Month: May 2021

ព្រះយេស៊ូ​ជា​គ្រូ​គង្វាល​ដ៏​សប្បុរស ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២១ ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ)

យើង​ជា​អ្នក​បម្រើ​មិន​មែន​ជា​អ្នក​ស៊ី​ឈ្នួល បងប្អូន​ជាទី​ស្រឡាញ់​ បងប្អូន​ដែល​កំពុង​ជាប់​ជា​មួយ​យើង នៅ​តាម​ហ្វេសប៊ុក តាម​យូធូប កាតូលិក​ភ្នំពេញ ជាពិសេស​ហ្វេសបុក​ភេច (https://www.facebook.com/LiveCatholicChannel) ដែល​យើង​បាន​បង្កើត​ថ្មីៗ​នេះ​ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​បង​ប្អូន​នៅ​ក្នុង​ទុក្ខ​លំបាក​នៃ​ជំងឺ​កូវីដ-១៩។ យើង​បាន​ស្ដាប់​អត្ថបទ​គម្ពីរ នៅ​ក្នុង​រដូវ​បុណ្យ​ចម្លង​សប្តាហ៍​ទី​៤ ដែល​ជា​ពេល​វេលា​ដើម្បី​គោរព​ព្រះយេស៊ូ ព្រះយេស៊ូ​ដែល​ជា​គ្រូ​គង្វាល​សប្បុរស។ នៅ​ក្នុង​អត្ថបទ​ទី​២ ដែល​យើង​បាន​ស្ដាប់​អម្បាញ់​មិញ​ពិត​មែន​ព្រះអង្គ​ស្រឡាញ់​យើង​រហូត​ដល់​ហៅ​យើង​ថា ជា​បុត្រ​ធីតា​របស់​ព្រះអង្គ។ នេះ​ជា​ដំណឹង​មួយ ដែល​យើង​សប្បាយ​ចិត្ត​ស្ដាប់​នៅ​ក្នុង​ពេល​វេលា​ដ៏​ពិបាក​នេះ ដោយ​ដឹង​ថា​ទោះ​បី​យើង​ពិបាក​ក៏​ដោយ ទោះបី​ជា​យើងមាន​អារម្មណ៍​ថា​ឯកោ​ក៏​ដោយ ទោះបី​យើង​មាន​អារម្មណ៍​ថា​យើង​មិន​ដឹង​ទៅ​ណា។ សព្វថ្ងៃ​ យើង​មិន​ដឹង​ថា​ពេល​ណា​កូវីដ-១៩ លែង​រាតត្បាត​នៅ​លើ​ទឹកដី​យើង ថ្ងៃ​នេះ​យើង​បាន​ស្ដាប់​ព្រះបន្ទូល​ថា “ព្រះអង្គ​ស្រឡាញ់​យើង រហូត​ដល់​ហៅ​យើង​ថា​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ”។ នៅ​ពេល​យើង​ដឹង​ថា យើង​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ យើង​យល់​ថា​ពិត​មែន​យើង​ជា​បុត្រា​បុត្រី​របស់​ព្រះបិតា ដែល​ស្រឡាញ់​យើង​មែន​ទែន។ ដូច្នេះ ថ្ងៃ​នេះ​នៅ​ពេល​ដែល​យើង​ឃើញ​ព្រះយេស៊ូ​ដែល​ជា​គ្រូ​គង្វាល​សប្បុរស ដូច​យើង​បាន​រៀបចំ​នៅ​ក្នុង​ព្រះវិហារ​របស់​យើង ដែល​មាន​គ្រូ​គង្វាល​មួយ​ដ៏​ស្អាត​កំពុង​បី​កូន​ចៀម​មួយ និង​មាន​កូន​ចៀម​នៅ​ជុំ​វិញ។ ជា​គ្រូ​គង្វាល​សប្បុរស ដែល​ស្គាល់​កូន​ចៀម​ទាំង​អស់ ដែល​ស្គាល់​ឈ្មោះ ដែល​ស្គាល់​សំឡេង ដែល​ស្គាល់​ពី​អារម្មណ៍ ដែល​ស្គាល់​ការ​ពិបាក ការ​សប្បាយ ដែល​ស្គាល់​សេចក្តី​សង្ឃឹម។ គ្រូ​គង្វាល​ដ៏​សប្បុរស​នេះ បាន​ស្គាល់​យើង​យ៉ាង​ច្បាស់ តើ​យើង​ស្គាល់​គ្រូ​គង្វាល​សប្បុរស​ដែល​ស្រឡាញ់​យើង​ដល់​កំរិត​ណា? តាម​ពិត​ព្រះយេស៊ូ​ជា​គ្រូ​គង្វាល​សប្បុរស ដែល​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត ជា​អ្វី​ដែល​យើង​បាន​គោរព​នៅ​ថ្ងៃ​បុណ្យ​ចម្លង ព្រះយេស៊ូ​បាន​សោយ​ទិវង្គត និង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ថ្ងៃ​នេះ គឺ​ព្រះយេស៊ូ​ដែល​ស្រឡាញ់​យើង​ដល់​កំពូល ព្រះយេស៊ូ​ដែល​បម្រើ​យើង …

ព្រះយេស៊ូ​ជា​គ្រូ​គង្វាល​ដ៏​សប្បុរស ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២១ ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ) Read More »

អភិបូជា​សប្តាហ៍​ទី​បី​នៃ​រដូវ​បុណ្យ​ចម្លង ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២១

គោរព​វិន័យ​ដើម្បី​ផល​ប្រយោជន៍​រួម បងប្អូន​ជាទី​ស្រឡាញ់ ខ្ញុំ​សូម​ជម្រាប​សួរ​និង​សូម​ស្វាគមន៍​បងប្អូន​ទាំង​អស់ ដែល​បាន​ស្ដាប់​នៅ​ពេល​នេះ ឬ​ក៏​ស្ដាប់​នៅ​ពេល​ក្រោយ នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល។ គម្ពីរ​ដែល​យើង​បាន​ស្ដាប់​ថ្ងៃ​នេះ ជា​ពិសេស​អត្ថបទ​ទី​ពីរ​និង​គម្ពីរ​ដំណឹង​ល្អ ត្រូវ​តែ​បំភ្លឺ​យើង​នៅ​ក្នុង​របៀប​ពិសេស នៅ​ក្នុង​បរិយាកាស​ដែល​យើង​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ក៏​ដូចជា​នៅ​ទី​ក្រុង​តាខ្មៅ និង​ក៏​ដូចជា​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង​ទាំង​មូល។ យើង​បាន​ឃើញ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផ្លូវ​ត្រូវ​តែ​បិទ​ខ្លាំង​ទៅៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វិន័យ​និង​វិធាន​ការ​ត្រូវ​តែ​តឹង​ទៅ​ៗ ដើម្បី​ឱ្យ​ជំងឺ​កូវីដ-១៩​នេះ​លែង​លូត​លាស់ និង​លែង​ឆ្លង​រាល​ដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​បាន។ ប៉ុន្តែ យើង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ​ព្រោះ​ពី​ប៉ុន្មាន​ខែ​កន្លង​មក​តាំង​ពី​ព្រឹត្តិការណ៍​ទី​២០ ខែ​កុម្ភៈ បាន​កើត​ឡើង នៅ​ពេល​នោះ​ទាំង​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​សុខាភិបាល បាន​បង្រៀន បាន​អប់រំ បាន​ណែនាំ ជាពិសេស “បី​កុំ​បី​ការពារ”។ យើង​បាន​ស្ដាប់ ក៏​ប៉ុន្តែ​តើ​យើង​បាន​អនុវត្ត​ឬ​ទេ? តើ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ឬ​ទេ? ពេល​យើង​ឃើញ​នៅ​ពេល​ហ្នឹង អ្វី​ដែល​កំពុង​ផ្ទុះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​ពិសេស ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្លាំង​ទៅៗ។ សព្វ​ថ្ងៃ​មាន​៥២​រោង​ចក្រ ដែល​បាន​ជាប់​ជា​មួយ​នឹង​មេរោគ​កូវីដ-១៩ សព្វ​ថ្ងៃ​មាន​ផ្សារ​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​បិទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដំបូង​គឺ​យើង​បាន​ឃើញ​គេ​បិទ​ផ្សារ​អូរឬស្សី ក្រោយ​មក​មាន​ផ្សារ​ចាស់ និង​យប់​មិញ​ផ្សារ​ដើម​គរ។ ដោយ​ដឹង​ថា ផ្សារ​ដើម​គរ​ជា​ផ្សារ​នៃ​ប្រភព​បន្លែ​ដើម្បី​ចែក​ចាយ​ទូទាំង​រាជធានី​ភ្នំពេញ​ទាំង​មូល។ ដូច្នេះ ពេល​យើង​ឃើញ​នេះ​យើង​ត្រូវ​ការ​សួរ​ខ្លួន​ឯង​រៀងៗ​ខ្លួន តើ​យើង​ចេះ​តែ​និយាយ​លាង​ដៃ ពាក់​ម៉ាស់ អង្គុយ​ឆ្ងាយ​ពី​គ្នា ឬ​យើង​បាន​អនុវត្ត​វា​យ៉ាង​ជាក់​ស្ដែង​ក្នុង​រយៈពេល​ពីរ​ខែ​កន្លង​មក​នេះ? រហូត​ដល់​សព្វ​ថ្ងៃ រដ្ឋាភិបាល​ត្រូវ​ការ​ប្រើ​អំណាច​យ៉ាង​ខ្លាំង ដើម្បី​ឱ្យ​ប្រជាជន​យល់ ដើម្បី​ឱ្យ​ប្រជាជន​យក​ចិត្ត​ទុក​ដាក់។ រហូត​ដល់​សព្វ​ថ្ងៃ មាន​មនុស្ស​មួយ​ចំនួន​បាន​គេច​ខ្លួន​ពី​ភ្នំពេញ​ដើម្បី​ចូល​ខេត្ត ដោយ​ឥត​បាន​និយាយ​ធ្វើ​ដោយ​ស្ងាត់ៗ មាន​មនុស្ស​ខ្លះ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ …

អភិបូជា​សប្តាហ៍​ទី​បី​នៃ​រដូវ​បុណ្យ​ចម្លង ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២១ Read More »

បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១

ឆ្នាំ​ថ្មី​យើង​បាន​ឃើញ​ជីវិត​ថ្មី​កំពុង​ផុស​ឡើង សួស្ដី​ឆ្នាំ​ថ្មី បងប្អូន​ជាទី​ស្រឡាញ់ ថ្ងៃ​នេះ ដើម្បី​អបអរ​សាទរ​ឆ្នាំ​ថ្មី​យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “ចូរ​មាន​សុភមង្គល” ព្រះយេស៊ូ​មាន​ព្រះបន្ទូល​នេះ​ប្រាំង​បី​ដង។ តាម​ពិត នៅ​ម៉ោង​បួន​ទៀប​ភ្លឺ​ពេល​យើង​បាន​ចូល​ឆ្នាំ​ថ្មី គឺ​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២១​នេះ យើង​បាន​ឃើញ​នៅ​ក្នុង​វាល​ស្រែ​របស់​យើង​មាន​ទឹក​ភ្លៀង​ដែល​បាន​ធ្លាក់​មក​ខ្លះៗ។ នៅ​ពេល​នោះ ខ្ញុំ​បាន​ស្ដាប់​បក្សាបក្សី​ដែល​កំពុង​ច្រៀង​យ៉ាង​សប្បាយ ខ្ញុំ​បាន​ឃើញ​កង្កែប​ដែល​កំពុង​លោត​ពី​ស្រែ​មួយ​ទៅ​ស្រែ​មួយ ដែល​ពោរពេញ​ទៅ​ដោយ​អំណរ​សប្បាយ។ ខ្ញុំ​បាន​ឃើញ នៅ​មុខ​សាលា​សន្ត​ហ្រ្វង់ស្វ័រ​មាន​ផ្កា​ពណ៌​លឿង ផ្កា​ពណ៌​ផ្កាឈូក ដែល​កំពុង​រីក​ដូចជា​ពោរពេញ​ទៅ​ដោយ​អំណរ​សប្បាយ។ ខ្ញុំ​បាន​ឃើញ វាល​ស្រែ​របស់​យើង​ដែល​បាន​ស្វាគមន៍​ទឹក​ភ្លៀង​នេះ ពោរពេញ​ដោយ​សេចក្តី​សុខ ដោយសារ​វាល​ស្រែ​របស់​យើង​នៅ​ក្នុង​រដូវ​កូវីដ-១៩ ទៅ​ជា​ចំការ​បន្លែ​វិញ។ ពិត​មែន ឆ្នាំ​ថ្មី​យើង​បាន​ឃើញ​ជីវិត​ថ្មី​កំពុង​ផុស​ឡើង ប្រសិន​បើ​យើង​មើល​មួយ​ភ្លែត​យើង​មាន​អារម្មណ៍​ថា អ្វីៗ​ទាំង​អស់​ដូច​ជា​ស្ងៀម​ស្ងាត់ ធម្មជាតិ សត្វ​ទាំង​ឡាយ​ដូចជា​ពោរពេញ​ដោយ​អំណរ​សប្បាយ។ ផ្ទៃ​មេឃ​ណែនាំ​ឱ្យ​យើង​បាន​ទទួល​ទឹក​ភ្លៀង​ល្មមៗ ដើម្បី​កុំ​ឱ្យ​យើង​ក្រៅ​ពេក ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​កូវីដ-១៩​កំពុង​នៅ ប្រសិន​បើ​យើង​មើល​ហ្វេសប៊ុក ប្រសិន​បើ​យើង​ស្ដាប់​វិទ្យុ ប្រសិន​បើ​យើង​មើល​ទូរទស្សន៍​មួយ​ភ្លែត យើង​បាន​ឃើញ​អប្សរា​ដែល​ពាក់​ម៉ាស់ យើង​ឃើញ​ទេវតា​ដែល​ចុះ​ពី​ឋាន​លើ​មក ត្រូវ​តែ​វាស់​កំដៅ​សិន​មុន​អនុញ្ញាត​ឱ្យ​ចូល​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នៅ​ម៉ោង​បួន​ទៀប​ភ្លឺ យើង​មិន​បាន​ឮ​សូរ​សំឡេង​ដែល​គេ​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ​ឡើយគឺ​មាន​សភាព​ស្ងៀម​ស្ងាត់ ខារ៉ាអូខេ​តាម​ផ្ទះ​ក៏​មាន​សភាព​ស្ងៀម​ស្ងាត់ ផ្ទះ​នីមួយៗ​ក៏​នៅ​ស្ងៀម​ស្ងាត់​ដែរ។ កន្លែង​ដែល​យើង​ធ្លាប់​ជួប​ជុំ​គ្នា ដើម្បី​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក៏​ទទេ​អត់​មាន​មនុស្ស​ដែរ។ ផ្សារ​នីមួយៗ ភោជនីយដ្ឋាន ហាង​កាហ្វេ ដែល​ធ្លាប់​តែ​អ៊ូអរ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ក៏​បាន​បិទ​ទ្វារ​អស់​ហើយ។ តាម​ពិត នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ​ដែល​ខ្ញុំ​បាន​រស់​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​អត់​បាន​ឃើញ​បង​ប្អូន​សប្បាយ …

បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ Read More »

រីករាយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធ​សករាជ ២៥៦៥ គ្រីស្ត​សករាជ២០២១ សិរី​សួស្តី​ឆ្នាំ​ថ្មី ជ័យ​មង្គល វិបុល​សុខ មហា​ប្រសើរ ចូរ​មាន​ដល់​បង​ប្អូន​ទាំង​អស់​នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ

សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​បង​ប្អូន​យើង​ទាំង​អស់ ជា​ពិសេស​ភូមិភាគ​ភ្នំពេញ លោក​ឪពុក បង​ប្រុស​បង​ស្រី បង​ប្អូន​ជា​ទី​ស្រឡាញ់ ពិត​មែន​សិរី​សួស្តី​ឆ្នាំ​ថ្មី ប៉ុន្តែ​ឆ្នាំ​នេះ​ណែនាំ​ឱ្យ​យើង​ព្រួយ​បារម្ភ​ដោយសារ​កូវីដ-១៩ បាន​លូត​លាស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ ជា​ពិសេស​សម្រាប់​យើង​ដែល​ជា​ភូមិ​ភាគ​ភ្នំពេញ នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​ខេត្ត​កណ្តាល និង​នៅ​ខេត្ត​ព្រះសីហនុ យើង​បាន​ឃើញ​កូវីដ-១៩ ណែនាំ​ឱ្យ​បងប្អូន​របស់​យើង​រង​ទុក្ខ​លំបាក។ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថ្ងៃ​នេះ ខ្ញុំ​សូម​ចូល​រួម​រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​ដែល​បាន​បាត់​បង់​មិត្ត​ភ័ក្តិ ឬ​បងប្អូន​បង្កើត ឬ​បង​ប្អូន​ណា​ម្នាក់​ដោយសារ​កូវីដ-១៩ យើង​ចូល​រួម​នៅ​ក្នុង​មរណៈ​ទុក្ខ យើង​អធិដ្ឋាន​សម្រាប់​បង​ប្អូន​ទាំង​អស់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ យើង​អធិដ្ឋាន​សម្រាប់​ក្រុម​គ្រូ​ពេទ្យ បុគ្គលិក​សុខាភិបាល​ទាំង​អស់ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ទាំង​អ្នក​ជំងឺ ទាំង​ការ​ចាក់​វ៉ាក់សាំង​បន្ទាន់​នឹង​បន្ទាន់។ ថ្ងៃ​នេះ ខ្ញុំ​សូម​អធិដ្ឋាន​សម្រាប់​បង​ប្អូន​ទាំង​អស់ ដែល​ភ្ជាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មិន​អាច​ចេញ​ចូល ដល់​គ្រួសារ​របស់​យើង​នៅ​ក្នុង​ភូមិភាគ​ទាំង​មូល ដែល​ឥត​មាន​ឱកាស​ជួប​ជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ​ដូច​រាល់​ឆ្នាំ នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។ ថ្ងៃ​នេះ ជា​ពេល​វេលា​ដើម្បី​ផ្ញើ​អ្វីៗ​ទាំង​អស់​ដែល​កំពុង​ណែនាំ​ឱ្យ​យើង​ភ័យ ឱ្យ​យើង​ពិបាក ទៅ​លើ​ព្រះជាម្ចាស់ សុំ​ឱ្យ​ព្រះជាម្ចាស់​កែ​ប្រែ​ទុក្ខ​ព្រួយ​របស់​យើង​ទៅ​ជា​សេចក្តី​សង្ឃឹម​សារជាថ្មី។ បងប្អូន​ជា​ទី​ស្រឡាញ់ តាមរយៈ​ព្រះនាង​ម៉ារី ខ្ញុំ​សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​បង​ប្អូន​ទាំង​អស់ ដើម្បី​ឱ្យ​យើង​រួម​គ្នា​អាច​សហការ​គ្នា​ដើម្បី​ឈ្នះ​កូវីដ-១៩ រួម​ជា​មួយ​រដ្ឋាភិបាល រួម​ជា​មួយ​ក្រសួង​សុខាភិបាល ឱ្យ​យើង​ថែរក្សា​ទាំង​៣​កុំ​ទាំង​៣​ការពារ ដើម្បី​ឈ្នះ​កូវីដ-១៩។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “អ្នក​ណា​កសាង​សុខ​សន្តិ​ភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ”។ ពិត​មែន សម្រាប់​ឆ្នាំ​ថ្មី​នេះ​យើង​ត្រូវ​តែ​ការពារ​ថែរក្សា​សេចក្តី​សង្ឃឹម ដែល​យើង​ជា​គ្រីស្ត​បរិស័ទ​បាន​ទទួល​នៅ​ក្នុង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះយេស៊ូ​បាន​ឈ្នះ​សេចក្តី​ស្លាប់ ព្រះយេស៊ូ​បាន​ឈ្នះ​ជំងឺ​នានា ព្រះយេស៊ូ​បាន​ឈ្នះ​អំពើ​បាប។ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ …

រីករាយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធ​សករាជ ២៥៦៥ គ្រីស្ត​សករាជ២០២១ សិរី​សួស្តី​ឆ្នាំ​ថ្មី ជ័យ​មង្គល វិបុល​សុខ មហា​ប្រសើរ ចូរ​មាន​ដល់​បង​ប្អូន​ទាំង​អស់​នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ Read More »

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ផ្តល់ម៉ាស់ចំនួន៥ម៉ឺនម៉ាស់ជូនដល់ក្រសួងធម្មការនិងសាសនា

ក្នុងអំឡុងពេលរីករាលដាលនៃកូវីដ១៩ក្នុងរាជធានី និងខេត្ត ព្រះសហគមន៍កាតូលិកភូមិភាគ ភ្នំពេញបានជូនម៉ាស់ដល់ក្រសួងធម្មការនិងសាសនាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងការឆ្លងរាលដាលនៃជំងឺនេះ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកបូជាចារ្យ សិលា សួន ហង្សលី ជាតំណាងពេញសិទ្ធិលោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។ លោកបូជាចារ្យសួនហង្សលី បានអានលិខិតរបស់លោកអភិបាលអូលីវីយ៉េ ជូនលោករដ្ឋមន្ត្រី ដោយរៀបរាប់អំពីចំនួនម៉ាស់ដែលបានផ្តល់ជូន និងសកម្មភាពមនុស្សធម៌មួយចំនួនដែលព្រះសហគមន៍កាតូលិកបានធ្វើក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានី និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ សូមជម្រាបថា កន្លងមកនេះ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក្រោមការដឹកនាំរបស់លោកអភិបាលអូលីវីយ៉េ ចាប់ពីថ្ងៃទី១៤ ខែមេសាមក អង្គការការីតាសបានចែកកញ្ចប់ស្បៀងអាហារដល់បងប្អូនជាង៤០០០គ្រួសារ កញ្ចប់មកហើយ ចំពោះព្រះសហគមន៍កាតូលិក បានចែកជូនបងបង្អូនជា១០០០ គ្រួសារ មានទាំងអង្ករ សាច់ជ្រូកនិងបន្លែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាខ្មៅ។ លោកអូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានដាក់ចេញនូវយុទ្ធសាស្ត្រចែកអាហារថ្ងៃត្រង់ជូនបងប្អូនខ្វះខាត មានបាយម្ហូប ត្រីខកំប៉ុង មី និងទឹកសុទ្ធ ក្នុងមួយថ្ងៃ ចំនួន ៥០០កញ្ចប់ ពីថ្ងៃទី ១-៨ខែឧសភា៕

ព្រះសហគមន៍កាតូលិក ចែកអាហារជូន បងប្អូនអ្នកនេសាទ ខ្មែរឥស្លាម និង ជនជាតិខ្មែរ

នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ នេះព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរួមជាមួយអង្គការការីតាសកម្ពុជា សហការណ៍ ជាមួយ អាជ្វាធរមូលដ្ឋានបាននាំយក ចំនួន ៧៥០កញ្ចប់ទៅចែកជូនបងប្អូន អ្ននេសាទ ជាជនជាតិ ខ្មែរ និង ខ្មែរឥស្លាម ស្ថិតនៅកោះ តាមដងទន្លេ មេគង្គ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។  តាមលោកគីម រតនា ប្រធានអង្គការការីតាសកម្ពុជាបានឲ្យដឹងថា អាហារ ហាឡាល សម្រាប់បងប្អូនខ្មែរឥស្លាម មានចំនួន ៣២០ កញ្ចប់ និងសម្រាប់បងប្អូនខ្មែរ មានចំនួន ៤០០ កញ្ចប់ ដែលបងប្អូនទាំងអស់នោះរស់នៅលើទូកតាមដងទន្លេមេគង្គ ប្រកបមុខរបរជាអ្នកនេសាទត្រី។ លោក គីមរតនា បន្តថាចាប់ពីថ្ងៃទី១៤ ខែមេសាមក អង្គការការីតាសបានចែកកញ្ចប់ស្បៀងអាហារដល់បងប្អូនជាង៤០០០គ្រួសារ កញ្ចប់មកហើយ ចំពោះព្រះសហគមន៍កាតូលិក បានចែកជូនបងបង្អូនជា១០០០ គ្រួសារ មានទាំងអង្ករ សាច់ជ្រូកនិងបន្លែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាខ្មៅ។ លោកបន្តថា តបតាមការអំពាវនាវរបស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ អង្គការកាតូលិក បានរួមគ្នាបំពេញកិច្ចការរជាមួយព្រះសហគមន៍ និងយកចិត្តទុកដាក់ចំពោះបងប្អូនដែលនៅជិតខាងយើង។ …

ព្រះសហគមន៍កាតូលិក ចែកអាហារជូន បងប្អូនអ្នកនេសាទ ខ្មែរឥស្លាម និង ជនជាតិខ្មែរ Read More »

កម្មករ-កម្មការីនីនៅតំបន់ពណ៌ក្រហមអរគុណព្រះហគមន៍កាតូលិក

កម្មករ-កម្មការីនី នៅតំបន់ហានិភ័យខ្ពស់បានសម្តែងចិត្តរីករាយ និងអរគុណដល់ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ព្រមទទាំងអង្គការការីតាសកម្ពុជា ដែលបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ទាន់ពេលវេសា ក្នុងពេលដែលពួករស់នៅក្នុងតំបន់បិទខ្ទប់ ឬជាតំបន់ដែលអាជ្ញាធរបានកំណត់ថាជាតំបន់ពណ៌ក្រហម ដែលមានហានិភ័យខ្ពស់ ភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ អ្នកនាង រិន ភា អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ជាកម្មការិនីធ្វើការនៅរោងចក្រ ញូវ៉ាយដ៏ សព្វថ្ងៃស្នាក់នៅភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយរៀបរាប់ថា តំបន់ដែលនាងស្នាក់នៅ គឺអាជ្ញាធរបានបិទខ្ទប់តាំងពីថ្ងៃ១៨ ខែមេសា ២០២១មកម្លេះ។ នាងបន្តថា មានមានស្បៀងខ្លះៗដែលបានទិញមកពីផ្សារមុនថ្ងៃបិទខ្ទប់។ ក្នុងរយៈពេលនេះនាងបានសន្សំសំចៃ មិនហ៊ានញាំច្រើនៗទេ ក្រែងអស់។ ណាមួយរោងចក្រសម្រាក មិនទាន់បើកប្រាក់ខែទៀត។ នាងថា «ខ្ញុំមិនហ៊ាន ញាំច្រើនទេ ក្រែអស់ស្បៀង»។ នាងរំភើប និងសប្បាយចិត្តខ្លាំង ពេលទទួលដំណឹងថានាងត្រូវទទួលជំនួយឧបត្ថម្ភ ស្បៀងពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងពីអង្គការការីតាសកម្ពុជា។ សូមអរគុណច្រើនសម្រាប់ស្បៀងទាំងអស់នោះ។ ចំណែកកញ្ញា ទីសៅសារី វ័យ២១ឆ្នាំ មានស្រុកកំណើតមកពីខេត្តព្រៃវែង ធ្វើការនៅរោងចក្រញូវ៉ាយដ៍ និងស្នាក់ក្នុងភូមិដូច អ្នកនាង រិនភា …

កម្មករ-កម្មការីនីនៅតំបន់ពណ៌ក្រហមអរគុណព្រះហគមន៍កាតូលិក Read More »

Subscribe to our newsletter

Don't miss new updates on your email