ធម្មទេសនា

សប្តាហ៍​ទី​៦​នៃ​រដូវ​បុណ្យ​ចម្លង ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២១ ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ)

“បី​កុំ បី​ការពារ បី​ថែរក្សា”បងប្អូន​ជា​ទី​ស្រឡាញ់ ប៉ុន្មាន​ដង​យើង​បាន​សួរ​ខ្លួន​ឯង​ថា តើ​ព្រះជាម្ចាស់​ជា​នរណា? នៅ​ថ្ងៃ​នេះ​ក្នុង​អត្ថបទ​ទី​ពីរ យើង​បាន​ស្ដាប់​ចម្លើយ គឺ​ព្រះជាម្ចាស់​ជា​សេចក្តី​ស្រឡាញ់។ នេះ​គឺ​ជា​ចម្លើយ​តែ​ម្ដង​គត់ នៅ​ក្នុង​គម្ពីរ​ទាំង​ឡាយ​ពី​សម្ព័ន្ធ​មេត្រី​ចាស់​ដល់​សម្ព័ន្ធ​មេត្រី​ថ្មី គឺ​យើង​បាន​ស្ដាប់​តែ​ម្ដង​នៅ​ក្នុង​អត្ថបទ​របស់​សន្ត​យូហាន​ថ្ងៃ​នេះ “ត្បិត​ព្រះជាម្ចាស់​ជា​សេច​ក្តី​ស្រឡាញ់”។ យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្ដែង ពី​ដើម​រៀង​មក​ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា បាន​បង្ហាញ​ធម៌​មេត្តា​ករុណា​ដល់​មនុស្ស​លោក ដោយ​បាន​បង្កើត​យើង ថែរក្សា​យើង ការពារ​យើង ផ្ញើ​ព្រះយេស៊ូ​ដែល​ជា​ព្រះសង្គ្រោះ​ដើម្បី​ឱ្យ​យើង​មាន​ជីវិត តាមរយៈ​ការ​បូជា​ព្រះជន្ម​របស់​ព្រះយេស៊ូ និង​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ប៉ុន្តែ ថ្ងៃ​នេះ​សន្ត​យូហាន ហ៊ាន​សរសេរ​ថា “ដ្បិត​ព្រះជាម្ចាស់​ជា​សេចក្តី​ស្រឡាញ់”។ ថ្ងៃ​នេះ យើង​បាន​ស្ដាប់​ព្រះជាម្ចាស់​ជា​សេចក្តី​ស្រឡាញ់ មាន​ន័យ​ដូច​ម្ដេច ព្រះយេស៊ូ​បាន​សម្ដែង​ឱ្យ​យើង​យល់​អំពី​ធម្មវិន័យ​របស់​ព្រះយេស៊ូ ឱ្យ​យើង​យល់​អំពី​គោល​ដៅ​របស់​ព្រះជាម្ចាស់​សម្រាប់​មនុស្ស​យើង។ តើ​គោល​ដៅ​របស់​ព្រះជាម្ចាស់​សម្រាប់​មនុស្ស​យើង​គឺ​អ្វី? គឺ​ធ្វើ​ឱ្យ​យើង​មាន​អំណរ​យ៉ាង​ស្ថិត​ស្ថេរ ឱ្យ​យើង​មាន​អំណរ​សប្បាយ​ដ៏​ពេញ​លក្ខណៈ។ តើ​អំណរ​សប្បាយ​នេះ​មក​ពី​ណា? ខ្ញុំ​សូម​អញ្ជើញ​បងប្អូន សម្លឹង​មើល​នៅ​មុខ​អាសនៈ​ថ្ងៃ​នេះ នៅ​មុខ​អាសនៈ​ថ្ងៃ​នេះ​យើង​មាន​សួន​ផ្កា​យ៉ាង​ស្អាត​បំផុត។ នៅ​ពាក់​កណ្ដាល​សួន​ផ្កា​នេះ យើង​ឃើញ​មាន​ព្រះនាង​ម៉ារី យើង​មាន​សន្ត​យ៉ូសែប ដែល​កំពុង​សម្លឹង​មើល​ព្រះនាង​ម៉ារី​ដោយ​ភ្ជាប់​ជា​មួយ​ព្រះកុមារ​យេស៊ូ។ នៅ​ក្នុង​សួន​ផ្កា​នេះ ប្រសិន​បើ​យើង​ងើប​មុខ​មើល​បន្តិច យើង​បាន​ឃើញ​អាសនៈ ដែល​បន្តិច​ទៀត​យើង​នឹង​ថ្វាយ​សក្ការៈ​បូជា​របស់​ព្រះយេស៊ូ។ អាសនៈ​ដែល​ជា​តុ​សក្ការៈ ដែល​ព្រះយេស៊ូ​បាន​បូជា​ជីវិត។ ប្រសិន​បើ​យើង​ងើប​មុខ​មើល​បន្តិច​ទៀត យើង​នឹង​បាន​ឃើញ​ព្រះឈើឆ្កាង គឺ​យើង​បាន​ឃើញ​ព្រះយេស៊ូ​ដែល​បាន​បូជា​ជីវិត​នៅ​លើ​ព្រះឈើឆ្កាង​នេះ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ តាម​ពិត​សូម​បងប្អូន​មើល​ពី​លើ​ទៅ គឺ​ឱ្យ​យើង​មើល​ព្រះយេស៊ូ​ដែល​បាន​បូជា​ជីវិត ការ​បូជា​ជីវិត​របស់​ព្រះយេស៊ូ​គឺ​ជា​សេចក្តី​ស្រឡាញ់​ដ៏​កំពូល ដែល​នាំ​ឱ្យ​យើង​យល់​អំពី​ព្រះបន្ទូល​ដែល​យើង​បាន​ស្ដាប់​ថ្ងៃ​នេះ …

សប្តាហ៍​ទី​៦​នៃ​រដូវ​បុណ្យ​ចម្លង ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២១ ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ) Read More »

ព្រះយេស៊ូ​ជា​គ្រូ​គង្វាល​ដ៏​សប្បុរស ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២១ ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ)

យើង​ជា​អ្នក​បម្រើ​មិន​មែន​ជា​អ្នក​ស៊ី​ឈ្នួល បងប្អូន​ជាទី​ស្រឡាញ់​ បងប្អូន​ដែល​កំពុង​ជាប់​ជា​មួយ​យើង នៅ​តាម​ហ្វេសប៊ុក តាម​យូធូប កាតូលិក​ភ្នំពេញ ជាពិសេស​ហ្វេសបុក​ភេច (https://www.facebook.com/LiveCatholicChannel) ដែល​យើង​បាន​បង្កើត​ថ្មីៗ​នេះ​ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​បង​ប្អូន​នៅ​ក្នុង​ទុក្ខ​លំបាក​នៃ​ជំងឺ​កូវីដ-១៩។ យើង​បាន​ស្ដាប់​អត្ថបទ​គម្ពីរ នៅ​ក្នុង​រដូវ​បុណ្យ​ចម្លង​សប្តាហ៍​ទី​៤ ដែល​ជា​ពេល​វេលា​ដើម្បី​គោរព​ព្រះយេស៊ូ ព្រះយេស៊ូ​ដែល​ជា​គ្រូ​គង្វាល​សប្បុរស។ នៅ​ក្នុង​អត្ថបទ​ទី​២ ដែល​យើង​បាន​ស្ដាប់​អម្បាញ់​មិញ​ពិត​មែន​ព្រះអង្គ​ស្រឡាញ់​យើង​រហូត​ដល់​ហៅ​យើង​ថា ជា​បុត្រ​ធីតា​របស់​ព្រះអង្គ។ នេះ​ជា​ដំណឹង​មួយ ដែល​យើង​សប្បាយ​ចិត្ត​ស្ដាប់​នៅ​ក្នុង​ពេល​វេលា​ដ៏​ពិបាក​នេះ ដោយ​ដឹង​ថា​ទោះ​បី​យើង​ពិបាក​ក៏​ដោយ ទោះបី​ជា​យើងមាន​អារម្មណ៍​ថា​ឯកោ​ក៏​ដោយ ទោះបី​យើង​មាន​អារម្មណ៍​ថា​យើង​មិន​ដឹង​ទៅ​ណា។ សព្វថ្ងៃ​ យើង​មិន​ដឹង​ថា​ពេល​ណា​កូវីដ-១៩ លែង​រាតត្បាត​នៅ​លើ​ទឹកដី​យើង ថ្ងៃ​នេះ​យើង​បាន​ស្ដាប់​ព្រះបន្ទូល​ថា “ព្រះអង្គ​ស្រឡាញ់​យើង រហូត​ដល់​ហៅ​យើង​ថា​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ”។ នៅ​ពេល​យើង​ដឹង​ថា យើង​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ យើង​យល់​ថា​ពិត​មែន​យើង​ជា​បុត្រា​បុត្រី​របស់​ព្រះបិតា ដែល​ស្រឡាញ់​យើង​មែន​ទែន។ ដូច្នេះ ថ្ងៃ​នេះ​នៅ​ពេល​ដែល​យើង​ឃើញ​ព្រះយេស៊ូ​ដែល​ជា​គ្រូ​គង្វាល​សប្បុរស ដូច​យើង​បាន​រៀបចំ​នៅ​ក្នុង​ព្រះវិហារ​របស់​យើង ដែល​មាន​គ្រូ​គង្វាល​មួយ​ដ៏​ស្អាត​កំពុង​បី​កូន​ចៀម​មួយ និង​មាន​កូន​ចៀម​នៅ​ជុំ​វិញ។ ជា​គ្រូ​គង្វាល​សប្បុរស ដែល​ស្គាល់​កូន​ចៀម​ទាំង​អស់ ដែល​ស្គាល់​ឈ្មោះ ដែល​ស្គាល់​សំឡេង ដែល​ស្គាល់​ពី​អារម្មណ៍ ដែល​ស្គាល់​ការ​ពិបាក ការ​សប្បាយ ដែល​ស្គាល់​សេចក្តី​សង្ឃឹម។ គ្រូ​គង្វាល​ដ៏​សប្បុរស​នេះ បាន​ស្គាល់​យើង​យ៉ាង​ច្បាស់ តើ​យើង​ស្គាល់​គ្រូ​គង្វាល​សប្បុរស​ដែល​ស្រឡាញ់​យើង​ដល់​កំរិត​ណា? តាម​ពិត​ព្រះយេស៊ូ​ជា​គ្រូ​គង្វាល​សប្បុរស ដែល​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត ជា​អ្វី​ដែល​យើង​បាន​គោរព​នៅ​ថ្ងៃ​បុណ្យ​ចម្លង ព្រះយេស៊ូ​បាន​សោយ​ទិវង្គត និង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ថ្ងៃ​នេះ គឺ​ព្រះយេស៊ូ​ដែល​ស្រឡាញ់​យើង​ដល់​កំពូល ព្រះយេស៊ូ​ដែល​បម្រើ​យើង …

ព្រះយេស៊ូ​ជា​គ្រូ​គង្វាល​ដ៏​សប្បុរស ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២១ ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ) Read More »

អភិបូជា​សប្តាហ៍​ទី​បី​នៃ​រដូវ​បុណ្យ​ចម្លង ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២១

គោរព​វិន័យ​ដើម្បី​ផល​ប្រយោជន៍​រួម បងប្អូន​ជាទី​ស្រឡាញ់ ខ្ញុំ​សូម​ជម្រាប​សួរ​និង​សូម​ស្វាគមន៍​បងប្អូន​ទាំង​អស់ ដែល​បាន​ស្ដាប់​នៅ​ពេល​នេះ ឬ​ក៏​ស្ដាប់​នៅ​ពេល​ក្រោយ នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល។ គម្ពីរ​ដែល​យើង​បាន​ស្ដាប់​ថ្ងៃ​នេះ ជា​ពិសេស​អត្ថបទ​ទី​ពីរ​និង​គម្ពីរ​ដំណឹង​ល្អ ត្រូវ​តែ​បំភ្លឺ​យើង​នៅ​ក្នុង​របៀប​ពិសេស នៅ​ក្នុង​បរិយាកាស​ដែល​យើង​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ក៏​ដូចជា​នៅ​ទី​ក្រុង​តាខ្មៅ និង​ក៏​ដូចជា​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង​ទាំង​មូល។ យើង​បាន​ឃើញ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផ្លូវ​ត្រូវ​តែ​បិទ​ខ្លាំង​ទៅៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វិន័យ​និង​វិធាន​ការ​ត្រូវ​តែ​តឹង​ទៅ​ៗ ដើម្បី​ឱ្យ​ជំងឺ​កូវីដ-១៩​នេះ​លែង​លូត​លាស់ និង​លែង​ឆ្លង​រាល​ដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​បាន។ ប៉ុន្តែ យើង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ​ព្រោះ​ពី​ប៉ុន្មាន​ខែ​កន្លង​មក​តាំង​ពី​ព្រឹត្តិការណ៍​ទី​២០ ខែ​កុម្ភៈ បាន​កើត​ឡើង នៅ​ពេល​នោះ​ទាំង​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​សុខាភិបាល បាន​បង្រៀន បាន​អប់រំ បាន​ណែនាំ ជាពិសេស “បី​កុំ​បី​ការពារ”។ យើង​បាន​ស្ដាប់ ក៏​ប៉ុន្តែ​តើ​យើង​បាន​អនុវត្ត​ឬ​ទេ? តើ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ឬ​ទេ? ពេល​យើង​ឃើញ​នៅ​ពេល​ហ្នឹង អ្វី​ដែល​កំពុង​ផ្ទុះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​ពិសេស ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្លាំង​ទៅៗ។ សព្វ​ថ្ងៃ​មាន​៥២​រោង​ចក្រ ដែល​បាន​ជាប់​ជា​មួយ​នឹង​មេរោគ​កូវីដ-១៩ សព្វ​ថ្ងៃ​មាន​ផ្សារ​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​បិទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដំបូង​គឺ​យើង​បាន​ឃើញ​គេ​បិទ​ផ្សារ​អូរឬស្សី ក្រោយ​មក​មាន​ផ្សារ​ចាស់ និង​យប់​មិញ​ផ្សារ​ដើម​គរ។ ដោយ​ដឹង​ថា ផ្សារ​ដើម​គរ​ជា​ផ្សារ​នៃ​ប្រភព​បន្លែ​ដើម្បី​ចែក​ចាយ​ទូទាំង​រាជធានី​ភ្នំពេញ​ទាំង​មូល។ ដូច្នេះ ពេល​យើង​ឃើញ​នេះ​យើង​ត្រូវ​ការ​សួរ​ខ្លួន​ឯង​រៀងៗ​ខ្លួន តើ​យើង​ចេះ​តែ​និយាយ​លាង​ដៃ ពាក់​ម៉ាស់ អង្គុយ​ឆ្ងាយ​ពី​គ្នា ឬ​យើង​បាន​អនុវត្ត​វា​យ៉ាង​ជាក់​ស្ដែង​ក្នុង​រយៈពេល​ពីរ​ខែ​កន្លង​មក​នេះ? រហូត​ដល់​សព្វ​ថ្ងៃ រដ្ឋាភិបាល​ត្រូវ​ការ​ប្រើ​អំណាច​យ៉ាង​ខ្លាំង ដើម្បី​ឱ្យ​ប្រជាជន​យល់ ដើម្បី​ឱ្យ​ប្រជាជន​យក​ចិត្ត​ទុក​ដាក់។ រហូត​ដល់​សព្វ​ថ្ងៃ មាន​មនុស្ស​មួយ​ចំនួន​បាន​គេច​ខ្លួន​ពី​ភ្នំពេញ​ដើម្បី​ចូល​ខេត្ត ដោយ​ឥត​បាន​និយាយ​ធ្វើ​ដោយ​ស្ងាត់ៗ មាន​មនុស្ស​ខ្លះ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ …

អភិបូជា​សប្តាហ៍​ទី​បី​នៃ​រដូវ​បុណ្យ​ចម្លង ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២១ Read More »

បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១

ឆ្នាំ​ថ្មី​យើង​បាន​ឃើញ​ជីវិត​ថ្មី​កំពុង​ផុស​ឡើង សួស្ដី​ឆ្នាំ​ថ្មី បងប្អូន​ជាទី​ស្រឡាញ់ ថ្ងៃ​នេះ ដើម្បី​អបអរ​សាទរ​ឆ្នាំ​ថ្មី​យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “ចូរ​មាន​សុភមង្គល” ព្រះយេស៊ូ​មាន​ព្រះបន្ទូល​នេះ​ប្រាំង​បី​ដង។ តាម​ពិត នៅ​ម៉ោង​បួន​ទៀប​ភ្លឺ​ពេល​យើង​បាន​ចូល​ឆ្នាំ​ថ្មី គឺ​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២១​នេះ យើង​បាន​ឃើញ​នៅ​ក្នុង​វាល​ស្រែ​របស់​យើង​មាន​ទឹក​ភ្លៀង​ដែល​បាន​ធ្លាក់​មក​ខ្លះៗ។ នៅ​ពេល​នោះ ខ្ញុំ​បាន​ស្ដាប់​បក្សាបក្សី​ដែល​កំពុង​ច្រៀង​យ៉ាង​សប្បាយ ខ្ញុំ​បាន​ឃើញ​កង្កែប​ដែល​កំពុង​លោត​ពី​ស្រែ​មួយ​ទៅ​ស្រែ​មួយ ដែល​ពោរពេញ​ទៅ​ដោយ​អំណរ​សប្បាយ។ ខ្ញុំ​បាន​ឃើញ នៅ​មុខ​សាលា​សន្ត​ហ្រ្វង់ស្វ័រ​មាន​ផ្កា​ពណ៌​លឿង ផ្កា​ពណ៌​ផ្កាឈូក ដែល​កំពុង​រីក​ដូចជា​ពោរពេញ​ទៅ​ដោយ​អំណរ​សប្បាយ។ ខ្ញុំ​បាន​ឃើញ វាល​ស្រែ​របស់​យើង​ដែល​បាន​ស្វាគមន៍​ទឹក​ភ្លៀង​នេះ ពោរពេញ​ដោយ​សេចក្តី​សុខ ដោយសារ​វាល​ស្រែ​របស់​យើង​នៅ​ក្នុង​រដូវ​កូវីដ-១៩ ទៅ​ជា​ចំការ​បន្លែ​វិញ។ ពិត​មែន ឆ្នាំ​ថ្មី​យើង​បាន​ឃើញ​ជីវិត​ថ្មី​កំពុង​ផុស​ឡើង ប្រសិន​បើ​យើង​មើល​មួយ​ភ្លែត​យើង​មាន​អារម្មណ៍​ថា អ្វីៗ​ទាំង​អស់​ដូច​ជា​ស្ងៀម​ស្ងាត់ ធម្មជាតិ សត្វ​ទាំង​ឡាយ​ដូចជា​ពោរពេញ​ដោយ​អំណរ​សប្បាយ។ ផ្ទៃ​មេឃ​ណែនាំ​ឱ្យ​យើង​បាន​ទទួល​ទឹក​ភ្លៀង​ល្មមៗ ដើម្បី​កុំ​ឱ្យ​យើង​ក្រៅ​ពេក ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​កូវីដ-១៩​កំពុង​នៅ ប្រសិន​បើ​យើង​មើល​ហ្វេសប៊ុក ប្រសិន​បើ​យើង​ស្ដាប់​វិទ្យុ ប្រសិន​បើ​យើង​មើល​ទូរទស្សន៍​មួយ​ភ្លែត យើង​បាន​ឃើញ​អប្សរា​ដែល​ពាក់​ម៉ាស់ យើង​ឃើញ​ទេវតា​ដែល​ចុះ​ពី​ឋាន​លើ​មក ត្រូវ​តែ​វាស់​កំដៅ​សិន​មុន​អនុញ្ញាត​ឱ្យ​ចូល​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នៅ​ម៉ោង​បួន​ទៀប​ភ្លឺ យើង​មិន​បាន​ឮ​សូរ​សំឡេង​ដែល​គេ​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ​ឡើយគឺ​មាន​សភាព​ស្ងៀម​ស្ងាត់ ខារ៉ាអូខេ​តាម​ផ្ទះ​ក៏​មាន​សភាព​ស្ងៀម​ស្ងាត់ ផ្ទះ​នីមួយៗ​ក៏​នៅ​ស្ងៀម​ស្ងាត់​ដែរ។ កន្លែង​ដែល​យើង​ធ្លាប់​ជួប​ជុំ​គ្នា ដើម្បី​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក៏​ទទេ​អត់​មាន​មនុស្ស​ដែរ។ ផ្សារ​នីមួយៗ ភោជនីយដ្ឋាន ហាង​កាហ្វេ ដែល​ធ្លាប់​តែ​អ៊ូអរ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ក៏​បាន​បិទ​ទ្វារ​អស់​ហើយ។ តាម​ពិត នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ​ដែល​ខ្ញុំ​បាន​រស់​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​អត់​បាន​ឃើញ​បង​ប្អូន​សប្បាយ …

បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ Read More »

រីករាយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធ​សករាជ ២៥៦៥ គ្រីស្ត​សករាជ២០២១ សិរី​សួស្តី​ឆ្នាំ​ថ្មី ជ័យ​មង្គល វិបុល​សុខ មហា​ប្រសើរ ចូរ​មាន​ដល់​បង​ប្អូន​ទាំង​អស់​នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ

សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​បង​ប្អូន​យើង​ទាំង​អស់ ជា​ពិសេស​ភូមិភាគ​ភ្នំពេញ លោក​ឪពុក បង​ប្រុស​បង​ស្រី បង​ប្អូន​ជា​ទី​ស្រឡាញ់ ពិត​មែន​សិរី​សួស្តី​ឆ្នាំ​ថ្មី ប៉ុន្តែ​ឆ្នាំ​នេះ​ណែនាំ​ឱ្យ​យើង​ព្រួយ​បារម្ភ​ដោយសារ​កូវីដ-១៩ បាន​លូត​លាស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ ជា​ពិសេស​សម្រាប់​យើង​ដែល​ជា​ភូមិ​ភាគ​ភ្នំពេញ នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​ខេត្ត​កណ្តាល និង​នៅ​ខេត្ត​ព្រះសីហនុ យើង​បាន​ឃើញ​កូវីដ-១៩ ណែនាំ​ឱ្យ​បងប្អូន​របស់​យើង​រង​ទុក្ខ​លំបាក។ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថ្ងៃ​នេះ ខ្ញុំ​សូម​ចូល​រួម​រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​ដែល​បាន​បាត់​បង់​មិត្ត​ភ័ក្តិ ឬ​បងប្អូន​បង្កើត ឬ​បង​ប្អូន​ណា​ម្នាក់​ដោយសារ​កូវីដ-១៩ យើង​ចូល​រួម​នៅ​ក្នុង​មរណៈ​ទុក្ខ យើង​អធិដ្ឋាន​សម្រាប់​បង​ប្អូន​ទាំង​អស់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ យើង​អធិដ្ឋាន​សម្រាប់​ក្រុម​គ្រូ​ពេទ្យ បុគ្គលិក​សុខាភិបាល​ទាំង​អស់ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ទាំង​អ្នក​ជំងឺ ទាំង​ការ​ចាក់​វ៉ាក់សាំង​បន្ទាន់​នឹង​បន្ទាន់។ ថ្ងៃ​នេះ ខ្ញុំ​សូម​អធិដ្ឋាន​សម្រាប់​បង​ប្អូន​ទាំង​អស់ ដែល​ភ្ជាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មិន​អាច​ចេញ​ចូល ដល់​គ្រួសារ​របស់​យើង​នៅ​ក្នុង​ភូមិភាគ​ទាំង​មូល ដែល​ឥត​មាន​ឱកាស​ជួប​ជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ​ដូច​រាល់​ឆ្នាំ នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។ ថ្ងៃ​នេះ ជា​ពេល​វេលា​ដើម្បី​ផ្ញើ​អ្វីៗ​ទាំង​អស់​ដែល​កំពុង​ណែនាំ​ឱ្យ​យើង​ភ័យ ឱ្យ​យើង​ពិបាក ទៅ​លើ​ព្រះជាម្ចាស់ សុំ​ឱ្យ​ព្រះជាម្ចាស់​កែ​ប្រែ​ទុក្ខ​ព្រួយ​របស់​យើង​ទៅ​ជា​សេចក្តី​សង្ឃឹម​សារជាថ្មី។ បងប្អូន​ជា​ទី​ស្រឡាញ់ តាមរយៈ​ព្រះនាង​ម៉ារី ខ្ញុំ​សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​បង​ប្អូន​ទាំង​អស់ ដើម្បី​ឱ្យ​យើង​រួម​គ្នា​អាច​សហការ​គ្នា​ដើម្បី​ឈ្នះ​កូវីដ-១៩ រួម​ជា​មួយ​រដ្ឋាភិបាល រួម​ជា​មួយ​ក្រសួង​សុខាភិបាល ឱ្យ​យើង​ថែរក្សា​ទាំង​៣​កុំ​ទាំង​៣​ការពារ ដើម្បី​ឈ្នះ​កូវីដ-១៩។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “អ្នក​ណា​កសាង​សុខ​សន្តិ​ភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ”។ ពិត​មែន សម្រាប់​ឆ្នាំ​ថ្មី​នេះ​យើង​ត្រូវ​តែ​ការពារ​ថែរក្សា​សេចក្តី​សង្ឃឹម ដែល​យើង​ជា​គ្រីស្ត​បរិស័ទ​បាន​ទទួល​នៅ​ក្នុង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះយេស៊ូ​បាន​ឈ្នះ​សេចក្តី​ស្លាប់ ព្រះយេស៊ូ​បាន​ឈ្នះ​ជំងឺ​នានា ព្រះយេស៊ូ​បាន​ឈ្នះ​អំពើ​បាប។ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ …

រីករាយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធ​សករាជ ២៥៦៥ គ្រីស្ត​សករាជ២០២១ សិរី​សួស្តី​ឆ្នាំ​ថ្មី ជ័យ​មង្គល វិបុល​សុខ មហា​ប្រសើរ ចូរ​មាន​ដល់​បង​ប្អូន​ទាំង​អស់​នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ Read More »

បុណ្យចម្លង ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០២១ ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ)

អាលេលូយ៉ា! អាលេលូយ៉ា! បងប្អូន​ជាទី​ស្រឡាញ់​ ! នៅពេល​នេះ​យើង​ពោរពេញ​ដោយ​អំណរសប្បាយ ជាពិសេស​រួម​ជាមួយ​នាង​ម៉ារី​​ម៉ាដាឡា នាង​​ម៉ារី​​​​​​ដែល​ជាម្ដាយ​លោក​យ៉ាកុប នាង​សាឡូមេដែល​បាន​ទិញ​គ្រឿង​ក្រអូប ​យក​ទៅ​អប់​ព្រះ​សព​ព្រះយេស៊ូ។ នៅថ្ងៃស្អែកពេលព្រឹក យើងនឹង​ស្តាប់អត្ថបទពីសន្តយ៉ូហាន ដែលស្ដីអំពីសាវ័កពីរនាក់ គឺ​លោក​សិលា​ និង​លោក​យ៉ូហាន ​ដែល​ធ្វើ​ដំណើរ​ទៅ​​ដល់ផ្នូរ​របស់ព្រះ​យេស៊ូ។ នៅពេលគេ​មើល​ឃើញ​​ផ្នូរ​ហើយ ​គេ​មិន​ឃើញ​សព​ព្រះយេស៊ូ​ទេ។ គេសម្លឹង​មើល​សំពត់​ស្នប​នៅទីនោះ​  និង​ក្រណាត់​​​​​ដែល​​​គេ​គ្រប​ព្រះសិរសាព្រះអង្គ​មូលទុកដោយឡែក។ នៅពេលដែលយើងស្ដាប់​ក្រុម​ស្ត្រីៗ ដែល​កំពុង​ទិញ​ទឹក​ក្រអូប​ម្ដង​ទៀត គឺ​ដូចនៅក្នុង​ភូមិ​បេតថានី ដែល​មាន​រឿង​ទាក់ទងទៅ​នឹង​ទឹក​ក្រអូប​ម្ដង​ទៀត។ ​នៅ​ពេលយើង​​​ស្ដាប់រឿង​ក្រុមគ្រីស្ត​ទូត​ដែលចូល​នៅ​ក្នុង​ផ្នូរ​​ឃើញ​តែ​សំពត់​មួយ​ និង​ក្រណាត់​ដែល​គេ​គ្រប​ព្រះសិរសាព្រះយេស៊ូ។ ប្រហែលជាយើងគិតថា ​លោក​អភិបាលមាន​រឿង​មួយ​ទៀត​ដែល​ទាក់ទងទៅនឹង​ក្រណាត់​​ដ៏តូចតាចដែល​ស្អុយ។ ​តាមពិត នៅ​ក្នុង​រាត្រី​ដ៏​ពិសិដ្ឋ​នេះ ​យើង​បាន​ចូល​នៅ​ក្នុង​ភាព​ងងឹត​នៃ​ភាព​ស្ងៀម​ស្ងាត់​របស់​ព្រះយេស៊ូដែល​សោយទិវង្គត ។​ យប់នេះ​ យើង​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​ភ្លើង ​  ​បន្តិច​ទៀត​យើង​ជួបជុំគ្នា​នៅ​មុខ​ទឹក​ដើម្បី​ប្រារព្វ​ពិធី​ដ៏​អស្ចារ្យ​មួយ​​គឺ អាថ៌កំបាំង​នៃជំនឿ​របស់​យើង ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ គឺ​បាន​រស់​ឡើង​វិញ​ពី​ចំណោម​មនុស្ស​ស្លាប់​ទាំងអស់។ បងប្អូន​ជាទី​ស្រឡាញ់! យើង​បាន​ទទួល​ជីវិត​ថ្មី​តាមរយៈ​ភ្លើង​អម្បាញ់​មិញ​ ភ្លើង​ដែល​ជម្រះ​ចិត្ត​គំនិត ​បន្តិច​ទៀត​យើង​ទទួល​ជីវិតថ្មី​តាមរយៈទឹក​ ដែល​នាំ​ឱ្យ​យើង​គិត​សារជាថ្មី។ ពិតមែនរាត្រីដ៏វិសុទ្ធនេះ ​យើង​ពោរពេញ​ដោយ​អំណរសប្បាយ​ដ៏ពេញ​លក្ខណៈ ដោយ​​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​យើង​ចូល​នៅ​ក្នុង​ ភាព​​ក្បត់​ អំពើ​ហិង្សា​ អំពើស្អប់​ និង​ទុក្ខលំបាក​របស់​ព្រះ​យេស៊ូ​។ ប៉ុន្តែ​យប់​នេះ ​គឺ​ជាក្ដីសង្ឃឹម ជា​​ជីវិត​ ជាកម្លាំងកាយកម្លាំងចិត្ត ដែលមកពីព្រះជាម្ចាស់នៅក្បែរយើង …

បុណ្យចម្លង ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០២១ ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ) Read More »

ថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ ពិធី​ជប់លៀង​ចុង​ក្រោយ​របស់​ព្រះយេស៊ូ​ជាមួយ​ក្រុម​សាវ័ក ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (ចំការទៀង) ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២១

“ប្រឡាក់​និង​ស្អុយ” បងប្អូន​ជាទី​ស្រឡាញ់ យើង​នឹក​រលឹក​ដល់​ស្ត្រី ដែល​បាន​លាង​ជើង​ព្រះយេស៊ូ​នៅ​ភូមិ​បេថានី​ប៉ុន្មាន​ថ្ងៃ​មុន។ នៅ​ពេល​នោះ​ទាំង​ក្រុម​សាវ័ក ទាំង​ប្រជាជន​មួយ​ចំនួន កំពុង​ឆ្ងល់​និង​កំពុង​ស្ដាយ​ដោយ​សារ​គាត់​ប្រើ​ទឹក​ក្រអូប​យ៉ាង​ថ្លៃ​បំផុត ដើម្បី​លាង​ជើង​របស់​ព្រះយេស៊ូ។ ជា​ពិសេស​លោក​សិលា និង​ក្រុម​សាវ័ក​ដទៃ​ទៀត​ដែរ គេ​ឆ្ងល់​មូល​ហេតុ​អី្វ​យើង​ប្រើ​ទឹក​ក្រអូប​យ៉ាង​ថ្លៃ​ដូច​នេះ យើង​អាច​លក់​បាន​ប្រាក់​ដើម្បី​ជួយ​អ្នក​ក្រីក្រ​គេ​កំពុង​សោកស្ដាយ។ ប៉ុន្តែ​យប់​នេះ យើង​បាន​ឃើញ​លោក​សិលា​នៅ​ពេល​នោះ​មុន​ដំបូង​គាត់​មិន​បាន​យល់ មូល​ហេតុ​អី្វ​ព្រះយេស៊ូ​ចង់​លាង​ជើង​របស់​គាត់។ នៅ​ពេល​នោះ​លោក​សិលា​គាត់​បាន​ថែម​ថា “មិន​មាន​លាង​តែ​ជើង​សូម​លាង​ដៃ​ផង លាង​ក្បាល​ទុល​បង្គំ​ផង” ដូចជា​គាត់​មិន​ចង់​ឱ្យ​យើង​ស្ដាយ​ទឹក។ ព្រះយេស៊ូ​លាង​ជើង​ហើយ សូម​លាង​ទាំង​រូប​កាយ​ផង​ទៅ កុំ​ឱ្យ​យើង​ស្ដាយ​ទឹក ឬ​ប្រហែល​លោក​សិលា​ស្ដាយ​កាយវិការ​ដែល​ព្រះយេស៊ូ​កំពុង​មាន។ ដោយសារ កាយវិការ​របស់​ព្រះយេស៊ូ ឥរិយាបថ​របស់​ព្រះយេស៊ូ​ដែល​កំពុង​លុត​ជង្គង់​នៅ​មុខ​ក្រុម​សាវ័ក គឺ​ជា​របៀប​មួយ​យ៉ាង​ពិសេស ដូច្នេះ​គាត់​មិន​ចង់​ត្រឹម​តែ​ឱ្យ​លាង​ជើង​ប៉ុណ្ណោះ ប៉ុន្តែ​ឱ្យ​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង។ បងប្អូន​ជាទី​ស្រឡាញ់ យប់នេះ យើង​ចូល​នៅ​ក្នុង​ការ​អស្ចារ្យ​នៃ​ជីវិត​របស់​ព្រះយេស៊ូ នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះយេស៊ូ។ តាម​ពិត​យប់​នេះ ក្លិន​ក្រអូប​នៃ​ទឹក​ក្រអូប​នៅ​ក្នុង​ភូមិ​បេថានី បាន​ចាប់​ផ្ដើម​ផ្សាយ​ក្លិន​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង និង​ណែនាំ​ឱ្យ​យើង​យល់​បន្តិច​ម្ដងៗ​ដល់​អត្ថន័យ​ដ៏​ពេញ​លក្ខណៈ អំពី​ជីវិត​របស់​ព្រះយេស៊ូ។ តាម​ពិត នៅ​ពេល​ព្រះយេស៊ូ​កំពុង​លាង​ជើង​ដល់​ក្រុម​សាវ័ក មាន​ន័យ​ថា​ព្រះយេស៊ូ​កំពុង​បង្ហាញ​អំពី​សញ្ញា​សម្គាល់ នៃ​ការ​បម្រើ​ដ៏​កំពូល​បំផុត​ដល់​បង​ប្អូន​ឯទៀតៗ នៅ​ពេល​នោះ​ព្រះយេស៊ូ​ដូច​ជា​បើក​ទ្វារ​ដ៏​តូច​មួយ ដើម្បី​ឱ្យ​យើង​មើល​ឃើញ​អត្ថន័យ​ដ៏​ពេញ​លក្ខណៈ​នៃ​ជីវិត​របស់​ព្រះយេស៊ូ។ នៅ​ពេល​ព្រះយេស៊ូ​កំពុង​អង្គុយ ដោយ​បត់​ជើង​នៅ​មុខ​ក្រុម​គ្រីស្ត​ទូត​ទាំង​អស់ ព្រះយេស៊ូ​ដូច​ជា​បាន​សង្ខេប​គ្រប់​សកម្មភាព គ្រប់​ស្នា​ព្រះហស្ត​របស់​ព្រះយេស៊ូ នៅ​ក្នុង​មួយ​ជីវិត​របស់​ព្រះអង្គ គឺ “បម្រើ និងស្រឡាញ់”។ បម្រើ​អ្នក​ដទៃ និង​ស្រឡាញ់​អ្នក​ដទៃ …

ថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ ពិធី​ជប់លៀង​ចុង​ក្រោយ​របស់​ព្រះយេស៊ូ​ជាមួយ​ក្រុម​សាវ័ក ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (ចំការទៀង) ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២១ Read More »

Subscribe to our newsletter

Don't miss new updates on your email