គ្រូអប់រំជំនឿសិក្សាអំពីព្រះសហគមន៍និងរបៀបអប់រំជំនឿ
គ្រូអប់រំជំនឿ៤៧នាក់មកពីមណ្ឌលសកម្មភាពចំនួន៣ ឈ្វេងយល់អំពីគរុកោសល្យក្នុងការបញ្ជូនបន្តជំនឿ និងប្រវត្តិព្រះសហគមន៍កាតូលិកកម្ពុជានិងជាសកល ដែលរៀបចំដោយការិយាល័យអប់រំជំនឿភូមិភាគភ្នំពេញ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ។ លោកដួង សាវង់ គណៈកម្មការអប់រំជំនឿភូមិភាគភ្នំពេញមានប្រសាសន៍ថា សិក្ខាសាលានេះ ជួយលើកទឹកចិត្តដល់គ្រូអប់រំជំនឿទាំងអស់ មានកំលាំងដែលនាំឱ្យអាចបង្កើតព្រះសហគមន៍តៗទៅមុខទៀតបាន។ សិក្ខាសាលាគ្រូអប់រំជំនឿនេះ មាន៣មណ្ឌលសកម្មភាពព្រះសហគមន៍ គឺតាកែវ កំពត កំពង់សោម ធ្វើឡើងនៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី១៧និង១៨ កញ្ញា ២០២២។ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍ថា «គ្រូអប់រំជំនឿព្រះជាម្ចាស់តែងតាំងក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ» ដូច្នេះ គ្រូអប់រំជំនឿ ត្រូវមានជំនឿនិងគរុកោសល្យច្បាស់លាស់ ដើម្បីណែនាំអ្នកមកទទួលការអប់រំជំនឿ។ លោកអភិបាលអូលីវីយ៉េ បន្តថា យើងជាគ្រូអប់រំជំនឿ ជាទូតរបស់ព្រះគ្រីស្ត ជាសាក្សីនៃបទពិសោធអំពីជំនឿ ត្រូវធ្វើយ៉ាងណាឱ្យបងប្អូនដែលធ្វើដំណើរជាមួយយើងស្គាល់ព្រះយេស៊ូ។ ជាគ្រូអប់រំជំនឿ គឺបង្រៀនសេចក្ដីពិត ដូច្នេះយើងចូលក្នុងការអប់រំក្នុងផ្លូវជីវិត ដោយមានជំនឿ និងការអប់រំយកចិត្តទុកដាក់លើកិច្ចការមេត្តាករុណា។ ព្រះសហគមន៍ជាស្ថាប័នចាស់ជាងគេក្នុងពិភពលោក ព្រោះជាព្រះសហគមន៍របស់ព្រះជាម្ចាស់ និងជាគ្រួសារ ដើរជាមួយគ្នាដោយណែនាំបងប្អូនឱ្យមានជីវិតអស់កល្បជានិច្ចតាមរយៈជំនឿ។ នេះជាការបញ្ជាក់របស់លោកអភិបាលអូលីវីយ៉េ។ នៅក្នុងសិក្ខាសាលានេះ លោកអភិបាលបានរំលឹកអំពីប្រវត្តិសាស្ត្ររបស់ព្រះសហគមន៍សកល និងប្រទេសកម្ពុជាដែរ ដែលមានទាំងប្រពៃណី វប្បធម៌ និងជំនឿរួមជាមួយគ្នា។ ហើយព្រះសហគមន៍បានប្រើប្រាស់តួនាទីរបស់ខ្លួន […]
គ្រូអប់រំជំនឿសិក្សាអំពីព្រះសហគមន៍និងរបៀបអប់រំជំនឿ Read More »










