Month: August 2022

អភិបូជាប្រជុំបូជាចារ្យភូមិភាគភ្នំពេញ ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី

ភ្នំពេញថ្មី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២“ ដើរ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់” អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​២ ២២,៨-១៣.២៣,១-៣ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់​ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះ‌អម្ចាស់។ ២ពង្ស ២៣,៣ដំណឹងល្អ៖ ម៉ាថាយ ៧,១៥-២០អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ មថ ៧,២០ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​គោរព​សន្ត​សិលា​និង​សន្ត​ប៉ូល ដែល​យើង​មាន​ធាតុ​សន្ត​សិលា​នៅ​ក្នុង​ព្រះវិហារ​ភ្នំពេញ​ថ្មី​នេះ។ លោក​ឪពុក ថ្ងៃ​នេះ​យើង​បាន​ស្តាប់​ដើម្បី​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ និង​បេសកកម្ម​របស់​យើង។ ជា​ពិសេស សម្រាប់​លោក​ឪពុក​មួយ​ចំនួន​ដែល​បាន​ចាប់​ផ្តើម​កន្លែង​ថ្មី និង​លោក​ឪពុក​មួយ​ចំនួន​នៅ​បន្ត​កន្លែង​ដដែល យើង​ពោរពេញ​ដោយ​កម្លាំង។ សំណួរ​ដែល​ព្រះយេស៊ូ​សួរ​ដល់​ក្រុម​គ្រីស្ត​ទូត ជា​សំណួរ​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​យើង ប៉ុន្តែ​មិន​មែន​ជា​សំណួរ​មួយ​ដែល​យើង​ត្រូវ​ការ​ស្តាប់​នៅ​ក្នុង​សំលេង​ឡូឡា។ តាម​ពិត នៅ​ពេល​ព្រះយេស៊ូ​នៅ​ជា​មួយ​ក្រុម​គ្រីស្ត​ទូត​នៅ​កន្លែង​ស្ងៀម​ស្ងាត់ នៅ​ពេល​នោះ​ព្រះយេស៊ូ​សួរ​គេ​ថា “សម្រាប់​មនុស្ស​ទាំង​ឡាយ​បុត្រ​មនុស្ស​ជា​នរណា?” ព្រះយេស៊ូ​បាន​ធ្វើ​ដំណើរ​ជាង​មួយ​ឆ្នាំ​ហើយ​នៅ​ពេល​ហ្នឹង ព្រះយេស៊ូ​បាន​បង្ហាញ​សញ្ញា​ប្លែកៗ​ជាង​មួយ​ឆ្នាំ​ហើយ។ ចម្លើយ​របស់​លោក​សិលា ជា​ចម្លើយ​ដែល​ណែនាំ​ឱ្យ​យើង​អាច​ទៅ​មុខ​នៅ​ក្នុង​ជីវិត​ជា​លោក​បូជាចារ្យ ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​យើង​ពោរពេញ​ដោយ​អត្ថន័យ ពោរពេញ​ដោយ​ជីវិត។ គាត់​បាន​ឆ្លើយ​ថា “លោក​ជា​ព្រះគ្រីស្ត លោក​ជា​អ្នក​ដែល​បាន​ទទួល​អភិសេក​ពី​ព្រះជាម្ចាស់ លោក​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ”។ តាម​ពិត​សេចក្តី​ប្រកាស​របស់​យើង ជួន​កាល​យើង​គិត​អំពី​របៀប​ដូច​សន្និបាត​២០២១-២០២៣​ដែល​យើង​បាន​និយាយ របៀប​រៀប​ចំ​ពិធី​បុណ្យ របៀប​បម្រើ…។ ថ្ងៃ​នេះ នៅ​ពេល​យើង​ស្តាប់​សំណួរ​បស់​ព្រះយេស៊ូ នៅ​ពេល​ហ្នឹង​គ្មាន​ពិធី គ្មាន​របៀប ប៉ុន្តែ​មាន​បញ្ហា​តែ​មួយ ប្រកាស​ជំនឿ​អស់​ពី​ដួង​ចិត្ត អស់​ពី​សេចក្តី​ស្រឡាញ់ …

អភិបូជាប្រជុំបូជាចារ្យភូមិភាគភ្នំពេញ ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី Read More »

អភិបូជា​ប្រសិទ្ធីពរ​លើ​អាគារ​សាលា​មត្តេយ្យ និង​បន្ទប់​អធិដ្ឋាន

ធ្វើ​នៅ​ព្រះសហគមន៍​ក្រុង​តាខ្មៅ តាខ្មៅ ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​២ ១៩,៩ខ-១១.១៤-២១.៣១-៣៥ក.៣៦ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ! ២ពង្ស ១៩,១៦ដំណឹងល្អ៖ ម៉ាថាយ ៧,៦.១២-១៤បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ មថ ៧,១២ “ផ្លូវ​ចង្អៀត​ដើម្បី​ប្រកាស​ដំណឹង​ល្អ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​ណែនាំ​ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​ការ​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ នៅ​ក្នុង​ទី​ក្រុង​តាខ្មៅ ក៏​ដូច​ជា​នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាខ្មៅ​ទាំង​មូល ដែល​បាន​បង្កើត​នៅ​ឆ្នាំ​២០១៤។ ដល់​ពេល​វេលា​ដែរ ដើម្បី​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​កន្លែង​ថ្មីៗ សព្វ​ថ្ងៃ​នៅ​ភ្នំពេញ​មាន​ផ្លូវ​និង​អាគារ​សាង​សង់​ច្រើន​ណាស់ យើង​ឃើញ​ការ​អភិវឌ្ឍន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្លាំង​ណាស់។ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​បាន​បំភ្លឺ ដើម្បី​ឱ្យ​យើង​ចាប់​ផ្តើម​មណ្ឌល​សកម្មភាព​ពីរ​ដែល​ទៅ​ជា​កន្លែង​ពិសេស​សព្វ​ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ភ្នំពេញ​ថ្មី និង​តាខ្មៅ។ តាម​ពិត ព្រះជាម្ចាស់​ដូច​ជា​បាន​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ​សម្រាប់​ជីវិត​របស់​យើង​ពិត​មែន ដោយ​ដឹង​ថា​ផ្លូវ​ចង្អៀត​ណាស់ ទ្វារ​ចង្អៀត​ណាស់​ដើម្បី​ចូល។ នៅ​ពេល​យើង​ចាប់​ផ្តើម​ចូល​នៅ​ក្នុង​ទីក្រុង​តាខ្មៅ​ក៏​ចង្អៀត​ដែរ ដើម្បី​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ ដើម្បី​ចាប់​ផ្តើម​ស្គាល់​បង​ប្អូន​ខ្លះៗ។ យើង​មាន​យាយ​ខ្លះៗ​ចាប់​ផ្តើម​ចូល យើង​មាន​បង​ប្អូន​យើង​ខ្លះៗ​ចាប់​ផ្តើម​ស្គាល់ ទៅ​ជា​កន្លែង​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ផ្លូវ​ចង្អៀត។ ប៉ុន្តែ ពេល​យើង​សម្រេច​ចិត្ត​តស៊ូ ពេល​យើង​សម្រេច​ចិត្ត​ចូល​តាម​ផ្លូវ​ចង្អៀត បន្តិច​ម្តងៗ​យើង​ទៅ​មុខ។ ថ្ងៃ​នេះ ដែល​យើង​ចូល​នៅ​ក្នុង​បន្ទប់​អធិដ្ឋាន​ដ៏​តូច​នេះ ជា​ព្រះវិហារ​ដែល​មាន​កន្លែង​ជ្រមុជ​ទឹក​យ៉ាង​ស្អាត ដោយសារ​ពិធី​ជ្រមុជ​ទឹក​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ចាប់​ផ្តើម​បន្តិច​ម្តងៗ។ ដំណើរ​ជីវិត​របស់​គ្រីស្ត​បរិស័ទ ដូច​ស្ត្រី​សាសន៍​សាម៉ារី​ដែល​បាន​ស្តាប់​ព្រះបន្ទូល ណែនាំ​ឱ្យ​គាត់​រក​ឃើញ​ព្រះយេស៊ូ​ជា​ទឹក​ដែល​ផ្តល់​ជីវិត។ ដូច​អ្នក​ខ្វាក់​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​គាត់​មើល​ឃើញ ដូច​លោក​ឡាសា​ដែល​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​គាត់​មាន​ជីវិត​សាជាថ្មី រហូត​ដល់​អាច​ទទួល​ជីវិត​ថ្មី​ដ៏​ពិត​ប្រាកដ​នៅ​ក្នុង​ជំនឿ …

អភិបូជា​ប្រសិទ្ធីពរ​លើ​អាគារ​សាលា​មត្តេយ្យ និង​បន្ទប់​អធិដ្ឋាន Read More »

គ្រីស្តបរិស័ទនៅពោធិតុង អធិដ្ឋាន​សម្រាប់​វិញ្ញាណក្ខន្ធលោកបូជាចារ្យដែលធ្លាប់ជួយគាំទ្រសំណង់ក្នុង​ព្រះសហគមន៍

គ្រីស្តបរិស័ទ គណៈកម្មការព្រះសហគមន៍ ព្រមទាំងអ្នកស្រី ប៉ោះ​ វ៉ារី បានរួបរួមគ្នាអធិដ្ឋាន និងប្រារព្ធពិធីអភិបូជា សម្រាប់វិញ្ញាណក្ខន្ធ លោកបូជាចារ្យ សិលា ង្វៀង ឌឺកម៉ោ ដែលជាអ្នកបានជួយគាំទ្រថវិកាសម្រាប់ការសាងសង់អាគារព្រះវិហារ សន្តសិលា ពោធិតុង និងបន្ទប់ថ្នាក់រៀនអក្ខរកម្ម ក្នុងព្រះសហគមន៍ជាយរាជធានីភ្នំពេញមួយនេះ។ ពិធីអភិជា បានប្រារព្ធក្រោមអធិបតីភាពរបស់លោកឪពុក សួន ហង្សលី ជាតំណាងពេញសិទ្ធិរបស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នាល្ងាចថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២ នេះ។ លោក សិលា ង្វៀង ឌឺកម៉ោ ជាបូជាចារ្យជាតិវៀតណាម រស់នៅសហរដ្ឋអាមេរិក បានទទួលមរណភាពកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ក្នុងជន្មាយុ ៨០ឆ្នាំ និង៥២ឆ្នាំជាបូជាចារ្យ។ លោក បានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ក្នុងក្រុមគ្រួសារ the Redemptorist Congregation។ លោកជាបូជាចារ្យ ម្នាក់ក្នុងចំណោមបូជាចារ្យបួននាក់ ដែលបានទទួលបេសកកម្មប្រកាសដំណឹងសម្រាប់ជនជាតិដើមភាគតិច​ចារ៉ាយ ក្នុងព្រះសហគមន៍ភូមិភាគ កូនទុម ប្រទេសវៀតណាម។ លោកបានទៅបំពេញបេសកកម្ម នៅសហរដ្ឋអាមេរិក នៅទីក្រុងឡុងប៊ិក …

គ្រីស្តបរិស័ទនៅពោធិតុង អធិដ្ឋាន​សម្រាប់​វិញ្ញាណក្ខន្ធលោកបូជាចារ្យដែលធ្លាប់ជួយគាំទ្រសំណង់ក្នុង​ព្រះសហគមន៍ Read More »

ព្រះសហគមន៍នឹង​បង្កើត​គណៈកម្មារសម្រាប់​ទឹក​ដី​អន្តរភូមិភាគ

ព្រះសហគមន៍​កាតូលិក​កម្ពុជា គ្រោង​នឹង​បង្កើត​គណៈកម្មារ​ សម្រាប់ទឹក​ដី​មរណសាក្សី​នៅ​ព្រះសហគមន៍តាំងគោក ក្នុង​ខេត្ត​កំពង់​ធំ ដែល​ជាចំណុច​កណ្តាល​នៃ​ប្រទេសកម្ពុជា។ ក្នុងពិធី​គោរព​អ្នកបម្រើ​ព្រះជាម្ចាស់ កាលពីពេលកន្លងទៅនេះ លោក​អភិបាល​អូលីវីយ៉េ​ ជ្មីតហស្លេ អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ស្នើ​សុំ​ឲ្យ​លោក​អភិបាល​នៃ​ភូមិភាគ​បាត់ដំបង និង​កំពង់ចាម រួម​គ្នា​ជាមួយលោក បង្កើត​ឲ្យ​មាន​កន្លែង​ពិសេស​មួយ​លើ​ទឹក​ដី​តាំង​គោក ជា​បូជនីយដ្ឋានសម្រាប់​ជំនឿ។ លោក​បន្ថែម​ថា គឺ​ដើម្បី​ឲ្យ​គ្រីស្ត​បរិស័ទ​នានា​បាន​​ស្គាល់​ប្រវត្តិសាស្ត្រ​ និង​ជំនឿ​នៃ​ព្រះសហគមន៍​កាតូលិក​កម្ពុជា​។ ព្រះសហគមន៍​តាំង​គោក ​ជាទីកន្លែងសម្រាប់ព្រះសហគមន៍​​កាតូលិកអន្តរភូមិភាគនៅ​កម្ពុជា ដែល​តំបន់នេះ ជាកន្លែង​ប្រវត្តិសាស្ត្រមួយ​ក្នុង​សម័យប៉ុលពត ដោយ​មាន​លោក​អភិបាល​ឆ្មារ សាឡាស​​និង​សហការី​បាន​ធ្លាប់​រស់នៅ​ និង​ស្លាប់​នៅ​ទីនោះ។ លោក​អភិបា​ល​ឆ្មារ សាឡាស ជា​អភិបាល​ខ្មែរ​ដំបូង​គេ ដែល​ត្រូវ​បាន​តែង​តាំង​ក្នុង​ឆ្នាំ​១៩៧៥ ហើយ​បាន​ទទួល​មរណភាព​ដោយធ្វើការ​ហួស​កំលាំង ក្នុង​ឆ្នាំ​១៩៧៧ នៅ​តំបន់​តាំង​គោក។ សព្វ​ថ្ងៃ​នេះ ព្រះសហគមន៍​កាតូលិកនៅ​កម្ពុជា បាន​បង្កើត​គណៈកម្មារ​សម្រាប់​មរណសាក្សី​ ដើម្បី​សិក្សា​ចង​ក្រង​ឯកសារ​របស់​អស់​លោក​ដែល​បាន​ស្លាប់​និង​ត្រូវ​បាន​គេ​សម្លាប់ដោយសារ​ជំនឿ​​ក្នុង​របប​ប៉ុលពត។​ «៧ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​បើក​តុលាការ​ជាផ្លូវការ​ ដោយ​មាន​លោក​បូជាចារ្យ ប៉ូល​ រឿង​ឆ័ត្រ​សិរី​ដឹកនាំ ដោយ​ចួបជុំគ្នា​ជាផ្លូវការ​ជាង៣០ដង ​​ដើម្បី​កាត់​ក្ដី​មរណសាក្សី​ដែល​ដាក់​ឈ្មោះ​នាសម័យ​នោះ​សរុប​៣៤នាក់។ ក្នុង​នោះ​មាន​លោក​ឆ្មារសាឡាស និង​សហការី​៤៣នាក់។» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ។ មាន​ប្រសាសន៍​ទៅកាន់​អង្គពិធី ដែលមាន​គ្រីស្ត​បរិស័ទ​មក​ពី​ព្រះសហគមន៍នានា​ក្នុង​ប្រទេស​កម្ពុជា ប្រមាណ​ជាង​១៥០០នាក់ លោកអភិបាល​បន្ថែម​ថា ព្រះសហគមន៍កម្ពុជា​ត្រូវ​ត្រៀម​ខ្លួនជាមុន​ដើម្បី​ទទួល​មរណសាក្សី​នៅ​កម្ពុជា ប្រសិន​បើ​សន្ត​អសនៈ​យល់​ព្រម​តែងតាំង​មរណសាក្សីឱ្យ​យើង។ នៅ​ក្នុង​ដី​របស់​ព្រះសហគមន៍​តាំង​គោក មាន​បន្សល់​ទុក​គ្រែ​មួយ​ដែល​គ្រីស្ត​បរិស័ទ​អះអាង​ថា ជា​គ្រែ​ដែល​លោកអភិបាល​ឆ្មារ សាឡាស …

ព្រះសហគមន៍នឹង​បង្កើត​គណៈកម្មារសម្រាប់​ទឹក​ដី​អន្តរភូមិភាគ Read More »

វេទិកា​ជជែក​ពិភាក្សា​ជួយ​ដល់​យុវជន​ឲ្យក្លាហាន

មណ្ឌល​និស្សិត​នៃ​ព្រះ​សហគមន៍​កាតូលិក​បាន​បង្កើត​វេទិកា​ជជែក​វែក​ញែក​ស្ដីពី​ «ការ​អប់រំពីចម្ងាយ​(តាមប្រព័ន្ធអនឡាញ)​ នៅកម្ពុជា​បាន​ផ្ដល់​ផល​ល្អជាង​ផល​ប៉ះ​ពាល់​» ដែល​មាន​សិស្ស​និស្សិត​២ក្រុម​ដែល​ ចូល​រួម​គឺ​មានក្រុម​​មតិស្រប​ និងក្រុមមតិបដិសេធ​ នារសៀលថ្ងៃទី​៣១ ​ខែកក្កដា​​ ឆ្នាំ២០២២​។ លោកប៊ុន សុបិន្ត គណៈគ្រប់គ្រង មណ្ឌលនិស្សិតនៃព្រះសហគមន៍កា បាន​ឲ្យដឹងថា វេទិកាជជែកវែកញែកនេះ​ គឺជា​វេទិកា​សេរីមួយ​ ផ្ដល់ឱកាសឲ្យនិស្សិតប្រើប្រាស់សមត្ថភាព ភាពក្លាហាន សាមគ្គីជាក្រុម ហ៊ាន​បញ្ចេញ​មតិយោបល់ ទស្សនៈគាំទ្រឬបដិសេធទៅលើ ប្រធាន​បទ​ និងចេះពិចារណា​ វិភាគដោយផ្អែកទៅលើសីលធម៌ គុណធម៌ អំណះអំណាង និងការស្រាវជ្រាវជាចម្បង។ មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិកកម្ពុជាបានកកើតឡើងតាំងពីឆ្នាំ១៩៩៩ ដើម្បីទទួលឲ្យស្នាក់នៅ និង​អាហា​រូបករណ៍ដល់និស្សិតដែលមកពីបណ្ដាខេត្តមួយចំនួនរបស់ព្រះសហគមន៍កាតូលិក​នៅក្នុង​ប្រទេស​កម្ពុជា តាម​​សកលវិទ្យាល័យនានា​ក្នុងរាជធានីភ្នំពេញ។   ជាមួយនឹងភាពរីករាយបន្ទាប់ទទួលជ័យជំនះលេខមួយនៅក្នុងកម្មវិធីជជែកវែកញែក កញ្ញា កេត ស្រីពៅ តំណាង​ក្រុមបដិសេធ បាននិយាយថា ក្រុម​របស់​នាង​ពិតជា​​មានមោទនភាពចំពោះ​ជ័យលាភី​នេះ ព្រោះ​​ការសហការគ្នា និងរួមគ្នាជាគំនិតតែមួយ។ និស្សិតឆ្នាំទី២រូបនេះបន្តថា រាល់​ឯកសារ​ស្រាវជ្រាវ​និស្សិត​របស់​យើងនៅ​មាន​កម្រិត ដោយសារ​ឯកសារ​ភាគ​ច្រើន​​​ជា​ភាសា​បរទេស ដែល​ធ្វើ​ឲ្យ​ដំណើរ​ការ​យឺត​។ ស្រីពៅ «ឯកសារជាភាសាបរទេស មក​បក​ប្រែ​ដើម្បី​បញ្ជូល​អត្ថន័យលាយគ្នាជាមួយឯកសារនៃប្រទេសកម្ពុជា ដើម្បីឲ្យមានភាព ច្បាស់លាស់ដែលអាច​ក្រុមនាងខ្ញុំលើកឡើង​ជា​ទឡ្ហី​ករណ៍។» ស្រីពៅបាន​ឲ្យដឹងថា​កម្មវិធី​នេះ បានជួយ​ដល់​រូប​នាង​ ឲ្យមានភាពក្លាហាន ហើយ​នាង​នឹង​ព្យាយាមអភិវឌ្ឍ សមត្ថភាព​ខ្លួនឯងទៅតាមការ​វាយ​តម្លៃ​របស់​គណៈកម្មាសម្រាប់​​ពេលអនាគត។ …

វេទិកា​ជជែក​ពិភាក្សា​ជួយ​ដល់​យុវជន​ឲ្យក្លាហាន Read More »

បម្រើ​ព្រះសហគមន៍​គឺ​ដោយ​ក្តីស្រឡាញ់​

យុវជនប្រមាណ​ជា១០០នាក់ ដែល​ជា​​​ប្រធាន និង​អនុប្រធាន​យុវជន យុវនារី នៃ​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ ចួប​ជុំ​គ្នា ដើម្បីរិះគិត​អំពី​បទ​ពិសោធ​នៃការ​បម្រើ​និង​រៀន​អំពី​ការលើកទឹកចិត្តគ្នា។ «​យើង​​​ជាគ្រីស្ត​បរិស័ទ​ម្នាក់​ៗ​មាន​តួនាទី​បម្រើ​ព្រះសហគមន៍​​និង​អ្នក​ជុំ​វិញ​យើង​ ដោយ​មិន​គិត​ពី​ផល​ចំណេញ​ខ្លួនឯង​។» យុវជន សុខ​ ចន្នី មកពី​ព្រះសហគមន៍​ពោធិ៍ចិនតុង​នៃមណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មីបាន​លើក​ឡើង​យ៉ាងនេះ នៅក្នុង​ជំនួប​ធ្វើ​ឡើង​កាលពីថ្ងៃទី​២៩-៣១ ខែ​កក្កដា​កន្លងទៅ នៅ​ព្រះវិហារ​សន្ត​មីកាអែល​ ក្រុង​កំពង់សោម​ ខេត្ត​ព្រះសីហនុ ភាគ​ខាង​លិចនៃ​ប្រទេស​កម្ពុជា។ ចន្នី បាន​ឲ្យដឹងថា ក្នុងកម្មវិធី​នេះ មាន​​ប្រធាន​បទ​ជាច្រើន​​ដែល​ជួយ​ដល់​រូប​គាត់​ឲ្យ​យល់ដឹង​បន្ថែម​អំពី​ជីវិត​នៃការ​បម្រើ​។  ចន្នីបន្ថែម «​ជីវិត​ជាការ​លះបង់​ ហេតុនេះយើង​​នឹង​​បន្ត​ធ្វើ​ដើម្បី​ព្រះជាម្ចាស់និង​អ្នក​ដែល​នៅជុំវិញ​យើង​ ដោយ​​កុំ​ខ្វល់​នឹង​អ្នក​ដែល​គិត​អវិជ្ជមានពីយើង។»​ កម្មវិធី​នេះ រៀបចំ​ឡើង​ក្រោម​ប្រធានបទ​ “យុវជនជាកម្លាំងរបស់ព្រះសហគមន៍ គឺត្រូវបម្រើដោយមានចិត្តស្រឡាញ់”​។ លោក​ស៊ាន់ សារឿន​ ប្រធាន​ការិយាល័យ​យុវជន ជំទង់ កុមារ និង​គ្រួសារ​បាន​ឱ្យ​ដឹង​ថា ការជួបជុំ​និង​ចែក​រំលែក​ពិសោធន៍​ទៅវិញទៅមក ជា​កម្លាំង​ម្យ៉ាង​នាំ​ឲ្យ​​កិច្ចការ​បម្រើព្រះសហគមន៍​បាន​ទៅមុខ។ លោក​ប្រធាន​ការិយាល័យ​បញ្ជាក់​ទៀត​ថា យុវ​ជន​យើង​បម្រើ​ដោយ​សេចក្ដីស្រឡាញ់ និង​ជំនឿ ប៉ុន្តែ​ពេល​ខ្លះ​មាន​ការ​បាក់​ទឹក​ចិត្ត​ និង​ពេល​ខ្លះ​អស់​សង្ឃឹម​ ជាពិសេស​នៅ​ក្នុង​​បរិបទ​កូវីដ-១៩។ លោក​បន្ថែម​ថា ការ​ចែក​រំលែក​អំពី​បទពិសោធក្នុង​បរិបទកូវីដនេះ​​ឱ្យ​យើង​ចេះ​តស៊ូ រក​គ្រប់​មធ្យោបាយនូវ​អ្វី​ដែល​ថ្មី​ ដើម្បី​ឱ្យ​ក្ដី​ស្រមៃទៅមុខ ​អាច​​​រស់នៅក្នុង​ស្ថានភាព​កូវីដ។​ នៅ​ក្នុងអំឡុង​ពេល​ជំងឺ​រាតត្បាត​ ការិយាល័យ​កុមារ​ ជំទង់ យុវជន​និង​គ្រួសារ​ បាន​ចួប​ប្រជុំ​គ្នា​តាម​រយៈ​​ប្រព័ន្ធ​អ៊ីធឺណិត​ជាច្រើន​ដង …

បម្រើ​ព្រះសហគមន៍​គឺ​ដោយ​ក្តីស្រឡាញ់​ Read More »

ប្រេងផ្តល់​កម្លាំង​ដល់​ចាស់ជរា

គ្រីស្ត​បរិស័ទកាតូលិកដែល​ជា​ជន​​​ចាស់ជរា ​និងអ្នកជំងឺ​ចំនួន​៥០នាក់​បាន​មក​ចូលរួម​ទទួល​ប្រេង​ផ្តល់​កម្លាំង​សម្រាប់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​រួម​ជាមួយ​ជំនឿ ពី​លោក​បូជាចារ្យ ប៉ូល​រឿង ឆ័ត្រសិរី កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា​ខាង​មុខនេះ​នៅព្រះវិហារ​សន្តយ៉ូសែប(ផ្សារតូច)នារាជ​ធានី​ភ្នំពេញ។​ តាមប្រសាសន៍របស់លោក រឿង ឆ័ត្រសិរី បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​កម្មភាព​ភ្នំពេញខាង​ជើង និង​ជាអធបតីក្នុងពិធីនេះបានលើកឡើងថា ប្រេងដែលត្រូវលាបជូនលោកតា លោកយាយនាពេលនេះគឺ ជួយឲ្យពួកគាត់​ធ្វើដំណើរទៅមុខដោយក្តីសង្ឃឹម ឬក៏ជួយឲ្យយើងនឹកឃើញពីការត្រៀមខ្លួនជួបជាមួយព្រះជាម្ចាស់នៅពេលខាងមុខ។ ប្រេង​ដែល​លោក​បូជាចារ្យ​បាន​លាប​ជូន​ចាស់​ជរា គឺ​ជា​ប្រេង​អូលីវ ដែល​ត្រូវ​បាន​ប្រសិទ្ធពរ​ដោយ​លោកអភិបាល​ ក្លាយជា​ប្រេង​ពិសិដ្ឋ​ ជា​សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​ព្រះជាម្ចាស់​គង់នៅជាមួយ​មនុស្សលោកតាម​រយៈ​អគ្គសញ្ញា។ អគ្គសញ្ញាលាបប្រេង ជាអគ្គសញ្ញាមួយក្នុង​​ប្រពៃណីរបស់ព្រះសហគមន៍កាតូលិក​ គឺជាប្រេងផ្តល់កម្លាំង ជាពិសេសសំរាប់អ្នកទន់ខ្សោយ ឬអ្នកដែលកំពុងមានជំងឺ ដោយ​ធ្វើ​ក្នុងព្រះនាម​ព្រះជាម្ចាស់ (យក ៥,១៣-១៦)។ ស្ត្រី​វ័យ​៧០​ឆ្នាំ អង្គុយលើរទេះរុញ ព្រោះជើងទាំងពីរពិកាដោយសារគ្រោះថ្នាក់ចរាចរណ៍ ​ ឈ្មោះនូ រំពឹង បានពោលឡើង​ថា​ «ខ្ញុំពិការជើង តែខ្ញុំមិនពិការជំនឿទេ។ ខ្ញុំមកព្រះវិហាជារៀងរាល់ថ្ងៃអាទិត្យដោយសាររទេះមួយនេះ ដើម្បីស្តាប់ព្រះបន្ទូល និងអធិដ្ឋាន។» ស្ត្រី​រូប​នេះ​បន្ថែម​ថា «ខ្ញុំធូស្រាលក្នុងចិត្ត មានកម្លាំង លែងខ្វាយខ្វល់ជំងឺដង្កាត់អ្វីទាំងអស់ ហើយអ្វីដែលកាន់តែពិសេសនោះ ខាងផ្លូវវិញ្ញាណរបស់យើងកាន់រឹងមាំ»។ ការទទួលប្រេងក្នុងថ្ងៃនេះ គឺមានអត្តន័យណាស់សំរាប់បងប្អូនគ្រីស្តបរិស័ទ។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​ស្រី​ឆ្មារ យូ ប្រាដក ជាគ្រីស្តបរិស័ទមា្នក់កំពុង​តស៊ូ​ខ្លាំង​ជាមួយ​ជំងឺ​មហារីក​បាន​ឲ្យដឹងថា «ប្រេងបានជួយរំលឹកខ្ញុំ និងគ្រីស្តបរិស័ទដទៀត …

ប្រេងផ្តល់​កម្លាំង​ដល់​ចាស់ជរា Read More »

Subscribe to our newsletter

Don't miss new updates on your email