Month: February 2022

អគ្គសញ្ញាលាបថ្ងាស ផ្តល់កំលាំង​ទៅប្រកាស​ដំណឹងល្អ

គ្រីស្តបរិស័ទកាតូលិកនៃព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេមេគង្គ ៤១រូបទទួលអគ្គសញ្ញាលាបថ្ងាស ដែលជាការទទួលព្រះវិញ្ញាណដ៏វិសុទ្ធតាមជំនឿរបស់ព្រះសហគមន៍កាតូលិក ដើម្បីក្លាយទៅជាគ្រីស្តបរិស័ទពេញវ័យខាងជំនឿ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នៅព្រះវិហារព្រះនាងម៉ារីមិនជំពាក់បាប (សំរោងធំ) ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២នេះ។ បេក្ខនារី ណៃ ប៊ុននី ជាគ្រីស្តបរិស័ទនៅព្រះសហគមន៍សំរោងធំបាននិយាយថា «អគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះធ្វើឱ្យខ្ញុំរំភើប មិនដឹងនិយាយយ៉ាងម៉េចចេញ។ ព្រះវិញ្ញាណដ៏វិសុទ្ធជួយឱ្យខ្ញុំសប្បាយរីករាយ។ ខ្ញុំចង់ក្លាយជាគ្រីស្តបរិស័ទព្រោះបានឃើញ និងស្រឡាញ់ការជួយអ្នកក្រីក្រ និងអ្នកដែលកំពុងតែរងទុក្ខលំបាក»។ បេក្ខជន ង្វៀង វឹងវិន ឲ្យដឹងថាដែរថា អគ្គសញ្ញានេះជួយឱ្យគាត់មានកម្លាំង មានអំណរសប្បាយខ្លាំង និងបានជួបលោកអភិបាល។ វឹងវិន ប្រាប់​ថា ក្រោយពីទទួលអគ្គសញ្ញាលាបថ្ងាសនេះ គាត់​ចង់​​បម្រើ​ព្រះជាម្ចាស់​ដោយ ប្រើ​ទេពកោសល្យរបស់គាត់។ វឹងវិន​ « ខ្ញុំនឹងចូលរួមជាមួយក្រុមចម្រៀង ព្រោះខ្ញុំស្រឡាញ់ខ្លាំង»។ បេក្ខជនទាំងនេះមកពីព្រះសហគមន៍រោងចក្រចំនួន ១នាក់ ព្រះសហគមន៍ព្រែកដាច់ ចំនួន ៩នាក់ ព្រះសហគមន៍សំរោងធំ ចំនួន ២៤នាក់ ព្រះសហគមន៍កំពង់ចម្លង ចំនួន ៧នាក់។ សញ្ញាលាបថ្ងាសគឺជាអគ្គសញ្ញាដ៏សំខាន់មួយនៅក្នុងព្រះសហគមន៍កាតូលិក ក្នុងចំណោមអគ្គសញ្ញាទាំង៧ មានដូចជា៖ …

អគ្គសញ្ញាលាបថ្ងាស ផ្តល់កំលាំង​ទៅប្រកាស​ដំណឹងល្អ Read More »

ត្រៀម​ខ្លួន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស ពី​ព្រះសហគមន៍​សំរោង​ធំ ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ អេសាយ ៦,១-២ក.៣-៨ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ។ អស ៦,៥អត្ថបទ​ទី២៖ កូរិនថូស​ទី​១ ១៥,១-១១បង‌ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម‌រយៈ​ដំណឹង‌ល្អ។ ១ករ ១៥,២ដំណឹងល្អ៖ លូកា ៥,១-១១ព្រះ‌អង្គ​គង់​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក។ លក ៥,៣ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​ចូល​នៅ​ក្នុង​អាទិត្យ​ទី​៦​នៃ​រដូវ​ធម្មតា ថ្ងៃ​នេះ​យើង​យក​ពេល​វេលា​ដើម្បី​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស។ អគ្គ​សញ្ញា​លាប​ថ្ងាស គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជា​ជីវិត​ផ្ទាល់​របស់​ព្រះជាម្ចាស់ ជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះជាម្ចាស់​ផ្ទាល់។ ជា​សេចក្ដី​ក្លាហាន​និង​កម្លាំង​របស់​ព្រះជាម្ចាស់​ផ្ទាល់​ដែល​នឹង​សណ្ឋិត​លើ​បង​ប្អូន ដូច​យើង​បានស្ដាប់​នៅក្នុង​អត្ថបទ​ទី​មួយ ពី​ដើម​នៅ​ពេល​ក្រុម​គ្រីស្ត​ទូត​កំពុង​ភ័យ​ខ្លាច។ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​ហើយ មាន​គេ​ចង់​បៀត​បៀន​ក្រុម​សាវ័ក​របស់​ព្រះយេស៊ូ ហេតុ​នេះ​ហើយ​គេ​អធិដ្ឋាន​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ ដោយ​បិទ​ទ្វារ បិទ​បង្អួច។ ប៉ុន្តែ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​យាង​មក​ដូច​ខ្យល់​ដែល​បក់​គេ​យ៉ាង​ខ្លាំង ដើម្បី​ឱ្យ​គេ​ចាប់​ផ្ដើម​ទៅ​ជា​សាក្សី​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​មនុស្ស​យ៉ាង​ច្រើន។ ការ​អស្ចារ្យ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ គឺ​មាន​មហា​ជន​ដែល​មក​ពី​ស្រុក​នា​នា ដែល​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា នៅ​ពេល​គេ​ជួប​ជា​មួយ​ក្រុម​គ្រីស្ត​ទូត ដូច​ជា​គេ​ស្ដាប់​បាន​អ្វី​ដែល​ក្រុម​គ្រីស្ត​ទូត​កំពុង​ប្រកាស​អំពី​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ អំពី​ព្រះយេស៊ូ​ដែល​ណែនាំ​ឱ្យ​មនុស្ស​យើង​មាន​សេចក្ដី​សុខ អំពី​ព្រះយេស៊ូ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នៅ​ពេល​នោះ ទោះ​បី​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា​គេ​ស្ដាប់​បាន ដោយសារ​គេ​យល់​ចិត្ត​គ្នា ដូច​ពី​ដើម​នៅ​ពេល​ព្រះយេស៊ូ​នៅ​ជា​មួយ​មហា​ជន នៅ​ពេល​នោះ​ជួន​កាល​មាន​៥០០០​នាក់ ជួន​កាល​មាន​១០០០០​នាក់ ទោះ​បី​គ្មាន​ឧបករណ៍​បំពង​សំលេង​ដូច​ពេល​នេះ មហា​ជន​គេ​ស្ដាប់​បាន និង​គេ​ស្ដាប់​ឮ​ទៀត។ …

ត្រៀម​ខ្លួន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច Read More »

ក្រុមសហជីវិន​ព្រះយេស៊ូ​មាន​ប្រធាន​ដឹកនាំថ្មី

លោកពុក​ប្រធានធំ​នៃ​ក្រុម​គ្រួសារ​បព្វជិតសហជីវិនព្រះយេស៊ូ លោកពុកអាធូរ៉ូ សូសា (Fr. Arturo Sosa, SJ) បានតែងតាំងលោកពុក វ៉ុន អូឆាង ស៊ីម៉ូន (Fr Kwon Oh-chang Simon, SJ) ជាប្រធានក្រុម​គ្រួសារ​សហជីវិន​ព្រះយេស៊ូ​ (Jesuit) នៅកម្ពុជា។ លោកពុក​វ៉ុន នឹងចូលកាន់តំណែងបន្ត​ពី​​លោក​ពុក អូ អ៊ីនដុន ហ្វ្រាន់ស៊ីស្កូ (Fr Oh In-don Francisco, SJ) ដែលបានបម្រើការតាំងពីឆ្នាំ ២០១៣។ លោកពុក​វ៉ុន កើតនៅឆ្នាំ ១៩៦៨ នៅទីក្រុងអង់ដុង (Andong) ប្រទេសកូរ៉េខាងត្បូង។ លោក​បានចូលក្នុង​ក្រុមបព្វជិត សហជីវិន​ព្រះយេស៊ូ​ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០០៣ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាលាច្បាប់នៅសាកលវិទ្យាល័យជាតិសេអ៊ូល។ លោក​ពុក​វ៉ុន​ បានតែង​តាំង​ជា​​បូជាចារ្យនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ ហើយបានថ្វាយសច្ចានិរន្តរ៍ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ លោកបានមកដល់ប្រទេសកម្ពុជាជាលើកដំបូង ក្នុងឆ្នាំ២០០៨ ដោយបម្រើការងារនៅ …

ក្រុមសហជីវិន​ព្រះយេស៊ូ​មាន​ប្រធាន​ដឹកនាំថ្មី Read More »

ដូនជីបីរូបនៃក្រុមគ្រួសារឧបការគុណប្រកាសពាក្យសច្ចានិរន្តរ៍

ក្នុង​សំលៀកបំពាក់​អាវ​ស និង​សំពត់​បត់​ខ្មៅ ដូនជី​ឧបការគុណ​ចំនួន​៣​រូប លុត​ជង្គង់​នៅ​មុខ​អាសនៈ​នៃ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន ដើម្បី​សុំ​ការ​ប្រទាន​ពរ​ពីព្រះជាម្ចាស់ និង​ប្រកាសពាក្យសច្ចានិរន្តរ៍របស់​ខ្លួន​នៅ មុខ​ព្រះសហគមន៍និង​ក្រុម​គ្រួសារ​អ្នក​បួស​ ក្រុម​ដូនជី​ឧបការគុណ​នៅ​ព័រស្យឺ។ «សេចក្ដី​ស្រឡាញ់របស់ព្រះជាម្ចាស់ធំជាងអំពើបាបរបស់ខ្ញុំ ធំជាងចំណុចទន់ខ្សោយរបស់ខ្ញុំ ធ្វើឲ្យខ្ញុំមានចិត្តក្លាហាន ហ៊ានឆ្លើយតបទៅនឹងព្រះជាម្ចាស់ ដោយថ្វាយពាក្យសច្ចានិរន្តរ៍​អស់មួយជីវិត ជាមួយក្រុមគ្រួសារ​បងស្រីឧបការគុណ​នៅព័រស្យឺ​ប្រទេសកម្ពុជា»។ នេះជា​សម្តី​របស់​ដូនជីអាញ៉ែសពែរប៉េទុយអា រ៉ុង បុប្ផាដែល​ជា​បេក្ខនារី ថ្វាយពាក្យសច្ចាប្រណិធាននិរន្តរ៍។ ដូនជីរូប​នេះ​បន្តថា ចំណុច​ដែល​ជំរុញ​ឲ្យខ្ញុំសរសេរពាក្យសច្ចាជានិរន្តរ៍ គឺសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បាន​ជម្រុញ​ឲ្យ​គាត់​សម្រេចចិត្ត​ថ្វាយពាក្យសច្ចានិរន្តរ៍ «សេចក្តីស្រឡាញ់​បស់​ព្រះជាម្ចាស់​ធំជាងអំពើបាបរបស់ខ្ញុំ។ ព្រះអង្គស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំនឹង​យក​សេចក្ដី​ស្រឡាញ់នេះធ្វើជាគ្រាប់ពូជទៅចែករំលែកដល់​បងប្អូនទាំងអស់ និងពីគ្រាប់ពូជនៃសេចក្ដីស្រឡាញ់នោះ​បង្កើតទៅជាគ្រាប់ពូជនៃព្រះរាជ្យរបស់ព្រះជាម្ចាស់ ដោយចាប់ពីពេលនេះតទៅ នឹងគ្មានគ្រាប់ពូជនៃសេចក្ដីស្អប់ ប៉ុន្តែយើងមានគ្រាប់ពូជនៃសេចក្ដីស្រឡាញ់»។ ដូនជីអាញ៉ែសពែរប៉េទុយអា រ៉ុង បុប្ផា ជាកូនពៅ​ក្នុង​ចំណោមគ្រួសារ​ជា​គ្រីស្ត​បរិស័ទ។ ដូនជីរូបនេះសច្ចាលើកដំបូងនៅថ្ងៃទី ១៥ ខែសីហា ២០១៤។​ ដូនជីរូប​នេះ​ឲ្យ​ដឹងថា គាត់​ស្រឡាញ់ជីវិត​ជាអ្នកបួស​ខ្លាំង ដោយសារ​គំរូ​របស់​បងស្រីជាច្រើន​បាន​ជម្រុញ​ឲ្យ​ចិត្ត​របស់​គាត់​ដែល​ជាកូនពៅ​មាន​កម្លាំង​ទៅមុខ។ ក្នុង​រយៈ​កាល​ជាង៧​ឆ្នាំ​កន្លង​មក​នេះ ការ​រស់នៅ ជីវិត​ជាអ្នក​បួស គឺមិន​សុខ​ស្រួល​ទាំង​អស់ទេ ដោយ​ធ្លាប់មានការធ្លាក់ទឹកចិត្តពីរទៅបីដង។ បងស្រី ឲ្យដឹងថា «(ខ្ញុំ)អធិដ្ឋានប្រាប់ព្រះជាម្ចាស់ថា ខ្ញុំមិនអាចទៅមុខបានទេ ដោយសារខ្ញុំ​សិក្សាទៅឃើញថា ជីវិតរបស់ខ្ញុំ​មិនអាច​មាននរណាត្រួតត្រាខ្ញុំបាន។  ខ្ញុំមានចំណេះដឹង​របស់ខ្ញុំ ហេតុអ្វី​ខ្ញុំត្រូវ​ស្ដាប់គេ?» បងស្រី​បុប្ផា​បាន​បញ្ជាក់ថា ដោយសារ​សេចក្តីស្រឡាញ់ជីវិត​ជាអ្នកបួស និង​ការ​គាំទ្រពី​ក្រុម​គ្រួសារ​ផ្ទាល់ …

ដូនជីបីរូបនៃក្រុមគ្រួសារឧបការគុណប្រកាសពាក្យសច្ចានិរន្តរ៍ Read More »

គ្លីនិកកូមីសូ ជា​ក្តីសង្ឃឹម​សម្រាប់​សុខភា​ពជន​ក្រីក្រ​ក្នុង​សហគមន៍ 

គ្លីនិកកូមីសូ (KOMISO CLINIC) គ្រប់​គង​ដោយសមាគមសាសនទូតកូរ៉េ ក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ នាថ្ងៃទី៨ កុម្ភៈ ២០២២ ក្រោមអធិបតីភាព លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ ដោយមានវត្តមានអស់លោកបូជាចារ្យព្រមទាំងតំណាងគ្រីស្តបរិស័ទមួយចំនួនចូលរួមផងដែរ។ លោកបូជាចារ្យគីម ជីហ៊ុន អ្នកទទួលខុសត្រូវគ្លីនិកកូមីសូ ថ្លែងនៅក្នុងមតិស្វាគមន៍ថា គ្លីនិកនេះកសាងឡើងក្នុងគោលបំណងជួយអ្នកក្រីក្រដែលគ្មានលទ្ធភាពព្យាបាល នឹង​ក្លាយទៅជាឧបករណ៍របស់ព្រះជាម្ចាស់នៅក្នុងកិច្ចការបម្រើអ្នកក្រីក្រ។ លោកបូជាចារ្យរូបនេះ​ បន្ថែមថា កន្លង​មក​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ពី​ប្រទេស​កូរ៉េ បាន​មក​បំពេញ​បេសកកម្ម​ជាច្រើន​នៅ​ក្នុង​ព្រះសហគមន៍​ផ្នែកសុខភាព មាន​ព្យាបាល​មាត់ធ្មេញ ពិនិត្យជំងឺ​ទូទៅ និង​ផ្តល់​ថ្នាំ​ដោយ​ឥតគិត​ថ្លៃ។ ហើយដោយ​មើល​ឃើញ​តម្រូវការ​ការ​និងមានទំនាក់ទំនងជាមួយប្រជាជននៅកម្ពុជា ទើបយើងបង្កើតឱ្យមានគ្លីនិក ដោយចាប់ផ្ដើមពីការជួលបន្ទប់តូចសម្រាប់​កិច្ច​ការងារ​របស់​គ្រូពេទ្យស្ម័គ្រ​ចិត្ត​ទាំងនោះ និងចាប់ពីឆ្នាំ២០២០មកយើងចាប់ផ្ដើមកសាងអាគារធំដើម្បីងាយស្រួលជួយដល់អ្នកជំងឺ។ ថ្លែងនៅក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជាប្រទានពរគ្លីនិកនេះ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍រំឭកថា កន្លែងនេះធ្វើឱ្យយើងនឹកឃើញដល់ព្រះយេស៊ូ ព្រោះពេល​ព្រះអង្គទៅកន្លែងណាតែងតែមានប្រជាជននិងអ្នកជំងឺគ្រប់ប្រភេទទៅកន្លែងនោះ។ លោកអភិបាលព្រះសហគមន៍បន្ថែមថា «យើងត្រូវព្យាបាលទាំងរូបកាយ និងផ្លូវវិញ្ញាណ»។ លោកបញ្ជាក់​ថា សង្ឃឹមថាគ្លីនិកនេះមិនមែនជាកន្លែងមួយដែលជាបានត្រឹមតែរូបកាយទេ ក៏ប៉ុន្តែជាកន្លែងមួយដែលយល់ច្បាស់លាស់អំពីតម្រូវការរបស់អ្នកជំងឺ និងយល់ពីស្ថានភាពពួកគាត់ ដើម្បីជួយគាត់ឱ្យមានសេចក្ដីសុខសាជាថ្មី។ លោករំឭកទៀតថា ឆ្នាំ២០២១-២០២៣ សម្ដេចប៉ាបបានអញ្ជើញយើង ឲ្យចូលរួមក្នុងមហាសន្និបាតក្រោមប្រធានបទ “ដើរជាមួយគ្នា” និងយើងធ្វើដំណើរជាមួយគ្នានៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ ដោយរួមគ្នាប្រកាសដំណឹងល្អ តាមរយៈគ្រប់វិស័យទាំងអស់ …

គ្លីនិកកូមីសូ ជា​ក្តីសង្ឃឹម​សម្រាប់​សុខភា​ពជន​ក្រីក្រ​ក្នុង​សហគមន៍  Read More »

បើក​ទំព័រ​ថ្មី​នៃ​ការ​សហការ

អភិបូជា​ប្រសិទ្ធីពរ​លើ​គ្លីនិក​កូមីសូ ធ្វើ​នៅ​គ្លីនិក​កូមីសូ ព្រៃស ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​១ ៨,២២-២៣.២៧-៣០ព្រះ‌អង្គ​រក្សា​សម្ពន្ធ‌មេត្រី។ ១ពង្ស ៨,២ដំណឹងល្អ៖ ម៉ាកុស ៧,១-១៣អ្នក​រាល់​គ្នា​ជា​មនុស្ស​មាន​ពុត។ មក ៧,៦ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​សុំ​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​មន្ទីរ​ពេទ្យ​ថ្មី ជា​កន្លែង​មួយ​ដើម្បី​ទទួល​ស្វាគមន៍​អ្នក​ជំងឺ។ តាម​ពិត ពី​ប៉ុន្មាន​ថ្ងៃ​យើង​បាន​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះយេស៊ូ ដែល​ធ្វើ​ដំណើរ​ប្រកាសដំណឹង​ល្អ។ យើង​បាន​ឃើញ ព្រះយេស៊ូ​បាន​ព្យាបាល​ណែនាំ​ឱ្យ​អ្នក​ជំងឺ​យ៉ាង​ច្រើន​បាន​ជា​សះស្បើយ។ ម្សិលមិញ យើង​បាន​ឃើញ​ព្រះយេស៊ូ​ទៅ​កន្លែង​ណា​មួយ មហា​ជន​ក៏​ទៅ​ហ្នឹង​ជា​មួយ​អ្នក​ជំងឺ​គ្រប់​ប្រភេទ។ គេ​គ្រាន់​តែ​ពាល់​តែ​អាវ​របស់​ព្រះយេស៊ូ គេ​ដឹង​ថា​ពិត​មែន​គេ​ជា​សះស្បើយ ព្រះយេស៊ូ​យាង​មក​ដើម្បី​ព្យាបាល​មនុស្ស។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “មនុស្ស​ដែល​អត់​មាន​ជំងឺ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ ប៉ុន្តែ​ខ្ញុំ​មក​សម្រាប់​មនុស្ស​ដែល​មាន​ជំងឺ ខ្ញុំ​មក​ដើម្បី​ព្យាបាល​គេ​ឱ្យ​គេ​ទៅ​ជា​មនុស្ស​ថ្មី”។ មនុស្ស​ថ្មី​នៅ​ក្នុង​ពីរ​វិស័យ គឺ​ទី​មួយ សុខភាព រូប​កាយ​របស់​យើង និង​ទី​ពីរ ផ្លូវ​វិញ្ញាណ ដើម្បី​ព្យាបាល​យើង។ យើង​ដឹង​ថា យើង​មិន​អាច​ព្យាបាល​តែ​រូប​កាយ​ទេ យើង​ត្រូវ​ការ​មើល​មនុស្ស​ដ៏​ពេញ​លក្ខណៈ ទាំង​ព្រលឹង ទាំង​វិញ្ញាណ ទាំង​ចិត្ត ទាំង​កម្លាំង ទាំង​ប្រវត្តិសាស្រ្ត ទាំង​សុខភាព ទាំង​អ្វី​ដែល​មាន​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម ដើម្បី​យល់​អំពី​អ្នក​ជំងឺ និង​ដើម្បី​ណែនាំ​ឱ្យ​អ្នក​ជំងឺ​បាន​ជា​សះស្បើយ។ ខ្ញុំ​សង្ឃឹម​ថា គ្លីនិក​នេះ​នឹង​ទៅ​ជា​កន្លែង​មួយ​ដែល​មិន​មែន​ព្យាបាល​តែ​រូប​កាយ …

បើក​ទំព័រ​ថ្មី​នៃ​ការ​សហការ Read More »

យើង​ជា​សាក្សី​របស់​ព្រះយេស៊ូ

អភិបូជា​បិទ​កម្មវិធី​បូជនីយ៍ចរ ធ្វើ​នៅ​កសិដ្ឋាន​ឋាន​សួគ៌ ភ្នំវល្លិ៍ ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ អេសាយ ៦,១-២ក.៣-៨តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​នរណា​នឹង​នាំ​ពាក្យ​របស់​យើង? អស ៦,៨អត្ថបទ​ទី២៖ កូរិនថូសទី១ ១៥,១-១១បង‌ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម‌រយៈ​ដំណឹង‌ល្អ។ ១ករ ១៥,២ដំណឹងល្អ៖ លូកា ៥,១-១១គេ​បោះ‌បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។ លក ៥,១១ បង​ប្អូន​ជា​ទី​ស្រឡាញ់ “សូម​ឱ្យ​នាំ​គ្នី​គ្នា​ច្រៀង​រាំ តម្កើង​កិច្ចការ ថា​ព្រះអម្ចាស់​រុង​រឿង​អស្ចារ្យ ឧត្ដម​ថ្លៃ​ថ្លា​បំផុត​គ្មាន​ពីរ” ពី​យប់​មិញ​យើង​បាន​រាំ យើង​បាន​ច្រៀង ប៉ុន្តែ​មិន​មែន​តែ​រាំ​ច្រៀង​ដើម្បី​សប្បាយៗ​គ្នា​យើង រាំ​ច្រៀង​ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ នៅ​ពេល​យើង​ដើរ យើង​នឿយ​ហត់ ក្ដៅ​ផង សប្បាយ​ផង ឈឺ​ជើង​ផង ជាប់​សាច់​ដុំ​ផង… យើង​ដឹង​ថា​យើង​បាន​ដើរ​នៅ​ក្នុង​ការ​តស៊ូ យើង​បាន​បែក​ញើស​នៅ​ក្នុង​ការ​តស៊ូ។ ប៉ុន្តែ យើង​ក៏​មាន​ពេល​ដើម្បី​អធិដ្ឋាន ដើម្បី​សូត្រ​ផ្គាំ ដើម្បី​សម្លឹង​មើល​ទេសភាព​យ៉ាង​ពិសេស ដែល​មាន​នៅ​ក្នុង​តំបន់​ភ្នំ​វល្លិ៍​នេះ ដែល​ជា​ស្នាដៃ​របស់​ព្រះជាម្ចាស់។ ហេតុ​នេះ​ហើយ យប់​មិញ​នៅ​ពេល​យើង​សប្បាយ​រួម​គ្នា ជា​ពេល​វេលា​មួយ​ដើម្បី​បង្ហាញ​អំណរ​សប្បាយ​ដែល​យើង​មាន។ ដោយសារ ព្រះជាម្ចាស់​បាន​បង្កើត​យើង ព្រះជាម្ចាស់​ធ្វើ​ដំណើរ​ជា​មួយ​យើង ព្រះជាម្ចាស់​ស្រឡាញ់​យើង។ បង​ប្អូន​ដែល​ជា​យុវជន​យុវនារី ដែល​បាន​ចូល​ជា​មួយ​យើង​រយៈ​ពេល​ពីរ​ថ្ងៃ ក៏​ដូច​ជា​បង​ប្អូន​យុវជន​យុវនារី​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល …

យើង​ជា​សាក្សី​របស់​ព្រះយេស៊ូ Read More »

អភិបូជា​នៅ​ព្រះសហគមន៍​សន្ត​អូគូស្តាំង

កំពត ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០២២ “សេចក្តី​ស្រឡាញ់” បង​ប្អូន​ជា​ទី​ស្រឡាញ់ អំបាញ់​មិញ យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ ដូច​ជា​សំណូម​ពរ​ដែល​យើង​ទាំង​អស់​គ្នា​មាន សម្រាប់​យើង​ជា​កុមារ យើង​ជា​ជំទង់ យើង​ជា​យុវជន យើង​ជា​មនុស្ស​ចាស់។ “ចូរ​បង់​ប្រាជ្ញា​ចង់​បាន​ព្រះអំណោយ​ទាន​ណា​ដែល​សំខាន់ៗ​ជាង​គេ” ចម្លើយ​នៃ​សេចក្តី​ត្រូវ​ការ​របស់​យើង អំណោយ​ទាន​ដែល​យើង​ចង់​បាន​ទាំង​អស់​គ្នា គឺ​សេចក្តី​ស្រឡាញ់។ លោក​ប៉ូល​បាន​បំភ្លឺ​យើង​ថា “អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ ប្រសិន​បើ​យើង​ធ្វើ​ដោយ​ឥត​មាន​សេចក្តី​ស្រឡាញ់​ទេ ឥត​សូវ​មាន​ផល​ផ្លែ”។ សម្រាប់​ជីវិត​របស់​យើង​ក៏​ដូច​គ្នា នៅ​ពេល​យើង​បាន​ទទួល​ការ​អប់រំ​ក្នុង​សិក្ខា​២​ថ្ងៃ​នេះ អំពី​ទំនាក់​ទំនង អំពី​សុខភាព អំពី​ពេល​វេលា អំពី​គ្រួសារ អំពី​ការ​សិក្សា អំពី​មិត្ត​សម្លាញ់ អំពី​បរិស្ថាន…។ ប្រសិន​បើ យើង​បង្កើត​ទំនាក់​ទំនង​ដែល​ខ្វះ​សេច​ក្តី​ស្រឡាញ់ ទំនាក់​ទំនង​របស់​យើង​មិន​អាច​បាន​យូរ​ទេ។ បរិស្ថាន ប្រសិន​បើ​យើង​គ្មាន​សេចក្តី​ស្រឡាញ់​ដែល​ចេញ​ពី​ចិត្ត​របស់​យើង​ទេ បន្តិច​ក្រោយ​មក​យើង​ភ្លេច​ខ្លួន​អស់​ហើយ យើង​ចោល​សម្រាម​យើង​ភ្លេច​រើស…។ ដោយសារ នៅ​ពេល​យើង​មាន​សេចក្តី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ​ចំពោះ​មនុស្ស​ម្នាក់ (ឧទាហរណ៍ ឪពុក​ម្តាយ​របស់​យើង) យើង​យក​ចិត្ត​ទុក​ដាក់​គោរព​និង​ស្រឡាញ់​គាត់​មែន​ទែន។ យើង​យក​ចិត្ត​ទុក​ដាក់​ជួយ​ឪពុក​ម្តាយ យើង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ឪពុក​ម្តាយ ដោយសារ​យើង​ស្រឡាញ់​ឪពុក​ម្តាយ​ដែល​បាន​បង្កើត​យើង។ ប្រសិន​បើ យើង​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​បរិស្ថាន​ក៏​ដូច​គ្នា​ដែរ នៅ​ពេល​យើង​ឃើញ​មាន​សម្រាម​ណា​មួយ យើង​រើស​សម្រាម​នោះ​ទៅ​បោះ​ចោល​ក្នុង​ធុង​សម្រាម។ នៅ​ពេល​យើង​ស្រឡាញ់​មិត្ត​ភក្តិ​ដ៏​ពិត​ប្រាកដ យើង​យក​ចិត្ត​ទុក​ដាក់​បង្កើត​ទំនាក់​ទំនង​ជា​មួយ​គាត់ និយាយ​លេង​ជា​មួយ​គាត់ សួរ​សុខ​ទុក្ខ​គាត់។ នៅ​ពេល​គាត់​ពិបាក យើង​ជួយ​គាត់ …

អភិបូជា​នៅ​ព្រះសហគមន៍​សន្ត​អូគូស្តាំង Read More »

សាលាបច្ចេកទេសដុនបូស្កូរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌

សាលាបណ្ដុះបណ្ដាលបច្ចេកទេស ដុនបូស្កូ(ភ្នំពេញ) មានកម្មវិធីប្រកួតពានរង្វាន់ បាល់ទាត់សប្បុរសធម៌ ក្នុងឱកាសបុណ្យរំលឹកខួបដល់ លោកបូជាចារ្យ យ៉ូហាន បូស្កូ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយគណៈគ្រប់គ្រងសាលា ដើម្បីស្វែងរកថវិកាជួយទ្រទ្រង់និងទិញសម្ភារសិក្សាសម្រាប់ជំនាញនីមួយៗ។នៅក្នុងឱកាសនេះ លោកបូជាចារ្យ Arun Michael Charles ដែលជាលោកបូជាចារ្យ ទទួលខុសត្រូវនៅសាលាដុនបូស្កូ មានប្រសាសន៍ថា៖ ថ្ងៃនេះយើងបានប្រារព្ធពិធីបុណ្យសម្រាប់សន្ត យ៉ូហាន បូស្កូ សន្តនៃយុវជន នៅសាលាបច្ចេកទេស ដុនបូស្កូភ្នំពេញ យើងមានការប្រកួតបាល់ទាត់ និង ហ្គេមសម្រាប់ការចងចាំ លោកឳពុក បូស្កូ ។ លោកឳពុក បូស្កូ ស្រឡាញ់កីឡា ហើយលោកឪពុក បូស្កូ ក៏ជឿថា វាជាផ្នែកមួយដែលសំខាន់សម្រាប់បង្កើតយុវជនទាំងអស់។លោកបូជាចារ្យរូបនេះ បន្ថែមថា ក្នុងនាមជាកូនប្រុសកូនស្រីរបស់លោកឳពុក បូស្កូ យើងត្រូវចងចាំ នឹងធ្វើតាមសម្ដីរបស់លោកឳពុកបូស្កូ រូបលោកនឹងសប្បាយរីករាយ ប៉ុន្តែ មិនត្រូវ ប្រព្រឹត្តអំពើបាបឡើយ ។ជាមួយគ្នានេះដែរ លោក សំ សុភ័ក្រ ដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធី បាននិយាយដែរថា ៖ …

សាលាបច្ចេកទេសដុនបូស្កូរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ Read More »

Subscribe to our newsletter

Don't miss new updates on your email