លោកដាម៉ូ ក្លាយជាបព្វជិតសហជីវិនព្រះយេស៊ូដំបូងនៅកម្ពុជា
គ្រីស្តបរិស័ទជាង២០០០នាក់ អាជ្ញាធរដែនដី និងព្រះសង្ឃជាច្រើនអង្គបានចូលរួមពិធីអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកម៉ាតាំង ជួរ ដាម៉ូ ក្នុងក្រុមបព្វជិតសហជីវិនព្រះយេស៊ូ ក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាលនិងបូជាចារ្យជាច្រើនអង្គ។ លោកអភិបាលអធិបតី មានប្រសាសន៍ក្នុងធម្មទេសនាថា ថ្ងៃនេះ ជាអំណរសប្បាយរបស់ក្រុមសហជីវិនព្រះយេស៊ូ និងព្រះសហគមន៍កាតូលិកនៅកម្ពុជាដែលជាម្ចាស់ផ្ទះនៅថ្ងៃនេះ ទទួលស្វាគមន៍លោកដាម៉ូក្នុងក្រុមបូជាចារ្យ។ «សម្រាប់ព្រះសហគមន៍យើងខ្ញុំ ទទួលបូជាចារ្យថ្មីមួយរូប មិនមែនរឿងធម្មតាទេ។ ជារឿងដែលយើងមានម្តងៗ។» លោកអភិបាលបន្ថែម។ ព្រះសហគមន៍ប្រទេសកម្ពុជា កម្រមានពិធីតែងតាំងបូជាចារ្យណាស់ ក្រោយពេលដែលកម្ពុជាបានធ្លាក់ក្នុងភ្លើងសង្គ្រាមរបបអាវខ្មៅ។ បច្ចុប្បន្ននេះ មានបូជាចារ្យជាតិខ្មែរជាបូជាចារ្យភូមិភាគ ចំនួន១០រូបក្នុងចំណោមសាសនាទូតនិងបព្វជិតជាង១០០នាក់ដែលកំពុងបម្រើការងារនៅក្នុងភូមិភាគទាំងបីដែលមានព្រះសហគមន៍ជាង១០០កន្លែង។ លោកអភិបាលបន្ថែមថា នៅពេលនេះ លោកដាម៉ូនឹងក្លាយជាអ្នកបម្រើរបស់ព្រះយេស៊ូ ដោយដើរតាមព្រះអង្គ និងជាអ្នកបម្រើក្នុងក្រុមសហជីវិនព្រះយេស៊ូដែលបានស្រឡាញ់ព្រះសហគមន៍កម្ពុជាជាពិសេស។ លោកអភិបាលបានដាស់តឿននូវមុខងារជាអ្នកបម្រើ ៣ចំណុចដល់លោកបូជាចារ្យថ្មីគឺ ទី១ ជាអ្នកបម្រើព្រះបន្ទូលដំណឹងល្អរបស់ព្រះជាម្ចាស់ដែលយើងត្រូវតែប្រកាស និងត្រូវណែនាំដល់កុមារនិងយុវជន ដល់មនុស្សគ្មានចំណេះដឹង និងត្រូវប្រកាសគ្រប់កាលៈទេសៈនៃជីវិត។ រីឯទី២ ជាអ្នកបម្រើតាមផ្លូវវិញ្ញាណ ដើម្បីជួយឲ្យព្រលឹងរបស់មនុស្សលោកអាចចូលយ៉ាងជ្រៅទៅក្នុងអាថ៌កំបាំងនៃជីវិតផ្ទាល់ខ្លួន ដើម្បីទទួលអគ្គសញ្ញានានា ដើម្បីចិញ្ចឹមផ្លូវវិញ្ញាណឲ្យរីកចម្រើននិងជាប់ជាមួយព្រះជាម្ចាស់ជានិច្ច។ និងទី៣ ជាអ្នកបម្រើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ គឺត្រូវជួយសម្រុះសម្រួល ជួយអ្នកក្រីក្រ អ្នកជំងឺ និងទណ្ឌិត ជួយអ្នកតូចតាចដែលគេបានបោះបង់ចោល បងប្អូនគ្រីស្តបរិស័ទ អ្នកស្វែងរកព្រះជាម្ចាស់ និងបម្រើយុត្តិធម៌នៅក្នុងសង្គម។ ក្នុងនោះដែរ …
លោកដាម៉ូ ក្លាយជាបព្វជិតសហជីវិនព្រះយេស៊ូដំបូងនៅកម្ពុជា Read More »