែរ។ ព្រះបន្ទូល​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ ទី​មួយ​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម ទី​ពីរ​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​ដល់​តម្លៃ​នៃ​យុត្តិធម៌។ ព្រះបន្ទូល​ដែល​ព្រះយេស៊ូ​មាន​ថ្ងៃ​នេះ​ដល់​អ្នក​ថ្លង់​ម្នាក់​ថា “អេហ្វាថា” មាន​ន័យ​ថា “ចូរ​បើក​ឡើង” បង​ប្អូន​ដែល​ធ្លាប់​ធ្វើ​ជំហាន​ទី​មួយ​ក៏​នឹក​ឃើញ។ នៅ​ពេល​យើង​ធ្វើ​ជំហាន​ទី​មួយ យើង​បាន​គូរ​សញ្ញា​ឈើ​ឆ្កាង​លើ​ត្រចៀក លើ​ភ្នែក លើ​បបូរ​មាត់ លើ​ទ្រូង លើ​ដៃ ដោយ​និយាយ​ថា “ចូរ​បើក​ឡើង”។ នៅ​ពេល​យើង​ស្តាប់​ពាក្យ “បើក​ឡើង” ណែ​នាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​នៅ​ក្នុង​កាលៈទេសៈ​និង​បរិយាកាស​របស់​យើង។ ពី​ប៉ុន្មាន​ខែ​កន្លង​មក​យើង​បាន​បិទ​សកម្មភាព​ទាំង​អស់ ថ្ងៃ​នេះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “អេហ្វាថា​/​ចូរ​បើក​ឡើង”។ តាម​ពិត​ជា​អ្វី​ដែល​បាន​កើត​ឡើង ពី​ប៉ុន្មាន​ថ្ងៃ​នេះ​យើង​បាន​ស្តាប់​ព័ត៌មាន​ថា​សាលា​ជិត​បើក​វិញ កន្លែង​រក​ស៊ី​នានា​ជិត​បើក​វិញ ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ ជាពិសេស សម្រាប់​សិស្សា​នុសិស្ស​និង​បង​ប្អូន​អាជីវករ​ដែល​រក​ស៊ី ដោយ​សង្ឃឹម​ថា​បន្តិច​ទៀត​ប្រទេស​កម្ពុជា​របស់​យើង​អាច​រស់​នៅ​ក្នុង​របៀប​ធម្មតា​វិញ​។ ក៏​ប៉ុន្តែ ទោះបី​យើង​បាន​ស្តាប់​ពាក្យ “ចូរ​បើក​ឡើង” ទោះ​បី​យើង​បាន​សង្ឃឹម​យើង​អាច​បើក​កន្លែង​នានា ពេល​យើង​ស្តាប់​ព័ត៌មាន​យើង​ឃើញ​ថា​មាន​កន្លែង​ខ្លះ​គេ​នៅ​បន្ត​បិទ ជាក់​ស្តែង​ដូចជា​នៅ​ផ្សារ​ត្រាំកក់ និង​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក៏​នៅ​បិទ​ដដែល។ ហេតុ​នេះ​ហើយ ទោះ​បី​យើង​និយាយ​ថា “ចូរ​បើក​ឡើង” ទោះ​បី​យើង​សង្ឃឹម​ថា​យើង​អាច​បើក​សាលា​រៀន​ឆាប់ៗ បើក​កន្លែង​រក​ស៊ី​បាន ជីវិត​របស់​យើង​ធម្មតា​ដូច​ពី​មុន។ យើង​ត្រូវ​ការ​យល់​ថា ទោះ​បី​បើក​ក៏​ដោយ​ខ្ញុំ​សូម​អញ្ជើញ​បង​ប្អូន​ជា​គ្រីស្ត​បរិស័ទ ជា​ពិសេស​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ កុំ​ភ្លេច​ខ្លួន​៣​កុំ​៣​ការពារ​យើង​ត្រូវ​ការ​អនុវត្ត​ដដែល។ ដោយសារ ខ្ញុំ​បាន​ឃើញ​មាន​ប៉ុន្មាន​កន្លែង​យើង​ចាប់​ផ្តើម​ភ្លេច​ខ្លួន​នៅ​តាម​ព្រះសហគមន៍​កាតូលិក​កម្ពុជា នេះ​ណែនាំ​ឱ្យ​ថ្ងៃ​ណា​មួយ​អាច​មាន​បញ្ហា​ធំ​ណាស់។ យើង​ជា​អ្នក​ដឹក​នាំ​សាសនា យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជា​ពលរដ្ឋ​ដែល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ត​ទៀត។ …

អាទិត្យ​ទី​២៣​នៃ​រដូវ​ធម្មតា ព្រះសគមន៍​សន្តី​ម៉ារី​ញញឹម ចំកាទៀង ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១ “ចូរ​បើក​ឡើង” Read More »

អាទិត្យ​ទី​២២​នៃ​រដូវ​ធម្មតា កសិដ្ឋាន​ឋាន​សួគ៌​ភ្នំ​វល្លិ៍ ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២១ “យើង​ជា​កំពូល​នៃ​ការ​បង្កើត”

បងប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ ដែល​ខ្ញុំ​បាន​មក​ដល់​កសិដ្ឋាន​ឋាន​សួគ៌​ភ្នំ​វល្លិ៍ ដែល​មាន​ភ្នំ មាន​ដើម​ស្វាយ មាន​ម្រេច​កំពត មាន​ដើម​ឈើ​គ្រប់​មុខ និង​សត្វ​គ្រប់​ប្រភេទ។ ដូច្នេះ ពេល​យើង​មក​ដល់​ទី​នេះ​ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​ព្រះជាម្ចាស់​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់។ ពី​ដើម​រៀង​មក ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​បង្កើត​ទាំង​ផែនដី ទាំង​ផ្ទៃ​មេឃ ទាំង​ផ្កាយ ទាំង​ព្រះអាទិត្យ ទាំង​ព្រះច័ន្ទ។ ពី​ដើម​រៀង​មក ព្រះជាម្ចាស់​បាន​បង្កើត​ធម្មជាតិ​ទាំង​ឡាយ មាន​ដើម​ឈើ មាន​ផ្កា មាន​សត្វ…។ នៅ​ក្នុង​កសិដ្ឋាន​របស់​យើង​មាន​សត្វ​ទា សត្វ​គោ សត្វ​មាន់ សត្វ​ពពែ សត្វ​ជ្រូក សត្វ​សេះ យើង​ក៏​មាន​សត្វ​ពស់​ដែរ ដូច​នៅ​ក្នុង​សួន​អេដេន​ពី​ដើម​ក៏​មាន​សត្វ​ពស់។ កំពូល​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ​នៅ​ក្នុង​ព្រះបន្ទូល​ដំណឹង​ល្អ “ព្រះអង្គ​សព្វ​ព្រះហឫទ័យ​បង្កើត​យើង​មក ដោយសារ​ព្រះបន្ទូល​នៃ​សេចក្តី​ពិត ដើម្បី​ឱ្យ​យើង​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង​នៃ​អ្វីៗ​ទាំង​អស់​ដែល​ព្រះអង្គ​បង្កើត​មក”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​នឹក​ឃើញ​របៀប​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក របៀប​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​សត្វ​លោក យើង​យល់​ថា​យើង​ជា​កំពូល​នៃ​ការ​បង្កើត។ នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​បង្កើត​បុរស​និង​ស្ត្រី​ឱ្យ​មាន​លក្ខណៈ​ដូច​យើង ឱ្យ​ទៅ​ជា​តំណាង​យើង”។ នេះ​ជា​អ្វី​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ជីវិត​របស់​យើង យើង​ដឹង​ថា​ព្រះជាម្ចាស់​បាន​បង្កើត​យើង​ជា​បុរស ជា​ស្ត្រី ជា​តំណាង​នៃ​ព្រះជាម្ចាស់​លើ​ផែនដី​នេះ ដើម្បី​ណែនាំ​ឱ្យ​យើង​រស់​នៅ​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​បាន​បង្កើត​យើង។ “ចូរ​ប្រព្រឹត្ត​តាម​ព្រះបន្ទូល កុំ​គ្រាន់​តែ​ស្តាប់​តាម​បញ្ជា ប៉ុន្តែ​សូម​ធ្វើ​តាម​ព្រះបន្ទូល​នេះ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ”។ ថ្ងៃ​នេះ ព្រះយេស៊ូ​ចង់​និយាយ​ថា​កុំ​លាង​ដៃ​កុំ​លាង​តុ ដោយសារ​ពេល​យើង​ស្តាប់​អត្ថបទ​នេះ​ហើយ ប្រហែល​យើង​មាន​អារម្មណ៍​ថា សាវ័ក​របស់​ព្រះយេស៊ូ​ឥត​មាន​អនាម័យ។ ជា​ពិសេស​នៅ​ក្នុង​សម័យ​កូវីដ-១៩​នេះ …

អាទិត្យ​ទី​២២​នៃ​រដូវ​ធម្មតា កសិដ្ឋាន​ឋាន​សួគ៌​ភ្នំ​វល្លិ៍ ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២១ “យើង​ជា​កំពូល​នៃ​ការ​បង្កើត” Read More »

បុណ្យ​រំលឹក​សន្ត​អូគូស្តាំង ជា​អភិបាល និង​គ្រូ​បាធ្យាយ​នៃ​ព្រះសហគមន៍ ព្រះសហគមន៍​សន្ត​អូគូស្តាំង កំពត ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២១ “សមត្ថភាព”

បងប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ព្រះយេស៊ូ​បាន​បង្ហាញ​អំពី​បុរស​បី​នាក់ ម្នាក់ៗ​ដូចជា​ព្រះយេស៊ូ​បាន​ទទួល​ស្គាល់​អំពី​សមត្ថភាព។ អ្នក​ដែល​មាន​សមត្ថភាព​ច្រើន​បាន​ទទួល​ប្រាក់​ប្រាំ​ណែន អ្នក​ដែល​មាន​សមត្ថភាព​ល្មម​បាន​ទទួល​ពីរ​ណែន អ្នក​ដែល​មាន​សមត្ថភាព​ខ្សោយ​ជាង​គេ​បាន​ទទួល​ប្រាក់​តែ​មួយ​ណែន។ នៅ​ក្នុង​ពិភព​លោក យើង​ដឹង​ថា​មនុស្ស​យើង​មាន​សមត្ថភាព​ខុសៗ​គ្នា នៅ​ក្នុង​ព្រះសហគមន៍​ក៏​ដូច​គ្នា​ដែរ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​មិន​មែន​សមត្ថភាព​ដែល​យើង​មាន សំខាន់​គឺ​របៀប​ដែល​យើង​ប្រើ​សមត្ថភាព​របស់​យើង ដែល​ជា​ព្រះណោយទាន​យ៉ាង​ពិសេស​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឱ្យ​សមត្ថភាព​របស់​យើង កម្លាំង​របស់​យើង សេចក្តី​ស្រឡាញ់​របស់​យើង អំណោយ​ទាន​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់​រីក​ចម្រើន​។ អ្នក​ដែល​បាន​ច្រើន​រីក​ចម្រើន​គុណ​ជា​ពីរ អ្នក​ដែល​បាន​ល្មម​ក៏​បាន​រីក​ចម្រើន​គុណ​ជា​ពីរ​ដូច​គ្នា ប៉ុន្តែ​បញ្ហា​គឺ​អ្នក​ដែល​មាន​សមត្ថភាព​តិច​ជាង​គេ សមត្ថភាព​របស់​គាត់​មិន​ចង់​ឱ្យ​លូតលាស់ រីក​ចម្រើន​ថែម​ទៀត ផ្ទុយ​ទៅ​វិញ​គាត់​កប់​សមត្ថភាព​របស់​គាត់​នៅ​ក្នុង​ដី។ ថ្ងៃ​នេះ ដែល​យើង​គោរព​សន្ត​អូគូស្តាំង គាត់​ជា​មនុស្ស​ម្នាក់​ដែល​បាន​ទទួល​កម្លាំង សមត្ថភាព​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​សិក្សា នៅ​ក្នុង​ការ​ស្វែង​យល់​អំពី​ទស្សនៈ​វិជ្ជា អំពី​គណិត​វិជ្ជា​ដែល​មាន​ចំណេះ​ដឹង​យ៉ាង​ខ្ពស់​រហូត​ដល់​គាត់​ជាប់​ជា​មួយ​ព្រះជាម្ចាស់។ នៅ​ពេល​គាត់​រក​ឃើញ​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​គាត់ ណែនាំ​ឱ្យ​គាត់​ភ្ញាក់ គាត់​បាន​រក​ឃើញ​ព្រះជាម្ចាស់​ហើយ “ខ្ញុំ​បាន​ដើរ​តាម​ព្រះជាម្ចាស់​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រក​មិន​ឃើញ”។ នៅ​ពេល​គាត់​រក​ឃើញ​ព្រះជាម្ចាស់ តាម​ពិត​គាត់​មាន​អារម្មណ៍​ថា ព្រះជាម្ចាស់​បាន​រៀបចំ​ទី​លំ​នៅ​នៅ​ក្នុង​ដួង​ចិត្ត​របស់​គាត់​ពី​យូរ​មក​ហើយ។ នៅ​ពេល​នោះ សមត្ថភាព​របស់​គាត់​ដូចជា​បាន​រីក​ចម្រើន​លូត​លាស់។ នៅ​ពេល​គាត់​ក្លាយ​ជា​លោក​អភិបាល គាត់​បាន​សរសេរ​សៀវភៅ​រាប់​រយ​ក្បាល គាត់​បាន​រៀប​ចំ​ធម្មទេសនា​យ៉ាង​ច្រើន ដើម្បី​ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​គាត់ ឱ្យ​គ្រីស្ត​បរិស័ទ​របស់​គាត់​បាន​រីក​ចម្រើន​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់។ យើង​និយាយ​អំពី​រឿង​នៅ​ឆ្នាំ​៣០០​ជាង មាន​ន័យ​ថា​ជាង​១៧០០​ឆ្នាំ​មុន ប៉ុន្តែ​សព្វ​ថ្ងៃ​ព្រះសហគមន៍​របស់​យើង​បាន​ទទួល​ឥទ្ធិពល​យ៉ាង​ច្រើន​ពី​សន្ត​អូគូស្តាំង។ ដោយសារ​សន្ត អូគូស្តាំង បាន​ទទួល​ស្គាល់​អំពី​អំណោយ​ទាន​ដែល​គាត់​បាន​ទទួល​ពី​ព្រះជាម្ចាស់ និង​បាន​ណែនាំ​ឱ្យ​ព្រះអំណោយ​ទាន​នេះ​លូត​លាស់​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ដូច្នេះ​ថ្ងៃ​នេះ យើង​អធិដ្ឋាន​ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​បច្ចុប្បន្ន​នេះ …

បុណ្យ​រំលឹក​សន្ត​អូគូស្តាំង ជា​អភិបាល និង​គ្រូ​បាធ្យាយ​នៃ​ព្រះសហគមន៍ ព្រះសហគមន៍​សន្ត​អូគូស្តាំង កំពត ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២១ “សមត្ថភាព” Read More »

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នឹងរៀបចំកម្មវិធីសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញ2021ពីចម្ងាយ

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នឹងរៀបចំកម្មវិធីសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញ2021 ពីចម្ងាយ (Zoom Meeting) ក្រោមប្រធានបទ “យុវជនជាកម្លាំង នៃព្រះសហគមន៍) ដែលធ្វើនៅថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។បើបងប្អូនចាប់អារម្មណ៍ចង់ចូលរួមសូមទំនាក់ទំនងការិយាល័យយុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ តាមរយៈលេខទូរស័ព្ទ/តេឡេក្រាម ០១៦ ៦០០ ០៤២ / ០៧០ ៣១៣ ៤៩០ ឬហ្វេសបុក YTC Office ។ កម្មវិធីនេះនឹងមានការផ្សាយផ្ទាល់តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​របស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ៖#Facebook:https://www.facebook.com/LiveCatholicChannel #Youtube (Catholic Phnom Penh):https://www.youtube.com/channel/UCXifCD3q9-cPkVk3gOB9L6Qhttps://youtu.be/qcwwVdZoP8w #catholicPhnomPenh#Catholicyouth#Synod2021#សន្និបាតយុវជន២០២១

Subscribe to our newsletter

Don't miss new updates on your email