ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញប្រារព្ធពិធីអធិដ្ឋាន ២៤ ម៉ោងសម្រាប់ព្រះជាម្ចាស់
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានប្រារព្ធពិធីអធិដ្ឋាន២៤ម៉ោងសម្រាប់ព្រះជាម្ចាស់ ដោយបែងចែកទៅតាមកាលវិភាគនៃតំបន់និងតាមក្រុមផ្សេងៗ ដើម្បីទូលអង្វរព្រះជាម្ចាស់នៅក្នុងរដូវអប់រំពិសេស ស្របតាមការស្នើសុំរបស់សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ។ កម្មវិធីនេះដឹកនាំដោយលោកអភិបាលភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ ដែលបានធ្វើឡើងកាលពីថ្ងៃទី២០ មីនា ២០២១ ដល់ថ្ងៃទី២១ មីនា ២០២១កន្លងមកនេះ។ នៅក្នុងធម្មទេសនារបស់លោកអភិបាល អូលីវីយ៉េ ក្នុងអភិបូជាបើក២៤ម៉ោងសម្រាប់ព្រះជាម្ចាស់ ពីព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង លោកបានធ្វើការរំឭកគ្រីស្តបរិស័ទឱ្យនឹកឃើញថាព្រះយេស៊ូជានរណា? លោកក៏បានណែនាំឱ្យគ្រីស្តបរិស័ទរិះគិតបន្ថែមទៀតថា នៅក្នុង២៤ម៉ោងសម្រាប់ព្រះជាម្ចាស់ តើយើងអាចទទួលស្គាល់ព្រះយេស៊ូជានរណា? លោកអភិបាលបានបញ្ជាក់ថា៖ «នៅពេលយើងគិតពិចារណា អំពីស្ថានភាពកូវីដ-១៩នៅក្នុងពិភពលោក យើងនាំឱ្យភ័យខ្លាច និងរស់នៅក្នុងភាពសង្ស័យ។ ដូច្នេះ ២៤ម៉ោងដើម្បីអធិដ្ឋានសម្រាប់ព្រះជាម្ចាស់នៅក្នុងភូមិភាគយើងគឺសម្រាប់ពិភពលោក ដែលកំពុងរងទុក្ខលំបាក»។ លោកបានបន្តទៀតថា ការអធិដ្ឋានសម្រាប់ប្រទេសកម្ពុជាដែលកំពុងភ័យខ្លាចជំងឺកូវីដ-១៩ ដែលកំពុងតែរីករាលដាលនៅតាមខេត្តនានាក្នុងប្រទេសនេះ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន័ថា ៖ «យើងអធិដ្ឋានសម្រាប់ប្រទេសយើង ដែលមានមនុស្សកំពុងភ័យ មានអ្នកបាត់បង់ការងារ បាត់បង់ទ្រព្យសម្បត្តិសម្រាប់ចិញ្ចឹមជីវិតផ្ទាល់ ឬដើម្បីព្យាបាលជំងឺនានា»។ លោកថា ការអធិដ្ឋាននេះក៏សម្រាប់ប្រទេសភូមា សម្រាប់ព្រះសហគមន៍ នៅជុំវិញពិភពលោក ជាពិសេសរួមជាមួយសម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ ដើម្បីអធិដ្ឋានសម្រាប់ព្រះសហគមន៍ នៅក្នុងភូមិភាគភ្នំពេញ។ លោកអភិបាល អូលីវីយ៉េ លើកឡើងថា ៖ …
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញប្រារព្ធពិធីអធិដ្ឋាន ២៤ ម៉ោងសម្រាប់ព្រះជាម្ចាស់ Read More »