ធម្មទេសនា

អភិបូជា​បុណ្យ​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះយេស៊ូ

ធ្វើ​នៅ​ព្រះសហគមន៍​ព្រះហឫទ័យ​ដ៏​សប្បុរស​របស់​ព្រះយេស៊ូ ព្រែក​តាទែន ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២២ “មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះបិតា” អត្ថបទ​ទី១៖ អេសេគីអែល ៣៤,១១-១៦យើង​នឹង​ប្រមូល​ចៀម​របស់​យើង​ពី​គ្រប់​កន្លែង​ដែល​វា​ខ្ចាត់‌ខ្ចាយ​ទៅ។ អគ ៣៤,១២អត្ថបទ​ទី២៖ រ៉ូម ៥,៥ខ-១១ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ដែល​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។ រម ៥,៦ដំណឹងល្អ៖ លូកា ១៥,៣-៧គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ។ លក ១៥,៤ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​គោរព​ព្រះបេះដូង​របស់​ព្រះយេស៊ូ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ចំពោះ​មនុស្ស​លោក។ តាម​ពិត ព្រះបិតា​របស់​យើង​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​ព្រះបិតា​បាន​ចាត់​ឱ្យ​ព្រះយេស៊ូ​យាង​មក ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​យើង​ទាំង​អស់ ដើម្បី​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង​អំពី​របៀប​ដែល​ព្រះបិតា​ស្រឡាញ់​យើង។ ថ្ងៃ​នេះ យើង​បាន​ឃើញ​រូប​ព្រះយេស៊ូ​ដែល​បើក​ព្រះហស្ត​(ដៃ)​យ៉ាង​ទូលំ​ទូលាយ ដើម្បី​ទទួល​ស្វាគមន៍​យើង​ទាំង​អស់​គ្នា។ នៅ​ពាក់​កណ្ដាល​ទ្រូង​របស់​ព្រះយេស៊ូ​យើង​ឃើញ​ព្រះបេះដូង បេះដូង​ជា​សញ្ញា​នៃ​សេចក្ដី​ស្រឡាញ់។ នៅ​ពេល​យើង​ចង់​និយាយ​អំពី​សេចក្ដី​ស្រឡាញ់ យើង​គូស​បេះដូង​យ៉ាង​ធំ នេះ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ​ដែល​យើង​មើល​ឃើញ​ថ្ងៃ​នេះ។ នៅ​ពេល​យើង​នឹក​ឃើញ​ដល់​ព្រះយេស៊ូ យើង​ត្រូវ​ការ​នឹក​ដល់​ព្រះបិតា ថ្ងៃ​នេះ​ព្រះយេស៊ូ​មាន​ពាក្យ​ប្រស្នា​មួយ​ដើម្បី​ណែនាំ​ឱ្យ​យើង​មើល​ឃើញ អំពី​របៀប​ដែល​ព្រះបិតា​ស្រឡាញ់​យើង។ នៅ​ពេល​នោះ យើង​មាន​ឧទាហរណ៍​មួយ​យ៉ាង​ជាក់​ស្ដែង ដូច​យើង​ទាំង​អស់​គ្នា​យើង​ជា​ហ្វូង​ចៀម​មួយ យើង​ជា​ប្រជាជន​របស់​ព្រះជាម្ចាស់។ ព្រះបិតា​នៅ​ពេល​បាត់​ម្នាក់ ព្រះអង្គ​ព្រួយ​បារម្ភ​មែន​ទែន និង​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជាក់​ស្តែង ដោយ​ខិត​ខំ​រត់​តាម​កូន​ដែល​បាត់ រត់​តាម​មនុស្ស​ម្នាក់​ដែល​វង្វេង​ផ្លូវ។ នេះ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ ព្រះបិតា​ស្រឡាញ់​យើង​ដោយសារ​ព្រះអង្គ​បាន​បង្កើត​យើង ព្រះបិតា​បាន​ប្រទាន​ជីវិត​ឱ្យ​យើង។ ព្រះបិតា​ស្រឡាញ់​យើង​ម្នាក់ …

អភិបូជា​បុណ្យ​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះយេស៊ូ Read More »

អភិបូជាប្រជុំបូជាចារ្យភូមិភាគភ្នំពេញ ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី

ភ្នំពេញថ្មី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២“ ដើរ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់” អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​២ ២២,៨-១៣.២៣,១-៣ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់​ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះ‌អម្ចាស់។ ២ពង្ស ២៣,៣ដំណឹងល្អ៖ ម៉ាថាយ ៧,១៥-២០អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ មថ ៧,២០ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​គោរព​សន្ត​សិលា​និង​សន្ត​ប៉ូល ដែល​យើង​មាន​ធាតុ​សន្ត​សិលា​នៅ​ក្នុង​ព្រះវិហារ​ភ្នំពេញ​ថ្មី​នេះ។ លោក​ឪពុក ថ្ងៃ​នេះ​យើង​បាន​ស្តាប់​ដើម្បី​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ និង​បេសកកម្ម​របស់​យើង។ ជា​ពិសេស សម្រាប់​លោក​ឪពុក​មួយ​ចំនួន​ដែល​បាន​ចាប់​ផ្តើម​កន្លែង​ថ្មី និង​លោក​ឪពុក​មួយ​ចំនួន​នៅ​បន្ត​កន្លែង​ដដែល យើង​ពោរពេញ​ដោយ​កម្លាំង។ សំណួរ​ដែល​ព្រះយេស៊ូ​សួរ​ដល់​ក្រុម​គ្រីស្ត​ទូត ជា​សំណួរ​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​យើង ប៉ុន្តែ​មិន​មែន​ជា​សំណួរ​មួយ​ដែល​យើង​ត្រូវ​ការ​ស្តាប់​នៅ​ក្នុង​សំលេង​ឡូឡា។ តាម​ពិត នៅ​ពេល​ព្រះយេស៊ូ​នៅ​ជា​មួយ​ក្រុម​គ្រីស្ត​ទូត​នៅ​កន្លែង​ស្ងៀម​ស្ងាត់ នៅ​ពេល​នោះ​ព្រះយេស៊ូ​សួរ​គេ​ថា “សម្រាប់​មនុស្ស​ទាំង​ឡាយ​បុត្រ​មនុស្ស​ជា​នរណា?” ព្រះយេស៊ូ​បាន​ធ្វើ​ដំណើរ​ជាង​មួយ​ឆ្នាំ​ហើយ​នៅ​ពេល​ហ្នឹង ព្រះយេស៊ូ​បាន​បង្ហាញ​សញ្ញា​ប្លែកៗ​ជាង​មួយ​ឆ្នាំ​ហើយ។ ចម្លើយ​របស់​លោក​សិលា ជា​ចម្លើយ​ដែល​ណែនាំ​ឱ្យ​យើង​អាច​ទៅ​មុខ​នៅ​ក្នុង​ជីវិត​ជា​លោក​បូជាចារ្យ ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​យើង​ពោរពេញ​ដោយ​អត្ថន័យ ពោរពេញ​ដោយ​ជីវិត។ គាត់​បាន​ឆ្លើយ​ថា “លោក​ជា​ព្រះគ្រីស្ត លោក​ជា​អ្នក​ដែល​បាន​ទទួល​អភិសេក​ពី​ព្រះជាម្ចាស់ លោក​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ”។ តាម​ពិត​សេចក្តី​ប្រកាស​របស់​យើង ជួន​កាល​យើង​គិត​អំពី​របៀប​ដូច​សន្និបាត​២០២១-២០២៣​ដែល​យើង​បាន​និយាយ របៀប​រៀប​ចំ​ពិធី​បុណ្យ របៀប​បម្រើ…។ ថ្ងៃ​នេះ នៅ​ពេល​យើង​ស្តាប់​សំណួរ​បស់​ព្រះយេស៊ូ នៅ​ពេល​ហ្នឹង​គ្មាន​ពិធី គ្មាន​របៀប ប៉ុន្តែ​មាន​បញ្ហា​តែ​មួយ ប្រកាស​ជំនឿ​អស់​ពី​ដួង​ចិត្ត អស់​ពី​សេចក្តី​ស្រឡាញ់ …

អភិបូជាប្រជុំបូជាចារ្យភូមិភាគភ្នំពេញ ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី Read More »

អភិបូជា​ប្រសិទ្ធីពរ​លើ​អាគារ​សាលា​មត្តេយ្យ និង​បន្ទប់​អធិដ្ឋាន

ធ្វើ​នៅ​ព្រះសហគមន៍​ក្រុង​តាខ្មៅ តាខ្មៅ ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​២ ១៩,៩ខ-១១.១៤-២១.៣១-៣៥ក.៣៦ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ! ២ពង្ស ១៩,១៦ដំណឹងល្អ៖ ម៉ាថាយ ៧,៦.១២-១៤បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ មថ ៧,១២ “ផ្លូវ​ចង្អៀត​ដើម្បី​ប្រកាស​ដំណឹង​ល្អ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​ណែនាំ​ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​ការ​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ នៅ​ក្នុង​ទី​ក្រុង​តាខ្មៅ ក៏​ដូច​ជា​នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាខ្មៅ​ទាំង​មូល ដែល​បាន​បង្កើត​នៅ​ឆ្នាំ​២០១៤។ ដល់​ពេល​វេលា​ដែរ ដើម្បី​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​កន្លែង​ថ្មីៗ សព្វ​ថ្ងៃ​នៅ​ភ្នំពេញ​មាន​ផ្លូវ​និង​អាគារ​សាង​សង់​ច្រើន​ណាស់ យើង​ឃើញ​ការ​អភិវឌ្ឍន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្លាំង​ណាស់។ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​បាន​បំភ្លឺ ដើម្បី​ឱ្យ​យើង​ចាប់​ផ្តើម​មណ្ឌល​សកម្មភាព​ពីរ​ដែល​ទៅ​ជា​កន្លែង​ពិសេស​សព្វ​ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ភ្នំពេញ​ថ្មី និង​តាខ្មៅ។ តាម​ពិត ព្រះជាម្ចាស់​ដូច​ជា​បាន​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ​សម្រាប់​ជីវិត​របស់​យើង​ពិត​មែន ដោយ​ដឹង​ថា​ផ្លូវ​ចង្អៀត​ណាស់ ទ្វារ​ចង្អៀត​ណាស់​ដើម្បី​ចូល។ នៅ​ពេល​យើង​ចាប់​ផ្តើម​ចូល​នៅ​ក្នុង​ទីក្រុង​តាខ្មៅ​ក៏​ចង្អៀត​ដែរ ដើម្បី​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ ដើម្បី​ចាប់​ផ្តើម​ស្គាល់​បង​ប្អូន​ខ្លះៗ។ យើង​មាន​យាយ​ខ្លះៗ​ចាប់​ផ្តើម​ចូល យើង​មាន​បង​ប្អូន​យើង​ខ្លះៗ​ចាប់​ផ្តើម​ស្គាល់ ទៅ​ជា​កន្លែង​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ផ្លូវ​ចង្អៀត។ ប៉ុន្តែ ពេល​យើង​សម្រេច​ចិត្ត​តស៊ូ ពេល​យើង​សម្រេច​ចិត្ត​ចូល​តាម​ផ្លូវ​ចង្អៀត បន្តិច​ម្តងៗ​យើង​ទៅ​មុខ។ ថ្ងៃ​នេះ ដែល​យើង​ចូល​នៅ​ក្នុង​បន្ទប់​អធិដ្ឋាន​ដ៏​តូច​នេះ ជា​ព្រះវិហារ​ដែល​មាន​កន្លែង​ជ្រមុជ​ទឹក​យ៉ាង​ស្អាត ដោយសារ​ពិធី​ជ្រមុជ​ទឹក​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ចាប់​ផ្តើម​បន្តិច​ម្តងៗ។ ដំណើរ​ជីវិត​របស់​គ្រីស្ត​បរិស័ទ ដូច​ស្ត្រី​សាសន៍​សាម៉ារី​ដែល​បាន​ស្តាប់​ព្រះបន្ទូល ណែនាំ​ឱ្យ​គាត់​រក​ឃើញ​ព្រះយេស៊ូ​ជា​ទឹក​ដែល​ផ្តល់​ជីវិត។ ដូច​អ្នក​ខ្វាក់​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​គាត់​មើល​ឃើញ ដូច​លោក​ឡាសា​ដែល​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​គាត់​មាន​ជីវិត​សាជាថ្មី រហូត​ដល់​អាច​ទទួល​ជីវិត​ថ្មី​ដ៏​ពិត​ប្រាកដ​នៅ​ក្នុង​ជំនឿ …

អភិបូជា​ប្រសិទ្ធីពរ​លើ​អាគារ​សាលា​មត្តេយ្យ និង​បន្ទប់​អធិដ្ឋាន Read More »

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍កោះនរា មេគង្គ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ សុភាសិត ៨,២២-៣១ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះ‌អង្គ។ សុភ ៨,៣០អត្ថបទ​ទី​២៖ រ៉ូម ៥,១-៥ការ​អត់‌ធ្មត់​នាំ​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ ហើយ​ការ​ស៊ូ‌ទ្រាំ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម។ រម ៥,៤ដំណឹងល្អ៖ យ៉ូហាន ១៦,១២-១៥ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា។ យហ ១៦,១២ “ស្វាគមន៍ ចែក​រំលែក និង​បម្រើ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ព្រះសហគមន៍​ណែនាំ​ឱ្យ​យើង​គោរព​បុណ្យ​លើក​តម្កើង​ព្រះត្រៃឯក នេះ​ជា​ពេល​វេលា​មួយ​ដ៏​ពិសេស​ដើម្បី​ឱ្យ​យើង​ចូល​នៅ​ក្នុង​ព្រះជន្ម​របស់​ព្រះជាម្ចាស់ នៅ​ក្នុង​ជីវិត​របស់​ព្រះជាម្ចាស់។ យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជាប់​ជា​មួយ​ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ប្រសិន​បើ​ប្អូន​ចាំ សញ្ញា​ដែល​យើង​បាន​ទទួល​ពី​ឪពុក​ម្តាយ​មុន​គេ​បង្អស់ គឺ​គូស​សញ្ញា​ឈើ​ឆ្កាង ប្រហែល​មុន​យើង​រៀន​ធម៌​បពិត្រ​ព្រះនាង​ម៉ារី មុន​យើង​រៀន​ធម៌​ឱ​ព្រះបិតា យើង​ត្រូវ​តែ​ចូល​នៅ​ក្នុង​ការ​អធិដ្ឋាន​របស់​យើង ដោយ​គូស​សញ្ញា​ឈើ​ឆ្កាង (ដោយ​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ)។ ជួន​កាល​យើង​ចេះ​តែ​គូស​ដូច​ជា​ទម្លាប់ ប៉ុន្តែ​នៅ​ពេល​យើង​គូស​សញ្ញា​ឈើ​ឆ្កាង​យើង​មិន​តែ​នឹក​ឃើញ​ដល់​ព្រះយេស៊ូ​ដែល​សោយ​ទិវង្គត យើង​និយាយ​ថា “ដោយ​ព្រះនាម​ព្រះបិតា ព្រះបុតា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”។ ដូច្នេះ ទោះ​បី​យើង​មិន​សូវ​គិត​វែង​ឆ្ងាយ យើង​មិន​សូវ​ដឹង​ខ្លួន ប៉ុន្តែ​តាម​ពិត​នៅ​ពេល​ហ្នឹង​យើង​កំពុង​ប្រកាស​ថា “ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ ខ្ញុំ​ជឿ​លើ​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ ដែល​មាន​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ” ជា​បី​អង្គ​នៅ​ក្នុង​មួយ​អង្គ។ ព្រះជាម្ចាស់​មាន​តែ​មួយ​ព្រះអង្គ ដែល​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង​ណាស់ …

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍កោះនរា មេគង្គ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ Read More »

អភិបូជា​បិទ​កម្ម​វិធី​បោះ​ជំរំ​កាយរឹទ្ធិ

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២២ “ធ្វើ​ជា​សាក្សី​របស់​ព្រះយេស៊ូ” អត្ថបទ​ទី១៖ កិច្ចការ ១,១-១១អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ។ កក ១,៨អត្ថបទ​ទី២៖ ហេប្រឺ ៩,២៤-២៨;១០,១៩-២៣យើង​ត្រូវ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ​ដោយ​ចិត្ត​ទៀង​ត្រង់។ ហប ១០,២២ដំណឹងល្អ៖ លូកា ២៤,៤៦-៥៣ខ្ញុំ​នឹង​ចាត់​ព្រះ‌វិញ្ញាណ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ លក ២៤,៤៩ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​គោរព​ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ យើង​បាន​ស្តាប់​ទាំង​នៅ​ក្នុង​អត្ថបទ​ទី​១ និង​គម្ពីរ​ដំណឹង​ល្អ “ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​របស់​ខ្ញុំ​នៅ​ក្នុង​យេរូសាឡឹម​សិន ក្រោយ​មក​នៅ​ក្នុង​ស្រុក​យូដា​ទាំង​មូល នៅ​ស្រុក​សាម៉ារី រហូត​ដល់​ដាច់​ស្រយាល​នៃ​ផែនដី”។ ថ្ងៃ​នេះ ដែល​យើង​អង្គុយ​នៅ​កន្លែង​នេះ​បាន ដោយសារ​មាន​ក្រុម​គ្រីស្ត​ទូត​ពី​ដើម ដោយសារ​សាវ័ក​២០០០​ឆ្នាំ​មុន។ នៅ​ពេល​គេ​បាន​ស្តាប់​លឺ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ ដែល​ណែនាំ​ឱ្យ​គេ​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​គ្រប់​ទី​កន្លែង។ ពី​ទី​ក្រុង​យេរូសាឡឹម​ដល់​ស្រុក​យូដា ដល់​ជុំ​វិញ​សមុទ្រ​មីឌីទែរ៉ាណេ រហូត​ដល់​ដាច់​ស្រយាល​នៃ​ផែនដី គេ​បាន​អនុវត្ត​តាម។ ប្រសិន​បើ គេ​គ្រាន់​តែ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ ក្រោយ​មក​គេ​ភ្លេច​អនុវត្ត​ព្រះបន្ទូល​ហ្នឹង ថ្ងៃ​នេះ​ប្រហែល​យើង​មិន​នៅ​ទី​នេះ​ទេ។ ពី​ដើម ក្រុម​គ្រីស្ត​ទូត​និង​ក្រុម​សាវ័ក​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​យ៉ាង​សកម្ម ណែនាំ​ឱ្យ​ព្រះបន្ទូល​បាន​ចាប់​ផ្តើម​ទៅ​គ្រប់​ទី​កន្លែង នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​រហូត​ដល់​ដាច់​ស្រយាល​នៃ​ផែនដី រហូត​ដល់​ប្រទេស​កម្ពុជា​យើង។ នៅ​ពេល​យើង​មើល​ឃើញ​ព្រះយេស៊ូ​កំពុង​ឡើង​ស្ថាន​បរម​សុខ នៅ​ពេល​យើង​មើល​ឃើញ​យើង​ដូច​ជា​បាត់​ព្រះយេស៊ូ។ ប៉ុន្តែ យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ថែម គឺ​នៅ​ពេល​ហ្នឹង​ព្រះអង្គ​បាន​ប្រទាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ផ្ទាល់​របស់​ព្រះអង្គ ដែល​ណែនាំ​ឱ្យ​យើង​ដឹង​ថា …

អភិបូជា​បិទ​កម្ម​វិធី​បោះ​ជំរំ​កាយរឹទ្ធិ Read More »

អភិបូជារំលឹកមរណៈសាក្សី ធ្វើនៅព្រះសហគមន៍តាំងគោក កំពង់ធំ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ កិច្ចការ ២០,២៨-៣៨ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង‌ប្អូន​នឹង​ព្រះ‌ជាម្ចាស់។ កក ២០,៣២ដំណឹងល្អ៖ យ៉ូហាន ១២,២៣-២៦បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។ យហ ១២,២៤ “ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ជំនឿ​របស់​មរណៈសាក្សី” បង​ប្អូន​ជា​ទី​ស្រឡាញ់ រយៈ​ពេល​២​ឆ្នាំ​ហើយ ដែល​យើង​មិន​បាន​ជួប​ជុំ​គ្នា​នៅ​ទី​នេះ ប៉ុន្តែ​សូម​បង​ប្អូន​នឹក​ឃើញ​ដល់​ឆ្នាំ​២០០០ ដែល​លោក​អភិបាល អ៊ីវ រ៉ាមូស បាន​រៀប​ចំ​ទឹក​ដី​នេះ​ដើម្បី​នឹក​រលឹក​នៅ​ក្នុង​ឆ្នាំ​មហា​ករុណា​ទិគុណ អំពី​មរណៈសាក្សី តាម​ប្រសាសន៍​របស់​សម្តេច​ប៉ាប​យ៉ូហាន​ប៉ូល​ទី​២។ ជា​មូល​ហេតុ ថ្ងៃ​នេះ​យើង​ជួប​ជុំ​គ្នា​នៅ​ក្បែរ​ឈើ​ឆ្កាង​នេះ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ជីវិត​ដ៏​ពិសេស​ដែល​យើង​បាន​ទទួល​តាម​រយៈ​មរណៈសាក្សី​របស់​យើង។ ១០​ឆ្នាំ​មុន យើង​បាន​ជួប​ជុំ​គ្នា​នៅ​ទី​នេះ​ក្នុង​ពេល​វេលា​ពិសេស យើង​មាន​គ្រែ​របស់​លោក​អភិបាល ឆ្មារ សាឡាស់ ជា​គ្រែ​ដ៏​មាន​ជីវិត​ដែល​លោក ឆ្មារ សាឡាស់ បាន​ថ្វាយ​អភិបូជា​រហូត​ដល់​ពេល​វេលា​ចុង​ក្រោយ។ ជា​គ្រែ ដែល​យើង​បាន​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​២០០០​នៅ​ក្នុង​ផ្ទះ​របស់​ពុទ្ធ​បរិស័ទ​ម្នាក់ ដែល​បាន​ថែរក្សា​គ្រែ​នេះ។ គ្រែ​នេះ បាន​ទៅ​ជា​អាសនៈ​យ៉ាង​ពិសេស ដែល​ជា​ធាតុ​សម្រាប់​យើង​ទាំង​អស់​គ្នា។ ១០​ឆ្នាំ​មុន យើង​បាន​ដាក់​គ្រែ​នៅ​ក្រោម​ដើម​ព្រីង​នេះ នៅ​លើ​គ្រែ​នេះ​មាន​ធាតុ​របស់​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ។ នៅ​ពេល​ហ្នឹង យើង​បាន​គោរព​ខួប​៥០​ឆ្នាំ​ដែល​លោក​អភិបាល អ៊ីវ រ៉ាមូស បាន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​អភិបាល។ ដូច្នេះ ថ្ងៃ​នេះ​ខ្ញុំ​សូម​អញ្ជើញ​ឱ្យ​បង​ប្អូន​អធិដ្ឋាន​សម្រាប់​វិញ្ញាណ​ក្ខន្ធ​របស់​លោក​អភិបាល អ៊ីវ ដែល​បាន​ទទួល​មរណៈភាព​ឆ្នាំ​មុន​ដោយសារ​ជំងឺ​កូវីដ-១៩។ រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​បាន​បើក​តុលា​មរណៈសាក្សី​ជា​ផ្លូវ​ការ ដើម្បី​កាត់​ក្តី​មរណៈសាក្សី​ដែល​ដំបូង​មាន​៣៤​នាក់ …

អភិបូជារំលឹកមរណៈសាក្សី ធ្វើនៅព្រះសហគមន៍តាំងគោក កំពង់ធំ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ Read More »

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ជ្រៃធំ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២

“គំរូ​របស់​ប៉ូលីនចារីកូ” អត្ថបទ​ទី១៖ កិច្ចការ ១៥,១-២.២២-២៩សូម​ឲ្យ​បង‌ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ។ កក ១៥,២៩អត្ថបទ​ទី២៖ វិវរណៈ ២១,១០-១៤.២២-២៣កូន​ចៀម​ជា​ចង្កៀង​របស់​ក្រុង។ វវ ២១,២៣ដំណឹងល្អ៖ យ៉ូហាន ១៤,២៣-២៩ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ យហ ១៤,២៧ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ទុក​សេចក្តី​សុខសាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្តល់​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ឱ្យ​អ្នក​រាល់​គ្នា”។ ជា​ពេល​វេលា ដែល​ព្រះយេស៊ូ​កំពុង​រៀប​ចំ​ចេញ​ធ្វើ​ដំណើរ​ទៅ​ស្ថាន​បរម​សុខ ប៉ុន្តែ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សន្យា​ដល់​យើង​ទាំង​អស់​គ្នា “ខ្ញុំ​មិន​ទុក​ឱ្យ​អ្នក​រាល់​គ្នា​នៅ​ខ្លួន​ឯង ព្រះអង្គ​ដែល​ជួយ​ការពារ គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​ព្រះបិតា​ចាត់​ឱ្យ​មក​ក្នុង​នាម​ខ្ញុំ នឹង​បង្រៀន​សេចក្តី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ព្រម​ទាំង​រំលឹក​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ផង”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ដែល​យើង​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស សម្រាប់​ប្អូនៗ ក៏​ដូច​ជា​សម្រាប់​ព្រះសហគមន៍​របស់​យើង។ ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “ខ្ញុំ​នឹង​ចាត់​ព្រះអង្គ​ដែល​ជួយ​ការពារ” ព្រះអង្គ​ដែល​បង្រៀន ព្រះអង្គ​ដែល​រំលឹក​អំពី​អ្វីៗ​ទាំង​អស់​ដែល​ព្រះយេស៊ូ​បាន​ប្រៀន​ប្រដៅ​យើង​ខ្ញុំ។ ព្រះអង្គ​ដែល​ជួយ​ការពារ ព្រះអង្គ​ដែល​បង្រៀន ព្រះអង្គ​ដែល​រំលឹក​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​នីមួយៗ គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ថ្ងៃ​នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សម្រាប់​យើង ដើម្បី​ណែនាំ​ឱ្យ​នៅ​ក្នុង​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​ចូល​នៅ​ក្នុង​របៀប​ថ្មី​ដែល​ព្រះយេស៊ូ​បាន​រៀប​ចំ​ឱ្យ “អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រព្រឹត្ត​តាម​ពាក្យ​ខ្ញុំ ព្រះបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​ព្រះបិតា​និង​ខ្ញុំ​ក៏​នឹង​មក​តាំង​លំ​នៅ​នៅ​ក្នុង​អ្នក​នោះ​ដែរ”។ នេះ​ជា​ដំណឹង​មួយ​យ៉ាង​ពិសេស ដោយ​ដឹង​ថា​ប្រសិន​បើ​យើង​ស្រឡាញ់​ព្រះយេស៊ូ​និង​ព្រះជាម្ចាស់ ប្រសិន​បើ​យើង​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ។ គឺ​ព្រះបិតា​និង​ព្រះយេស៊ូ​ផ្ទាល់​ដែល​មក​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​សាង​សង់​ផ្ទះ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ហេតុ​នេះ​ហើយ យើង​ដឹង​ថា​យើង​មិន​មែន​ឯកោ …

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ជ្រៃធំ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ Read More »

អភិបូជាអាទិត្យទី៥ក្នុងរដូវបុណ្យចម្លង ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២

“ធ្វើឱ្យរូបកាយរបស់យើងទៅជាព្រះកាយព្រះគ្រីស្ត” អត្ថបទ​ទី១៖ កិច្ចការ ១៤,២១ខ-២៧យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់។ កក ១៤,២២អត្ថបទ​ទី២៖ វិវរណៈ ២១,១-៥កព្រះ‌ពន្លា​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក។ វវ ២១,៣ដំណឹងល្អ៖ យ៉ូហាន ១៣,៣១-៣៣ក.៣៤-៣៥បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក អ្នក​រាល់​គ្នា​ពិត​ជា​សាវ័ក​របស់​ខ្ញុំ​មែន។ យហ ១៣,៣៥ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​បាន​ស្តាប់​ធម៌​វិន័យ​របស់​ព្រះយេស៊ូ ដែល​បាន​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​លោកីយ៍​នេះ ជា​គ្រីស្ត​បរិស័ទ ជា​សាវ័ក​របស់​ព្រះយេស៊ូ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​សាវ័ក​របស់​ខ្ញុំ​មែន”។ នេះ​ជា​របៀប​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​រស់​នៅ​ក្នុង​លោកីយ៍​នេះ ដើម្បី​ឱ្យ​សេចក្តី​ស្រឡាញ់​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ សេចក្តី​ស្រឡាញ់​ដែល​យើង​មើល​ឃើញ​នៅ​ក្នុង​ព្រះយេស៊ូ​ផ្ទាល់ អាច​ទៅ​ជា​សេចក្តី​ស្រឡាញ់​ដែល​ដឹក​នាំ​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​ទូទាំង​ពិភព​លោក ដោយសារ​ថ្ងៃ​នេះ​សម្តេច​ប៉ាប​បាន​តែង​តាំង​សន្ត​បុគ្គល​ថ្មី​ម្នាក់ គឺ​ឆាលឌឺហ្វូហ្គូ។ ខ្ញុំ​ចង់​និយាយ​អំពី​គាត់ ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​អាច​ពិចារណា​អំពី​ជីវិត​របស់​យើង​សព្វ ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ពិត​ប្រាកដ ដោយ​មើល​ឃើញ​ឆាលឌឺហ្វូហ្គូ​ជា​គំរូ​មួយ​យ៉ាង​ពិសេស ដែល​ព្រះសហគមន៍​ប្រគល់​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​ដើរ​តាម។ ដោយសារ​សន្ត​សន្តី ជា​អ្នក​ដែល​ជាប់​នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​របៀប​ពិសេស ដែល​ណែនាំ​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​ព្រះសហគមន៍​អាច​មើល​ជា​គំរូ។ យើង​ដឹង​ថា សន្ត​សន្តី​ជា​មនុស្ស​ដូច​យើង ប៉ុន្តែ​ជា​មនុស្ស​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​អស់​មួយ​ជីវិត​របស់​គេ។ ឆាលឌឺហ្វូហ្គូ បាន​កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​១៨៥៨ នៅ​ទីក្រុង​ស្ត្រាសប៊ូ ប្រទេស​បារាំង គាត់​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​១៩១៦ គេ​បាន​ស្លាប់​គាត់​នៅ​ក្នុង​វាល​រហោស្ថាន​នៅ​សាហារា។ ពេល​គាត់​នៅ​ជា​យុវជន​គាត់​ចង់​ធ្វើ​ជា​ទាហាន …

អភិបូជាអាទិត្យទី៥ក្នុងរដូវបុណ្យចម្លង ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ Read More »

អភិបូជាបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមកធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ កិច្ចការ ២,១-១១មាន​អណ្ដាត​ភ្លើង​បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ។ កក ២,៣អត្ថបទ​ទី២៖ រ៉ូម ៨,៨-១៧បង‌ប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។ រម ៨,១៥ដំណឹងល្អ៖ យ៉ូហាន ១៤,១៥-១៦.២៣ខ-២៦ព្រះ​ដ៏​ជួយ​ការ‌ពារ គឺ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ យហ ១៤,២៦ “សេរីភាព​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​សម្រាប់​ព្រះសហគមន៍​យើង​នៅ​ក្នុង​ពិភព​លោក ដែល​គោរព​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក។ ជា​ពេល​វេលា​ដែល​យើង​ទន្ទឹង​រង់​ចាំ ព្រះយេស៊ូ​បាន​ផ្ញើ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដើម្បី​ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ​អាច​ទៅ​ប្រកាស​ដំណឹង​ល្អ​ដ៏​ពេញ​លក្ខណៈ ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​រស់​នៅ​ដោយ​ដង្ហើម​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់។ បង​ប្អូន​ទាំង​១៩​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ថ្ងៃ​នេះ យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ហើយ​មែន ប៉ុន្តែ​ពេល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ បី​ដូច​ជា​យើង​ពោរពេញ​ដោយ​ដង្ហើម​របស់​ព្រះអង្គ​នៅ​ក្នុង​សួត​របស់​យើង នៅ​ក្នុង​ខ្លួន​របស់​យើង គឺ​ជីវិត​របស់​ព្រះអង្គ​ផ្ទាល់។ ខ្ញុំ​គិត​ថា សម្រាប់​យើង​នៅ​ក្នុង​ឆ្នាំ​នេះ​ជា​ពេល​វេលា​មួយ ប្រហែល​មាន​បទ​ពិសោធន៍​ប្លែក​អំពី​អត្ថន័យ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ នៅ​ក្នុង​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ ដោយសារ យើង​បាន​រស់​នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​ជា​មួយ​កូវីដ-១៩ នៅ​ក្នុង​បរិយាកាស​ដែល​ណែនាំ​ឱ្យ​យើង​មាន​អារម្មណ៍​ថា ដង្ហើម​របស់​យើង​ស្ទើរ។ យើង​នៅ​ដោយ​គ្មាន​សិទ្ធិ​ជួប​ជុំ​គ្នា រយៈ​ពេល​២​ឆ្នាំ​នេះ​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​កន្លែង​ដែល​មាន​ព្រំដែន ដែល​មាន​ជញ្ជាំង ណែនាំ​ឱ្យ​យើង​ឥត​មាន​បទ​ពិសោធន៍​អំពី​សេរីភាព។ ប្រទេស​ចិន​បាន​បិទ​ទី​ក្រុង​សៀងហៃ ដែល​មាន​ប្រជាជន​ប្រហែល​២៥​លាន​នាក់ គេ​បាន​បិទ​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​២​ខែ​កន្លង​មក ដើម្បី​អនុវត្ត​នយោបាយ​កូវីដ​ស្មើ​សូន្យ​របស់​រដ្ឋាភិបាល​ចិន។ គេ​ឱ្យ​ប្រជាជន​នៅ​តែ​ក្នុង​ផ្ទះ​តែ​ម្តង ប៉ុន្មាន​ថ្ងៃ​មុន​គេ​បាន​បើក​ឡើង​វិញ ប្រជាជន​ចេញ​ពី​ផ្ទះ​ហើយ​គេ​បាន​ផ្តល់​សក្ខីភាព​ថា គេ​សប្បាយ​ចិត្ត​ណាស់។ ឥលូវ​នេះ​គេ​ពោរពេញ​ដោយ​សេរីភាព ពោរពេញ​ដោយ​កម្លាំង យើង​សប្បាយ​ចិត្ត​ជួប​ជុំ​គ្នា​ជា​មួយ​បង​ប្អូន …

អភិបូជាបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមកធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ Read More »

អភិបូជា​រំលឹក​ព្រះនាង​ព្រហ្ម​ចារិនី​ម៉ារី ជា​មាតា​នៃ​ព្រះសហគមន៍ធ្វើ​នៅ​ព្រះសហគមន៍​ក្សត្រី​នៃ​សន្តិភាពអរិយក្សត្រ ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ កំណើត​ពិភព​លោក ៣,៩-១៥.២០នរណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? កណ ៣,១១ដំណឹងល្អ៖ យ៉ូហាន ១៩,២៥-៣៤ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។ យហ ១៩,៣៤ “តួនាទី​ម្តាយ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​ស្តាប់​ព្រះគម្ពីរ​ស្តី​អំពី​ព្រះយេស៊ូ​សោយ​ទិវង្គត​តាម​លោក​យ៉ូហាន ព្រះសហគមន៍​បាន​ជ្រើស​រើស​គម្ពីរ​នេះ​ដើម្បី​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​អាថ៌​កំបាំង​ថ្មី គឺ​ព្រះនាង​ម៉ារី​ជា​មាតា​នៃ​ព្រះសហគមន៍។ យើង​ដឹង​ថា ព្រះសហគមន៍​បាន​ចាប់​ផ្តើម​កើត​ឡើង​នៅ​ពេល​ព្រះយេស៊ូ​បាន​ត្រាស់​ហៅ​ក្រុម​គ្រីស្ត​ទូត ព្រះយេស៊ូ​បាន​ត្រាស់​ហៅ​១២​នាក់។ ព្រះយេស៊ូ​បាន​អប់រំ​គេ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​គេ​នៅ​ជា​មួយ​ព្រះអង្គ ព្រះយេស៊ូ​ចាត់​គេ​ឱ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ។ នៅ​ពេល​នោះ ជា​ពូជ​នៃ​ព្រះសហគមន៍​ដែល​បន្តិច​ម្តងៗ​បាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ ក្រុម​គ្រីស្ត​ទូត​ចាប់​ផ្តើម​ទទួល​ស្គាល់​ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត​តាម​រយៈ​លោក​សិលា។ គេ​ចាប់​ផ្តើម​ដើរ​តាម​ព្រះយេស៊ូ​ដោយ​ស្តាប់​ការ​អប់រំ​ពី​ព្រះយេស៊ូ​ យូរៗ​ម្តង​គេ​ចេញ​ពី​ព្រះយេស៊ូ​ដើម្បី​ទៅ​តាម​ភូមិ​នីមួយៗ ដើម្បី​បន្ត​ប្រកាស​ដំណឹង​ល្អ​តាម​របៀប​ព្រះយេស៊ូ។ ពេល​គេ​ប្រកាស​ហើយ គេ​ត្រលប់​មក​ជួប​ព្រះយេស៊ូ​វិញ​ដើម្បី​ធ្វើ​របាយ​ការណ៍​ទៅ​ព្រះអង្គ និង​ដើម្បី​បន្ត​ទទួល​ការ​អប់រំ​ពី​ព្រះយេស៊ូ នេះ​ជា​ពូជ​នៃ​ព្រះសហគមន៍​ដែល​បាន​ចាប់​ផ្តើម​ហើយ។ នៅ​ក្នុង​ចំណោម​ក្រុម​គ្រីស្ត​ទូត​១២​នាក់ យើង​ដឹង​ថា​មាន​ក្រុម​សាវ័ក​៧២​នាក់​ដែល​ព្រះយេស៊ូ​បាន​ចាត់​គេ​ឱ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ និង​មាន​ក្រុម​ស្ត្រី​ខ្លះៗ នៅ​ក្នុង​ចំណោម​ក្រុម​ស្ត្រី​ទាំង​នេះ​មាន​ព្រះនាង​ម៉ារី​ដែរ។ គម្ពីរ​ដែល​យើង​ស្តាប់​ថ្ងៃ​នេះ​ជា​គម្ពីរ​ពិសេស ដោយសារ​ជា​ពេល​វេលា​ចុង​ក្រោយ​បំផុត​របស់​ព្រះយេស៊ូ​នៅ​លើ​ផែនដី​នេះ ព្រោះ​ព្រះយេស៊ូ​កំពុង​សោយ​ទិវង្គត។ នៅ​ពេល​នោះ មាន​តែ​ពីរ​នាក់​ដែល​នៅ​ក្បែរ​ឈើ​ឆ្កាង​ព្រះអង្គ គឺ​ព្រះនាង​ម៉ារី​ដែល​ជា​មាតា​របស់​ព្រះយេស៊ូ និង​លោក​យ៉ូហាន​ដែល​ជា​សាវ័ក​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដ៏​សំខាន់ ព្រះបន្ទូល​ទី​មួយ​ទៅ​ព្រះនាង​ម៉ារី​ថា “អ្នក​អើយ នេះ​ហើយ​កូន​របស់​អ្នក” មាន​ន័យ​ថា ព្រះនាង​ម៉ារី​ទៅ​ជា​ម្តាយ​របស់​លោក​យ៉ូហាន​ដែរ។ ព្រះបន្ទូល​ទី​ពីរ​ទៅ​លោក​យ៉ូហាន​ថា “នេះ​ហើយ​ជា​ម្តាយ​របស់​អ្នក” ដើម្បី​ប្រគល់​ព្រះនាង​ម៉ារី​ដ៏​ពេញ​លក្ខណៈ​ទៅ​ជា​ម្តាយ​របស់​លោក​យ៉ូហាន។ តាម​ពិត នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​ព្រះនាង​ម៉ារី​ទៅ​ជា​ម្តាយ​របស់​ព្រះសហគមន៍ តាម​រយៈ​លោក​យ៉ូហាន។ …

អភិបូជា​រំលឹក​ព្រះនាង​ព្រហ្ម​ចារិនី​ម៉ារី ជា​មាតា​នៃ​ព្រះសហគមន៍ធ្វើ​នៅ​ព្រះសហគមន៍​ក្សត្រី​នៃ​សន្តិភាពអរិយក្សត្រ ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២២ Read More »

Subscribe to our newsletter

Don't miss new updates on your email