ដោយសារកូវីដ១៩ព្រះសហគមន៍នានាបានផ្អាកសកម្មភាព ក្នុងព្រះវិហារសូម្បីតែពិធីបុណ្យអភិបូជាប្រចាំថ្ងៃនិងប្រចាំថ្ងៃអាទិត្យ។ កម្មវិធីអប់រំជំនឿដែលធ្វើឡើងប្រចាំសប្តាហ៍ក៏ត្រូវបញ្ឈប់មួយរយៈ ប៉ុន្តែក្នុងពេលថ្មីៗព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីបើកកម្មវិធីអប់រំជំនឿឡើងវិញ។ នៅក្នុងកិច្ចប្រជុំនេះដូនជី តេរេសា អេង សានី និងក្រុមគ្រូអប់រំជំនឿលើកបង្ហាញចំណាប់អារម្មណ៍ផ្សេងៗនៅក្នុងពេលដែលមានវិបត្តិកូវីដ 19 និងផលពិបាកនៅក្នុងការបង្រៀនសិស្សអប់រំជំនឿ។ នៅក្នុងពេលជាមួយគ្នានោះដែរលោកបូជាចារ្យដាមីញ៉ាំង ហ្វារនឺ អ្នកទទួលខុសត្រូវព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន បានផ្ដល់អនុសាសន៍អំពីការចែកក្រុមដើម្បីបង្រៀន ដោយផ្តោតទៅលើអគ្គសញ្ញាចំនួនពីរគឺអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាស។ សម្រាប់ក្រុមអប់រំជំនឿនេះគឺចែកជាបួនក្រុមដូចឆ្នាំមុនៗដដែល មាន ក្រុមកុមារអាយុក្រោម១២ឆ្ន ក្រុមជំទង់ ពន្លថ្មី និងអគ្គសញ្ញា។ ក្នុងអំឡុងពេលនេះ ព្រះសហគមន៍បានប្រកាសដល់អាណាព្យាបាលនិងឪពុកម្តាយកុមារនិងសិស្សដែលមានបំណងចង់បន្តរៀនអប់រំជំនឿ អាចមកជួបជាមួយលោកបូជាចារ្យឬដូនជី ដើម្បីចុះឈ្មោះចូលរៀន។ ក្នុងថ្ងៃប្រជុំទី៣០ ខែតុលានេះ ក្រុមអ្នកទទួលអប់រំជំនឿ មិនទាន់សម្រេចបើកកម្មវិធីសិក្សាក្នុងថ្ងៃណានោះទេ ដោយនឹងប្រជុំនៅសប្តាហ៍ក្រោយដើម្បីកំណត់ឲ្យបានច្បាស់លាស់ ដោយមានកំណត់ចំនួនសិស្សច្បាស់លាស់ដើម្បីចែកជាក្រុមតាមថ្នាក់រៀននីមួយៗ។ លើសពីនេះលោកបូជាចារ្យដាមីញ៉ាំង រួមជាមួយដូនជីសានី បានថ្លែងអំណរគុណ និងជួយលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូអប់រំជំនឿដែលបានស្ម័គ្រចិត្តបង្រៀនដោយស្នើឱ្យមានការចូលរួមរបស់បងប្អូនគ្រីស្តបរិស័ទនិងកូនសិស្សអប់រំជំនឿក្នុងការលើកទឹកចិត្តពួកគាត់ និងអនុវត្តវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣ ការពារជាពិសេសនៅក្នុងពេលអភិបូជាទាំងសិស្សអប់រំជំនឿ និងគ្រីស្តបរិស័ទ ត្រូវតែបំពេញលេខទំនាក់ទំនង និងឈ្មោះដើម្បីដឹងអំពីចំនួននិងអាស័យដ្ឋានទំនាក់ទំនង។ វិធីនេះ នឹងអនុវត្តសម្រាប់គ្រប់កម្មវិធីនៅក្នុងព្រះវិហារ ទាំងកម្មវិធីអប់រំជំនឿ អភិបូជា នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ក៏ដូចជាកម្មវិធីផ្សេងៗរបស់ព្រះសហគមន៍ផងដែរ៕ ដោយ៖ …
ព្រះសហគមន៍បឹងទំពុន គ្រោងនឹងបើកកម្មវិធីអប់រំជំនឿឡើងវិញ Read More »