ពត៌មាន

កុមារចូលរួម​បោះជំរំ​​​ដើម្បី​ស្គាល់​ខ្លួនឯង ព្រះជាម្ចាស់ និង​អ្នក​ជុំវិញ​

កុមារ​គ្រីស្តបរិស័ទជិត​១០០នាក់ ​ដែល​មាន​អាយុ​ចន្លោះ​ពី​១១ដល់​១៧ឆ្នាំមកពី​​​​ព្រះសហគមន៍​ចំនួន​៨ ក្នុង​​មណ្ឌល​សកម្មភាព​​ភ្នំពេញ​ខាង​ជើង​ ចូល​រួមបោះ​​ជំរំ​ក្រោម​ប្រធានបទ «ជាអ្នក ជាខ្ញុំ ជាយើង» ដើម្បី​ស្គាល់​ខ្លួន​ឯង ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ព្រះជាម្ចាស់​ក៏​ដូច​ជាមនុស្ស​ជុំវិញ​ និង​មាន​អំណរ​សប្បាយ​​រួមគ្នា​ក្នុង​ឱកាស​វិស្សមកាល​។​ កម្ម​វិធី​នេះ​ប្រព្រឹត្តទៅ​​នៅ​ព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច​នារាជធានីភ្នំពេញ ណែនាំ​​ដោយ​ក្រុម​យុវជន​កាតូលិក​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង នា​ថ្ងៃ​ទៅ​៣១​ ខែ​សីហា ដល់​ថ្ងៃ​ទី​៣ ខែកញ្ញា។ ​ដូចគ្នា​ផងដែរ លោក​ប៉ូល រ៉ាវី សុភារ៉ុង ជាសមាជិកគណៈកម្មការ​សម្របសម្រួល​និង​ជា​ប្រធាន​ក្រុម​ពិធីករក្នុងកម្មវិធី​បោះជំរំកុមារនេះ​ និយាយ​ថា កម្មវិធីនេះ គឺឲ្យ​កុមារ​ស្គាល់​ពី​អត្ថន័យ​និង​ទំនាក់​ទំនង​រវាង​«អ្នក» គឺ​រវាង​ព្រះជាម្ចាស់​និង​កុមារផ្ទាល់​​ និង​ «ខ្ញុំ និង​យើង» ដើម្បី​ឱ្យ​កុមារ​យល់​ពី​ខ្លួនឯងជានរណា និង​មាន​តួនាទី​អ្វី​និងគួរ​​ប្រព្រឹត្ត​ខ្លួន​បែប​ណា​ខ្លះ។ លោកឧបដ្ឋាក​ ថៃ រតនៈ (ប៊ុនលី) អ្នក​រៀបចំ​កម្មវិធី​និង​ជា​វាគ្មិន​បាន​ឲ្យដឹងថា ការ​ស្គាល់​ខ្លួនឯង​សំខាន់​ មិន​ថា​នៅ​ក្នុង​ផ្ទះ ក្នុង​ព្រះសហគមន៍ និង​នៅក្នុង​សង្គម​ គឺ​ឲ្យ​កុមារ​​យល់ពី​តួនាទី​របស់​ខ្លួន​តាម​កន្លែង​នីមួយៗ។​ លោក​បញ្ជាក់ថា «ប្រសិន​បើ​យើង​មិន​ស្គាល់​ខ្លួនឯង​នាំ​ឱ្យ​វង្វេង មិនមាន​ជីវិត​ប្រសើរ​ទេ ព្រោះ​ពិភពលោក​ផ្លាស់​ប្ដូររហូត មាន​អ្នក​លេង​ហ្គេម​ច្រើន គាត់​អាច​នឹង​តាមគេ​»។ កុមារ​ទាំង​អស់នោះ​មក​ពី​ព្រះសហគមន៍​ ផ្សារតូច អរិយក្សត្រ ពោធិ៍ធំ ក្ដីកណ្ដាល ព្រែកតាទែន កំពង់ហ្លួង សែនសុខ និងស្វាយប៉ាក។ […]

កុមារចូលរួម​បោះជំរំ​​​ដើម្បី​ស្គាល់​ខ្លួនឯង ព្រះជាម្ចាស់ និង​អ្នក​ជុំវិញ​ Read More »

មណ្ឌល​លីនដាល់វា​​ផ្តល់​ការអប់រំ​និង​ថែទាំ​កុមារ​ក្រីក្រ​

អគារ​កម្ពស់​២​ជាន់ បាន​ស្ថាបនា​ឡើង​ដើម្បី​​ទទួល​ថែទាំ​កុមារ​តូច​ ដែល​ភាគ​ច្រើន​ជា​កូនៗ​របស់​កម្មករ-ការិនី​រោង​ចក្រ​កាត់ដេរ នៅ​​ក្នុងភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ នារាជធានីភ្នំពេញ​ ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងបងប្អូនគ្រីស្តបរិស័ទនិង​ពុទ្ធបរិស័ទ​ចូលរួមប្រមាណជា១០០នាក់។កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។ អគារ​ថ្មី​នេះ មាន​ឈ្មោះ​ថា​មណ្ឌលលីនដាល់វា ដែល​គ្រប់​គ្រង​ដោយ​​ក្រុមគ្រួសារបុត្រីនៃមេត្តាករុណាកម្ពុជា។ ក្នុងពិធី​សម្ពោធ ដោយ​មាន​ពិធី​ថ្វាយ​អភិបូជាអរព្រះគុណ​ព្រះជាម្ចាស់ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានមានប្រសាសន៍ក្នុង​ធម្មទេសនា​ថា មណ្ឌលនេះដូចជាភូមិបេថ្លេហឹមដ៏តូចមួយដែលជាកន្លែងយ៉ាងពិសេស ដើម្បីទទួល​ស្វាគមន៍កុមារ​​ឲ្យ​ទទួល​បាន​ការសិក្សា​អប់រំ ហើយ​ជា​កន្លែង​មួយ​ ដែល​ផ្តល់​សេចក្តីស្រឡាញ់​ និង​ថែរក្សា​តាម​របៀប​ព្រះនាង​ម៉ារី។ លោកអភិបាលបាន​បន្ថែមថា ស្នាដៃដែលមណ្ឌល​មាន សេវាកម្មដែលមណ្ឌលមាន របៀបដែលមណ្ឌលបង្ហាញសេចក្ដីស្រលាញ់ដល់កុមារ​និង​អ្នក​ជិត​ខាង គឺ​មក​ពី​​ការ​ លើកតម្កើងសិរីរុង​រឿង​របស់ព្រះជាម្ចាស់ពីព្រឹកដល់យប់ និងព្រះនាងម៉ារីជាគំរូមួយដើម្បីថែរក្សាសេចក្ដី​ស្រលាញ់​ដែល​ទទួល​ពីព្រះជាម្ចាស់។ មណ្ឌលលីនដាល់វា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដោយក្រុមគ្រួសារបុត្រីមេត្តាករុណានៃសន្តវ៉ាំងសង់ដឺប៉ូលនៅលើដីជួលមួយកន្លែង ក្នុងភូមិព្រៃទាទី១នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងសម្រាប់ សុវត្ថិភាព និងការថែទាំកុមារតូច។ ដូនជី ដេសាកូឡា ជូលី ជាតំណាង​ប្រធាន​អង្គការ​បុត្រីមេត្តាករុណា​​នៅកម្ពុជាបានឱ្យដឹងថា ក្នុងតំបន់នេះភាគច្រើនមាន​ជនចំណាកស្រុក​ពីខេត្តផ្សេងៗ​ធ្វើ​ការងារ និង​រក​ចំណូល​ តាមរោងចក្រនានា ហើយក្រុមគ្រួសារខ្លះគ្មាន​លទ្ធភាពនិង​គ្មាន​អ្នក​មើល​ថែ​និង​ដឹកជញ្ជូន​កូនៗ​ទៅសាលា ដូច្នេះ រាល់​ថ្ងៃ​ពួកគេបានចាក់សោរពី​ខាង​​ក្រៅ​នៅពេល​ចេញទៅ​ធ្វើការ​ឬ​រក​ស៊ី​ ដោយឱ្យកូនៗរបស់ពួកគេនៅក្នុងបន្ទប់

មណ្ឌល​លីនដាល់វា​​ផ្តល់​ការអប់រំ​និង​ថែទាំ​កុមារ​ក្រីក្រ​ Read More »

លោក​ដាម៉ូ ក្លាយជា​បព្វជិត​សហជីវិន​ព្រះយេស៊ូដំបូងនៅកម្ពុជា

គ្រីស្តបរិស័ទ​ជាង​២០០០នាក់​ អាជ្ញាធរ​ដែនដី និង​ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​ចូលរួម​ពិធី​អគ្គសញ្ញាតែង​តាំង​ជា​បូជាចារ្យរបស់​លោក​ម៉ាតាំង​ ជួរ ដាម៉ូ ក្នុងក្រុម​បព្វជិត​សហជីវិន​ព្រះយេស៊ូ ក្រោមអធិបតីភាព​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ រួម​ជាមួយ​លោកអភិបាល​និង​​បូជាចារ្យ​ជាច្រើន​អង្គ។ លោកអភិបាល​អធិបតី មានប្រសាសន៍​ក្នុងធម្មទេសនា​ថា ថ្ងៃនេះ ជាអំណរ​សប្បាយ​របស់​ក្រុម​សហជីវិន​ព្រះយេស៊ូ​ និង​ព្រះសហគមន៍​កាតូលិក​នៅកម្ពុជា​ដែលជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃនេះ ​ទទួល​ស្វាគមន៍លោក​ដាម៉ូ​​​ក្នុងក្រុម​បូជាចារ្យ។ «សម្រាប់​ព្រះសហគមន៍​យើង​ខ្ញុំ​ ទទួល​បូជាចារ្យ​ថ្មីមួយរូប មិន​មែន​រឿង​ធម្មតា​ទេ។ ជា​រឿង​ដែល​យើង​មាន​ម្តងៗ។» លោកអភិបាល​បន្ថែម។ ព្រះសហគមន៍ប្រទេស​កម្ពុជា កម្រមានពិធីតែង​តាំង​បូជាចារ្យ​ណាស់ ក្រោយពេល​ដែល​កម្ពុជា​បាន​ធ្លាក់​ក្នុងភ្លើង​សង្គ្រាម​របប​អាវ​ខ្មៅ។ បច្ចុប្បន្ននេះ មាន​បូជាចារ្យជាតិ​ខ្មែរជាបូជាចារ្យ​ភូមិភាគ ចំនួន​១០​រូបក្នុងចំណោម​សាសនាទូត​និង​បព្វ​ជិត​ជាង​១០០នាក់​ដែល​កំពុង​បម្រើការងារ​នៅ​ក្នុងភូមិភាគ​ទាំង​បីដែល​មាន​​​ព្រះសហគមន៍​ជាង​១០០កន្លែង។ លោកអភិបា​ល​បន្ថែម​ថា នៅពេលនេះ លោក​ដាម៉ូ​នឹងក្លាយជា​អ្នក​បម្រើ​របស់​ព្រះយេស៊ូ ដោយ​ដើរ​តាម​ព្រះអង្គ  និង​ជាអ្នកបម្រើ​ក្នុងក្រុម​សហជីវិន​ព្រះយេស៊ូ​ដែលបាន​ស្រឡាញ់​ព្រះសហគមន៍កម្ពុជា​ជា​ពិសេស​។ លោកអភិបាល​បាន​ដាស់​តឿននូវ​មុខងារ​ជា​អ្នក​បម្រើ​ ​៣​ចំណុច​ដល់​លោក​បូជាចារ្យ​ថ្មីគឺ​ ទី១ ជាអ្នកបម្រើ​ព្រះបន្ទូល​ដំណឹងល្អរបស់​ព្រះជាម្ចាស់​ដែលយើង​ត្រូវ​តែ​ប្រកាស និង​ត្រូវ​​ណែនាំ​ដល់​កុមារ​និង​​យុវជន ដល់​មនុស្ស​គ្មាន​ចំណេះដឹង និង​ត្រូវ​ប្រកាស​គ្រប់​កាលៈទេសៈនៃ​ជីវិត​។ រីឯទី២​ ជាអ្នក​បម្រើតាម​ផ្លូវ​វិញ្ញាណ​ ដើម្បី​ជួយ​ឲ្យព្រលឹង​របស់​មនុស្ស​លោក​អាច​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​អាថ៌កំបាំង​នៃជីវិត​ផ្ទាល់​ខ្លួន​​ ដើម្បីទទួល​អគ្គសញ្ញា​នានា ដើម្បី​ចិញ្ចឹម​ផ្លូវ​វិញ្ញាណ​ឲ្យ​រីក​ចម្រើននិង​ជាប់​ជាមួយ​ព្រះជាម្ចាស់​ជានិច្ច។ និង​ទី៣ ជា​អ្នក​បម្រើ​ព្រះហឫទ័យ​ប្រណីសន្តោស​របស់​ព្រះជាម្ចាស់​ គឺ​ត្រូវ​ជួយ​​សម្រុះសម្រួល​ ជួយ​អ្នក​ក្រីក្រ អ្នកជំងឺ និង​ទណ្ឌិត​ ជួយ​អ្នក​តូចតាច​ដែល​គេ​បាន​បោះ​បង់​ចោល បងប្អូន​គ្រីស្ត​បរិស័ទ អ្នក​ស្វែង​រក​ព្រះជាម្ចាស់​ និង​បម្រើ​យុត្តិធម៌​នៅក្នុងសង្គម។ ក្នុងនោះ​ដែរ

លោក​ដាម៉ូ ក្លាយជា​បព្វជិត​សហជីវិន​ព្រះយេស៊ូដំបូងនៅកម្ពុជា Read More »

អគ្គសញ្ញាលាបថ្ងាសនាំឲ្យយើងហ៊ានប្រកាសជំនឿដល់អ្នកដទៃ

នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ ព្រះសហគមន៍កាតូលិក សន្តយ៉ូហានបាទីស្ត ព្រែកក្របៅ ដែលស្ថិតនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង បានទទួលស្វាគមន៍លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមមកថ្វាយអភិបូជា «លើកតម្កើងព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ» និងមានប្អូនៗទាំង១១នាក់ ទទួលអគ្គសញ្ញាលាបថ្ងាស។ពេលចាប់ផ្តើមអភិបូជា លោកអភិបាល សិលា សួន ហង្សលី បានមានប្រសាសន៍ថា៖ នៅថ្ងៃនេះ  យើងមានអំណរសប្បាយដែលមានប្អូនៗ១១នាក់បានទទួលអគ្គសញ្ញាលាបថ្ងាស ប្អូនៗនឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ នឹងធ្វើឲ្យប្អូនៗទៅជាគ្រីស្តបរិស័ទពេញទី និងក្លាយជាអ្នកជួយព្រះសហគមន៍នៅទីនេះក្នុងការប្រកាសដំណឹងល្អ។ព្រះអំណោយទានទាំង៧គឺ៖ទី១ប្រាជ្ញា ទី២ការឈ្លាសវៃ ទី៣ការចេះផ្តល់ដំបូន្មាន ទី៤ចិត្តអង់អាច ទី៥ចំណេះដឹង ទី៦ការគោរពប្រណិប័តន៍ព្រះជាម្ចាស់គ្រប់ពេលវេលា និងទី៧ការគោរពកោតខ្លាចព្រះជាម្ចាស់។ក្នុងធម្មទេសនាលោកអភិបាលបានបន្តថា ពេលយើងទទួលអគ្គសញ្ញាលាបថ្ងាស គឺយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ហើយក្លាយជាគ្រីស្តបរិស័ទពេញវ័យ ឲ្យយើងក្រោកឡើងដើម្បីហ៊ានទៅជួបអ្នកដទៃដែរ និងចេញទៅបម្រើបងប្អូន ជាពិសេសបម្រើងអស់អ្នកដែលត្រូវការយើង អ្នកដែលរងទុក្ខលំបាកច្រើន ហើយឲ្យយើងក្រោកឡើងដូចនាងម៉ារី ដើម្បីទទួលបានសុភមង្គលដូចព្រះនាងដែលបានចូលស្ថានបរមសុខ។លោកបូជាចារ្យ សិលា គីម ជុង អ៊ី ទទួលខុសត្រូវព្រះសហគមន៍ព្រែកក្របៅបានឲ្យដឹងថា៖ លោកសប្បាយចិត្តណាស់ ដោយសារព្រះសហគមន៍ព្រែកក្របៅ មានប្អូនៗ១១នាក់ទទួលអគ្គសញ្ញាលាបថ្ងាស។លោកបន្ថែមថា ពួកគាត់ចូលរួមបម្រើព្រះសហគមន៍ ចេះអធិដ្ឋាន ទោះបីគេមានការងាររវល់ក៏ដោយ

អគ្គសញ្ញាលាបថ្ងាសនាំឲ្យយើងហ៊ានប្រកាសជំនឿដល់អ្នកដទៃ Read More »

ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ

ដើម្បីឱ្យគ្រូអប់រំជំនឿយល់ដឹងអំពីដើមកំណើត​នឹងយល់ពីអត្ថន័យនៃពាក្យមួយម៉ាត់ៗរបស់ធម៍ប្រកាសជំនឿ ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាមួយដល់​គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ ក្រោមប្រធាន​បទ​«កំណើត​ធម៍​ប្រកាស​ជំនឿ»។ សិក្ខាសាលានេះ ធ្វើឡើងនៅព្រះវិហារ​សន្តហ្វ្រង់ស្វ័រ សាវីយ៉េ(វត្តចំប៉ា) ​កាលពីថ្ងៃទី​១៤​​ ខែកក្កដា ឆ្នាំ​២០២​៣កន្លងទៅនេះ ដោយ​មានសិក្ខាកាមចូល​រួមប្រមាណជា៤០នាក់។   លោកបូជាចារ្យ សុខ ណា ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពបាសាក់ បានប្រា់ឱ្យដឹងថា ធម៌​ប្រកាសជំនឿគឺជាធម៌គ្រឹះដែល​​គ្រីស្តបរិស័ទត្រូវតែជឿ ព្រោះជាសេចក្ដីពិត​ដែល​ព្រះសហគ​មន៍​ណែនាំតាំងពី២០០០ឆ្នាំ ដោយឱ្យ​គ្រីស្តបរិស័ទ​យកចិត្តទុកដាក់​ប្រកាសជំនឿ។​ លោកមានប្រសាសន៍​ថា ៖ «ធម៌​ប្រកាសជំនឿជាមធ្យោបាយ និង​ជាយានជំនិះដើម្បីឱ្យគ្រីស្តបរិ​ស័ទ​ផ្ញើ​ជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់នៅពេលដែលពួកគេប្រកាស គឺពួកគេប្រើជីវិត ប្រើសម្លេង​​ប្រើស្មារតី​ ទាំង​ព្រលឹង​​វិញ្ញាណដែលជឿ​លើព្រះជាម្ចាស់ណែនាំ​ឱ្យពួកគេ​ មានជំនឿដោយខ្លួនឯង»។ លោកបូជាចារ្យបានបន្តថា ៖ «ត្រូវ​​ប្រកាសជំនឿដោយខ្លួនឯង ​ដើម្បី​ទៅដល់ព្រះជាម្ចាស់ ដើម្បីទៅដល់​ប្រភព​នៃជីវិត​ដែលរំពឹងទុកនៅថ្ងៃចុងក្រោយនៃជីវិតគឺ​ទទួល​​ការសង្គ្រោះ»។ ​ធម៌ប្រកាសជំនឿជាអត្ថប្រយោជន៍របស់​ព្រះសហគមន៍ ដែល​ត្រូវដឹងថា​ការ​រួមជាមួយព្រះសហគមន៍ដោយសារធម៌ ជឿណែនាំឱ្យគ្រប់គ្នា​​មានព្រះសហគមន៍ ​ជា​សហ​​ភាព​ដែលជាធ្លុងតែមួយ​ហើយដោយសារតែធម៌​ណែនាំឱ្យ​គ្រីស្តបរិស័ទ​គ្រប់ទិសទីរួបរួមគ្នា​​ជា​សហភាព​តែមួយ ជាធ្លុងតែមួយ និងដាក់ចិត្តផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់តែមួយ​ដែល​មានជំនឿតែមួយ និងចុងក្រោយ​ទៅដល់ព្រះសហគមន៍នៅស្ថានបរមសុខ។ នេះបើតាមការបញ្ជាក់ពីលោក បូជាចារ្យ សុខ ណា។ ​អ្នកគ្រូ គឹម សុភា អាយុ៤០ឆ្នាំ ជាគ្រូអប់រំជំនឿមកពី​ព្រះវិហារគង្វាលដ៏សប្បុរស(រោងចក្រ)នៃមណ្ឌ​លសកម្មភាពមេគង្គ បានប្រាប់ឱ្យដឹងដែរថា​ ​ក្នុងការបម្រើព្រះសហគមន៍ជិត២០ឆ្នាំមកនេះ អ្នកគ្រូគិតថា​គាត់​មានជំនឿរឹងមាំដើម្បីបញ្ជូនបន្ត​ទៅ​ដល់អ្នក​ឯទៀតៗបាន​ ប៉ុន្តែឆ្លងកាត់កម្មវិធីសិក្ខាសាលារយៈពេលមួយថ្ងៃនេះធ្វើឱ្យគាត់យល់ថា​​នៅ​មាន​ចំណុច​ខ្វះខាត។ អ្នកគ្រូបន្តថា ៖

ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ Read More »

គ្រូអប់រំជំនឿតំបន់ភ្នំពេញឈ្វេងយល់ពីធម៌ប្រកាសជំនឿ

ការិយាល័យអប់រំជំនឿបានរៀបចំកម្មវិធីសិក្ខាសាលាសម្រាប់គ្រូអប់រំជំនឿនៃ៤មណ្ឌលសកម្មភាពក្នុងតំបន់ភ្នំពេញ ក្រោមប្រធានបទ«កំណើតធម៌ប្រកាសជំនឿ»ធ្វើឡើងនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារ​តូច ណែនាំដោយ លោកឧបដ្ឋាក វី សំណាង លោក ​ដួង សាវង់ និងលោក​បូជាចារ្យ ប៉ូល រឿងឆ័ត្រសិរី នាថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ដែលមានសិក្ខាកាមចូលរួមប្រមាណជា៦៥នាក់។ លោក ដួង សាវង់​ ប្រធានការិយាល័យអប់រំជំនឿភូមិភាគ​ភ្នំពេញ​មានប្រសាសន៍​ថា សិក្ខា​សាលា​គ្រូអប់រំជំនឿនេះ ធ្វើ​ឡើង​ក្នុងគោលបំណងឱ្យ​គ្រូអប់រំជំនឿនៃ​មណ្ឌល​សកម្មភាពទាំង៤យល់ដឹងថែមទៀតអំពីធម៌ប្រកាសជំនឿ​និងចាប់អារម្មណ៍អំពីជំនឿរបស់ខ្លួន។ ក្នុង​សិក្ខា​សាលា​នេះ លោក​សាវង់​បាន​ប្រគល់​​ឯកសារ​មួយ​ចំនួន​ដល់​គ្រូអប់រំជំនឿ ដើម្បី​ឲ្យ​ពួកគាត់​រំឮក​និង​រិះគិត​ ដើម្បី​ឲ្យ​​ព្រះវិញ្ញាណបំភ្លឺគាត់យល់ពីអត្ថន័យនៃធម៌ប្រកាសជំនឿហើយដោយសារកម្លាំងនៃព្រះវិញ្ញាណយើងសង្ឃឹមព្រះវិញ្ញាណនឹងធ្វើការជាមួយមនុស្សទាំងអស់ឱ្យគេចូលមកទទួលការសង្គ្រោះពីព្រះអង្គ។ សិក្ខាសាលានេះ ជា​កម្មវិធី​លើក​ដំបូង​សម្រាប់​គ្រូអប់រំជំនឿ​ ដើម្បី​រិះគិតអំពីព្រះជាម្ចាស់ដែលជាព្រះបិតា។ លោកបូជាចារ្យ ប៉ូល រឿងឆ័ត្រសិរី ជា​អ្នកគ្រប់​គ្រង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​ បានមានប្រសាសន៍ថា ធម៌​ប្រកាស​ជំនឿ​ ជា​ធម៌អត្តសញ្ញាណ​​​គ្រីស្តបរិស័ទ ហើយ​ធម៌នេះ​ជួយឱ្យយើងយល់ឬបញ្ជាក់ថែម អំពីអ្វីដែលយើងជឿទៅលើព្រះជាម្ចាស់។ លោកឧបដ្ឋាក វី សំណាង ឲ្យដឹងថា ប្រសិនបើគ្រីស្ត​​បរិស័ទ​មិនស្គាល់ មិន​ចេះ ឬ​មិន​ចាំ​ធម៌ប្រកាស​ជំនឿ និងគ្មាន​ពេលរិះគិតអំពីធម៌​ជឿនេះ គ្រីស្ត​បរិស័ទ​នោះ​មិន​ដឹង​មានជំនឿ​លើអ្វី ហើយ​ក៏​មិន​អាច​បញ្ជូន​​បន្តជំនឿរបស់បាន​ដែរ។ លោកឧបដ្ឋាក​បាន​បញ្ជាក់ថា ក្នុង​ធម៌​ប្រកាស​ជំនឿ​នេះ បញ្ជាក់​អំពី​ជំនឿ​របស់​គ្រីស្តបរិស័ទ​តាំងពីដើមដំបូងដែល​បាន​ខិតខំ​ពន្យល់​អំពី​ជំនឿរបស់គេ ជំនឿលើព្រះបិតា ព្រះបុត្រា​និងព្រះវិញ្ញាណដ៍វិសុទ្ធ ជាព្រះត្រៃឯក ហើយនៅក្នុងធម៌ប្រកាសជំនឿបានអះអាងយ៉ាងច្បាស់អំពីព្រះយេស៊ូជាព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ សិក្ខាសាលានេះ បាន​ជួយ​លោក វី

គ្រូអប់រំជំនឿតំបន់ភ្នំពេញឈ្វេងយល់ពីធម៌ប្រកាសជំនឿ Read More »

ព្រះសហគមន៍​បឹងទំពុនបង្កើតថ្នាក់តូរ្យតន្ត្រី ​ដើម្បីជួយ​កុមារឱ្យកាន់តែមានភាព​​​ជិតស្និទ្ធនឹងព្រះសហគមន៍​

ព្រះវិហារ​ព្រះកុមារយេស៊ូ នៃ​ព្រះសហគមន៍បឹងទំពុន បាន​បើក​ថ្នាក់​បង្រៀនតូរ្យតន្ត្រី​ដល់​កុមារ​​ជាកូនគ្រីស្តបរិស័ទ ​ដែលមាន​អាយុ​ចន្លោះពី​៨ ទៅ១២ឆ្នាំ កាលពី​​ដើមខែកក្កដាមកនេះ ដើម្បី​ប្រមូល​ផ្ដុំ​​កុមារឱ្យ​យក​ចិត្ត​ទុក​ដាក់ និង​មាន​អំណរ​សប្បាយ​ជាមួយ​ព្រះសហគមន៍ ក៏​ដូចជា​ការ​ផ្ដល់​ឱកាសដល់​កុមារ​ឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​កុមារ​ដទៃទៀតផងដែរ​។ ​លោក​ឧបដ្ឋាក វី​ សំណាង​ បានលើកឡើង​ពី​គោល​បំណង​ដែល​ព្រះសហគមន៍​បង្កើត​ថ្នាក់​តូរ្យតន្ត្រី​នេះថា ដោយ​​អនុវត្តតាម​ការណែនាំ​របស់​លោក​អភិបាល​ព្រះសហ​គមន៍​​​ដោយ​យោង​តាម​មហា​ស​ន្និបាត​ឆ្នាំ​២០២០-២០២៣។ លោកបានបន្តថា ៖ «ដើម្បី​រួមគ្នា​ធ្វើដំណើរ​ជាធ្លុងតែមួយ ហើយ​តាមរយៈ​សន្និបាត​នេះ​បា​នណែនាំ​ឱ្យ​​ព្រះសហគមន៍​យក​ចិត្ត​ទុកដាក់ថែទាំក្រុមគ្រួសារគ្រីស្តបរិស័ទ​ និង​​គោលបំណង​មួយទៀត​ដើម្បី​ប្រ​មូល​ផ្ដុំ​កូន​គ្រីស្ត​បរិស័ទ​ឱ្យ​មាន​ទំនាក់​ទំនង​ជាមួយ​ព្រះសហគមន៍​ ឱ្យ​ចេះ​ស្រឡាញ់​ព្រះសហ​គម​ន៍​ និង​​​ជិត​ស្និទ្ធ​ជាមួយ​ព្រះសហគមន៍​ក៏ដូចជាកុមារគ្រីស្ត​បរិស័ទដទៃទៀត​ ​តាមរយៈ​ការ​ចូលរួម​ជា​មួយ​សកម្មភាព​នានា​របស់​ព្រះសហគមន៍»។ លោក​បានបញ្ជាក់ទៀតថា ៖ «ដំបូង​​ ​​យើង​មាន​​ក្រុម​បម្រើ​អាសនៈ​ដែល​ជាកុមារា ប៉ុន្តែ​ដោយ​មើល​ឃើញ​ថា កុមារី​មិនទាន់​​មាន​ក្រុមច្បាស់លាស់​ ទើបយើង​បង្កើតគំនិត​ថាគួរតែ​បង្កើត​ថ្នាក់តន្ត្រី​នេះ​ឡើង ដើម្បី​ឱ្យ​ក្មេងស្រីៗបានចូលរួមជាមួយព្រះសហគមន៍ផងដែរ»​​។​​ យុវជន លាក់ លឿន ដែល​ជាគ្រូបង្គោល​នៅក្នុង​ថ្នាក់​តន្ត្រី​នេះ ​បាន​ឱ្យ​ដឹងដែ​រ​ថា ការ​បង្កើត​ថ្នាក់​ត​ន្ត្រី​នេះ គឺ​ជា​ប្រយោជន៍​សម្រាប់​កុមារ​ឱ្យ​ទទួល​បាន​នូវ​ជំនាញ​ទន់​ផ្ទាល់​ខ្លួន ​និង​ជាគ្រឹះ​សម្រាប់​ព្រះ​ស​ហគមន៍ ​​ដើម្បី​ឱ្យ​ពួក​គាត់​អាច​បម្រើ​ព្រះសហគមន៍​នៅ​ថ្ងៃ​ខាង​មុខខាង​ផ្នែក​តន្ត្រី​នេះ​​ផង​ដែរ។ លោក លាក់ លឿន ​បាន​ឱ្យ​ដឹង​ទៀត​ថា ៖ «ឆ្លង​កាត់​ការ​ណែនាំ ​​និង​អនុវត្ត​មួយ​សប្ដាហ៍​មកនេះ ខ្ញុំ​ឃើ​ញ​ថា​ប្អូន​ៗមាន​ការ​វិវឌ្ឍជាង​ការ​រំពឹងទុក​ នាឱ្យ​ខ្ញុំ​គិត​ថាគម្រោង​នេះ​នឹង​ទៅមុខបាន​យ៉ាងល្អ​។​ ​ខ្ញុំ​សង្ឃឹម​ថា ​ទៅ​ថ្ងៃ​អនាគត​​​នឹង​មាន​ធនធាន​ផ្នែក​តន្ត្រី​ច្រើន​សម្រាប់ព្រះ​សហគមន៍»​​។ លោក លាក់ លឿន បន្តថា ថ្នាក់​តន្ត្រី​នេះ

ព្រះសហគមន៍​បឹងទំពុនបង្កើតថ្នាក់តូរ្យតន្ត្រី ​ដើម្បីជួយ​កុមារឱ្យកាន់តែមានភាព​​​ជិតស្និទ្ធនឹងព្រះសហគមន៍​ Read More »

ជំនួបអន្តរសាសនា​ដើម្បី​សុខសន្តិភាព​ក្នុងសង្គម​

តំណាង​សាសនា នៅក្នុង​ប្រទេស​កម្ពុជា​ បាន​ចូលរួម​សិក្ខាសាលា​ដឹកនាំ​ដោយ​ក្រសួងធម្មការនិងសាសនា ក្រោមប្រធានបទ «សាសនិករួមគ្នាបង្កើនការអភិវឌ្ឍន៍ជាតិ កិច្ច​គាំពារសុខសន្តិភាព​ និងសេរីភាពខាងជំនឿសាសនា» ដែល​មាន​អ្នក​ចូលរួម​៤៥៣នាក់ នៅទីស្ដីការក្រសួងធម្មការនិងសាសនា រាជធានីភ្នំពេញកាលពី​ថ្ងៃទី​២១ មិថុនា។ ក្នុងសិក្ខាសាលា​នេះ មានវាគ្មិន​ចំនួន​៨រូប ពីស្ថាប័ន​នានា​​បាន​លើក​ឡើង​អំពី​ប្រវត្តិ​របស់​សាសនា​នៅ​ប្រទេសកម្ពុជា ភាព​ខុសគ្នា​រវាង​សាសនា​និង​សាសនា ការចូលរួម​ដោយ​មិន​ប្រកាន់​សាសនា ការថែរក្សា​សុខដុមនីយកម្មសាសនា​ ជាដើម។ លោក​ដួងសាវង់ តំណាង​ព្រះសហគមន៍​កាតូលិកកម្ពុជានិយាយ​ថា «សិក្ខាសាលាថ្ងៃនេះ រំឭក​យើង​ឱ្យ​យល់​អំពីតម្លៃ​សន្តិភាព ​ដែល​អាច​​អភិវឌ្ឍសង្គមជាតិ​ ជាពិសេសនាំឱ្យ​សង្គមនៃសាសនា​អាចបន្តទៅមុខទៀត​បាន​ដោយ​សុខ​សន្តិភាព​។» លោក​បញ្ជាក់ទៀតថា សិក្ខាសាលា​នេះជួយ​ឱ្យ​យើង​កុំ​ភ្លេច​ខ្លួន​ ដើម្បីឱ្យ​សាសនា​​ទាំងអស់​នៅតែមានវត្តមាន និងសង្គមរបស់យើងនៅស្ថិ​តស្ថេរ។ ដូច្នេះសូមយើង​ទាំងអស់​គ្នា​​យកចិត្តទុកដាក់អំពីការកសាងសន្តិភាព។ មុន​ពេល​បិទបញ្ចប់​អង្គសិក្ខាសាលានាថ្ងៃនោះ តំណាង​សាសនា​នីមួយៗ​បាន​ធ្វើ​សេចក្តីសម្រេច​រួម​មួយ ដែលមាន​៥​ចំណុច​សំខាន់ៗ គឺ​ ១. ដឹងគុណ​ដល់​សម្តេច​ហ៊ុន​សែន ដែល​បាន​រក្សាសន្តិភាព​និង​អភិវឌ្ឍ រក្សាបាន​សុខដុមនីយកម្ម​គ្រប់សាសនា ២.​ គោរព​កិច្ច​សហប្រតិបត្តិការសាសនា​ បង្កើត​សាមគ្គីភាព​​ ស្មោះត្រង់​ ដោយឈរ​លើគោលការណ៍យោគ​យល់ អធ្យាស្រ័យ គ្រប់​កាលៈទេសៈ ៣. គោរព​និង​អនុវត្តគោលនយោបាយរបស់​រដ្ឋាភិបាល ៤. គោរព​និង​ប្រណិប័តន៍​វិន័យសាសនា​របស់​ខ្លួន​ដោយ​គោរព​សិទ្ធិ​អ្នកកាន់​សាសនា​ដទៃ ៥. គោរព​និង​ថែរក្សា​ឲ្យបាន​នូវ​ប្រពៃណី វប្បធម៌​និង​ទំនាម​ទម្លាប់​ ដែលជា​អត្តសញ្ញាណ​ជាតិ​ ហើយរួមចំណែក​អភិវឌ្ឍសង្គម និង​ជីវភាព​រស់នៅ​របស់ប្រជាជន ​

ជំនួបអន្តរសាសនា​ដើម្បី​សុខសន្តិភាព​ក្នុងសង្គម​ Read More »

គ្រីស្តបរិស័ទ​៣​ភូមិភាគ​គោរព​មរណសាក្សី​នៅកម្ពុជា

លោក​អភិបាល​ទាំង​បី​ភូមិភាគ លោក​បូជាចារ្យ និង​គ្រីស្ត​បរិស័ទ​ជិត​៣០០០នាក់​ពីគ្រប់​ភូមិភាគ ​បាន​ជួប​ជុំ​គ្នានៅ​លើ​ដី​មរណសាក្សី​កាលពី​ ថ្ងៃទី១៧ ខែមិថុនា ដើម្បី​រំឭក​អំពី​វីរភាព​​​របស់​អស់​លោក​ដែល​បាន​បូជាជីវិត​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ដោយ​សារ​តែ​ជំនឿ។ ​កម្មវិធីនេះបាន​ប្រព្រឹត្ត​ទៅ​នៅព្រះសហគមន៍​តាំងគោក ស្ថិត​ក្នុងស្រុក​តាំង​គោក​ ​ក្នុង​ខេត្ត​កំពង់​ធំដែល​ជា​ចំណុច​កណ្តាល​នៃ​ប្រទេស​កម្ពុជា​​​មា​ន​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។ ព្រះសហគមន៍​នៅ​កម្ពុជា​បាន​ចាប់​ផ្តើម​រំឭក​ខួប​នេះ​តាំង​ពី​ឆ្នាំ​២០០០ ពោល​គឺ​ក្រោយ​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់ និង​ប្រទេស​មានសន្តិភាព​ឡើង​វិញ ដោយរឭក​ដល់​អស់​អ្នក​ដែល​បាន​បូជាជីវិត​ដោយសារ​ជំនឿ​។​ ថ្លែងនៅក្នុងធម្មទេសនា លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ មានប្រសាសន៍ថា ទឹកដីតាំង​គោក​នេះមិនមែនជាដីធម្មតាទេ​ គឺ​ពោរពេញដោយបារមី ដោយ​នៅទីនេះមានវត្ថុស័ក្កិសិទ្ធ២ គឺ​គ្រែដែលលោក ឆ្មារ​ សាឡាស់ ថ្វាយអភិបូជា​រហូត​ដល់គាត់បានទទួលមរណភាពនៅឆ្នាំ១៩៧៦ ជាគ្រែដែលមានជីវិត។​ បច្ចុប្បន្ន​គ្រែ​នេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះសហគមន៍​តាំង​គោក ជា​ទីកន្លែងដែល​លោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់និង​សហការី​​ត្រូវបាន​ជម្លៀស​ពី​ភ្នំពេញតាម​គោលដៅ​របស់​អង្គការ​ខ្មែរ​ក្រហម។ លោក​និង​សហការី ដែលមាន​លោក​យ៉ូសែប ឆ្មារ សាឡឹម ដែល​ត្រូវ​ជា​ប្អូន លោក​ទ្រឿង សំរើន បាន​រស់នៅ​និង​ថ្វាយ​អភិបូជា​រៀង​រាល់​ថ្ងៃ​ ដោយ​លាក់កំបាំង​ពី​ភ្នែក​របស់​ឈ្លប។ គ្រែនេះ ត្រូវ​បាន​ថែរក្សា​ទុក​ ដើម្បី​គោរព​និង​រំឭក​ដល់​អស់​លោក​ដែល​បាន​ថ្វាយ​អភិបូជា​ ហើយ​ត្រូវ​បាន​ស្លាប់​និង​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​របប​វាល​ពិឃាត។ លោកអភិបាល​អូលីវីយ៉េ ​បន្ថែម​ថា វត្ថុទី២​គឺ​បន្តោង​​ឈើឆ្កាង ដែល​ត្រូវ​បាន​បញ្ជូន​បន្ត​ពី​លោក​អភិបាល​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ហើយ​ពេលនេះ លោក​កំពុង​ថែរក្សា​និង​គ្រប់​គ្រង។ បន្តោង​ឈើ​ឆ្កាង​របស់​លោក​អភិបាល​នេះ​ បាន​បន្ត​ជូន​មក​លោក​អភិបាល​នៅកម្ពុជា​ចំនួន​៦ជំនាន់​មក​ហើយ ដែល​ធ្វើ​អំពី​មាស ហើយ​បានបញ្ជូន​បន្ត​ដល់​​លោក​អភិបាល​ឆ្មារ

គ្រីស្តបរិស័ទ​៣​ភូមិភាគ​គោរព​មរណសាក្សី​នៅកម្ពុជា Read More »

លោកអភិបាល​ស្នើឲ្យ​អ្នក​ទទួល​លាប​ថ្ងាស​ចូល​បម្រើព្រះសហគមន៍

«ថ្ងៃនេះ សម្រាប់អ្នកទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ សូមបម្រើព្រះសហគមន៍ តាមរយៈ​ក្រុម​ផ្សេងៗ​នៅក្នុងព្រះសហគមន៍» លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ស្នើ​ឲ្យ​អ្នកទទួល​អគ្គសញ្ញាលាប​ថ្ងាស​នៅថ្ងៃនេះ ចូល​កាន់តែ​ជ្រៅក្នុង​កិច្ច​ការបម្រើក្នុង​ព្រះសហគមន៍។ នៅក្នុង​ធម្មទេសនា លោកអភិបាល​ រំឭកបេក្ខជន​ថា ត្រូវ​​ធ្វើ​ជាសាក្សី​នៃធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់​ ដោយយកចិត្តទុកដាក់​មក​ព្រះវិហាររៀង​រាល់​​អាទិត្យដើម្បីប្រកាសដំណឹងល្អ និងដើម្បីណែនាំបងប្អូនឯទៀតៗ​ឱ្យ​រក​ឃើញ​សេចក្ដីសុខ​នៅ​ក្នុង​ជីវិត​របស់គេផ្ទាល់។ លោក​ក៏​បាន​ស្នើ​ដល់​ឪពុកម្ដាយ សូម​ជួយ​ជំរុញកូនៗ​​របស់​ពួកគាត់​ចូល​យ៉ាង​ជ្រៅ​ទៅក្នុង​ការប្រកាស​​ដំណឹងល្អ ដោយ​អនុវត្តព្រះបន្ទូល​ព្រះយេស៊ូ​ គឺ​ធ្វើឱ្យមនុស្ស​ឈឺ​ជាសះស្បើយ ធ្វើឱ្យអ្នក អស់សង្ឃឹម​មាន​​សង្ឃឹមឡើងវិញ ដោយធ្វើឱ្យ​​ជីវិត​ដែលយើង​ទទួលពីព្រះយេស៊ូ​បានទៅ​ដល់បងប្អូន​ឯទៀតៗ​។​ លោក​បាន​បញ្ជាក់ថា បេសកកម្ម​របស់​​ព្រះយេស៊ូ​គឺ​មិន​មាន​ត្រឹមតែ​បូជាចារ្យ​ជា​អ្នកធ្វើ​ទេ គឺ​គ្រីស្ត​បរិស័ទ​ក៏មាននាទី​ដូចគ្នាដែរ។ ជាមួយគ្នានេះដែរ ក្នុងនាមជា​គ្រីស្ត​បរិស័ទ​គឺ​ត្រូវ​​ស្រឡាញ់ លើកលែងទោស ជួយនិងបម្រើ​អ្នក​ដទៃ​​​អស់​ពី​ដួង​ចិត្ត ​ដែលនេះ​ជា​អត្តសញ្ញាណ​របស់គ្រីស្តបរិស័ទ ហើយ​ស្រឡាញ់​គេ​ដោយសារ​ដឹងថា យើង​ជាបងប្អូនគ្នា។ លូស៊ី ស្រី ហៃ ក្នុង​វ័យ​៤០​ឆ្នាំបាន​ឱ្យដឹងថា បន្ទាប់ពីទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃ​នេះ​ គាត់​​​នឹង​ជួយ​គាំ​ទ្រ​ព្រះសហគមន៍​តាម​​រយៈ​ថវិកាដែលគាត់​​មាន។​ លី សុខម៉េង បេក្ខជន​ម្នាក់ទៀត បានឱ្យដឹងថា អគ្គសញ្ញានេះ​ធ្វើឱ្យ​ខ្ញុំ​ស្គាល់​ព្រះជាម្ចាស់​ច្បាស់​ជាង​មុន និង​ចេះ​ពិចារណា​ ចៀសវាង​អំពើបាប ជាពិសេស​ចូលរួម​ជួយ​ព្រះសហគមន៍ ​ដោយ​ចូលរួម​​សូត្រ​ធម៌ សម្អាត​ព្រះ​វិហារ​ បម្រើអាសនៈ និង​ជួយ​តាម​តម្រូវ​ការ​របស់​ព្រះសហគមន៍​តាម​សមត្ថភាព។ ម៉ារីយ៉ា សាង ស្រីនិច ក្នុង​វ័យ​១៤ឆ្នាំ និយាយថានាង​នឹង​ជួយ​បម្រើ​ព្រះសហគមន៍​​ដូចជា​ រៀបចំផ្កា

លោកអភិបាល​ស្នើឲ្យ​អ្នក​ទទួល​លាប​ថ្ងាស​ចូល​បម្រើព្រះសហគមន៍ Read More »

Subscribe to our newsletter

Don't miss new updates on your email