ពត៌មាន

លោកអភិបាល អូលីវីយេ ស្នើឱ្យគ្រីស្តបរិស័ទត្រៀមខ្លួនជានិច្ច

“ជីវិតរបស់យើងត្រូវត្រៀមជានិច្ចដូចស្រ្តីមានប្រាជ្ញា គឺត្រូវពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះវិញ្ញាណដ៏វិសុទ្ធ ណែនាំយើងឱ្យមានជំនឿ មានសេចក្ដីស្រឡាញ់ ដឹងខុសដឹងត្រូវ ស្គាល់សេចក្ដីពិត មានចិត្តស្លូតបូត ចេះលើកលែងទោស និងគោរពកោតខ្លាចព្រះជាម្ចាស់ជានិច្ច”។ នេះជាប្រសាសន៍ របស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានថ្លែងនៅក្នុង ធម្មទេសនារបស់លោកក្នុងអភិបូជានៅព្រះវិហារសន្តីម៉ារី ម៉ាដាឡា នៃមណ្ឌល សកម្មភាព ភ្នំពេញ ខាង ជើង កាលពីថ្ងៃទី៨ វិច្ឆិកា ២០២០នេះ។ លោកអូលីវីយេបញ្ជាក់ទៀតថា អត្ថបទគម្ពីរណែនាំឱ្យយើងប្រុងស្មារតីនឹងស្ថានភាពបច្ចុប្បន្ន។ តាមពិតជីវិតរបស់យើងត្រូវរៀបចំជានិច្ច។ ក្នុងរដូវកាលកូវីដ១៩នេះ ណែនាំឱ្យយើងភ្ញាក់ស្មារតីផងដែរ ដែលជាហេតុនាំឱ្យយើងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកបន្តថា យើងជាគ្រីស្តបរិស័ទ យើងត្រូវរៀបចំជីវិតរបស់យើងជានិច្ច ត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ព្រះយេស៊ូដែលចង់ជួបយើងនៅថ្ងៃណាមួយ។ លោកបន្ថែមថា កូវីដ១៩ នាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ដែលជាពេលវេលាមួយដើម្បីឱ្យយើងភ្ញាក់ស្មារតី ធ្វើដូចម្ដេចដើម្បីអាចចូលរួមយ៉ាងសកម្មនៅក្នុងជីវិតរបស់យើង នៅក្នុងនយោបាយ សេដ្ឋកិច្ច វប្បធម៌ ដើម្បីឱ្យជីវិតរបស់យើងអាចបំភ្លឺបងប្អូនឯទៀតៗ។ ក្នុងពេលនេះដែរ លោកអភិបាលអូលីវីយេ ក៏បានលើកឡើងផងដែរអំពីបន្ទូលរបស់សម្ដេចប៉ាបថា “នៅលើផែនដីនេះ យើងជាបងប្អូន ជាគ្រួសារតែមួយ ជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់តែមួយ”។ ក្នុងអត្ថន័យនេះ …

លោកអភិបាល អូលីវីយេ ស្នើឱ្យគ្រីស្តបរិស័ទត្រៀមខ្លួនជានិច្ច Read More »

សិស្សនុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ដុបបចេ្ចកទេស) ១០០%

សិស្សានុសិស្សថ្នាក់អប់រំបច្ចេកទេសជំនាញក្សេត្រសាស្ត្រ ជំនាន់ទី៣ នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ឯកជន សន្តហ្រ្វង់ស្វ័រ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ   ក្នុងការប្រឡងសញ្ញាបត្របច្ចេកទេស  និងវិជ្ជាជីវៈកម្រិត៣   (សញ្ញាបត្រទុតិយភូមិបច្ចេកទេស) នាសម័យប្រឡងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។ ក្នុងនាមជានាយក ក៏ដូចជាគណៈគ្រប់គ្រងទាំអស់នៃវិទ្យាល័យខាងលើ លោក យុន សំអាត បានមានប្រសាសន៍ថា ទំនាក់ទង​នឹងចំនួន​លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងទៅនេះជាប់១០០% ដែលនៅក្នុងនោះមានសិស្ស៣នាក់ជាប់និទេស B និង ១០នាក់​ផ្សេង​ទៀត​ជាប់​និទេស C សិស្ស៣នាក់បានទទួលនិទេស D និងមានម្នាក់បានទទួលនិទេស E។ លោកបន្ថែមថា ការទទួលបានលទ្ធផលល្អបែបនេះ ពិតជាធ្វើឱ្យយើងមានមោទនភាព និងមានក្ដីអំណរសប្បាយយ៉ាងខ្លាំង​ដែលបាន​ឃើញ​សិស្ស​​ទាំងអស់បានយកចិត្តទុកដាក់ចំពោះអនាគតរបស់ពួកគេ។ លោកនាយកបញ្ជាក់ផងដែរថា ទោះបីជាមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ រហូតដល់ក្រសួងអប់រំយុវជននិងកីឡា ពន្យា​និងដាក់វិស្សមកាល​មុនពេលកំណត់ ប៉ុន្តែសាលា នៅតែបន្តសកម្មភាពដោយមានយុទ្ធសាស្ត្រ និងផែនការណ៍ជាច្រើន ដើម្បីអនុវត្តន៍ និងមាន​សិស្សា​នុសិស្ស​ចូលរួមសហការយ៉ាងសកម្មផងដែរ។ នៅក្នុងឱកាសនេះផងដែរ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកនៃវិទ្យាល័យចំណេះទូទៅ និងឯកទេសវិជ្ជាជីវៈសន្តហ្វ្រង់ស្វ័រ បានថ្លែងនៅក្នុងសារលិខិតរបស់លោក ដោយចូលរួមអបអរសាទរដល់សិស្សទាំងអស់ដែលបានតស៊ូ និងយកចិត្តទុកដាក់រៀបចំអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។ លោកក៏បានថ្លែងអំណរគុណ  ដល់លោកនាយក នាយិការង  និងលោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ ដែលបានយកចិត្តទុកដាក់បង្រៀនតាមអនឡាញ(online) …

សិស្សនុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ដុបបចេ្ចកទេស) ១០០% Read More »

លោកអភិបាល​ អូលីវីយ៉េ​ ព្រះសហគមន៍​បាន​ណែនាំ​ឲ្យយើត្រៀមខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ព្រះយេស៊ូ​គ្រីស្ត

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ​លោកអភិបាល​ អូលីវីយ៉េ​ ថ្លែង​ក្នុង​ធម្មទេសនា​ដល់គ្រីស្តបរិស័ទនៃព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ក៏ដូចជា​សម្រាប់​គ្រីស្តបរិស័ទ​ទាំងអស់​ថា៖ ព្រះសហគមន៍​បាន​ណែនាំ​ឲ្យយើត្រៀមខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ព្រះយេស៊ូ​គ្រីស្ត​ និង​ជា​ពេល​វេលា​មួយ​ ដើម្បី​ឲ្យ​គិត​ យើង​ជា​គ្រីស្តបរិស័ទ​ យើង​ជា​ព្រះសហគមន៍​ យើង​ជា​ប្រជា​រាស្ត្រ​របស់​ព្រះជាម្ចាស់​ យើងជាព្រះកាយព្រះគ្រីស្ត តើ​យើង​មាន​បេសកកម្ម​ និង​មាន​តួនាទី​អ្វី​ខ្លះ​នៅ​ក្នុង​ពិភព​លោក​នេះ? ជាពិសេស​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ជាសញ្ញាដែលណែនាំឲ្យយើងភ័យខ្លាច។តួនាទី​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​គឺ​​បង្ហាញ​អំពី​ព្រះរាជ្យរបស់ព្រះជាម្ចាស់​ដែល​កំពុង​យាងមកដោយ៖ – យកចិត្ត​ទុកដាក់​នៅក្នុង​ការ​ងារប្រចាំថ្ងៃរបស់យើងដោយទទួលខុសត្រូវជាន់ខ្ពស់ – មានចិត្តមេត្តាករុណា ដោយ​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ “សូម​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា” – ឲ្យ​យើង​ទទួល​ខុស​ត្រូវ​នៅក្នុង​ការស្រឡាញ់​បងប្អូន​ឯទៀត​ៗយ៉ាង​ជាក់​ស្តែង​- យើង​ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដែល​ស្ថិត​នៅក្នុងពន្លឺរបស់ព្រះអង្គ – បង្ហាញ​វត្តមាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ និងនៅក្នុងសង្គមបច្ចុប្បន្ននេះ – យើង​រស់​នៅ​ក្នុង​ពន្លឺ​មែន​ ប៉ុន្តែ​ឲ្យ​យើង​ខិតខំ​អស់​ពី​សមត្ថភាព​ ពេល​យើង​បាន​ទទួល​ប៉ុន្មាន​ឲ្យយើងខិតខំយកចិត្តទុកដាក់ដើម្បីបានបន្ថែមទៀត សំខាន់កុំឲ្យយើងបូកជាមួយសូន្យ – ឲ្យយើងប្រុង​ស្មារតី​ជានិច្ច​ ឲ្យយើងភ្ញាក់ស្មារតីដើម្បីរស់នៅនៅក្នុងជីវិតរបស់យើង ជាគ្រីស្តបរិស័ទដ៏ពិតប្រាកដមែន។ហេតុ​នេះ​ហើយ​ យើង​មិន​ត្រូវ​ដេកលក់​ដូច​អ្នក​ឯទៀត​ៗឡើយ ផ្ទុយទៅវិញ​ចូរប្រុងស្មារតីជានិច្ច៕

បូជាចារ្យភូមិភាគភ្នំពេញរិះគិតអំពីបញ្ហាប្រឈមរបស់ភូមិភាគ

អស់លោកបូជាចារ្យទាំងអស់ដែលបម្រើព្រះសហគមន៍នៅក្នុងភូមិភាគភ្នំពេញ បានចូលរួមនៅក្នុងអង្គប្រជុំអំពីរដូវរង់ចាំនាពេលខាងមុខនេះ ដែលដឹកនាំដោយលោក អូលីវីយេ ជ្មីតអីស្លែរ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ១៨ វិច្ឆិកា ២០២០ នៅព្រះវិហារសន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី។ ក្នុងអង្គប្រជុំនេះដែរ លោកអភិបាលបានរំឭកអំពីស្ថានភាពកូវីដ១៩ ដែលកំពុងរាលដាលក្នុងពិភពលោកយើងនេះ ក៏ដូចជាការប្រឈមរបស់ព្រះសហគមន៍នៅកម្ពុជាផងដែរ។ ក្នុងឱកាសនេះ លោកអភិបាលបានសូមឱ្យលោកបូជាចារ្យ រិះគិតរួមគ្នា អំពីស្ថានភាពកូវីដ១៩ នៅក្នុងសង្គម និងព្រះសហគមន៍បច្ចុប្បន្ននេះ អំពីការប្រឈមរបស់យុវជន និងអំពីមូលដ្ឋានគ្រឹះរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញ។ និយាយអំពីយុវជន លោកអភិបាលសូមឱ្យលោកបូជាចារ្យ ជួយយុវជនឱ្យអភិវឌ្ឍខ្លួន ព្រោះពួកគាត់ជាអ្នកប្រកាសដំណឹងល្អរួមជាមួយព្រះសហគមន៍។ លោកមានប្រសាសន៍ថា “យើងមិនអាចមានត្រឹមតែគ្រីស្តបរិស័ទដែលយើងមានស្រាប់ហើយ ប៉ុន្តែត្រូវការបន្ថែមទៀតដើម្បីឱ្យអ្នកទាំងអស់នោះចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់” ហើយឱ្យយុវជនដឹងថា ពួកគេមានតួនាទីមួយក្នុងព្រះសហគមន៍ ដើម្បីប្រកាសដំណឹងល្អ។ លោកមានប្រសាសន៍បន្តថា នេះជាការថែរក្សារបស់យើងនៅក្នុងព្រះកាយព្រះគ្រីស្តសម្រាប់ពិភពលោកដោយសារសម្ដេចប៉ាបដឹកនាំព្រះសហគមន៍ទាំងមូលនៅក្នុងធម៌មេត្តាករុណា។ ដូច្នេះសូមគិតបន្ថែមទៀតដល់មូលដ្ឋាននៃព្រះសហគមន៍របស់យើងនៅក្នុងភូមិភាគភ្នំពេញនិងគិតអំពីក្ដីសុបិន្តរបស់យើងបន្ថែមទៀតផងដែរ។ ក្រោយពីការរៀនគិតនេះ អស់លោកបូជាចារ្យទាំងអស់បានចែកគ្នាជាក្រុមតូចចំនួនបួនក្រុម ដើម្បីរិះគិតអំពីការជម្នះការប្រឈមរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញសព្វថ្ងៃ៕

ព្រះសហគមន៍ភូមិភាគភ្នំពេញយកចិត្តទុកដាក់លើសិល្បៈ

ការិយាល័យសិល្បៈនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រៀបចំសិក្ខាសាលាស្ដីអំពី សិល្បៈ និងតន្ត្រី រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃ១ វិច្ឆិកា ២០២០ ដើម្បីជួយលើកកម្ពស់វប្បធម៌ខ្មែរនៅតាមព្រះសហគមន៍ និងអាចប្រកាសដំណឹងល្អតាមរយៈសិល្បៈ។ អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅនៅភូមិចំការទៀង ក្នុងព្រះវិហារសន្តីម៉ារីញញឹម នៃមណ្ឌលសកម្មភាពតាកែវ ដោយមានសិក្ខាកាមសរុបចំនួន៦៧នាក់ មកពីមណ្ឌលសកម្មភាពទាំង ៩ នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ ក្នុងឱកាសនេះដែរ លោកអូលីវីយេ ជ្មិតហស្លេរ៍អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍នៅក្នុងពិធីបិទសិក្ខាសាលានេះថា សូមឲ្យសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ប្រកាសដំណឹងល្អតាមរយៈសិល្បៈ ព្រោះសិល្បៈបានចូលយ៉ាងជ្រៅនៅក្នុងដួងចិត្តប្រជាជនខ្មែរ។ ក្នុងនោះ លោកអភិបាលបានណែនាំ២ចំណុចដល់សិក្ខាកាម និងគ្រីស្តបរិស័ទទាំងអស់ ឱ្យចេះទទួលយកសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងចែករំលែកដល់បងប្អូនឯទៀតៗឲ្យដូចទុយោបង្ហូរទឹក ហើយចេះរស់នៅក្នុងសេចក្ដីសង្ឃឹម ដោយជម្រះចិត្តគំនិតរបស់ខ្លួនដោយយកព្រះគ្រីស្តជាគំរូ និងរស់នៅដោយស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់មនុស្សលោក។ លោក អ៊ុំ សាមាន ជាប្រធានការិយាល័យសិល្បៈភូមិភាគភ្នំពេញ បានឱ្យដឹងថា ទិសដៅនៃការធ្វើសិក្ខាសាលាសិល្បៈនេះគឺ ចង់ឱ្យព្រះសហគមន៍ទាំងអស់នៅភូមិភាគភ្នំពេញ ជាពិសេសគឺក្រុមយុវជនចេះរបាំបុរាណ ប្រពៃណី និងយីកេ។ លោកបញ្ជាក់ថា យើងសម្រេចជ្រើសរើសយីកេមកបង្ហាត់ រីឯរបាំប្រជាប្រីយ៍ យើងបានលើកយករបាំនេសាទមកបង្ហាត់ ហើយរបាំបុរាណយើងមានរបាំជូនពរ និងចុងក្រោយគឺរបាំឱ!ដួងចន្ទ។ លោកសាមានបន្ថែមថា ដោយសានៅក្នុងឆ្នាំនេះទាំងព្រះសហគមន៍ និងក្រសួងសិល្បៈផ្ដោតទៅលើល្ខោនយីកេ។ លោកសង្ឃឹមថាសិក្ខាកាមនឹងអាចបង្រៀនបន្តនូវចំណេះដឹងនេះដល់យុវជនដទៃទៀត …

ព្រះសហគមន៍ភូមិភាគភ្នំពេញយកចិត្តទុកដាក់លើសិល្បៈ Read More »

ព្រះសហគមន៍កាតូលិកយកចិត្តទុកដាក់លើជនរងគ្រោះដោយសារទឹកជំនន់

ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស៊ែ្ល បានចេញសេចក្ដីអំពាវនាវដល់គ្រីស្តបរិស័ទភូមិភាគភ្នំពេញឱ្យអធិដ្ឋានសម្រាប់មនុស្សទាំងអស់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រៀមខ្លួនដើម្បីដើម្បីបញ្ចេញសកម្មភាពមេត្តាករុណាទៅតាមតំបន់នីមួយៗ។ លោកអភិបាល « ចូរយើងអធិដ្ឋានសម្រាប់មនុស្សទាំងអស់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។ សូមត្រៀមខ្លួនដើម្បីបញ្ចេញសកម្មភាពផងដែរ។» នៅក្នុងថ្ងៃនេះដែរ លោកអភិបាលអូលីវីយេបានធ្វើជាគំរូន័យការអធិដ្ឋាននេះ ដោយលោកបានថ្វាយអភិបូជានៅព្រះសហគមន៍តាំងគោក ក្នុងខេត្តកំពង់ធំដែលជាទឹកដីមរណសាក្សីនៃគ្រីស្តបរិស័ទកាតូលិកក្នុងប្រទេសកម្ពុជា ដើម្បីទោះអង្វរព្រះជាម្ចាស់សម្រាប់មនុស្សដែលរងគ្រោះដោយសារទឹកជំនន់និងសម្រាប់ការិយាល័យទាំង ៩ របស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញផងដែរ។ ព្រះសហគមន៍កាតូលិក តែងតែយកចិត្តទុកដាក់លើអ្នកតូចតាច និងជនងាយរងគ្រោះ តាមរយៈគណៈមក្មការព្រះសហគមន៍ផ្ទាល់ ក៏ដូចជាតាមរយៈអង្គការនានារបស់ព្រះសហគមន៍កាតូលិកផងដែរ។ តាមសេចក្តីជូនដំណឹងរបស់កហក្រសួងធន់ធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ថ្ងៃទី១១ និង១២ ខែតុលា កន្លងមក ប្រទេសកម្ពុជាបានទទួលរងនូវសម្ពាធព្យុះទី១៥ ដែលមានឈ្មោះថា “លីនហ្វា” បានបង្កឲ្យមានទឹកជំនន់ជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជាជាពិសេសបែកប៉ែកខាងពាយ័ព្យនៃរាជាណាចក្រកម្ពុជា។ តាមបាយការណ៍របស់ អាជ្ញាធរជាតិគ្រោះមហន្តរាយ ព្រឹកថ្ងៃទី១២នេះ ទឹកជំនន់ដែលបង្កឡើងដោយព្យុះទី ១៥នេះ បានធ្វើឲ្យប៉ះពាល់ដល់១៦ ខេត្ត រាជធានី មានស្រុកចំនួន៥៣ ឃុំចំនួន១៨៨ និង មនុស្ស២៧២៩០គ្រួសារ ហើយក្នុងនោះប្រជាជនដែលត្រូវបានជម្លៀសមានចំនួន ២៤០១គ្រួសារ នឹងធ្វើឲ្យប៉ះពាល់ផ្ទះចំនួន២៤៩៣៦ខ្នង។ គ្រោះមហន្តរាយនេះបាទធ្វើឱ្យខូចខាតផ្ទះចំនួន១៦ខ្នង ប្រជាជន ៩នាក់ត្រូវបាត់បង់ជីវិត និងរងរបួសចំនួន២នាក់ផងដែរ។ …

ព្រះសហគមន៍កាតូលិកយកចិត្តទុកដាក់លើជនរងគ្រោះដោយសារទឹកជំនន់ Read More »

គ្រូអប់រំជំនឿ​ទទួលព្រះពរ និងបេសកកម្មសម្រាប់ដំណាក់កាលថ្មីក្នុងរដូវកាលកូវីដ១៩

ព្រះសហគមន៍សហគមន៍កាតូលិកភូមិភាគភ្នំពេញបានបើកសកម្មភាព អប់រំជំនឿកាតូលិករបស់ខ្លួនឡើងវិញ សម្រាប់ឆ្នាំ២០២០-២០២១ ក្រោមអធិតីភាពរបស់លោកអភិបាល អូលីវីយេ ជ្មិតហស្លេរ នាថ្ងៃទី៣-៤ ខែតុលា កន្លងទៅ។ ពិធីនេះបានប្រារព្ធធ្វើនៅ​ព្រះវិហារ សន្តសិលា និង សន្តប៉ូល ភ្នំពេញថ្មី។  ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា បានផ្អាកការជួបជុំបែបសាសនា ក្នុងនោះសកម្មភាពអប់រំជំនឿ សម្រាប់អ្នកឈ្វេងយល់អំពីព្រះយេស៊ូ ដូច​ជាក្រុម​មនុស្សពេញវ័យ យុវជន ជំទង់ និងកុមារ ក៏បានផ្អាក តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងមេរោគឆ្លង កូវីដ១៩ តាំងពី ពាក់កណ្តាលខែមីនា ឆ្នាំ២០២០។ នៅចុងខែកញ្ញាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានអនុញ្ញាតការជួបជុំបែបសាសនាឡើងវិញ ដោយ​ប្រើ​វិធាន​សុវត្ថិភាព និងកាត់បន្ថយការជួបជុំមានសមាជិកច្រើន។ ដូនជីកាតូលិក បងស្រី ធារី អ្នកសម្របសម្រួល ការិយាល័យអប់រំជំនឿ និងគម្ពីរភូមិភាគភ្នំពេញបានឲ្យដឹងថា ការប្រារព្ធកម្មវិធីបើ​កវគ្គអប់រំជំនឿសម្រាប់ឆ្នាំថ្មី មិនអាចជួបជុំរួមគ្នាទាំង៩មណ្ឌលសកម្មភាពនោះឡើយ គឺធ្វើតាមដំណាក់កាល​។ សម្រាប់ថ្ងៃទី៣-៤ ខែតុលា ប្រារព្ធសម្រាប់គ្រូអប់រំជំនឿ នៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង ភ្នំពេញខាងជើង តាខ្មៅ និងមណ្ឌលសកម្មភាពភ្នំពេញថ្មី ដែលមានអ្នកចូលរួមប្រមាណ៤០នាក់។  បងស្រីធារី បន្តថា ការជួបជុំពីរថ្ងៃនេះ គ្រូទាំងអស់ បានចែករំលែក …

គ្រូអប់រំជំនឿ​ទទួលព្រះពរ និងបេសកកម្មសម្រាប់ដំណាក់កាលថ្មីក្នុងរដូវកាលកូវីដ១៩ Read More »

ព្រះវិហារសន្តមីកាអែលប្រាព្ធខួប៥៥ឆ្នាំ

ព្រះសហគមន៍កំពង់សោម ព្រះវិហារសន្តមីអាអែល ប្រារព្ធពិធីបុណ្យអភិបូជា ដើម្បីអបអរសាទរខួបទី៥៥ឆ្នាំនៃការកកើតមានព្រះសហគមន៍ចំណាស់មួយនេះផង អគ្គសញ្ញាជ្រមុជទឹកដល់កុមារចំនួន៥នាក់ផង និងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដល់គ្រីស្តបរិស័ទ៧នាក់ផង និងខួបទី១០ឆ្នាំនៃលោកអភិបាលអូលីវីយេ ទទួលជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញពេញសិទ្ធិផងដែរ។ ពិធីបុណ្យនេះប្រព្រឹត្តទៅយ៉ាងឱឡារឹក នាព្រឹកថ្ងៃទី ២៧ កញ្ញា ២០២០ នេះ ក្រោមអធិបតីភាពលោក អូលីវីយេ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជានេះ លោកអភិបាលអូលីវីយេ បានអប់រំគ្រីស្តបរិស័ទទាំងអស់ឱ្យរិះគិត ធ្វើដូច្ដេចដើម្បីចូលក្នុងប្រវត្តិសាស្ត្រ និងដោយយល់ថានៅក្នុងដៃរបស់យើងកំពុងសាងសង់គ្រឹះបច្ចុប្បន្នកាល ដើម្បីសាងសង់អនាគត។ លោកអភិបាលលើកយកគំរូនៃអគ្គទេវទូតមីកាអែលដេលជាឧបការីជននៃព្រះសហគមន៍នេះថា អគ្គទេវទូតមីកាអែល ជានិម្មិតរូបនៃអំពើសុចរិតដេលសម្លាប់អំពើបាប ហើយតាមរយៈទេវទូតមីកាអែលជាពេលវេលាមួយដើម្បីកសាងជីវិតថ្មី។ លោកអភិបាលដាស់តឿនគ្រីស្តបរិស័ទដោយក្រើនរំឭកបន្ថែមថា យើងនឹករឭកដល់វិហារនេះដែលបានសាងសង់៥៥ឆ្នាំមុន និងបានឆ្លងទាំងអំណរសប្បាយ និងទុក្ខលំបាកនៅក្នុងសង្គមយើង ហើយសព្វថ្ងៃរស់នៅក្នុងក្រុងសម័យថ្មី នាំឱ្យយើងជាគ្រីស្តបរិស័ទសួរសំណួរដែរថា តើយើងជាគ្រីស្តបរិស័ទនៅទីនេះធ្វើដូចម្ដេចដើម្បីប្រកាសដំណឹងល្អ? យើងធ្វើដូជម្ដេចដើម្បីឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅជាសញ្ញាសម្គាល់ ដែលនាំឱ្យមានសេចក្ដីសង្ឃឹមសម្រាប់បងប្អូនឯទៀតៗមិនត្រឹមតែគ្រីស្តបរិស័ទ។ លោកអភិបាលបញ្ជាក់ទៀតថា ខ្ញុំជឿថាសម្រាប់យើងជាគ្រីស្តបរិស័ទនៅភូមិភាគភ្នំពេញ យើងត្រូវពិចារណាដែរថា តើយើងធ្វើដូចម្ដេចដើម្បីឱ្យព្រះសហគមន៍របស់យើង ទៅជាគ្រួសារកក់ក្ដៅដែលណែនាំឱ្យបងប្អូនឯទៀតៗចាប់អារម្មណ៍? ធ្វើដូជម្ដេចដើម្បីឱ្យយើងឆ្លើយតបទៅនឹងសំណួរ តើព្រះជាម្ចាស់ជានរណា? គឺត្រូវធ្វើសាក្ខីភាពតាមរយៈព្រះសហគមន៍កាតូលិកយើងអាចឆ្លើយតបសំណួរនេះដល់បងប្អូនឯទៀតៗដែលសួរខ្លួនឯងដែរ។ រីឯលោក អ៊ុន សុន ជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍នេះ បានមានប្រសាសន៍ថាថ្ងៃនេះក្នុងព្រះសហគមន៍ដែលខ្ញុំមកបាន៩ឆ្នាំដែលទទួលការខុសត្រូវនៅព្រះសហគមន៍នេះ ដោយរួមជាមួយលោកបូជាចារ្យជំនួយ និងបងស្រីដែលបានសហការគ្នានៅទីនេះ ធ្វើឱ្យព្រះសហគមន៍នៅទីនេះមានជីវិត ទោះបីជាពេលខ្លះយើងមានទុក្ខលំបាកក៏ដោយ …

ព្រះវិហារសន្តមីកាអែលប្រាព្ធខួប៥៥ឆ្នាំ Read More »

កិច្ចសន្ទនាអន្តរសាសនា ដើម្បីលើកកំពស់ សន្តិភាព និងសុខដុមសាសនា ក្នុងសហគមន៍

សកម្មភាពនៃកិច្ចសន្ទនាអន្តរសាសនា ដើម្បីលើកកំពស់ សន្តិភាព និងសុខដុមសាសនា ក្នុងសហគមន៍ រវាងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលមានលោកអភិបាលអូលីវីយេជាអភិបាលបាន កសាងចំណងមេត្រីភាពយ៉ាងជិតស្និត រវាងព្រះសហគមន៍កាតូលិក ជាមួយវត្តអង្គមន្ត្រី ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកអភិបាលអូលីវីយេ រួមជាមួយព្រះសង្ឃ គណកម្មវត្ត បានរួមគ្នាដាំដើមឈើ និងស្មៅ រៀបចំសួន​នៅមុខរូបសំណាក់ដែលលោកអភិបាលបានប្រគេនដល់វត្តអង្គមន្ត្រី។ ព្រះសង្ឃលោកអាចារ្យ និងគណកម្មការវត្តអង្គមន្ត្រី បានថ្លែងអំណរគុណ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាប្រធានបរិស្ថានវត្តអង្គមន្ត្រី។ ព្រះគ្រូចៅអធិការវត្តមានសង្ឃដីថា លោកងភិបាលបានប្រគេន រូបសំណាក់ចំនួនបីមាន៖ រូបសំណាក់សម្ដេចព្រះសង្ឃរាជ ជួន ណាត (ជោតញាណោ)។ រូបសំណាក់ព្រះបាទ ជ័យ វរ្ម័ន ទី៧ និង រូបសំណាក់អភិរម្យ ក្រម ង៉ុយ។ ជាមួយគ្នានេះលោកក៏បាន  ប្រគេនដើមក្រញូង​ពីរដើម និងប្រគេនស្មៅ១០០ការ៉េ ដើម្បីធ្វើសួនច្បារមុខរូបសំណាក់។ សូមបញ្ជាក់ថា ក្នុងរដូវកាលនៃការការពារប្រយុទ្ធនឹងកូវីដ១៩ លោកអភិបាលអូលីវិយេ បានប្រគេន រោងកសិដ្ឋាន​ដាំបន្លែ និងបានជួយរៀបចំតាមស្តង់ដាបច្ចេកទេសផង។ ចំពោះព្រះសង្ឃ …

កិច្ចសន្ទនាអន្តរសាសនា ដើម្បីលើកកំពស់ សន្តិភាព និងសុខដុមសាសនា ក្នុងសហគមន៍ Read More »

គ្រីស្តបរិស័ទព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ប្រារព្ធពិធីបុណ្យភ្ជុំ រួមជាមួយប្រពៃណីខ្មែរតាមបែបកាតូលិក

នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ ២០២០ ដែលជាថ្ងៃប្រារព្ធពិធីបុណ្យភ្ជុំ និងជាប្រពៃណីជាតិខ្មែរ ព្រះសហគមន៍កាតូលិក ព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុន ដែលមានគ្រីស្តបរិស័ទប្រមាណជិត៦០នាក់ បានចូលរួមប្ររព្ធពិធីនេះជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា ដោយមានពិធីថ្វាយអភិបូជា និងអធិដ្ឋាន នឹករឭកដល់មរណៈបុគ្គលទាំងអស់ ដែលដឹកនាំដោយលោក ដាមីញ៉ាំងហ្វានឺ ជាបូជាចារ្យទទួលការខុសត្រូវព្រះវិហារព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងត្បូង។ តាមការណែនាំរបស់លោកដាមីញ៉ាំង នៅក្នុងធម្មទេសនានាឱកាសនេះលោកបានមានប្រសាសន៍លើកយកអត្ថន័យនៃអត្ថបទព្រះគម្ពីរថា ទោះបីបងប្អូនរស់ក្ដី ស្លាប់ក្ដី សូមលើកទឹកចិត្តគ្នាទៅវិញទៅមក។ លោកថា បុណ្យភ្ជុំ ជាដំណឹងល្អសម្រាប់យើងជាគ្រីស្តសាសនា ដោយសារសេចក្ដីក្នុងអង្គព្រះគ្រីស្តដែលជាប្រភពនៃជីវិត។ លោកដាមីញ៉ាំងបញ្ជាក់ថា សម្រាប់យើងជាគ្រីស្តបរិស័ទកាតូលិក ការបុណ្យភ្ជុំមិនមែនមានទេប៉ុន្មានថ្ងៃនេះទេ គឺយើងធ្វើជារៀងរាល់ថ្ងៃ ដោយការនឹករឭកដល់អស់បងប្អូនដែលបានលាចាកលោកនេះនៅក្នុងពិធីបុណ្យអភិបូជា ជារៀងរាល់ថ្ងៃ ដោយបងប្អូនគ្រាន់តែសរសេរឈ្មោះមរៈបុគ្គលទាំងនោះរួចដាក់នៅក្នុងស្រោមសំបុត្រដែលដាក់នៅខាងមុខព្រះវិហារ រួចប្រគល់ជូនលោកបូជាចារ្យដើម្បីអធិដ្ឋាននៅក្នុងពិធីថ្វាយអភិបូជា។ លោកបូជាចារ្យប្រកាសស្នើដល់គ្រីស្តបរិស័ទទាំងអស់ថា សូមបងប្អូនមកអធិដ្ឋាននឹករឭកដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានចែកឋានទៅ ដោយមិនមែនត្រឹមតែថ្ងៃបុណ្យភ្ជុំនេះទេ ប៉ុន្តែបងប្អូនអាចមកអធិដ្ឋាននៅទីនេះនៅថ្ងៃណាក៏បានប្រសិនបើបងប្អូនចង់ ដោយគ្រាន់តែបងប្អូនប្រាប់មកលោកបូជាចារ្យ ឬគណៈកម្មការព្រះសហគមន៍ នឹងបើសោរជូនបងប្អូនជានិច្ច។ លោកសិលា កាន់ប៊ុយ បានផ្ដល់នូវសាក្ខីភាពក្នុងនាមជាគណៈកម្មការព្រះគម្ពីរកម្ពុជាថា ទោះបីខ្ញុំជាគ្រីស្តបរិស័ទកម្ពុជា តែពិធីបុណ្យភ្ជុំជាបុណ្យប្រពៃណី ខ្ញុំអាចធ្វើដើម្បីចូលរួមជាមួយប្រពៃណីដោយតាមជំនឿរបស់ខ្ញុំជាគ្រីស្តសាសនា។ លោកបន្តថា នៅថ្ងៃនេះយើងបានប្រារព្វពិធីបុណ្យដើម្បីនឹករឭកដល់វិញ្ញាណក្ខខន្ធរបស់មរណៈបុគ្គលទាំងឡាយ និងសាច់ញាតិជាទីស្រឡាញ់ និងឪពុកម្ដាយរបស់យើង ជាឱកាសមួយដើម្បីអធិដ្ឋានអង្វរព្រះជាម្ចាស់សម្រាប់វិញ្ញាណក្ខខន្ធរបស់បុគ្គលទាំងនោះ ដោយសារតែពួកគាត់ផ្ទាល់ក៏ជាបុព្វបុរសរបស់យើង ហើយក៏ជាការត្រាស់ហៅរបស់ព្រះជាម្ចាស់ដោយសារពួកគាត់ទើបមានយើង។ ដូចនេះនាំឱ្យអរព្រះគុណព្រះជាម្ចាស់ …

គ្រីស្តបរិស័ទព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ប្រារព្ធពិធីបុណ្យភ្ជុំ រួមជាមួយប្រពៃណីខ្មែរតាមបែបកាតូលិក Read More »

Subscribe to our newsletter

Don't miss new updates on your email