Author name: Bouren Mno

៤០ថ្ងៃនៅជាមួយទស្សនៈរបស់សន្តីតេរេសា

ក្នុងរដូវអប់រំពិសេស​ដែលមានរយៈពេល​៤០ថ្ងៃ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ​បាន​ណែនាំ​ឲ្យ​គ្រីស្តបរិស័ទ​កាតូលិក​ យករយៈពេលនេះ ដើម្បី​សញ្ជឹងគិត​អំពី​ពេលវេលាជាមួយ​ព្រះជាម្ចាស់ តាមរបៀបរបស់​សន្តីតេរេសា​នៃព្រះកុមារ​យេស៊ូ​នៅលីស្យឺ។ នៅក្នុងធម្មទេសនា​នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ(បឹងទំពុន) ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី​២២​ កុម្ភៈ ជាថ្ងៃបុណ្យរោយ​ផេះ និង​ជាថ្ងៃដើមដំបូង​នៃរដូវអប់រំពិសេស​ លោកអភិបា​អូលីវីយ៉េ មានប្រសាសន៍ថា សូម​យើង​ទទួល​ទស្សនៈ ​និងផ្លូវវិញ្ញាណរបស់សន្តី​តេរេសានៃព្រះកុមារយេស៊ូ​​ឱ្យ​ចូល​នៅក្នុងគោល​ដៅ​របស់​​យើង​គឺ ​ត្រឡប់​មក​រកព្រះជាម្ចាស់ដែលបានបង្កើត ស្រឡាញ់ និងធ្វើដំណើរ​ជាមួយ​យើង​ជារៀង​រាល់​ថ្ងៃ​ ជាពិសេស​ក្នុង​រដូវ៤០ថ្ងៃនេះ។ ​មធ្យោបាយដែល​យើង​អាច​គាប់​ព្រះហឫទ័យរបស់​ព្រះជាម្ចាស់​​បាន​គឺ​ ការ​អធិដ្ឋានដោយ​ផ្ទាល់​ខ្លួន និង​ជាមួយក្រុម​​យ៉ាង​ស្ងៀម​ស្ងាត់ដើម្បី​សន្ទនាជាមួយ​ព្រះជាម្ចាស់​ដែល​មាន​វត្តមាន​នៅក្នុង​ដួងចិត្ត និង​រក​ពេល​មើល​ស្នាព្រះហស្តរបស់ព្រះជាម្ចាស់​តាមរយៈ​ធម្មជាតិ​ដែលព្រះជាម្ចាស់​បានបង្កើត។ ក្នុងរយៈពេល​នេះ គឺ​ត្រូវ​​រក​ពេលវេលា​ជួយបងប្អូនឯទៀតៗឲ្យ​បានច្រើន​ជាងមុន​ តាមរយៈ​កិច្ចការ​ធម៌​មេត្តាករុណាទាំង៧ ក្នុងនោះរួមមាន ផ្តល់អាហារ​ដល់​ជនក្រីក្រ ផ្តល់ទឹកដល់អ្នកស្រេក ជួយជនពនេចរ សួរសុខទុក្ខអ្នកជំងឺ សួរសុខទុក្ខទណ្ឌិត ចូលរួមបញ្ចុះសព ចែកទានដល់អ្នកក្រីក្រ។  លោកអភិបាល​បាន​បន្ថែមថា តម គឺជាអ្វីដែលយើង​ត្រូវ​ធ្វើពិប្រាកដ គឺ​តម​ទំនាក់ទំនងដែល​ឥតប្រយោជន៍ តមអណ្ដាតនិយាយដើមគេ តមគំនិត​អាក្រក់ដែលមានលើគេជាដើម។ គ្រីស្តបរិស័ទ​​ ម៉ាន សំឡូត ក្នុង​វ័យ​២៣ឆ្នាំ​ រៀបរាប់ថា​ «ខ្ញុំ​នឹង​កែប្រែនូវអ្វីដែលមិនល្អនៅក្នុងឆ្នាំចាស់ឱ្យ​​មកល្អវិញ ​តាមដែល​អាច​ធ្វើ​ទៅបាន ដូចជារឿងមួយចំនួនដែលអាចកាត់បន្ថយ​បាន យើង​ត្រូវកាត់​បន្ថយ​មានៈ ការប្រមាថ និងការនិយាយដើមគេ ដើម្បីត្រៀមចូលរួមបុណ្យចម្លងនៅថ្ងៃខាងមុខ»។   […]

៤០ថ្ងៃនៅជាមួយទស្សនៈរបស់សន្តីតេរេសា Read More »

ជំនួប​ដំបូង​នៃស្ថាប័នសិក្សាធិការ​របស់ព្រះសហគមន៍​ក្នុងប្រទេស

តំណាង​ស្ថាប័នអប់រំរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជាចំនួន​៨៥នាក់​ បាន​ចូលរួម​ស្តាប់​ ពិភាក្សា​ និង​លើក​ទិសដៅ​សម្រាប់​វិស័យសិក្សាធិការ​ក្នុង​ឆ្នាំ​បន្ទាប់​របស់​ព្រះសហគមន៍​ ដើម្បី​ “ចូលរួម​អភិវឌ្ឍ​សង្គម​តាមរយៈ​គុណភាពនៃការអប់រំកាតូលិក” កាលពីពេលថ្មីៗកន្លងទៅនេះ នៅ​មណ្ឌល​សកម្មភាព​ភ្នំពេញ​​​ថ្មី ​និងសណ្ឋាគារបានបាន ក្នុង​សង្កាត់​ភ្នំពេញថ្មី។ នៅក្នុងរយៈពេល​បីថ្ងៃ​ អ្នកចូលរួមបានរះគិតអំពីតួនាទីឧត្តមសិក្សាពាក់ព័ន្ធ​ជាមួយ​និង​សេដ្ឋកិច្ច ធនធានមនុស្សនិង​នយោបាយ ​គោលនយោបាយ​អភិវឌ្ឍន៍​​កម្មវិធី​​សិក្សា​ពី​កម្រិតបឋម​រហូត​ដល់​មធ្យមសិក្សា និងចំណុចអាទិភាព​របស់​ក្រសួង​អប់រំ ការ​អប់រំ​បែប​កាតូលិក​ក្នុងបរិបទ​ពុទ្ធសាសនាជាដើម យុទ្ធសាស្ត្រ​​ទាញចំណាប់អារម្មណ៍របស់សិស្ស ដោយមាន​វាគ្មិន​ពីបណ្តាស្ថាប័ន​រដ្ឋ​ ឯកជន និង​ព្រះសហគមន៍​។ ​សិក្ខាសាលានេះប្រព្រឹត្តទៅជាលើកដំបូង​ចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈ រៀប​ចំដោយវិទ្យាស្ថានសន្តប៉ូល និងសហការចូលរួមដោយ មជ្ឈ​មណ្ឌល​​ស្រាវជ្រាវជេស្វីត ម៉ាហ្គា អង្គការជេស្វីតកម្ពុជា សាលាបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​និង​បច្ចេក​ទេស​​ដុនបូស្កូ ក្រោមអធិបតីភាព​របស់​លោក​អភិបាល​ព្រះសហគមន៍កាតូលិក​ទាំង​បី​ភូមិភាគ។ នៅក្នុងឱកាសអភិបូជាបើកកម្មវិធីសិក្ខាសាលានេះ លោក​អូលីវីយ៉េ​ ជ្មីតហស្លេ អភិបាល​ព្រះសហគម​ន៍​កាតូលិក​​ភូមិភាគភ្នំពេញ និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​សន្តប៉ូល​មាន​ប្រសាសន៍​​ថា សាលាកាតូលិករបស់យើងមានតួនាទីសំខាន់​គឺ​​ បង្ហាញពន្លឺ​ដែល​ណែនាំ​ឲ្យ​មនុស្ស​លោកទទួលការសង្គ្រោះ។ លោក​បន្ថែម​ថា ទោះបី​ស្ថិត​នៅ​ក្នុង​បរិស្ថាន​នៃ​ព្រះពុទ្ធសាសនា​ក៏ដោយ តែអត្តសញ្ញាណ​ជា​សាលា​ ​កាតូលិកសម្រាប់​អប់រំ​​សិស្ស​និង​និស្សិត​​ត្រូវ​ថែរក្សា ដោយ​ផ្តោត​សំខាន់​លើ​គោលការ​ណ៍​មួយ​ចំនួន។ ក្នុងនោះ​លោកអភិបាល​បាន​លើកឡើងអំពី​ គុណធម៌​គិត​លើប្រយោជន៍​រួម ដោយអប់រំសិស្ស​ឲ្យមាន​ចិត្ត​ស្មោះត្រង់ មាន​យុត្តិធម៌ និងសេចក្ដីពិត។ ការអប់រំ​គឺធ្វើយ៉ាងណា ឲ្យ​សិស្ស​ចេះ​​ចែករំលែក​ដល់​អ្នកដទៃដោយគ្មានអាត្មានិយមក្នុងខ្លួន ម្យ៉ាងទៀត ទំនាក់ទំនង​ឥរិយាបទ​កាយវាចារចិត្ត​របស់​សិស្ស គឺត្រូវ​ផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់។ «ទោះបី​កាន់​សាសនា​ផ្សេង​ក៏ដោយ ប៉ុន្តែគេ​មាន​ទំនាក់ទំនងជាមួយព្រះជាម្ចាស់​ដែល​បាន​បង្កើត​យើង​ទាំង​អស់​គ្នា» លោកអភិបាល​បញ្ជាក់។ លោកបន្ថែមថា

ជំនួប​ដំបូង​នៃស្ថាប័នសិក្សាធិការ​របស់ព្រះសហគមន៍​ក្នុងប្រទេស Read More »

សកម្មភាពលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ខែ មីនា ឆ្នាំ២០២៣

សកម្មភាពលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ខែ មីនា ឆ្នាំ២០២៣ Read More »

បំផ្លាស់ប្តូរជីវិតថ្មី​តាមជំនឿថ្មី

ក្នុងឆ្នាំ​២០២៣​នេះ ព្រះសហគមន៍កាតូលិកនៅកម្ពុជា​នឹង​ត្រៀម​រៀបចំ​ពិធី​ជម្រុជទឹកដល់​បេក្ខជន​សរុប​ចំនួន​២៣៦នាក់​ដែលរស់នៅក្នុង​​​តំបន់​ផ្សេងក្នុងប្រទេស​កម្ពុជា​នាឱកាស​បុណ្យ​ព្រះយេស៊ូ​មាន​​​ព្រះជន្ម​រស់ឡើងវិញ​ដ៏រុងរឿង​ខាង​មុខនេះ។ កាលពីថ្ងៃទី២៦ ខែ​កុម្ភៈនេះ​ លោកអភិបាល​ទាំងបីភូមិភាគ​របស់​ព្រះសហគមន៍​កាតូលិក​នៅ​កម្ពុជា​​ធ្វើពិធីត្រាស់ហៅ​បេក្ខជន​ម្នាក់ៗ​ដើម្បីបង្ហាញខ្លួន​ជា​ផ្លូវការណ៍​ និង​ត្រៀម​ខ្លួន​ទទួល​អគ្គ​សញ្ញា​​​ជ្រមុជ​ទឹក។ នឿន សាមី វ័យ ២១ រស់នៅក្នុងទីក្រុងភ្នំពេញ​កំពុង​សិក្សា​ជំនាញអគ្គិសនីឆ្នាំទី១ និយាយថា «ខ្ញុំស្គាល់​ព្រះសហគមន៍​តាំង​ពី​តូច ដោយនៅផ្ទះ​មានពូម្នាក់ជាគ្រីស្តស័ទ»។ ទង្វើរបស់​ពូ ឃ្លា​គម្ពីរ និង​សកម្មភាព​ព្រះសហគមន៍​ក្នុងតំបន់ បាន​ជំរុញចិត្ត​យុវ័នរូបនេះ ចង់កែប្រែ​ជីវិត​របស់​ខ្លួន។ សាមី​បន្ត​ថា តាមរយៈ​ការ​​មើល​ឃើញ​ព្រះសហគមន៍​ចេះ​រំលែក​សេចក្ដី​ស្រឡាញ់ឱ្យគ្នា ជួយអ្នកក្រីក្រ និងឃ្លាគម្ពីរ​មួយ​ដែល​ដក់ក្នុងចិត្ត​របស់គាត់​គឺ​ «ចូរស្រឡាញ់​អ្នកដទៃ​ឱ្យ​ដូច​ព្រះ​ជាម្ចាស់​​​ស្រឡាញ់​យើង»។ «​ព្រះបន្ទូលនេះបានណែនាំឱ្យ​យើង​ចេះ​ស្រឡាញ់​អ្នកដទៃ​ទាំងអ្នក​ក្រី​ក្រ​និងអ្នកពិការ​ផងដែរ ធ្វើ​ឱ្យ​ខ្ញុំ​ចង់​ក្លាយជាគ្រីស្ត​បរិស័ទ​។» សាមី បញ្ជាក់។ មិន​សូវ​ខុស​គ្នាពី​សាមី ការមើល​ឃើញ​សកម្មភាព​មនុស្ស​ធម៌​របស់​ព្រះសហមន៍​និង​កិច្ច​សហការគ្នា​គឺ​ជាចំណុច​មួយ​ដែល​ជួយ​ដល់​យុវជន​ជាច្រើន​កែប្រែ​ជំនឿ​។ នឿ សុវណ្ណនី អាយុ​១៦ឆ្នាំរស់នៅ​ខេត្ត​តាកែវ និយាយ​ថា នាង​បាន​ត្រៀម​​ខ្លួន​ទទួល​អគ្គ​សញ្ញា​ជ្រមុជទឹករួច​រាល់​ហើយ។​ យុវតីរូបនេះសម្រេច​ចិត្ត​កែប្រែ​ជីវិត​រស់នៅ​តាម​របៀប​ថ្មី​ចាប់​ពី​ពេលនេះ​ទៅ ដោយនាង​​បន្ថែមថា «​ខ្ញុំ​ត្រូវ​មាន​ចិត្ត​ស្មោះ​ត្រង់ គោរព​ស្រឡាញ់គេ ចែករំលែក និង​មាន​ចិត្ត​អត់ធ្មត់​ដូចគំរូលោក​អភិបាល»។ រំឭកពី​ទម្លាប់​អតីតកាល​សុវណ្ណនីឱ្យដឹងថា «ពីមុន​ខ្ញុំជាមនុស្សខ្ជិល ​មិន​សូវ​ចេះ​ចែករំលែក តែ​ក្រោយ​បានស្គាល់​ព្រះសហគមន៍​៥ឆ្នាំ​កន្លងមក តាមរយៈ​មិត្ត​ភក្តិ ​និង​ការសិក្សានៅ​វិទ្យាល័យ​សន្ត​ហ្វ្រង់​ស្វ័រ​​ដែល​ជា​សាលា​របស់​ព្រះសហគមន៍​កាតូលិក ធ្វើ​ឱ្យ​ខ្ញុំ​បាន​កែប្រែទម្លាប់ទាំងនេះ​»។​ សេស៊ីលីយ៉ា ភឿត ស៊ីថា រស់នៅខេត្ត​បាត់ដំបងនិយាយថា ក្រោយទទួល​ពិធីត្រាស់ហៅនេះ នាង​បានប្តេជ្ញាចិត្ត​នឹងប្រកាសជំនឿរបស់​ខ្លួន​​ដល់អ្នកដទៃ និងជួយដល់អ្នកក្រីក្រ

បំផ្លាស់ប្តូរជីវិតថ្មី​តាមជំនឿថ្មី Read More »

ដូនជី​ជន​ជាតិ​ជប៉ុន​ចំណាយពេល​ជិត​២០ឆ្នាំ​ក្នុង​វិស័យអប់រំ​កុមារ

ស្ត្រីវ័យ​៨១ឆ្នាំ ជាជន​ជាតិ​ជប៉ុន​បាន​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា ជិត​២០ឆ្នាំ​ ដោយ​ខិត​ខំ​បម្រើ​ការងារ​ក្នុង​វិស័យអប់រំសម្រាប់​កុមារ​កម្ពុជា ឲ្យ​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​​។ ដូនជី​ ហាស៊ីម៉ូតុ ស៊ីនកុ មកពីក្រុម​គ្រួសារ​បងស្រី​ស្រឡាញ់​ព្រះយេស៊ូនៅ​ចូហ្វែល មាន​ប្រសាសន៍ថា «១៩ឆ្នាំមកហើយមានរឿងជាច្រើនខ្ញុំចង់និយាយ និងសូមអរគុណ​ទាំងអស់គ្នា​ដែលបានស្និទ្ធស្នាលជាមួយនឹង(ក្រុមគ្រួសារ)បងស្រីមកដល់សព្វថ្ងៃនេះ ដោយមានទាំងអស់គ្នា​ចូលរួម​ជាមួយខ្ញុំគ្រប់កិច្ចការ»។ រយៈពេល​កន្លង​មកនេះ ដូនជី​ស៊ីនកុ តែង​តែ​ធ្វើ​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​កំពត ដោយ​ផ្តោត​សំខាន់​លើ​​អំណាន​សម្រាប់​កុមារ​និង​ជំទង់។ គាត់​បាន​ឲ្យដឹងថា «សមត្ថភាព​​នៅក្នុងការអាននាំឱ្យមានសមត្ថភាពក្នុងការគិតវែកញែកវិនិច្ឆ័យ។ ខ្ញុំជឿ​ថា​ការអាននិងការរិះ​គិតនាំឲ្យការយល់ដឹងរបស់យើងរីកចម្រើន សុំធ្វើការ​​អាន​ជាមួយ​មិត្ត​របស់​អ្នក ខ្ញុំ​អាន​ជាមួយ​អ្នក»។ ទោះបី​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​វ័យ៦៣​ឆ្នាំ​​​ហើយ​ក៏​ដោយ ក៏​ដូនជីរូប​នេះ​នៅ​តែ​ខិត​ខំ​រៀន​ភាសា​ខ្មែរ​ផង និង​អង់​គ្លេស​ផង​ ដើម្បីអាច​ប្រាស្រ័យទាក់​ទង​ជាមួយ​មនុស្ស​ក្នុង​តំបន់ និង​អាច​ជួយ​ដល់​កុមារ​ឲ្យ​ចេះ​អាន​ភាសារ​បស់​ខ្លួន តាម​រយៈ​បណ្ណាល័យ​ដែល​គាត់​បាន​រៀបចំ​។ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​នេះ ព្រះសហគមន៍​មណ្ឌលសកម្មភាព​កំពតកែបប្រារព្ធ​ពិធីថ្លែង​អំណរ​គុណ​បងស្រី ហាស៊ីម៉ុតុ ស៊ីនកុ ដែល​បាន​បម្រើ​ព្រះសហគមន៍មណ្ឌលសកម្មភាព​កំពតកែបក្នុង​វិស័យ​អប់រំ​អស់​រយៈពេល​១៩ឆ្នាំ​កន្លងទៅនេះ។ កម្មវិធី​នេះ​ធ្វើ​ឡើង​ ក្រោម​អធិបតីភាព​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​ហស្លេ នៅព្រះវិហារ​សន្ត​អូគូស្តាំង ក្នុង​ខេត្តកំពត ដោយ​មានគ្រីស្ត​បរិស័ទ​ចូលរួម​ជាច្រើនកុះករ។​ ឆ្លៀតក្នុង​ឱកាសនេះដែរលោកអភិបាលព្រះសហគមន៍អូលីវីយ៉េមានប្រសាសន៍ ថ្លែងអំណរ​គុណ​អស់​ពី​ដួងចិត្តដល់បងស្រី ស៊ីងកុ ដែលបានចាប់ផ្ដើមបេសកកម្មជាមួយមណ្ឌលកំពតនេះក្នុងឆ្នាំ ២០០៤​ បន្ទាប់​ពី​លោក​បានទាក់ទង​ជាមួយក្រុម​ដូនជី​នៅប្រទេសជប៉ុន ដោយ​​បង្កើត​បណ្ណាល័យ​តូចៗ​​នៅ​តាម​ភូមិ​ដើម្បី​ជួយ​ឲ្យ​កុមារ​​​មាន​ម៉ោង​ពិសេស​ក្នុង​ការអាន​សៀវភៅ​។​ លោក​អភិបាល​ក៏​បាន​រំឭក​សកម្មភាព​​មណ្ឌលវប្បធម៌និងភាសាបរទេស ដែល​សម្ពោធកាលពីឆ្នាំ​​២០០៧ ជា​​​ពូជនៃ​សាលាដែលយើងមាននៅសព្វថ្ងៃ និង​អនុស្សាវរីយ៍​ស្នាដៃមួយយ៉ាងពិសេស​ដែល​លោក​បានទទួលពីដូនជី​ស៊ីនកុ ក្នុង​អំឡុង​ពេល​លោកនៅ​​ជា​បូជាចារ្យ​ទទួលខុសត្រូវ​ព្រះ​សហ​គមន៍​​​ខេត្ត​កំពតកែបជាមួយ​លោក​បូជាចារ្យ សួន​ ហង្សលី

ដូនជី​ជន​ជាតិ​ជប៉ុន​ចំណាយពេល​ជិត​២០ឆ្នាំ​ក្នុង​វិស័យអប់រំ​កុមារ Read More »

លោក​បូជាចារ្យដើរជាមួយ​សន្តីតេរេសានៃព្រះកុមារយេស៊ូ​​ក្នុងរដូវ​៤០ថ្ងៃ

ក្នុង​កិច្ច​ប្រជុំរិះគិត​​របស់​លោក​បូជាចារ្យ​ និង​លោក​ឧបដ្ឋាក​ក្នុងភូមិភាគ​ភ្នំពេញ ដែល​ណែនាំដោយ​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី​១៥ កុម្ភៈនេះ បាន​រិះ​គិត​អំពី​រដូវអប់រំពិសេស(៤០ថ្ងៃ)សម្រាប់ឆ្នាំ ២០២៣ ដោយ​រួមដំណើរ​ជាមួយ​សន្តីតេរេសានៃព្រះកុមារយេស៊ូ​នៅទីក្រុងលីស្យឺ។ លោក​​អភិបាល​​អូលីវីយ៉េ ណែនាំអំពី​ផ្លូវដ៏តូច​របស់​សន្តីតេ​រេសា​​នៃ​ព្រះកុមារ​យេស៊ូដែល​មាន​ចំនួន​ ​៥ចំណុច គឺរួមមាន​ ទី១ គោលបំណង​ប្ដេជ្ញា​ចិត្ត​ដែល​ចង់ចូល​ក្នុង​ភាពដ៏វិសុទ្ធដែលមានប្រភពជាព្រះជាម្ចាស់ ដូច្នេះ​សម្បត្តិរបស់តេរេសាមិនមែននៅលើលោកិយនេះទេ។ ក្នុងចំណុចទី​២ គឺត្រូវ​ទទួលស្គាល់ព្រំដែនដែលយើងមាននៅក្នុងជីវិត និងភាពទន់​ខ្សោយ​របស់យើង។ ទី៣ ទុកចិត្ត​លើ​ព្រះជាម្ចាស់ដោយព្រះជាម្ចាស់ជាប្រភពនៃអ្វីៗទាំងអស់ដែល​យើង​ចង់​រស់នៅ​ក្នុង​ព្រះជន្ម​របស់​ព្រះអង្គ។ ត្រង់​ចំណុច​នេះ​លោកអភិបាលពន្យល់ថា  យើងមិនទីពឹងលើអំណោយទាន​និង​កម្លាំង​ផ្ទាល់​ខ្លួន​ ​ប៉ុន្តែ​យើង​ទីពឹង​​លើព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ និងជាព្រះតែមួយគត់។ រីឯចំណុចទី៤​លោកអភិបាល​ឲ្យដឹងថា ជីវិត​យើង​ត្រូវ​ចាប់ផ្ដើមធ្វើដំណើរពិតប្រាកដ​ និង​ប្រកប​ដោយភាព​តស៊ូ។ ទី៥ ស្វាគមន៍ដោយអរព្រះគុណព្រះជាម្ចាស់​ ដែលទ្រង់​បាន​​ចាប់កំណើត​ជា​មនុស្ស និង​បូជាជីវិតសម្រាប់យើងផ្ទាល់ ហើយ​ព្រះអង្គនេះ​ហើយ​ដែល​បាន​ចាប់​សន្តីតេរេសា​ដោយ​ផ្ទាល់​ព្រះអង្គ។ រដូវ​អប់រំពិសេស ឬ​ហៅថា រដូវ៤០ថ្ងៃ ឬ​រដូវ​ត្រណម​ត្រូវ​បាន​ព្រះសហគមន៍កាតូលិក​រៀបចំ​៤០ថ្ងៃ​មុន​បុណ្យព្រះយេស៊ូ​មានព្រះជន្មថ្មី​ដ៏រុងរឿង ឬហៅថា​បុណ្យចម្លង ដែល​ជាបុណ្យកំពូល​របស់​គ្រីស្ត​សាសនា។ ​ លេខ​៤០​មាន​អត្ថន័យពិសេសណាស់​សម្រាប់​គ្រីស្ត​បរិស័ទ គឺ​តាម​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​យូដា បាន​ឆ្លង​កាត់​វាលរហោស្ថាន​រយៈពេល​៤០ឆ្នាំ​ លោក​ម៉ូសេ​នៅលើភ្នំស៊ីណៃ​រយៈពេល​៤០ថ្ងៃ​ដើម្បីទទួល​វិន័យ​១០ប្រការ និង​ព្រះយេស៊ូ​បាន​ចូល​ក្នុង​វាលរហោស្ថាន​៤០ថ្ងៃ​ដើម្បី​មានទំនាក់ទំនង​ជាមួយព្រះជាម្ចាស់​កាន់តែ​ជិត​ស្និទ្ធ។ នេះ​បើ​តាម​ការ​ពន្យល់​របស់លោក​អភិបាល​អូលីវីយ៉េ។ លោកអភិបាល​បញ្ជាក់ថា រយៈពេល​៤០ថ្ងៃនេះ គឺ​ឲ្យ​យើង​ចូល​ក្នុងដំណើរ​ជីវិត​ ដោយ​ទទួល​ស្គាល់​ភាព​ខ្សោយ​និង​អ្វីដែល​មាន​ក្នុងជីវិត​ ហើយ​ដើម្បី​ដឹងថា ក្នុងភាព​ខ្សោយរបស់​យើង​ គឺ​យើង​មិន​ឯកោនោះទេ គឺ​មាន​ព្រះជាម្ចាស់​នៅជាមួយយើង​

លោក​បូជាចារ្យដើរជាមួយ​សន្តីតេរេសានៃព្រះកុមារយេស៊ូ​​ក្នុងរដូវ​៤០ថ្ងៃ Read More »

រស់​នៅ​តាម​ព្រះបេះដូង​ព្រះយេស៊ូ

អភិបូជា​សម្រាប់​ក្រុម​ព្រះបេះដូង​ព្រះយេស៊ូ​ប្រកាស​ពាក្យ​សច្ចា​ប្រចាំ​ឆ្នាំ នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ស្អាង ទន្លេ​បាសាក់ ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ​ក៏​ដូច​ជា​នៅ​ក្នុង​អត្ថបទ​ទី​១​និង​អត្ថបទ​ទី​២ គឺ​ពិត​ជា​ស៊ី​ជម្រៅ​សម្រាប់​ក្រុម​បេះដូង​ព្រះយេស៊ូ​ដែល​ត្រៀម​ដើម្បី​ប្រកាស​ពាក្យ​សច្ចា​សាជាថ្មី។ ពាក្យ​សច្ចា មាន​ចិត្ត​ស្មោះ​ចំពោះ​ព្រះជាម្ចាស់​និង​ព្រះសហគមន៍ មាន​ចិត្ត​អធិដ្ឋាន មាន​ចិត្ត​បម្រើ​អ្នក​ក្រីក្រ​យ៉ាង​ពិសេស នេះ​ជា​អ្វី​ដែល​បន្តិច​ទៀត​បង​ប្អូន​នឹង​ប្រកាស។ នៅ​ពេល​យើង​ស្តាប់​អត្ថបទ​ទី​១ យើង​បាន​ស្តាប់​ថា “ប្រសិន​បើ​កូន​មាន​បំណង​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះអម្ចាស់ នោះ​កូន​មុខ​ជា​ប្រតិបត្តិ​តាម​បាន កូន​អាច​ស្មោះ​ត្រង់​នឹង​ព្រះអង្គ​បាន​តាម​ការ​សម្រេច​ចិត្ត​របស់​កូន ព្រះអង្គ​ដាក់​ទឹក​និង​ភ្លើង​នៅ​មុខ​កូន កូន​អាច​លូក​ដៃ​ជ្រើស​រើស​យក​មួយ​ណា​ក៏​បាន តាម​ចិត្ត​កូន​ប្រាថ្នា”។ អំបាញ់​មិញ នៅ​ពេល​យើង​ស្តាប់​របាយ​ការណ៍​ពី​មុន​យើង​មាន​សមាជិក​ក្រុម​ព្រះបេះដូង​ព្រះយេស៊ូ​ចំនួន​៤០០​នាក់ ប៉ុន្តែ​សព្វ​ថ្ងៃ​នៅ​សល់​តែ​២៤១​នាក់ មាន​ន័យ​ថា​យើង​បាន​សម្រេច​ចិត្ត​តាម​ប្រាថ្នា​ចង់​បាន។ ដូច​ព្រះជាម្ចាស់​បាន​បំភ្លឺ​យើង​នៅ​ក្នុង​អត្ថបទ​ទី​១ ជីវិត​របស់​យើង​មាន​សេរីភាព ដើម្បី​ជ្រើស​រើស​ដើរ​តាម​ផ្លូវ​ដែល​យើង​ចង់​បាន។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១​ក្នុង​អភិបូជា​ប្រចាំ​ថ្ងៃ អំពី​កំណើត​ពិភព​លោក។ កំពូល​នៃ​កំណើត​ពិភព​លោក​គឺ ព្រះជាម្ចាស់​បាន​បង្កើត​បុរស​និង​ស្ត្រី នៅ​ពេល​នោះ​ព្រះជាម្ចាស់​បាន​ដាក់​ពួក​គេ​នៅ​ក្នុង​សួន​អេដេន។ នៅ​ក្នុង​សួន​អេដេន​មាន​ដើម​ឈើ​២​ប្រភេទ មាន​ដើម​ឈើ​មួយ​ដែល​ណែនាំ​ឱ្យ​យើង​ដឹង​អំពី​អ្វី​ដែល​អាក្រក់​និង​អំពី​អ្វី​ដែល​ល្អ និង​មាន​ដើម​ឈើ​មួយ​ទៀត​ដែល​ណែនាំ​ឱ្យ​យើង​មាន​ជីវិត​អស់​កល្ប​ជានិច្ច។ ព្រះជាម្ចាស់​បាន​ហាម​អាដាំ​និង​អេវ៉ា មិន​ឱ្យ​បរិភោគ​ផ្លែ​ដែល​ដឹង​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ ប៉ុន្តែ ដោយសារ​អេវ៉ា​បាន​ចាញ់​ការ​ល្បួង និង​អាដាំ​បាន​ធ្វើ​តាម ដូច្នេះ​ទាំង​ពីរ​នាក់​បាន​បរិភោគ​ផ្លែ​ឈើ​ហ្នឹង។ តើ​បង​ប្អូន​ដឹង​ថា មូល​ហេតុ​អ្វី​ព្រះជាម្ចាស់​បាន​ហាម​បរិភោគ​ផ្លែ​ឈើ​ដឹង​ខុស​ដឹង​ត្រូវ​នេះ​ឬ​ទេ? គឺ​ដោយសារ​ព្រះជាម្ចាស់​ស្គាល់​ចិត្ត​មនុស្ស ព្រះជាម្ចាស់​បាន​បង្កើត​យើង ព្រះអង្គ​ដឹង​និង​ស្គាល់​យើង​យ៉ាង​ច្បាស់​។ ប្រសិន​បើ​យើង​មាន​សេរីភាព​ដើម្បី​ជ្រើស​រើស​ផ្លូវ​ល្អ និង​ផ្លូវ​មិន​ល្អ មាន​មនុស្ស​ខ្លះ​គេ​ដើរ​តាម​ផ្លូវ​ល្អ មាន​មនុស្ស​ខ្លះ​គេ​ដើរ​តាម​ផ្លូវ​អាក្រក់

រស់​នៅ​តាម​ព្រះបេះដូង​ព្រះយេស៊ូ Read More »

បេក្ខជន ២៤ នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារក្សត្រីនៃសន្តិភាព

បេក្ខជន ២៤ នាក់នៃព្រះសហគមន៍អរិយក្សត្រ ទទួលអគ្គសញ្ញាលាបថ្ងាស ដែល​ជា​ការទទួល​​ព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដើម្បីធ្វើជាគ្រីស្តបរិស័ទដ៏ពេញលក្ខណៈ នៅ​ព្រះវិហារ​ក្សត្រី​នៃ​​សន្តិភាព ក្រោមអធិបតីភាព​លោកអភិបាល​ព្រះសហគមកាតូលិក​ភូមិភាគ​ភ្នំពេញអូលីវីយ៉េ ជ្មីត​អ៊ីស្លេរ ក្នុងភូមិអារីយក្សត្រ នេះព្រឹកថ្ងៃទី ៥ កុម្ភៈ ២០២៣ ដោយ​មាន​គ្រីស្ត​បរិស័ទ​ចូលរួម​ជា​ច្រើន​កុះករផងដែរ។ ក្នុងធម្មទេសនានៃអគ្គសញ្ញាលាបថ្ងាស២៤នាក់នេះផងដែរលោកអភិបាលបានមានប្រសាសន៍ថា​ ខ្ញុំដៅអគ្គសញ្ញាលាបថ្ងាស​​ដោយ​​ព្រះវិញ្ញាណដ៏វិសុទ្ធ ​ដែលជា​ព្រះអំណោយ​ទាន​របស់ព្រះជាម្ចាស់ គឺ​​​ចូលទៅ​​ក្នុងអត្តសញ្ញាណថ្មី​របស់​​​យើង ដែល​មិនមែន​ត្រឹមតែ​ជា​ប្រជាជន​ដែល​រស់​នៅ​ប្រទេសកម្ពុជា ប៉ុន្តែ​​​យើង​គឺជា​ប្រជាជន​របស់​ព្រះ​ជាម្ចាស់​ផ្ទាល់​ ដោយ​មាន​ព្រះយេស៊ូ​ជា​សិរិសា​​ដែល​ណែនាំ​ឱ្យ​រស់នៅ​​ជាគ្រីស្ត​បរិស័ទ​នៅក្នុងព្រះសហគមន៍ និង​ជាគ្រីស្តស័ទ​នៅក្នុង​សង្គម​។ លោក​អភិបាល​មាន​ប្រសាសន៍​ទៀតថា «ខ្ញុំដៅព្រះវិញ្ញាណដ៏វិសុទ្ធដល់បងប្អូន ​​​ដើម្បីធ្វើជាពន្លឺ និង​ជាអំបិលសម្រាប់ពិភពលោក តាមរយ:​ការដាក់ខ្លួន​និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​​​ផ្ទាល់ដែលណែនាំឱ្យ​យើងទៅជាពន្លឺ»។ ប៉ុន្តែជាពន្លឺនៅក្នុងរបៀបជាអ្នកបម្រើ ជា​ពន្លឺ​ ដោយ​មាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ណែនាំោឱ្យ​​ទៅជាអ្នកបម្រើដ៏សាមញ្ញបំផុត តាមរយៈ​ការផ្ដល់អាហារ​ សួរ​សុខទុក្ខ​អ្នកជំងឺ និង​ផ្ដល់កន្លែងស្នាក់នៅដល់អ្នកដែលគ្មាន​ ​លើកទឹកចិត្ត ​ចាប់អារម្មណ៍ និងយកចិត្តគេដ៏​ពិត​ប្រាកដ។​​ ដោយសារ​យើងជាប្រជាជនរបស់ព្រះជាម្ចាស់ដែល មានបេសកកម្ម​ទៅជាពន្លឺ​នៅក្នុង​ការបម្រើ​បងប្អូន​ឯទៀតៗ។​ សូមឱ្យយើងរស់នៅក្នុងសង្គម​ជាប្រចាំ​ដោយ​អនុវត្ត​វិន័យ​របស់​ព្រះយេស៊ូ​។ លោក​អភិបាល​​​​បញ្ជាក់បន្ថែម។ ទាក់ទងទៅនឹង​បេសកកម្ម​ជាគ្រីស្តបរិស័ទ​ធ្វើជាអំបិល​និង​ពន្លឺនេះ លោក​ឧបដ្ឋាក អ៊ុក ប៊ុនលី មាន​ប្រសាសន៍ថា បច្ចុប្បន្ន​ពិភពលោក​របស់យើង​បាត់ជាតិប្រៃនិង​ខ្វះពន្លឺដែរ ដូច្នេះ​ក្នុង​នាម​ជា​ឧបដ្ឋាក តាមរយៈ​ការរស់នៅ​ធ្វើជាអំបិលនិងពន្លឺនេះ​មិនសូវស្រួសលទេ ដោយសារមនុស្ស​ជា​ច្រើន​​​យក​ចិត្ត​ទុកដាក់លើរឿងលោកីយច្រើន តែយើង​ជាគ្រីស្ត​បរិស័ទ​ត្រូវ​ព្យាយាម​រស់នៅ​តាម​ព្រះបន្ទូល​ឱ្យ​បាន​ត្រឹមត្រូវជារៀងរាល់ថ្ងៃ យក​ចិត្ត​ទុក​ដាក់​អធិដ្ឋាន​ ដើម្បី​ឈ្វេងយល់​អំបី​របៀប​ធ្វើជាពន្លឺសម្រាប់ពិភពលោក។ តាមរយៈ​ការណែនាំ​របស់លោក​អភិបាលឱ្យ​ធ្វើ​ជាពន្លឺសម្រាប់​បងប្អូន​ឯទៀត​តាមរបៀប​មេត្តាករុណា ជានិមិត្តរូប​នៃ​អំបិល​ដោយ​ចែក​រំលែកនូវ​អ្វី​ដែល​យើងមាន​តាមសមត្ថភាព​។​

បេក្ខជន ២៤ នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារក្សត្រីនៃសន្តិភាព Read More »

សកម្មភាពលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ខែ កុម្ភៈ ឆ្នាំ២០២៣

សកម្មភាពលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ខែ កុម្ភៈ ឆ្នាំ២០២៣ Read More »

ជនមានពិការភាព​ទទួល​អំណរសប្បាយ​ក្នុងឱកាស​បុណ្យព្រះយេស៊ូប្រសូត

ក្នុងអំឡុងពេល​រដូវ​បុណ្យព្រះយេស៊ូប្រសូត្រ ព្រះវិហារ​សន្ត​​យ៉ូសែបផ្សារតូច​បានចែករំលែក​អំណរសប្បាយ​ជូន​ ជនមាន​ពិការភាព​ប្រមាណជា៨០នាក់ មកទទួល​ទាន​អាហារ​រួម​គ្នា ​ទទួល​គ្រឿង​ឧបភោគមួយ​ចំនួន ឈ្វេងយល់​អំពី​អត្ថន័យនៃ​បុណ្យព្រះយេស៊ូប្រសូត  និង​ចូលរួម​ប្រឡង​ទស្សទាយ​បទចម្រៀង​យក​រង្វាន់​អនុស្សាវរីយ៍​ជាដើម។ កម្មវិធីនេះ​អញ្ជើញចូលរួម​ជា​អធិបតី​ភាព​ដោយ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ប្រធាន​មណ្ឌល​សកម្មភាព​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ខាង​ជើង លោកឧបដ្ឋាកប៊ុនលី និងគណៈកម្មការក្នុង​ព្រះសហគមន៍ព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច ជា​តំបន់​​ភាគ​ខាង​ជើង​នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមករា។ មានមតិសំណេះសំណាលជាមួយជន​មាន​ពិការភាព​ លោកបូជាចារ្យ រឿង ឆ័ត្រសិរី មានប្រសាសន៍ថា​ដើម្បីអបអរសាទរបុណ្យ​ព្រះយេស៊ូ​ប្រសូត្រ ព្រះសហគមន៍តែងតែនឹកឃើញដល់បងប្អូនដែលជួបការលំបាក មានការខ្វះខាត និងជាពិសេស​នៅថ្ងៃនេះ ព្រះសហគមន៍បានអញ្ជើញ​បងប្អូនជនពិការមកទទួល​សេចក្ដី​សុខសាន្ត​ជាមួយគ្នា​ដើម្បីឱ្យបងប្អូនមានអំណរសប្បាយ មានចិត្តសង្ឃឹមនៅ​ក្នុងជីវិត ហើយត្រូវតែ​តស៊ូជំនះ​រាល់ឧបសគ្គដោយមាន​ចិត្តអត់ធ្មត់បំផុត។ ក្នុងឱកាសនេះដែរលោកបូជាចារ្យបានជំរុញលើកទឹកចិត្តបងប្អូនជនពិការអោយរស់នៅពោរពេញដោយសេចក្ដីស្រលាញ់ ត្រូវមានចិត្តសង្ឃឹមជានិច្ច នឹងជាពិសេសកុំបាក់ទឹកចិត្ត ដែល​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ជួប​បញ្ហា​ច្រើន​ឡើង​។ លោក​បាន​លើក​ទឹកចិត្ត​ដល់​បងប្អូនទាំងនោះ ឲ្យ​​​នឹកដល់ព្រះយេស៊ូគ្រីស្តនៅ​ពេល​ជួប​លំបាក​ផ្សេងៗ ព្រោះ​ទ្រង់​តែងតែតាម​ថែរក្សា​ការពារយើងទាំងអស់គ្នា ហើយទ្រង់ជាពន្លឺសម្រាប់បំភ្លឺនឹងណែនាំអោយជីវិតយើង​មាន​សេចក្ដី​សុខសាន្ត។ ជាមួយគ្នាដែរ លោក ស៊ុយ ប៊ុនថង​ អាយុ៧៧ឆ្នាំ ជាប្រធានក្រុមប្រឹក្សាព្រះសហគមន៍បានឱ្យដឹងថា​ បងប្អូន​ជនពិការដែលយើងអញ្ជើញមកចូលរួមភាគច្រើនជាអ្នកច្រៀងតាមស្តុបនានាក្នុងរាជធានីភ្នំពេញ​ ហើយជា​ជនពិការ​ដៃជើងពីកំណើត ពិការភ្នែក នឹងខ្លះទៀតពិការដោយសារជួបឧបទ្ទេវហេតុកាលពីសង្គ្រាមផងដែរ។ លោកប្រធាន​ក្រុមប្រឹក្សា​បានបន្តថា សម្រាប់អំណោយដែលព្រះសហគមន៍បានរៀបចំ​គឺជាថវិកា​ផ្ទាល់ខ្លួន​របស់​បងប្អូន​គ្រីស្តបរិស័ទ​​ដែលមកចូលរួមបុណ្យអភិបូជារៀងរាល់សប្ដាហ៍ ដោយខ្លះបានជួយជាគ្រឿងបរិភោគ ខ្លះ​ជួយ​​ជា​ថវិកា ខ្លះទៀតបានចំណាយទាំងកម្លាំងកាយចិត្តនិងយានជំនិះផ្ទាល់ខ្លួនទៅដឹកបងប្អូនជនពិការមក​ចូល​រួម​​ជាមួយកម្មវិធីក្នុងព្រះសហគមន៍។ ​ការ​សាមគ្គីរវាង​គ្រីស្តបរិស័ទ​បែបនេះ បាន​ធ្វើ​ឲ្យ​លោក​ប៊ុនថង​យល់ថា ព្រះសហគមន៍​មានជីវិតពោរពេញដោយ​សេចក្ដីស្រលាញ់ពីព្រះជាម្ចាស់។ ហើយ​ការ​ចូលរួម​របស់​បងប្អូន​ជន​មាន​ពិការភាព​​ដោយ​ស្នាមញញឹម​

ជនមានពិការភាព​ទទួល​អំណរសប្បាយ​ក្នុងឱកាស​បុណ្យព្រះយេស៊ូប្រសូត Read More »

Subscribe to our newsletter

Don't miss new updates on your email