Chomneth

ថ្ងៃ​អាទិត្យ​ ទី០១​ ខែ​សីហា​ ឆ្នាំ​២០២១ -​ថ្ងៃ​សៅរ៍​ ទី០៧​ ខែសីហា​ ឆ្នាំ២០២១

ថ្ងៃ​អាទិត្យ​ ទី០១​ ខែ​សីហា​ ឆ្នាំ​២០២១ -​ថ្ងៃ​សៅរ៍​ ទី០៧​ ខែសីហា​ ឆ្នាំ២០២១ ទោះបី​នៅយេីងស្ថិតនៅក្រោមការរឹតបន្តឹងយ៉ាងតឹងរុឹង​ដោយសារកូវីដ១៩​ និងទោះបីជីវិតរបស់យេីងដូចជាមុនធម្មតា​ ក៏ប៉ុន្តែ​យេីងត្រូវតែបន្តទៅមុខ​។❤️💟💪 ថ្ងៃ​អាទិត្យ​ទី​០១​ ខែ​សីហា​ ខ្ញុំបានថ្វាយអភិបូជាសម្រាប់ភូមិភាគទាំងមូល​ ដូចខ្ញុំបានថ្វាយជារៀងរាល់ថ្ងៃអាទិត្យពីខែកុម្ភៈ​មកម្ល៉េះ​ ពីព្រះសហគមន៍សន្តីម៉ារីញញឹម​ តាកែវ។ ថ្ងៃ​ចន្ទ​ ទី​០២​ ខែ​សីហា​ ឆ្នាំ​២០២១ ខ្ញុំ​បានជួយកិនស្រូវ​ ច្រូត​ស្រូវ​ខ្លះ​ និងសួរសុខទុក្ខនៅវត្ត​ និងភូមិសុខសាន្ត។ ថ្ងៃ​អង្គារ​ ទី០៣​ ខែសីហា​ បានឧបត្ថម្ភអំណោយដល់សាលាស្រុកត្រាំកក់​ ដោយសារគេបានបិទផ្សារ​ និង ២០០នាក់មានវិជ្ជមានកូវីដ១៩។ ថ្ងៃ​ពុធ​ ទី៤ ខែសីហា​ ឆ្នាំ​២០២១ ខ្ញុំ​បានទស្សនកិច្ចនៅចំការឋានសួគ៌​ និងជួយរៀបចំភោជនីយដ្ឋានថ្មី​ និងដាំដេីមឈេីហូបផ្លែខ្លះ​ និងក៏បានឆ្លៀតឱកាសដេីម្បីចូលរួមនៅក្នុងសិក្ខាសាលាអន្តរជាតិ​តាមហ្សូម​ ដែលរៀបចំឡេីងដោយវិទ្យាស្ដានសន្តប៉ូល​ ស្ដីអំពី​ ផលប៉ះពាល់នៃកូវីដ១៩លេីវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ ថ្ងៃ​ព្រហស្បតិ៍​ ទី​០៥​ ខែសីហា​ ២០២១ ខ្ញុំ​បានចូលរួមតាមហ្សូមជាមួយបងស្រីសាឡេស៊ាន​ ដែលបានថ្វាយពាក្យសច្ចាដំបូងរបស់បងស្រី​ Charlene ថ្ងៃ​សៅរ៍​ ទី​០៧​ ខែ​សីហា​ ឆ្នាំ​២០២១​ យេីងបានប្រជុំជាមួយការិយាល័យយុវជនតាមហ្សូម​ …

ថ្ងៃ​អាទិត្យ​ ទី០១​ ខែ​សីហា​ ឆ្នាំ​២០២១ -​ថ្ងៃ​សៅរ៍​ ទី០៧​ ខែសីហា​ ឆ្នាំ២០២១ Read More »

អភិបូជា​បុណ្យ​សព​លោក​ឪពុក តូនី វីនដ្រាមីន ព្រះសហគមន៍​សន្ត​យ៉ូសែប ផ្សារតូច ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ “គំរូ​របស់​លោក​ឪពុក តូនី វីនដ្រាមីន”

បងប្អូន​ជា​ទី​ស្រឡាញ់ នៅ​ថ្ងៃ​នេះ យើង​ថ្វាយ​អភិបូជា​បុណ្យ​សព​លោក​ឪពុក តូន វីនដ្រាមីន នៅ​ព្រះវិហារ​សន្ត​យ៉ូសែប ផ្សារតូច។ យើង​បាន​ធ្វើ​ម៉ោង ៣.០០​នាទី​រសៀល ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​ក៏​ដូច​ជា​មិត្ត​ភក្ត​របស់​លោក​ឪពុក​នៅ​ប្រទេស​អ៊ីតាលី​បាន​ចូល​រួម​ពី​ចម្ងាយ (នៅ​ប្រទេស​អ៊ីតាលី​ត្រូវ​នឹង​ម៉ោង ៩.០០​ព្រឹក) ដូច្នេះ​ជា​ពេល​វេលា​មួយ​ដើម្បី​ភ្ជាប់​ជា​មួយ​បង​ប្អូន​គាត់។ លោក​ឪពុក​ជា​ទី​ស្រឡាញ់ ក្រុម​គ្រួសារ បង​ប្អូន មិត្ត​ភក្ត​របស់​លោក​ឪពុក​នៅ​ប្រទេស​អ៊ីតាលី បង​ប្អូន​ជា​ទី​ស្រឡាញ់​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ការ​ជា​មួយ ដែល​បាន​ស្គាល់​លោក​ឪពុក តូនី ដែល​ភ្ជាប់​ជា​មួយ​លោក​ឪពុក​ជា​គ្រូ​គង្វាល ដែល​មាន​ចិត្ត​សប្បុរស​ដូច​ព្រះជាម្ចាស់។ នៅ​ថ្ងៃ​នេះ ជា​ពិសេស​ខ្ញុំ​សូម​អធិដ្ឋាន និង​នឹក​រលឹក​ដល់​ក្រុម​បង​ស្រី​នៃ​អ្នក​ម្តាយ​តេរេសា ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩១ ដោយសារ​វត្តមាន​របស់​លោក​ឪពុក តូនី។ តាម​ពិត​ប្រសិន​បើ​បង​ស្រី​ឥត​មាន​លោក​ឪពុក​ក៏​មក​មិន​បាន ព្រោះ​ថា​បង​ស្រី​ត្រូវ​ការ​មាន​អភិបូជា​ប្រចាំ​ថ្ងៃ។ ខ្ញុំ​នឹក​រលឹក​ដល់​បង​ស្រី ជា​ពិសេស​ក្រុម​គ្រួសារ​បង​ស្រី​សាឡេស៊ាន ក៏​ដូច​ជា​បង​ស្រី​កាម៉ែល ដែល​បាន​ទទួល​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត អគ្គ​សញ្ញា​លើក​លែង​ទោស ដោយសា​លោក​ឪពុក តូនី បាន​យក​ចិត្ត​ទុក​ដាក់​រហូត​ដល់​ពេល​វេលា​ចុង​ក្រោយ​របស់​គាត់ មុន​ពេល​លោក​ចូល​មន្ទីរ​ពេទ្យ​ក៏​លោក​បាន​ទៅ​ថ្វាយ​អភិបូជា​ឱ្យ​បង​ស្រី​យ៉ាង​ច្រើន។ នៅ​ពេល​នេះ ខ្ញុំ​អធិដ្ឋាន​និង​នឹក​រលឹក​ដល់​បង​ប្អូន​មួយ​ចំនួន​យ៉ាង​ធំ ដែល​បាន​ធ្វើ​ការ​ជា​មួយ​លោក​ឪពុក តូនី នៅ​ក្នុង​អង្គការ​មនុស្ស​លោក​ថ្មី។ ណែនាំ​ឱ្យ​មនុស្ស​យ៉ាង​ច្រើន ជា​ពិសេស​បង​ប្អូន​តូច​តាច​ដែល​សង្គម​ពូកែ​ភ្លេច រក​ឃើញ​សេចក្តី​សង្ឃឹម​ដ៏​ពិត​ប្រាកដ។ នៅ​ពេល​នេះ ខ្ញុំ​អធិដ្ឋាន​និង​នឹក​រលឹក​ដល់​ព្រះសហគមន៍​ដែល​លោក​ឪពុក តូនី បាន​បម្រើ ជា​ពិសេស​នៅ​ពេល​គាត់​ចូល​និវត្តន៍​បម្រើ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដោយ​ចិត្ត​អត់​ធ្មត់ ដោយ​សេចក្តី​ស្រឡាញ់ …

អភិបូជា​បុណ្យ​សព​លោក​ឪពុក តូនី វីនដ្រាមីន ព្រះសហគមន៍​សន្ត​យ៉ូសែប ផ្សារតូច ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ “គំរូ​របស់​លោក​ឪពុក តូនី វីនដ្រាមីន” Read More »

សាសនាទូតPIMEដំបូងមកកម្ពុជាទទួលមរណភាព

«អ្នកដែលបានជួបលោកពុក បានភ្លក់និងស្គាល់រសជាតិនៃស្ថានបរមសុខ។ នេះជាអ្វីដែលព្រះជាម្ចាស់សង្ឃឹមយើងម្នាក់ៗ ហើយតាមគំរូលោកពុកនាំឲ្យយើងយល់ថា យើងត្រូវច្បាស់លាស់នៅក្នុងគោលដៅនេះ»។ នេះសម្តីរបស់លោកបូជាចារ្យយ៉ាំងលូកា អតីតប្រធានក្រុមគ្រឹះស្ថានសម្តេចប៉ាបសម្រាប់សាសនទូតក្រៅប្រទេស (PIME)នៅកម្ពុជា នៅក្នុងពិធីបុណ្យសពរបស់លោកបូជាចារ្យតូនី វីនដ្រាមីន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅព្រះវិហារសន្តយ៉ូសែប(ផ្សារតូច) នារាជធានីភ្នំពេញ។ ក្នុងធម្មទេសនា ក្នុងពិធីបុណ្យដែលមានអ្នកចូលរួមតិចតួចនៅក្នុងវិហារ ព្រោះតែការរាលដាលនៃជំងឺកូវីដ១៩ លោកបូជាចារ្យ យ៉ាំងលូការ តាវ៉ូឡា មានប្រសាសន៍ទៀតថា លោកបូជាចារ្យតូនីមានទស្សនៈមួយយ៉ាងច្បាស់លាស់ ហើយគាត់តែងតែយល់និងផ្ទេរគំនិតមួយដល់យើងទាំងអស់គ្នាដែលបានជួបគាត់ «គឺសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ត្រូវតែជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់បងប្អូនរបស់យើងម្នាក់ៗ»។ «នៅពេលនេះ យើងសូមថ្វាយវិញ្ញាណក្ខន្ធលោកពុកតូនី ទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ សូមលោកឪពុកទទួលសេចក្តីសុខសាន្តនៅស្ថានបរមសុខ ជាមួយព្រះជាម្ចាស់អស់កល្បជានិច្ច» លោកបូជាចារ្យយ៉ាំងលូកាបន្ថែម។ ក្នុងកិច្ចការបម្រើព្រះជាម្ចាស់ចាប់តាំងពីតែងតាំងជាបូជាចារ្យ លោកបូជាចារ្យតូនី ខិតខំនិងយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រកាសដំណឹងល្អរបស់ព្រះយេស៊ូ ដោយបម្រើអ្នកតូចតាច ដោយបន្ទាបខ្លួន និងមានចិត្តសុភាពរាបសារ។ លោកបូជាចារ្យតូនី បានបម្រើនៅក្នុងព្រះសហគមន៍នៅប្រទេសបង់ក្លាដេស អស់រយៈពេល១៥ ឆ្នាំ ហើយបានបន្តដំណើរមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩០ ដោយបានជួយកសាង និងបង្កើតព្រះសហគមន៍មួយចំនួន ជួយគាំទ្រដល់កិច្ចការងារក្នុងសង្គម ជាពិសេសគឺឲ្យមនុស្សតូចតាចមានជីវិតរស់នៅសមរម្យ ក្រោយពេលប្រទេសកម្ពុជាបានរួចផុតពីសង្គ្រាមប្រល័យពូជសាសន៍ប៉ុលពត រហូតដល់ពេលបច្ចុប្បន្ន។  នៅក្នុងពេលនេះដែរ លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ ជាអភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកបូជាចារ្យតូនី និងនឹករលឹកអំពីក្រុមមនុស្សជាច្រើនដែលលោកបូជាចារ្យតូនីបានជួយគាំទ្រ …

សាសនាទូតPIMEដំបូងមកកម្ពុជាទទួលមរណភាព Read More »

អភិបូជាបុណ្យសព ហ្វ្រង់ស្វ័រ ផល សុខា ព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ “អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ ពិតជាមានសុភមង្គល”

បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលយើងជួបជុំគ្នានៅក្នុងពេលវេលាដ៏ពិបាក ណែនាំឱ្យយើងឈឺចិត្ត ណែនាំឱ្យយើងមានសំណួរយ៉ាងច្រើនអំពីជីវិត អំពីបញ្ហាដែលបានកើតឡើងដល់សុខាថ្មីៗនេះ។ យើងត្រូវតែស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ “អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ ពិតជាមានសុភមង្គលចាប់តាំងពីពេលនោះទៅហើយ ព្រះវិញ្ញាណមានព្រះបន្ទូលថាពិតមែនហើយអ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ត្បិតកិច្ចការដែលគេបានប្រព្រឹត្តទាំងប៉ុន្មាននឹងអន្ទងតាមគេជាប់ជានិច្ច”។ បងប្អូនជាទីស្រឡាញ់ នៅពេលយើងមានបងប្អូនយើងដែលទទួលមរណៈភាព ជាពិសេសនៅក្នុងអាយុក្មេងដូចនេះ ណែនាំឱ្យយើងពិបាកចិត្ត ណែនាំឱ្យយើងដូចជាមិនយល់ មូលហេតុអ្វីរឿងនេះត្រូវកើតឡើង? ថ្ងៃនេះយើងគ្មានចម្លើយណាមួយទេ យើងមានតែភាពសោកស្តាយ មានតែការពិបាកចិត្ត មានតែចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារដែលកំពុងពិបាក ដោយបាត់សុខាថ្មីៗនេះ។ ពីប៉ុន្មានថ្ងៃ យើងបានឃើញគាត់ឈឺ យើងបានចូលនៅក្នុងកាលៈទេសៈយ៉ាងច្រើន ជំងឺប្រចាំកាយរបស់គាត់ផង មានជំងឺកូវីដ-១៩ផង។ ព្រំដែនដែលយើងមាននៅក្នុងសម័យកូវីដនេះ ទោះបីយើងបានយកចិត្តទុកដាក់ដើម្បីបញ្ចូនគាត់ពីមន្ទីរពេទ្យក្នុងខេត្តទៅភ្នំពេញ ក៏យើងមិនអាចធ្វើបានដែរ។ ដោយសារកូវីដ-១៩ ណែនាំឱ្យមានព្រំដែន ណែនាំឱ្យមានជញ្ជាំងយ៉ាងច្រើន ណែនាំឱ្យយើងបាត់បង់សេរីភាពដើម្បីព្យាបាល ដូចយើងត្រូវតែធ្វើ។ ដូច្នេះ នេះណែនាំឱ្យយើងដូចជាឈឺចិត្តថែមទៀតដោយសារការសង្រ្គោះដែលយើងអាចធ្វើតាមលោកិយនេះ ដូចជាឥតមានការជោគជ័យសោះ។ ថ្ងៃនេះយើងមានតែសេចក្តីសង្ឃឹម ដែលជំនឿរបស់យើងប្រទានឱ្យយើង សេចក្តីសង្ឃឹមដែលណែនាំឱ្យយើងយល់ថានៅលើផែនដីនេះ ជីវិតរបស់ ផល សុខា បាន៣៥ឆ្នាំជាពេលវេលាមួយខ្លីណាស់។ ប៉ុន្តែយើងដឹងថា នៅស្ថានបរមសុខគាត់នឹងមានពេលវេលាវែងឆ្ងាយអស់កល្បជានិច្ច យើងដឹងថាព្រះយេស៊ូណែនាំឱ្យគាត់រួមរស់នៅក្នុងសេចក្តីសុខរបស់ព្រះអង្គ។ សម្រាប់យើងទាំងអស់គ្នា ជាពេលវេលាមួយដែរដើម្បីស្តាប់អត្ថបទគម្ពីរដំណឹងល្អ ដែលយើងបានជ្រើសរើសថ្ងៃនេះ។ ដែលណែនាំឱ្យយើងត្រៀមខ្លួនជានិច្ច ដោយសារពេលវេលាមិនទៀងទាត់ទេ យើងមិនដឹងពេលណាយើងត្រូវលាចាកលោកនេះ …

អភិបូជាបុណ្យសព ហ្វ្រង់ស្វ័រ ផល សុខា ព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ “អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ ពិតជាមានសុភមង្គល” Read More »

អាទិត្យ​ទី​១៧​នៃ​រដូវ​ធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ “ជីវិត”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​បាន​ឃើញ​របៀប​ដែល​ព្រះយេស៊ូ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​មហា​ជន នៅ​ពេល​នោះ​ព្រះយេស៊ូ​បង្រៀន​គេ។ ព្រះយេស៊ូ​បាន​ចាប់​អារម្មណ៍ ទោះបី​គេ​សប្បាយ​ចិត្ត​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ ទោះបី​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​គេ​ជា​សះស្បើយ ប៉ុន្តែ​ដូច​មនុស្ស​យើង​ទាំង​អស់​គ្នា​គេ​កំពុង​ឃ្លាន។ ព្រះយេស៊ូ​មាន​សំណួរ​មួយ​ដ៏​សំខាន់ “តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឱ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?”។ ព្រះយេស៊ូ​យក​ចិត្ត​ទុក​ដាក់ ព្រះយេស៊ូ​ចាប់​អារម្មណ៍​អំពី​សេចក្តី​ត្រូវ​ការ​ដ៏​សាមញ្ញ​បំផុត​របស់​មហា​ជន គឺ​ឃ្លាន​អាហារ។ ព្រះយេស៊ូ​បាន​សម្រុះ​សម្រួល ដើម្បី​ឱ្យ​គេ​មាន​អាហារ​បរិភោគ នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​សាក​ល្បង​ដល់​ក្រុម​គ្រីស្ត​ទូត តើ​គេ​អាច​ធ្វើ​ដូច​ម្តេច​បាន​ដើម្បី​ចិញ្ចឹម​មហា​ជន​ដូច្នេះ? ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុត​គឺ​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​ក្រុម​គ្រីស្ត​ទូត​យក​ចិត្ត​ទុក​ដាក់ តាម​ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​ទុក​ដាក់​លើ​មហា​ជន​នេះ។ ព្រះយេស៊ូ​បាន​ចាប់​អារម្មណ៍​អំពី​គេ ព្រះយេស៊ូ​ចង់​ឱ្យ​ក្រុម​គ្រីស្ត​ទូត​ចាប់​អារម្មណ៍​អំពី​ហ្វូង​ចៀម​ដែល​គេ​ត្រូវ​តែ​ថែរក្សា អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត។ សូម​ចាប់​អារម្មណ៍ នៅ​ពេល​ព្រះយេស៊ូ​ប្រមូល​បាន​តែ​នំបុ័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូម​ឱ្យ​គេ​អង្គុយ​ចុះ”។ ប៉ុន្តែ ព្រះយេស៊ូ​មិន​បាន​រើស​កន្លែង​ធម្មតា​ទេ ព្រះយេស៊ូ​បាន​ជ្រើស​រើស​កន្លែង​មួយ​ដូច​លោក​យ៉ូហាន​បាន​ថែម​ថា “នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន”។ ព្រះយេស៊ូ​បាន​យក​ចិត្ត​ទុក​ដាក់​មែន​ទែន ព្រះអង្គ​មិន​ឱ្យ​គេ​អង្គុយ​នៅ​កន្លែង​ដែល​មាន​ថ្ម មិន​ឱ្យ​គេ​អង្គុយ​នៅ​កន្លែង​ដែល​មាន​បន្លា គឺ​ព្រះអង្គ​ឱ្យ​គេ​អង្គុយ​នៅ​កន្លែង​ដែល​មាន​ស្មៅ​យ៉ាង​ច្រើន។ ឱ្យ​គេ​អង្គុយ​យ៉ាង​ស្រួល ដើម្បី​ទទួល​ម្ហូប​អាហារ​ដែល​ព្រះយេស៊ូ​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​ចែក​ឱ្យ​គេ​បរិភោគ​យ៉ាង​បរិបូរណ៍។ ព្រះយេស៊ូ​បាន​យក​ចិត្ត​ទុក​ដាក់ យក​ចិត្ត​ទុក​ដាក់​ដល់​កំពូល យក​ចិត្ត​ទុក​ដាក់​ឱ្យ​គេ​មាន​ម្ហូប​អាហារ​គ្រប់​គ្រាន់ យក​ចិត្ត​ទុក​ដាក់​ឱ្យ​គេ​អង្គុយ​នៅ​កន្លែង​ដែល​ស្រួល មាន​ស្មៅ​យ៉ាង​ច្រើន ដើម្បី​ឱ្យ​គេ​មាន​ភាព​កក់​ក្តៅ​និង​អំណរ​សប្បាយ​រួម​ជា​មួយ​គ្នា។ ថ្ងៃ​នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដដែល​នេះ​សម្រាប់​យើង​ដែរ តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​យក​ចិត្ត​ទុក​ដាក់​ដល់​បង​ប្អូន​ឯទៀតៗ? មិន​មែន​យក​ចិត្ត​ទុក​ដាក់​ទូទៅ គឺ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជាក់​ស្តែង​ដល់​បង​ប្អូន​ដែល​មាន​សេចក្តី​ត្រូវ​ការ ដល់​បង​ប្អូន​ដែល​កំពុង​មាន​ទុក្ខ​លំបាក។ នៅ​ក្នុង​អត្ថបទ​ទី​២ ថ្ងៃ​នេះ​លោក​ប៉ូល​បាន​បង្ហាញ​អំពី​មូល​ហេតុ យើង​ទាំង​អស់​គ្នា​យើង​ជា​គ្រួសារ​តែ​មួយ។ ប៉ុន្មាន​ខែ​កន្លង​មក ខ្ញុំ​តែង​និយាយ​ថា ពិត​មែន​យើង​ជា​គ្រួសារ​តែ​មួយ។ …

អាទិត្យ​ទី​១៧​នៃ​រដូវ​ធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ “ជីវិត” Read More »

ក្រុមសង្គហៈព្រះសហគមន៍សន្តប៉ូល កោះស្លានៃមណ្ឌលសកម្មភាពកំពត បាននាំយកគ្រឿងបរិភោគនិងស្បៀងមួយចំនួន​ ទៅសួរសុខទុក្ខគ្រួសារដែលជាប់ចត្តាឡី​ស័ក​ នៅក្នុងភូមិកោះស្លា​

ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១​ ក្រុមសង្គហៈព្រះសហគមន៍សន្តប៉ូល កោះស្លានៃមណ្ឌលសកម្មភាពកំពត ដែលស្ថិតក្រោមការដឹកនាំរបស់លោកបូជាចារ្យ​ យ៊ាំង​ លូកា​ បាននាំយកគ្រឿងបរិភោគនិងស្បៀងមួយចំនួន​ ទៅសួរសុខទុក្ខគ្រួសារដែលជាប់ចត្តាឡី​ស័ក​ នៅក្នុងភូមិកោះស្លា​ ឃុំត្រពាំងភ្លាំង​ ស្រុកឈូក​ ខេត្តកំពត។សកម្មភាពទាំងអស់នេះ​ គឺបង្ហាញពីធម៌មេត្តាករុណាតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់​ ក្នុងគោលបំណងដេីម្បីអោយបងប្អូនដែលជាប់ចត្តាឡីស័ក​ មានអំណរសប្បាយ​ សេចក្ដីសង្ឃឹម​ ការតស៊ូអត់ធ្មត់​ ខិតខំប្រឹងប្រែងព្យាបាលខ្លួនតាមវេជ្ជបញ្ជារបស់ពេទ្យ​ ហេីយក៏ដូចជាពន្យល់បន្ថែមនូវការថែរក្សាអនាម័យ​ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងរាជរដ្ឋាភិបាល​ ដោយការអនុវត្ត៣កុំ៣ការពារ ព្រមទាំង​៣ថែរក្សារបស់លោកអភិបាល​ អូលីវីយេ​ អោយបានខ្ជាប់ខ្ជួនផងដែរ។ដូច្នេះ សូមបងប្អូនទាំងអស់គ្នាពង្រឹងស្មារតីបន្ថែម​ ចំពោះការថែរក្សាអនាម័យនិងសូមកុំភ្លេចខ្លួនជាមួយនឹងជំងឺដ៏កាចសាហាវនេះឡេីយ។ សូមព្រះជាម្ចាស់ប្រទានព្រះពរ​ និងគង់នៅជាមួយដល់អស់បងប្អូនផងអាម៉ែន៕ប្រភព៖ ម៉ានុត ចាន់​ សិលា​ (អ្នក​យក​ព័ត៌មាន​ព្រះសហគមន៍​កាតូលិក​ប្រចាំ​មណ្ឌល​សកម្មភាព​កំពត​-កែប)

អាទិត្យ​ទី​១៦​នៃ​រដូវ​ធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២១ “សុខ​សន្តិភាព ដែល​មក​ពី​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​បាន​ឃើញ​របៀប​ព្រះយេស៊ូ​ជា​មួយ​ក្រុម​គ្រីស្ត​ទូត ក្រុម​គ្រីស្ត​បាន​ទៅ​ប្រកាស​ដំណឹង​ល្អ​ហើយ​វិល​ត្រលប់​មក​វិញ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​ក្រុម​គ្រីស្ត​ទូត​រៀប​រាប់​ទូល​ព្រះអង្គ អំពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​សេចក្តី​ទាំង​អស់​ដែល​គេ​បាន​បង្រៀន។ តាម​ពិត ព្រះយេស៊ូ​បាន​ប្រមូល​ក្រុម​គ្រីស្ត​ទូត​សារជាថ្មី​ដើម្បី​ធ្វើ​របាយការណ៍​អំពី​កិច្ចការ នៅ​ក្នុង​មួយ​ខែ​កន្លង​មក​បាន​ធ្វើ​អ្វី​ខ្លះ? បាន​ទៅ​ដល់​ភូមិ​ណា​ខ្លះ? បាន​ទៅ​ប្រកាស​ដំណឹង​ល្អ​របៀប? បាន​ទៅ​បង្រៀន​មហាជន​របៀប​ណា? បាន​ជួប​បញ្ហា​អ្វី​ខ្លះ? តើ​មាន​អ្វី​ដែល​យើង​ត្រូវ​តែ​កែ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​? ថ្មីៗ​នេះ ខ្ញុំ​បាន​ជួប​ជា​មួយ​ប្រធាន​ការិយាល័យ​ទាំង​អស់​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ដើម្បី​ធ្វើ​របាយការណ៍​ដែរ។ ខ្ញុំ​បាន​និយាយ​ទៅ​ប្រធាន​ការិយាល័យ​នីមួយៗ ដែល​យើង​មាន​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ថា “របាយការណ៍​ដែល​យើង​បង្ហាញ​ថ្ងៃ​នេះ មិន​មែន​ជា​របាយការណ៍​ដែល​យើង​រៀបចំ​កន្លះ​ម៉ោង​មុន​ប្រជុំ ប៉ុន្តែ របាយការណ៍​ដែល​ចេញ​ពី​ស្នាដៃ​របស់​យើង​ពោរពេញ​ដោយ​អត្ថន័យ ពោរពេញ​ដោយ​តម្លៃ”។ ដោយសារ​ពេញ​មួយ​ឆ្នាំ​កន្លង​មក យើង​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​របស់​យើង។ ជួន​កាល​យើង​លឺ​ថា​សព្វ​ថ្ងៃ មាន​កន្លែង​ខ្លះ​នៅ​តាម​សាលា​រៀន​ពិបាក​ប្រមូល​សិស្ស ពិបាក​បង្រៀន​ពី​ចម្ងាយ​ត្រឹម​ត្រូវ ប៉ុន្តែ​ប្រចាំ​ខែ​របាយការណ៍​បាន​ចេញ​យ៉ាង​ពេញ​លក្ខណៈ។ មាន​ពិន្ទុ​គ្រប់ មាន​វត្តមាន​សិស្ស​គ្រប់ ជួន​កាល​ណែនាំ​ឱ្យ​យើង​ឆ្ងល់​ដែរ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​សម្រាប់​យើង យើង​ដឹង​ថា​អ្វី​ដែល​យើង​បាន​ធ្វើ​យើង​ធ្វើ​រួច​ហើយ អ្វី​ដែល​យើង​មិន​បាន​ធ្វើ​គឺ​យើង​មិន​បាន​ធ្វើ។ ហេតុ​នេះ​ហើយ នៅ​ពេល​យើង​បង្ហាញ​របាយ​ការណ៍​ណា​មួយ របាយ​ការណ៍​នេះ​ចេញ​អំពី​ការងារ​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​ទៅ​មុខ ដោយសារ​របាយ​ការណ៍​ជា​របៀប​ដែល​យើង​វាយ​តម្លៃ។ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​គេ​វាយ​តម្លៃ ដើម្បី​មើល​ឃើញ​អ្វី​ដែល​ល្អ អ្វី​ដែល​ស្ទើ អ្វី​ដែល​ខ្វះ ដើម្បី​ទៅ​មុខ​ត​ទៅ​ទៀត។ សម្រាប់​យើង នៅ​ក្នុង​ព្រះសហគមន៍​ក៏​ដូច​គ្នា​ដែរ នៅ​តាម​កន្លែង​ធ្វើ​ការ​របស់​យើង​ម្នាក់ៗ​ក៏​ដូច​គ្នា​ដែរ យើង​វាយ​តម្លៃ​មើល​អ្វី​ដែល​ខ្វះ អ្វី​ដែល​ល្អ អ្វី​ដែល​ស្ទើ អ្វី​ដែល​ត្រូវ​ការ​កែ …

អាទិត្យ​ទី​១៦​នៃ​រដូវ​ធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២១ “សុខ​សន្តិភាព ដែល​មក​ពី​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់” Read More »

អាទិត្យ​ទី​១៥​នៃ​រដូវ​ធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២១ “ផលផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ” បងប្អូន​ជា​ទី​ស្រឡាញ់

បង​ប្អូន​ទាំង​អស់​ដែល​បាន​ភ្ជាប់​ជា​មួយ​យើង​នៅ​ក្នុង​អភិបូជា​នេះ យើង​កំពុង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ។ ថ្ងៃ​នេះ ព្រះបន្ទូល​របស់​ព្រះយេស៊ូ ទោះ​បី​មាន​បង​ប្អូន​ខ្លះ​កំពុង​ព្យាបាល​ជំងឺ​កូវីដ-១៩ ទោះ​បី​មាន​ខ្លះ​កំពុង​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​ជា​ព្រះបន្ទូល​សម្រាប់​យើង​រៀងៗ​ខ្លួន។ “ព្រះយេស៊ូ​ត្រាស់​ហៅ​សាវ័ក​ទាំង​១២​នាក់​មក រួច​ទ្រង់​ចាត់​គេ​ពីរៗ​នាក់​ឱ្យ​ទៅ​ទាំង​ប្រទាន​អំណាច​ដើម្បី​ដេញ​ខ្មោច​ផង”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ជា​សាវ័ក​ដែល​ព្រះយេស៊ូ​បាន​ជ្រើស​រើស ព្រះយេស៊ូ​ត្រាស់​ហៅ​យើង​ដើម្បី​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ។ ឥត​មាន​កាលៈទេសៈ​ណា​មួយ ឥត​មាន​ស្ថានភាព​ណា​មួយ ឥត​មាន​បរិយាកាស​ណា​មួយ ដែល​ណែនាំ​ឱ្យ​យើង​ឥត​មាន​សមត្ថភាព​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ សប្តាហ៍​មុន យើង​បាន​ឃើញ​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ធ្វើ​តាម​ព្រះយេស៊ូ មាន​ន័យ​ថា​ធ្វើ​ដូច​ព្រះយេស៊ូ​ចេញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។ ថ្ងៃ​នេះ គឺ​ព្រះយេស៊ូ​ដែល​បាន​ចាត់​យើង​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ ពិត​មែន​យើង​មិន​អាច​ចេញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។ ប៉ុន្តែ សព្វ​ថ្ងៃ​តាម​ស្ថានភាព​របស់​យើង តាម​កន្លែង​ដែល​យើង​នៅ តាម​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដែល​យើង​មាន យើង​ដឹង​ថា​យើង​បាន​ទទួល​បេសកកម្ម​មួយ​យ៉ាង​ពិសេស គឺ​ប្រកាស​ដំណឹង​ល្អ​តាម​របៀប​ព្រះយេស៊ូ។ ប្រហែល​យើង​អាច​និយាយ​ថា ខ្ញុំ​ឥត​មាន​សមត្ថភាព ខ្ញុំ​ឥត​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត ខ្ញុំ​កំពុង​ភ័យ​ខ្លាច ខ្ញុំ​ជា​មនុស្ស​តូច​តាច ខ្ញុំ​ជា​មនុស្ស​ដែល​គ្មាន​ចំណេះ​ដឹង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​ស្តាប់​អត្ថបទ​ទី​១​នៅ​ពេល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស អរមូស គឺ​ព្រះជាម្ចាស់​បាន​ជ្រើស​អរមូស​ពី​ក្រោយ​ហ្វូង​គោ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា “ចូរ​ទៅ​ថ្លែង​ពាក្យ​ក្នុង​នាម​ខ្ញុំ ប្រាប់​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​យើង”។ តាម​ពិត ព្រះជាម្ចាស់​បាន​ជ្រើស​រើស​មនុស្ស​តូច​តាច​ម្នាក់​ដែល​គ្មាន​អ្វី​អស្ចារ្យ ជា​កសិករ ជា​អ្នក​គង្វាល ប៉ុន្តែ​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​គាត់​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ យើង​ដឹង​ថា យើង​ជា​គ្រីស្ត​បរិស័ទ​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​ជា​គ្រីស្ត​បរិស័ទ​ដែល​បាន​ទទួល​សញ្ញា​សម្គាល់​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដើម្បី​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ។ យើង​បាន​ស្តាប់​អត្ថបទ​ទី​២ “នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត​បង​ប្អូន​ក៏​បាន​ជឿ​សង្ឃឹម​លើ​ព្រះអង្គ ហើយ​បាន​ទទួល​សញ្ញា​សម្គាល់​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​តាម​ព្រះបន្ទូល​សន្យា ព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​មក​ចិញ្ចឹម​ចិត្ត​យើង ដោយ​ដឹង​ថា​យើង​នឹង​ទទួល​មរតក​នៅ​ពេល​ព្រះអង្គ​លោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឱ្យ​បាន​សម្រេច …

អាទិត្យ​ទី​១៥​នៃ​រដូវ​ធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២១ “ផលផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ” បងប្អូន​ជា​ទី​ស្រឡាញ់ Read More »

Subscribe to our newsletter

Don't miss new updates on your email