២០ឆ្នាំនៃការបម្រើនិងថ្វាយជីវិតទាំងស្រុងរបស់លោកបូជាចារ្យខ្មែរ៣អង្គ
អស់លោកបូជាចារ្យជាប្រមាណជាង២០អង្គ រួមគ្នាអរព្រះគុណព្រះជាម្ចាស់ក្នុងឱកាសខួប២០ឆ្នាំនៃអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកបូជាចារ្យសញ្ជាតិខ្មែរបីរូប មានលោកយ៉ូហាន អ៊ុន សុន លោកសិលា សួន ហង្សលី និងលោក ឡាយ ប៉ូល ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ និងលោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាល្ងាចថ្ងៃទី ៩ ធ្នូ ២០២១ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ នៅក្នុងឱកាសនេះដែល លោកបូជាចារ្យ ឡាយ ប៉ូលមានប្រសាសន៍ដោយផ្ដល់សក្ខីភាពរបស់លោកនៅក្នុងធម្មទេសនា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានឲ្យលោកមើលឃើញការសង្គ្រោះ គឺប្រកាសពីសេចក្ដីសង្ឃឹម។ លោកបូជាចារ្យប៉ូលបានបន្ថែមថា «ខ្ញុំរិះគិតពីដំណើរជីវិតរបស់ខ្ញុំជាបូជាចារ្យ ខ្ញុំឃើញថានរណាក៏ចង់អួតខ្លួន អ្នកណាក៏ចង់បានថ្វីដៃល្អ នាំឱ្យខ្ញុំនឹកឃើញព្រះបន្ទូលព្រះយេស៊ូជំពូក១០ (លូកា)។ ព្រះយេស៊ូប្រគល់ឱ្យអ្នករាល់គ្នាមានអំណាច និងព្រះយេស៊ូមានបន្ទូល កុំត្រេកអរនឹងឃើញខ្មោចចុះចូលអ្នករាល់គ្នា ប៉ុន្តែត្រេកអរដែលអ្នករាល់គ្នាមានឈ្មោះនៅស្ថានបរមសុខ។ យើងមានឈ្មោះនៅស្ថានបរមសុខ ពាក្យនេះជួយខ្ញុំនៅពេលបរាជ័យ។ នៅពេលខ្ញុំទៅតាមភូមិ ព្រះបន្ទូលនេះជាគ្រឹះមួយជួយឱ្យខ្ញុំរឹងមាំ»។ លោកបូជាចារ្យ ប៉ូល ឡាយស្នើដល់គ្រីស្តបរិស័ទ អធិដ្ឋានសម្រាប់ពួកលោកទាំង៣នាក់និងនិស្សិតទេវវិទ្យាល័យចំនួន២នាក់ ដែលបានទទួលពិធីជា Acolyte […]
២០ឆ្នាំនៃការបម្រើនិងថ្វាយជីវិតទាំងស្រុងរបស់លោកបូជាចារ្យខ្មែរ៣អង្គ Read More »










