លោកអភិបាលអូលីវីយ៉េ រំលឹកអំពីអត្តសញ្ញាណរបស់គ្រីស្តបរិស័ទ
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍ថា ពេលយើងក្លាយជាគ្រីស្តបរិស័ទ យើងត្រូវដឹងថា យើងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងជាព្រះកាយព្រះគ្រីស្ត និងយើងជាវិហាររបស់ព្រះជាម្ចាស់។ «នេះគឺជាអត្តសញ្ញាណរបស់យើងដែលជាគ្រីស្តបរិស័ទ។» លោកអភិបាលបញ្ជាក់។ លោកបានរំលឹកគ្រីស្តបរិស័ទទាំងអស់ ដែលបានចូលរួមក្នុងពិធីអគ្គសញ្ញាលាបថ្ងាសនៅមណ្ឌលសកម្មភាពតាកែវ ដូច្នេះថា ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យក្លាយជាបុត្រធីតារបស់ព្រះអង្គ ដែលកោតខ្លាចព្រះបិតា គឺគោរពព្រះអង្គគ្រប់ពេល មិនគ្រាន់តែពេលមកវិហារនោះទេ។ យើងមិនមែនជាប្រជាជនធម្មតាទេ ព្រោះពេលទទួលព្រះកាយព្រះគ្រីស្ត គឺយើងជាបងប្អូននឹងគ្នា យើងជាព្រះកាយព្រះគ្រីស្ត ក្នុងចំណោមព្រះសហគមន៍នានាក្នុងពិភពលោក។ លោកបញ្ជាក់បន្ថែម។ ក្នុងនោះដែរ លោកអភិបាលបានពន្យល់ទៀតថា យើងជាវិហាររបស់ព្រះជាម្ចាស់ គឺជីវិតរបស់ខ្លួនយើងផ្ទាល់ជារូបកាយដ៏សក្ការៈ ដែលមានព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅជាមួយ។ ក្នុងពិធីកាលពីថ្ងៃទី២៦ ខែមិថុនានេះ មានគ្រីស្តបរិស័ទទទួលអគ្គសញ្ញាលាបថ្ងាសចំនួន១១០នាក់ ដែលមកពីព្រះសហគមន៍ចំនួន៨ក្នុងមណ្ឌលសកម្មភាពតាកែវ។ កម្មវិធីនេះ បានធ្វើឡើងនៅព្រះសហគមន៍សន្តីម៉ារីញញឹម-ចំការទៀង ក្នុងឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ទៅកាន់បេក្ខជនទៀតថា ព្រះវិញ្ញាណណែនាំយើងក្នុងជីវិតប្រចាំថ្ងៃ។ លោកសង្កត់ធ្ងន់ថា «អត់មាននរណាម្នាក់មានអំណោយទានស្មើសូន្យទេ គឺមានតែអ្នកខ្ជិល ដែលមិនចេះមើលអំណោយទានរបស់ខ្លួនប៉ុណ្ណោះ។» លោកអភិបាលបានបន្ថែម ក្នុងជីវិតជាគ្រីស្តបរិស័ទ យើងខុសពីសាសនាឯទៀត ដោយសារតែយើងមានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដូច្នេះ «របៀបដែលយើងរស់នៅ របៀបដែលយើងដឹកនាំត្រូវតែជារបៀបប្លែក… ដោយចាប់អារម្មណ៍ពីមនុស្សម្នាក់ៗ តើអ្នកនោះត្រូវការអ្វីខ្លះដើម្បីឲ្យគាត់ជោគជ័យក្នុងជីវិតផ្ទាល់ខ្លួន […]
លោកអភិបាលអូលីវីយ៉េ រំលឹកអំពីអត្តសញ្ញាណរបស់គ្រីស្តបរិស័ទ Read More »










