Chomneth

អាទិត្យទី១៤នៃរដូវធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​៤ ខែ​ កក្កដា ឆ្នាំ​២០២១ “អំណោយ​ទាន​ទាំង​៧​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ គឺ​កម្លាំង​ដ៏​ក្លាហាន​របស់​យើង”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​ដើម្បី​ឱ្យ​យើង​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ យើង​អធិដ្ឋាន​ពិសេស​សម្រាប់​បង​ប្អូន​ដែល​កំពុង​ជាប់​ចត្តាឡីស័ក។ ទូទាំង​ភូមិភាគ​ភ្នំពេញ យើង​មាន​បង​ប្អូន​គ្រីស្ត​បរិស័ទ​មួយ​ចំនួន​ដែល​កំពុង​ជាប់​ចត្តាឡីស័ក ដោយសារ​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជា​មួយ​អ្នក​ជំងឺ​កូវីដ-១៩។ ជា​ពេល​វេលា​មួយ ដើម្បី​អធិដ្ឋាន​សម្រាប់​បង​ប្អូន​យើង​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ-១៩។ យើង​បាន​ឃើញ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក កូវីដ-១៩​បាន​លូត​លាស់​ខ្លាំង​រហូត​ដល់​ជិត​ខ្ទង់​ពាន់​ជា​រៀង​រាល់​ថ្ងៃ។ គ្រីស្ត​បរិស័ទ ដែល​ភ្ជាប់​នៅ​ក្នុង​សង្គម​ធម្មតា​ដូច​បង​ប្អូន​យើង​ទាំង​អស់​ក៏​ត្រូវ​តែ​ឆ្លង​ដែរ។ ដូច្នេះ ថ្ងៃ​នេះ​ខ្ញុំ​អភិបូជា​នៅ​កន្លែង​ហ្នឹង កន្លែង​នេះ​ជា​ព្រះវិហារ​ដែល​យើង​បាន​សាង​សង់​កាល​ពី​សម័យ​កូវីដ-១៩​ឆ្នាំ​មុន ដោយសារ​បាន​ឃើញ​ព្រះនាង​ម៉ារី​បាន​ជួយ​ថែរក្សា​ការពារ​ភូមិ​ចំការទៀង។ ដូច្នេះ ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ ខ្ញុំ​ក៏​បាន​សាង​សង់​ព្រះវិហារ​តូច​មួយ ដើម្បី​ឧទ្ទិស​ដល់​ព្រះនាង​ម៉ារី​ដែល​បាន​ថែរក្សា​ការពារ​យើង។ ថ្ងៃ​នេះ ជា​ឱកាស​មួយ​ដើម្បី​ថ្វាយ​អភិបូជា​នៅ​មុខ​ព្រះវិហារ​ហ្នឹង ដើម្បី​ភ្ជាប់​ជា​មួយ​បង​ប្អូន​ទាំង​អស់។ បង​ប្អូន​ដែល​នៅ​សម្រាក​ព្យាបាល​តាម​មន្ទីរ​ពេទ្យ បង​ប្អូន​ដែល​នៅ​ក្នុង​មណ្ឌល​ធ្វើ​ចត្តាឡីស័ក និង​បង​ប្អូន​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​យើង​យល់​ថា​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ពិត​មែន​យើង​ជា​គ្រួសារ​តែ​មួយ ដែល​ស្រឡាញ់​គ្នា ដែល​លើក​ទឹក​ចិត្ត​គ្នា ដែល​ធ្វើ​ដំណើរ​ជា​មួយ​គ្នា។ អម្បាញ់មិញ ខ្ញុំ​បាន​ហែរ​ចេញ​ពី​កូន​ព្រះវិហារ​នេះ​ជា​មួយ​រូប​សន្តី អូឌីល សន្តី អូឌីល គឺ​ជា​សន្តី​ដែល​បាន​ទទួល​មរណៈភាព​នៅ​ឆ្នាំ​៧២០ គឺ​១៣០០​ឆ្នាំ​ក្នុង​ស្រុក​កំណើត​របស់​ខ្ញុំ​នៅ​ប្រទេស​បារាំង គាត់​គឺ​ជា​សន្តី​មួយ​រូប​ដ៏​ល្បី ដែល​បាន​ជួយ​ឱ្យ​មនុស្ស​ប៉ុន្មាន​ជំនាន់​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​ខ្ញុំ​បាន​ទេសនា អំពី​សសរ​គ្រឹះ​នៃ​គុណធម៌​ដែល​យើង​មាន​នៅ​ក្នុង​ជំនឿ​របស់​យើង គឺ​ទី​១​ជំនឿ ទី​២​សេចក្តី​សង្ឃឹម ទី​៣​សេចក្តី​ស្រឡាញ់។ សន្តី អូឌីល បាន​ប្រមូល​ទាំង​ជំនឿ ទាំង​សេចក្តី​សង្ឃឹម ទាំង​សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ជីវិត​របស់​គាត់។ តាម​ពិត​នៅ​ពេល​គាត់​កើត ឪពុក​ម្តាយ ជា​ពិសេស​ឪពុក​គាត់​អន់​ចិត្ត​មែន​ទែន …

អាទិត្យទី១៤នៃរដូវធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​៤ ខែ​ កក្កដា ឆ្នាំ​២០២១ “អំណោយ​ទាន​ទាំង​៧​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ គឺ​កម្លាំង​ដ៏​ក្លាហាន​របស់​យើង” Read More »

អភិបាលព្រះសហគមន៍ បញ្ញាវន្ត​កម្ពុជា និងគ្រីស្តបរិស័ទចង់ចាំ លោកឪពុកតូនី វីនត្រាមីន នៃក្រុមគ្រួសារ PIME

លោក​​​​​បូជាចារ្យ តូនី​ វីនដ្រាមីន​ បាន​ទទួលមរណភាព កាលពីយប់ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ក្នុងជន្មាយុ​ ៨០ឆ្នាំ​ ដោយរោគាពាធ នៅមន្ទីរពេទ្យ​មួយ​ក្នុងរាជធានីភ្នំពេញ។ ការបាត់បង់រូបលោកបាន​ធ្វើ​ឱ្យ​ព្រះ​ស​ហ​គមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​​ គ្រឹះស្ថាន​សម្ដេចប៉ាបសម្រាប់សាសនទូតក្រៅប្រទេស (PIME)​ នៅ​កម្ពុជា គ្រីស្តបរិស័ទកាតូលិក បញ្ញាវន្តកម្ពុជា មានសេចក្តីក្តុកក្តួល និងសោកស្តាយ​ជាពន់ពេក។ ​លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ បាន​លើកឡើងថា លោកឪពុកតូនី បានថ្វាយជីវិតទាំងស្រុង ដើម្បីបម្រើព្រះអម្ចាស់យេស៊ូគ្រីស្ត និងប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ក្នុងមុខងារជាបូជាចារ្យសាសនទូត អស់រយៈពេល៥២ឆ្នាំ​​​ ក្នុងនោះនៅប្រទេសបង់ក្លាដែសពីឆ្នាំ១៩៧៥-១៩៩០ និងនៅប្រ​ទេ​សកម្ពុជាចាប់តាំងពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ១៩៩០ រហូត​ដល់​ដង្ហើម​ចុងក្រោយរបស់លោកនាពេលនេះ។ លោកអភិបាលបាន​មានប្រសាសន៍ថា ៖ ​«យើងមានចិត្តដ៏ស្មោះស្ម័គ្រក្នុងការអធិដ្ឋានសម្រាប់ក្រុមគ្រួសាររបស់លោកឪពុក តូនី នៅប្រទេសអ៊ីតាលី និងជាពិសេសស​ម្រាប់អស់លោកបូជាចារ្យនៃគ្រឹះស្ថានសម្តេចប៉ាសសម្រាប់សាសនទូតក្រៅប្រទេស (PIME) ដែលជាបងប្អូនដ៏ជាទីស្រឡាញ់របស់លោកនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក»។   ក្នុងប្រទេសកម្ពុជា លោកតូនី មានសកម្មភាពជាច្រើន​ ចូលរួមអភិវឌ្ឍន៍ប្រទេសនេះ ដូចជា ក្នុងវិស័យអប់រំសិក្សា ការអភិវឌ្ឍន៍សហគមន៍ លើកកម្ពស់ជនមានពិការភាព ជួបប្រឹក្សាអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារ …

អភិបាលព្រះសហគមន៍ បញ្ញាវន្ត​កម្ពុជា និងគ្រីស្តបរិស័ទចង់ចាំ លោកឪពុកតូនី វីនត្រាមីន នៃក្រុមគ្រួសារ PIME Read More »

លោកឪពុក តូនី វីនដ្រាមីន​ -PIME ទទួលមរណភាពហើយ

នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២១ វេលា ម៉ោង ១០ៈ៤០ នាទីយប់  នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ លោកឪពុក តូនី  (Fr Toni Vendramin -PIME-) បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៧៩ឆ្នាំ បន្ទាប់លោកពីមានជំងឺយ៉ាងធ្ងន់ធ្ងរអស់រយៈពេលមួយខែកន្លងមក។ នេះបើតាមលិខិតជូនដំណឹងរបស់លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភ្នំពេញ។ ប្រភពដដែលបន្តថា សូមបងប្អូនអធិដ្ឋាន អង្វរព្រះជាម្ចាស់ សូមព្រះអង្គទទួលវិញ្ញាណក្ខន្ធរបស់លោកឪពុកតូនី ឲ្យបានសម្រាកយ៉ាងសុខសាន្តរួមជារួមព្រះអង្គ។ លោកឪពុកតូនី  បានថ្វាយជីវិតទាំងស្រុង ដើម្បីបម្រើព្រះអម្ចាស់យេស៊ូគ្រីស្ត និងប្រជារាស្ត្រ របស់ព្រះជាម្ចាស់ ក្នុងមុខងារជាបូជាចារ្យ សាសនទូត អស់រយៈពេល ៥២ឆ្នាំ  គឺនៅប្រទេសបង់ក្លាដែស (១៩៧៥-១៩៩០) និងនៅប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ១៩៩០ មក! លោកអភិបាលអូលីវីយ៉េ ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដោយអធិដ្ឋាន សម្រាប់ក្រុមគ្រួសាររបស់លោកឪពុកតូនី និងក្រុមសាសនទូត PIME ទាំងអស់។ លោកថា “យើងសូមសម្តែង សមានចិត្តដ៏ស្មោះស្ម័គ្រក្នុងការអធិដ្ឋានសម្រាប់ ក្រុមគ្រួសាររបស់លោកឪពុក តូនី នៅ ប្រទេសអ៊ីតាលី និងជាពិសេសសម្រាប់អស់លោកបូជាចារ្យ នៃគ្រឹះស្ថានសម្តេចប៉ាសសម្រាប់សាសនទូតក្រៅប្រទេស (PIME) ដែលជាបងប្អូនដ៏ជាទីស្រឡាញ់របស់លោកនៅក្នុងប្រទេសកម្ពុជា …

លោកឪពុក តូនី វីនដ្រាមីន​ -PIME ទទួលមរណភាពហើយ Read More »

CSC ភ្នំពេញ ពង្រឹងសមត្ថភាព អ្នក រាយការណ៍ព័ត៌មានរបស់ខ្លួនតាមព្រះសហគមន៍

ការិយាល័យ ផ្សព្វផ្សាយ ព័ត៌មាន កាតូលិកភូមិភាគ ភ្នំពេញ (CSC Phnom Penh) បណ្តុះបណ្តាលយុវជន អ្នកស្ម័គ្រចិត្ត ចំនួន ២៧ រូប ជា បណ្ដាញអ្នក រាយការណ៍ព័ត៌មាន នៅតាម តំបន់សកម្មភាពទាំង៩ ក្នុងភូមិភាគភ្នំពេញ ដើម្បីពង្រឹង សមត្ថភាព ក្នុង ការ សរសេរ អត្ថបទ ព័ត៌មាន និង ឲ្យស្គាល់ព្រះសហគមន៍តាមតំបន់របស់ខ្លួនឲ្យកាន់តែច្បាស់។ ការបណ្តុះបណ្តាលនេះធ្វើឡើង នៅ ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២១ ក្រោម អធិបតីភាព លោក អភិបាល ព្រះសហគមន៍ កាតូលិក ភូមិភាគ ភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ និងលោក លី សុវណ្ណា ប្រធានការិយាល័យផ្សព្វផ្សាយកាតូលិកកម្ពុជា ជាគ្រូបង្គោល។ លោក ង៉ែត សុធី រិទ្ធ ប្រធាន ការិយាល័យ …

CSC ភ្នំពេញ ពង្រឹងសមត្ថភាព អ្នក រាយការណ៍ព័ត៌មានរបស់ខ្លួនតាមព្រះសហគមន៍ Read More »

លោកឪពុកវ៉ាំងសង់ សេន័យឆាល់ ជាប្រធានថ្មី ក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP)

លោកឪពុក វ៉ាំងសង់ សេន័យឆាល់ កើតនៅថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ១៩៧២។ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅភូមិភាគ ម៉ាំង Mans ក្នុងក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (ហៅកាត់ថា MEP) នៅ​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០០១។ លោក វ៉ាំងសង់ សេន័យឆាល់ ទទួលសញ្ញាប័ត្រ បណ្ឌិតទេវវិទ្យា​ខាងព្រះគម្ពីរ ពីសាកលវិទ្យាល័យ កាតូលីយ៉េគេ ឡឺវ៉េន (Katholieke Universiteit Leuven) និង វិទ្យាស្ថានកាតូលិក​ នៅទីក្រុង​ប៉ារីស (និក្ខេបទបណ្ឌិតរបស់លោកបាន​បោះពុម្ពផ្សាយនៅឆ្នាំ២០០៩ ដោយ​គ្រឹះស្ថានបោះពុម្ព​ផ្សាយ​វ៉ល់ធឺ ដឺ ហ្គ្រូអ៊ីធឺ-Walter de Gruyter នៅទីក្រុងប៊ែរឡាំង ប្រទេស​អាឡឺម៉ង់)។ លោកឪពុក វ៉ាំងសង់ សេន័យឆាល់ បានមកបំពេញកិច្ចការជាសាសនទូត នៅប្រទេសកម្ពុជា ពី​ឆ្នាំ​២០០៧ រហូតដល់ឆ្នាំ ២០១៦ ។ ក្នុងរយៈពេលបំពេញបេសកកម្មសាសនទូតនៅកម្ពុជា លោកឪពុក វ៉ាំងសង់ ទទួលខុសត្រូវការងារ​ជា​ច្រើន ដូចជា​៖ បូជាចារ្យជំនួយ បន្ទាប់មកបូជាចារ្យ​ទទួល​ព្រះសហគមន៍ ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​ទេវវិទ្យា​ល័យ​ភ្នំពេញ …

លោកឪពុកវ៉ាំងសង់ សេន័យឆាល់ ជាប្រធានថ្មី ក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP) Read More »

លោកអូលីវិយ៉េ សួរសុខទុក្ខ ចែកគ្រឿងបរិភោគ ព្រមទាំងថវិការខ្លះដល់បងប្អូន រុះរើលំនៅចេញពីផ្ទៃទន្លេ

កាលពិថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អញ្ជើញទៅសួរសុខទុក្ខនិងចែកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការមួយចំនួន ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០​គ្រួសារ ដែលបានរុះរើ ផ្ទះបណ្តែតទឹកចេញពីដងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកអភិបាល បានលើកទឹកចិត្តបងប្អូនឲ្យមានការតស៊ូ ក្នុងជីវិតកុំអស់សង្ឃឹម។ ជាពិសេសក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវតែថែរក្សា អនាម័យជានិច្ច និងរស់នៅរក្សាគម្លាតផងដែរ។ លោកថា “ត្រូវគោរពវិធានរបស់ក្រសួងសុខាភិបាលជានិច្ច ៣ការពារ និង ៣កុំ”។ ជាមួយគ្នានេះដែរ លោកអភិបាលបានរំលឹកបងប្អូនថា «ត្រូវយកចិត្តទុកដាក់រស់នៅដោយគោរព ច្បាប់របស់ប្រទេសកម្ពុជាជានិច្ចផងដែរ» ។ ដូនជី​ ដួង ខន្តី នៃ​ក្រុមគ្រួសារ​បងស្រី​ឧបការគុណ​នាទីក្រុង​ភ្នំពេញ បាន​អញ្ជើញទៅសួរ​សុខ​ទុក្ខដល់​គ្រួសារ​ដែល​មាន​ផ្ទះ​បណ្តែត​លើទឹកទាំង​​នោះ កាលពីប៉ុន្មាន​សប្តាហ៍មុន។ ដូនជី​រូប​នេះ បាន​ឲ្យ​ដឹងថា ប្រជាជន​នៅ​ទីនេះ ភាគ​ច្រើន​ពួកគាត់​គ្មាន​កន្លែង​ស្នាក់អាស្រ័យ​ទេ គឺ​ត្រូវ​ជួល​ផ្ទះ​គេ ឬ​រស់នៅ​លើ​ដី​ដែល​សុំ​គេ​បណ្តោះ​អាសន្ន។​ ដូនជី​បន្ថែម​ថា «នៅទីនេះ​ ​ភាគ​ច្រើនគ្រួសារវៀតណាម​ និង​មាន​បងប្អូន​ខ្មែរ​តិចតួច ដែល​គ្មានដីនៅ​លើគោក​ទេ។ ពួកគាត់​នេសាទត្រី»។ ក្រោយពី​រុះ​រើ គ្រួសារ​ទាំង​នោះជួប​ការ​លំបាក​ខ្លាំង ដោយ​ត្រូវ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ថ្មី និង​សម្រប​ខ្លួន​ទៅក្នុងបរិយាកាស​លើ​ដីគោក …

លោកអូលីវិយ៉េ សួរសុខទុក្ខ ចែកគ្រឿងបរិភោគ ព្រមទាំងថវិការខ្លះដល់បងប្អូន រុះរើលំនៅចេញពីផ្ទៃទន្លេ Read More »

​លោក​បូជាចារ្យកាតូលិក​ភូមិ​ភាគ​ភ្នំពេញ​ប្រកាសពាក្យ​សច្ចាប្រណិធាន​សាជាថ្មី

អស់​លោក​បូជាចារ្យ​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ ​ប្រកាសពាក្យ​សច្ចាប្រណិធាន​សាជាថ្មី  ដើម្បី​រំឭកពីតួនាទី​របស់​ខ្លួនជាបូជាចារ្យ ដោយ​មានពិធីបុណ្យអភិបូជារួមដោយ​លោក​អភិបាល​អូលីវី​យ៉េ ជ្មីត​ហស្លេ និង​តំណាង​បូជាចារ្យប្រធាន​មណ្ឌល​សកម្មភាព​ទាំង៩ ​នៃព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ចូលរួម​ជាមួយរួមនិង​​តំណាង​គ្រីស្ត​បរិស័ទតិចតួច និងមាន​​​ការ​ផ្សព្វ​ផ្ទាល់លើបណ្តាញសង្គម ​ចេញ​ពីព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ក្នុងឱកាស​អភិបូជា​ប្រសិទ្ធពរ​លើ​ប្រេង​ពិសិដ្ឋ កាលពីថ្ងៃទី២៨ ខែមិថុនានេះ។​ នៅក្នុង​ធម្មទេសនា​នៃ​ពិធី​បុណ្យ​អភិបូជានេះ លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​អូលីវីយ៉េ មាន​ប្រសាសន៍​ក្រើនរំឭក​​អស់​លោក​បូជាចារ្យ​ទាំងអស់ថា៖ បន្តិចទៀត យើងនឹងឆ្លើយអស់ពីដួងចិត្ត ដោយបំពេញកិច្ចការតាមព្រះជាម្ចាស់ និងស្ថានភាពកូវីដ១៩នាំឱ្យយើងស្ថិតនៅក្នុងស្ថានភាពមួយទៀត។ លោក​ថា ពេល​ខ្លះ​យើង​ថ្វាយ​អភិបូជាម្នាក់ឯង មិនមែនមានន័យថាយើងឯកោ ប៉ុន្តែជាពេលវេលាដើម្បីប្រមូលបទពិសោធ និង​គ្រីស្ត​បរិស័ទ​ថែមទៀត ដោយ​មាន​ពេល​វេលាស្រាវជ្រាវ និង​អាចទាក់ទងទៅ​គ្រីស្ត​បរិស័ទ​តាម​ទូរសព្ទ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក​អភិបាល​បន្ត​ថា ដូច្នេះនៅក្នុងកូវីដ១៩នេះ យើងរកឃើញរបៀបថ្មីដើម្បីបម្រើព្រះជាម្ចាស់តាម​របៀបថ្មី។​ លោក​ថា កូវីដ១៩ ធ្វើឱ្យយើងយកពេលគិតថែមទៀតដើម្បីយកចិត្តទុកដាក់ជាមួយអ្នកក្រីក្រ អាជ្ញាធរដែនដី និងយកពេលរៀបចំផ្នែករដ្ឋបាលថែមទៀត និងយកចិត្តទុកដាក់ជាមួយកូនក្មេង ហើយ​ពិតមែននេះ​ជាពេលវេលាឱ្យយើងចូលយ៉ាងជ្រៅនៅក្នុងតួនាទីរបស់យើងជាអ្នកបម្រើ។ ពិតមែនជារបៀបផ្សេង ប៉ុន្តែចូលទៅក្នុងជីវិត បេសកកម្ម និងដួងចិត្តរបស់យើង នៅថ្ងៃនេះមិនមែនថ្ងៃស្អែក។  គង្វាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ បាន​ថ្លែង​លើក​ទឹក​ចិត្ត​ដល់​អស់​លោក​បូជាចារ្យ​ថា៖ ​បងប្អូនជាទីស្រឡាញ់! យើងបន្តធ្វើដំណើរ ជួនកាលយើងឈឺចិត្ត ជួនកាលយើងអស់សង្ឃឹម ប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជំរុញយើងដើម្បីប្រកាសដំណឹងល្អដែលជាបេសកម្មរបស់យើង។ ក្រោយ​ពី​បញ្ចប់​ធម្មទេសនារួច អស់​លោក​បូជាចារ្យ​ទាំងអស់​ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​អភិបាល​អូលីវីយ៉េ បាន​ប្រកាស​អញ្ជើញ​អស់​លោក​បូជាចារ្យ​ទាំងអស់ទាំង​នៅក្នុង​ពិធី …

​លោក​បូជាចារ្យកាតូលិក​ភូមិ​ភាគ​ភ្នំពេញ​ប្រកាសពាក្យ​សច្ចាប្រណិធាន​សាជាថ្មី Read More »

កុមារ ឈ្វេងយល់ដឹងពីសិទ្ធិ និងការការពារខ្លួនពីកូវីដ១៩

កុមារចំនួន៣៥នាក់ដែលមានអាយុចន្លោះពី៥ដល់១៤ឆ្នាំ នៅព្រះវិហារបរិសុទ្ធ ព្រះសហគមន៍សំរោងធំ ក្នុងស្រុកកៀនស្វាយ ខេតតកណ្ដាល ចូលរួមទិវាសិទ្ធិកុមារអន្តរជាតិ នាព្រឹកថ្ងៃទី២៧ មិថុនា ២០២១។ កុមារដែលចូលរួមក្នុងកម្មវិធីនេះ ទទួលបានការអប់រំ និងលើកទឹកចិត្តកុមារ ឱ្យស្គាល់អំពីសិទ្ធិដែលអាទិភាពរបស់ខ្លួន ព្រមទាំងរៀនពីរបៀបសម្របខ្លួនក្នុងរស់នៅក្នុងសម័យកូវីដ១៩នេះ។ កញ្ញា គុំ ធីតា មេកាយឫទ្ធិ និងជាគ្រូមត្តេយ្យនៅព្រះសហគមន៍សំរោងធំបានឱ្យដឹងថា កម្មវិធីនេះយើងពន្យល់ពីអត្ថន័យនៃសិទ្ធិទាំង៤ឱ្យកុមារយល់ច្បាស់ និងអនុវត្តផ្ទាល់ខ្លួនមានដូចជា៖ សិទ្ធិរស់រានមានជីវិតដែលមានជម្រក និងអាហារ សិទ្ធិទទួលបានការថែទាំនិងព្យាបាល សិទ្ធទទួលបានការសិក្សាអប់រំ និងសិទ្ធក្នុងការកម្សាន្តរីករាយ។  អ្នកគ្រូ ធីតាបន្ថែមថា ក្រៅពីសិទ្ធិទាំងនេះ យើងក៏ណែនាំក្មេងៗឱ្យយល់ពីការណែនាំរបស់ព្រះសហគមន៍តាមរយៈសារលោកអភិបាលអូលីវីយ៉េ ដោយផ្ដោតលើចំណុចសំខាន់ៗមាន៖ ៣ការពារមានពាក់ម៉ាស់ លាងដៃនិងរក្សាគម្លាត។ ៣កុំមាន៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមនុស្សច្រើន កុំប៉ះពាល់គ្នាដោយចាប់ដៃ ឬឱបគ្នា។ ព្រមទាំង៣ថែរក្សា ដោយមានទំនួសលខុសត្រូវ សាមគ្គីភាព និងការអធិដ្ឋាន។  អ្នកគ្រូធីតាបន្តថា «ដោយបញ្ហាកូវីដ១៩ យើងមិនអាចជុំគ្នាចំនួនច្រើនដូចមុន ហើយរយៈពេលក៏ខ្លីក្នុងការអប់រំ។ ខ្ញុំយល់ឃើញថា នៅក្នុងសម័យកូវីដ១៩នេះ កូនក្មេងនៅផ្ទះច្រើន មិនសូវទទួលបានការអប់រំដូចមុនទេ ដូច្នេះកម្មវិធីនេះពិតជាមានប្រយោជន៍ក្នុងការជួយដល់ក្មេងៗឱ្យទទួលបានការអប់រំខ្លះៗ ហើយក៏មានប្រយោជន៍ក្នុងព្រះសហគមន៍ដោយសង្ឃឹមថាអាចជួយក្មេងតាមរយៈកម្មវិធីដែលយើងអាចធ្វើបាន និងបត់បែនតាមកាលៈទេសៈ»។ ទិវាសិទ្ធិកុមារនេះ រៀបចំឡើងស្របតាមការណែនាំរបស់លោកអភិបាលព្រះសហគមន៍កាតូលិក …

កុមារ ឈ្វេងយល់ដឹងពីសិទ្ធិ និងការការពារខ្លួនពីកូវីដ១៩ Read More »

អភិបូជាប្រគល់មុខងារជាអ្នកបម្រើអាសនៈជូនបងប្រុស ប៉ូល វិន កាន់ ព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ “ស្រែកនៅវាលរហោស្ថាន”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ពេល​វេលា​មួយ ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ ថ្ងៃ​នេះ​ជា​ថ្ងៃទី​២៤ ខែ​មិថុនា មាន​ន័យ​ថា​ព្រះយេស៊ូ​ប្រសូត​៦​ខែ​ទៀត។ ថ្ងៃ​នេះ ជា​យប់​ខ្លី​ជាង​គេ​និង​ជា​ថ្ងៃ​វែង​ជាង​គេ​នៅ​ក្នុង​មួយ​ឆ្នាំ ចាប់​ពី​យប់​នេះ​យប់​ចាប់​ផ្តើម​វែង​ទៅៗ​និង​ថ្ងៃ​ខ្លី​ទៅៗ​រហូត​ដល់​ថ្ងៃ​ព្រះយេស៊ូ​ប្រសូត។ នៅ​ពេល​យ៉ូហាន​បាទីស្ទ​កើត​ហើយ តាម​ពិត​យើង​ត្រូវ​ការ​មាន​ព្រះអាទិត្យ​ដូច​ជា​លិច​ទៅៗ ដើម្បី​ទុក​ឱ្យ​ព្រះយេស៊ូ​ទៅ​ជា​ព្រះអាទិត្យ​មហា​កំពូល​ដើម្បី​បំភ្លឺ​ពិភព​លោក ដូច​យ៉ូហាន​បាទីស្ទ​មាន​តួនាទី​ចង្អុល បង្ហាញ​ឱ្យ​គេ​ឃើញ​ព្រះយេស៊ូ​ផ្ទាល់។ ថ្ងៃ​នេះ នៅ​ពេល​យើង​មើល​យ៉ូហាន​បាទីស្ទ នៅ​ពេល​យើង​មើល​ជីវិត​របស់​យើង​នៅ​ក្នុង​កូវីដ​មាន​រឿង​ប្រហែល​គ្នា​ច្រើន​ណាស់។ នៅ​ពេល​ឪពុក​ម្តាយ​សួរ​ថា “តើ​ថ្ងៃ​ក្រោយ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?” នេះ​ជា​សំណួរ​មួយ​ដ៏​សំខាន់​នៅ​ពេល​យើង​ជា​ឪពុក​ម្តាយ​ពេល​យើង​មាន​កូន​កើត​ភ្លាមៗ​យើង​ក៏​បាន​សួរ​សំណួរ​នេះ​ដែរ។ ថ្ងៃ​នេះ យើង​នឹក​ឃើញ​ដល់​ឪពុក​ម្តាយ​របស់​បង​ប្រុស កាន់ ដែល​មិន​អាច​ចូល​រួម​បាន​ដោយសារ​ស្ថានភាព​មិន​អំណោយ​ផល។ ប៉ុន្តែ យើង​អធិដ្ឋាន​សម្រាប់​ក្រុម​គ្រួសារ​គាត់​ដោយ​ដឹង​ថា ឪពុក​ម្តាយ​កំពុង​អធិដ្ឋាន​សម្រាប់​កូន​ដែរ។ ចំពោះ​សំណួរ​នេះ ឪពុក​ម្តាយ​មាន​ប្រហែល​ជាង​៣០​មុន ឥឡូវ​នេះ​ឃើញ​កូន​នេះ​កំពុង​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់។ តើ​ថ្ងៃ​ក្រោយ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា? ថ្ងៃ​នេះ​យើង​ឃើញ​ចម្លើយ៖ ទី​មួយ កូន​នេះ​នឹង​ទៅ​ជា​ព្យាការី​ដែល​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន ដែល​ស្រែក​ឱ្យ​ជនជាតិ​អ៊ីស្រាអែល​កែប្រែ​ចិត្ត​គំនិត ទទួល​ពិធី​ជ្រមុជ​ទឹក​ដើម្បី​ទទួល​ជីវិត​ថ្មី​ជា​មួយ​ព្រះយេស៊ូ។ ទី​ពីរ កូន​នេះ​នឹង​ទៅ​ជា​ព្យាការី​ដែល​បង្ហាញ​ព្រះយេស៊ូ​ឱ្យ​ជនជាតិ​អ៊ីស្រាអែល​មើល​ឃើញ។ យ៉ូហាន​បាទីស្ទ​បាន​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន ដើម្បី​ឱ្យ​ប្រជារាស្ត្រ​អ៊ីស្រាអែល​កែ​ប្រែ​ចិត្ត​គំនិត និង​ទទួល​ពិធី​ជ្រមុជ​ទឹក។ នៅ​ក្នុង​នេះ ប្រសិន​បើ​យើង​មើល​បញ្ហា​កូវីដ-១៩​សព្វ​ថ្ងៃ យើង​មាន​រឿង​ច្រើន​ដែល​ណែនាំ​ឱ្យ​យើង​គិត​ពិចារណា។ លោក​យ៉ូហាន​បាទីស្ត​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន យើង​អាច​សួរ​ខ្លួន​ឯង​ថា តើ​វាល​រហោស្ថាន​របស់​យើង​សព្វ​ថ្ងៃ​នៅ​កន្លែង​ណា? របៀប​ដែល​យើង​រស់​នៅ​តាម​រយៈ​ទំនាក់​ទំនង​ដែល​យើង​មាន​ក្នុង​ទូរស័ព្ទ នៅ​ក្នុង​ការ​ប្រជុំ​ពី​ចម្ងាយ នៅ​ក្នុង​របៀប​ដែល​យើង​លែង​ជួប​ជុំ​គ្នា​បាន ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន​ទំនើប។ ទំនើប ដោយសារ​ខ្ញុំ​នៅ​មុខ​កាំមេរ៉ា ខ្ញុំ​មាន​ហ្វេសបុក ខ្ញុំ​មាន​យូធូប​ដែល​កំពុង​ផ្សាយ​ផ្ទាល់​ខ្ញុំ​ស្រែក​ខ្លាំងៗ​ដើម្បី​ឱ្យ​គេ​លឺ។ …

អភិបូជាប្រគល់មុខងារជាអ្នកបម្រើអាសនៈជូនបងប្រុស ប៉ូល វិន កាន់ ព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ “ស្រែកនៅវាលរហោស្ថាន” Read More »

បងប្រុស ប៉ូល វិន កាន់ ៖ បូជាចារ្យ​គឺ​ប្រើ​ជីវិត​សម្រាប់​ព្រះគ្រីស្ត

«ប្រើជីវិត​សម្រាប់​ព្រះគ្រីស្ត​អស់កល្បជានិច្ច មាន​ន័យ​ថា មិនមែន​សម្រាប់​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រាប់ព្រះជាម្ចាស់​ជាអាទិភាព» នេះជា​សម្តី​របស់​និស្សិត​ទេវវិទ្យាល័យ ប៉ូល វិន កាន់ ​ដែល​បាន​ទទួល​មុខងារ​ជាអ្នក​បម្រើ​អាសនៈ ពី​លោក​អភិបាល​ អូលីវីយ៉េ ជ្មីត​អីស្ល៊ែ អភិបាល​ព្រះសហគមន៍កាតូលិភូមិភាគ​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២១ នៅព្រះវិហារ​សន្ត សិលា និង​សន្ត​ប៉ូល នៃមណ្ឌលសកម្មភាព​ភ្នំពេញថ្មី ក្នុងឱកាស​បុណ្យ​រំឭក​ដល់​សន្ត​យ៉ូហានបាទីស្ត និង​បិទឆ្នាំ​សិក្សា​នៅ​ទេវវិទ្យាល័យ​សន្ត​ យ៉ូហាន​ម៉ារី​វីយ៉ាណែ ដោយ​មាន​តំណាងបូជាចារ្យ និងតំណាងគ្រីស្ត​បរិស័ទចូលរួមតិចតួបំផុត។ និស្សិត​រូប​នេះ​បន្ត​ថា ជីវិត​នៅទេវវិទ្យាល័យ​សប្បាយ ដោយ​យើង​មិនត្រឹម​តែរៀន​នៅក្នុង​ទេវវិទ្យាល័យទេ ប៉ុន្តែ​នៅ​ចុង​សប្ដាហ៍​យើង​ទៅ​បម្រើព្រះសហគមន៍ដោយ​ស្គាល់គ្រីស្ត​បរិស័ទ​​ដែល​ជាអ្នក​ផ្ដល់​កម្លាំង​ចិត្ត​ដល់ពួក​យើង​ជានិស្សិត​ទេវវិទ្យាល័យ។ មុន​ពេលមាន​វិបត្តិកូវីដ​១៩ និស្សិត​ទេវវិទ្យាល័យ​ទាំង​អស់​ត្រូវ​មាន​សកម្មភាព​របស់​ខ្លួន​នៅ​តាម​ព្រះសហគមន៍នីមួយៗ​ជារៀង​រាល់ថ្ងៃ​សៅរ៍និង​អាទិត្យ ដើម្បីទទួល​បាន​បទ​ពិសោធន៍​រួមជាមួយ​នឹង​ព្រះសហគមន៍ និង​បម្រើ​បងប្អូន​ក្នុង​ជំនឿ​ ព្រមទាំង​អ្នក​ផ្សេងទៀត។ បងប្រុស ប៉ូល វិន កាន់ មាន​ប្រសាសន៍​ថា «ពេល​វេលានៅ​ទេវវិទ្យាល័យ​ពិតជា​សំខាន់​សម្រាប់​​ខ្ញុំ​​មុន​នឹង​ចេញទៅ​ប្រកាស​ដំណឹងល្អ និង​សម្រាប់​បងប្អូនឯទៀតៗ​ដែល​ត្រៀម​នឹង​ចូល​ទេវវិទ្យាល័យ​​ដែរ ដោយ​ត្រូវការ​រៀន​រស់​នៅ​បម្រើ​ព្រះជាម្ចាស់តាមរយៈ​ការ​បម្រើ​ព្រះសហគមន៍»។ បងប្រុសកាន់​បន្ថែម​ថា ការ​អធិដ្ឋាន​ពិត​ជាសំខាន់​ដោយ​អាចរិះគិតដោយ​មាន​អំណរសប្បាយ​ដែលជាកម្លាំង​ឱ្យ​យើង​បន្ត​ទៅមុខ «​ដើម្បី​យល់​ថាជីវិត​យើង​នៅក្នុង​ទេវវិទ្យាល័យ​មិនមែនរស់​នៅ​ផ្ទាល់ខ្លួន ប៉ុន្តែ​ត្រូវ​ត្រៀម​ខ្លួនជានិច្ច​ដើម្បី​បម្រ​ព្រះជាម្ចាស់​ដែល​មាន​វត្ត​មាន​នៅក្នុង​​បងប្អូន​ដែល​យើង​ទៅចួប​រាល់​សប្ដាហ៍»។​ នៅក្នុង​ធម្មទេសនា នា​ឱកាស​នោះ លោក​អភិបាល អូលីវីយ៉េ មានប្រសាសន៍ថា សូម​ឲ្យ​និស្សិត​ទេវវិទ្យាល័យទាំងអស់​គ្នា ចេះ​បង្ហាញព្រះគ្រីស្ត​ដូច​​លោក​យ៉ូហានបាទីស្ត។ លោក​បន្ថែម​ថា​ ថ្ងៃនេះ​យើង​ធ្វើ​ពិធី​តែង​តាំង​បងប្រុស …

បងប្រុស ប៉ូល វិន កាន់ ៖ បូជាចារ្យ​គឺ​ប្រើ​ជីវិត​សម្រាប់​ព្រះគ្រីស្ត Read More »

Subscribe to our newsletter

Don't miss new updates on your email