អភិបូជាអាទិត្យទី១នៃរដូវរង់ចាំ
ពីព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ “ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងចូលនៅក្នុងអាទិត្យទី១នៃរដូវរង់ចាំ រដូវអបអរសាទរព្រះយេស៊ូគ្រីស្តយាងមក។ នៅពេលយើងស្តាប់ពាក្យ រដូវអបអរសាទរណែនាំឱ្យយើងយល់ថា យើងចូលនៅក្នុងរដូវមួយដែលត្រូវតែណែនាំឱ្យយើងពោរពេញដោយសុភមង្គលនិងសេចក្តីសុខសាន្ត។ នៅក្នុងអត្ថបទទី១យើងបានស្តាប់ថា “យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យា គឺណែនាំឱ្យបងប្អូនពោរពេញដោយសុភមង្គលជាមួយជនជាតិអ៊ីស្រាអែលនិងប្រជាជនយ៉ូដា នៅពេលនោះមានស្តេចមួយដែលគ្រប់គ្រងស្រុកដោយសុចរិតនិងយុត្តិធម៌”។ នេះជាសេចក្តីសង្ឃឹមរបស់យើង នេះជាអំណរសប្បាយដែលយើងថែរក្សានៅក្នុងរដូវអប់អរសាទរ ដើម្បីណែនាំឱ្យយើងរៀបចំចិត្តគំនិតទទួលស្វាគមន៍ស្តេចរបស់យើង។ គឺព្រះយេស៊ូគ្រីស្តផ្ទាល់ ដែលយាងមកដើម្បីណែនាំឱ្យពិភពលោករបស់យើង ពោរពេញដោយយុត្តិធម៌ ពោរពេញដោយភាពសុចរិត និងពោរពេញដោយសេចក្តីសុខសាន្ត។ នេះជាសេចក្តីសង្ឃឹមរបស់យើង ហេតុនេះហើយនៅពេលយើងនិយាយអំពីរដូវរង់ចាំ ឬរដូវអបអរសាទរ យើងដឹងថា ជាពេលវេលាដើម្បីរង់ចាំ ជាពេលវេលាដើម្បីរៀបចំចិត្តគំនិត ជាពេលវេលាដើម្បីទទួលព្រះពរពីព្រះជាម្ចាស់។ ដូច្នេះ នៅពេលយើងនឹកឃើញនេះយើងចូលនៅក្នុងអាថ៌កំបាំងនៃជំនឿរបស់យើង ដោយសារនៅក្នុងរាត្រីព្រះយេស៊ូប្រសូតយើងមើលយ៉ាងជាក់ស្តែង ព្រះជាម្ចាស់ដែលជាព្រះបិតាបានស្រឡាញ់មនុស្សលោកយ៉ាងខ្លាំង។ ហេតុនេះហើយ បានជាព្រះអង្គចាត់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ឱ្យយាងមកដើម្បីសង្រ្គោះមនុស្សលោក។ នេះជាអ្វីដែលយើងកំពុងរៀបចំនៅក្នុងដួងចិត្តរបស់យើង ដើម្បីស្វាគមន៍ព្រះយេស៊ូដែលជាព្រះសង្គ្រោះ ដែលជាជីវិត ដែលជាសុភមង្គលដ៏ពិតប្រាកដរបស់យើង។ បងប្អូនជាទីស្រឡាញ់ នៅពេលយើងចូលនៅក្នុងរដូវរង់ចាំនេះ យើងដូចជាបានចេញផុតពីការភ័យខ្លាចដែលយើងមានពីប៉ុន្មានខែកន្លងមកពីជំងឺកូវីដ-១៩។ ណែនាំឱ្យយើងមានអារម្មណ៍ថា ឥលូវនេះសង្គមរបស់យើងដូចជាបានបើកទ្វារទូលំទូលាយ បើកទ្វារព្រំដែនដើម្បីឱ្យភ្ញៀវទេសចរ ក៏ដូចជាជនបរទេសអាចធ្វើដំណើរចេញចូលបាន ករណីគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយ។ បានបើកទ្វារនៅក្នុងសង្គមរបស់យើង យើងអាចចេញចូលនៅគ្រប់ទីកន្លែងលុះត្រាតែយើងបានចាក់វ៉ាក់សាំង និងបន្តអនុវត្ត៣កុំ៣ការពារ។ […]
អភិបូជាអាទិត្យទី១នៃរដូវរង់ចាំ Read More »










