ក្រុមបុព្វជិតបុព្វជីតានៃព្រះសហគមន៍កាតូលិកនៅកម្ពុជាជាង ៧០ រូប បានជួបជុំរិះគិតរួមគ្នាដើម្បីសហការគ្នាក្នុងកិច្ចការប្រកាសដំណឹងល្អនៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តចំពោះគ្នាទៅវិញទៅមកតាមរយៈបទបង្ហាញ និងការចេករំលែកបទពិសោធជាមួយគ្នា។ កម្មវិធីនេះធ្វើនៅព្រះវិហារសន្តសិលា និងសន្តប៉ូល ក្នុងសង្កាត់ភ្នំពេញថ្មី នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ ក្រោមការដឹកនាំដោយលោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅក្នុងឱកាសនេះដែរ ក៏មានការិះគិតនិងស្ដាប់បទពិសោធន៍ដោយមានបទបង្ហាញអំពីរបៀបរស់នៅរបស់កម្មករ-កម្មការិនីនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងផលវិបាកដែលពួកគាត់កំពុងតែជាប្រទះនាពេលបច្ចុប្បន្ននេះ។ ក្រោយបទបង្ហាញ បុព្វជិតបុព្វជីតា ក៏មានកម្មវិធីសម្រុះសម្រួល(ស្រាយបាប) និង អភិបូជានឹករលឹកដល់មរណសាក្សី ប៉ូលមីកី និងសហការីដែលជាមរណៈសាក្សីនៅប្រទេសជប៉ុនដែលជាគំរូសម្រាប់បុព្វជិតបុព្វជីតាទាំងអស់នៅក្នុងជីវិតខាងផ្លូវវិញ្ញាណ។ នៅក្នុងឱកាសនេះដែរ លោកអភិបាលអូលីវីយ៉េ បានមានប្រសាសន៍ណែនាំក្រុមបុព្វជិតបុព្វជីតាដោយបញ្ជាក់អំពីព្រះពរទាំង៥នៅក្នុងឆ្នាំថ្មីនេះ។ លោកអភិបាលក៏មិនភ្លេចផ្ដល់នូវអនុសាសន៍ចំនួន៨ទៅដល់បុព្វជិតបុព្វជីតាទាំងអស់នៅក្នុងពិធីនេះផងដែរ ដូចជា ការទទួលព្រះពរពីព្រះជាម្ចាស់និងណែនាំបងប្អូនឱ្យទទួលព្រះ ពរនេះដែរ, ជំរុញឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដែលដឹកនាំជីវិតមនុស្សពិតៗ។ លោកបានថ្លែងទៀតថា ៖ «ត្រូវថែរក្សាអត្តសញ្ញាណជាកាតូលិកខ្មែរ និងជាបុព្វជិតបុព្វជីតា ធ្វើយ៉ាងណាជំរុញឱ្យចូលនៅក្នុងអត្តសញ្ញាណខ្មែរ ដោយនិយាយភាសាខ្មែរ ដើម្បីយល់ចិត្តប្រជាជនខ្មែរ និងជួយដល់គ្រីស្តបរិស័ទខ្មែរ»។ អនុសាសន៍របស់លោកក៏បានផ្តល់ឱ្យបុព្វជិតបុព្វជីតាត្រូវពង្រឹងជំនឿរបស់ខ្លួន,យកសេចក្ដីស្រឡាញ់ដើម្បីដឹកនាំខ្លួនឯងបន្តដំណើរទៅមុខ និងការនាំឱ្យមានគំនិតថ្មីៗ រួមនឹងត្រូវគិតជាថ្មីអំពីរបៀបនៃការថែរក្សាពិភពលោក។ លោកអូលីវីយ៉េបានបន្ថែមថា៖ «ត្រូវមានត្រីវិស័យសម្រាប់មើលក្នុងការធ្វើដំណើរនិងមាន វប្បធម៌នៃការយកចិត្តទុកដាក់»។ ប្រធានក្រុមបុប្វជិតបុព្វជីតាលោកបូជាចារ្យ រ៉ូអ៊ែល សូតូ បានឱ្យដឹងថា រៀងរាល់ឆ្នាំលោកតែងតែប្រមូលគ្នាជួបជុំជាមួយលោកអភិបាល ក្នុងនាមជាក្រុមបុព្វជីតបុព្វជីតា ដើម្បីប្រារព្ធពិធីជួបជុំរវាងបុព្វជិបុព្វជីតាទាំងអស់ជាក្រុមគ្រួសារតែមួយដើម្បីសហការគ្នាជាមួយលោកអភិបាលក្នុងកិច្ចការប្រកាសដំណឹងល្អនៅកម្ពុជា។ លោកបន្តថា៖ …
ជំនួបក្រុមបុព្វជិតបុព្វជីតា ដើម្បីសហការគ្នាក្នុងប្រកាសដំណឹងល្អនៅកម្ពុជា Read More »