បម្រើព្រះសហគមន៍គឺដោយក្តីស្រឡាញ់
យុវជនប្រមាណជា១០០នាក់ ដែលជាប្រធាន និងអនុប្រធានយុវជន យុវនារី នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចួបជុំគ្នា ដើម្បីរិះគិតអំពីបទពិសោធនៃការបម្រើនិងរៀនអំពីការលើកទឹកចិត្តគ្នា។ «យើងជាគ្រីស្តបរិស័ទម្នាក់ៗមានតួនាទីបម្រើព្រះសហគមន៍និងអ្នកជុំវិញយើង ដោយមិនគិតពីផលចំណេញខ្លួនឯង។» យុវជន សុខ ចន្នី មកពីព្រះសហគមន៍ពោធិ៍ចិនតុងនៃមណ្ឌលសកម្មភាពភ្នំពេញថ្មីបានលើកឡើងយ៉ាងនេះ នៅក្នុងជំនួបធ្វើឡើងកាលពីថ្ងៃទី២៩-៣១ ខែកក្កដាកន្លងទៅ នៅព្រះវិហារសន្តមីកាអែល ក្រុងកំពង់សោម ខេត្តព្រះសីហនុ ភាគខាងលិចនៃប្រទេសកម្ពុជា។ ចន្នី បានឲ្យដឹងថា ក្នុងកម្មវិធីនេះ មានប្រធានបទជាច្រើនដែលជួយដល់រូបគាត់ឲ្យយល់ដឹងបន្ថែមអំពីជីវិតនៃការបម្រើ។ ចន្នីបន្ថែម «ជីវិតជាការលះបង់ ហេតុនេះយើងនឹងបន្តធ្វើដើម្បីព្រះជាម្ចាស់និងអ្នកដែលនៅជុំវិញយើង ដោយកុំខ្វល់នឹងអ្នកដែលគិតអវិជ្ជមានពីយើង។» កម្មវិធីនេះ រៀបចំឡើងក្រោមប្រធានបទ “យុវជនជាកម្លាំងរបស់ព្រះសហគមន៍ គឺត្រូវបម្រើដោយមានចិត្តស្រឡាញ់”។ លោកស៊ាន់ សារឿន ប្រធានការិយាល័យយុវជន ជំទង់ កុមារ និងគ្រួសារបានឱ្យដឹងថា ការជួបជុំនិងចែករំលែកពិសោធន៍ទៅវិញទៅមក ជាកម្លាំងម្យ៉ាងនាំឲ្យកិច្ចការបម្រើព្រះសហគមន៍បានទៅមុខ។ លោកប្រធានការិយាល័យបញ្ជាក់ទៀតថា យុវជនយើងបម្រើដោយសេចក្ដីស្រឡាញ់ និងជំនឿ ប៉ុន្តែពេលខ្លះមានការបាក់ទឹកចិត្ត និងពេលខ្លះអស់សង្ឃឹម ជាពិសេសនៅក្នុងបរិបទកូវីដ-១៩។ លោកបន្ថែមថា ការចែករំលែកអំពីបទពិសោធក្នុងបរិបទកូវីដនេះឱ្យយើងចេះតស៊ូ រកគ្រប់មធ្យោបាយនូវអ្វីដែលថ្មី ដើម្បីឱ្យក្ដីស្រមៃទៅមុខ អាចរស់នៅក្នុងស្ថានភាពកូវីដ។ នៅក្នុងអំឡុងពេលជំងឺរាតត្បាត ការិយាល័យកុមារ ជំទង់ យុវជននិងគ្រួសារ បានចួបប្រជុំគ្នាតាមរយៈប្រព័ន្ធអ៊ីធឺណិតជាច្រើនដង […]
បម្រើព្រះសហគមន៍គឺដោយក្តីស្រឡាញ់ Read More »










