Month: February 2021

សម្ព័ន្ធអង្គការកាតូលិកដើម្បីមេត្តាករុណានិងការអភិវឌ្ឍ រិះគិតអំពីសកម្មភាពឆ្នាំ២០២១

សម្ព័ន្ធ​អង្គ​ការ​កាតូលិក​ដើម្បីមេត្តា​ករុណានិង​​ការ​អភិវឌ្ឍ (CACD) ដឹក​នាំ​ដោយ​​​អភិបាល​ភូមិ​ភាគ​ភ្នំពេញ លោក អូលី​វី​យ៉េ ជ្មីត​ហស្ល៊ែរ បាន​រិះ​គិត​រួម​គ្នា​​​អំពី​របៀប​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​សន្តិភាព ដោយមាន​​ការ​ណែនាំ​ពី​សារ​លិខិត​របស់​សម្ដេច​ប៉ាប ហ្វ្រង់​ស៊ីស្កូ។             កម្មវិធី​នេះ ប្រព្រឹត្ត​ទៅ​កាល​ពី​ខែ​មករា​ នៅ​អង្គការ​ការីតាស​កម្ពុជា ក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដោយ​មាន​អ្នក​ចូលរូម​ចំនួន​៤០​រូប​​។​             លោក​គឹម រតនា តំណាង​គណៈកម្មការនៃ​ CACD និង​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការីតាស​កម្ពុជា​បាន​ថ្លែង​ស្វាគមន៍និងស្នើ​ឱ្យ​មាន​ការ​សហការ​រួម​គ្នា​បន្ត​ទៀត​​ដោយ​រិះ​គិត​ពី​យ​ន្តការ​ដើម្បី​រួម​គ្នា​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​​ធ្វើ​ការ​រួមគ្នា​ឱ្យ​បាន​ប្រ​សើរ​ជាង​នេះ ជាពិសេស​ក្នុង​បរិបទ​កូវីដ១៩នេះ។             នាពិធីនោះដែរ លោក​អភិបាល​អូលីវីយ៉េ បាន​រំ​ឭក​អំពីអត្ថន័យ​នៃ​​ការ​ប្រទាន​ពរ​ទាំង​៥​ដែល​លោកបាន​ប្រទានពរ​នៅ​ក្នុង​ពិធី​បុណ្យ​ព្រះយេ​ស៊ូ​សម្ដែង​ឋានៈ​របស់​ព្រះអង្គ។  ពរទាំង​៥នោះ​មាន សូមឱ្យ​យើង​ពោរ​ពេញ​ដោយ​ព្រះពរ​ពី ព្រះជាម្ចាស់។ សូម​ឱ្យ​ឆ្នាំ​នេះ​យើង​យក​ព្រះបន្ទូល​ជា​ប្រភព​នៃ​ជីវិត។ សូម​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ថែរក្សា និង​ចូល​យ៉ាង​ជ្រៅ​នៅក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជាគ្រីស្ត​បរិស័ទ​ខ្មែរ ​ក្នុង​បរិបទ​​ថ្មី។ សូម​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​លើ​ជំនឿ​របស់​យើង​ និងសូម​ឱ្យ​​យើង​ថែរក្សា​សញ្ញា​សម្គាល់​នៅ​ក្នុង​ជីវិត​របស់​យើង។​             ​លោក​អភិបាល ភូមិភាគ​ភ្នំពេញ បន្ថែម​ទៀត​ថា ៖ «ជា​រៀង​រាល់​ឆ្នាំ​សម្ដេច​ប៉ាប់​ហ្វ្រង់​ស៊ី​ស្កូ​សរសេរ​សំបុត្រ​ផ្ញើជូន​ពិភពលោក​។ សម្ដេច​ប៉ាប​បាន​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ ជាពិសេស​លោកបាន​យល់​ថា​ អ្វី​ដែល​សំខាន់​គឺ​ការ​បង្កើត​វប្បធម៌​ថ្មី ដែល​នាំឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​សន្តិភាព»។​ ​             នៅក្នុ​ងកម្មវិធីនេះ​​ផងដែរ ក៏​មាន​ការ​បង្ហាញ​នូវ​របាយការណ៍​សកម្មភាព​ឆ្នាំ​ចាស់​កន្លង​មក​​ និង​បាន​រិះគិត​ដោយ​ចែក​ជាក្រុម​តូចៗ ដើម្បី​រួម​គ្នា អំពី​សារ​លិខិត​របស់​សម្ដេច​ប៉ាប ដោយ​​ក្នុង​មាន​៩​ចំណុច​យក​មក​ពិចារណាគឺ៖ …

សម្ព័ន្ធអង្គការកាតូលិកដើម្បីមេត្តាករុណានិងការអភិវឌ្ឍ រិះគិតអំពីសកម្មភាពឆ្នាំ២០២១ Read More »

អភិបាលភូមិភាគភ្នំពេញណែនាំគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់

នា​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារ​តូចនៃ​ព្រះសហគមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ​ បាន​ប្រារព្ធ​កម្មវិធី «​អធិ​ដ្ឋាន​សម្រាប់​ការ​ត្រាស់​ហៅពេញ​មួយ​យប់​​លើក​ទី៩៨» ក្រោម​ការ​​ដឹក​នាំ​ពី​លោក​អីលីវីយ៉េ ​ជ្មីត​អ៊ី​ស្ល៊ែរ អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ និង​​មាន​ការ​ចូលរួម​ពី​គ្រីស្ត​បរិស័ទ​ផងដែរ​។ ​លោក​អភិបាល អូលីវីយ៉េ បាន​ថ្លែងក្នុង​ឱ​កាសនោះថា នេះជាវេលាមួយ​ដ៏​ល្អ​​ដើម្បី​សូម​ព្រះជា​ម្ចាស់​បើក​ចិត្ត​គំនិត​យុវជនយុវនារី​ឱ្យ​ដើរ​តាម​ព្រះជាម្ចាស់​និងឱ្យ​មើល​ឃើញពី​ការ​ត្រាស់​ហៅ​របស់ព្រះអង្គ​។ នៅ​ក្នុង​ពិធី​បុណ្យ​អភិបូជា​បើក​កម្មវិធី​អធិ​ដ្ឋាន​នេះ លោក​អភិបាល​បាន​ណែនាំ​​គ្រីស្ត​បរិស័ទ​ទាំង​អស់នៅក្នុង​ធម្ម​ទេស​នាឱ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ព្រះបន្ទូល​របស់ព្រះជាម្ចាស់។ លោក​បាន​មាន​ប្រសាសន៍ថា៖ «ប្រសិន​បើ​យើង​ផ្ទាល់​ខ្លួន​មិន​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​​​​ តើ​ធ្វើ​ដូចម្ដេច​នឹង​អាច​ឆ្លើយតបបាន?​» លោកអភិបាល​រូបនេះ​បាន​ផ្តល់​​នូវ​អនុសាសន៍សំខាន់ចំនួន​៤ដើម្បី​ដើរ​តាមព្រះជាម្ចាស់ គឺទី១ គ្រប់គ្នា​​នៅជិត​ព្រះជាម្ចាស់​ដែល​មាន​ឫទ្ធានុភាព​សព្វ​ប្រការ មិន​វិនិច្ឆ័យ​ធ្វើ​ឱ្យ​ធ្លាក់​ទឹក​ចិត្ត​ និង​អស់​សង្ឃឹម។ តែ​ផ្ទុយ​មកវិញ ដើម្បី​ណែនាំ​​ឱ្យ​ចូល​ទៅ​ក្នុង​ព្រះ​ពន្លឺ​របស់ព្រះអង្គ​ ដោយ​ស្គាល់​អ្វី​ល្អអ្វី​អាក្រក់ និង​ប្រកាស​ដំណឹង​ល្អ​ឱ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត។ លោក​បន្តទៀតថា ចំណុចទី២គឺ​ វិញ្ញាណ​ក្ខន្ធ​របស់​សន្ត​សន្តី ដែល​ដើរ​តាមព្រះជាម្ចាស់​ គឺ​ជា​គំ​រូពិសេស​​នៅក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​​ស្រឡាញ់​ព្រះ​ជាម្ចាស់​ និង​ជាវិញ្ញាណ​ក្ខន្ធ​អ្នក​សុចរិត។  លោក​អភិបាល អូលីវីយ៉េ លើកឡើងថា ៖ «ទី៣ នៅពេល​យើង​ដើរ​រក​ព្រះជាម្ចាស់ គឺ​យើង​ចូ​ល​មក​ស្ពាន​នៃ​សម្ព័ន្ធ​មេត្រី​ថ្មី​ ដោយ​មិន​នៅ​ម្នាក់​ឯង តែ​ព្រះជាម្ចាស់​បាន​ចាប់​កំណើត​ជាមនុស្ស​ ដើម្បី​ធ្វើ​ដំណើរ​ជាមួយ​យើង​ឆ្ពោះ​ទៅ​រក​ព្រះបិតា»។ ឯអនុសាសន៍ទី៤គឺ ការ​យល់​ពី​របៀប​ថ្មី ដោយ​ចូល​ទៅ​ក្នុង​វប្បធម៌នៃការ​យក​ចិត្ត​ទុដាក់ បង្កើត​សមត្ថភាព​នៅក្នុង​ភាតរភាព មាន​ការ​សប្បាយ និង​កសាង​ចិត្ត​គំនិត​ដើម្បី​ឱ្យ​មនុស្ស​យល់​ថា [យើង]ជាមនុស្ស​ពេញ​លក្ខណៈ។​ លោកប្រាក់​ ប៊ុន​ហុង បាន​ឱ្យ​ដឹង​ថា ការ​អធិដ្ឋាន​ពេញ​មួយ​យប់​​ពិត​ជា​ជួយ​ច្រើន​សម្រាប់​ជីវិត​នៃ​ការ​ត្រាស់​ហៅ។ …

អភិបាលភូមិភាគភ្នំពេញណែនាំគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់ Read More »

ជំនួបក្រុមបុព្វជិតបុព្វជីតា ដើម្បីសហការគ្នាក្នុងប្រកាសដំណឹងល្អនៅកម្ពុជា

ក្រុមបុព្វជិតបុព្វជីតា​នៃព្រះសហគមន៍កាតូលិក​នៅ​កម្ពុជាជាង​ ៧០ ​រូប​ បាន​ជួបជុំ​រិះគិត​រួម​គ្នាដើម្បី​សហការ​គ្នា​ក្នុង​កិច្ចការ​ប្រកាស​ដំណឹងល្អ​នៅ​កម្ពុជា​ ក៏​ដូច​ជាការ​លើក​ទឹក​ចិត្ត​ចំ​ពោះ​​​គ្នា​ទៅ​វិញ​ទៅ​មកតាមរយៈ​បទ​បង្ហាញ និង​ការ​ចេក​រំលែក​បទពិសោធជាមួយ​គ្នា។ កម្ម​វិធី​នេះ​ធ្វើ​​នៅ​ព្រះវិហារ​សន្ត​សិលា​ និង​សន្តប៉ូល ក្នុងសង្កាត់ភ្នំពេញថ្មី នៅថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ​២០២១កន្លងមកនេះ​ ក្រោម​ការ​ដឹក​នាំ​ដោយលោក​អូលីវី​យ៉េ ជ្មីត​អ៊ី​ស្ល៊ែរ អភិបាល​នៃ​ព្រះសហ​គ​ម​ន៍​​កាតូលិក​ភូមិភាគ​ភ្នំពេញ​​។ នៅក្នុងឱកាសនេះដែរ ក៏មានការិះគិតនិងស្ដាប់​បទពិសោធន៍​ដោយមានបទបង្ហាញ​អំពី​របៀប​រស់នៅ​​របស់កម្មករ-កម្មការិនីនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងផលវិបាកដែល​ពួកគាត់​កំ​ពុង​តែជាប្រទះនាពេលបច្ចុប្បន្ននេះ។ ក្រោយបទបង្ហាញ បុព្វជិតបុព្វជីតា ក៏មានកម្មវិធីសម្រុះសម្រួល(ស្រាយបាប) និង អភិបូជានឹករលឹកដល់មរណសាក្សី ប៉ូលមីកី និងសហការី​ដែល​ជាមរណៈ​សាក្សី​នៅ​ប្រទេស​ជប៉ុន​ដែល​ជាគំរូ​សម្រាប់​បុព្វជិតបុព្វជីតា​ទាំងអស់​នៅ​ក្នុង​ជីវិត​ខាង​ផ្លូវ​វិញ្ញាណ។​ នៅ​ក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាល​អូលីវី​យ៉េ បាន​មាន​ប្រសាសន៍ណែនាំ​ក្រុម​បុព្វ​ជិត​​បុព្វជីតា​ដោយ​បញ្ជាក់​អំពី​ព្រះពរទាំង៥​នៅក្នុង​ឆ្នាំ​ថ្មីនេះ។ លោក​អភិបាល​ក៏​មិន​ភ្លេច​ផ្ដល់​នូវ​អនុសាសន៍ចំនួន​៨​ទៅ​ដល់បុព្វជិតបុព្វជីតាទាំងអស់​នៅ​ក្នុង​ពិធីនេះ​ផងដែរ ដូចជា ​ការទទួល​ព្រះពរ​ពី​ព្រះ​ជា​ម្ចាស់និង​ណែ​នាំ​បងប្អូន​ឱ្យ​ទទួល​ព្រះ ពរនេះ​ដែរ, ​​ជំរុញ​ឱ្យ​ព្រះបន្ទូល​របស់​ព្រះ​ជាម្ចាស់​ជាព្រះបន្ទូល​ដែល​ដឹក​នាំ​ជីវិត​មនុស្ស​ពិតៗ។ លោក​បានថ្លែងទៀតថា ៖ «​ត្រូវ​ថែរក្សា​អត្ត​សញ្ញាណ​ជាកាតូលិក​ខ្មែរ និង​ជាបុព្វ​ជិតបុព្វ​ជី​តា ធ្វើ​យ៉ាង​ណា​​ជំរុញ​ឱ្យ​ចូល​នៅ​ក្នុង​អត្ត​សញ្ញាណ​ខ្មែរ​ ដោយ​និយាយ​ភាសាខ្មែរ​ ដើម្បី​យល់​ចិត្ត​ប្រជាជន​ខ្មែរ និង​ជួយ​ដល់​គ្រីស្ត​បរិស័ទ​ខ្មែរ»។​ អនុសាសន៍​​របស់​លោក​ក៏​បាន​ផ្តល់​ឱ្យ​បុព្វជិតបុព្វជីតាត្រូវ​ពង្រឹង​ជំនឿ​របស់ខ្លួន,យក​សេ​ចក្ដី​ស្រឡាញ់​ដើម្បី​ដឹក​នាំ​ខ្លួន​ឯង​​បន្ត​ដំណើរ​ទៅ​មុខ និង​ការ​នាំ​ឱ្យ​មាន​គំនិត​ថ្មីៗ រួមនឹង​ត្រូវ​គិត​​ជា​ថ្មី​អំពី​របៀប​នៃ​ការ​​ថែរក្សា​ពិភព​លោក។ លោក​អូលីវីយ៉េ​បាន​បន្ថែមថា៖ «ត្រូវ​មាន​ត្រី​វិស័យ​សម្រាប់​មើល​ក្នុង​ការ​ធ្វើ​ដំណើរ​និង​មាន​ ​​វប្បធម៌​នៃ​ការ​យក​ចិត្ត​ទុកដាក់»។​ ប្រធាន​ក្រុម​បុប្វជិតបុព្វជីតា​លោក​បូជាចារ្យ​ រ៉ូអ៊ែល សូតូ ​បាន​ឱ្យ​ដឹង​ថា រៀង​រាល់​ឆ្នាំ​​លោក​​តែង​តែ​ប្រមូល​គ្នាជួបជុំ​ជាមួយ​លោក​អភិបាល ក្នុង​នាម​ជា​ក្រុម​បុព្វជីតបុព្វជីតា ដើម្បី​ប្រារព្ធពិធីជួបជុំ​​រវាង​បុព្វជិបុព្វជីតា​ទាំងអស់​ជា​ក្រុម​គ្រួសារ​តែ​មួយ​ដើម្បី​សហការគ្នា​ជាមួយ​លោ​ក​អភិបាល​ក្នុង​កិច្ចការ​ប្រកាស​ដំណឹងល្អ​នៅ​កម្ពុជា។ លោក​បន្ត​ថា៖ …

ជំនួបក្រុមបុព្វជិតបុព្វជីតា ដើម្បីសហការគ្នាក្នុងប្រកាសដំណឹងល្អនៅកម្ពុជា Read More »

មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិកកម្ពុជាបើកឆ្នាំសិក្សាថ្មី

មណ្ឌល​និស្សិត​ព្រះសហ​គមន៍​កាតូលិក​កម្ពុជា បានបើក​ឆ្នាំ​សិក្សា​ថ្មី​ក្នុង​ឆ្នាំ​ ២០២០-២០២១ នា​ល្ងាច​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​ នៅ​មណ្ឌល​និស្សិត​ព្រះសហគមន៍​កាតូលិក​កម្ពុជា ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមក រាជធានី​ភ្នំពេញ។​ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិប​តី​ភាព​លោក​អូលីវី​យ៉េ ជ្មីត​អ៊ី​ស្ល៊ែរ អភិបាល​ព្រះសហគ​ម​ន៍​​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ ព្រម​ទាំងមាន​មាតាបិតា និង​អាណាព្យាបាល​និស្សិតឆ្នាំ​ទីមួយ​ចូល​រួម​ជា​ច្រើន​កុះ​ករ។​ លោក​អភិបាល​ អូលីវីយ៉េ បាន​មាន​ប្រសាសន៍​​​​រំឭក​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​អនុវត្ត​តាម​ការវិធាន​ការ​ប្រតិបត្តិការស្តង់ដារអនាម័យ​របស់​ក្រសួង​សុខា​ភិបាល។ លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​ឪពុក​ម្ដាយ​របស់​និស្សិត​ថា កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កូន​ដែល​​បាន​ចេ​​ញ​​ពី​​ផ្ទះ​មក​​មក​បន្ត​ការ​សិក្សា​នៅ​ទី​ក្រុង​ភ្នំពេញ ​និង​ស្នាក់​នៅ​ក្នុង​មណ្ឌល​ដោយ​និស្សិត​​នេះ។ លោក​អភិបាល​បានថ្លែងថា ៖ «មណ្ឌល​និស្សិត ជា​មណ្ឌល​មួយ​ដែល​យក​ចិត្ត​ទុក​ដាក់​អប់​រំ​និស្សិត​ឱ្យ​ទៅ​ជា​មនុស្ស​ពេញ​លក្ខណៈ គឺចេះ​រស់​នៅ​ក្នុង​សង្គម​យ៉ាង​ត្រឹម​ត្រូវ​ ​ចេះ​គោរព​គ្នា​​​ទៅ​វិញ​ទៅ​មក​ ចេះ​បង្កើត​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ ក៏ដូចជា​ជាមួយ​ព្រះ​ជាម្ចាស់​ដែរ​ ហើ​យ​​ថែរក្សា​ជី​វិត​ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ​យើង»។​ លោក​អូលីវីយ៉េសង្ឃឹមថា​ឆ្នាំ​នេះ​ និស្សិត​ទាំងអស់​​ចេះ​រស់​នៅ​ជា​មនុស្ស​ដែល​ចេះ​បត់​បែន និង​យក​ចិត្ត​ទុក​ដាក់​រៀន ទោះ​បី​តាម​បណ្ដាញ​សង្គម​ក៏ដោយ។​ លោក​ប៊ុន សុបិន្ត ជំនួយ​ការ​សម្រប​សម្រួល​មណ្ឌល​និស្សិត្យ​ព្រះសហគមន៍​កាតូលិក​កម្ពុជា បាន​លើក​ឡើងផងដែរ​ថា ឆ្នាំ​នេះ​មណ្ឌល​​បើក​ឆ្នាំ​សិក្សា​យឺត​ ដោយសារ​​បញ្ហា​នៃ​ការ​រីក​រាលដាលនៃ​ជំងឺ​កូវីដ១៩​។ លោក​​បានប្រាប់​ឱ្យដឹងថា៖«អ្វី​ដែល​ជា​គោល​ការណ៍​របស់​មណ្ឌល​និស្សិត​បើក​ឆ្នាំ​សិ​ក្សា​​ ​​គឺ​ ដើម្បី​ឱ្យ​អាណាព្យាបាល​ឆ្នាំ​ទី​មួយ​បាន​ស្គាល់​ពី​មណ្ឌល​ ដែល​ជា​កន្លែង​​កូនៗ​របស់​គាត់​​​មក​រស់​នៅ​»។ លោកប៊ុន សុបិន្តបានបញ្ជាក់បន្ថែមថា ​ឆ្នាំ​នេះមណ្ឌលនិស្សិត​ព្រះសហគ​មន៍​កាតូ​លិ​ក​កម្ពុជា​ទទួល​និស្សិត​ជំនាន់​ទី​២៣​ចំនួន​១៧​នាក់​ មកពី​​​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ព្រះសហគមន៍​កាតូលិក​ទាំងបីភូមិភាគ​។ ជំនួយ​ការរូបនេះ​បាន​បន្តថា មណ្ឌល​និស្សិត​មាន​៤​ចំណុច​ដើម្បីជួយ​ដល់​និស្សិត​ក្នុង​ការ​ទទួល​ការ​សិក្សា​ដោយ​ជោគជ័យគឺ ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់​ម្នាក់ៗ, ការ​អភិវឌ្ឍខ្លួន​ទៅ​តាម​ទេពកោសល្យនិង​អំណោយ​ទាន​ធម្មជាតិ,​ ជីវិត​រួមគឺ​រស់​នៅ​ជា​ក្រុម​ដោយ​ចេះសម្រប ឥរិយាបទចំពោះ​គ្នា​ទៅវិញ​ទៅមកដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ការ​នៅក្នុង​សង្គម។ …

មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិកកម្ពុជាបើកឆ្នាំសិក្សាថ្មី Read More »

CCHS បានផ្តល់សេវាសុខភាពដល់អ្នកជំងឺចំនួន១៩៩៨នាក់និងបានពិគ្រោះជំងឺជាង៥៤០០ដង ក្នុងឆ្នាំ២០២០

យោង​តាម​របាយការណ៍​របស់សេវាសុខភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ (CCHS) ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់សេវាសុខភាពជូនដល់អ្នកជំងឺសរុបចំនួន១,៩៩៨នាក់។ ក្នុងចំណោ​​មអ្នកទាំងនោះ CCHS បានធ្វើការពិគ្រោះជំងឺ​បានចំនួន៥៤១៩ ដង។ កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២១ នៅព្រះសហគមន៍សន្តប៉ូល​ និងសន្ត សិលា ភ្នំពេញថ្មី បាន​ធ្វើ​ការ​ប្រជុំ​និង​បង្ហាញ​របាយការណ៍​របស់​សេវាសុខភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ (CCHS) ក្រោមការណែនាំដោយលោក អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ របាយការណ៍ដដែល​បានបង្ហាញថា អ្នកជំងឺទាំងអស់នេះ​មកពីគ្រប់មណ្ឌលថែទាំអ្នកជំងឺនៅរាជ​ធានី​ភ្នំ​ពេញ និងតាមបណ្តាខេត្ត ក្នុងនោះមាន​៣៦% ជាអ្នកជំងឺបុរស និង៦៤% ជាស្ត្រី។ ក្នុងចំណោមអ្នកជំងឺ​៩១១ នាក់ (៤៥%) មកពីក្នុងកម្មវិធីតាមខេត្ត និង៥១១នាក់ (២៨%) នៅមណ្ឌលថែទាំត្រចៀក សន្ត បឺន័រ និង៥៣៦នាក់ (២៧%) នៅមណ្ឌលសន្ត លូកា និងនិងសន្តី អេលីហ្សាបែត។ មានប្រសាសន៍ទៅកាន់បុគ្គលិកបម្រើការក្នុងសេវាសុខភាព​ចំនួន២២នាក់ លោក អភិបាល អូលីវីយ៉េ បានរំលឹកឡើងវិញនូវពាក្យជូនពរចំនួន ៥ ចំនុចក្នុងឱកាសបុណ្យព្រះគ្រីស្តសម្តែងព្រះអង្គគឺ «សូមទទួលព្រះពរពីព្រះជាម្ចាស់ដ៏ពេញលក្ខណៈ …

CCHS បានផ្តល់សេវាសុខភាពដល់អ្នកជំងឺចំនួន១៩៩៨នាក់និងបានពិគ្រោះជំងឺជាង៥៤០០ដង ក្នុងឆ្នាំ២០២០ Read More »

ជំនួបយុវជនកាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងជើង

យុវជនដែលមានអាយុចន្លោះ១៣ដល់១៨ឆ្នាំ នៅតាមបណ្ដាព្រះសហគមន៍ ទាំង៩នៃមណ្ឌលសកម្មភាពភ្នំពេញខាងជើងចំនួន៥០នាក់ ចួបជុំគ្នានាល្ងាច ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ មករា ២០២១ ដើម្បីរិះគិតរួមគ្នាក្រោមប្រធានបទ “ចេញទៅប្រកាសដំណឹងល្អ” នៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច និងដឹកនាំដោយលោកបូជាចារ្យ ផ្រមផុង ស៊ីហារ៉ាត់ (ប៊ឺត)។ យុវជន ហួត ម៉េងធូ ជាប្រធានយុវជន បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងដើម្បី ជួយដល់យុវជននៅក្នុងមណ្ឌលសកម្មភាពភ្នំពេញខាងជើង ទាំងអស់ឱ្យមានសកម្មភាពរួមគ្នា និងបានស្គាល់គ្នាទៅវិញទៅមក ហើយក៏ជាមធ្យោបាយមួយដើម្បីបង្រៀនពួកគាត់ឱ្យចេះសាមគ្គីគ្នាដែរ។ ប្រធានយុវជនបន្តថា យុវជនគឺជាស្នូលនៃព្រះសហគមន៍ ដូច្នេះពួកគេត្រូវដឹងពីតួនាទី និងមានសកម្មភាពអ្វីខ្លះ ដើម្បីចេញទៅប្រកាសដំណឹងល្អ នៅក្នុងជីវិតប្រចាំថ្ងៃ នៅក្នុងព្រះសហគមន៍ និងនៅក្នុងសង្គម ដោយបង្កើតសកម្មភាពនានានៅក្នុងព្រះសហគមន៍ផ្ទាល់ខ្លួនរបស់ពួកគេ ក៏ដូចជា ការប្រកាសដំណឹងល្ អតាមរយៈបណ្ដាញសង្គមផងដែរ។ លោកបូជាចារ្យ ប៊ឺត បានមានប្រាសាសន៍ ទៅកាន់យុវជនទាំងអស់ថា ប្រសិនបើយើងមានចិត្តចង្អៀត ចិត្តច្រណែន តើយើងទៅប្រកាសអ្វី? លោកបន្តថា ការប្រកាសដំណឹងល្អគឺចេញពីខ្លួនយើងផ្ទាល់ ដោយចាប់ផ្ដើមធ្វើជាគំរូដល់គេ និងបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ឱ្យគេឃើញ។ លោករំឭកអំពីអត្ថបទព្រះគម្ពីរថា ហេតុអ្វីបានជាខ្មោចស្គាល់ព្រះយេស៊ូ? រីឯយើងទាំងអស់គ្នានៅទីនេះវិញ តើយើងស្គាល់ព្រះយេស៊ូឬអត់? លោកថា ប្រសិនបើយើងស្គាល់ព្រះយេស៊ូ …

ជំនួបយុវជនកាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងជើង Read More »

កុមារកាន់តែច្រើន កង្វះខាតថ្នាក់រៀននិងគ្រូកើតមាន

សាលាឡាសាលពោធិ៍ធំ ក្នុងឆ្នាំសិក្សា២០២០-២០២១នេះ មានចំនួនកូនសិស្សកើនឡើងជិត១០០ភាគរយ ធ្វើឲ្យសាលានេះខ្វះខាតបន្ទប់សិក្សានិងគ្រូបង្រៀន។  តាមរយៈព្រឹត្តិប័ត្ររបស់ក្រុមគ្រួសារបងប្រុសឡាសាល ជាអ្នកបង្កើតសាលាឡាសាលពោធិ៍ធំបានឲ្យដឹងថា ក្នុងឆ្នាំសិក្សាចាស់ មានសិស្សត្រឹមតែ២២០នាក់ប៉ុណ្ណោះ ដែលក្នុងនោះមានថ្នាក់មត្តេយ្យចំនួន៤ និងថ្នាក់បឋមសិក្សាចំនួន៤ ប៉ុន្តែបច្ចុប្បន្នក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ចំនួនកូនសិស្សបានកើនឡើងដល់៤០០នាក់។  ប្រភពដដែលបានឲ្យដឹងទៀតថា បេសកកម្មរបស់សាលានេះ គឺផ្តល់ការអប់រំដល់កុមារក្រីក្រដោយឥតបង់ប្រាក់ និងមានអាហារដល់ពួកគេផងដែរ។ កម្មវិធីសិក្សារបស់សាលានេះ គឺគោរពតាមគោលការណ៍អប់រំណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា ដោយរួមបញ្ចូលភាសាបរទេស កីឡា និងបំណិនជីវិត។ បច្ចុប្បន្នសាលាឡាសាលពោធិ៍ធំ ដែលជាសាលារបស់ព្រះសហគមន៍កាតូលិកនេះ មានគ្រូជនជាតិខ្មែរចំនួន១៥នាក់ បងប្រុសឡាសាលចំនួន៣នាក់ និងបងស្រី ឡាសាលចំនួន៣នាក់ ដែលមានបងប្រុស យ៉ូសែប ង្វៀន ឌឹអាញ ជានាយកសាលា។ ក្នុងអំឡុងពេល មានវិបត្តិកូវីដ១៩ សាលាឡាសាលពោធិ៍ធំ បានចែករំលែកនូវគ្រឿងឧបភោគបរិភោគដល់គ្រួសារសិស្សក្រីក្រចំនួន២លើក ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត និងបុណ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ដែលមួយលើកៗមានចំនួន១០០គ្រួសារ ទទួលបានអង្ករ និងមី៕ ដោយកែវ កញ្ញា

និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា

និស្សិតជំនាន់ទី៨នៃសាលាបច្ចេកទេសដុនបូស្កូកែប ទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សារថ្នាក់ជាន់ខ្ពស់បច្ចេកទេសពីសាលាបច្ចេកទេសដុនបូស្កូខេត្តកែបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ លោកបូជាចារ្យ លី សំណាង អធិការសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានមានប្រសាសន៍ទៅកាន់និស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០២០ ឲ្យយកជំនាញដែលបានរៀនទៅប្រកបការងារ ដើម្បីអភិវឌ្ឍខ្លួនឯង គ្រួសារ និងអភិវឌ្ឍសង្គមជាតិកម្ពុជា។ លើសពីនេះទៅទៀត លោកបូជាចារ្យ ក៏បានរំលឹកដល់និស្សិតទាំងអស់ឲ្យប្រព្រឹត្តខ្លួនជាមនុស្សល្អ ស្មោះត្រង់ ចេះគោរពមនុស្សជុំវិញខ្លួន គោរពសាសនា និងច្បាប់សង្គម ចៀសឆ្ងាយពីគ្រឿងញៀន។ និស្សិតជំនាន់ទី៨ ដែលបានសិក្សារយៈពេលពីរឆ្នាំ គឺពីឆ្នាំ២០១៨-២០២០ មានចំនួន១៧៩នាក់ ក្នុងនោះនារីចំនួន៨៧នាក់ លើមុខជំនាញចំនួន៤ គឺទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយ គណនេយ្យនិងលេខាធិការ សណ្ឋាគារនិងបដិសណ្ឋារកិច្ច និងជំនាញអគ្គិសនី។ ឯកឧត្តមសោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងអំណរគុណដល់សាលាដុនបូស្កូដែលបានមកដំណើរការបណ្តុះបណ្តាលវិជ្ជាជីវៈនៅខេត្តកែបអស់រយៈពេលជាង១០មកហើយ។ ក្រោមវត្តមានសាលានេះ យុវជនយុវនារីនៅក្នុងតំបន់បានទទួលនូវចំណេះជំនាញ ជាពិសេសសិស្សដែលចេញពីសាលាដុនបូស្កូមានសីលធម៌និងសណ្ឋាប់ធ្នាប់ល្អ។ យ៉ាងណាមិញ ឯកឧត្តម ក៏បានជូនពរដល់និស្សិតដែលបានបញ្ចប់ការសិក្សានាឱកាសនោះ ឱ្យទទួលបានមុខរបរការងារល្អសម្រាប់ជីវិត និងក្លាយជាបុគ្គលល្អនៅក្នុងសង្គម។ គិតមកដល់ឆ្នាំ ២០២១ នេះ សាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានបណ្តុះបណ្តាលនិសិ្សតបានជាង ១០០០នាក់មកហើយដោយនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាលានេះជាង៩០ភាគរយសុទ្ធតែទទួលបានការងារធ្វើ និងមួយចំនួនទៀតយកជំនាញពីសាលាទៅបង្កើតមុខរបរដោយខ្លួនឯង។ សិស្សដែលមករៀននៅសាលានេះត្រូវតែជាយុវជនយុវនារីក្រីក្រ មកពីខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថាសាលាបច្ចេកទេសដុនបូស្កូខេត្តកែប គឺជាសាលាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលស្ថិតក្រោមអង្គការមូលនិធិដុនបូស្កូកម្ពុជា របស់ព្រះសហគមន៍កាតូលិក។ …

និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា Read More »

អធិដ្ឋានសំរាប់ ប្រទេសមីយ៉ាន់ម៉ា

តាមសេចក្តីរាយការណ៍ព័ត៌មានបរទេស បានឲ្យដឹងថា កងកំលាំងយោធាប្រទេសមីយ៉ានម៉ា បានធ្វើ «រដ្ឋប្រហារ»ដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោត កាលពេលវេលាអធ្រាត្រឆ្លងចូលព្រឹកថ្ងៃចន្ទទី០១ ខែកុម្ភះ ឆ្នាំ២០២១នេះ។ ប្រទេសមីយ៉ានម៉ា បានរៀបចំការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយលទ្ធផល ឈ្នះឆ្នោតបានទៅលើ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី។ លទ្ធផលនេះមានការសាទរ ពីសហគមន៍អន្តរជាតិផងដែរ។ ប៉ុន្តែ ខាងក្រុមយោធា បានបដិសេធ មិនទទួលយកលទ្ធផលឆ្នោតនេះទេ ហើយចោទថាការបោះឆ្នោតមិនតម្លាភាព និងមានបន្លំសន្លឹកឆ្នោត ។ ក្រុមនេះបានតវាតាមផ្លូវតុលាការផង ក៏មិនឈ្នះផងដែរ។ ចុងក្រោយក្រុមយោធាធ្វើ «រដ្ឋប្រហារ» បានចាប់ខ្លួន លោកស្រី អ៊ុងសាន ស៊ូជី រួមនឹងឥស្សរជនមួយចំនួនទៀតឃុំខ្លួន។ ។ ក្រុមយោធា បានលើក អនុប្រធានាធិបតីឲ្យឡើងជាប្រធានាធិបតីបណ្តោះអាសន្ន និងបានប្រកាសដាក់ ប្រទេសនេះទាំងមូលក្នុងគ្រាមានអាសន្នរយៈពេលមួយឆ្នាំ។ នេះជាសភាពការណ៍ប្រែប្រួលថ្មីគួរឲ្យព្រួយបារម្មណ៍អំពីស្ថេរភាពសន្តិសុខ និងសន្តិភាពក្នុងតំបន់ និងសហគមន៍អាស៊ាន។

Subscribe to our newsletter

Don't miss new updates on your email