លោកអភិបាលប្រសិទ្ធពរលើប្រេងពិសិដ្ឋសម្រាប់អគ្គសញ្ញានៃការសង្គ្រោះរបស់ព្រះជាម្ចាស់
លោកអភិបាល និងលោកបូជាចារ្យជាង៧០អង្គ ចួបជុំគ្នារព្ធពិធីប្រសិទ្ធពរលើប្រេងពិសិដ្ឋ សម្រាប់ប្រើប្រាស់ក្នុងអគ្គសញ្ញានានារបស់ព្រះសហគមន៍កាតូលិក ដែលធ្វើឡើងនៅព្រះវិហារសន្តសិលា និងសន្តប៉ូល នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ទាំងបីភូមិភាគ នាថ្ងៃទី ៦ មេសា ២០២២នេះ។ នៅក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជានេះ លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ថា៖ ប្រេងដែលលោកនឹងប្រសិទ្ធពរនៅក្នុងថ្ងៃនេះ គឺសម្រាប់ប្រើក្នុងអគ្គសញ្ញានានា។ លោកបន្ថែមថា «ជាប្រងនៃអគ្គសញ្ញាដែលផ្ដល់ជីវិត ជាប្រេងសម្រាប់អប់រំជំនឿ និងលាបអ្នកជំងឺដើម្បីទទួលកម្លាំងថ្មី។» លោកអភិបាល អូលីវីយ៉េ បន្ថែមថា ប្រេងនៅក្នុងឆ្នាំនេះ នឹងអាចប្រើបន្ថែមទៅលើអគ្គសញ្ញាដែលព្រះសហគមន៍បានខកខានប្រារព្ធកាលពីឆ្នាំកន្លងទៅ ដោយសារជំងឺកូវីដ-១៩។ លោកបន្ថែមថា ប្រេងនេះធ្វើឲ្យមនុស្សទៅជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ហើយឆ្នាំនេះព្រះសហគមន៍ក៏សង្ឃឹមថានឹងមានអ្នកទទួលអគ្គសញ្ញាជាបូជាចារ្យម្នាក់ និងមានពិធីតែងតាំងជា ឧបដ្ឋាកផងដែរ។ ប្រេងដែលយើងរៀបចំថ្ងៃនេះ នាំឱ្យយើងអរព្រះគុណព្រះជាម្ចាស់ថែមទៀត សូមឱ្យសេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់គង់នៅក្នុងដួងចិត្តរបស់យើង និងណែនាំឱ្យយើងរស់នៅសុខដុមរមនា។ ក្នុងពិធីនោះ តំណាងគ្រីស្តបរិស័ទមកពីព្រះវិហារនានា បាននាំយកប្រេងចំនួន៣ប្រភេទ មកដដាក់នៅ មុខអសនៈ ដើម្បីឲ្យលោកអភិបាលទាំងបីភូមិភាគប្រសិទ្ធពរ ក្លាយជាប្រេងសក្ការៈ ទុកប្រើប្រាស់តាមកន្លែងនីមួយៗតាមសេចក្តីត្រូវការ។ ប្រេងពិសិដ្ឋមាន៣យ៉ាងគឺ៖ ប្រេងអ្នកជំងឺ(សម្រាប់លាបផ្ដល់កម្លាំងឱ្យអ្នកជំងឺ) ប្រេងអ្នកស្វែងយល់ (សម្រាប់លាបឱ្យអ្នកដែលកំពុងរៀបចំខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក) និងប្រេងគ្រីស្មា (សម្រាប់លាបឱ្យអ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាតែងតាំងនានា)។ តាមប្រសាសន៍លោកបូជាចារ្យ ដាមីញ៉ាំង …
លោកអភិបាលប្រសិទ្ធពរលើប្រេងពិសិដ្ឋសម្រាប់អគ្គសញ្ញានៃការសង្គ្រោះរបស់ព្រះជាម្ចាស់ Read More »