Author name: Bouren Mno

អភិបូជា​អាទិត្យ​ទី​៥​ក្នុង​រដូវ​អប់រំ​ពិសេស

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​មីកាអែល កំពង់សោម ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ អេសាយ ៤៣,១៦-២១ ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក។ អស ៤៣,១៩ អត្ថបទ​ទី២៖ ភីលីព ៣,៨-១៤ ខ្ញុំ​បាន​សុចរិត ដោយ​ជឿ​លើ​ព្រះ‌គ្រីស្ត។ ភីល ៣,៩ ដំណឹងល្អ៖ យ៉ូហាន ៨,១-១១ ក្នុង​ចំណោម​អ្នក​រាល់​គ្នា សុំ​ឲ្យ​អ្នក​ដែល​គ្មាន​បាប​សោះ យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ។ យហ ៨,៧ “កែ​ប្រែ​ចិត្ត​គំនិត​ដើម្បី​ធ្វើ​ជា​មនុស្ស​ថ្មី” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​អាទិត្យ​ទី​៥​នៃ​រដូវ​អប់រំ​ពិសេស យើង​បាន​ស្តាប់​គម្ពីរ​ដំណឹង​ល្អ​ដែល​ណែនាំ​ឱ្យ​យើង​គិត​ច្រើន​។ នៅ​ក្នុង​គម្ពីរ​នេះ មាន​ពួក​ខាង​គណៈផារីស៊ី​និង​ពួក​បណ្ឌិត​ខាង​វិន័យ បាន​ដែល​ទៅ​ជួប​ជា​មួយ​ព្រះយេស៊ូ។ នៅ​ពេល​នោះ គេ​បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​មើល​ស្ត្រី​ម្នាក់ ជា​ស្ត្រី​ដែល​បាន​ធ្វើ​អំពើ​បាប​យ៉ាង​ច្រើន។ គេ​ចង់​ឱ្យ​ព្រះយេស៊ូ​កាត់​ក្តី​គាត់ គេ​ចង់​ឱ្យ​ព្រះយេស៊ូ​ដាក់​ទោស​គាត់ ព្រះយេស៊ូ​មិន​បាន​ឆ្លើយ​អ្វី​ទាំង​អស់។ ព្រះអង្គ​កំពុង​គូស​វាស​នៅ​លើ​ដី​ខ្សាច់ (យើង​ដឹង​ហើយ​ថា​នៅ​ពេល​មាន​ខ្យល់​ឬ​មាន​ទឹក​វា​រលប់​អស់​ហើយ)។ ក្រោយ​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​យ៉ាង​ខ្លី​ថា “ប្រសិន​បើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​មនុស្ស​ម្នាក់​ដែល​មិន​បាន​ធ្វើ​អំពើ​បាប​សោះ សូម​យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ”។ នៅ​ពេល​នោះ​អស់​មនុស្ស​ហើយ នៅ​ពេល​ព្រះយេស៊ូ​ងើប​ព្រះភ័ក្ត្រ​គេ​បាន​ទៅ​អស់​ហើយ ដោយសារ​គេ​ដឹង​ខ្លួន​ឯង​ថា​បាន​ប្រព្រឹត្តិ​អំពើ​បាប​យ៉ាង​ច្រើន​ដែរ។ ព្រះយេស៊ូ​មិន​វិនិច្ឆ័យ​គាត់ មិន​កាត់​ក្តី​គាត់ ផ្ទុយ​ទៅ​វិញ​ព្រះយេស៊ូ​បាន​លើក​លែង​ទោស​ឱ្យ​គាត់​ដោយសារ​ជំនឿ។ នៅ​ពេល​យើង​បាន​ឃើញ​រឿង​នេះ កុំ​ឱ្យ​យើង​គិត​ភ្លាមៗ​ថា យើង​មិន​មែន​ដូច​ពួក​បណ្ឌិត​ខាង​វិន័យ […]

អភិបូជា​អាទិត្យ​ទី​៥​ក្នុង​រដូវ​អប់រំ​ពិសេស Read More »

ព្រះវិហារ​សន្តមីកាអែល​បង្កើត​សាលា​មត្តេយ្យ​ថ្មី

លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ បាន​សម្ពោធ​អាគារ​សិក្សា​សាលា​មត្តេយ្យ​របស់​ព្រះសហគមន៍សន្តមីកាអែល ដែល​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌលអប់រំកុមារ សន្តមីកាអែល នាព្រឹកថ្ងៃទី៣ មេសា ២០២២ នៅព្រះវិហារសន្តមីកាអែល ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ នៅក្នុងកម្មវិធីសម្ពោធនេះ លោកអភិបាល អូលីវីយ៉េ មានប្រសាសន៍ថា សាលាមត្តេយ្យថ្មីនេះ អាចណែនាំកូនៗឱ្យរីកចម្រើនទាំងចំណេះដឹង និងមានទំនាក់ទំនងនៅក្នុងជីវិត​ផ្ទាល់ខ្ខ្លួនជាកូន និងជាមិត្ត។ ក្នុងពេលជាមួយគ្នានេះដែរ លោកអភិបាល ក៏អធិដ្ឋានសូមព្រះជាម្ចាស់ប្រទានពរដល់​សាលាមត្តេយ្យ​ថ្មី​នេះ ដែលជាកន្លែងមួយ​ដែលណែនាំឱ្យកូនៗអាចរៀន​ដោយ​អំណរសប្បាយ និង​រៀបចំចិត្ត​គំនិត​ដោយ​អប់រំ​កុមារដើម្បី​ឱ្យមាន​អនាគតដ៏សុខសាន្ត។​ លោក​បូជាចារ្យ អ៊ុន សុន បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​ខេត្ត​ព្រះសីហនុមាន​ប្រសាសន៍ថា ថ្ងៃនេះ​យើង​មាន​អំណរសោមន្សសរីករាយ​មែនទែន​ដែល​បាន​បើក​សាលា​ថ្មី​មួយ​ដើម្បី​អប់រំកុមារឱ្យត្រៀម​ចូល​ថ្នាក់​បឋម​សិក្សា​ដែល​មាន​អាយុ​ចន្លោះ​៤ទៅ៥ឆ្នាំ។ លោក​បន្តថា សាលានេះ​បង្កើត​ឡើង​ដោយ​មានបំណងចង់​ជួយ​ដល់ឪពុកម្ដាយ​ដែល​រវល់ធ្វើការ «ជាពិសេស​កន្លែង​នេះ​មិនមែន​ត្រឹម​តែរៀន​អក្សរទេ ប៉ុន្តែ​ចង់អប់រំ​ក្មេងៗឱ្យ​រៀប​ចំ​ខ្លួន​ដើម្បី​មាន​ទំនាក់​ទំនង​រវាងកុមារនិង​កុមារ​ ចេះ​ដឹងគុណ​និង​អរគុណគ្នាទៅវិញទៅមក និងអប់រំពួកគេឱ្យទៅជាកុមារល្អ ពលរដ្ឋល្អ ព្រោះវិស័យអប់រំជាវិស័យដែលយើងត្រូវការ​យកចិត្តទុកដាក់ធ្វើជាឪពុកម្ដាយទី២ និងធ្វើនៅក្នុង​សេចក្ដីស្រឡាញ់ដើម្បី​តបស្នងដឹងគុណដល់ព្រះជាម្ចាស់​ដោយអំណោយទាន និងកម្លាំងរបស់យើង​។» ទោះបីជា​សាលាមត្តេយ្យ​នេះ​ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ហើយ​ក្ដី ក៏ប៉ុន្តែ​មិនទាន់​បើក​បង្រៀន​នៅឡើយទេ ដែល​នឹង​ចាប់​ផ្ដើម​មាន​សកម្មភាព​នៅ​ក្រោយ​ពេល​ចូលឆ្នាំប្រពៃណី​ខ្មែរ គឺ​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ ដោយ​បច្ចុប្បន្ន​កំពុង​ទទួល​ចុះឈ្មោះ​ចូលរៀន​បណ្ដើរៗ។ នេះ​បើតាម​ប្រសាសន៍​របស់​លោក​ ​បូជាចារ្យ​អ៊ុន សុន។ លោក​​ បន្ថែមថា សម្រាប់​សាលាមត្តេយ្យនៅកំពង់សោម​នេះ យើង​ត្រូវការ​ការ​ចូលរួម​សហការពី​មាតាបិតា ឬអាណាព្យាបាលក្នុង​ការ​ចូលរួម​ឧបត្ថម្ភប្រចាំខែសមរម្យសម្រាប់ការអប់រំ ដើម្បី​ទ្រទ្រង់ចំណាយ​លើ​ម្ហូប

ព្រះវិហារ​សន្តមីកាអែល​បង្កើត​សាលា​មត្តេយ្យ​ថ្មី Read More »

លោក​វីលៀម ថនតុ​ន បឺន (បៀល)បន្សល់ទុក​ក្តីស្រឡាញ់​សម្រាប់​កម្ពុជា

«ខ្ញុំនឹងចងចាំអំពើល្អ​គាត់នៅក្នុង​បេះ​ដូង និងក្រុមគ្រួសាររបស់យើងខ្ញុំទាំងអស់នឹងចងចាំគាត់។» នេះជា​ប្រសាសន៍​របស់​លោក​លោកចាន់ សុភ័ណ្ឌ ជាកូនចិញ្ចឹមរបស់លោកបៀល បានថ្លែងនៅ​ក្នុង​ពិធីបុណ្យសព​នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន នារាជធានីភ្នំពេញ កាលពីថ្ងៃទី​​២៤​ ខែមីនា ឆ្នាំ២០២២។ លោកសុភ័ណ្ឌ​បន្តថា គាត់សូមអរគុណដល់ព្រះជាម្ចាស់ដែលបាន​ប្រទាន​លោក​បៀល​មកលើភព​ផែន​ដីនេះ។ គាត់​បានជួយទាំងអស់មនុស្សនៅ​លើពិភពលោកនេះ មិនថាកូរ៉េ ចិន ជប៉ុនឬប្រទេសផ្សេងៗ ជាពិសេសគាត់បានជួយច្រើននៅប្រទេសកម្ពុជាយើង។ រយៈពេល​កន្លង​មក​ លោក​បៀល​បាន​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក សុភ័ណ្ឌ​ ក្រោយពេល​វិល​ត្រឡប់​​មក​ពី​សហរដ្ឋអាមេរិក។ សុភ័ណ្ឌ​បន្ថែមថា «ខ្ញុំក៏មិនដឹងសងគុណគាត់យ៉ាងម៉េច មានតែការមើល​ថែគាត់ ហើយខ្ញុំក៏សោកស្តាយផងដែរ ដែលខ្ញុំបាន​បាត់បង់អ្នកទីប្រឹក្សារបស់ខ្ញុំម្នាក់។ នៅពេល​ដែល​ខ្ញុំ​មានបញ្ហាអ្វីមួយខ្ញុំពិភាក្សាជាមួយគាត់មុនគេ ប៉ុន្តែមានតែគាត់ទេយល់ចិត្តខ្ញុំច្រើន។» ពិធីបុណ្យសព​របស់​លោក​វីលៀម ថនតុ​ន បឺន (បៀល) (Br. William Thornton Burns_Bill) នៃក្រុមគ្រួសារម៉ារីណុល ត្រូវបានធ្វើ​ឡើង​ក្រោម​អធិបតីភាពរបស់ លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ និងបូជាចារ្យជាច្រើនរូបទៀត នៅ​ព្រះវិហារ​ព្រះកុមារ​យេ​ស៊ូ ​​បឹងទំពុន ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមការឱ្យដឹងពីលោកបូជាចារ្យ ដាមីញាំង ហ្វានឺ បងប្រុសវីលៀម បៀល បានរស់នៅកម្ពុជាជាង២០ឆ្នាំ ធ្វើជា​សក្ខីភាពអំពីព្រះយេស៊ូអំពីវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង អំពីព្រះជាម្ចាស់​ក្នុងព្រះសហ​គមន៍​របស់យើងនៅកម្ពុជា។ លោកបូជាចារ្យ

លោក​វីលៀម ថនតុ​ន បឺន (បៀល)បន្សល់ទុក​ក្តីស្រឡាញ់​សម្រាប់​កម្ពុជា Read More »

ក្រុមបងស្រីតូចតាចនៃព្រះយេស៊ូ២រូបនៅកម្ពុជា​វិលត្រលប់ទៅប្រទេសកូរ៉េវិញ

ក្រុម បន្ទាប់​ពី​មាន​បេសកកម្ម​នៅ​ក្នុងប្រទេស​កម្ពុជា​ ជាង១០​ឆ្នាំ​មក​នេះ ក្រុម​គ្រួសារ​បងស្រី​តូចតាច (Little Sisters​ of Jesus) ដែលមាន​សមាជិក​ចំនួន​២​រូប បាន​ធ្វើ​មាតុភូមិ​និវត្តន៍ទៅកាន់​ប្រទេស​កូរ៉េវិញ នាព្រឹកថ្ងៃទី​២៩ ខែ​មីនា ២០២២។ ដូនជីសូហ្វីយ៉ា គីយ៉េន (Sophia Kyeng)មាន​ប្រសាសន៍ឱ្យដឹងថា ទិសដៅ​សំខាន់​របស់​ក្រុម​គ្រួសារ​បងស្រី​តូចតាច​នៃ​ព្រះយេស៊ូ​មក​កម្ពុជា គឺ​ចង់​ពង្រីក​សមាជិក ​នៅ​តាម​បណ្ដាប្រទេស​ក្នុង​ទ្វីបអាស៊ី​បន្ថែមទៀត។​ ក្រុមអ្នកបួសនេះ បាន​មកដល់​កម្ពុជា​ក្នុងឆ្នាំ​២០១១ ដោយ​មាន​បេសកកម្ម​ដំបូង​ក្នុង​ខេត្ត​តាកែវ ហើយ​បាន​មកបម្រើការងារ​នៅ​ទីក្រុងភ្នំពេញ​ក្នុង​ឆ្នាំ​២០១៤។ ដូនជីសូហ្វីយ៉ា បាន​ឲ្យដឹងថា បេសកកម្ម​ក្រុម​បងស្រី​តូចតាច​នៃព្រះយេស៊ូ​ គឺ​រស់នៅ និង​ធ្វើកិច្ចការងារ​តូចតាច ​ដើម្បី​បង្ហាញពី​វត្តមានរបស់ព្រះជាម្ចាស់​ទៅដល់​អ្នក​ក្រីក្រ​តូចតាច​នៅក្នុងសង្គម។ ដូនជី​សូហ្វីយ៉ា​បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​៩ឆ្នាំដែលគាត់​និង​ដូនជីម្នាក់ទៀត បាន​រស់នៅ​និង​ធ្វើការងារ​ក្នុងនាម​ជា​ដូនជី​កាតូលិក គឺដើម្បី​បង្ហាញ​សក្ខីកម្ម​ជា​គ្រីស្ត​បរិស័ទ​ទៅដល់​មនុស្ស​ដទៃ​ទៀតក្នុង​កន្លែង​ការងារ។ ដូនជីសូហ្វីយ៉ា ជាជនជាតិកូរ៉េខាង​ត្បូង និយាយ​ខ្មែរ​បាន​ខ្លះៗ ឲ្យដឹងទៀតថា «ខ្ញុំ​មាន​បទពិសោធច្រើន​ជាមួយ​មនុស្សជនជាតិ​​កម្ពុជា។ នៅរោង​ចក្រ ខ្ញុំ​មិន​ត្រឹម​តែជាអ្នក​ធ្វើ​ការ​ជាមួយ​គ្នា ប៉ុន្តែ​ជា​មិត្ត​ភក្តិ ជាបង និងជាអ្នក​ជិត​ខាង​។» ជាច្រើន​ឆ្នាំ​មក​នេះ​តាម​ការ​សង្កេត​របស់​ក្រុម​ដូនជី បាន​ឲ្យដឹងថា ប្រជាជន​កម្ពុជា​មិន​សូវ​ចាប់​អារម្មណ៍ពីជីវិត​អ្នក​បួស ឬ​គ្រីស្ត​បរិស័ទ​ទេ។ ពួក​គេ​ចាប់​អារម្មណ៍​លើ​ជីវិត​ធម្មតា ដោយ​ក្រៅពី​ធ្វើ​ការ​ងាររួមគ្នា​ ព្រោះ​ពួកគេ​បាន​ផ្សារភ្ជាប់​ជីវិត​​យ៉ាងជ្រៅ​ក្នុងព្រះពុទ្ធសាសនា។ ដូនជីបញ្ជាក់ថា «នៅពេល​ដែល​ខ្ញុំ​និយាយ គេ​លើកពីវត្តមក​ភ្ជាប់ជាមួយ។» ទោះបីជា​យ៉ាងនេះក្តី

ក្រុមបងស្រីតូចតាចនៃព្រះយេស៊ូ២រូបនៅកម្ពុជា​វិលត្រលប់ទៅប្រទេសកូរ៉េវិញ Read More »

អភិបូជាបុណ្យទេវទូតជូនដំណឹងធ្វើនៅព្រះសហគមន៍ក្សត្រីនៃសន្តិភាពអរិយក្សត្រ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២

អត្ថបទ​ទី​១៖ អេសាយ ៧,១០-១៤. ៨,១០ មើល៍! ស្ត្រី​ព្រហ្ម‌ចារី​នឹង​មាន​ផ្ទៃ​ពោះ។ អស ៧,១៤ អត្ថបទ​ទី​២៖ ហេប្រឺ ១០,៤-១០ «ឥឡូវ​នេះ ទូលបង្គំ​សូម​មកធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ»។ ហប ១០,៩ ដំណឹង​ល្អ៖ លូកា ១,២៦-៣៨ ចូរ​មាន​អំណរ​សប្បាយ​ឡើង! លក ១,២៨ “តាម​រយៈ​ព្រះនាង​ម៉ារី​យើង​មើល​ឃើញ​ស្ថាន​បរម​សុខ” បង​ប្អូន​ជា​ទី​ស្រឡាញ់ “យុវនារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ហើយ​ថ្វាយ​ព្រះនាម​ថា អេម៉ាណូអែល គឺ​ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​យើង” នេះ​ជា​ព្រះបន្ទូល​ដែល​ព្យាការី​អេសាយ​បាន​ថ្លែង មុន​ព្រះនាង​ម៉ារី​បាន​ទទួល​ដំណឹង​ទៅ​ជា​មាតា​របស់​ព្រះជាម្ចាស់។ ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹក​ដី​របស់​ព្រះយេស៊ូ​នៅ​ប្រទេស​អ៊ីស្រាអែល ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​របស់​ព្រះនាង​ម៉ារី​ដែល​នៅ​សល់​ថ្ម​ខ្លះៗ។ នៅ​ក្នុង​ផ្ទះ​នោះ គេ​បាន​សរសេរ​ពាក្យ​ស្លោក​ជា​ភាសា​ឡាតាំង​ដែល​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា “គឺ​នៅ​កន្លែង​ហ្នឹង​ព្រះយេស៊ូ​ជា​អម្ចាស់​ចាប់​កំណើត​ជា​មនុស្ស”។ ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​យើង​នឹក​រលឹក​ដល់​ថ្ងៃ​ដែល​ព្រះយេស៊ូ បាន​ចាប់​កំណើត​ជា​មនុស្ស​នៅ​ក្នុង​ផ្ទៃ​ពោះ​របស់​ព្រះនាង​ម៉ារី។ ព្រះបន្ទូល​តាម​រយៈ​ព្យាការី​អេសាយ បាន​ក្លាយ​ទៅ​ជា​ព្រះបន្ទូល​យ៉ាង​ជាក់​ស្តែង “យុវនារី (គឺ​ព្រះនាង​ម៉ារី) នឹង​មាន​ផ្ទៃ​ពោះ (ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ) នាង​នឹង​សម្រាល​បាន​បុត្រ​មួយ (គឺ​ព្រះយេស៊ូ​ដែល​ជា​ព្រះអម្ចាស់) ហើយ​ថ្វាយ​ព្រះនាម​ថា​អេម៉ាណូអែល (ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​យើង)”។ ដំណឹង​ល្អ​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ ដំណឹង​ល្អ​ដែល​យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង​នៅ​ក្នុង​ព្រះនាង​ម៉ារី។ ដោយសារ ព្រះនាង​ម៉ារី​បាន​ឯកភាព​ជា​មួយ​ព្រះជាម្ចាស់ ដើម្បី​ចូល​នៅ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះអង្គ ដោយ​បាន​ឆ្លើយ​ថា “នាង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់

អភិបូជាបុណ្យទេវទូតជូនដំណឹងធ្វើនៅព្រះសហគមន៍ក្សត្រីនៃសន្តិភាពអរិយក្សត្រ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ Read More »

អភិបូជារំលឹកសន្តយ៉ូសែបធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបសែនសុខ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ សាមូអែល​ទី​២ ៧,៤-៥.១២-១៤.១៦ ពេល​ណា​អ្នក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក។ ២​សម ៧,១២ អត្ថបទ​ទី២៖ រ៉ូម ៤,១៣.១៦-១៨.២២ តាម​សេចក្ដី​សុចរិត​ដែល​បាន​មក​ពី​ជំនឿ​វិញ។ រម ៤,១៣ ដំណឹងល្អ៖ ម៉ាថាយ ១,១៦.១៨-២១.២៥ លោក​យ៉ូសែប ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ។ មថ ១,១៩ “ភាព​សុចរិត​និង​ជំនឿ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយសារ​ព្រះសហគមន៍​ណែនាំ​ឲ្យ​យើង​គោរព​សន្ត​យ៉ូសែប។ ជីវិត​របស់​យើង​ត្រូវ​ការ​មាន​គំរូ​ដើម្បី​ទៅ​មុខ យើង​មាន​គំរូ​យ៉ាង​ពិសេស​គឺ​ព្រះយេស៊ូ​ពិត​មែន តែ​ព្រះយេស៊ូ​ភ្ជាប់​ជា​មួយ​យើង ព្រះយេស៊ូ​ជា​ព្រះជាម្ចាស់​ផង ជា​មនុស្ស​ផង។ សន្ត​យ៉ូសែប ជា​មនុស្ស​សាមញ្ញ​ធម្មតា​ដូច​ព្រះនាង​ម៉ារី ដែល​រស់​នៅ​ក្នុង​សង្គម​ពី​ដើម ដែល​នៅ​រស់​ជា​គ្រួសារ​មួយ​ដែល​ត្រៀម​ខ្លួន​រៀប​ការ ដែល​មាន​ការងារ​ធ្វើ​ជា​ជាង​ឈើ។ ប៉ុន្តែ សន្ត​យ៉ូសែប​បាន​ធ្វើ​ជា​គំរូ​សម្រាប់​យើង ដោយសារ​សន្ត​យ៉ូសែប​ពី​ដើម​រៀង​មក​បាន​ដើរ​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង ដែល​យើង​ឃើញ យើង​មាន​រូប​សន្ត​យ៉ូសែប យើង​ឃើញ​ផ្កា​មួយ​គឺ​ផ្កា​លីលី​ពណ៌ស។ នេះ​ជា​ផ្កា​របស់​សន្ត​យ៉ូសែប សន្តី​តេរេសា​គឺ​មាន​ផ្កា​កុលាប និង​សន្ត​យ៉ូសែប​គឺ​ផ្កា​លីលី​ពណ៌​ស ដោយសារ​ដើម្បី​នឹក​ឃើញ​ថា​សន្ត​យ៉ូសែប​ជា​មនុស្ស​សុចរិត ផ្កា​លីលី​ពណ៌​ស​ជា​និមិត្ត​រូប​នៃ​មនុស្ស​សុចរិត។ ថ្ងៃ​នេះ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​សន្ត​យ៉ូសែប​ដែល​ជា​មនុស្ស​សុចរិត។ មនុស្ស​សុចរិត យើង​បាន​ស្ដាប់​ម្ដងៗ​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ថ្ងៃ​នេះ​យើង​បាន​ស្ដាប់​អំពី​លោក​អាប្រាហាំ​នៅ​ក្នុង​អត្ថបទ​ទី​ពីរ។ លោក​អាប្រាហាំ ជា​មនុស្ស​សុចរិត​ដោយសារ​លោក​អាប្រាហាំ​បាន​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះជាម្ចាស់។

អភិបូជារំលឹកសន្តយ៉ូសែបធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបសែនសុខ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ Read More »

លោកអូលីវីយ៉េ៖ជំនឿរបស់យើង​ត្រូវ​យកចិត្ត​ទុកដាក់​លើតួនាទីរបស់​យើង​ផ្ទាល់ខ្លួន

ថ្លែងនៅ​ក្នុងពិធី​បុណ្យ​ឱឡារិក​គោរព​សន្ត​យ៉ូសែប ដែលជាឧបការី​ព្រះសហគមន៍នៅសែនសុខនៃ​ព្រះវិហារ​សន្ត​យ៉ូសែប ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នពេញ លោក​អភិបាលព្រះសហគមន៍ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​ហស្លេ មាន​ប្រសាសន៍​ថា ថ្ងៃនេះព្រះសហគមន៍​ឱ្យយើងគោរពសន្តយ៉ូសែប ដែលជាគំរូសម្រាប់យើងទាំងអស់គ្នា ដោយសន្តយ៉ូសែប ជាមនុស្សសុចរិត។ តាំងពីដើមរៀងមកបានដើរតាមព្រះជាម្ចាស់។ ពិធិបុណ្យ​គោរព​នេះ បាន​ធ្វើ​ឡើង​​នៅ​រៀង​រាល់​ថ្ងៃទី​១៩ មីនា ជា​រៀង​រាល់​ឆ្នាំ​ តាម​ប្រតិទិន​របស់​ព្រះសហគមន៍កាតូលិក​សកល។ លោក​យ៉ូសែប គឺជា​បិតា​របស់​ព្រះយេស៊ូ ត្រូវ​ជា​ស្វាមី​របស់​ព្រះនាង​ម៉ារី។ នៅលើរូប​សំណាក​របស់​លោក​យ៉ូសែប មាន​ផ្កាលីលីពណ៌ស ជាតំណាង សុចរិតរបស់​លោក​។ លោកអភិបាល​អូលីវីយ៉េ បញ្ជាក់​ថា ភាពសុចរិតរបស់​លោក​ គឺបានមកពីព្រះជាម្ចាស់ផ្ទាល់។ លោក​បាន​ឲ្យ​គ្រីស្ត​បរិស័ទដែល​បាន​ចូលរួម​ទាំង​អស់ រិះគិតអំពី​សុចរិត​ភាព​របស់​ខ្លួន និង​យក​លោក​យ៉ូសែប​ជា​គំរូនៃ​ជំនឿ។ លោក​អភិបាល​រំឭកថា ព្រះជាម្ចាស់មានគម្រោងការដោយបំភ្លឺលោកយ៉ូសែប និងលោកយ៉ូសែបមានជំនឿ និងទុកចិត្តព្រះជាម្ចាស់ បានប្ដូរគម្រោងការរបស់គាត់​ដោយ​ព្រម​ទទួលព្រះនាង​ម៉ារី និងព្រះកុមារយេស៊ូជាគ្រួសាររបស់គាត់។​ ជាមួយគ្នានេះ លោកអភិបាល​​ក៏បាន​លើកទឹកចិត្ត​ឲ្យ​គ្រីស្ត​បរិស័ទ​​ព្រម​ចូលរួម​ក្នុងគម្រោងការ​របស់​ព្រះជាម្ចាស់ «ដោយដឹងថាព្រះជាម្ចាស់មិនបោះបង់យើង និងយើងជាគ្រីស្តបរិស័ទ យើងមានជំនឿ និងសេចក្ដីសង្ឃឹមថែមទៀត។»  លោកអភិបាល​រំលឹកថា សូមសម្លឹងមើលសន្តយ៉ូសែបជាឪពុក។ លោកយ៉ូសែប បានយកចិត្តទុកដាក់ចិញ្ចឹមគ្រួសារ និងអប់រំកូនឱ្យចេះមានទំនាក់ទំនងនិងមានជំនាញ។ «ជំនឿរបស់យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់លើតួនាទីរបស់យើងខ្ពស់ ដោយធ្វើដំណើរទៅមុខ។​ ចូរ​យើងទូលអង្វរតាមរយៈសន្តយ៉ូសែប ឱ្យរកឃើញសេចក្ដីសង្ឃឹម សុខសន្តិភាព។» យុវជន

លោកអូលីវីយ៉េ៖ជំនឿរបស់យើង​ត្រូវ​យកចិត្ត​ទុកដាក់​លើតួនាទីរបស់​យើង​ផ្ទាល់ខ្លួន Read More »

លោកអភិបាល​អូលីវីយ៉េ ទទួល​មេដាយ​ស្ថាបនាជាតិ

ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បាន​បំពាក់​មេដាយ​ស្ថាបនាជាតិ​ជូន​ដល់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​​ដែល​បាន​ជួយ​កសាង​និង​ឧត្ថម្ភ​សម្ភារ​មួយ​ចំនួន​ដល់​វិទ្យាល័យសម្ដេចក្រុមព្រះ និងព្រះអង្គម្ចាស់ក្សត្រិយនរោត្ដម ម៉ារីរណឫទ្ធិ អង្គរនាប ស្ថិត​នៅ​ក្នុង​ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ២៤ មីនា ២០២២។ ថ្លែង​នៅ​ក្នុងអង្គ​ពិធី ក្នុងទីតាំង​របស់​សាលាវិទ្យាល័យ​ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ថ្លែង​កោតសរសើរ​លោកអភិបាល​ព្រះសហគមន៍​អូលីវីយ៉េ ដែលបានជួយអភិវឌ្ឍច្រើននៅក្នុងខេត្តតាកែវនេះ។ ឯកឧត្តម សំណូមពរដល់លោកអភិបាលអូលីវីយ៉េ ដើម្បីពិនិត្យ ពិចារណាជួយដល់កុមារគថ្លង់ និងពិការភ្នែកនៅក្នុងខេត្តតាកែវនេះ ឱ្យបានចូលរៀននិងក្លាយទៅជាពលរដ្ឋដែលមានសមត្ថភាពពេញលេញ។ លោកថា «ខ្ញុំមើលឃើញថា មានតែលោកអូលីវីយ៉េមួយទេដែលមានលទ្ធភាពអាចជួយបាន។» លោក អ៊ូ ហេង នាយកវិទ្យាល័យ មាន​ប្រសាសន៍ថា សមិទ្ធផល​ដែល​លោក​អភិបាល​អូលីវីយ៉េបាន​ជួយកន្លង​មក​នេះ​មាន​សាលា​រៀន​ដែល​មាន​១០​បន្ទប់​ ដែល​សហការជាមួយ​អង្គការ​កុមារ​មេគង្គ​កម្ពុជា​ និង​២០២០កន្លងទៅនេះ ​លោក​បាន​ជួសជុល​សាលា​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជា​មួយ​ម៉ឺន​ដុល្លារអាមេរិក​បូករួម​ទាំង​ឡាបូ​លាង​សម្អាតដៃនិង​រោង​ដំណាំផងដែរ។ លោកនាយក​សាលា​រូប​នេះ បាន​ឲ្យ​ដឹងទៀតថា លោកអភិបាល​ក៏​បាន​ឧត្ថម្ភ​នូវ​​ ​កុំ​ព្យូទ័រ​ដល់​​សិស្ស​និងលោក​​គ្រូ​អ្នក​គ្រូនៅ​ក្នុង​សាលា​ផងដែរ។ លោក​បញ្ជាក់​ថា  «សម្រាប់​នៅ​តំបន់​ជនបទសាលាមួយ​ចំនួន​មិន​ងាយ​មានកុំ​ព្យុទ័រ​បង្រៀន និង​រៀន​ទេ។ នេះជាឱកាស​មួយ​ដ៏ល្អ​ប្រពៃ និង​ក្នុង​នាម​ជានាយក​សាលា និង​អាជ្ញាធរដែនដី​សូម​ថ្លែង​អំណរគុណដ៏ជ្រាល​ជ្រៅ​បំផុតសម្រាប់​ទឹក​ចិត្ត​សប្បុរសធម៌​របស់​លោក​អភិបាល​អូលីវីយ៉េ។» លោកអ៊ូ ហេង បន្ថែម​ទៀតថា

លោកអភិបាល​អូលីវីយ៉េ ទទួល​មេដាយ​ស្ថាបនាជាតិ Read More »

ពាក្យ​អធិដ្ឋាន​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ទៅ​ក្នុង​ព្រះបេះដូង​ដ៏​និមល​របស់​ព្រះនាង​ម៉ារី ជា​ក្សត្រី​នៃ​សន្តិភាព

បពិត្រ​ព្រះនាង​ម៉ារី! ដែល​ជា​មាតា​របស់​ព្រះជាម្ចាស់ និង​ជា​មាតា​របស់​យើង​ខ្ញុំ នៅ​ក្នុង​ពេល​វេលា​ដែល​ពិភព​លោក​កំពុង​រង​ទុក្ខ​លំបាក យើង​ខ្ញុំ​សូម​ទូល​អង្វរ​ព្រះនាង។ ព្រះនាង​ម៉ារី​បាន​ស្រឡាញ់​និង​ស្គាល់​យើង​យ៉ាង​ច្បាស់​លាស់ អ្វីៗ​ទាំង​អស់​ដែល​យើង​មាន​នៅ​ក្នុង​ដួង​ចិត្ត មិន​មែន​ជា​អាថ៌​កំបាំង​សម្រាប់​ព្រះនាង​ឡើយ។ បពិត្រ​ព្រះនាង​ម៉ារី ដែល​មាន​ព្រះហឫទ័យ​មេត្តាករុណា ​យើង​ខ្ញុំបាន​ទទួល​បទ​ពិសោធន៍​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះនាង និង​វត្តមាន​របស់​ព្រះនាង​បាន​ណែនាំ​ឱ្យ​យើង​ខ្ញុំមាន​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​ជីវិត។ ដូច​ពី​ដើម ព្រះនាង​បាន​ណែនាំ​ឱ្យ​យើងខ្ញុំ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រះយេស៊ូ ដែល​ជា​ព្រះអម្ចាស់​នៃ​សន្តិភាព។ នៅ​ពេល​នេះ ពិភព​លោក​របស់​យើង​បាន​វង្វេង​ផ្លូវ​ចេញ​ពី​មាគ៌ា​នៃ​សន្តិភាព​ហើយ យើង​បាន​ភ្លេច​មេរៀន​នៃ​សោកនាដកម្ម​ក្នុង​ប្រវត្តិសាស្ត្រ​ប៉ុន្មាន​សតវត្ស​កន្លង​មក ដែល​ជា​ការ​លះបង់​នៃ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ក្នុង​សង្រ្គាម​លោក​លើក​ទី​២។ យើង​បាន​បដិសេធ​អំពី​ការ​ប្តេជ្ញា​ចិត្ត​និង​សេច​ក្តី​សម្រេច​រួម​របស់​សហគមន៍​នៃ​ពិភព​លោក ដើម្បី​កសាង​សន្តិភាព។ យើង​បាន​ក្បត់​សុបិន​នៃ​សន្តិភាព របស់​ប្រជារាស្ត្រ​នានា​នៅ​លើ​ពិភព​លោក។ យើង​បាន​ក្បត់​សេចក្តី​សង្ឃឹម​របស់​យុវជន​យុវនារី យើង​បាន​ធ្លាក់​នៅ​ក្នុង​ជំងឺ គឺ​ជំងឺ​នៃ​ភាព​លោភ​លន់។ យើង​បាន​ចូល​នៅ​ក្នុង​ជាតិ​និយម​ហួស​ហេតុ យើង​គិត​តែ​ពី​ផល​ប្រយោជន៍​នៃ​ជាតិ​សាសន៍​របស់​យើង ដែល​ណែនាំ​ឱ្យ​យើង​រីង​ស្ងួត ដោយសារ​យើង​លែង​ចាប់​អារម្មណ៍​អំពី​បង​ប្អូន​ឯទៀតៗ។ យើង​បាន​ជ្រើស​រើស​ផ្លូវ​មួយ​ដែល​ណែនាំ​ឱ្យ​យើង​ភ្លេច​ព្រះជាម្ចាស់ ដែល​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​ភាព​កុហក ដែល​ណែនាំ​ឱ្យ​យើង​ចេះ​តែ​ចិញ្ចឹម​អំពើ​ហិង្សា​នៅ​ក្នុង​ជីវិត​របស់​យើង។ យើង​បាន​សុខ​ចិត្ត​បំផ្លាញ​ជីវិត និង​ប្រមូល​អាវុធ​យ៉ាង​ច្រើន ដោយ​ភ្លេច​តួនាទី​របស់​យើង គឺ​ជា​អ្នក​ការពារ និង​ថែរក្សា​បង​ប្អូន​ឯទៀតៗ និង​ថែ​រក្សា​ផ្ទះ​ដែល​ជា​ពិភព​លោក​ទាំង​មូល។ យើង​បាន​បំផ្លាញ​សួន​ច្បារ​នៃ​ផែន​ដី​ដោយសារ​សង្រ្គាម យើង​បាន​ណែនាំ​ឱ្យ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ឈឺ​ចាប់ ដោយសារ​អំពើ​បាប​របស់​យើង ដែល​ណែនាំ​ឱ្យ​យើង​ទៅ​ជា​បង​ប្អូន​នឹង​គ្នា។ ពិត​មែន យើង​បាន​ក្លាយ​ជា​មនុស្ស​ដែល​លែង​ចាប់​អារម្មណ៍​អំពី​បង​ប្អូន​ឯទៀតៗ និង​អ្វីៗ​ទាំង​អស់ គឺ​ចាប់​អារម្មណ៍​តែ​អំពី​ខ្លួន​ឯង។ ហេតុ​នេះ​ហើយ ថ្ងៃ​នេះ​ដោយ​ទទួល​អំពើ​បាប​របស់​យើង ដោយ​ការ​ដាក់​ខ្លួន​យើង​សុខ​ចិត្ត​ស្រែក​ថា “ឱ​ព្រះជាម្ចាស់​អើយ សូម​លើក​លែង​ទោស​ឱ្យ​យើង​ខ្ញុំ​ផង”។ មាតា​នៃ​សន្តិភាព​អើយ! នៅ​ក្នុង​ទុក្ខ​លំបាក​នៃ​អំពើ​បាប​របស់​យើង​ខ្ញុំ នៅ​ក្នុង​ការ​អស់​កម្លាំង​និង​ភាព​ទន់​ខ្សោយ​របស់​យើង

ពាក្យ​អធិដ្ឋាន​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ទៅ​ក្នុង​ព្រះបេះដូង​ដ៏​និមល​របស់​ព្រះនាង​ម៉ារី ជា​ក្សត្រី​នៃ​សន្តិភាព Read More »

កាតូលិកភូមិភាគភ្នំពេញ ទូលសូមសន្តិភាពសម្រាប់ពិភពលោកតាមរយៈព្រះនាងម៉ារី

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដឹកនាំដោយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ ទូលអង្វរព្រះជាម្ចាស់តាមរយៈព្រះនាងម៉ារីសម្រាប់សុខសន្តិភាពប្រទេសអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងពិភពលោកទាំងមូល ដោយសូត្រផ្គាំ(អធិដ្ឋានតាមមាលា) រួមជាមួយសម្ដេចប៉ាបហ្វ្រង់ស៊ីស្កូក្នុងថ្ងៃបុណ្យទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូដល់ព្រះនាងម៉ារី នារសៀលថ្ងៃទី២៥ មីនា ២០២២។ នៅក្នុងការណែនាំពិធីសូត្រផ្គាំដែលធ្វើឡើងនៅព្រះវិហារព្រះមាតានៃសន្តិភាព អរិយក្សត្រ ក្នុងខេត្តកណ្តាល លោកអភិបាលមានប្រសាសន៍ថា ថ្ងៃនេះ សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ អញ្ជើញព្រះសហគមន៍នីមួយៗក្នុងពិភពលោក ចួបជុំគ្នានៅវិសាលវិហារឬកន្លែងដែលគោរពព្រះនាងម៉ារី ដើម្បីអធិដ្ឋានសូមសុខសន្តិភាពនៅក្នុងពិភពលោក និងដើម្បីថ្វាយប្រទេសអ៊ុយក្រែន និងរុស្ស៊ីក៏ដូចជាប្រទេសនានាក្នុងពិភពលោកដែលកំពុងមានសង្គ្រាម ទៅក្នុងព្រះបេះដូងដ៏និមលរបស់ព្រះនាងម៉ារី ដែលជាម្ចាស់ក្សត្រីយ៍នៃសន្តិភាព។ក្រោយបញ្ចប់ពិធីសូត្រផ្គាំ ព្រះសហគមន៍បានបន្តដោយមានអភិបូជា។ នៅក្នុងធម្មទេសនា លោកអភិបាលរំលឹកបន្ថែមថា ថ្ងៃនេះយើងនឹករឮកថ្ងៃព្រះយេស៊ូចាប់កំណើតនៅក្នុងផ្ទៃពោះព្រះនាងម៉ារី។ ទេវទូតនិយាយទៅកាន់ព្រះនាងម៉ារីថា «គ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតឡើយ។»លោកអភិបាលបន្ថែមថា ព្រះនាងម៉ារីនៅលើផែនដីនេះជាសញ្ញាសម្គាល់នៃស្ថានបរមសុខ ដោយព្រះនាងម៉ារីណែនាំឱ្យមានសុខដុមរនាដែលយើងត្រូវការ នាំឱ្យអំពើហិង្សា ការស្អប់គ្នារលត់បាត់ និងកាត់បន្ថយការសងសឹកនិងចេះលើកលែងទោស។ លើសពីនេះព្រះនាងម៉ារីរំដោះ និងថែរក្សាពិភពលោកពីសង្គ្រាម។លោកអភិបាលអូលីវីយ៉េ បន្តថា នៅពេលដែលយើងអធិដ្ឋានផ្គាំ ឬអធិដ្ឋានតាមមាលា នាំឲ្យយើងមើលឃើញនូវអាថ៌កំបាំងរបស់ព្រះនាងម៉ារីនិងព្រះយេស៊ូ ដោយចូលនៅក្នុងជីវិតរបស់ព្រះជាម្ចាស់ទាំងអំណរសប្បាយ ពន្លឺ សិរីរុងរឿងនិងទុក្ខលំបាក ដែលនាំឱ្យយើងមើលឃើញផ្លូវដើម្បីទទួលស្គាល់ថា ពិតមែនយើងជាបងប្អូនគ្នា និងជាព្រះមហាក្សត្រីយ៍នៃក្រុមគ្រួសារទាំងមូលនៅក្នុងពិភពលោក។ «ព្រះនាងម៉ារីជាម្ចាស់ក្សត្រីនៃសុខសន្តិភាព»។លោកអភិបាលបន្ថែមថា ទាំងនេះនាំឱ្យយើងយល់ថា គ្មានការណ៍អ្វីដែលព្រះជាម្ចាស់ធ្វើមិនបាននោះទេ និងគម្រោងការនោះកើតមានឡើងលុះត្រាតែយើងទុកចិត្តលើព្រះជាម្ចាស់។ ដោយ៖ ដាលីស រូបភាពបន្ថែមទៀត

កាតូលិកភូមិភាគភ្នំពេញ ទូលសូមសន្តិភាពសម្រាប់ពិភពលោកតាមរយៈព្រះនាងម៉ារី Read More »

Subscribe to our newsletter

Don't miss new updates on your email