លោកអភិបាលអូលីវីយេ ៖ «យើងរួមគ្នាកសាងជីវិតនៅថ្ងៃអានាគត ដោយស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានស្រឡាញ់យើងដែរ»
ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច បានរៀបចំកម្មវិធីថ្វាយអភិបូជារំលឹកដល់មរណៈបុគ្គលដែលបានចែកឋានទាំងអស់ (បុណ្យភ្ជុំ) ក្រោមអធិបតីភាពលោកអភិបាល អូលីវីយេ ព្រមទាំងមានការចូលរួមដោយលោកបូជាចារ្យនិងគ្រីស្តបរិស័ទមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ។ ក្នុងឱកាស គោរពមរណៈបុគ្គល លោកអភិបាល អូលីវីយេ បានណែនាំឲ្យបងប្អូនចូលនៅក្នុងសំណួរមួយយ៉ាងសំខាន់គឺ «សម្រាប់ជីវិតរបស់យើងដែលរស់នៅលើផែនដីនេះ តើអនាគតជីវិតរបស់យើងទៅណា?»។ លោកអភិបាលបានបន្តថា ប្រសិនបើយើងយកបទពិសោធន៍ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ តាមពិតវិធានការអនាម័យគឺជាធម្មជាតិរបស់មនុស្សតាំងពីយូរមកហើយ វាមិនមែនជាវិន័យថ្មីដែលយើងបង្កើតដោយសារមានជំងឺកូវីដ១៩ទេ។ ប៉ុន្តែ នៅប៉ុន្មានប្រទេសដោយសារប្រជាជនបានយកចិត្តទុកដាក់លាងដៃនិងអនុវត្តវិធានការអនាម័យច្រើនជាងមុន បានណែនាំឲ្យកាត់បន្ថយជំងឺផ្សេងៗជាច្រើន។ លោកមានប្រសាសន៍ក្នុងឱកសនោះថា៖ «ដូចគ្នាដែរ សម្រាប់គ្រីស្តបរិស័ទយកវិន័យរបស់ព្រះយេស៊ូដែលថា ចូរអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ឲ្យទៅជាធម្មជាតិរបស់យើង»។ លោកអភិបាល អូលីវីយេ ក៏បានណែនាំទៀតថាពេលផុតការរាតត្បាតជំងឺកូវីដ១៩ ឲ្យគ្រីស្តបរិស័ទប្រើសម្លេងតេទូរស័ព្ទដែលនិយាយថា «យើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល» មកជា «យើងរួមគ្នាកសាងជីវិតនៅថ្ងៃអានាគត ដោយស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់យើង» វិញ ដើម្បីឲ្យមនុស្សយើងនឹកឃើញនិងត្រៀមខ្លួនពិតៗ ដោយសាររបៀបដែលយើងត្រៀមខ្លួនសម្រាប់កូវីដ១៩ ដើម្បីរស់នៅក្នុងសង្គមដែលមានបញ្ហាដដែលៗ។ លោកអភិបាល បានបន្ថែមទៀតថា យើងត្រូវប្រុងប្រយ័ត្ន ព្រោះថារបៀបដែលយើងកំពុងបង្កើតសង្គមថ្មី ជាសង្គមដែលបិទព្រំដែន ជាសង្គមដែលណែនាំឲ្យយើនៅឆ្ងាយពីគ្នា យើងបានបង្កើតរបៀបថ្មីដែលប្រហែលណែនាំឲ្យយើងអាត្មានិយមមែនទែន តែអ្នកជំងឺគេមិនចង់ឲ្យយើងមើលគេពីចម្ងាយ អ្នកក្រីក្រគេក៏មិនចង់ឲ្យយើងមើលគេពីចម្ងាយដែរ។ លោកបានមានប្រសាសន៍ថា ៖ «ប្រសិនបើ …