អភិបូជាបុណ្យព្រះយេស៊ូសម្តែងឋានៈព្រះអង្គនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល
ភ្នំពេញថ្មី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ អត្ថបទទី១៖ អេសាយ ៦០,១-៦ ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ។ អស ៦០,១ អត្ថបទទី២៖ អេភេសូ ៣,២-៣ក.៥-៦ ដោយសារដំណឹងល្អ សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក។ អភ ៣,៦ ដំណឹងល្អ៖ ម៉ាថាយ ២,១-១២ ឃើញព្រះឱរសគង់នៅជាមួយនាងម៉ារីជាមាតា គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។ មថ ២,១១ បងប្អូនជាទីស្រឡាញ់ ពីម្សិលមិញយើងបានចូលនៅក្នុងឆ្នាំសាកល គឺឆ្នាំ២០២២នៃគ្រីស្តសករាជ ដូច្នេះជាពេលវេលាដើម្បីជូនពរដល់បងប្អូនទាំងអស់។ សូមបងប្អូនទាំងអស់គ្នា ពោរពេញដោយសេចក្តីសុខសាន្ត ពោរពេញដោយសេចក្តីសង្ឃឹម ពោរពេញដោយសុខមាលភាព និងពោរពេញដោយសេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់សម្រាប់ឆ្នាំថ្មីនេះ។ ថ្ងៃនេះ ដែលយើងចូលនៅក្នុងឆ្នាំថ្មីដោយស្តាប់រឿងហោរាចារ្យ ដែលបានទៅសួរសុខទុក្ខព្រះកុមារយេស៊ូ។ នៅពេលយើងបានស្តាប់រឿងនេះ យើងយល់ថាតាមពិតព្រះយេស៊ូមិនយាងសម្រាប់តែអ្នកភូមិបេថ្លេហឹមដ៏តូចនេះទេ។ ប៉ុន្តែហោរាចារ្យបានធ្វើដំណើរពីចម្ងាយ ហោរាចារ្យមកពីគ្រប់ទ្វីប ហោរាចារ្យបានស្រាវជ្រាវដោយសារគេមិនកាន់សាសនាយូដាទេ។ ប៉ុន្តែ គេបានសំឡឹងមើលនៅក្នុងផ្កាយមួយយ៉ាងប្លែក នៅក្នុងផ្កាយនេះគេយល់ថាមានព្រះមួយព្រះអង្គដែលជាស្តេចមួយយ៉ាងប្លែកបានប្រសូតហើយ។ បុណ្យព្រះយេស៊ូសម្តែងឋានៈជាព្រះអង្គដែលយើងគោរពថ្ងៃនេះ យើងយល់ថាគ្រីស្តសាសនារបស់យើងមិនមែនសម្រាប់តែមនុស្សប៉ុន្មាននាក់ គឺសម្រាប់មនុស្សទាំងអស់នៅក្នុងពិភពលោកទាំងមូល។ សម្រាប់យើងដែលជាគ្រីស្តបរិស័ទ យើងត្រូវការទទួលសំណួរដែលគេសួរដល់ស្តេចហេរ៉ូដ តើស្តេចរបស់ជនជាតិយូដាដែលទើបនឹងប្រសូតគង់នៅឯណា? ខ្ញុំគិតថាសំណួរនេះសំខាន់ណាស់ឱ្យយើងចាប់ផ្តើមសួរសំណួរនេះ តើព្រះយេស៊ូនៅកន្លែងណាក្នុងជីវិតរបស់យើង? ជំហានទីមួយនៃជីវិតរបស់ហោរាចារ្យ …
អភិបូជាបុណ្យព្រះយេស៊ូសម្តែងឋានៈព្រះអង្គនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល Read More »