ប្រសាសន៍ប្រាំបីចំណុចដែលសន្តីតេរេសា(កុលគួថា) ណែនាំជីវិតរបស់យើង
ប្រសាសន៍ប្រាំបីចំណុចដែលសន្តីតេរេសា(កុលគួថា) ណែនាំជីវិតរបស់យើង Read More »
ភ្នំពេញខាងជើង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ អត្ថបទទី១៖ ព្រះប្រាជ្ញាញាណ ៩,១៣-១៨តើនរណាអាចស្គាល់ព្រះហឫទ័យរបស់ព្រះអង្គបាន? ប្រាញ ៩,១៣អត្ថបទទី២៖ ភីលេម៉ូន ៩-១០,១២-១៧សូមទទួលគាត់ឲ្យបានដូចទទួលខ្ញុំផ្ទាល់ដែរ។ ភល ១៧ដំណឹងល្អ៖ លូកា ១៤,២៥-៣៣អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំបានដែរ។ លក ១៤,២៧ “ទៅជាសាវ័ករបស់ព្រះយេស៊ូ” បងប្អូនជាទីស្រឡាញ់ យប់មិញខ្ញុំមើលនៅក្នុងយូធូប អំពីពិធីអធិដ្ឋានដ៏ធំមួយនៅឆ្នាំ១៩៩៧ ជាមួយសម្ដេចប៉ាប យ៉ូហានប៉ូលទី២នៅទីក្រុងប៉ារីស គឺទិវាយុវជនពិភពលោក។ នៅពេលនោះ មានមួយលាននាក់ដែលមកពីជុំវិញពិភពលោកជួបជុំគ្នា សម្ដេចប៉ាបបានធ្វើពិធីជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាសដល់បេក្ខជន២០នាក់ នៅក្នុងនោះមានខ្មែរម្នាក់។ ពេលឃើញគេទទួលពិធីជ្រមុជទឹកពីសម្ដេចប៉ាប ដូចជាទឹកភ្នែកហូរ តែមិនមែនហូរដោយសារពិបាកចិត្ត គឺហូរដោយសាររំភើប។ ពេលទទួលអគ្គសញ្ញាលាបថ្ងាសពីសម្ដេចប៉ាប បេក្ខជនញញឹមយ៉ាងស្អាតដូចជាទទួលព្រះវិញ្ញាណដ៏វិសុទ្ធយ៉ាងពេញលក្ខណៈ។ សម្ដេចប៉ាប យ៉ូហានប៉ូលទី២ បានក្លាយទៅជាសន្តពីប៉ុន្មានឆ្នាំហើយ ថ្ងៃនេះនៅទីក្រុងរ៉ូមសម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ បានតែងតាំងសម្ដេចប៉ាប យ៉ូហានប៉ូលទី១ ទៅជាអ្នកដែលពោរពេញដោយសុភមង្គល ជាជំហានទីមួយមុនក្លាយទៅជាសន្ត។ យ៉ូហានប៉ូលទី១ យើងអត់សូវស្គាល់ទេ យ៉ូហានប៉ូលទី១ធ្វើជាសម្ដេចប៉ាបបានតែ៣៣ថ្ងៃ ហើយព្រះអង្គសោយទិវង្គត។ ពេលយើងនឹកឃើញសម្ដេចប៉ាប យ៉ូហានប៉ូលទី១ យើងនឹកឃើញតែរឿងមួយពីព្រះអង្គ គឺព្រះអង្គពូកែញញឹម។ ពិភពលោកបានភ្ញាក់ ដោយសារពីសម័យដើមសម្តេចប៉ាបដូចជាព្រះមហាក្សត្រ។
អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តសិលា ពោធិ៍ធំ Read More »
ភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ អត្ថបទទី១៖ កូរិនថូស ទី១ ៥,១-៨ថ្វីដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបងប្អូន តែវិញ្ញាណខ្ញុំនៅជាមួយបងប្អូនជានិច្ច។ ១ករ ៥,៣ដំណឹងល្អ៖ លូកា ៦,៦-១១តើត្រូវសង្គ្រោះជីវិតមនុស្ស ឬធ្វើឲ្យវិនាសអន្តរាយ? លក ៦,៩ “រិះគិតអំពីអនាគតតាមរយៈអ្នកម្តាយតេរេសា” បងប្អូនជាទីស្រឡាញ់ នៅថ្ងៃនេះ យើងគោរពអ្នកម្តាយតេរេសា ជាសន្តីដែលព្រះសហគមន៍បានទទួលស្គាល់ ក្នុងឆ្នាំ២០១៦ ជាអំណរសប្បាយសម្រាប់ព្រះសហគមន៍ទាំងអស់។ ជាពិសេសថ្ងៃនេះ ខ្ញុំចង់ឲ្យយុវជនយុវនារីគិតពិចារណា តើយើងត្រូវធ្វើដូចម្តេចដើម្បីរស់នៅក្នុងពេលបច្ចុប្បន្ននេះ ដើម្បីចូលនៅក្នុងគម្រោងការរបស់ព្រះយេស៊ូសម្រាប់យើងផ្ទាល់? ពេលនៅក្មេងយើងគិតថា អនាគតរបស់យើងតើត្រូវធ្វើអ្វីខ្លះ? អនាគតតើយើងជាមនុស្សដូចម្ដេច? យើងចាប់ផ្ដើមដើរតាមព្រះយេស៊ូ ជាសាវ័ករបស់ព្រះយេស៊ូ តើថ្ងៃអនាគតយើងត្រូវធ្វើដូចម្តេច ដើម្បីឲ្យជីវិតរបស់យើងភ្ជាប់ជាមួយនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់? យើងបានស្ដាប់នៅក្នុងគម្ពីរថ្ងៃនេះ គឺព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។ ហើយយើងជាយុវជនយុវនារីដែលទទួលការត្រាស់ហៅពីព្រះជាម្ចាស់ ឲ្យក្លាយជាបុត្រធីតារបស់ព្រះអង្គ ហើយយើងធ្វើដូចម្តេចដើម្បីរស់នៅក្នុងសេចក្ដីស្រឡាញ់ដ៏ពិសេស ដែលព្រះជាម្ចាស់ប្រទានឲ្យយើង នេះគឺជាសំណួរមួយដ៏សំខាន់ណាស់។ ថ្ងៃនេះ យើងគោរពអ្នកម្តាយតេរេសាដែលជាសន្តី មិនមែនតែជាសន្តបុគ្គល ដែលគេគោរពតាំងពីសតវត្សរ៍មុននោះទេ។ យើងកំពុងតែនិយាយអំពីអ្នកម្តាយតេរេសា ដែលបានរស់នៅក្នុងសតវត្សរ៍ទីម្ភៃ មានន័យថាប៉ុន្មានឆ្នាំមុន។ ទោះបីយើងមិនបានស្គាល់គាត់ក៏ដោយ ប៉ុន្តែយើងដឹងថាគាត់គឺជាបងស្រីធម្មតា។ គាត់ជាសាសនទូតម្នាក់ ដែលចេញពីប្រទេសរបស់គាត់ (អាល់បេនៀ) ហើយគាត់ទៅដល់ប្រទេសឥណ្ឌា នៅក្នុងក្រុមគ្រួសាររបស់គាត់
អភិបូជារំលឹកសន្តីតេរេសានៅកាល់គូថាធ្វើនៅភូមិគ្រឹះមេត្តាករុណា Read More »
ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ “ការចងចាំ និងអត្តសញ្ញាណនៅក្នុងព្រះសហគមន៍កាតូលិកកម្ពុជា” អត្ថបទទី១៖ អេសាយ ៦៦,១៨-២១យើងជ្រើសរើសអ្នកខ្លះឲ្យធ្វើជាបូជាចារ្យ និងអ្នកខ្លះឲ្យធ្វើជាពួកលេវី។ អស ៦៦,២១អត្ថបទទី២៖ ហេប្រឺ ១២,៥-៧.១១-១៣ការវាយប្រដៅផ្ដល់ឲ្យអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិតទុកជាផល។ ហប ១២,១១ដំណឹងល្អ៖ លូកា ១៣,២២-៣០ឱព្រះអម្ចាស់អើយ សូមបើកទ្វារឲ្យយើងខ្ញុំផង។ លក ១៣,២៥ បងប្អូនជាទីស្រឡាញ់ ពិធីដែលយើងប្រារព្ធធ្វើថ្ងៃនេះ សុំចូលព្រះសហគមន៍ (ជំហានទីមួយ) ជាពិធីមួយដែលពោរពេញដោយអត្ថន័យ សម្រាប់ព្រះសហគមន៍យើងក្នុងភូមិភាគភ្នំពេញទាំងមូល យើងស្វាគមន៍ប្អូន១២នាក់ដែលសម្រេចចិត្តដើរតាមព្រះយេស៊ូ។ នៅពេលខ្ញុំបានទៅលេងប្រទេសបារាំងមួយខែ រាល់អាទិត្យខ្ញុំទៅតាមព្រះវិហារមួយចំនួន ជាព្រះវិហារចាស់ មានកន្លែងខ្លះ១០០០ឆ្នាំ និងខ្លះ៥០០ឆ្នាំ កន្លែងខ្លះ៨០០ឆ្នាំ។ ពេលថ្វាយអភិបូជានៅក្នុងព្រះវិហារទាំងនោះ ខ្ញុំនឹកឃើញដល់ព្រះសហគមន៍ដែលធ្វើដំណើរពីរាប់សតវត្ស។ នៅពេលនោះ ខ្ញុំក៏បានផ្ដល់សក្ខីភាពអំពីព្រះសហមគន៍នៅក្នុងប្រទេសកម្ពុជា ដែលពិតមែនមានអាយុច្រើនដែរតាំងពីឆ្នាំ១៥៥៥។ ប៉ុន្តែ នៅឆ្នាំ១៩៧៥-១៩៧៩ ប្រទេសកម្ពុជាយើងបានធ្លាក់ក្នុងសង្រ្គាមស៊ីវិល ហើយព្រះសហគមន៍ចាប់ផ្តើមមានជីវិតឡើងវិញនៅឆ្នាំ១៩៩០។ ដូច្នេះ ពេលយើងគិតពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០២២ យើងមានតែ៣០ឆ្នាំតែប៉ុណ្ណឹង។ សម្រាប់ព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀងនេះមានអាយុតែ២២ឆ្នាំ សម្រាប់ព្រះសហគមន៍ត្រពាំងក្រញូងមានអាយុតែ៥ឆ្នាំ អត់ទាន់មានព្រះវិហារទៀត។ ប៉ុន្តែ នៅពេលគេស្ដាប់សក្ខីភាពដែលខ្ញុំផ្ដល់
អភិបូជាពិធីសុំចូលព្រះសហគមន៍ (ជំហានទី១) Read More »
គណ:កម្មការពិធីបុណ្យព្រះសហគមន៍ភូមិភាគភ្នំពេញ ដឹកនាំដោយលោកបូជាចារ្យ ដាមីញ៉ាំងហ្វារនឺ រៀបចំសិក្ខាសាលាសម្រាប់អ្នកបម្រើអាសន:៣៦នាក់ ក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដើម្បីឲ្យពួកគាត់យល់ដឹងអំពីអត្ថន័យនៃបុណ្យអភិបូជា និងជួយឱ្យបរិយាកាសអភិបូជាមានភាពរលូន។ តាមប្រសាសន៍របស់លោកដាមីញ៉ាំង ហ្វារនឺ បញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះ គឺដើម្បីឲ្យអ្នកបម្រើអាសនៈដឹងពីរបៀបបម្រើនៅក្នុងពិធីបុណ្យពីដើមរហូតដល់ចប់។ លោកបញ្ជាក់ថា «មិនមែនតាមចិត្តអ្នកបម្រើអាសនៈឬបូជាចារ្យនោះទេ។» លោកបូជាចារ្យបានបន្ថែមទៀតថា ពិធីបុណ្យរបស់ព្រះសហគមន៍គឺមានខ្លឹមសារនិងមានប្រពៃណីពីបុរាណ ដែលលោកបូជាចារ្យ និងអ្នកបម្រើអាសនៈត្រូវមានចំណេះផ្នែកពិធីបុណ្យនេះ។ លោកដាមីញ៉ាំងបន្ថែមថា កាយវិការបស់អ្នកបម្រើអាសនៈគឺជួយដល់គ្រីស្តបរិស័ទ និងមិនមែនជាគ្រីស្តបរិស័ទឲ្យចាប់អារម្មណ៍លើពិធីបុណ្យ ចង់អធិដ្ឋានសូត្រធម៌ និងចង់នៅជាមួយព្រះជាម្ចាស់។ «ខ្ញុំនិយាយថាអ្នកបម្រើអាសនៈជាមនុស្សVIP (ពិសេស) ដោយសារអាសនៈមិនមាននរណាអាចមានសិទ្ធិចូលបាន ប៉ុន្តែអ្នកបម្រើអាសនៈ និងអ្នកថ្លែងព្រះបន្ទូលមានសិទ្ធិចូលទីអាសនៈបាន»។ លោកបូជាចារ្យបញ្ជាក់បន្ថែមថា «ប្រហែលមានអ្នកបម្រើអាសនៈខ្លះដូចខ្ញុំដែរ ដែលបានចាប់អារម្មណ៍ពីជីវិតបូជាចារ្យនៅពេលខ្ញុំជាអ្នកបម្រើអាសនៈ»។ លោកបូជាចារ្យដាមីញ៉ាំង ជាប្រធានគណៈកម្មការពិធីបុណ្យ បានណែនាំសិក្ខាកាម ឱ្យមានចិត្តគោរពតុសក្ការ:របស់ព្រះជាម្ចាស់ដែលលោកប្រាប់ថា មិនមែនជាតុធម្មតាទេ ព្រោះតុនោះមានឥដ្ឋធាតុសន្តបុគ្គល។ សិក្ខាសាលានេះរៀបចំឡើងនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ នាថ្ងៃទី២៧-២៨ សីហា។ ថាច មិថុនា សិក្ខាកាមនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន និយាយថា សិក្ខាសាលារយៈពេល២ថ្ងៃនេះ គាត់បានរៀនច្រើនអំពីរបៀបដើរ ឈរ អង្គុយនៅ ក្នុងពិធីបុណ្យ និងពិធីនៃបុណ្យផ្សេងៗ ដូចជាការរៀបចំដង្វាយ ការប្រើប្រាស់ពណ៌នៅតាមរដូវនីមួយៗ
អ្នកបម្រើអាសនៈភូមិភាគភ្នំពេញរៀនអំពីរបៀបបម្រើពិធីបុណ្យអភិបូជា Read More »
អាគារថ្មីមួយបានជួសជុលនិងរៀបចំប្រោសទឹកព្រះពរ ដើម្បីទទួលកុមារអូទីសឹមបន្ថែមទៀត សម្រាប់កម្មវិធីរបស់សាលាអប់រំពិសេសសម្រាប់ការលូតលាស់ កាលពីថ្ងៃអាទិត្យទី២៨ ខែសីហាកន្លងទៅនេះ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមជាអធីបតីភាពពីលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចូលរួមពីលោកបូជាចារ្យ បងស្រី និងលោកគ្រូអ្នកគ្រូប្រមាណជិត៥០នាក់។ លោកអភិបាលអូលីវីយ៉េមានប្រសាសន៍ថា កុមារដែលយើងទទួលគឺពិសេស ដោយសារគេមានចិត្ត មានសេចក្តីស្រឡាញ់ មានឱកាសដូចគ្នា ត្រូវការយកចិត្តទុកដាក់ដូចគ្នា។ កុមារអូទីសឹម រស់នៅក្នុងពិភពរបស់គេ ដែលយើងពិបាកចូលដែរ។ «យើងជួយគេ ឲ្យគេចេញពីអ្វីដែលជាឃុំឃាំងមួយម្យ៉ាងនៅក្នុងដួងចិត្តរបស់គេ ដើម្បីបន្តិចម្តងៗចូលទៅក្នុងសង្គម។» លោកអភិបាលអូលីវីយ៉េបញ្ជាក់។ មានប្រសាសន៍ទៅកាន់លោកគ្រូអ្នកគ្រូ លោកអភិបាលបន្ថែមថា ទោះបីកិច្ចការងារនេះមិនទទួលបានជោគជ័យធំដុំ ទោះកុមារមិនអាចទៅសាលារដ្ឋបាន ទោះអត់មានអី្វអស្ចារ្យ ប៉ុន្តែលោកជឿថា នៅពេលដែលកុមារ ទទួលភាពកក់ក្តៅ យល់ថាមានអ្នកមើលថែរក្សាពួកគេដែលនាំឲ្យគេមានពន្លឺថ្មីនៅក្នុងខ្លួន នេះគឺជាជោគជ័យ នៅក្នុងសេចក្តីសុខរបស់កុមារៗទទួលបាន។ «សាលាមួយនេះ ជាអំណោយមួយសម្រាប់កុមារអូទីសឹមនេះ។» លោកអភិបាលបន្ថែមថា ទោះនៅកម្ពុជា ឬប្រទេសបារាំង កុមារអូទីសឹមក៏មានស្ថានភាពដូចគ្នាដែរ គឺខ្វះកន្លែងទទួលពួកគេ។ លោកអភិបាលបន្ថែមថា «ខ្ញុំជឿថាកូនក្មេងម្នាក់និងម្នាក់ទៀត ខុសៗគ្នា។ យើងត្រូវការធ្វើការងារបត់បែនច្រើនតាមកូនក្មេងនីមួយៗ។ យើងជួយដល់ក្មេងម្នាក់ឲ្យរីកចម្រើនក្នុងសមត្ថភាពផ្ទាល់ខ្លួន ណែនាំឲ្យឪពុកម្តាយមានសេចក្តីសុខថែមទៀត។» សាលាអប់រំពិសេសសម្រាប់ការលូតលាស់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយស្ត្រីកាតូលិកម្នាក់ឈ្មោះភោគ
កុមារអូទីសឹមច្រើននាក់បន្ថែមទៀត មានឱកាសទទួលការអប់រំ Read More »
លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេបានប្រកាសអំពីក្រុមលោកបូជាដែលនឹងជួយដល់ព្រះសហគមន៍មណ្ឌលសកម្មភាពចំនួន៣គឺភ្នំពេញថ្មីតាខ្មៅនិងភ្នំពេញខាងត្បូង។ ក្រុមលោកបូជាចារ្យរួមមាន លោកបូជាចារ្យអ៊ុនសុន លោកបូជាចារ្យអាប្រាហាំ ខូន លោកបូជាចារ្យវណ្ណាថាយ៉ា អូរីគីយ៉ាដុស្ស និងលោកអភិបាលអូលីវីយ៉េ។ លោកអភិបាលមានប្រសាសន៍នេះក្នុងឱកាសបុណ្យរំលឹកសន្តអូគូស្តាំង នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន នារាជធានីភ្នំពេញ។ លោកអភិបាលបន្ថែមថា ដើម្បីកុំអោយព្រះវិហារគ្មានបូជាចារ្យ លោកបានចាត់អោយលោកបូជាចារ្យអ៊ុនសុន ស្នាក់នៅព្រះវិហារសន្តសិលានិងសន្តប៉ូល លោកបូជាចារ្យអាប្រាហាំ ខូន ស្នាក់នៅព្រះវិហារព្រះកុមាយេស៊ូបឹងទំពុន លោកបូជាចារ្យវណ្ណាថាយ៉ា អូរីគីយ៉ាដុស្ស ស្នាក់នៅតាខ្មៅ។ ការរៀបចំនេះ បានកើតឡើងក្រោយពេលលោកបូជាចារ្យសិលា សួនហង្សលី ត្រូវបានតែងតាំងជាអភិបាលទទួលខុសត្រូវព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ហើយលោកបូជាចារ្យដាមីញ៉ាំង ហ្វារនឺ ត្រូវបានក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងបារីសជ្រើសរើសជាទីប្រឹក្សានៃក្រុមគ្រួសារនេះ និងលោកបូជាចារ្យហ្វ្រង់ស្វ័រ សាវីយ៉េ ត្រូវបានចាត់អោយទៅបន្តការសិក្សានៅបារាំងរយៈពេលមួយឆ្នាំ។ ការរៀបចំនេះ នឹងបន្តចាប់តាំងពីពេលនេះរហូតដល់ខែមិថុនាឆ្នាំ២០២៣៕
លោកអភិបាលអូលីវីយ៉េ ប្រកាសក្រុមបូជាចារ្យជួយដល់មណ្ឌលសកម្មភាព៣ Read More »
ក្នុងរយៈពេល៣ថ្ងៃនៃសន្និសីទសមាគមអប់រំកាតូលិកជាន់ខ្ពស់នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា អាស៊ីគូ(ASEACCU) យុវនិស្សិតជាច្រើនបានឈ្វេងយល់បន្ថែមអំពីទំនាក់ទំនងរបស់ខ្លួនជាមួយអត្តសញ្ញាណនិងការចងចាំ សម្រាប់ជាប្រវត្តិសាស្ត្រនៃមនុស្សជាតិ។ និស្សិត ឈុនលីន ខ្យូអ៊ិ (Mr. CHUNLIN QI) ជាប្រធាននិស្សិតមកពីសកលវិទ្យាល័យ សូហ្វីយ៉ា (Sophia University) នៃប្រទេសជប៉ុន និយាយថា «ខ្ញុំគិតថា ពួកយើង និងមនុស្សជំនាន់ក្រោយគួរតែឈ្វេងយល់អំពីព្រឹត្តិការណ៍ប្រភេទនេះ ដើម្បីធ្វើឱ្យសង្គមល្អពីមួយថ្ងៃទៅមួយថ្ងៃ។» ឈុនលីន បានឲ្យដឹងទៀតថា សិក្ខាសាលានេះមានសារៈសំខាន់ ព្រោះការចងចាំរឿងរ៉ាវពីអតីតកាល នាំឱ្យយើងអាចរីកចម្រើនទៅមុខ និងដើម្បីកសាងសង្គមឱ្យមានសន្តិភាពនិងយុត្តិធម៌ យើងត្រូវរៀនពីប្រវត្តិសាស្ត្រទោះល្អឬមិនល្អ។ រីឯយុវសិស្ស អ៊ុន ស្រីអូន ជានិស្សិតនៃវិទ្យាស្ថានសន្តប៉ូល បានឱ្យដឹងថា «សម្រាប់ខ្ញុំ ការចងចាំមានសារៈសំខាន់ ដោយយើងអាចស្គាល់ពីអតីតកាលរបស់ប្រជាជនកម្ពុជា ហើយការចងចាំនៅសម័យខ្មែរក្រហមនេះដែរ យើងក៏មិនចង់ឱ្យកើតមានម្ដងទៀតទេ។» ស្រីអូន ជាយុវជនពុទ្ធបរិស័ទដែលបានកំពុងសិក្សានៅសាលាសន្តប៉ូល ក្នុងខេត្តតាកែវ ជាវិទ្យាស្ថានជាន់ខ្ពស់របស់ព្រះសហគមន៍កាតូលិកខាងគ្រីស្តសាសនា។ យុវតីរូបនេះ បន្ថែមថា ក្រៅពីការចងចាំនេះ នាងទទួលបានការផ្លាស់ប្ដូរទំនាក់ទំនងសាសនា ដែលណែនាំឱ្យមនុស្សដើរលើផ្លូវល្អដូចគ្នា។ «នៅក្នុងអន្តរសាសនានេះដែរ បានជួយឱ្យយើងមិនមានការរើសអើងជាតិសាសន៍និងសាសនា។» ស្រីអូនបញ្ជាក់។ នៅក្នុងសន្និសីទអាស៊ីគូ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានសន្តប៉ូល កាលពីថ្ងៃទី២៣-២៧ ខែសីហានេះ បានផ្តោតសំខាន់លើប្រធានបទ «ការចងចាំនិងអត្តសញ្ញាណ»។
និស្សិតតំបន់អាស៊ីប៉ាស៊ីហ្វិកសិក្សាអំពីការចងចាំនិងអត្តសញ្ញាណ Read More »
«សូមក្លាយជាបេសកជននៃសន្តវ៉ាំងសង់ដឺប៉ូលដ៏ពិតប្រាកដ ជាបេសកជននៃប្រទេសរបស់អ្នក។» នេះជាសម្តីចុងក្រោយរបស់ដូនជី ម៊ែកស៊ី ឌីសូ ជាសមាជិកនៃក្រុមបុត្រីមេត្តាករុណា (Daughter of Charity) មុនថ្ងៃលាចេញពីកម្ពុជា បន្ទាប់ពីបេសកកម្មបានជាង២០ឆ្នាំកន្លងទៅ។ និយាយដោយទឹកមុខស្រស់ស្រាយទទួលភ្ញៀវ និងមនុស្សជាច្រើនដែលមកចូលរួមពិធីជម្រាបលារបស់គាត់ ដូនជីរូបនេះ បានពោលទៀតថា «សាសនទូតបរទេស នឹងចេញពីប្រទេសកម្ពុជាទៅប្រទេសវិញនៅថ្ងៃណាមួយ ដូចខ្ញុំនាពេលនេះ។» ដូនជីរូបនេះ បានលើទឹកចិត្ត ជាពិសេសយុវជននៃសន្តវ៉ាំងសង់ដឺប៉ូលទាំងអស់ឲ្យចូលរួមសកម្មភាពបម្រើប្រជាជន ជាពិសេសអ្នកក្រីក្រ ដើម្បីទទួលព្រះពរពីព្រះជាម្ចាស់។ «ប្រសិនបើអ្នកមានពេលវេលា កុំខ្លាចនឹងបម្រើអ្នកក្រីក្រ នោះអ្នកក្រីក្រនឹងផ្តល់ឱ្យអ្នកនូវអំណរសប្បាយ ហើយនាំអ្នកទៅជួបព្រះជាម្ចាស់ ដូចអ្វីដែលខ្ញុំបាននិយាយ ១០ដងដែលអ្នកសួរសុខទុក្ខអ្នកក្រីក្រ ស្មើនឹង១០ដងដែលអ្នកជួបព្រះជាម្ចាស់។» ដូនជីម៊ែកស៊ីរំលឹក។ ដូនជីម៊ែកស៊ី មកពីប្រទេសហ្វីលីពីន បានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩។ ដូនជីកាតូលិករូបនេះ ធ្វើកិច្ចការជាច្រើនផ្តោតសំខាន់លើការសិក្សាអប់រំកុមារនិងយុវជន។ «ខ្ញុំមានសកម្មភាពជាមួយក្មេងជាច្រើន ហើយពេលនេះពួកគេធំៗហើយ ខ្លះទៀតបានចូលរៀនថ្នាក់មហាវិទ្យាល័យផងដែរ។ ខ្ញុំឃើញថា ពួកគេមានគំនិតថ្នៃប្រឌិតជាច្រើន ក្នុងការបម្រើអ្នកក្រីក្រ។» ដូនជីម៊ែកស៊ីបញ្ជាក់។ ក្រៅពីកម្មវិធីសិក្សាអប់រំ ដូនជីរូបនេះ បានបង្កើតសកម្មភាពកីឡាជាមួយយុវជន និងកុមារ។ គាត់បានបញ្ជាក់ថា «តាមរយៈសកម្មភាពកីឡានេះ នាំឱ្យមានក្មេងៗជាច្រើនទទួលការអប់រំជំនឿ ហើយក្លាយជាគ្រីស្តបរិស័ទ។» មានប្រសាសន៍ដោយទឹកមុខស្រងូត រំលឹកអំពីគ្រាដំបូងដែលមកដល់ទឹកដីកម្ពុជា ដូនជីដែលមានវ័យ ៧៩ឆ្នាំរូបនេះ
ដូនជីម៊ែកស៊ី៖បម្រើអ្នកក្រីក្រនឹងផ្តល់ឱ្យអ្នកនូវអំណរសប្បាយ Read More »
«ទោះបីជាយើងឆ្លងវប្បធម៌គ្នាទៅវិញទៅមក យើងត្រូវការនឹកឃើញដល់អត្តសញ្ញាណរបស់យើងផ្ទាល់។» នេះជាប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានសន្តប៉ូល(SPI) ក្នុងថ្ងៃបើកសន្និសីទសម្រាប់សមាគមអប់រំកាតូលិកជាន់ខ្ពស់នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា អាស៊ីគូ(ASEACCU) លើកទី២៨ ដែលរៀបចំឡើងដោយវិទ្យាស្ថានសន្តប៉ូល នៅសណ្ឋាគារតារាអ៊ែរផត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហានេះលើប្រធានបទ «ការចងចាំនិងអត្តសញ្ញាណ»។ «ប្រធានបទនេះមានសារៈសំខាន់ណាស់ ដែលសង្គមកម្ពុជាកំពុងព្យាយាមកសាងឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។» លោកអភិបាលបញ្ជាក់។ លោកអភិបាលបន្ថែមថា ប្រធានបទនេះ គឺឲ្យយើងចូលយ៉ាងជ្រៅទៅក្នុងវប្បធម៌របស់យើង និងពិភពលោកដែលមានមនុស្សជាច្រើននាក់មានទំនាក់ទំនងគ្នាតាមអ៊ីធឺណេត ដែលធ្វើឲ្យយើងអាចឆ្លងវប្បធម៌ពីមួយទៅមួយ។ យើងត្រូវរស់នៅក្នុងពិភពលោកសព្វថ្ងៃ ដោយថែរក្សាការចងចាំរបស់យើង ប្រវត្តិសាស្ត្ររបស់យើង អ្វីដែលជាការអស្ចារ្យនៃវប្បធម៌របស់យើង ដើម្បីសព្វថ្ងៃកសាងអត្តសញ្ញាណនិងរៀបចំអនាគតរបស់យើង។ អាស៊ីគូ ជាបណ្តុំស្ថាបន័សិក្សាអប់រំរបស់ព្រះសហគមន៍កាតូលិកដែលមានពីកម្រិតវិទ្យាល័យដល់មហាវិទ្យាល័យចំនួន៨៦ស្ថាប័នក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិទ្យាស្ថានសន្តប៉ូល ដែលជាស្ថាប័នមួយរបស់ព្រះសហគមន៍កាតូលិកបានក្លាយជាសមាជិកនៃបណ្តាញនេះ ក្នុងឆ្នាំ២០១២។ ថ្លែងនៅក្នុងកម្មវិធីនេះ លោកផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូលមានប្រសាសន៍ថា យើង SPI បន្តរីកចម្រើន និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មីនៅក្នុងសង្គម ជាមួយនឹងការអភិវឌ្ឍន៍ដ៏លឿននៅកម្ពុជា និងពិភពលោក។ យើង នៅតែសម្របតាមវិធីថ្មីក្នុងការបំពេញបេសកកម្មរបស់យើង ក្នុងកម្មវិធីឧត្តមសិក្សាដែលមានគុណភាពខ្ពស់បំផុតដល់ប្រជាជនកម្ពុជា។ លោកសុផលបន្ថែមថា សន្និសីទនេះនឹងផ្តល់ឱកាសសម្រាប់ការពិភាក្សាពីបរិបទស្ថាប័ន និងវប្បធម៌ចម្រុះ ហើយនឹងត្រូវបានបកស្រាយដោយវាគ្មិនសំខាន់ៗ និងវាគ្មិនមកពីប្រទេសកម្ពុជា សមាជិករបស់អាស៊ីគូ និង សម្ព័ន្ធសាកលវិទ្យល័យកាតូលិកសម្រាប់ការអប់រំ
គ្រឹះស្ថានសិក្សាអប់រំកាតូលិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកធ្វើសន្និសីទរួមលើកទី២៨ Read More »