Author name: Bouren Mno

បេក្ខជន​១២រូប​សុំចូលព្រះសហគមន៍

មនុស្ស​ចំនួន​១២​នាក់ បាន​ឈរ​នៅ​ក្រៅព្រះវិហារ​សន្តីម៉ារី​ញញឹម​ចំការទៀង ហើយ​បាន​គោះ​ទ្វារ​ខ្លាំង ដើម្បី​ឲ្យ​អ្នក​ខាង​ក្នុង​ដែល​កំពុង​រៀបចំ​ថ្វាយ​សក្ការៈបូជា​ទៅព្រះជាម្ចាស់​បាន​ដឹង។ «តើបងប្អូនមករកអ្វី?»  លោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីត​ហស្លេ​បាន​សួរ​ទៅ​កាន់​អ្នក​នៅ​ខាង​ក្រៅទ្វារ។ ពួកគាត់​តប​ថា «មកសុំជំនឿ ដែលផ្ដល់ជីវិតអស់កល្បជានិច្ច។» លោកអភិបាល​បាន​អញ្ជើញ​ពួកគាត់ទាំងអស់​ឲ្យ​ចូល​ក្នុង​វិហារ​របស់​ព្រះជាម្ចាស់ ហើយ​ឲ្យ​ពួកគាត់​បង្ហាញ​ខ្លួន​នៅ​មុខ​គ្រីស្ត​បរិស័ទ​ទាំង​អស់​ដែលជា​ព្រះសហគមន៍នៅ​ភូមិចំការទៀង ឃុំ​គូស ស្រុ​ក​ត្រាំ​កក់​ខេត្ត​តាកែវ។ បេក្ខជន​ទាំងនោះ​បាន​ ចូលរួម​ជាមួយព្រះ​សហគមន៍​ ដោយ​ប្រកាស​ «សុំ​យក​ព្រះគ្រីស្តជាទីពឹង ព្រះបន្ទូលជាទីពឹង និងព្រះសហគមន៍ជាទីពឹង»។ ក្នុងធម្មទេសនានាថ្ងៃទី​២១ ខែ​សីហា គង្វាលព្រះសហគមន៍ភូមិភាគភ្នំពេញ លោកអូលីវីយ៉េ មាន​ប្រសាសន៍ថា ថ្ងៃនេះយើងចាប់ផ្ដើមធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទៅរកគោលដៅតែមួយគឺចង់បាន​សេចក្ដីសុខ។ លោក​អភិបាល​បន្តថា «ជីវិតដែលគ្មានទីពឹងជាជីវិតឯកោ ជាជីវិតដែលគ្មានក្ដីសង្ឃឹម។» យើងធ្វើដំណើរជាមួយព្រះយេស៊ូ ដែលមានព្រះបន្ទូលជាទីពឹង។ យើងត្រូវចូលក្នុងជីវិតព្រះសហគមន៍របស់យើងដើម្បីចាក់គ្រឹះ ដើម្បីទទួលមរតក ដែលមាន​តាំង​ពី​ប្រវត្តិសាស្ត្រព្រះសហគមន៍តាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។ លោកអភិបាល​បញ្ជាក់ថា ពេលយើងយកព្រះសហគមន៍ជាទីពឹងគឺ យើងចូលក្នុងមរតកពិសេសដែលជាកម្លាំង ដើម្បីបម្រើ​។ បេក្ខជនម្នាក់ៗ​បាន​ឡើងមកមុខអាសន:អុជធូបប្រកាសស្នើសូមយកព្រះគ្រីស្ត ព្រះបន្ទូល និងព្រះសហគមន៍ជាទីពឹង នៅចំពោះមុខលោកអភិបាល លោកបូជាចារ្យ និងគ្រីស្តបរិស័ទទាំងអស់។ លោកអភិបាលព្រះសហគមន៍អូលីវីយ៉េ គូសសញ្ញាឈើឆ្កាងលើថ្ងាសបេក្ខជនទាំងអស់ដើម្បីឱ្យបេក្ខជនទាំងនេះក្លាយជាអ្នកទទួលអប់រំជំនឿ។ សាក្សីនៃជំនឿ គូសសញ្ញាឈើឆ្កាងលើត្រចៀកបេក្ខជន​ដើម្បី​ឱ្យពួកគាត់​ចេះ​ស្ដាប់​ព្រះបន្ទូល​របស់ព្រះជាម្ចាស់​ គូសសញ្ញាឈើឆ្កាង​លើភ្នែកដើម្បីមើលឃើញព្រះពន្លឺព្រះជាម្ចាស់ គូសសញ្ញាលើមាត់បេក្ខជន ដើម្បីឱ្យពួកគាត់​ចេះឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ គូសសញ្ញាឈើឆ្កាងលើទ្រូងដើម្បីភ្ជាប់ចិត្តគំនិតជាមួយព្រះយេស៊ូ និង​គូសសញ្ញាឈើឆ្កាងលើដៃដើម្បីធ្វើដំណើររួមជាមួយគ្នាដោយចិត្តរីករាយ។ […]

បេក្ខជន​១២រូប​សុំចូលព្រះសហគមន៍ Read More »

ព្រះនាង​ម៉ារីជា​គំរូ​និង​ជាទី​ពំនឹង​នៃ​គ្រីស្ត​បរិស័ទ​

«ខ្ញុំ​យល់​ឃើញ​ថា​ព្រះ​នាង​ម៉ារី​ពិត​ជាអស្ចារ្យ​ ជាព្រះមាតា​នៃពិភព​លោក​ និង​ការ​អស្ចារ្យ​ដែល​កើត​ឡើង​គឺ​ព្រះជាម្ចាស់​ពិតជាលើក​ព្រះនាង​ម៉ារីឡើង​ស្ថាន​បរម​សុខ​។» នេះជា​ការ​បញ្ជាក់​របស់​កញ្ញា ភឿន ស្រីនា ដែល​ជា​គ្រីស្ត​បរិស័ទកាតូលិក​ម្នាក់​តែង​តែ​អធិដ្ឋាន​ជា​ពិសេស​តាមរយៈ​នាង​ម៉ារីដែល​ជា​មាតា​របស់​ព្រះយេស៊ូ។ ស្រីនា បាន​ចូលរួម​ក្នុង​បុណ្យ​ព្រះជាម្ចាស់​លើក​នាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ ដែលជា​បុណ្យឱឡារិក​​មួយ​​របស់​ព្រះសហគមន៍​សកល ធ្វើឡើង​កាលពីថ្ងៃទី១៤ ខែ​សីហានៅ​ព្រះវិហារ​សន្ត​យ៉ូសែប ផ្សារតូច នារាជធានីភ្នំពេញ​។ យុវតីរូប​នេះ បាន​ឲ្យដឹងថា រាល់​ពេល​អធិដ្ឋាន គាត់​ទទួល​អារម្មណ៍ថា នាង​ម៉ារីតែង​នៅ​ក្បែរ​គាត់ ប្រៀបដូចជា​ម្តាយ​ដែល​កំពុង​ចាំ​ស្តាប់​កូន។ យុវតី​ដែល​ជា​អាជីវករ​រូបនេះ​បាន​បន្ថែមថា «ទទួល​បាន​នូវ​ភាព​កក់​ក្ដៅ​ ដោយ​ជឿថា​តាមរយៈ​ព្រះនាង​ម៉ារី ​ខ្ញុំ​អាច​ឆ្លង​ទៅ​ព្រះជាម្ចាស់​បាន​ គឺ​ដូចជាស្ពាន​ចម្លងខ្ញុំទៅព្រះជាម្ចាស់”។»​ ក្នុងពិធី​បុណ្យ​នេះ គ្រីស្ត​បរិស័ទ​ជាង​២០០នាក់ រួមនិង​លោកបូជាចារ្យ បាន​ដង្ហែ​រូប​សំណាក​ព្រះនាង​ម៉ារី​ពី​ខាង​ក្រោម ​​ឡើង​ទៅ​ជាន់ទី១​​ដែល​ជា​ព្រះវិហារ​ដើម្បី​ប្រារព្ធ​ពិធី​លើក​តម្កើង​ព្រះជាម្ចាស់។ ស្រីនាដែល​​​តែង​តែ​អធិដ្ឋាន​រាល់ថ្ងៃជាមួយព្រះនាង​ម៉ារី​ ​មុន​ពេល​​ចាប់​ផ្ដើម​​កិច្ចការរកស៊ី របស់​គាត់បាន​ឲ្យដឹងថា គាត់​បាន​ទូល​អង្វរ​ព្រះនាង​ដោយ​ពឹង​ផ្អែកទាំង​ស្រុង​លើ​គម្រោង​ការ​របស់ព្រះជាម្ចាស់​។ នាង​បន្ត​ថា «​ព្រះនាង​ម៉ារី​តែង​តែ​ផ្ដល់​ក្ដី​សង្ឃឹម​នៅក្នុង​ចិត្ត​ខ្ញុំ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អាចដើរទៅមុខបានទោះបីជាពិបាក​ក៏ដោយ។​» នៅក្នុងធម្មទេសនានៃពិធី​បុណ្យ​នេះដែរ​ លោក​បូជាចារ្យប៉ូល រឿង ឆ័ត្រសិរី ជា​អធីបតី​នៃ​កម្មវិធី​បាន​​មាន​ប្រសាសន៍​ទាក់ទង​នឹង​ពិធីបុណ្យនេះ​​ថា​​ ​ក្នុង​កាលៈទេសៈ​ដែល​​គេបៀតបៀនព្រះសហគមន៍ គ្រីស្ត​បរិស័ទ​ទៅផ្នូរព្រះនាងម៉ារីដែល​ជាមាតា​ព្រះសហគមន៍​ និងចង់យកសពពីផ្នូរ ប៉ុន្តែគេមិនឃើញសពរបស់​គាត់​នោះ​ទេ ទើបគេជឿថា ដោយសារ​តែ​ព្រះនាងម៉ារីជាមាតាព្រះយេស៊ូ​ដែល​ជា​ព្រះជាម្ចាស់ ទើបព្រះជាម្ចាស់លើកកិត្តិយសព្រះនាងម៉ារី​ ដោយ​លើក​ព្រះនាង​ឡើង​ស្ថាន​បរមសុខ​ទាំង​រូប​កាយ​និង​វិញ្ញាណ។​ ​ថ្លែង​ប្រាប់​សារព័ត៌មាន​កាតូលិក​ លោក​បូជាចារ្យ​ទទួល​បន្ទុក​ព្រះសហគមន៍​កាតូលិក​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង​ ឆ័ត្រសិរី បាន​បញ្ជាក់ទៀតថា ព្រះនាង​ម៉ារី​ជាគំរូ​សម្រាប់​អ្នក​ជឿដោយកត្តា៣យ៉ាងគឺ

ព្រះនាង​ម៉ារីជា​គំរូ​និង​ជាទី​ពំនឹង​នៃ​គ្រីស្ត​បរិស័ទ​ Read More »

ទោះ​បិទវគ្គ​អប់រំជំនឿ ក៏ត្រូវ​មក​ព្រះវិហារ

ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូលភ្នំពេញ​ថ្មី បាន​រៀប​ចំ​កម្មវិធី​បិទ​វគ្គ​ថ្នាក់អប់រំ​ជំនឿ នា​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២២ ដោយ​មាន​លោក​ឪពុក សិលា សួន ហង្សលី ជា​អធិបតី និង​មាន​បង​ស្រី គ្រូ​អប់រំ​ជំនឿ និង​កុមារ​និង​មនុស្ស​ពេញវ័យ​​ដែល​ទទួល​ការ​អប់រំ​ជំនឿ​ប្រហែល​ជាង​១០០​នាក់​បាន​ចូល​រួម។ ថ្លែង​ក្នុង​កម្មវិធី​នេះលោកបូជាចារ្យ​ សិលា សួន ហង្សលី ជា​បូជាចារ្យ​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី មាន​ប្រសាសន៍​​ថា ការ​អប់រំ​ជំនឿ​មិន​គ្រាន់​តែ​បង្រៀន គឺ​យើង​ចែក​រំលែក​បទ​ពិសោធ​នៃ​ជំនឿ​។ ហើយ​ការ​បិទ​​​វគ្គ​ នេះ​នឹង​បន្ត​បើក​ឡើង​វិញ​នៅ​ ខែ​តុលាខាង​មុខនេះ។ ជាទូទៅ​កម្មវិធី​អប់រំ​ជំនឿរបស់​ព្រះសហគមន៍កាតូលិក ធ្វើឡើង​ស្រប​តាម​ពេល​វេលា​សិក្សា​របស់​សាលា​រដ្ឋ។ ក្នុងឱកាស​នោះ លោក​បូជាចារ្យ​បាន​​​រំលឹក​​ដល់​សិស្ស​អប់រំ​ជំនឿ ឲ្យ​មក​ព្រះវិហារ​ដើម្បី​ចូលរួម​អភិបូជា​និង​ស្តាប់​ព្រះបន្ទូល។ លោក​ថា «កុំ​ភ្លេច​មក​ចូល​រួម​អភិបូជា ដើម្បី​ស្តាប់​ព្រះបន្ទូល និង​អធិដ្ឋាន​ជា​មួយ​គ្នា ហើយ​ក៏​ជា​ពេល​វេលា​ដើម្បី​មើល​ពី​ជំនឿ​ផ្ទាល់​ខ្លួន។» កម្មវិធីបិទ​វគ្គសិក្សា​នេះ បាន​ធ្វើ​ឡើង​ដោយ​មាន​​ប្រធាន​បទ “ដំណើរ​ក្នុង​ជំនឿ​ជា​មួយ​គ្នា​ដូច​គ្រួសារ​តែ​មួយ”។ លោក​បូជាចារ្យ​បន្ថែមថា ​ក្នុងគ្រួសារ​យើងត្រូវ​​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់​យើង ព្រោះ​បើ​ឥត​មាន​សេច​ក្តី​ស្រឡាញ់​យើង​ដើរ​ជា​មួយ​គ្នា​មិន​បាន​ទេ។ លោក​បន្តថា ឱ្យ​យើង​រៀន​រស់​នៅ​តាម​របៀប​ព្រះជាម្ចាស់ គឺ​លើស​ពី​ធម្មជាតិ​មាន​ន័យ​ថា យើង​ហ៊ាន​លះ​បង់​អ្វីៗ​ទាំង​អស់​សម្រាប់​អ្នក​ដទៃ។ យុវជន ស៊ិន វិចិត្រ ជា​យុវសិស្ស​វិទ្យាល័យ​ម្នាក់ និង​ជា​អ្នក​ដែល​បាន​មក​ទទួល​ការ​អប់រំ​ជំនឿ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី បាន​ប្រាប់​ថា​

ទោះ​បិទវគ្គ​អប់រំជំនឿ ក៏ត្រូវ​មក​ព្រះវិហារ Read More »

អភិបូជាអគ្គសញ្ញាតែងតាំងបូជាចារ្យរបស់បងប្រុស ប្រាក់ ប៊ុនហុង ធ្វើនៅព្រះសហគមន៍សន្តយូហានបាទីស្ត ប៊ូស្រា

កំពង់ចាម ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ “កិច្ចការ​លោក​បូជាចារ្យ” អត្ថបទ​ទី១៖ កិច្ចការ ១២,១-១១​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំ‌ឃាំង។ កក ១២,៧អត្ថបទ​ទី២៖ ធីម៉ូថេ​ទី​២ ៤,៦-៨.១៧-១៨មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង។ ២ធម ៤,១៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍​របស់​ខ្ញុំ។ មថ ១៦,១៨ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ពេល​វេលា​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ នៅ​ពេល​យើង​មើល​ឃើញ​ព្រះសហគមន៍​កាតូលិក​កម្ពុជា ដែល​ជួប​ជុំ​គ្នា​ដូច​ថ្ងៃ​នេះ។ រួម​ជា​មួយ​លោក​គីកេ រួម​ជា​មួយ​អាល់ប៊ែតូ តំណាង​លោក​ប្រុយណូ រួម​ជា​មួយ​លោក​ឪពុក បង​ប្រុស​បង​ស្រី គ្រីស្ត​បរិស័ទ​ដែល​មក​ពី​គ្រប់​ទី​កន្លែង ដើម្បី​មក​ដល់​ប៊ូស្រា ដែល​ជា​កន្លែង​ដាច់​ស្រយាល​នៃ​ផែនដី​ពិត​មែន។ ប្រសិន​បើ​យើង​នឹក​ឃើញ ជាង​២០​ឆ្នាំ​មុន​នៅ​ពេល​ឪពុក​របស់​ហុង​បាន​មក​វិញ និង​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​ឪពុក​ម៉ូរីសូ ដែល​ជា​សាសន​ទូត MEP។ នៅ​ពេល​នោះ​ទី​នេះ​នៅ​ក្នុង​ព្រៃ មិន​ទាន់​មាន​ផ្លូវ​ស្អាត មិន​ទាន់​មាន​ភ្លើង​ប្រើ​ទេ ខ្ញុំ​បាន​មក​ដល់​ប៊ូស្រា​លើក​ទី​មួយ​នៅ​ឆ្នាំ​២០០០ ណែនាំ​ឱ្យ​ខ្ញុំ​គិត​ថា​ប្រហែល​ជីវិត​របស់​ខ្ញុំ​ចប់​នៅ​ត្រឹម​នេះ​ហើយ ដោយសារ​ផ្លូវ​ពិបាក​ពេក។ ប៉ុន្តែ ខ្ញុំ​បាន​នឹក​ឃើញ​ពេល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូម​ទៅ​ប្រកាស​ដំណឹង​ល្អ​រហូត​ដល់​ដាច់​ស្រយាល​នៃ​ផែនដី ដោយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដោយ​នាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”។ ពេល​យើង​មក​ដល់​ថ្ងៃ​នេះ យើង​មាន​ព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត​ដ៏​ស្អាត​និង​ធំ​ទូលាយ​នៅ​ប៊ូស្រា​នេះ។ លោក​ឪពុក ហ្វ្រង់ស្វ័រ​អេមេស្ដាល់ អាច​ផ្តល់​សក្ខីភាព​មាន​ប៉ុន្មាន​ជំនាន់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ទី​នេះ។

អភិបូជាអគ្គសញ្ញាតែងតាំងបូជាចារ្យរបស់បងប្រុស ប្រាក់ ប៊ុនហុង ធ្វើនៅព្រះសហគមន៍សន្តយូហានបាទីស្ត ប៊ូស្រា Read More »

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ “អត្តសញ្ញាណ​ជា​គ្រីស្ត​បរិស័ទ” អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​១ ១៩,១៦ខ.១៩-២១ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ! ១ពង្ស ១៩,២០អត្ថបទ​ទី២៖ កាឡាទី ៥,១.១៣-១៨ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​ព្រះ‌វិញ្ញាណ នោះ​បង‌ប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ត​លោភ‌លន់​របស់​លោកីយ៍​ទៀត​ឡើយ។ កាឡ ៥,១៦ដំណឹងល្អ៖ លូកា ៩,៥១-៦២ព្រះ‌អង្គ​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​មុន។ លក ៩,៥២ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស និង​ឱឡារិក​បំផុត​សម្រាប់​ព្រះសហគមន៍​របស់​យើង នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ ក៏​ដូច​ជា​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល​ដែរ។ យើង​មាន​បង​ប្អូន​ចំនួន​១១៧​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស មាន​ន័យ​ថា​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ មាន​ន័យ​ថា​ទទួល​ដង្ហើម​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ទទួល​ដង្ហើម​ដែល​បាន​ចូល​នៅ​ក្នុង​សួត នៅ​ក្នុង​ដួង​ចិត្ត នៅ​ក្នុង​ខ្លួន​របស់​យើង ដើម្បី​ឱ្យ​យើង​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ។ នេះ​ជា​អត្ថ​ន័យ​នៃ​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​យើង​ទទួល យើង​អាច​ទៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ។ តើ​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ​ដើម្បី​ធ្វើ​អ្វី? ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អធិដ្ឋាន​ចូល “យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ ដើម្បី​បង្កើត​ពិភព​ថ្មី”។ តើ​មាន​ន័យ​ដូច​ម្តេច សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​ក្នុង​សតវត្ស​ទី​២១​នៅ​ប្រទេស​កម្ពុជា? បង​ប្អូន​ជា​ទី​ស្រឡាញ់ ប៉ុន្មាន​ថ្ងៃ​មុន​យើង​បាន​ប្រមូល​ចម្លើយ​ពី​ភូមិភាគ​យើង​ទាំង​មូល ដើម្បី​ផ្ញើ​ទៅ​ទី​ក្រុង​រ៉ូម​ទាក់​ទង​នឹង​សន្និបាត​២០២១-២០២៣។ នៅ​ក្នុង​១៤​ចំណុច ដែល​យើង​បាន​រៀប​ចំ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ​មាន​ចំណុច​មួយ​បាន​និយាយ​ថា “យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​ខ្មែរ”។ អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​មាន​ន័យ​ដូច​ម្តេច? អត្ត​សញ្ញាណ​មាន​ន័យ​ថា​យើង​មាន​លក្ខ​ខណ្ឌ​មួយ​យ៉ាង​ពិសេស ដែល​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ​អាច​មើល​ឃើញ​ថា អ្នក​នោះ​ជា​គ្រីស្ត​បរិស័ទ​មួយ​រូប។ ដូច្នេះ ខ្ញុំ​ចង់​ឱ្យ​យើង​គិត​អំពី​អត្ត​សញ្ញាណ​ជា​គ្រីស្ត​បរិស័ទ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “យើង​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ Read More »

អភិបូជា​បុណ្យ​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះយេស៊ូ

ធ្វើ​នៅ​ព្រះសហគមន៍​ព្រះហឫទ័យ​ដ៏​សប្បុរស​របស់​ព្រះយេស៊ូ ព្រែក​តាទែន ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២២ “មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះបិតា” អត្ថបទ​ទី១៖ អេសេគីអែល ៣៤,១១-១៦យើង​នឹង​ប្រមូល​ចៀម​របស់​យើង​ពី​គ្រប់​កន្លែង​ដែល​វា​ខ្ចាត់‌ខ្ចាយ​ទៅ។ អគ ៣៤,១២អត្ថបទ​ទី២៖ រ៉ូម ៥,៥ខ-១១ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ដែល​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។ រម ៥,៦ដំណឹងល្អ៖ លូកា ១៥,៣-៧គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ។ លក ១៥,៤ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​គោរព​ព្រះបេះដូង​របស់​ព្រះយេស៊ូ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ចំពោះ​មនុស្ស​លោក។ តាម​ពិត ព្រះបិតា​របស់​យើង​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​ព្រះបិតា​បាន​ចាត់​ឱ្យ​ព្រះយេស៊ូ​យាង​មក ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​យើង​ទាំង​អស់ ដើម្បី​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង​អំពី​របៀប​ដែល​ព្រះបិតា​ស្រឡាញ់​យើង។ ថ្ងៃ​នេះ យើង​បាន​ឃើញ​រូប​ព្រះយេស៊ូ​ដែល​បើក​ព្រះហស្ត​(ដៃ)​យ៉ាង​ទូលំ​ទូលាយ ដើម្បី​ទទួល​ស្វាគមន៍​យើង​ទាំង​អស់​គ្នា។ នៅ​ពាក់​កណ្ដាល​ទ្រូង​របស់​ព្រះយេស៊ូ​យើង​ឃើញ​ព្រះបេះដូង បេះដូង​ជា​សញ្ញា​នៃ​សេចក្ដី​ស្រឡាញ់។ នៅ​ពេល​យើង​ចង់​និយាយ​អំពី​សេចក្ដី​ស្រឡាញ់ យើង​គូស​បេះដូង​យ៉ាង​ធំ នេះ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ​ដែល​យើង​មើល​ឃើញ​ថ្ងៃ​នេះ។ នៅ​ពេល​យើង​នឹក​ឃើញ​ដល់​ព្រះយេស៊ូ យើង​ត្រូវ​ការ​នឹក​ដល់​ព្រះបិតា ថ្ងៃ​នេះ​ព្រះយេស៊ូ​មាន​ពាក្យ​ប្រស្នា​មួយ​ដើម្បី​ណែនាំ​ឱ្យ​យើង​មើល​ឃើញ អំពី​របៀប​ដែល​ព្រះបិតា​ស្រឡាញ់​យើង។ នៅ​ពេល​នោះ យើង​មាន​ឧទាហរណ៍​មួយ​យ៉ាង​ជាក់​ស្ដែង ដូច​យើង​ទាំង​អស់​គ្នា​យើង​ជា​ហ្វូង​ចៀម​មួយ យើង​ជា​ប្រជាជន​របស់​ព្រះជាម្ចាស់។ ព្រះបិតា​នៅ​ពេល​បាត់​ម្នាក់ ព្រះអង្គ​ព្រួយ​បារម្ភ​មែន​ទែន និង​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជាក់​ស្តែង ដោយ​ខិត​ខំ​រត់​តាម​កូន​ដែល​បាត់ រត់​តាម​មនុស្ស​ម្នាក់​ដែល​វង្វេង​ផ្លូវ។ នេះ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ ព្រះបិតា​ស្រឡាញ់​យើង​ដោយសារ​ព្រះអង្គ​បាន​បង្កើត​យើង ព្រះបិតា​បាន​ប្រទាន​ជីវិត​ឱ្យ​យើង។ ព្រះបិតា​ស្រឡាញ់​យើង​ម្នាក់

អភិបូជា​បុណ្យ​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះយេស៊ូ Read More »

អភិបូជាប្រជុំបូជាចារ្យភូមិភាគភ្នំពេញ ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី

ភ្នំពេញថ្មី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២“ ដើរ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់” អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​២ ២២,៨-១៣.២៣,១-៣ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់​ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះ‌អម្ចាស់។ ២ពង្ស ២៣,៣ដំណឹងល្អ៖ ម៉ាថាយ ៧,១៥-២០អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ មថ ៧,២០ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​គោរព​សន្ត​សិលា​និង​សន្ត​ប៉ូល ដែល​យើង​មាន​ធាតុ​សន្ត​សិលា​នៅ​ក្នុង​ព្រះវិហារ​ភ្នំពេញ​ថ្មី​នេះ។ លោក​ឪពុក ថ្ងៃ​នេះ​យើង​បាន​ស្តាប់​ដើម្បី​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ និង​បេសកកម្ម​របស់​យើង។ ជា​ពិសេស សម្រាប់​លោក​ឪពុក​មួយ​ចំនួន​ដែល​បាន​ចាប់​ផ្តើម​កន្លែង​ថ្មី និង​លោក​ឪពុក​មួយ​ចំនួន​នៅ​បន្ត​កន្លែង​ដដែល យើង​ពោរពេញ​ដោយ​កម្លាំង។ សំណួរ​ដែល​ព្រះយេស៊ូ​សួរ​ដល់​ក្រុម​គ្រីស្ត​ទូត ជា​សំណួរ​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​យើង ប៉ុន្តែ​មិន​មែន​ជា​សំណួរ​មួយ​ដែល​យើង​ត្រូវ​ការ​ស្តាប់​នៅ​ក្នុង​សំលេង​ឡូឡា។ តាម​ពិត នៅ​ពេល​ព្រះយេស៊ូ​នៅ​ជា​មួយ​ក្រុម​គ្រីស្ត​ទូត​នៅ​កន្លែង​ស្ងៀម​ស្ងាត់ នៅ​ពេល​នោះ​ព្រះយេស៊ូ​សួរ​គេ​ថា “សម្រាប់​មនុស្ស​ទាំង​ឡាយ​បុត្រ​មនុស្ស​ជា​នរណា?” ព្រះយេស៊ូ​បាន​ធ្វើ​ដំណើរ​ជាង​មួយ​ឆ្នាំ​ហើយ​នៅ​ពេល​ហ្នឹង ព្រះយេស៊ូ​បាន​បង្ហាញ​សញ្ញា​ប្លែកៗ​ជាង​មួយ​ឆ្នាំ​ហើយ។ ចម្លើយ​របស់​លោក​សិលា ជា​ចម្លើយ​ដែល​ណែនាំ​ឱ្យ​យើង​អាច​ទៅ​មុខ​នៅ​ក្នុង​ជីវិត​ជា​លោក​បូជាចារ្យ ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​យើង​ពោរពេញ​ដោយ​អត្ថន័យ ពោរពេញ​ដោយ​ជីវិត។ គាត់​បាន​ឆ្លើយ​ថា “លោក​ជា​ព្រះគ្រីស្ត លោក​ជា​អ្នក​ដែល​បាន​ទទួល​អភិសេក​ពី​ព្រះជាម្ចាស់ លោក​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ”។ តាម​ពិត​សេចក្តី​ប្រកាស​របស់​យើង ជួន​កាល​យើង​គិត​អំពី​របៀប​ដូច​សន្និបាត​២០២១-២០២៣​ដែល​យើង​បាន​និយាយ របៀប​រៀប​ចំ​ពិធី​បុណ្យ របៀប​បម្រើ…។ ថ្ងៃ​នេះ នៅ​ពេល​យើង​ស្តាប់​សំណួរ​បស់​ព្រះយេស៊ូ នៅ​ពេល​ហ្នឹង​គ្មាន​ពិធី គ្មាន​របៀប ប៉ុន្តែ​មាន​បញ្ហា​តែ​មួយ ប្រកាស​ជំនឿ​អស់​ពី​ដួង​ចិត្ត អស់​ពី​សេចក្តី​ស្រឡាញ់

អភិបូជាប្រជុំបូជាចារ្យភូមិភាគភ្នំពេញ ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី Read More »

អភិបូជា​ប្រសិទ្ធីពរ​លើ​អាគារ​សាលា​មត្តេយ្យ និង​បន្ទប់​អធិដ្ឋាន

ធ្វើ​នៅ​ព្រះសហគមន៍​ក្រុង​តាខ្មៅ តាខ្មៅ ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​២ ១៩,៩ខ-១១.១៤-២១.៣១-៣៥ក.៣៦ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ! ២ពង្ស ១៩,១៦ដំណឹងល្អ៖ ម៉ាថាយ ៧,៦.១២-១៤បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ មថ ៧,១២ “ផ្លូវ​ចង្អៀត​ដើម្បី​ប្រកាស​ដំណឹង​ល្អ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​ណែនាំ​ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​ការ​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ នៅ​ក្នុង​ទី​ក្រុង​តាខ្មៅ ក៏​ដូច​ជា​នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាខ្មៅ​ទាំង​មូល ដែល​បាន​បង្កើត​នៅ​ឆ្នាំ​២០១៤។ ដល់​ពេល​វេលា​ដែរ ដើម្បី​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​កន្លែង​ថ្មីៗ សព្វ​ថ្ងៃ​នៅ​ភ្នំពេញ​មាន​ផ្លូវ​និង​អាគារ​សាង​សង់​ច្រើន​ណាស់ យើង​ឃើញ​ការ​អភិវឌ្ឍន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្លាំង​ណាស់។ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​បាន​បំភ្លឺ ដើម្បី​ឱ្យ​យើង​ចាប់​ផ្តើម​មណ្ឌល​សកម្មភាព​ពីរ​ដែល​ទៅ​ជា​កន្លែង​ពិសេស​សព្វ​ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ភ្នំពេញ​ថ្មី និង​តាខ្មៅ។ តាម​ពិត ព្រះជាម្ចាស់​ដូច​ជា​បាន​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ​សម្រាប់​ជីវិត​របស់​យើង​ពិត​មែន ដោយ​ដឹង​ថា​ផ្លូវ​ចង្អៀត​ណាស់ ទ្វារ​ចង្អៀត​ណាស់​ដើម្បី​ចូល។ នៅ​ពេល​យើង​ចាប់​ផ្តើម​ចូល​នៅ​ក្នុង​ទីក្រុង​តាខ្មៅ​ក៏​ចង្អៀត​ដែរ ដើម្បី​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ ដើម្បី​ចាប់​ផ្តើម​ស្គាល់​បង​ប្អូន​ខ្លះៗ។ យើង​មាន​យាយ​ខ្លះៗ​ចាប់​ផ្តើម​ចូល យើង​មាន​បង​ប្អូន​យើង​ខ្លះៗ​ចាប់​ផ្តើម​ស្គាល់ ទៅ​ជា​កន្លែង​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ផ្លូវ​ចង្អៀត។ ប៉ុន្តែ ពេល​យើង​សម្រេច​ចិត្ត​តស៊ូ ពេល​យើង​សម្រេច​ចិត្ត​ចូល​តាម​ផ្លូវ​ចង្អៀត បន្តិច​ម្តងៗ​យើង​ទៅ​មុខ។ ថ្ងៃ​នេះ ដែល​យើង​ចូល​នៅ​ក្នុង​បន្ទប់​អធិដ្ឋាន​ដ៏​តូច​នេះ ជា​ព្រះវិហារ​ដែល​មាន​កន្លែង​ជ្រមុជ​ទឹក​យ៉ាង​ស្អាត ដោយសារ​ពិធី​ជ្រមុជ​ទឹក​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ចាប់​ផ្តើម​បន្តិច​ម្តងៗ។ ដំណើរ​ជីវិត​របស់​គ្រីស្ត​បរិស័ទ ដូច​ស្ត្រី​សាសន៍​សាម៉ារី​ដែល​បាន​ស្តាប់​ព្រះបន្ទូល ណែនាំ​ឱ្យ​គាត់​រក​ឃើញ​ព្រះយេស៊ូ​ជា​ទឹក​ដែល​ផ្តល់​ជីវិត។ ដូច​អ្នក​ខ្វាក់​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​គាត់​មើល​ឃើញ ដូច​លោក​ឡាសា​ដែល​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​គាត់​មាន​ជីវិត​សាជាថ្មី រហូត​ដល់​អាច​ទទួល​ជីវិត​ថ្មី​ដ៏​ពិត​ប្រាកដ​នៅ​ក្នុង​ជំនឿ

អភិបូជា​ប្រសិទ្ធីពរ​លើ​អាគារ​សាលា​មត្តេយ្យ និង​បន្ទប់​អធិដ្ឋាន Read More »

គ្រីស្តបរិស័ទនៅពោធិតុង អធិដ្ឋាន​សម្រាប់​វិញ្ញាណក្ខន្ធលោកបូជាចារ្យដែលធ្លាប់ជួយគាំទ្រសំណង់ក្នុង​ព្រះសហគមន៍

គ្រីស្តបរិស័ទ គណៈកម្មការព្រះសហគមន៍ ព្រមទាំងអ្នកស្រី ប៉ោះ​ វ៉ារី បានរួបរួមគ្នាអធិដ្ឋាន និងប្រារព្ធពិធីអភិបូជា សម្រាប់វិញ្ញាណក្ខន្ធ លោកបូជាចារ្យ សិលា ង្វៀង ឌឺកម៉ោ ដែលជាអ្នកបានជួយគាំទ្រថវិកាសម្រាប់ការសាងសង់អាគារព្រះវិហារ សន្តសិលា ពោធិតុង និងបន្ទប់ថ្នាក់រៀនអក្ខរកម្ម ក្នុងព្រះសហគមន៍ជាយរាជធានីភ្នំពេញមួយនេះ។ ពិធីអភិជា បានប្រារព្ធក្រោមអធិបតីភាពរបស់លោកឪពុក សួន ហង្សលី ជាតំណាងពេញសិទ្ធិរបស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នាល្ងាចថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២ នេះ។ លោក សិលា ង្វៀង ឌឺកម៉ោ ជាបូជាចារ្យជាតិវៀតណាម រស់នៅសហរដ្ឋអាមេរិក បានទទួលមរណភាពកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ក្នុងជន្មាយុ ៨០ឆ្នាំ និង៥២ឆ្នាំជាបូជាចារ្យ។ លោក បានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ក្នុងក្រុមគ្រួសារ the Redemptorist Congregation។ លោកជាបូជាចារ្យ ម្នាក់ក្នុងចំណោមបូជាចារ្យបួននាក់ ដែលបានទទួលបេសកកម្មប្រកាសដំណឹងសម្រាប់ជនជាតិដើមភាគតិច​ចារ៉ាយ ក្នុងព្រះសហគមន៍ភូមិភាគ កូនទុម ប្រទេសវៀតណាម។ លោកបានទៅបំពេញបេសកកម្ម នៅសហរដ្ឋអាមេរិក នៅទីក្រុងឡុងប៊ិក

គ្រីស្តបរិស័ទនៅពោធិតុង អធិដ្ឋាន​សម្រាប់​វិញ្ញាណក្ខន្ធលោកបូជាចារ្យដែលធ្លាប់ជួយគាំទ្រសំណង់ក្នុង​ព្រះសហគមន៍ Read More »

ព្រះសហគមន៍នឹង​បង្កើត​គណៈកម្មារសម្រាប់​ទឹក​ដី​អន្តរភូមិភាគ

ព្រះសហគមន៍​កាតូលិក​កម្ពុជា គ្រោង​នឹង​បង្កើត​គណៈកម្មារ​ សម្រាប់ទឹក​ដី​មរណសាក្សី​នៅ​ព្រះសហគមន៍តាំងគោក ក្នុង​ខេត្ត​កំពង់​ធំ ដែល​ជាចំណុច​កណ្តាល​នៃ​ប្រទេសកម្ពុជា។ ក្នុងពិធី​គោរព​អ្នកបម្រើ​ព្រះជាម្ចាស់ កាលពីពេលកន្លងទៅនេះ លោក​អភិបាល​អូលីវីយ៉េ​ ជ្មីតហស្លេ អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ស្នើ​សុំ​ឲ្យ​លោក​អភិបាល​នៃ​ភូមិភាគ​បាត់ដំបង និង​កំពង់ចាម រួម​គ្នា​ជាមួយលោក បង្កើត​ឲ្យ​មាន​កន្លែង​ពិសេស​មួយ​លើ​ទឹក​ដី​តាំង​គោក ជា​បូជនីយដ្ឋានសម្រាប់​ជំនឿ។ លោក​បន្ថែម​ថា គឺ​ដើម្បី​ឲ្យ​គ្រីស្ត​បរិស័ទ​នានា​បាន​​ស្គាល់​ប្រវត្តិសាស្ត្រ​ និង​ជំនឿ​នៃ​ព្រះសហគមន៍​កាតូលិក​កម្ពុជា​។ ព្រះសហគមន៍​តាំង​គោក ​ជាទីកន្លែងសម្រាប់ព្រះសហគមន៍​​កាតូលិកអន្តរភូមិភាគនៅ​កម្ពុជា ដែល​តំបន់នេះ ជាកន្លែង​ប្រវត្តិសាស្ត្រមួយ​ក្នុង​សម័យប៉ុលពត ដោយ​មាន​លោក​អភិបាល​ឆ្មារ សាឡាស​​និង​សហការី​បាន​ធ្លាប់​រស់នៅ​ និង​ស្លាប់​នៅ​ទីនោះ។ លោក​អភិបា​ល​ឆ្មារ សាឡាស ជា​អភិបាល​ខ្មែរ​ដំបូង​គេ ដែល​ត្រូវ​បាន​តែង​តាំង​ក្នុង​ឆ្នាំ​១៩៧៥ ហើយ​បាន​ទទួល​មរណភាព​ដោយធ្វើការ​ហួស​កំលាំង ក្នុង​ឆ្នាំ​១៩៧៧ នៅ​តំបន់​តាំង​គោក។ សព្វ​ថ្ងៃ​នេះ ព្រះសហគមន៍​កាតូលិកនៅ​កម្ពុជា បាន​បង្កើត​គណៈកម្មារ​សម្រាប់​មរណសាក្សី​ ដើម្បី​សិក្សា​ចង​ក្រង​ឯកសារ​របស់​អស់​លោក​ដែល​បាន​ស្លាប់​និង​ត្រូវ​បាន​គេ​សម្លាប់ដោយសារ​ជំនឿ​​ក្នុង​របប​ប៉ុលពត។​ «៧ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​បើក​តុលាការ​ជាផ្លូវការ​ ដោយ​មាន​លោក​បូជាចារ្យ ប៉ូល​ រឿង​ឆ័ត្រ​សិរី​ដឹកនាំ ដោយ​ចួបជុំគ្នា​ជាផ្លូវការ​ជាង៣០ដង ​​ដើម្បី​កាត់​ក្ដី​មរណសាក្សី​ដែល​ដាក់​ឈ្មោះ​នាសម័យ​នោះ​សរុប​៣៤នាក់។ ក្នុង​នោះ​មាន​លោក​ឆ្មារសាឡាស និង​សហការី​៤៣នាក់។» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ។ មាន​ប្រសាសន៍​ទៅកាន់​អង្គពិធី ដែលមាន​គ្រីស្ត​បរិស័ទ​មក​ពី​ព្រះសហគមន៍នានា​ក្នុង​ប្រទេស​កម្ពុជា ប្រមាណ​ជាង​១៥០០នាក់ លោកអភិបាល​បន្ថែម​ថា ព្រះសហគមន៍កម្ពុជា​ត្រូវ​ត្រៀម​ខ្លួនជាមុន​ដើម្បី​ទទួល​មរណសាក្សី​នៅ​កម្ពុជា ប្រសិន​បើ​សន្ត​អសនៈ​យល់​ព្រម​តែងតាំង​មរណសាក្សីឱ្យ​យើង។ នៅ​ក្នុង​ដី​របស់​ព្រះសហគមន៍​តាំង​គោក មាន​បន្សល់​ទុក​គ្រែ​មួយ​ដែល​គ្រីស្ត​បរិស័ទ​អះអាង​ថា ជា​គ្រែ​ដែល​លោកអភិបាល​ឆ្មារ សាឡាស

ព្រះសហគមន៍នឹង​បង្កើត​គណៈកម្មារសម្រាប់​ទឹក​ដី​អន្តរភូមិភាគ Read More »

Subscribe to our newsletter

Don't miss new updates on your email