លោកអភិបាលអូលីវីយ៉េ ៖ ក្នុងបរិបទមេរោគកូវីដ១៩ គ្រីស្តបរិស័ទម្នាក់ៗត្រូវដើរនាទីជាសង្គហៈ
លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានកោះហៅប្រជុំបន្ទាន់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ZOOM ក្នុងនោះរួមមាន លោកបូជាចារ្យ ទទួលខុសព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាព ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង និងភ្នំពេញថ្មី និង អង្គការការីតាសកម្ពុជា ព្រមទាំងការិយាល័យមួយចំនួនមាន សុខភាព យុវជន និងការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា រួមទាំងគណៈកម្មការស្វាគមន៍ភ្នំពេញថ្មី។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងរិះគិតបន្ទាន់ ដើម្បីឆ្លើយតបចំពោះសេចក្តីត្រូវការរបស់ បងប្អូន ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារមេរោគឆ្លងកូវីដ-១៩។ លោកបូជាចារ្យតាមណ្ឌលនីមួយៗបានជំរាបជូនផែនការដែលបានគ្រោងតាមព្រះសហគមន៍នីមួយៗ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះអង្គការការីតាសក៏បានត្រៀមជាស្រេចដែរ។ ក្នុងអង្គប្រជុំលោកអភិបាលអូលីវីយ៉េ ក៏បានរំឭកបន្ថែម សូមឲ្យលោកបូជាចារ្យ បំពេញកិច្ចការទាំងអស់នេះតាមជាក់ស្តែង ជាពិសេសលើកទឹកចិត្ត គ្រីស្តបរិស័ទគ្រប់រូប ឲ្យបំពេញតួនាទី បំពេញកិច្ចការសង្គហៈ នៅតាមកន្លែងដែលខ្លួនរស់ជាក់ស្តែង «ម្នាក់ៗត្រូវដើរតួនាទីជាសង្គហៈ» និងរស់នៅ ដោយអនុវត្តដូចព្រះសហគមន៍ដើមដំបូង។ សូមជំរាបថា កាលពីថ្ងៃទី១១ មេសា ២០២១ ក្នុងសារពិសេសមួយ ផ្ញើជូនលោកបូជាចារ្យ និងគ្រីស្តបរិស័ទនៅក្នុងភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ មានប្រសាសន៍ថា៖ «ប្រសិនបើយើងនៅស្ងៀមស្ងាត់មានន័យថាយើងមិនអើពើ ប្រសិនបើយើងមិនអើពើ និងចាប់អារម្មណ៍ …