Author name: Bouren Mno

លោកអភិបាល ​អូលីវីយ៉េ៖ ការប្រយុទ្ធរបស់យើង ជាការប្រយុទ្ធដើម្បីសិទ្ធិសេរីភាព និងរំដោះមនុស្សលោក

«ពិត​មែន​យើង​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ ដែល​ការ​ប្រយុទ្ធ​របស់​យើង​ ​ជា​ការ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​សេរីភាព និង​​រំដោះ​មនុស្ស​លោក​ឱ្យ​រក​ឃើញ​ផ្លូវ​នៃ​ជីវិត​អស់​កល្ប​ជានិច្ច»។ នេះជាសារ​ដែល​ថ្លែងឡើងដោយ​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអ៊ី​ស្លេរ។ លោកអភិបាលបានលើកឡើង​ដូចនេះ កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៣ កន្លងទៅ​ថ្មីៗនេះ​ ដើម្បីជាការ​ក្រើន​រំ​ឭក​ដល់​​លោក​បូជាចារ្យ​ដែលបានចូលរួម​ប្រមាណជាជិត៩០អង្គ​​ នៅក្នុង​ឱកាស​ពិធីបុណ្យ​អភិបូជា​ប្រកាស​ពាក្យ​​សន្យា​ជាថ្មីរបស់​លោក​បូជាចារ្យ​ចំពោះមុខព្រះសហគមន៍ និង​ពិធី​ប្រសិទ្ធិពរលើ​ប្រេង​ នា​ព្រះវិហារសន្ត​សិលា និង​សន្តប៉ូល​ នៃ​មណ្ឌល​សកម្មភាព​ភ្នំពេញថ្មី​។ ​ ក្នុង​ពិធីនោះ លោក​អភិបាល​ ​អូលីវីយ៉េ ​​មាន​ប្រសាសន៍​​ថា ៖ «យើង​មិន​មែន​ជា​អ្នក​ចម្បាំង ដើម្បី​បំ​ផ្លាញ ដើម្បី​ណែនាំ​ឱ្យ​មាន​ភាព​ស្អប់​គ្នា ប៉ុន្តែ​ចម្បាំង​ដើម្បី​ចូល​​ក្នុង​ការ​ប្រយុទ្ធ​របស់​ព្រះជាម្ចាស់ ដើ​ម្បី​​ឱ្យ​​ពន្លឺ ​និង​សេចក្តី​ពិត​ឈ្នះ​គ្រប់​ពេល​វេលា គ្រប់​កាលៈទេសៈ»។​ នៅក្នុង​ធម្មទេសនាដដែលនេះ លោក​ក៏បាន​រំឭក​ពីអត្ថន័យ​នៃ​ការចូល​ក្នុង​​​​សប្តាហ៍​ពិសិដ្ឋខាងមុខនេះ​ ដែលជាការ​​​ចូល​នៅ​ក្នុង​ការ​ប្រយុទ្ធ​ចុង​ក្រោយ​បំផុត​របស់​ព្រះយេស៊ូ ដើម្បី​ឈ្នះ​អំពើ​ហិង្សា​​ឈ្នះ​អំពើ​បាប និង​ឈ្នះ​ការ​ស្អប់​គ្នា​នៅ​លើ​ផែនដី​ទាំង​មូល។ លើសពីនេះទៅ​ទៀត ​​លោកអភិបាលភូមិភាគភ្នំពេញរូបនេះ ​ក៏បានថ្លែង​​លើក​ទឹក​ចិត្ត​​​លោក​បូជាចារ្យ​ដែល​ជាអ្នកចម្បាំងការពារពន្លឺឱ្យ​ឈរ​ឡើង​ កុំភ័យ​ខ្លាច​​​ ព្រោះ​មាន​ព្រះជាម្ចាស់​ជា​ខែល​នៅក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ភាពងងឹតនេះ។ លោកមានប្រសាសន៍ថា ៖​ «​​អស់​លោក​បូជាចារ្យ ​​ត្រូវការរស់នៅក្នុងសេចក្ដី​ស្រឡាញ់​ដ៏ពិសេស​របស់ព្រះជាម្ចាស់ រស់នៅ​ក្នុង​ទំនាក់ទំនង​ដ៏ពិត​ប្រាកដ​ ដោយ​មិន​វង្វេង​ទៅនឹង​ស្ថានភាព​សិប្បនិម្មិត​​របស់ពិភពលោក»​។​ ដើម្បី​ធ្វើជាអ្នក​ចម្បាំងការពារ​ពន្លឺនេះ​ដែរ បូជាចារ្យទទួល​ខុស​ត្រូវ​ព្រះសហគមន៍​មណ្ឌលសក​ម្មភា​ព​ព្រះសីហនុ​ លោក ​តាវ៉ូឡា យ៉ាំងលូកា បាន​លើកឡើងដែរថា ៖ «ខ្ញុំ​យល់​ថា​យើង​​ជាបូជាចារ្យ​ត្រូវ​ការ​ផ្ដល់សេចក្ដីសង្ឃឹម​ឱ្យបងប្អូន​ […]

លោកអភិបាល ​អូលីវីយ៉េ៖ ការប្រយុទ្ធរបស់យើង ជាការប្រយុទ្ធដើម្បីសិទ្ធិសេរីភាព និងរំដោះមនុស្សលោក Read More »

កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវ​បានរៀបចំឡើង​រយៈពេល​៣ ថ្ងៃ នា​ព្រះសហគមន៍កំពង់សោម

កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវ​បាន​រៀបចំឡើង​ដោយ​ការិយាល័យយុវជន​ ជំទង់ និងកុមារភូមិភា​គភ្នំពេ​ញ កាលពីថ្ងៃទី២៤ ដល់​២៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ នៅព្រះសហគមន៍កំពង់សោម ក្នុងខេត្ត​ព្រះ​សីហ​នុ។ កម្មវិធីនេះធ្វើឡើងក្រោមប្រធាន​បទ «នៅគ្រានោះនាង​ម៉ារីក្រោកឡើងប្រញាប់ប្រញាល់ធ្វើ​ដំណើ​រទៅកា​ន់ភូ​មិ​មួយនៅតំបន់ភ្នំក្នុងស្រុកយូដា»​ ដោយមានការចូលរួមរពី​​លោក អូលីវីយ៉េ ជ្មីតហស្លេ ​អភិបាលនៃ​ព្រះសហ​គម​ន៍​​​កា​តូលិកភូមិភាគភ្នំពេញ រួមជាមួយនឹង​លោកបូជាចារ្យ លោកឧបដ្ឋាក បងប្រុស បងស្រី និងយុវជនជាង ២៦​០​នា​ក់។ ​​​លោកអភិបាល អូលីវីយ៉េ ​​បាន​ថ្លែងនាឱកាសនោះដោយ​លោកបានសុំឱ្យបងប្អូននឹកឃើញដល់ព្រះវិញ្ញាណដ៍​វិសុទ្ធដែលជាដង្ហើមរបស់ព្រះជាម្ចាស់បានណែនាំឱ្យបងប្អូនបន្តធ្វើដំណើរដោយមានព្រះវិញ្ញាណដ៍វិសុទ្ធដែលជំរុញ​នឹងមានព្រះវិញ្ញាណដ៍វិសុទ្ធដែលបំភ្លឺឱ្យបងប្អូន​មើលឃើញ ប៉ុន្តែមិនមែនគ្រាន់តែ​ឱ្យមើលឃើញនោះទេ តែ​ឱ្យប​ងប្អូ​នទៅជាពន្លឺមួយនៅក្នុងពិភពលោក។ លោកបានសង្កត់ធ្ងន់ថា​៖ «​មុនពេលក្លាយជាពន្លឺត្រូវតែទទួលពន្លឺជាមុនសិន ដោយនៅថ្ងៃនេះយើង​ទទួលពន្លឺ​ក្នុ​ង​ព្រះវិញ្ញាណដ៍វិសុទ្ធដើម្បីក្លាយជាយុវជនយុវនារីដែលពោរពេញដោយកម្លាំងក្នុងការបំពេញបេសកកម្មមួយថ្មី ជា​អ្នកចម្បាំងដើម្បីការពារពន្លឺនៅក្នុងពិភពលោក ជាអ្នកចម្បាំងដើម្បីបង្ហាញពីសេចក្ដីពិត បង្ហាញពីផ្លូវដែល​ព្រះជាម្ចាស់បានបំភ្លឺដើម្បីបំភ្លឺដល់បងប្អូនឯទៀតៗ»។ នាឱកាសនោះដែរ លោកអភិបាលក៏​បានអំពាវនាវសុំឱ្យបងប្អូន​នឹក​ឃើញ​ដល់​​ជីវិត​ថា តើធ្វើដូចម្ដេចដើ​ម្បីភា្ជប់​ជាមួយ​ព្រះជាម្ចាស់បន្ថែមទៀត នៅក្នុងការអធិដ្ឋាន​ហើយថ្ងៃនេះជាថ្ងៃមាន​អំណរសប្បាយដោយសារទាំងអស់​​រួម​គ្នា​ ដែល​អាចទៅជាក្រុមទ័ពមួយដ៍ធំជាអ្នកចម្បាំង​ការពារ​ពន្លឺ។ ​ជាមួយគ្នានោះដែរ លោក ស៊ាន់ សារឿន ​អ្នកទទួលខុសត្រូវការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ​បាន​ថ្លែងឱ្យដឹងដែរថា ​ការិយាល័យបានរៀបចំកម្មវិធីបូជនីយចរ យុវជនភូមិភាគភ្នំពេញ ​ជារៀងរាល់ឆ្នាំរហូត​ម​កដល់​ពេលនេះអស់​រយៈពេល១១លើកហើយ។ លោកបានបន្តថា កម្មវិធីបូជនីយចរ​ មានគោលបំណងតែមួយ​ ចង់ឱ្យយុវជនមានឱកាស​ក្នុងការដើររួមគ្នា​ជា​លក្ខ​ណៈ​​គ្រួសារ ដើម្បីអាចមានពេលវេលារិះគិត​ពីជីវិត ​ជំនឿ

កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវ​បានរៀបចំឡើង​រយៈពេល​៣ ថ្ងៃ នា​ព្រះសហគមន៍កំពង់សោម Read More »

“អ្នក​ចម្បាំង​ការពារ​ពន្លឺ”

អភិបូជា​ពិធី​ប្រសិទ្ធី​ពរ​លើ​ប្រេង​ពិសិដ្ឋ នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី។ នៅ​គ្រា​នោះ ផែន‌ដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​នៅ​រេរា​ពី​លើ​ផ្ទៃ​ទឹក។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ ព្រះ‌អង្គ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះ‌ជាម្ចាស់​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ កណ ១,១-៥ លោក​អភិបាល លោក​ឪពុក បង​ប្អូន​ជា​ទី​ស្រឡាញ់ អំបាញ់មិញ ខ្ញុំ​បាន​អាន​កំណើត​ពិភព​លោក​នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក ដើម​ដំបូង​នៃ​ពិភព​លោក​ព្រះជាម្ចាស់​បាន​បង្កើត​ពន្លឺ នៅ​ពេល​នេះ​យើង​ឃើញ​ព្រះអាទិត្យ​កំពុង​ត្រៀម​លិច។ ថ្ងៃ​នេះ ពិត​មែន​យើង​មាន​អំណរ​សប្បាយ​ជួប​ជុំ​គ្នា នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ឧបដ្ឋាក​បាន​ចូល​ក្នុង​អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​ពិសិដ្ឋ​ក្នុង​តួនាទី​នេះ។ លោក​បូជាចារ្យ​មួយ​ចំនួន​ក៏​ជា​លើក​ទី​មួយ​ដែរ ដែល​បាន​ចូល​ជា​មួយ​យើង នៅ​ក្នុង​ព្រះសហគមន៍​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​ក្រុម​បូជាចារ្យ​បម្រើ​ព្រះសហគមន៍​នៅ​កម្ពុជា។ លោក​អភិបាល សិលា សួន ហង្សលី ក៏​ជា​លើក​ទី​មួយ​ដែល​បាន​ចូល​រួម​អភិបូជា​នេះ ក្នុង​តួនាទី​ជា​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​កំពង់ចាម លោក​អភិបាល គីគេ ជា​លើក​ទី​២២ ខ្ញុំ​ជា​លើក​ទី​១៤។ យប់​នេះ យើង​ឃើញ​បង​ប្អូន​មក​យ៉ាង​ច្រើន​ដើម្បី​លើក​តម្កើង​ព្រះជាម្ចាស់ ជា​ពិសេស​នៅ​ថ្ងៃ​ដែល​យើង​អរ​ព្រះគុណ​ព្រះអង្គ​សម្រាប់​លោក​បូជាចារ្យ​របស់​យើង

“អ្នក​ចម្បាំង​ការពារ​ពន្លឺ” Read More »

ព្រះ​​សហគមន៍កាតូលិកចូលរួម​ប្រារព្ធទិវា ​វប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ នាខេត្តតាកែវ

អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរួមជាមួយលោកស្រី គា សុភូ ​អភិបាលខេត្តតាកែវ បាន​ចូលរួមជា​អធិបតីភាពក្នុងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ ឆ្នាំ២០២៣ រៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ នា​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធាន​ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីក៏មានការ​ចូលរួមពី​ព្រះសង្ឃទាំងពីរគណៈ ​មន្រ្តីនៃ​មន្ទីរអង្គភាពក្រុង ស្រុក ​គ្រឹះស្ថានឯកជន សិល្បករ​សិល្បការិនី អាជីវករ សិស្សានុសិស្ស ​សរុប​ប្រមាណជា ៣៥០ នាក់។ ថ្លែងក្នុងពិធីនោះ លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានលើកឡើងថា ការ​ប្រា​រព្ធ​ទិវាវប្បធម៌ជាតិ៣មីនានេះ​កម្លាំងយុវជនជាសក្ដានុពលធនធានមនុ​ស្សដ៍សំខាន់ដែលមិនអា​ចខ្វះបាន​ក្នុងការរួមចំណែក អភិរក្ស អភិវឌ្ឍន៍ជាតិក្នុងបរិបទនៃការរីកចម្រើនបែបឌីជីថល។ ​​លោកបានថ្លែងថា ៖ «ជាការពិតណាស់ ទិវាវ​ប្បធម៌៣មីនាឆ្នាំនេះ​ ក៏​ដូច​រៀ​ងរាល់​ឆ្នាំកន្ល​ងម​កដែ​លសម្រេ​ចជោគជ័យ​បាន​ គឺ​ពិត​ជា​បានមកពីការសហ​ការជិតស្និតរវាងមន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈជាមួយ​មន្ទីរអ​ប់រំយុ​វជន និងកីឡា ​ជា​ពិសេសយុវជនមកពីវិទ្យាល័យសន្តហ្វ្រង់ស្វ័រដែលមានលោកអូលីវីយ៉េ ជាអ​ភិបា​លព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញជាស្ថាបនិកដែលមិនអាចបំភ្លេចគុណបានឡើយ»។ លោកបានបន្តដោយសង្កត់ធ្ងន់ថា ៖ «សូមឱ្យទិវានេះក្លាយជាទឹកមន្តដ៏សក្តិសិទ្ធដាស់រំលឹកដល់កូនខ្មែរឱ្យ​ស្រ​លាញ់​​ថែរក្សា​ ការពារ និង​បណ្ដុះ​លើក​តម្កើងវប្បធម៌ជាតិជារៀងរហូត»។ ក្នុងឱកាសនោះដែរ​​ លោកអភិបាល អូលីវីយ៉េ

ព្រះ​​សហគមន៍កាតូលិកចូលរួម​ប្រារព្ធទិវា ​វប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ នាខេត្តតាកែវ Read More »

គ្រីស្តសាសនា​ និង​ពុទ្ធសាសនា រួមគ្នាផ្សព្វផ្សាយ​ពីការ​​សម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវ

សិក្ខាសាលាស្តីពី «សម្មាសង្កប្បៈ»​ ត្រូវបាន​រៀបចំឡើង​កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នា​វិទ្យាស្ថានសន្តប៉ូល ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ​ដោយ​​មានការចូលរួម​ពី​សំណាក់​គណៈគ្រប់គ្រង បុគ្គ​លិក និស្សិត និងតាមប្រព័ន្ធ​Zoom សរុបប្រមាណជា១៧៥នាក់​។ ​សិក្ខាសាលានេះក៏​មានការ​ចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា និង​លោ​ក​បូជាចារ្យ គង់ វៀល ជាបូជាចារ្យព្រះសហគមន៍កាតូលិក និងជាអ្នកសម្របសម្រួលនៃគេហទំព័រ​វិគីភីឌា​​​ក្នុង​​ស្រុក​​ជាភាសាខ្មែរ។ ថ្លែង​បើកអង្គសិក្ខាសាលា លោក ផុន សុផល នាយកនៃវិទ្យាស្ថានសន្តប៉ូល បាន​ឱ្យដឹងថា កម្មវិ​ធីនេះ​បង្កើតឡើងមានគោលបំណងមួយ ដើម្បីជួយដល់និស្សិតឆ្នាំទី១ ឆ្នាំទី២ និងអ្នក​ដែល​ចូលរួមទាំងអស់ យល់ពីការសម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវដោយផ្អែកលើព័ត៌មាន ឬមូលដ្ឋានសម្រេច​ចិត្ត​ជាក់លាក់ហើយ និ​ង​ចេះទទួលខុសត្រូវចំពោះការសម្រេចចចិត្តរបស់ខ្លួនផ្ទាល់។ លោកបានបន្តថា គោលបំណងនៃសិក្ខាសាលានេះ ធ្វើឡើងដើម្បី​ឱ្យយល់ពីការចេះសម្រេចចិត្តដោយ ផ្ដោត​ទៅ​លើច្បាប់ សីលធម៌ គុណធម៌ ទំនាក់ទំនង និងក្រមសីលធម៌របស់មនុស្សដែលរស់​ប្រចាំថ្ងៃ,​​មូលដ្ឋាននៃការសម្រេចចិត្តជាក់លាក់ដែលសិក្ខាសាលានេះអាចធ្វើឱ្យមនុស្សម្នាក់ៗរកមូលដ្ឋាន​ជាក់​លាក់​​ក្នុង​កម្រិតណាមួយទៅតាមតួនាទី តាមឋានៈ តាមការ​រស់នៅ នឹងតាមរបៀបក្នុង​ការទំនាក់ទំន​ង។ លោក ផុន សុផល បានបន្ថែមថា ចំណែកគោលបំណងទី៣ ​គឺ​កា​រ​​ចេះ​ទទួលខុសត្រូវជាមួយកា​រសម្រេ​ចចិ​ត្តរបស់ខ្លួន ពីព្រោះការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ​អាចមាន​ការ​សម្រេច​​​ក្នុងផ្លូវល្អ និ​ងផ្លូ​វអា​ក្រក់​។ លោកបានបញ្ជាក់ថា ៖

គ្រីស្តសាសនា​ និង​ពុទ្ធសាសនា រួមគ្នាផ្សព្វផ្សាយ​ពីការ​​សម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវ Read More »

មនុស្សជាច្រើន​ អធិដ្ឋានសូមព្រះពរតាមរយៈមរណសាក្សី ត្រឿង ប៊ូយៀប​

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៣ ក្នុង​ឱកាស​​ព្រះសហគមន៍ផ្លូវ​ត្រីព្រះវិហារ ព្រះបេះដូង ព្រះយេស៊ូ ប្រារព្ធ​ខួប​នឹក​រលឹក​ដល់​មរណភាព​របស់​លោក​បូជាចារ្យ ត្រឿង ប៊ូយៀប​ មាន​មនុស្ស​ជាច្រើន​បានប្រមូលផ្តុំគ្នា​​ធ្វើការ​អធិដ្ឋានរួមគ្នា​នៅខាងមុខរូបសំណាក់របស់​លោក​។ ការ​ធ្វើការអធិដ្ឋាននេះ ​ដើម្បី​ទទួល​ព្រះពរ​ពីព្រះជាម្ចាស់តាមរយៈលោកបូជាចារ្យ ប៊ូយៀប ក្រោ​ម​អ​ធិប​តីភាព​​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអីស្លែរ។ ​ ចម្រៀងសរសើរលើកតម្កើង​ព្រះជាម្ចាស់​​លាន់ឮកងរំពង ​ស្រប​ពេល​​មនុស្ស​ទាំងនោះ​​​ទទួល​ទឹក​ព្រះ​ពរ​ពីលោក​អភិបាលព្រះសហគមន៍​ អូលីវីយ៉េ ​​នៅពេល​ចាប់​ផ្ដើម​កម្មវិធី​អភិបូជា​​ដ៏សក្ការៈនេះ។ ​ ​​​​លោក​អភិបាល​អូលីវីយ៉េ​ បាន​លើកឡើងថា ​នេះ​ជា​ថ្ងៃដ៏​​ឱឡារឹក​​សម្រាប់​ព្រះសហគមន៍​នៅ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ​ដើម្បី​នឹក​រលឹក​ដល់​លោក​ឪពុក ប៊ូយៀប ដែល​ធ្លាប់ទទួលខុសត្រូវនៅទីនេះក្នុងឆ្នាំ ១៩២៤ ចូលឆ្នាំ ១៩២៧។ ​ ​លោក​អភិបាលក៏​បាន​រំឭក​ពី​ការ​រៀប​ចំ​កន្លែង​នេះ​ឱ្យ​ទៅ​ជា​​បូជនីដ្ឋាន ដើម្បី​ឱ្យ​​បូជនីចរទាំងអស់​អា​ច​ធ្វើ​បូជនីយេស៍​​ពី​ព្រះសហគមន៍​ផ្សារតូច​ ដែល​ជា​កន្លែង​​នឹក​រលឹក​មរណសាក្សី​នៅលើទឹ​កដី​នៅក​ម្ពុជា បន្ទាប់មក​នៅ​ព្រះសហគមន៍​អរិយក្សត្រ​ ដែល​ជា​កន្លែង​គោរពព្រះនាង​ម៉ារី ​ជា​ព្រះ​មហា​ក្សត្រី​នៃសុខសន្តិភាព។​ លោក​មានប្រសាសន៍​ថា ៖ «យើង​នឹង​​បន្ត​ធ្វើ​ដំណើរ​​ដល់​កន្លែងនេះ​ ដែល​ជាផ្លូវមួយយ៉ាងពិសេស​ក្នុ​ង​ការ​រៀបចំ​នៅក្នុង​ភូមិភាគ​ភ្នំពេញ ​ដើម្បី​គោរព​នៅតាម​កន្លែង​សក្ការៈ​បំផុត​ ដើម្បីទៅជា​កម្លាំង​នៅ​ក្នុង​ជំនឿរបស់យើងជាពិសេស»។​ លោក​អភិបាល​​ក៏​បាន​ណែនាំ​គ្រីស្ត​បរិស័ទឱ្យ​ត្រឡប់មកវិញមកគោរពព្រះជាម្ចាស់ និង​សូមព្រះ​ពរព្រះ​អង្គ​តាមរយៈ​​មរណសាក្សី ប៊ូយៀប ដោយ​អធិដ្ឋាន​អធិដ្ឋានសូម​ព្រះអង្គ​ប្រទានពរ​ឱ្យទៅ​ជា​មនុស្សពេញលក្ខណៈដោយមានសេចក្ដីសុខនៅក្នុងដួងចិត្ត។​ កញ្ញា ហ៊ន ចាន់ណា មក​ពី​កោះ​នរាហ៍​ ដែល​បានមក​ចូលរួម​ពិធីនេះ បាន​ប្រាប់​​ថា ៖ «ខ្ញុំមក​ទីនេះ​ដើម្បីអធិដ្ឋានសុំសេចក្ដីសុខនៅក្នុងក្រុមគ្រួសារ»។

មនុស្សជាច្រើន​ អធិដ្ឋានសូមព្រះពរតាមរយៈមរណសាក្សី ត្រឿង ប៊ូយៀប​ Read More »

វិហារព្រះកុមារយេស៊ូបឹងទំពុន ផ្តល់អំណោយដល់ពលរដ្ឋ​៤០ គ្រួសារ

ប្រជាពលរដ្ឋ​ចំនួន​៤០គ្រួសារ បាន​ទទួល​អំណោយ​ពី​​វិហារព្រះកុមារយេស៊ូបឹងទំពុន ​ក្នុង​អាទិត្យទី​៣​​នៃ រ​ដូ​វអប់រំពិសេស ​ក្រោមអធិបតីភាព​លោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ អតីតជាបូជាចារ្យទទួ​ល​ខុ​ស​ត្រូវ ព្រះវិ​ហារព្រះកុមារយេស៊ូបឹងទំពុន រួមជាមួយគណៈកម្មា​ការប្រចាំក្នុ​ងព្រះសហគមន៍ ​​កាល​ពីថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៣។ ​​លោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ បាន​ថ្លែងនា​ឱកាសនោះថា​​ ជារៀងរាល់ឆ្នាំមិនថាបុណ្យរ បស់ ព្រះស ហគមន៍ ឬថ្ងៃធម្មតានោះទេ ព្រះសហគមន៍តែងតែមាន​ការចែកអំណោយ ការទៅសួរសុខទុក្ខបងប្អូន ដែលក្រីក្រ ខ្វះខាតក្នុងគ្រួសារ អ្នកជំងឺនៅតាមផ្ទះ តាមមន្ទីរពេទ្យ ដោយបង្ហាញថាព្រះសហគមន៍ជា គ្រួសារ ជាបងប្អូនដែលមានការយកចិត្តទុកដាក់ ផ្ដល់ភាព​កក់ក្ដៅ ផ្ដល់សេចក្ដីស្រលាញ់ ធម៌មេត្តា ករុណា ទាំងនេះសុទ្ធតែជាព្រះអំណោយទានដែល​ទទួលបាន​ពី​ព្រះជាម្ចាស់។ ​កញ្ញា ឃុន កញ្ញា ជាប្រធានគណៈកម្មាការព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន​ បាន​ប្រាប់ឱ្យដឹងថា​​​អំណោយដែលបានចែកជូនដល់បងប្អូន៤០គ្រួសារ គឺសុទ្ធតែជាការឧបត្ថម្ភពីគ្រីស្តបរិស័ទ​នឹងឪពុក​ម្ដាយ​ដែល​​មាន​កូនៗសិក្សានៅសាលាអប់រំពិសេសនៃការលូតលាស់។ កញ្ញាបាន​បន្តថា ៖ «ក្នុងរដូវអប់រំពិសេសឬរដូវត្រណម្យ គ្រីស្តបរិស័ទបានឧបត្ថម្ភបន្ថែមជាមួយថវិការ​និង​គ្រឿងឧបភោគបរិភោ​គសម្រាប់ចែកជូនទៅដល់ប​ងប្អូនទាំង៤០គ្រួសារដែលមក​ពីកន្លែងផ្សេងៗ​គ្នា​ដូ​ចជា តំបន់គំនរសម្រាមចាស់ខាងចំការដូង សន្សំកុសល ចំរើនផល ក្បាលទំនប់ បឹងត្របែក ចាក់​អង្រែ​ក្រោម នឹ​ងម្ដុំលូទឹកស្អុយជិតបឹងទំពុន ហើយភាគច្រើនជាអ្នករើសអេតចាយ»។ កញ្ញា

វិហារព្រះកុមារយេស៊ូបឹងទំពុន ផ្តល់អំណោយដល់ពលរដ្ឋ​៤០ គ្រួសារ Read More »

លោក​ដាមីញ៉ាំង ​ហ្វារនឺ​ ឲ្យគ្រីស្ត​បរិស័ទ​គិតពីទឹក​ដែលផ្តល់​ជីវិត

អតីតបូជាចារ្យ​ទទួលខុសត្រូវ​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងត្បូង​ លោក​​​ដាមីញ៉ាំង​ ហ្វារនឺ ​បានធ្វើការ​​ក្រើន​រំឭក​ពីទឹក​ដែលជាប្រភពនៃ​ជីវិតដ៏​​​ពិត​ប្រាកដ​ ដោយលោកបាន​ស្នើ​ឱ្យ​គ្រីស្ត​បរិស័ទ​​ចូល​មក​អភិបូជា​នៅ​ក្នុង​ព្រះ​វិហារ​ឲ្យ​បាន​ទៀង​ទាត់​ ដើម្បី​ទទួល​ទឹក​ដែលជា​ប្រភព​នៃ​ជីវិតគឺ «​ព្រះយេស៊ូ​ផ្ទាល់»។ ​ ទីប្រឹក្សា​ក្រុម​សាសនទូតក្រៅប្រទេសនៃទីក្រុង​ប៉ារីស លោក ដាមីញ៉ាំង ​​បានលើកឡើង​ដូចនេះ​នៅ​ក្នុង​ធ​ម្មទេសនា​​នៃ​​ពិធី​ជម្រះចិត្ត​គំនិត​លើក​ទីមួយ​សម្រាប់​យុវជន​៦នាក់​ នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ។​​ លោកបានថ្លែងថា ៖ «យើងជាគ្រីស្ត​បរិស័ទ​​​បាន​​ទទួល​​អគ្គ​សញ្ញា​ជ្រមុជ​​ទឹក​ និង​​​បេក្ខជន​ទាំង ៦នាក់​ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ គឺ​បាន​ទទួល​អំណោយ​ទា​ន​ពី​ព្រះជាម្ចាស់​តាម​រយ:​ទឹក​ដែលជាព្រះវិញ្ញាណដ៏​វិសុទ្ធ»។ អ្នករាល់គ្នា​​​ស្រេក​ទឹក​ដែល​ជា​សេចក្តី​ស្រឡាញ់ ​និង​ជាសុភមង្គល រីឯ​ទឹក​​លើ​លោកីយ៍​​នេះ​សូម​កុំងប់ងល់ពេ​ក​ដូចជា​ ស្រា ​ជា​ទឹក​​ធ្វើ​ឱ្យ​អ្នករាល់គ្នា​​សប្បាយ​មួយរយៈ​​រួច​ផ្ដល់​បញ្ហា​ពេល​ក្រោយ។​ ចំណែក​ទឹក​ប្រាក់​ នាំឱ្យ​​មានការ​​ស្រឡាញ់​គ្នា ស្អប់គ្នា​ ​មាន​អ​យុត្តិធម៌​​ក្នុង​សង្គម​ និង​នាំ​ឲ្យមាន​​បាក់​បែក​គ្នា​ ហើយនិង​ទឹក​មួយទៀ​ត ​​គឺ​​​ជាសេចក្ដី​​ស្នេហា​ នាំ​ឱ្យ​​អ្នករាល់គ្នា​​សប្បាយ ​និង​ពេល​ខ្លះ​​មើល​ងាយ​គ្នាទៅវិញទៅមក ហើយ​ក៏​ធ្វើ​ឱ្យ​ខកចិ​ត្តផងដែរ។ ​នេះបើតាមការ​បញ្ជាក់ពីលោក​​​ដាមីញ៉ាំង​ ហ្វារនឺ។ «អគ្គសញ្ញា​ជ្រមុជទឹក​ដើម្បី​ក្លាយ​ទៅ​ជាបុត្រធីតារបស់ព្រះជាម្ចាស់ គឺ​ជា​ទឹក​ដែ​ល​ខ្ញុំ​ស្រេក​ឃ្លាន​ខ្លាំង​បំផុត»។ នេះជាសម្ដីរបស់​​បេក្ខនារី ផុន ដានី ដែល​ទទួល​ពិធី​ជម្រះចិត្ត​គំនិត​ជាលើក​ដំបូង​មុន​នឹង​ទទួល​អគ្គសញ្ញា​ជ្រ​មុជទឹក​នៅ​ថ្ងៃ​បុណ្យ​ចម្លង​ខាង​មុខនេះ​។ ​ ក្នុង​វ័យ​២១ឆ្នាំ ដានី ​រៀប​រាប់​ទៀតថា ព្រោះ​ទឹក​នេះ​ ​លាង​ជម្រះដួងចិត្តរបស់នាង ដើម្បី​ឱ្យនាង​​​ស្លាប់ ​និង​កើត​ជាថ្មី​រួម​ជា​មួយ​​ព្រះយេស៊ូ​នៅ​ថ្ងៃ​បុណ្យ​ចម្លង​។​ កញ្ញាថា

លោក​ដាមីញ៉ាំង ​ហ្វារនឺ​ ឲ្យគ្រីស្ត​បរិស័ទ​គិតពីទឹក​ដែលផ្តល់​ជីវិត Read More »

លោកអូលីវីយេ ជ្មីតហស្លេ៖ ត្រូវ​​ធ្វើខ្លួនឱ្យក្លាយជា​តួអង្គសកម្ម​ក្នុងកា​រទទួល​ខុស​​ត្រូវជាន់​ខ្ពស់

សហព័ន្ធកាតូលិកដើម្បីមនុស្សធម៌ និងការអភិវឌ្ឍន៍ដែលហៅកាត់ថា (CACD) បានបង្កើតកម្មវិធី​សំ​ណា​ក់ធម៌មួយនៅវិទ្យាស្ថានសន្តប៉ូល ដែល​ស្ថិត​នៅភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ​ក្រោមអធិបតីភាពលោកអភិបាល អូលីវីយេ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូ​មិភាគ​ភ្នំពេ​ញ។ កម្មវិធីនេះមានការចូលរួមពី​២៤អង្គការ ដែលមានមនុស្ស​ជាង៥០នាក់ ក្រោមប្រធានបទ​​ «ឱ្យយើ​ង​ទៅ​​ជាតួ​អង្គសំខា​ន់ដើម្បីបង្កើតសង្គមថ្មី» ដែលកម្មវិធីនេះ​ធ្វើឡើង​កាលពីពេលកន្លងទៅថ្មីៗនេះ។ ​លោកអូលីវីយេ ជ្មីតហស្លេ ​​បានថ្លែងដោយជំរុញ​​ឱ្យគ្រប់អង្គភាព​ទាំងអស់​ធ្វើខ្លួនឱ្យក្លាយជា​តួអង្គសកម្ម​ក្នុងកា​រទទួល​ខុស​​ត្រូវជាន់​ខ្ពស់បំផុត​ដើម្បីបង្កើតសង្គមថ្មីដោយដឹងថាក្នុងសង្គមសព្វថ្ងៃ​មានតួអង្គដែល​អ​ង្គុយមើល​ និងតួអង្គដែលសកម្ម។ លោកអភិបាលអូលីវីយេក៏បានស្នើឱ្យ​សមាជិក CACD ខិតខំធ្វើការដោយសហការគ្នា​មិនមែន​ត្រឹមតែ​បំ​ពេញតួនាទីជាបុគ្គលិកសម្រាប់អង្គការតែប៉ុណ្ណោះ ប៉ុន្តែត្រូវដាក់ខ្លួនបម្រើជាព្រះសហគមន៍ ជាគ្រួសារ​តែ​​មួយនឹងធ្វើដំណើររួមជាមួយគ្នាដោយប្រកាសដំណឹងល្អនៅក្នុងអង្គព្រះយេស៊ូគ្រីស្ត។ លោកមានប្រសាសន៍ថា ​៖ «នេះជាមូលហេតុទី១ដែ​លសមា​ជិកCA​CDត្រូវតែជួបជុំគ្នាជាព្រះស​ហគ​មន៍​​កាតូលិក​​​​តែមួយ បម្រើព្រះសហគមន៍តែមួយ ហើយត្រូវរិះគិតសហការគ្នាដោយធ្វើការរួមជាមួយគ្នា​ តា​ម​ប្រធានបទផ្សេងៗ ដូចជាការសិក្សា​ ដូចជាជីវិតពិការ ដូចជាសហក្រិនសង្គមជាដើម»។ នាឱកាសនោះដែរ ​លោក គឹម រតនា ​នាយកប្រតិបិត្តអង្គការការីតាសកម្ពុជា បានធ្វើការ​បែងចែក​អ​ង្គ​ភាព​ជា៤ក្រុម ដើម្បីរិះគិតលើ​៤ចំណុចជុំវិញCACD ​ក្នុងនោះ​រួមមាន៖ និយាយអំពីភាពខ្លាំង, និយា យពី​ភាពខ្សោយ​ និងការធ្វើឱ្យល្អប្រសើរឡើងជាងនេះ, និយាយពី​ឱកាសដើម្បី​ឱ្យCACDរីកចម្រើន​ទៅ មុខ​​ និង​ចំណុចចុងក្រោយ និយាយពីហានីភ័យដែលប្រឈមមុខជាមួយCACD។ លោកបានបន្តថា ក្នុងការបែងចែក និងពិភាក្សាតាមក្រុមនីមួយៗនោះ ក៏​មានចំនុចមួយចំនួនដែល​ណែ​​នាំឱ្យអង្គភា​ពត្រូវតែ​​ពង្រឹងបន្ថែមផងដែរ

លោកអូលីវីយេ ជ្មីតហស្លេ៖ ត្រូវ​​ធ្វើខ្លួនឱ្យក្លាយជា​តួអង្គសកម្ម​ក្នុងកា​រទទួល​ខុស​​ត្រូវជាន់​ខ្ពស់ Read More »

កុមារនិង​យុវជន​​ឈ្វេងយល់​បន្ថែម​អំពីមុខងារ​បម្រើអាសនៈ​

កម្មវិធីនេះ​ដឹក​នាំ​ដោយ​លោក​បូជាចារ្យ អាប្រាហាំ ខូន​ រួម​ជាមួយ​លោក​ឧបដ្ឋាក​ វី សំណាង​ និង​បងស្រី អេង សានី នា​ថ្ងៃ​ទី​៤ មីនា ២០២៣នេះ។​ ដូន​ជី អេង សានី នៃ​ក្រុម​គ្រួសារ​ឧបការគុណ  មាន​ប្រសាសន៍ថា ​ក្រុម​បម្រើអាសនៈ​មាន​តួនាទីមួយយ៉ាងសំខាន់និង​​យ៉ាង​ជិតស្និទ្ធ​ក្នុង​ពិធី​អភិ​បូជាព្រោះពួកគាត់​ត្រូវនៅក្បែរ​និង​បម្រើតុអាសនៈ​ ដូច្នេះពួកគាត់ត្រូវដឹងអំពី​​សម្ភារ​ប្រើប្រាស់​និង​កាយ​វិការ​នានា។   ក្នុងរយៈពេល​មួយថ្ងៃនោះ អ្នកចូលរួមទាំងអស់​បាន​ចូលរួម​រិះគិត​ព្រះបន្ទូល​និង​ អធិដ្ឋានជាមួយគ្នា។  ដូនជីសានី​បន្ថែមថា ​ប្រសិនបើ​គាត់​ស្គាល់ពី​អត្ថន័យ​​​ពិធី​បុណ្យ​អភិបូជា និងពិធីបុណ្យផ្សេងៗនាំឲ្យ​កិច្ចការបម្រើ​​អាសនៈធ្វើដោយរលូន ហើយ​អាចជួយឱ្យ​គ្រីស្តបរិស័ទការអធិដ្ឋាន និង​ចូលរួម​អភិបូជា​ដោយ​អំណរសប្បាយ។ ​ដូនជី សានី​ បាន​ឱ្យ​ដឹង​ទៀតថា ទោះបីជា​ក្រុមបម្រើអាសនៈ​មានខ្លះ​ជាគ្រីស្ត​បរិស័ទ និងខ្លះ​ទៀត​ជា​ពុទ្ធបរិស័ទក៏ពិត​មែន​ ប៉ុន្តែ​សំខាន់គឺ​ពួកគាត់​យក​ចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​កំពុង​ធ្វើ និង​ស្គាល់​អំពី​របៀប​នៃការគោរពនិងការបម្រើក្នុងពិធីបុណ្យដែលជាលទ្ធផលមួយយើងសប្បាយចិត្ត។ អ្នក​បម្រើ​តុសក្ការៈទាំងនោះ​មាន​ខ្លះ​ជាកូន​គ្រីស្ត​បរិស័ទនៃ​ព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូ​បឹង​ទំពុន និង​ខ្លះ​ទៀត​ជា​សិស្សតាម​បណ្តា​​ខេត្តនានា​ដែលជាពុទ្ធបរិស័ទនិងគ្រីស្តបរិស័ទ​កំពុង​​សិក្សា​នៅ​ភ្នំពេញ​ និងកំពុង​​​ស្នាក់​នៅក្នុង​មណ្ឌល​របស់​ព្រះសហគមន៍។​ កុមារា យឿន រ៉ានុត ក្នុង​វ័យ​១០ឆ្នាំ​ ជាអ្នក​បម្រើ​អាសនៈ​នៅ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​នេះ និយាយ​​ថា កម្មវិធី​សំណាក់ធម៌នេះ​​បាន​ជួយគាត់​ឲ្យចេះ​​ស្ដាប់​ព្រះ​បន្ទូល ស្គាល់ពី​ឧបករណ៍ផ្សេងៗ ហើយ​ហាត់កាយវិការពេលប្រើឧបករណ៍នោះ។ រ៉ានុត​បន្ថែមថា ក្នុងនោះ​គាត់​បាន​ដឹងពីរបៀប​ប្រើ​ប្រាស់​ពណ៌​ខោអាវ​តាម​រដូវ​នីមួយៗ និង​ក្នុងពិធីបុណ្យគោរពនិង​រំលឹកផ្សេងៗ។ ដូនជី​​សានី​ឲ្យដឹងទៀតថា ក្រុម​បម្រើ​អាសនៈ​បាន​យកចិត្តទុកដាក់លើ​កម្ម​វិធី​នេះ​ដោយ​ព្យាយាមមកតាំងពីម៉ោង ៥:០០​ព្រឹក​ ព្រឹក ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​អភិបូជា

កុមារនិង​យុវជន​​ឈ្វេងយល់​បន្ថែម​អំពីមុខងារ​បម្រើអាសនៈ​ Read More »

Subscribe to our newsletter

Don't miss new updates on your email