ជំនួបដំបូងនៃស្ថាប័នសិក្សាធិការរបស់ព្រះសហគមន៍ក្នុងប្រទេស
តំណាងស្ថាប័នអប់រំរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជាចំនួន៨៥នាក់ បានចូលរួមស្តាប់ ពិភាក្សា និងលើកទិសដៅសម្រាប់វិស័យសិក្សាធិការក្នុងឆ្នាំបន្ទាប់របស់ព្រះសហគមន៍ ដើម្បី “ចូលរួមអភិវឌ្ឍសង្គមតាមរយៈគុណភាពនៃការអប់រំកាតូលិក” កាលពីពេលថ្មីៗកន្លងទៅនេះ នៅមណ្ឌលសកម្មភាពភ្នំពេញថ្មី និងសណ្ឋាគារបានបាន ក្នុងសង្កាត់ភ្នំពេញថ្មី។ នៅក្នុងរយៈពេលបីថ្ងៃ អ្នកចូលរួមបានរះគិតអំពីតួនាទីឧត្តមសិក្សាពាក់ព័ន្ធជាមួយនិងសេដ្ឋកិច្ច ធនធានមនុស្សនិងនយោបាយ គោលនយោបាយអភិវឌ្ឍន៍កម្មវិធីសិក្សាពីកម្រិតបឋមរហូតដល់មធ្យមសិក្សា និងចំណុចអាទិភាពរបស់ក្រសួងអប់រំ ការអប់រំបែបកាតូលិកក្នុងបរិបទពុទ្ធសាសនាជាដើម យុទ្ធសាស្ត្រទាញចំណាប់អារម្មណ៍របស់សិស្ស ដោយមានវាគ្មិនពីបណ្តាស្ថាប័នរដ្ឋ ឯកជន និងព្រះសហគមន៍។ សិក្ខាសាលានេះប្រព្រឹត្តទៅជាលើកដំបូងចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈ រៀបចំដោយវិទ្យាស្ថានសន្តប៉ូល និងសហការចូលរួមដោយ មជ្ឈមណ្ឌលស្រាវជ្រាវជេស្វីត ម៉ាហ្គា អង្គការជេស្វីតកម្ពុជា សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេសដុនបូស្កូ ក្រោមអធិបតីភាពរបស់លោកអភិបាលព្រះសហគមន៍កាតូលិកទាំងបីភូមិភាគ។ នៅក្នុងឱកាសអភិបូជាបើកកម្មវិធីសិក្ខាសាលានេះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានសន្តប៉ូលមានប្រសាសន៍ថា សាលាកាតូលិករបស់យើងមានតួនាទីសំខាន់គឺ បង្ហាញពន្លឺដែលណែនាំឲ្យមនុស្សលោកទទួលការសង្គ្រោះ។ លោកបន្ថែមថា ទោះបីស្ថិតនៅក្នុងបរិស្ថាននៃព្រះពុទ្ធសាសនាក៏ដោយ តែអត្តសញ្ញាណជាសាលា កាតូលិកសម្រាប់អប់រំសិស្សនិងនិស្សិតត្រូវថែរក្សា ដោយផ្តោតសំខាន់លើគោលការណ៍មួយចំនួន។ ក្នុងនោះលោកអភិបាលបានលើកឡើងអំពី គុណធម៌គិតលើប្រយោជន៍រួម ដោយអប់រំសិស្សឲ្យមានចិត្តស្មោះត្រង់ មានយុត្តិធម៌ និងសេចក្ដីពិត។ ការអប់រំគឺធ្វើយ៉ាងណា ឲ្យសិស្សចេះចែករំលែកដល់អ្នកដទៃដោយគ្មានអាត្មានិយមក្នុងខ្លួន ម្យ៉ាងទៀត ទំនាក់ទំនងឥរិយាបទកាយវាចារចិត្តរបស់សិស្ស គឺត្រូវផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់។ «ទោះបីកាន់សាសនាផ្សេងក៏ដោយ ប៉ុន្តែគេមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដែលបានបង្កើតយើងទាំងអស់គ្នា» លោកអភិបាលបញ្ជាក់។ លោកបន្ថែមថា […]
ជំនួបដំបូងនៃស្ថាប័នសិក្សាធិការរបស់ព្រះសហគមន៍ក្នុងប្រទេស Read More »










