ភូមិភាគភ្នំពេញជំរុញឱ្យគ្រួសារគ្រីស្តបរិស័ទប្រកាសដំណឹងល្អ
ព្រះសហគមន៍ភូមិភាគភ្នំពេញ ជំរុញឱ្យគ្រីស្តបរិស័ទប្រកាសដំណឹងល្អតាមរយ:ក្រុមគ្រួសារ ដោយមានផែនការទំនាក់ទំនងជាមួយក្រុមគ្រួសារផ្ទាល់ខ្លួន ជាមួយក្រុមគ្រួសារផ្សេងទៀត និងជាមួយព្រះជាម្ចាស់។ កម្មវិធីនេះប្រព្រឹត្តទៅនាថ្ងៃទី២៣ តុលា ២០២២ ដឹកនាំដោយលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មី ដោយមានគ្រីស្តបរិស័ទជាក្រុមគ្រួរសារចូលរួមជាច្រើនកុះករ ជាពិសេសមានតំណាងក្រុមគ្រួសារកាតូលិកទាំង៩មណ្ឌលសកម្មភាពចូលរួមផងដែរ។ លោកអភិបាលណែនាំគ្រីស្តបរិស័ទឱ្យរីកចម្រើននៅក្នុងជីវិតជាគ្រីស្តបរិស័ទដោយ ត្រូវដាក់ខ្លួននិងទទួលស្គាល់ជាមនុស្សតូចតាច និងសូមព្រះអង្គប្រទានក្ដីស្រឡាញ់ ក្ដីសង្ឃឹម និងជំនឿយ៉ាងរឹងមាំ។ លោកបញ្ជាក់ថា ការដាក់ខ្លួនទទួលស្គាល់ពីព្រំដែននិងចំណុចខ្សោយរបស់ខ្លួន នាំឱ្យបង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់ នៅក្នុងគ្រួសារនិងជាមួយមនុស្សឯទៀតៗ។ លោកអភិបាលបញ្ជាក់ថាយើងបង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់បានលុះត្រាតែ យើងដាក់ខ្លួនទទួលស្គាល់ឋានៈរបស់យើងជាមនុស្សទាប និងយកគំរូគ្រួសារដ៏វិសុទ្ធមានសន្តយ៉ូសែប ព្រះនាងម៉ារី និងព្រះកុមារយេស៊ូ។ ជាមួយគ្នានេះដែរ លោកបូជាចារ្យទទួលបន្ទុកថែទាំគ្រួសារគ្រីស្តបរិស័ទភូមិភាគភ្នំពេញ អ៊ុន សុន មានប្រសាសន៍ថា ទិវាក្រុមគ្រួសារយ៉ាងឱឡារិកនៅក្នុងថ្ងៃនេះដើម្បីបង្ហាញអំពីបេសកកម្មដែលព្រះសហគមន៍ត្រូវប្រកាសដំណឹងល្អ និងឱ្យគ្រួសារទទួលស្គាល់តម្លៃជាជីវិតជាគ្រួសារគ្រីស្តបរិស័ទហើយរៀនរស់នៅតាមរបៀបជាសហគមន៍គ្រីស្តបរិស័ទ។ ក្នុងនាមជាបូជាចារ្យទទួលខុសត្រូវថែទាំក្រុមគ្រួសារគ្រីស្តបរិស័ទភូមិភាគភ្នំពេញ លោកមានគម្រោងនឹងរៀបចំផែនការយុទ្ធសាស្ត្រ ដោយមានទាំងការអប់រំមុនពេលរៀបចំអាពាហ៍ពិពាហ៍ រហូតដល់ជីវិតជាគ្រួសារ។ លោកបញ្ជាក់ថា លោកបានរៀបចំឯកសារកម្មវិធីអធិដ្ឋាននិងកម្មវិធីអប់រំមួយចំនួនសម្រាប់ឪពុកម្តាយនិងកូនៗរបស់ពួកគាត់ ព្រោះកូនៗទាំងនេះនឹងមានការត្រាស់ហៅពីព្រះជាម្ចាស់ ហើយការត្រាស់ហៅនឹងមាន លុះត្រាតែគ្រួសារនោះចេះអប់រំចេះណែនាំកូនរបស់ខ្លួន។ កន្លងមកព្រះសហគមន៍ភូមិភាគភ្នំពេញបានរិះគិតអំពីក្រុមគ្រួសារ តែក្រោយមកក៏បានផ្អាកមួយរយៈដោយសារកូវីដ-១៩ ដោយផ្តោតសំខាន់លើជីវិតគ្រួសារនៃការប្រកាសដំណឹងល្អ។ ហើយនៅក្នុងទិវានេះ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានស្នើសុំឲ្យបូជាចារ្យទទួលខុសត្រូវនៅតាមមណ្ឌលសកម្មភាពទាំង៩ ប្រមូលក្រុមគ្រួសារ និងថ្វាយអភិបូជា ទទួលព្រះពរនិងរិះគិតអំពីជីវិតគ្រួសាររួមជាមួយគ្នា។ លោកអភិបាលអូលីវីយ៉េមានប្រសាសន៍ថា «គ្រួសារដែលជាមូលដ្ឋានគ្រឹះនៃសង្គមនិងជាមូលដ្ឋានគ្រឹះនៃព្រះសហគមន៍ផងដែរ។» […]
ភូមិភាគភ្នំពេញជំរុញឱ្យគ្រួសារគ្រីស្តបរិស័ទប្រកាសដំណឹងល្អ Read More »










