សកម្មភាពលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ខែ មករា ឆ្នាំ២០២៣
សកម្មភាពលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ខែ មករា ឆ្នាំ២០២៣ Read More »
ព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេបាសាក់ រៀបចំប្រកួតកីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូតនិងពញ្ញាក់អារម្មណ៍យុវជនឱ្យចាប់អារម្មណ៍ជាមួយព្រះសហគមន៍ ក៏ដូចជារបៀបនៃការប្រកាសដំណឹងល្អរបស់ព្រះសហគមន៍តាមរយ:អំណរសប្បាយ ដោយមានកីឡាករមកពីព្រះសហគមន៍ចំនួន៨ក្នុងភូមិភាគភ្នំពេញសរុប១៦០នាក់ចូលរួមប្រកួត។ កម្មវិធីកីឡានេះ ធ្វើឡើងនៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដែលដឹកនាំដោយ លោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពទន្លេបាសាក់ សិលា សុខ ណា នាថ្ងៃទី២៩និង៣១ ធ្នូ ២០២២។ តាមប្រសាសន៍របស់លោកបូជាចារ្យ សុខ ណា បានឱ្យដឹងថា ការប្រកួតកីឡានេះជាឱកាសឱ្យយុវជនមានអំណរសប្បាយក្នុងការលេងកីឡាដោយចេះសហការជាក្រុម ក៏ដូចជាចាប់អារម្មណ៍លើព្រះសហគមន៍ផ្ទាល់ខ្លួនផងដែរ។ លោកបញ្ជាក់ទៀត គោលបំណងរបស់ព្រះសហគមន៍ក្នុងការរៀបចំប្រកួតកីឡានេះ ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូត ព្រោះក្នុងជីវិតសំខាន់របស់យើងជាគ្រីស្តបរិស័ទដោយចួបជុំចែករំលែកអំណរសប្បាយជាមួយគ្នានៅក្នុងពិធីបុណ្យរបស់យើង និងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់របស់មណ្ឌលសកម្មភាព ដែលឆ្លងទៅព្រះសហគមន៍នានានៅតាមមណ្ឌលសកម្មភាពភូមិភាគភ្នំពេញ។ គង្វាលព្រះសហគមន៍ លោកសុខណា មានប្រសាសន៍ទៀតថា នេះជាសកម្មភាពដែលមណ្ឌលសកម្មភាពទន្លេបាសាក់បានរៀបចំជាលើកទី៣ក្នុងឆ្នាំ២០២២នេះ ដោយខិតខំប្រើអស់ពីលទ្ធភាពដែលយើងមាន ដើម្បីឱ្យយុវជនយើងអាចលេងសប្បាយជាមួយគ្នា និងសង្ឃឹមថាការលេងនេះ នាំឱ្យយុវជនចេះធ្វើការរួមគ្នា។ ជាពិសេសការលេងកីឡាធ្វើឱ្យយើងមានកាយសម្បទាមាំមួន និងស្មារតីច្បាស់លាស់ក្នុងការទទួលខុសត្រូវលើជីវិតទាំងផ្ទាល់ខ្លួន គ្រួសារនិងសង្គម ដែលនាំឱ្យមានសុខសន្តិភាពដោយបានលេងបែបសមូហភាពបែបនេះ ធ្វើឱ្យខ្ញុំបានឃើញទំនាក់ទំនងទាំងនេះជាឱកាសដើម្បីធ្វើការរស់នៅក្នុងសហគមន៍របស់ពួកគេផ្ទាល់ ដើម្បីសន្ទនាជាអន្តរសាសនា និងអន្តរជាតិសាសន៍ ដែលជារបៀបយើងប្រកាសដំណឹងល្អផងដែរ។ ជាមួយគ្នានេះដែរ លោកបានឱ្យដឹងទៀតថា «កម្មវិធីនេះធ្វើឱ្យខ្ញុំបានស្គាល់យុវជននៅក្នុងមណ្ឌលសកម្មភាពច្រើនជាងមុន ហើយខ្ញុំក៏បានឃើញពីផលលំបាករបស់យុវជនដែលមិនចេះអក្សរ ដូច្នេះខ្ញុំគិតពីការអភិវឌ្ឍធនធានមនុស្សដោយគ្រោងនឹងបង្កើតកម្មវិធីអក្ខរកម្មក្រៅប្រព័ន្ធក្នុងពេលឆាប់ៗនេះផងដែរ»។ កីឡាករ ចាន់ ដារ៉ា
ព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេបាសាក់ប្រកាសដំណឹងល្អតាមរយៈការលេងកីឡា Read More »
ក្នុងពិធីបុណ្យគោរពវិញ្ញាណក្ខន្ធសម្តេចប៉ាបបេណេឌិកទី១៦ និងបុណ្យគោរពព្រះនាងម៉ារីជាមាតានៃព្រះសហគមន៍កាលពីថ្ងៃទី២ ខែធ្នូកន្លងទៅ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា យប់នេះឱ្យយើងស្តាប់ម្តងទៀតអំពីការអប់រំរបស់សម្តេចប៉ាប បេណេឌិកតូ ទី១៦ ដែលបានជម្រុញយើង ដើម្បីឱ្យយើងបន្តបេសកកម្មរបស់ព្រះជាម្ចាស់។ ថ្លែងក្នុងធម្មទេសនា នៅព្រះវិហារក្សត្រីនៃសន្តិភាពអរិយក្សត្រ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ដែលមានអង្គទូតពីប្រទេសអាល្លឺម៉ង់និងបារាំង រដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនាចូលរួម និងគ្រីស្តបរិស័ទចាស់ក្មេងយ៉ាងច្រើនកុះករផង លោកអភិបាលបានលើកឡើងថា ក្នុងកិច្ចជំរុញនោះ មាន៥ចំណុចសំខាន់ៗ ដែលអតីតសម្តេចប៉ាបបានផ្តល់ជាទិសដៅសម្រាប់គ្រីស្តបរិស័ទរស់នៅក្នុងសង្គមនិងមានជំនឿរឹងមាំ។ «ទី១ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ទី២ជំនឿបំភ្លឺជីវិតរបស់យើង ទី៣សេចក្តីពិតជាផ្លូវនៃជីវិតរបស់យើង ទី៤ មានតែព្រះយេស៊ូគ្រីស្តដែលអាចសង្រ្គោះយើង និងទី៥ អំណាចនៃសេចក្តីស្រឡាញ់អាចឈ្នះអំពើអាក្រក់និងអំពើឃោរឃៅនៅក្នុងពិភពលោក»។ លោកអភិបាលអូលីវីយ៉េសង្កត់ធ្ងន់ថា «ពិតមែន យើងមិនអាចសង្ខេបទាំងគំនិត ទាំងជីវិត ទាំងស្នាដៃរបស់សម្តេចប៉ាប បេណេឌិកតូទី១៦ ដោយពាក្យខ្លីៗបានទេ។ ប៉ុន្តែ ខ្ញុំគិតថាយប់នេះ ឱ្យយើងស្តាប់អត្ថន័យនៃជីវិតរបស់សម្តេចប៉ាបគឺ “ប្រសិនបើយើងចង់ឱ្យពិភពលោករបស់យើងមានជីវិតសាជាថ្មី ប្រសិនបើយើងចង់ឱ្យពិភពលោករបស់យើងទទួលការសង្រ្គោះដ៏ពិតប្រាកដ មានផ្លូវតែមួយ គឺឱ្យយើងរកឃើញព្រះជាម្ចាស់សាជាថ្មី”។» ប្រសិនបើ យើងចេះទទួលស្វាគមន៍វត្តមានរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តយើង ប្រសិនបើយើងចេះចែករំលែកសេចក្តីស្រឡាញ់របស់ព្រះអង្គដល់បងប្អូនឯទៀតៗ នោះយើងអាចដើរតាមផ្លូវនៃសុភមង្គលដ៏ពិតប្រាកដបាន។ លោកអភិបាលបញ្ជាក់។ អតីតសម្តេចប៉ាបបេណេឌិកទី១៦ បានសុគតកាលពីថ្ងៃទី៣១ ខែធ្នូថ្មីៗនេះ នៅនិវេសនដ្ឋានរបស់ទ្រង់នាបុរីវ៉ាទីកង់។ លោកអភិបាលបន្ថែមថា រូបលោកផ្ទាល់បានទទួលអំណោយមួយយ៉ាងពិសេសពីសម្តេចប៉ាបអង្គនេះ
ព្រះសហគមន៍ភូមិភាគភ្នំពេញគោរពវិញ្ញាណក្ខន្ធអតីតសម្តេចប៉ាប Read More »
អភិបូជាគោរពព្រះនាងម៉ារីជាមាតារបស់ព្រះជាម្ចាស់ និងគោរពវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាប បេណេឌិកតូ ទី១៦ នៅព្រះសហគមន៍ក្សត្រីនៃសន្តិភាព អរិយក្សត្រ ភ្នំពេញខាងជើង ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ជាពេលវេលាមួយដែលយើងត្រូវការស្តាប់សំលេងរបស់សម្តេចប៉ាប បេណេឌិកតូ ទី១៦ ដែលបានជូនដល់ព្រះសហគមន៍នៅប្រទេសកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០១៣ នៅក្នុងសារវីដេអូ ដែលព្រះអង្គបានផ្ញើដល់យើង។ នៅចុងបញ្ចប់នៃសារវីដេអូ សម្តេចប៉ាបទ្រង់មានព្រះបន្ទូលថា “សូមព្រះនាងម៉ារី ដែលជាព្រះមហាក្សត្រីនៃទន្លេមេគង្គ នៅក្នុងកាយវិការដ៏សុភាពរាបសារនិងភក្តីភាពចំពោះព្រះជាម្ចាស់ បំភ្លឺជីវិតរបស់យើងនៅក្នុងឆ្នាំនៃជំនឿ”។ ពិតមែន ថ្ងៃនេះយើងជួបជុំគ្នាដើម្បីអរព្រះគុណព្រះជាម្ចាស់ សម្រាប់ជីវិតដែលមានផ្លែយ៉ាងច្រើនរបស់សម្តេចប៉ាបដ៏ជាទីគោរពស្រឡាញ់របស់យើង គឺសម្តេចប៉ាប បេណេឌិកតូ ទី១៦។ ជាពេលវេលាសម្រាប់យើង ដែលជាព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា ដើម្បីទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គទទួលវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាប នៅក្នុងព្រះរាជនៃព្រះពន្លឺរបស់ព្រះជាម្ចាស់។ សម្តេចប៉ាប បេណេឌិកតូ ទី១៦ បានសោយទិវង្គតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គឺមួយថ្ងៃមុនព្រះសហគមន៍គោរពព្រះនាងម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់។ តាមពិត ព្រះនាងម៉ារីបានទៅជាគំរូរបស់លោកឪពុក យ៉ូសែប អាឡូស៊ីស រ៉ាតហ្ស៊ីង័រ (Joseph Aloisius Ratzinger) ដែលជាទស្សនៈទូត ដែលជាបូជាចារ្យ ដែលជាលោកអភិបាល
ឱព្រះអម្ចាស់យេស៊ូគ្រីស្តអើយ! ខ្ញុំស្រឡាញ់ព្រះអង្គខ្លាំងណាស់ Read More »
គ្រួសារពន្លឺមិត្តភាព បានរៀបចំពិធីជួបជុំកម្មករកម្មការិនីរោងចក្រកាត់ដេរជាច្រើននាក់ ដើម្បីអបអរសាទរបុណ្យគោរពព្រះនាងម៉ារីគ្មានជំពាក់បាបកម្ម ដោយមានរិះគិតអំពី ដើម្បីកសាងអនាគតថ្មី យើងត្រូវព្រមធ្វើដំណើរលើផ្លូវជីវិត ដែលប្រកបដោយសេចក្តីសុខក្នុងចិត្ត និងមានការជឿជាក់ក្នុងចិត្ត។ កម្មវិធីនេះ ធ្វើឡើងនៅផ្ទះគ្រួសារពន្លឺមិត្តភាព ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកស្រី ស៊ីលវី នាយិការនៃគ្រួសារពន្លឺមិត្តភាព។ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានលើកទឹកចិត្តដល់អង្គពិធីថា ថ្ងៃនេះយើងមានអំណរសប្បាយដែលបានមកដល់គ្រួសារពន្លឺមិត្តភាព ជាគ្រួសារមួយយ៉ាងពិសេសដែលណែនាំឱ្យយើងមានភាពកក់ក្ដៅ។ ពិតមែន មិត្តភាពណែនាំឱ្យយើងមានពន្លឺនៅក្នុងជីវិត ណែនាំឱ្យយើងចេះរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ។ លោកអភិបាលបន្ថែមថា យើងមកជួបជុំគ្នាថ្ងៃនេះនៅក្នុងអំណរសប្បាយ ដោយសារព្រះនាងម៉ារីបានបង្កើតកូនមួយ ដែលណែនាំឱ្យយើងភ្លឺ និងណែនាំឱ្យយើងជួបជុំគ្នាបាន។ លោកអភិបាលបន្តថា នៅទីនេះ យើងមានលោកឪពុក មានបងស្រី មានអ្នកធ្វើការ មានកម្មករ មានកូនក្មេង ដែលជាគ្រួសារតែមួយ។ អ្នកស្រី ស៊ីលវី នាយិការនៃគ្រួសារពន្លឺមិត្តភាព បានថ្លែងក្នុងអង្គពិធីថា ថ្ងៃទី៨ ខែធ្នូ ជាថ្ងៃដែលយើងគោរពព្រះនាងម៉ារីគ្មានជំពាក់បាបកម្ម គឺជាថ្ងៃបុណ្យមួយដ៏សំខាន់បំផុតសម្រាប់ក្រុមគ្រួសារពន្លឺមិត្តភាព។ អ្នកស្រី ស៊ីលវី ក៏បានថ្លែងបន្តថា
គ្រួសារកម្មករកាត់ដេរទទួលសេចក្តីសង្ឃឹមពីគ្រួសារពន្លឺមិត្តភាព Read More »
អភិបូជារាត្រីអបអរសាទរព្រះយេស៊ូប្រសូត
នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់
ភ្នំពេញខាងត្បូង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២
ព្រះអំណោយទាននៃព្រះយេស៊ូប្រសូត ផ្លាស់ប្ដូរពិភពលោក Read More »
ដើម្បីចូលរួមអំណរសប្បាយក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ព្រះវិហារសន្តម៉ាថាយនៃព្រះសហគមន៍កោះកុង កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកម្មវិធីជប់លៀងមួយសម្រាប់គ្រួសារក្រីក្រដែលមានជំងឺប្រចាំកាយ ចំនួន២៥គ្រួសារ ដោយមានការចែកអំណោយនិងពិសារអាហារសាមគ្គីរួមជាមួយគ្រីស្តបរិស័ទឯទៀតៗប្រមាណជាង១០០នាក់។ ថ្លែងទៅកាន់អ្នកចូលរួម លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា កម្មវិធីនេះ ជាឱកាសមួយដែលយើងបានបង្ហាញថា យើងជាគ្រួសារមួយយ៉ាងពិសេស និងអរគុណដល់គណៈកម្មានៅព្រះសហគមន៍កោះកុងដែលបានអញ្ជើញបងប្អូនមកពីទីឆ្ងាយជិតដើម្បីចូលរួមថ្ងៃនៃអំណរសប្បាយនៃបុណ្យព្រះយេស៊ូប្រសូត្រ។ លោកអភិបាលបានបន្តថា បុណ្យព្រះយេស៊ូប្រសូត្រគឺជាពន្លឺមួយ ណែនាំឱ្យយើងមានសេចក្ដីសុខទាំងអស់គ្នា។ លោកអភិបាលបានជូនពរ ដល់គ្រួសារទាំង២៥ទាំងអស់ ឲ្យមានសុខភាពល្អ មានកម្លាំងកាយ កម្លាំងចិត្តតស៊ូ។ លោកបញ្ជាក់ថា «ជីវិតរបស់យើងមានតែការតស៊ូ ទោះពិបាកក៏ត្រូវតែតស៊ូដើម្បីយកឈ្នះការលំបាក និងយកឈ្នះដើម្បីកូនយើង ដើម្បីឱ្យកូនយើងមានអនាគតល្អ និងសូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនទាំងអស់គ្នា។» លោកបូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា ជាបូជាចារ្យទទួលខុសត្រូវក្នុងមណ្ឌលសកម្មភាពកំពង់សោម និងកោះកុង មានប្រសាសន៍ថា ពិធីចែកអំណោយដល់គ្រួសារក្រីក្រជារបៀបមួយដើម្បីឱ្យបងប្អូនស្គាល់ព្រះសហគមន៍ ហើយនឹងបានរីករាយរួមជាមួយគ្នាតាមរយៈការសម្ដែងរឿងព្រះយេស៊ូប្រសូត្រ មានរបាំ និងមានចាប់យករង្វាន់ជាច្រើន រួមនិងអាហារសាមគ្គី ដើម្បីបង្ហាញសេចក្ដីស្រលាញ់ បង្ហាញសេចក្ដីសុខសាន្ត និងអំណរសប្បាយនៅរាត្រីនេះផងដែរ។ លោក សំ វណ្ណា អាយុ៧០ឆ្នាំសព្វថ្ងៃរស់នៅក្នុងភូមិនាងកុក ឃុំបាក់ក្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ប្រពន្ធរបស់គាត់មានអាយុ៧២ឆ្នាំមានជំងឺប្រចាំកាយសម្រាកនៅផ្ទះ ដែលមានចៅស្រីអាយុ១៩ឆ្នាំ កំពុងធ្វើការងារនៅក្នុងរោងចក្រ ផ្គត់ផ្គង់ក្នុងគ្រួសារនិងញថ្នាំសង្កូវសម្រាប់ជំងឺរបស់ពួកគាត់។
ព្រះយេស៊ូប្រសូតផ្តល់អំណរគ្រួសារក្រីក្រក្នុងខេត្តកោះកុង Read More »
នៅក្នុងពិធីប្រសិទ្ធពរលើបន្ទប់អធិដ្ឋានសន្តម៉ាថាយជាគ្រីស្តទូត (Saint Mathew the apostle)និងសាលាមេត្តេយ្យនៅព្រះសហគមន៍កោះកុង លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា តួនាទីរបស់គ្រីស្តបរិស័ទគឺ កែប្រែចិត្តគំនិតផ្ទាល់ខ្លួនដើម្បីប្រកាសដំណឹងល្អ។ លោកអភិបាលមានប្រសាសន៍ថា «ថ្ងៃនេះយើងជួបជុំគ្នានៅក្នុងអគារថ្មីដែលជាបន្ទប់អធិដ្ឋាន ជាមួយសាលាមត្តេយ្យមួយនៅក្នុងវិហារកោះកុងនៃសន្តម៉ាថាយ គឺជាពេលវេលាមួយដើម្បីឲ្យមានកម្លាំងសាជាថ្មី នៅក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ដើម្បីឲ្យយើងរួមជាមួយព្រះយេស៊ូដែលជាពន្លឺទៅជាពន្លឺដែរ។» សន្តម៉ាថាយដែលបានកែប្រែចិត្តគំនិតទៅជាមនុស្សថ្មី «ដូច្នេះខ្ញុំសង្ឃឹមថាគ្រីស្តបរិស័ទរបស់យើងនៅគ្រប់ទីកន្លែងបន្តកែប្រែចិត្តគំនិតទៅជាមនុស្សថ្មី នឹងទៅប្រកាសដំណឹងល្អដូចសន្តម៉ាថាយទៅតាមសមត្ថភាពរបស់យើង។» លោកអភិបាលបញ្ជាក់។ លោកម៉ាថាយជាគ្រីស្តទូតម្នាក់ក្នុងចំណោមសាវ័កទាំង១២ ដែលបានដើរតាមព្រះយេស៊ូទៅប្រកាសដំណឹងល្អ ហើយបន្ទាប់មកលោកបានកត់ត្រានូវកិច្ចការជាច្រើនដែលព្រះយេស៊ូបានធ្វើ។ លោកអភិបាលអូលីវីយ៉េបានរំលឹកដល់គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់អានព្រះគម្ពីរដំណឹងល្អដែលនិពន្ធឡើងដោយលោកម៉ាថាយ ដើម្បីប្រកាសដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ កិច្ចការនេះអាចធ្វើទៅបាន លុះត្រាតែយើងម្នាក់ៗកែប្រែចិត្តគំនិត «ដើម្បីក្លាយទៅជាមនុស្សថ្មី ដោយដឹងថាជីវិតរបស់យើងត្រូវតែទៅមុខនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទោះបីជាយើងធ្វើអ្វីក៏ដោយនៅក្នុងជីវិត គឺយើងពោរពេញទៅដោយសេចក្ដីសង្ឃឹម ដោយសារតែយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។» លោកអភិបាលបញ្ជាក់។ លោកអភិបាលបន្ថែមថា ការអនុវត្តព្រះបន្ទូលគឺជាសក្ខីកម្មសំខាន់មួយ គឺ«យើងត្រូវតែបើកភ្នែក បើកត្រចៀក បើកដួងចិត្តរបស់យើង ដើម្បីមើលឃើញទុក្ខលំបាកនិងសេចក្ដីត្រូវការរបស់បងប្អូនឯទៀតៗ។» ក្នុងនោះដែរ លោកអភិបាលបានជំរុញឲ្យគ្រីស្តបរិស័ទខិតខំទទួលស្វាគមន៍អ្នកខ្វះខាតយ៉ាងរាក់ទាក់ និងកក់ក្តៅជាគ្រួសារមួយ ដែលធ្វើឲ្យពួកគេទទួលបាននូវកម្លាំង «ទោះបីកម្សត់ ទោះបីឯកោ តែគេដឹងថា នៅកន្លែងរបស់យើង គេបានរកឃើញគ្រួសារមួយដែលគេស្រឡាញ់ ដែលចេះស្វាគមន៍យ៉ាងរាក់ទាក់។» លោកបន្ថែមថា ការទទួលស្វាគមន៍កុមារយ៉ាងទូលំទូលាយនៅក្នុងតំបន់នេះតាមរយៈសាលាមត្តេយ្យ ដើម្បីសាងសង់មូលដ្ឋានគ្រឹះនៃជីវិតអស់កាលជានិច្ច ដើម្បីក្លាយជាពលរដ្ឋដ៏ល្អ ដើម្បីឲ្យក្លាយជាមនុស្សដែលចេះគោរពក្នុងសង្គមយ៉ាងសមរម្យ គឺជារបៀបមួយ
លោកអភិបាលអូលីវីយ៉េ៖ ការទទួលស្វាគមន៍ដ៏កក់ក្តៅជាការប្រកាសដំណឹងល្អ Read More »
យុវជនជាមេកាយឫទ្ធិរបស់ព្រះសហគមន៍កាតូលិក១៥០នាក់មកពីមណ្ឌលសកម្មភាពនានាក្នុងភូមិភាគភ្នំពេញបានចូលរួមបោះជំរំរិះគិតអំពីរបៀបថ្មីដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងភាពជាអ្នកដឹកនាំ។ កម្មវិធីនេះ ធ្វើនៅរមណីយដ្ឋានឋានសួរធម្មជាតិ ភ្នំវល្លិ៍ ដែលរៀបចំឡើងដោយការិយាល័យយុវជន ជំទង់និងកុមាររបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
មេកាយឫទ្ធិរៀនអំពីភាពជាអ្នកដឹកនាំក្រុមតាមសៀវភៅថ្មី Read More »