ព្រះសហគមន៍ប្រារព្ធពិធីបុណ្យហែស្លឹកដើម្បីនឹកដល់ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
ក្បូនដង្ហែដែលមានហ្វូងមនុស្សកាន់ស្លឹកដែលបានរចនាជារូបផ្សេងៗ អមដោយសំឡេងស្គ របាំត្រុដិ និងរបាំក្ងោក យ៉ាងឱឡារឹក បានហែចេញពីផ្ទះបងស្រីឧបការគុណ មកកាន់ព្រះវិហារព្រះកុមារយេស៊ូ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីនៅភ្នំពេញ នាព្រឹកថ្ងៃទី ១០ មេសា ២០២២នេះ។ ពិធីនេះប្រារព្ធធ្វើឡើងតាមរបៀបព្រះសហគមន៍កាតូលិកនៅកម្ពុជា ក្រោមអធិបតីភាព លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ តាមទំនៀមទម្លាប់ព្រះសហគមន៍កាតូលិកក្នុងថ្ងៃដំបូងដែលព្រះសហគមន៍ឈានដល់សប្ដាហ៍ពិសិដ្ឋ ដោយរំឭកដល់ប្រជាជនអបអរសាទរព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម ដើម្បីចូលក្នុងអាថ៌កំបាំងរបស់ព្រះជាម្ចាស់ដោយព្រះបុត្រាត្រូវរងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿងតាមជំនឿព្រះសហគមន៍កាតូលិក ។ នៅក្នុងឱកាសនេះដែរ លោកអភិបាលព្រះសហគមន៍មានប្រសាសន៍ណែនាំ ដោយលើកទឹកចិត្តគ្រីស្តបរិស័ទទាំងអស់ ដែលបានធ្វើដំណើររួមគ្នាជាមួយព្រះសហគមន៍ក្នុងរយៈពេល៤០ថ្ងៃនៃរដូវអប់រំពិសេសនេះថា ៤០ថ្ងៃនេះយើងបានចូលក្នុងវាលរហោស្ថាន ដោយខិត្តខំចូលក្នុងវាលរហោស្ថាននៃជីវិតរបស់យើង ដើម្បីតស៊ូ កែប្រែចិត្តគំនិតដើម្បីភ្ជាប់ជាមួយព្រះហឫទ័យព្រះយេស៊ូថែមទៀត។ ជាងនេះទៅទៀតតាមរយៈថ្ងៃដំបូងនៃសប្ដាហ៍ពិសិដ្ឋនេះ លោកអភិបាលមានប្រសាសន៍ថា នេះជាពេលវេលាដែលយើងរួមជាមួយមហាជនពីដើម កោតសរសើរព្រះអម្ចាស់យេស៊ូ ដែលយាងចូលក្នុងទីក្រុងយេរូសាឡឹម ហើយក៏ជាពេលវេលាដែលយើងចូលរួមនៅក្នុងការរងទុក្ខលំបាករបស់ព្រះយេស៊ូ ដើម្បីធ្វើដំណើរយ៉ាងជិតស្និទ្ធជាមួយព្រះយេស៊ូដែលជប់លៀងជាមួយក្រុមសាវ័គ សោយព្រះទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ លោកអភិបាលក៏បានលើកទឹកចិត្តបន្ថែមដល់គ្រីស្តបរិស័ទខ្មែរទាំងអស់ដែលកំពុងតែត្រៀមចូលក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងក្រើនរំឭកគ្រីស្តបរិស័ទឱ្យនឹកឃើញដល់សប្ដាហ៍ពិសិដ្ឋ នឹកដល់ព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មថ្មី ជាសញ្ញាសម្គាល់នៃជីវិតថ្មីដែលកើតឡើងនៅក្នុងដួងចិត្តរបស់យើង នៅលើទឹកដីរបស់យើង។ ប្រធានគណៈកម្មការព្រះសហគមន៍ ឃុន កញ្ញា និយាយថា «អត្ថន័យនៃបុណ្យហែរស្លឹកចំពោះខ្ញុំ គឺអបអរសាទរព្រះយេស៊ូជាស្តេចយាងចូលក្រុងយេរូសាឡឹម […]
ព្រះសហគមន៍ប្រារព្ធពិធីបុណ្យហែស្លឹកដើម្បីនឹកដល់ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម Read More »










