ពត៌មាន

លោកបូជាចារ្យ ខ័នរុយ ឃេវិន ៖ «កូវីដ១៩ ធ្វើឱ្យមនុស្សមានសម្ពាធផ្លូវចិត្ត»

លោកបូជាចារ្យ ខ័នរុយ ឃេវិន អ្នកទទួលខុសត្រូវអង្គការម៉ារីណុល និងជាប្រធានកម្មវិធីម៉ារីណុលដើម្បីសុខភាពផ្លូវចិត្ត បាន​លើកឡើងថា សុខភាពផ្លូវចិត្តនៅក្នុងបរិបទកូវីដ១៩នេះ គឺ​ជាកត្តាសំ​ខាន់ដែលកើតមាន​លើ​​បុគ្គលផ្ទាល់ខ្លួន ក៏ដូចជាសង្គមផងដែរ។ លោកបូជាចារ្យ ឃេវិន បាន​ថ្លែងឡើងដូចនេះ​​កាល​ពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ ជាមួយនឹង​ក្រុមការងារការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក។ លោក​បានបញ្ជាក់ថា ៖ «ក្នុងអំឡុងនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩នេះ អ្វីដែលខ្ញុំបានមើលឃើញ និងមានក្ដីបារម្ភនៅក្នុងសហគមន៍គឺ បញ្ហាសុខភាពផ្លូវចិត្ត ព្រោះកង្វះនូវសេចក្ដីត្រូវការមូលដ្ឋាន (ម្ហូបអាហារ) និងសម្ភារអនាម័យ ជាបញ្ហាចាំបាច់នៅក្នុងសម័យកូវីដ១៩នេះ»។ លោក​បូជាចារ្យរូបនេះ បាន​បន្តថា ប្រជាជនមួយចំនួនធំនៅតាមសហគមន៍មានការព្រួយបារម្ភច្រើនអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាបញ្ហាមួយផ្នែក ហើយមួយផ្នែកទៀតគឺ​ការ​ភ័យបារម្ភ​ ដោយសារការ​ទទួលនូវ​ព័ត៌មានក្លែងក្លាយដែលនាំឱ្យមានភាពច្របូកច្របល់។ លោកថា៖ «ស្ថានភាពដែលកំពុងប្រឈមខ្លាំងគឺធ្លាក់ទៅលើ កម្មកររោងចក្រ ពលករចំណាកស្រុកដែលទើបតែត្រឡប់មកពីក្រៅប្រទេស និងប្រជាជនក្រីក្រ»។ លោកបូជាចារ្យ ឃេវិន បាន​បន្ថែមទៀតថា ចំពោះយុវជន និងកុមារ ការសិក្សាជារឿងចាំបាច់បំផុត ប៉ុន្តែពួកគាត់មិនអាចទៅសាលាបាន ហើយរយៈពេលជាងមួយឆ្នាំមកនេះការសិក្សារបស់សិស្សសាលាមិនទៀងទាត់ រីឯការៀនតាមអនឡាញក៏ផ្ដល់ផលលំបាកចំពោះយុវជន និងកុមារនៅកម្ពុជាផងដែរ។ លោកថា ៖ «កត្តាទាំងនេះហើយ ជា​ផលប៉ះពាល់ ជាសម្ពាធផ្លូវចិត្តចំពោះកុមារ យុវជន និងអាណាព្យាបាលរបស់សិស្ស»។ កញ្ញា គឹម …

លោកបូជាចារ្យ ខ័នរុយ ឃេវិន ៖ «កូវីដ១៩ ធ្វើឱ្យមនុស្សមានសម្ពាធផ្លូវចិត្ត» Read More »

លោក​អភិបាល​អូលីវីយ៉េ ៖ ក្នុងបរិបទមេរោគកូវីដ១៩​ ​គ្រីស្ត​បរិស័ទម្នាក់ៗត្រូវដើរនាទីជាសង្គហៈ

លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានកោះហៅប្រជុំបន្ទាន់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម   ZOOM ក្នុងនោះ​រួមមាន លោកបូជាចារ្យ ទទួលខុសព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាព ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង និងភ្នំពេញថ្មី និង អង្គការការីតាសកម្ពុជា ព្រមទាំងការិយាល័យមួយចំនួនមាន សុខភាព យុវជន និងការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា រួមទាំង​គណៈកម្មការស្វាគមន៍ភ្នំពេញថ្មី។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងរិះគិតបន្ទាន់ ដើម្បីឆ្លើយតបចំពោះសេចក្តីត្រូវ​ការរបស់ បងប្អូន ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារមេរោគឆ្លងកូវីដ-១៩។ លោកបូជាចារ្យតាមណ្ឌលនីមួយៗបានជំរាបជូនផែនការដែលបានគ្រោងតាមព្រះសហគមន៍នីមួយៗ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះអង្គការការីតាសក៏បានត្រៀមជាស្រេចដែរ​។ ក្នុងអង្គប្រជុំលោកអភិបាលអូលីវីយ៉េ ក៏បានរំឭកបន្ថែម សូមឲ្យលោកបូជាចារ្យ បំពេញកិច្ចការទាំងអស់នេះតាមជាក់ស្តែង ជាពិសេសលើកទឹកចិត្ត គ្រីស្តបរិស័ទគ្រប់រូប ឲ្យបំពេញតួនាទី បំពេញកិច្ចការសង្គហៈ នៅតាមកន្លែងដែលខ្លួនរស់ជាក់ស្តែង «ម្នាក់ៗត្រូវដើរតួនាទីជាសង្គហៈ» និងរស់នៅ ដោយអនុវត្តដូចព្រះសហគមន៍ដើមដំបូង។    សូមជំរាបថា កាលពី​ថ្ងៃទី​១១ មេសា ២០២១  ក្នុងសារពិសេសមួយ ​ផ្ញើជូនលោកបូជាចារ្យ និងគ្រីស្ត​បរិស័ទ​​នៅ​ក្នុង​ភូមិភាគ​​ភ្នំពេញ ​លោក​អភិបាល អូលីវីយ៉េ  មានប្រសាសន៍ថា៖ «ប្រសិនបើយើងនៅស្ងៀមស្ងាត់មានន័យថាយើងមិនអើពើ ប្រសិនបើយើងមិនអើពើ និង​ចាប់អារម្មណ៍ …

លោក​អភិបាល​អូលីវីយ៉េ ៖ ក្នុងបរិបទមេរោគកូវីដ១៩​ ​គ្រីស្ត​បរិស័ទម្នាក់ៗត្រូវដើរនាទីជាសង្គហៈ Read More »

​អន្តរ​សាសនា​ ជាផ្លូវ​មួយ​នៃ​សន្តិភាព

“​សកម្មភាព​អន្តរ​សាសនា​ ជាផ្លូវ​មួយ​យ៉ាង​ពិសេស​​ដើម្បី​កសាង​សន្តិភាព​ និង​សុខដុមរមនា​​នៅក្នុង​សង្គម” នេះជា​របាយការណ៍​ស្តីអំពីសកម្មភាព​​អន្តរសាសនាក្នុងភូមិភាគ​ភ្នំពេញ ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃទី​៧ មេសា ២០២០នេះ​។ យោង​តាម​របាយការណ៍ បាន​សរសេរថា សុខដុមរមនា សុខសន្តិភាព កិច្ចសន្ទនា ការ​ចែក​រំលែក​គុណតម្លៃ​នៃ​ជីវិត​ខាង​ផ្លូវវិញ្ញាណ គឺជា​បេសកកម្ម​របស់​យើង​ជា​សាសនទូត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ នៅ​ក្នុង​នោះ​ផងដែរ ព្រះសហគមន៍​កាតូលិក​ទទួល​បានបែបបទ​នៃ​ការ​សន្ទនា​ចំនួន​៤ប្រភេទគឺ កិច្ចសន្ទនាតាម​រយៈជីវិត កិច្ចសន្ទនា​តាមរយៈ​​សកម្មភា​ព កិច្ចសន្ទនានៃ​ការផ្លាស់​ប្ដូរទេវវិទ្យា និង​កិច្ចសន្ទនា​នៃការ​ផ្លាស់​ប្ដូរ​បទពិសោធ​​សាសនា។ នៅ​ក្នុង​កិច្ច​សន្ទនាតាមរយៈជីវិត​គឺ​សំដៅ​ដល់​​វិស័យ​អប់រំ​ ដែលផ្តោត​លើភាតរភាព និង​បរិយាបន្ន​អប់រំ​​ ដែល​​​មាន​សាលាមត្តេយ្យ​ចំនួន​២៧​ សាលាបឋមសិក្សា​ចំនួន២ វិទ្យាល័យចំណេះទូទៅ​១ វិទ្យាល័យ​ចំណេះ​ដឹងទូទៅនិង​បច្ចេកទេស​ចំនួន១ និង​វិទ្យាស្ថាន​ចំនួន​១ បាន​ផ្ដល់ឱកាសពិសេសដើម្បធ្វើការ និង​រៀនសូត្ររួមជាមួយគ្នា ​ទាំងពុទ្ធបរិស័ទ​ និង​គ្រីស្ត​បរិស័ទ​កាតូលិក។ ជាមួយ​គ្នានេះ ព្រះសហគមន៍​កាតូលិក​បាន​បង្កើត​ភូមិ​សុខសាន្ត ដែល​ក្នុងនោះ​មាន​មណ្ឌល​ថែរក្សា​កុមារ​ដែល​មាន​ពិការភាព​ ​មជ្ឈមណ្ឌល​សិប្បកម្មដែលមានជន​មានពិការភាព​ ​ក្រុម​គ្រួសារ​អ្នក​រស់នៅជាមួយ​មេរោគអេដស៍ ចាស់ជរា​ដែល​​​ក្រុមគ្រួសារ​បោះបង់ចោល មាន​ទាំងគ្រីស្ត​បរិស័ទ​កាតូលិក មាន​ទាំង​ពុទ្ធសាសនិក​។ ម្យ៉ាង​វិញទៀត កិច្ចសន្ទនា​តាម​រយៈសកម្មភា​ព​ ដែល​សាសនា​ធំៗ​ចំនួន​៣​តែង​ធ្វើ​រួម​គ្នា នៅ​ក្នុង​ឱកាស​បុណ្យ​ព្រះយេស៊ូ​ប្រសូតនៅ​តាម​ពន្ធនាគារនានា​ ការ​ជួប​ជុំ​ជាមួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍ ការ​ចុះសួរ​សុខ​ទុក្ខ​គ្នាទៅ​វិញ​ទៅ​មក​រវាង​ព្រះសហគមន៍​និង​វត្ត​នៃ​ព្រះពុទ្ធ​សាសនា និង​ឥស្លាម​សាសនាជាដើម ញ៉ាំង​ឲ្យ​មាន«​បទពិសោធ​​ល្អខាងស្មារតី និងក្នុងសាមគ្គី​ភាពជាក់ស្តែង»រវាង​គ្នានិង​គ្នា និង​បង្កើត​ឲ្យមាន​សន្តិភាព និង​ ​សុខដុម​រមនា​នៅក្នុង​សង្គម​កម្ពុជា​របស់​យើង​សព្វថ្ងៃ។     របាយការណ៍​ដដែល​នោះ បន្ថែម​ទៀតថា …

​អន្តរ​សាសនា​ ជាផ្លូវ​មួយ​នៃ​សន្តិភាព Read More »

គ្រួសារធ្វើចត្តាឡីស័ក ទទួលគ្រឿងឧបភោគពីព្រះសហគមន៍

តំណាង​គ្រីស្ត​បរិស័ទ​ព្រះ​សហគមន៍​ចំការ​ទៀង ព្រះ​វិហារ​សន្តី​ម៉ារី​ញញឹម ឃុំគុស​ ស្រុកត្រាំកក់​ ខេត្ត​តាកែវ​  ដឹក​​នាំដោយ​លោកអភិបាល​ អូលីវីយ៉េ​ ជ្មិត​ហស្លេរ​ អភិបាល​​​ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភ្នំពេញ​​ បានអញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​ដែល​កំពុង​ជាប់​ចត្តាឡីស័ក​​ ចំនួន​ ៦គ្រួសារ​ ​ដែល​ស្ថិត​នៅក្នុងភូមិត្រពាំងព្រីង​ ឃុំគុស​ ស្រុកត្រាំកក់​ ខេត្ត​តាកែវ នា​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ២០២១នេះ​។ នៅ​ក្នុង​កិច្ច​ចុះសួរសុខទុក្ខនេះ ​លោកអភិបាល អូលីវីយ៉េ​​ក៏​បាន​ផ្ដល់​អនុសាសន៍​ដើម្បី​លើក​ទឹកចិត្ត​​ និង​ណែនាំ​អំពី​របៀប​រក្សា​អនាម័យ​ ការថែទាំ​សុខភាព​​ និង​ជូនពរ​ដល់​គ្រួសារ​ជាប់​​​ចត្តាឡីស័ក​ទាំង​អស់ ឱ្យជៀសផុតពីជំងឺកូវីត១៩នេះ​ និង​សូម​ទទួល​បាន​សុខភាព​ល្អ​​ ជាពិសេស​សូមព្រះជាម្ចាស់ប្រទានពរដល់ពួកគាត់។ លោក​ តែ មុន្នីរតនា នាយក​ការិយាល័យកសិកម្ម​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ក្រសួង​ការពារជាតិ និង​ជា​សមាជិក​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ភូមិគុស និង​ភូមិ​ចំការទៀង មាន​ប្រសាសន៍​សម្ដែង​នូវ​ក្ដី​រំភើប​ ចំពោះ​កិច្ច​ការ​សប្បុរស​របស់​ព្រះសហគមន៍​ចំពោះ​គ្រួសារ​ក្រីក្រ។ លោក​រតនាមាន​ប្រសាសន៍​ថា «នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ពួកគាត់​ដែល​កំពុង​ធ្វើ​ចត្តាឡឺស័ក​ឱ្យ​កម្លាំង​ចិត្ត កាត់​បន្ថយ​ការ​ភ័យ​ខ្លាច និង​មាន​សេចក្ដី​សង្ឃឹម​ឡើងវិញ ព្រោះ​អ្នក​ទាំងនោះ​សុទ្ធ​តែជាអ្នក​ក្រីក្រ​»។ លោក​បន្ថែម​ថា ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័កប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​អភិបាល​ខេត្ត​​ក៏​បាន​ចុះ​មកសួរសុខទុក្ខ​និងបាន​នាំ​យក​អំណោយ​មក​ជូន​ពួកគាត់​ដែរ។   សម្ភារ​ដែល​ព្រះសហគមន៍​បាន​ជូន​ដល់​គ្រួសារ​នីមួយៗ រួមមាន អង្ករ​៥០គីឡូក្រាម​ មាន់​២ក្បាល​ និងសាច់​ជ្រូក មី​១កេស​ ត្រីខ​១យួរ ស្វាយ​១០គីឡូក្រាម ទឹកសុទ្ធ​១កេស ពងមាន់​ …

គ្រួសារធ្វើចត្តាឡីស័ក ទទួលគ្រឿងឧបភោគពីព្រះសហគមន៍ Read More »

លោក​អភិបាលអូលីវីយ៉េអំពាវនាវ​ឱ្យ​គ្រីស្ត​បរិស័ទ​សូត្រ​ផ្គាំ​ព្រះមាលា​

លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ បាន​អំពាវនាវ​​ឱ្យ​គ្រីស្ត​បរិស័ទនៅ​ភូមិ​ភាគ​ភ្នំពេ​ញ​ទាំងមូលរួប​​​រួម​គ្នា​អធិដ្ឋាន​ផ្គាំ​ព្រះ​មាលា​ ជាមួយ​ក្រុម​គ្រួសារ​សាឡេស៊ាន​ដុន​បូស្កូ នា​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ២០២១​នេះ​ ដើម្បី​អធិដ្ឋាន​សម្រាប់​ប្រទេស​ភូមាដែល​កំពុង​រង​ទុក្ខលំបាក​យ៉ាង​ខ្លាំង។ លោក​អភិបាលថា ការអធិដ្ឋាន​ដោយ​ទូល​អង្វរ​ព្រះជាម្ចាស់​​បំភ្លឺ​អ្នក​ដឹក​នាំ​ប្រទេ​ស​​​ភូមា ​អាច​រក​ឃើញ​សេចក្ដី​សុខសាន្ត​ដ៏ពិត​ប្រាកដ។​ នៅក្នុង​សេចក្ដី​អំពាវនាវ​នេះ​ដែរ លោកអូលីវីយ៉េបាន​ណែនាំ​ថា ៖ «យើង​អធិដ្ឋាន​សម្រាប់​ព្រះ​សហ​គ​មន៍​នៅ​ប្រទេស​ភូមា​ដែល​ខិត​ខំ​ធ្វើ​ដំណើរ​រួម​ជាមួយ​ប្រជា​ជន​ ឱ្យ​ប្រជាជន​មានជីវិត​ហើ​យ​ជា​​ជីវិត​ដ៏​បរិបូរណ៌​ដែលបាន​មកពី​ព្រះ​យេស៊ូ​ផ្ទាល់​»។ នៅក្នុង​ឱកាស​​ស្នើ​ឱ្យ​គ្រីស្ត​បរិស័ទ​អធិដ្ឋានផ្គាំ​ព្រះ​មាលា​​នេះ​ដែរ យុវជន​ សាខន ស៊ីម៉ូន បាន​និ​យា​យថា ការ​អធិដ្ឋាន​ផ្គាំព្រះមាលា គឺជា​វិធី​មួយ​ដែល​លោក​ចូល​ចិត្ត ព្រោះ​ការធិដ្ឋាន​​​តាម​របៀ​ប​​នេះ​​នឹង​​ជួយ​​សម្រួលក៏​ដូចជា​ជួយ​ផ្សះផ្សារផ្លូវចិត្ត​។ លោក ស៊ីម៉ូន​បន្តថា ៖ «សព្វថ្ងៃ​យើង​ដឹង​ហើយ​ថា​ប្រជាជន​ភូមា​ត្រូវ​បានពួក​យោធា​​សម្លាប់​រាប់​រយនាក់ ដូច្នេះ​ការអធិដ្ឋាន​នេះ​សង្ឃឹម​ថា​ជួយ​ឱ្យ​ថ្នាក់​ដឹកនាំ​ភូមា​មាន​ការ​កែ​ប្រែ​ចិត្ត»។ គ្រីស្ត​បរិស័ទ​​មកពី​ខេត្ត​មណ្ឌលគីរី​​រូបនេះ បាន​បន្ថែម​ថា ​​ក្នុង​​នាម​ជា​គ្រីស្ត​បរិស័ទ​លោក​មិន​អាច​ទ្រាំមើល​ទង្វើ​របស់​រដ្ឋា​ភិបាល​ភូមា​ដែល​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​ ​ហើយដូច​​ការ​មើល​ឃើញ​រប​ស់​​យើង ព្រះនាង​ម៉ារី ជាមាតា​នៃ​សន្តិភាព ដូច្នេះ​ការ​អធិដ្ឋាន​ផ្គាំ​ក៏​ជាវិធីមួយ​ទូលសូម​សន្តិ​ភាព​ដែរ។ យុវជន​ស៊ីម៉ូន បាន​បញ្ជាក់​ថា ៖ «ក្រៅ​ពី​ការ​អង្វរ​សូម​សន្តិភាព​សម្រាប់​ភូមា ការអធិដ្ឋាន​ផ្គាំ​ដោ​យ​សូត្រ​ធម៌​ព្រះនាង​ម៉ារី​ដដែល​ៗ​​​ច្រើន​លើក​ច្រើន​សារ​ គឺ​បង្រៀន​ឱ្យ​ខ្ញុំ​ចេះ​អត់​ធ្មត់​ថែមទៀត​ដែ​ល​​ធ្វើ​ឱ្យ​ចិត្ត​យើង​ស្ងប់ដូច​ធ្វើ​សម្មាធិដែរ​»។ ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ តែង​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ស្ថាន​ភាព​នានា​ដែល​បាន​​​កើត​មាន​ឡើង​ចំពោះ​សង្គម ព្រះសហគមន៍ ក៏​ដូចជា​ពិភព​លោក​ទាំងមូល ជាពិសេស​ចំពោះ​​​អ្នក​តូច​តាច។ ជាពិសេស​ក្នុង​ស្ថានភាព​បច្ចុប្បនេះ​ដែល​ប្រជាជន ក៏ដូចជា​ព្រះសហគមន៍​​​នៅ​​ប្រទេ​សភូមា​កំពុង​ជួប​នូវ​ទុក្ខ​លំបាក​យ៉ាងធ្ងន់​ធ្ងរ៕

​សាលាអប់រំពិសេស ​អនុវត្តន៍​ការ​​បង្រៀន​សិស្ស​តាម​របៀប​ថ្មី

«សាលាអប់រំពិសេស» ជាកម្មវិធីមួយផ្នែករបស់ព្រះសហគមន៍កាតូលិកព្រះវិហារព្រះកុមារយេស៊ូ បឹង​ទំពុន ដើ​ម្បីជួយដល់កុមារដែលខ្សោយលើផ្នែកសតិបញ្ញា ។ សាលា​នេះ​​ជាកម្ម​វិធី​​មួយ​ផ្នែក​ ​​របស់​​ព្រះសហគមន៍​កាតូលិក ព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូបឹង​ទំពុន​ ដើម្បី​ជួយ​​ដល់​កុមារ​ដែល​ខ្សោយ​លើ​ផ្នែក​សតិ​បញ្ញា ​ឱ្យ​​មាន​សកម្មភាព​ប្រតី​ និង​ការ​គិត​ដូច​កុមារធម្មតា​​ឯទៀតៗ​ឡើង​វិញ។​ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឺ​កុមារ​ទាំង​នោះ​​មាន​លក្ខណៈពិសេស ​ដោយ​សិស្ស​ទាំង​អស់​​​​សុទ្ធ​តែ​ជាកុមារ​ដែល​មាន​ពិការភាព​ផ្នែក​សតិ​បញ្ញា មិន​អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិបទ​នៃការ​សិក្សា​សម័យ​កូវីដ១៩ ដែល​​សិក្សា​តាម​រយៈ​​​អនឡាញ​ (បណ្ដាញសង្គម) ដូច​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​កំណត់​នោះ​ទេ។​ អ្នក​ស្រី​ភោគ ម៉ានី នាយិកា​សាលា​អប់​រំពិសេស​ បាន​ឱ្យដឹង​ថា ការ​សិក្សា​ចំពោះ​ក្មេង​​​​អូទី​សហ្សឹ​ម​​ក្នុង​សម័យ​កូ​វីដនេះជា​រឿង​ថ្មី​ ដោយសារការសិក្សា​​ពី​ចម្ងាយ​តាម​រយៈ​បណ្ដាញ​សង្គម​​​ ​ជារឿង​មួយ​ដែល​កុមារ​អូទីសហ្សឹម​មិន​អាច​ធ្វើ​បាន​ទេ។ អ្នក​ស្រីថ្លែង​ថា ៖ «​សាលា​យើង​ធ្វើ​ការ​បង្រៀន​​តាម​រយៈ​អាណាព្យាបាល​កុមារ​ ដោយ​ផ្ញើឯក​សា​រ​ និង​វីដេអូ​លំហាត់​ខ្លះៗ​​​ដែល​ពួក​គាត់​អាច​ធ្វើ​ជាមួយ​កូនៗ​បាន​»។ តាម​ការ​ឱ្យ​ដឹង​បន្ថែម​ អ្នក​ស្រី​ម៉ានី​ បញ្ជាក់​ថា សម្រាប់​ការ​សិក្សា​របស់​កុ​មារ​អូទីសហ្សឹម​ មិន​មាន​ការ​ប្រឡងប្រចាំ​ខែ ឬ​ឆមាស​ដូច​កុមារ​ធម្មតា​​នោះទេ គឺ​សាលា​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រីក​ចម្រើន​របស់​កុមារ​ទៅវិញ​ ទោះ​បីជា​កុមារ​ដែល​រៀន​នៅ​កម្រិត​ខ្ពស់​អាច​និយាយ​បាន និង​មាន​​អកប្បកិរិយាល្អ​យ៉ាង​ណាក៏​ដោយ។​ ងាក​មក​មើល​សម្ភារៈ​ក្នុង​ការ​បង្រៀន​កុមារ​អូទីសហ្សឹម​នេះ​វិញ អ្នក​ស្រី​នាយិកាបញ្ជាក់​ថា៖ «ការ​​បង្រៀន​នេះ​គឺ​ព្យាយាម​ធ្វើ​អ្វី​ៗ​ដែល​ឪពុក​ម្ដាយ​អាច​មាន​នៅ​ផ្ទះ​ ដើម្បី​ងាយ​ស្រួល​ដល់​ពួក​គាត់​ ​ហើយ​ភាគ​ច្រើន​ការ​រៀន​គឺ​តាម​រយៈ​ការលេង​ល្បែង​នីមួយៗ​អាច​ជួយ​ពង្រឹង​ទៅ​ផ្នែក​ផ្សេ​ងៗសម្រាប់​កុមារ ដូចជា​ចលនា​ដៃ ភ្នែក … ជាដើម»។ ដោយ​ឡែក​ចំពោះ​អាណាព្យាបាល​វិញ ទោះ​បីជា​​ត្រូវ​បង្រៀន​កូន​ដោយ​ផ្ទាល់​នៅ​ផ្ទះ​ក៏​ដោយ ប៉ុន្តែ​ពួក​គាត់​យល់​ថា​​តម្លៃ​សិក្សា​របស់​កូនៗ​របស់​ពួកគាត់​​​មាន​កម្រិត​ទាប​ ដូច្នេះ​អា​ណាព្យាបា​ល​​ទាំងអស់​នៅ​តែ​បន្ត​​បង់​ថ្លៃ​សិក្សា​ពេញដដែល។​ សាលាអប់រំពិសេសបានចាប់ផ្ដើមដំណើរ …

​សាលាអប់រំពិសេស ​អនុវត្តន៍​ការ​​បង្រៀន​សិស្ស​តាម​របៀប​ថ្មី Read More »

វិបត្តិកូវីដ ពិធីបុណ្យហែស្លឹកឆ្នាំនេះ បា្ររព្ធដោយភាពស្ងប់ស្ងាត់

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធពិធីបុណ្យហែស្លឹកមានលក្ខណៈ ខុសប្លែកជាងបណ្តាឆ្នាំមុនៗ​ ដោយ​ពិធីនេះ​មានគ្រីស្តបរិស័ទចូលរួមតិចតួចបំផុត មិនដូចរាល់ឆ្នាំ ដែលអាចប្រារព្ធយ៉ាងឱឡារិក ក៏ព្រោះតែកម្ពុជាកំពុងរងការរាតត្បាតយ៉ាងខ្លាំងនូវជំងឺកូវីដ១៩ ក្នុងសហគមន៍។ តាមប្រសាសន៍ណែនាំរបស់លោកអភិបាលអូលីវីយ៉េ អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញដែល​បាន​ថ្លែង​​នៅក្នុងធម្មទេសនាថា រដូវ៤០ថ្ងៃដែលព្រះសហគមន៍អញ្ជើញឱ្យធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទទួលមរណភាពនៅក្រុងយេរូសាឡឹម។ លោកថា ៖«ខ្ញុំ​ស្ដាយ​ ដោយ​សារ​ឆ្នាំ​នេះ​យើង​បាន​រៀប​ចំ​ សម្ដែងអំពីរឿងនេះ​អស់ពី​សមត្ថភាព​ ប៉ុន្តែ​​ដោយ​សារ​កូវីដ១៩​ យើង​សម្ដែង​មិនបាន។ ​នៅ​ពេល​យើង​ឃើញ​ផ្ទាល់​ភ្នែក យើង​ឈឺចិត្ត​ណាស់ ឈឺ​ក្នុង​ដួង​ចិត្ត​របស់​យើង​មែនទែន។ ប្រហែល​យើង​បាន​គិត​ថា ដូចគេ​បាន​គិត​ពី​ដើម នៅពេល​គេ​សម្លាប់​ព្រះ​យេស៊ូ តាមពិតនេះ​ជា​របៀប​ដែល​ខ្ជះ​ខ្ជាយ​ ស្ដាយ​ណាស់ ស្ដាយដែលគេសម្លាប់​ព្រះយេស៊ូ»។ ជាមួយគ្នានេះដែរ លោកអភិបាលរូបនេះបានពញ្ញាក់ស្មារតីគ្រីស្តបរិស័ទភូមិភាគភ្នំពេញទាំងអស់នៅក្នុងឆ្នាំ២០២១នេះឱ្យរិះគិតឡើងវិញនូវបញ្ហា ដែលកំពុងកើតមាននៅលើពិភពលោក។ លោកអភិបាលអូលីវីយ៉េ ថ្លែងថា ៖«តើ​យើង​មាន​គំនិត​ច្រើន​ទេ សព្វថ្ងៃ ដើម្បី​កែ​ប្រែ​ចិត្ត​គំនិត ​និងជួយ​ឱ្យ​ពិភព​លោកមានការផ្លាស់ប្តូរ? ​ពិភព​លោក​របស់​យើង​សព្វ​ថ្ងៃយំសោក​ខ្លាំងណាស់​ ​ពិភព​លោក​របស់​យើង​ដូច​ជា ព្រួយ​បារម្ភ​និង​រង​ទុក្ខលំបាក​យ៉ាង​ច្រើនដែរ»។ លោកអភិបាលអូលីវីយ៉េ បន្តថា ពិភពលោកបច្ចុប្បន្ននេះកំពុងតែខ្ជះខ្ជាយ ដូចជាការចំណាយទៅលើម្ហូបអាហារ អាវុធ សំលៀកបំពាក់ ការធ្វើសង្គ្រាម អំពើហឹង្សា ភេរវកម្ម ការកាប់បំផ្លាញព្រៃឈើ ការលុបបឹង និងការបំផ្លាញធម្មជាតិជាដើម។ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ …

វិបត្តិកូវីដ ពិធីបុណ្យហែស្លឹកឆ្នាំនេះ បា្ររព្ធដោយភាពស្ងប់ស្ងាត់ Read More »

ព្រះសហគមន៍យកស្វាយ២តោនទៅពន្ធនាគារ

ខណៈ​ដែល​ស្វាយ​ទុំ​កំពុង​ធ្លាក់​ថ្លៃ ដោយសារ​គ្មានទីផ្សារ​នាំ​ចេញ​ ព្រោះតែ​ការរីករាលដាលនៃ​កូវីដ​១៩ លោក​បូជាចារ្យ​អ៊ុន សុន បាន​ប្រមូល​កសិផលនេះ ចំនួន​២​តោន ដើម្បី​ចែក​ជូន​ទៅ​ដល់​​អ្នក​ជាប់​ក្នុងពន្ធនាគារ​នៅ​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១។ កម្មវិធីនេះផងដែរ មានការចូលរួម ពីលោកប្រធានពន្ធធានាគារ សហការីរបស់លោក និង លោកបូជាជាចារ្យ អ៊ុន សុន ព្រមទាំងគ្រីស្តបរិស័ទ មកពីព្រះសហគមន៍កាតូលិកសន្តមីកាអែលក្រុងព្រះសីហនុ។ លោកប្រធានពន្ធធានាគា បានថ្លែងអំណរគុណ ដល់ព្រះសហគមន៍ ដែលតែងតែយកចិត្តទុកដាក់ និងបានមកសួរសុខទុក្ខ រៀងរាល់ឆ្នាំមិនដែលខាន។ លោកបូជាចារ្យ យ៉ូហាន អ៊ុនសុន បានមាន​ប្រសាសន៍ថា «ជាការពិតណាស់ បងប្អូននៅក្នុងពន្ធធាគា ទោះបីឃ្លានអ្វី ក៏មិនអាចទិញហូប ដូចអ្នកក្រៅ ណាមួយឆ្នាំនេះ ស្វាយកំពុងធ្លាក់ថ្លៃ បងប្អូន​ខ្លះបានរត់ចោលចម្ការស្វាយ ខ្លះទៀតបេះយកទៅចោល  យើងខ្ញុំឃើញសភាពបៀបនេះ ក៏បានបញ្ជាទិញពីត្រែងត្រយឹង ស្រុកភ្នំ ខេត្តកំពង់ស្ពឺ ដើម្បីយកមកចែកជូនបងប្អូននៅទីនេះ»។ លោក​បូជាចារ្យ​បន្ថែម​ថា ក្នុងពេលនេះ ព្រះសហគមន៍​កាតូលិក​កំពុង​ស្ថិត​នៅ​ក្នុង​រដូវ​អប់រំ​ពិសេស​ដែល​យើង​មាន​បី​ចំណុច​សំខាន់ៗ គឺ​អធិដ្ឋាន តម​អាហារ​ និង​ធ្វើ​ទាន។ លោក​បន្ត​ថា «បើ​យើងមាន​តែ​ការ​អធិដ្ឋាន យើង​អត់​មាន​សកម្មភាព​នោះ​អ្វីៗ​ទាំង​អស់ ក៏​មិន​ដល់​អ្នក​ដែល​ត្រូវការដែរ​។ …

ព្រះសហគមន៍យកស្វាយ២តោនទៅពន្ធនាគារ Read More »

ព្រះសហគមន៍កាតូលិកកម្ពុជានៅតែចងចាំលោកអភិបាលអ៊ីវរ៉ាមូស

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ នា​ថ្ងៃទី​២៣ ខែមីនា​ ឆ្នាំ២០២១នេះ​បាន​​ជូន​​សៀវ​ភៅ​ដល់​​បងប្អូ​ន​គ្រីស្ត​បរិស័ទ​​​ទាំងអស់​តាម​រយៈ​​​បណ្ដាញ​សង្គម​ ស្ដី​អំពី អនុស្សាវរីយ៍​បុណ្យ​​សព​លោក​អភិបាល​អ៊ីវ​រ៉ាមូស ដែល​ត្រូវ​បាន​​ព្រះជាម្ចាស់​ត្រាស់​ហៅ​ ឱ្យ​ចូល​រួម​នៅក្នុង​ជីវិត​​អស់​កល្បជានិច្ច​ដោយ​សុខសាន្ត កាល​ពី​​​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​ដោយសារ​ជំងឺ​កូវីដ​១៩ ។ នៅក្នុង​សៀវភៅ​នេះ​លោក​អភិបាល​អូលីវីយ៉េ បានប្រមូលនូវគ្រប់សាររំលែកមរណទុក្ខ សក្ខីភាព និង​ធម្ម​​ទេសនា​​​​ទាំងឡាយនៅក្នុងកម្មវិធីបុណ្យសព ដោយ​មាន​អត្ថបទខ្លះ​ជា​ភាសា​ខ្មែរ ​ខ្លះជាភាសាបារាំង និងខ្លះជាភាសាអង់គ្លេស។ ក្រៅ​​ពី​សារលិខិត​ទាំង​​នេះ​ លោក​បាន​ដាក់​​បញ្ចូល​នូវរូបភាពស្រស់ស្អាតជាច្រើន។ ជាពិសេស​លោក​បាន​ផ្ញើជូនបងប្អូន​គ្រីស្ត​បរិស័ទ​​នូវ​តំណ​ភ្ជាប់​តៅកាន់វីដេអូ អំពីជីវិតរបស់លោកអភិបាលអ៊ីវរ៉ាម៉ូស (ជាភាសាខ្មែរ និងមាន​អក្សរ​រត់​ជាភាសាអង់គ្លេស) ផងដែរ។​ លោក​អភិបាល​អូលីវីយ៉េ ក៏​មាន​ប្រសាសន៍​ថ្លែង​អំណរ​ព្រះគុណព្រះជាម្ចាស់ ដែល​បាន​ប្រទាន​លោកអភិបាលអ៊ីវរ៉ាម៉ូស​ ជា​ព្រះអំណោយ​សម្រាប់​ជីវិត​ព្រះសហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅក្នុង​សៀវ​ភៅ​អនុស្សាវរីយ៍​នេះ លោក​បូជាចារ្យជនជាតិ​ខ្មែរ​​ទម្លាប់ ​សុផល​ ជា​តំណាង​ព្រះសហគមន៍​​ភូមិភាគ​បាត់​ដំបង​ និង​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​លោក​អភិបាល​អ៊ីវ​ រ៉ាមូស​តាំង​ពី​ឆ្នាំ​១៩៨២តាំងពី​​នៅ​ជំរំ​ខាវអ៊ីដាង​ បាន​បង្ហាញ​សាក្ខីភាព​ និង​ការចង​ចាំ​អំពី​លោក​អភិបាល​អ៊ីវ រ៉ាមូស​គិត​ចាប់ពី​​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​១៩៨៩ កាល​លោក​នៅ​ម៉ុងត្រេអាល ប្រទេស​កាណាដា ពិត​ជា​មាន​សារសំខាន់​ចំពោះ​លោក​ព្រោះ​កាល​លោក​បាន​សម្រេច​ចិត្ត​ឈប់តាម​ការ​ត្រាស់​ហៅជា​បូជាចារ្យ​ ហើយ​ចាកចេញ​មក​រក​ស៊ី​ធម្ម​តា​វិញ​ ប៉ុន្តែ​លោកអភិបាល​អ៊ីវ​ រ៉ាមូស លោក​តា​ប៉ុង​សូដ៍ និង​លោក​វើណេ​ ត្រូវ​បាន​ព្រះជាម្ចាស់​ផ្ញើឱ្យ​ទៅ​រក​លោក។ លោក​សុផល បញ្ជាក់​នៅក្នុង​សារលិខិតថា លោក​ទាំងបី​ស្វែង​រក​ខ្ញុំ​ដើម្បី​និយាយ​ពី​ស្ថាន​ភាព​ព្រះសហគមន៍​នៅ​កម្ពុជា​។ លោក​បន្ត​រៀប​រាប់​ថា ក្រោយពេល​ដែល​លោក​ទទួល​ដំណឹង​ហើយ …

ព្រះសហគមន៍កាតូលិកកម្ពុជានៅតែចងចាំលោកអភិបាលអ៊ីវរ៉ាមូស Read More »

លោកអភិបាល អូលីវីយ៉េ ថ្លែងអំណរគុណដល់គ្រីស្តបរិស័ទដែលបានរួមដំណើរជាមួយលោកក្នុងរយៈពេលកន្លងមក

«នៅពេលនេះខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់និងសូមអរគុណ​បងប្អូន​ទាំងអស់​ដែល​បាន​​ធ្វើដំណើរជាមួយខ្ញុំ រួមជាមួយគ្នា​នៅ​ក្នុង​ភូមិភាគ​យើង​ដែល​ជា​ផ្ទះ​រួម​របស់​យើង​នៅ​ក្នុង​១១​ឆ្នាំ​កន្លងមក» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​អ៊ី​ស្ល៊ែរ។ លោក​អភិបាល​បានថ្លែងឡើងដូចនេះ​ក្នុង​ធម្ម​ទេសនា​របស់​លោក​នាថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​ចំការ​ទៀង ​ខេត្ត​តាកែវ ក្នុង​ឱកាស​​អភិបូជា​បើក​កម្ម​វិធី​អធិដ្ឋាន​២៤​ម៉ោង​សម្រា​ប់ព្រះជាម្ចាស់  រួម​នឹង​អធិដ្ឋាន​ពេញ​មួយ​យប់​សម្រាប់​ការ​ត្រាស់​ហៅ​លើក​ទី​៩៩ ព្រម​ទាំង​រំឭក​ខួប​ទី១២ឆ្នាំ​ដែល​លោក​ទទួល​អគ្គសញ្ញា​តែង​តាំង​ជាអភិបាល​ព្រះសហគមន៍​កាតូលិ​ក​​ភូមិភាគ​ភ្នំពេញ​។​ នៅ​ក្នុង​អត្ថ​ន័យ​នៃ​ធម្ម​ទេសនា​របស់​លោក​ លោក​អភិបាល​បាន​ថ្លែង​អំណរ​គុណ​ដល់​បងប្អូន​គ្រីស្ត​បរិស័ទ លោក​បូជាចារ្យ បុព្វជិត បុព្វជីតា និង​អ្នកស្ម័គ្រ​ចិត្ត​ទាំង​ឡាយ​នៅក្នុង​ភូមិ​ភាគ​ភ្នំពេញ​។ លោក​បាន​ថ្លែង​ថា ៖​​ «​រួមជាមួយអ្នក​ដែលលើកតម្កើង​ព្រះជាម្ចាស់​នៅក្នុង​ទំនុក​តម្កើង ខ្ញុំ​សរសើរលើកតម្កើងព្រះអម្ចាស់ ដែលមានព្រះហឫទ័យសុចរិត ខ្ញុំនឹង​ច្រៀង​លើក​​តម្កើង​ព្រះ​នាម​បរិសុទ្ធដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ចំពោះបងប្អូននិងរួមជាមួយបងប្អូនដែរ»។ លោកអូលីវីយ៉េ​បាន​ស្នើ​ដល់​គ្រីស្ត​បរិស័ទ​ដោយ​​ឱ្យរៀន​ និង​រៀន​សារជាថ្មី​ដើម្បី​ទទួល​ស្គាល់​វត្តមាន​​របស់​ព្រះយេស៊ូគ្រីស្តនៅក្នុងជីវិត​ផ្ទាល់​សិន នៅ​ក្នុង​ជីវិត​របស់​​បងប្អូន​ឯ​ទៀតៗ​​​​ដើ​ម្បី​​រួមគ្នា។ លោកថា ៖ «យើងអាចកសាងពិភពថ្មី សង្គម​ថ្មី​រួម​ជាមួយ​ព្រះយេស៊ូ​​​ដែល​ព្យាបាល​​និង​សង្គ្រោះ​យើង»។ លោកអូលីវីយ៉េ​បាន​បញ្ជាក់ទៀត​ថា តាមពិតកូវីដ-១៩ បាន​បង្ហាញ​អំពី​អយុត្តិធម៌​ដែល​មាន​សព្វថ្ងៃ ដូចជា​​របៀប​ដែល​គេ​ចែក​វ៉ាក់​សាំង​នៅក្នុងពិភពលោកជាដើម។ លោក​​អភិបាល​បន្ត​ថា ដោយយើងបានឃើញអយុត្តិធម៌នៅក្នុងការសិក្សា ​ក្នុង​ការចែក​រំលែក​ទ្រព្យ​​​សម្បត្តិ​ក្នុ​ងពិភពលោក និង​ក្នុងការចែករំលែកម្ហូបអាហារ។ លោកអូលីវីយ៉េ​បាន​បន្តថា ៖ «​យើង​ទាំង​អស់​​គ្នាសព្វថ្ងៃ យើង​ព្រួយបារម្ភ​នៅក្នុង​គ្រប់វិ​ស័យ​នៃជីវិតរបស់យើង សេដ្ឋកិច្ច សង្គម ផ្លូវ​វិញ្ញាណ​ ទំនាក់​ទំនង​​​នៅក្នុងក្រុមគ្រួសារ។ ប៉ុន្តែ យើងដឹងថាព្រះជាម្ចាស់ជាទីពឹងរបស់យើង ព្រះជាម្ចាស់​ជា​កម្លាំង​របស់យើងដើម្បី​សង្គ្រោះ​យើង និងដើម្បីជំរុញ​យើងឱ្យ​យើង​ចាប់​ផ្ដើម​ថ្ងៃនេះ​»។ លោក​អភិបាល​អូលីវីយ៉េក៏​បា​នស្នើ​ឱ្យ​គ្រីស្ត​បរិស័ទ និង​សហការី​ត្រូវការចាប់​ផ្ដើមពី​ថ្ងៃ​នេះដើម្បីកសាងសង្គមមួយដែលចេះសាមគ្គីភាព …

លោកអភិបាល អូលីវីយ៉េ ថ្លែងអំណរគុណដល់គ្រីស្តបរិស័ទដែលបានរួមដំណើរជាមួយលោកក្នុងរយៈពេលកន្លងមក Read More »

Subscribe to our newsletter

Don't miss new updates on your email