Author name: Bouren Mno

ការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញរៀបចំអធិដ្ឋានតេហ្សេសម្រាប់សន្និភាពនៅប្រទេសអ៊ុយក្រែន

តាមរយៈសាររបស់សម្តេចប៉ាប បានស្នើឲ្យគ្រីស្តបរិស័ទ្ធនៅទូទាំងពិភពលោក យកថ្ងៃទី០២ ខែមីនា ជា ថ្ងៃបុណ្យរោយផេះ ដើម្បីរួមគ្នាអធិដ្ឋានដើម្បីសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន។ ក្នុងនោះការិយាល័យយុវជន ជំទង់ និងកុមាតូច ក៏បានរៀបចំអធិដ្ឋានតេហ្សេ ដោយបានអញ្ជើញបងប្អូនគ្រីស្តបរិស័ទ្ធប្រមាណ៣០នាក់មកចូលរួមនៅព្រះវិហារសន្តប៉ូល និងសន្តសិលា ភ្នំពេញថ្មី។ លោក ស៊ាន់ សារឿន ជាអ្នកទទួលខុសត្រូវការិយាល័យយុវជន ជំទង់ និងកុមារ បានឱ្យដឹងថា ដោយសារតែក្នុងប្រទេសអ៊ុយក្រែននិងប្រទេសរុស្សី កំពុងតែមានសង្គ្រាម ជាពិសេសនៅប្រទេសអ៊ុយក្រែនមានប្រជាជនជាច្រើនដែល​ត្រូវជំលៀស ប្រជាជនជាច្រើនដែលបានបាត់បង់ផ្ទះសំបែង និងជាប្រទេសដែររងគ្រោះដោយសារការឆ្លានពានពីប្រទេសរុស្ស៉ី។ លោកបានបន្តថា ៖ «ការរៀបចំអធិដ្ឋានតេហ្សេនេះគឺដើម្បីឲ្យបញ្ឈប់សង្គ្រាម និងឲ្យអ្នកដឹកនាំរកវិធីសាស្រ្តដើម្បីផ្សៈផ្សារដោះស្រាយ ចរចារ តាមរយៈការសុំទូលអង្វររបស់យើងទៅព្រះជាម្ចាស់»។ លោក សាន់ សារឿន ឲ្យដឹងទៀតថា ៖ «យើងជាគ្រីស្តបរិស័ទ្ធដែលមានជំនឿលើព្រះជាម្ចាស់គឺយើងចង់បានសុខសន្តិភាព សេចក្តីសុខ សេរីភាពក្នុងការរស់នៅ ដូច្នេះអ្វីដែលប្រទេសរុស្ស៉ីកំពុងតែធ្វើទៅលើប្រទេសអ៊ុយក្រែនវាមិនស្របតាមព្រះសហឬទ័យនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់»។ លោក សារឿន បានបញ្ជាក់ថា លោកសង្ឃឹមថានឹងមានសន្តិភាពនិងបញ្ឈប់សង្គ្រាមជាបន្ទាន់នៅប្រទេសអ៊ុយក្រែនតាមរយៈការអធិដ្ឋានថ្ងៃទី២ មីនានេះ។ លោក សាន់ សារឿន គ្រោងនឹងធ្វើការអធិដ្ឋានទូលសុំអង្វរព្រះជាម្ចាស់ ជារៀងរាល់សប្តាហ៍សម្រាប់សុខសន្តិភាពនៅប្រទេសអ៊ុយក្រែនដរាបណាសង្គ្រាមនៅតែមិនទាន់បញ្ចប់។ លោកថា ការអធិដ្ឋាននេះបញ្ជាក់ពីការចូលរួមចំណែ​ក រួបរួមគ្នាសុំសន្តិភាព និងបញ្ឈប់សង្គ្រាម […]

ការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញរៀបចំអធិដ្ឋានតេហ្សេសម្រាប់សន្និភាពនៅប្រទេសអ៊ុយក្រែន Read More »

មិន​ត្រូវ​នឿយ​ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ

អភិបូជា​បុណ្យ​រោយ​ផេះ នៅ​ព្រះសហគមន៍​ពោធិ៍ចិនតុង ភ្នំពេញ ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ យ៉ូអែល ២,១២-១៨ចូរ​នាំ​គ្នា​វិល​មក​រក​យើង ដោយ​ស្មោះ​អស់​ពី​ចិត្ត។ យអ ២,១២អត្ថបទ​ទី២៖ កូរិនថូសទី២ ៥,២០-៦,២គ្រា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ គឺ​ឥឡូវ​នេះ​ហើយ!។ ២ករ ៦,២ដំណឹងល្អ៖ ម៉ាថាយ ៦,១-៦.១៦-១៨កុំ​ធ្វើ​បុណ្យ​ទាន​កនៅ​មុខ​មនុស្ស‌ម្នា ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ។ មថ ៦,១ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​ស្ដាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “គ្រា​ដែល​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​គឺ​ឥលូវ​នេះ​ហើយ ថ្ងៃ​ដែល​ព្រះជាម្ចាស់​សង្គ្រោះ​ពិភព​លោក​គឺ​ឥលូវ​នេះ​ហើយ”។ មាន​ន័យ​ថា មិន​មែន​ថ្ងៃ​ស្អែក មិន​មែន​មួយ​ឆ្នាំ​ទៀត ប៉ុន្តែ​ឥលូវ​នេះ​ហើយ ថ្ងៃ​នេះ​ដែល​យើង​ចូល​នៅ​ក្នុង​រដូវ​៤០​ថ្ងៃ យើង​ដឹង​ថា​រដូវ​៤០​ថ្ងៃ​ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស។ ដូច​សម្ដេច​ប៉ាប​បាន​រំលឹក​ដល់​យើង​ទាំង​អស់​គ្នា ដើម្បី​សាប​ព្រោះ​អំពើ​ល្អ “យើង​មិន​ត្រូវ​នឿយ​ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ត្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់​យើង​ច្រូត​បាន​ផល​ជា​មិន​ខាន ហេតុ​នេះ​ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​តែ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់”។ ឥលូវ​នេះ​ជា​ពេល​វេលា​ដើម្បី​ឆ្លៀត​ឱកាស ដើម្បី​ចូល​នៅ​ក្នុង​ទំនាក់​ទំនង​សាជាថ្មី​ជា​មួយ​ព្រះជាម្ចាស់។ យើង​បាន​ស្ថាប់​នៅ​ក្នុង​អត្ថបទ​ទី​១ “ចូរ​នាំ​គ្នា​វិល​មក​រក​យើង ដោយ​ស្មោះ​អស់​ពី​ចិត្ត ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​គំនិត​ដូច្នេះ ប្រហែល​ជា​ព្រះអង្គ​មិន​ដាក់​ទោស​អ្នក​រាល់​គ្នា​ទេ​មើល​ទៅ”។ តាម​ពិត ពេល​វេលា​ដែល​យើង​ចូល​នៅ​ពេល​នេះ គឺ​ជា​ពេល​វេលា​ដើម្បី​ត្រឡប់​មក​វិញ​ទៅ​រក​ព្រះជាម្ចាស់ អស់​ពី​ដួង​ចិត្ត អស់​ពី​ស្មារតី អស់​ពី​ជំនឿ អស់​ពី​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​ជីវិត​របស់​យើង​ទៅ​ជា​ជីវិត​ថ្មី។ តាម​ពិត

មិន​ត្រូវ​នឿយ​ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ Read More »

សារសម្តេចប៉ាប ហ្រ្វង់ស៊ីស្កូសម្រាប់រដូវអប់រំពិសេស២០២២LENT 2022

*** «យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។ ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់» (កាឡាទី ៦,៩-១០)។ បងប្អូនជាទីស្រឡាញ់ រដូវ៤០ថ្ងៃ ឬរដូវអប់រំពិសេសគឺជាពេលវេលាដ៏សំខាន់ ដើម្បីចាប់ផ្តើមសារជាថ្មីសម្រាប់បុគ្គលម្នាក់ៗ និងសហគមន៍ ធ្វើដំណើរឆ្ពោះទៅរកបុណ្យចម្លងរបស់ព្រះយេស៊ូគ្រីស្ត ដែលសោយព្រះទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ការធ្វើដំណើរក្នុងអំឡុងពេលរដូវអប់រំពិសេសឆ្នាំ២០២២នេះ យើងគប្បីរួមគ្នារិះគិតអំពីពាក្យទូន្មានរបស់សន្តប៉ូលនៅក្នុងលិខិតផ្ញើជូនគ្រីស្តបរិស័ទក្រុងកាឡាទីថាៈ «យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។ ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់» (កាឡាទី ៦,៩-១០)។ ១. ការសាបព្រោះ និងការប្រមូលផល ឃ្លាព្រះបន្ទូលខាងលើនេះ គ្រីស្តទូតប៉ូលលើកយកនិមិត្តរូបអំពីការសាបព្រោះ និងការប្រមូលផល ដែលមានសារសំខាន់សម្រាប់ព្រះយេស៊ូ(ម៉ាថាយ ១៣)។ គ្រីស្តទូតប៉ូលថ្លែងឱ្យយើងដឹងអំពីឱកាស គឺជាពេលវេលាដ៏សំខាន់សម្រាប់សាបព្រោះអំពើល្អដើម្បីអាចប្រមូលផលបាន។ តើឱកាសសម្រាប់យើងសាបព្រោះអំពើល្អនៅពេលណា? ពិតមែន នៅក្នុងរដូវអប់រំពិសេសគឺជាឱកាសល្អ ប៉ុន្តែ គ្រប់ពេលវេលាទាំងអស់នៃជីវិតរបស់មនុស្សនៅក្នុងលោកនេះ គឺជាឱកាសសម្រាប់ប្រព្រឹត្តអំពើល្អ។ រីឯ រដូវអប់រំពិសេសគ្រាន់តែជានិមិត្តរូបមួយ[1]។ នៅក្នុងជីវិតរបស់យើង យើងមានចិត្តអំនួត មានចិត្តលោភលន់មិនចេះស្កប់ស្កល់ យើងតែងតែមានចិត្តចង់បានហើយចង់បានទៀត ដូចមានថ្លែងជាពាក្យប្រស្នាក្នុងគម្ពីរដំណឹងល្អស្តីអំពីបុរសឆោតល្ងង់ម្នាក់ដែលអរសប្បាយ ហើយពឹងផ្អែកលើភោគផលស្តុកស្តម្ភ ដែលគាត់បានប្រមូលទុកនៅក្នុងជង្រុក(លូកា ១២,១៦-២១)។ រដូវអប់រំពិសេសអញ្ជើញយើងឱ្យកែប្រែចិត្តគំនិត

សារសម្តេចប៉ាប ហ្រ្វង់ស៊ីស្កូសម្រាប់រដូវអប់រំពិសេស២០២២LENT 2022 Read More »

អភិបូជា​ចូល​ឆ្នាំ​ចិន-វៀតណាម ថ្ងៃ​ទី​៣

នៅ​ព្រះសហគមន៍​សន្តី​ម៉ារី ទួលតាំង ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ “ជីវិត​ជោគជ័យ​ដោយសារ​យើង​សុចរិត” បង​ប្អូន​ជា​ទី​ស្រឡាញ់ ជា​បឋម​ខ្ញុំ​សូម​ជូន​ពរ​និង​អបអរ​សាទរ​ឆ្នាំ​ថ្មី ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី​៣​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ជា​ពេល​វេលា​ដើម្បី​អធិដ្ឋាន​សម្រាប់​ការងារ​របស់​យើង។ ដើម្បី​ឱ្យ​ឆ្នាំ​ថ្មី​នេះ យើង​រក​ស៊ី​យ៉ាង​ស្រួល​បំផុត អំបាញ់​មិញ​ខ្ញុំ​បាន​ប្រសិទ្ធី​ពរ​លើ​ឧបករណ៍​ដែល​យើង​ប្រើ​នៅ​ក្នុង​ការ​រក​ស៊ី។ ថ្ងៃ​នេះ យើង​ត្រូវ​ការ​នឹក​ឃើញ​អ្វី​ដែល​យើង​បាន​ស្តាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ដើម្បី​ឱ្យ​ព្រះពរ​ដែល​យើង​បាន​ទទួល​ណែនាំ​ឱ្យ​មាន​ផល​ផ្លែ​នៅ​ក្នុង​ជីវិត​របស់​យើង​ពេញ​មួយ​ឆ្នាំ។ អ្វី​ដែល​យើង​បាន​ស្តាប់​មុន​គេ​បង្អស់​គឺ ព្រះជាម្ចាស់​បាន​បង្កើត​យើង ព្រះជាម្ចាស់​បាន​ប្រទាន​តួនាទី​ឱ្យ​យើង បេសកកម្ម​ឱ្យ​យើង គឺ “ព្រះជាម្ចាស់​បាន​យក​មនុស្ស​ទៅ​ដាក់​ក្នុង​សួន​អេដេន ដើម្បី​ឱ្យ​គេ​ភ្ជួរ​រាល់​និង​ថែ​រក្សា​សួន​នោះ”។ ដូច្នេះ ព្រះជាម្ចាស់​មិន​តែ​ប្រទាន​ព្រះពរ ក្រោយ​មក​ពេល​យើង​បាន​ទទួល​ព្រះពរ​ហើយ​យើង​ដឹង​ថា យើង​អាច​រក​ស៊ី​បាន ឬ​យើង​មាន​លុយ​ច្រើន​ធ្លាក់​ពី​ស្ថាន​បរម​សុខ​មក។ មិន​មែន​ទេ ព្រះជាម្ចាស់​ឱ្យ​យើង​មាន​តួនាទី ពី​ដើម​រៀង​មក​នៅ​ក្នុង​សួន​អេដេន​យើង​ត្រូវ​ការ​ភ្ជួរ​ដី ពេល​យើង​ភ្ជួរ​ដី​យើង​ដឹង​ថា​ដី​ល្អ​ទៅៗ។ មាន​ន័យ​ថា ដំណាំ​របស់​យើង​បាន​ផ្លែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ច្រើន​ទៅៗ ប៉ុន្តែ​តើ​ផ្លែ​នេះ​ចេញ​ពី​ណា​មក? មិន​មែន​ចេញ​ពី​ព្រះជាម្ចាស់​ដែល​បាន​ឱ្យ​ទឹក​ភ្លៀង​ធ្លាក់​ដូច​ទឹក​មាស​ឬ​ទឹក​ប្រាក់ ប៉ុន្តែ​ផ្លែ​នេះ​ចេញ​ដោយ​សារ​យើង​បាន​ខិត​ខំ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ភ្ជួរ​ដី ដើម្បី​ថែរក្សា​សួន​ហ្នឹង។ មាន​ន័យ​ថា ការងារ​ដែល​យើង​ធ្វើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចេញ​ពី​ញើស​ឈាម​របស់​យើង​ដ៏​ពិត​ប្រាកដ នេះ​ជា​បេសកកម្ម​ដែល​យើង​បាន​ទទួល។ ហេតុ​នេះ​ហើយ ថ្ងៃ​នេះ​ដែល​យើង​អធិដ្ឋាន​សម្រាប់​ការងារ​របស់​យើង យើង​ដឹង​ថា​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​អស់​ពី​សមត្ថភាព។ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២​អំបាញ់​មិញ “ព្រះអង្គ​ដែល​ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​ប្រទាន​ចំណី​អាហារ​ឱ្យ​គេ​ផង​នោះ”។ ប៉ុន្តែ ព្រះជាម្ចាស់​មិន​ប្រទាន​ម្ហូប​អាហារ​ទទេ​នោះ​ទេ ព្រះជាម្ចាស់​ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ មាន​ន័យ​ថា​យើង​ត្រូវ​តែ​ភ្ជួរ​ដី យើង​ត្រូវ​ការ​សាប​ព្រោះ​ដើម្បី​ឱ្យ​មាន​ផ្លែ។ ការងារ​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក៏​ដូច​គ្នា​ដែរ អ្នក​ដែល​ជោគ​ជ័យ​មិន​មែន​ដោយសារ​ត្រូវ​ប៉ាន់​ដី

អភិបូជា​ចូល​ឆ្នាំ​ចិន-វៀតណាម ថ្ងៃ​ទី​៣ Read More »

អភិបូជា​សច្ចា​និរន្តរ៍​របស់​បង​ស្រី​ឧបការ​គុណ​បី​នាក់

ធ្វើ​នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹង​ទំពន់ ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ ហេប្រឺ ២,១៤-១៨ ពេល​ជួប​ការ​ល្បង‌ល ព្រះ‌អង្គ​ក៏​អាច​ជួយអស់​អ្នក​ដែល​ជួប​នឹង​ការ​ល្បង‌ល​បាន​ដែរ។ ហប ២,១៨ ដំណឹងល្អ៖ លូកា ២,២២-៤០ ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់។ លក ២,៣០-៣១ “ទុក​ឱ្យ​ព្រះពន្លឺ​រះ​ក្នុង​ដួង​ចិត្ត​យើង” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ថ្ងៃ​នៃ​អំណរ​សប្បាយ ដោយសារ​ព្រះយេស៊ូ​បាន​ថ្វាយ​ខ្លួន​នៅ​វិសាល​វិហារ​ក្នុង​ទីក្រុង​យេរូសាឡឹម។ តាម​ប្រពៃណី​ព្រះសហគមន៍ យើង​គោរព​ព្រះពន្លឺ​ដែរ ដោយសារ​ព្រះយេស៊ូ​ជា​ព្រះពន្លឺ​ដែល​បំភ្លឺ​ពិភព​លោក។ ជា​ពេល​វេលា ដែល​យើង​អធិដ្ឋាន​យ៉ាង​ពិសេស​សម្រាប់​បព្វជិត​បព្វជីតា និង​បង​ប្អូន​ទាំង​អស់​ដែល​បាន​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់។ ថ្ងៃ​នេះ នៅ​ក្នុង​អំណរ​សប្បាយ​នៃ​ព្រះសហគមន៍​ទូទាំង​ពិភព​លោក ព្រះសហគមន៍​កម្ពុជា​មាន​អំណរ​សប្បាយ​ថែម​ទៀត ដោយ​ទទួល​ស្វាគមន៍​បង​ស្រី​បី​នាក់​នៅ​ក្នុង​ក្រុម​គ្រួសារ​ឧបការ​គុណ ដែល​បាន​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់​អស់​មួយ​ជីវិត។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ឪពុក​ម្តាយ​របស់​បង​ស្រី​ទាំង​បី​នាក់ ដែល​បាន​ឯកភាព ដែល​បាន​ផ្ញើ​អំណោយ​ទាន​យ៉ាង​ពិសេស​ដល់​ព្រះសហគមន៍។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​លោក​ឪពុក និង​បង​ស្រី​មួយ​ចំនួន​ដែល​បាន​ដឹក​នាំ បាន​ណែនាំ​បង​ស្រី​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក នៅ​ក្នុង​ការ​អប់រំ​ទាំង​ផ្លូវ​វិញ្ញាណ ទាំង​ផ្លូវ​ចិត្ត ជា​ពិសេស​ចំណេះ​ដឹង។ សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​គ្រីស្ត​បរិស័ទ​តាម​ព្រះសហគមន៍​នីមួយៗ ក៏​ដូច​ជា​ក្រុម​បង​ស្រី បព្វជិត​បព្វជីតា​ដែល​បាន​មក​ថ្ងៃ​នេះ​យ៉ាង​ច្រើន។ នេះ​បាន​ជួយ​ឱ្យ​បង​ស្រី​បាន​រីក​ចម្រើន មិន​មែន​តែ​នៅ​ក្នុង​ចំណេះ​ដឹង ប៉ុន្តែ​នៅ​ក្នុង​ប្រាជ្ញា​ឈ្លាសវៃ នៅ​ក្នុង​កម្លាំង​កាយ​កម្លាំង​ចិត្ត។ ដើម្បី​ថ្ងៃ​នេះ​មាន​ជំនឿ​រឹង​មាំ មាន​កម្លាំង​ដ៏​ពេញ​លក្ខណៈ និង​មាន​សេចក្តី​ស្រឡាញ់​ពេញ​ខ្លួន ដើម្បី​ប្រកាស​ថា​បង​ស្រី​សុខ​ចិត្ត​ដើរ​ជា​មួយ​ព្រះយេស៊ូ​អស់​មួយ​ជីវិត នៅ​ក្នុង​ក្រុម​បង​ស្រី​ឧបការ​គុណ។

អភិបូជា​សច្ចា​និរន្តរ៍​របស់​បង​ស្រី​ឧបការ​គុណ​បី​នាក់ Read More »

អភិបូជា​ចូលឆ្នាំចិន-វៀតណាម ថ្ងៃ​ទី​២

នៅ​ព្រះសហគមន៍​សន្ត​ហ្វ្រង់ស្វ័រ​សាវីយ៉េ ចំប៉ា ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២២ “ឆ្នាំ​ថ្មី​ព្រះពរ​ថ្មី” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ថ្ងៃ​ដែល​យើង​ចូល​នៅ​ក្នុង​ថ្ងៃ​ទី​២​នៃ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ចិន-វៀតណាម ជា​ពេល​វេលា​មួយ​ដើម្បី​ទទួល​សេចក្តី​សុខ​ថែម​ទៀត។ ពី​ម្សិល​មិញ យើង​បាន​សុំ​ព្រះពរ​ពី​ព្រះជាម្ចាស់​សម្រាប់​ក្រុម​គ្រួសារ​យើង សម្រាប់​ជីវិត​របស់​យើង សម្រាប់​ប្រទេស​របស់​យើង សម្រាប់​ពិភព​លោក​របស់​យើង​ដែរ។ ថ្ងៃ​នេះ យើង​បាន​មើល​ឃើញ​ថែម​ទៀត​ប្រសិន​បើ​យើង​គោរព​មាតាបិតា ប្រសិន​បើ​យើង​ស្តាប់​បង្គាប់​មាតាបិតា យើង​មាន​សេចក្តី​សុខ និង​យើង​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ។ នេះ​ជា​កម្លាំង​មួយ​ថ្មី​សម្រាប់​យើង​ទាំង​អស់ ដែល​កំពុង​ស្វែង​រក​សេចក្តី​សុខ ស្វែង​រក​សុភមង្គល​ដ៏​ពិត​ប្រាកដ ស្វែង​រក​កម្លាំង​សម្រាប់​ឆ្នាំ​ថ្មី​នេះ។ ព្រះពរ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ជា​ព្រះពរ​មួយ​យ៉ាង​ពិសេស ណែនាំ​ឱ្យ​យើង​អាច​តស៊ូ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ខាង​មុខ​នេះ។ ព្រះពរ​ដែល​មក​ពី​ព្រះជាម្ចាស់ ជា​ព្រះពរ​ដែល​ធានា​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ​មែន ធានា​ឱ្យ​យើង​ចេះ​រួម​រស់​ជា​គ្រួសារ​តែ​មួយ​យ៉ាង​ពិត​ប្រាកដ។ ដោយសារ យើង​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​យើង ដោយសារ​យើង​មាន​ព្រះជាម្ចាស់​ដែល​ជា​ទី​ពឹង​របស់​យើង។ យើង​ដឹង​ហើយ​ថា នៅ​ពេញ​មួយ​ឆ្នាំ​ខាង​មុខ​នេះ​យើង​ត្រូវ​ជួប​ជា​មួយ​អំណរ​សប្បាយ​ផង ជា​មួយ​ទុក្ខ​លំបាក​ផង ជា​មួយ​សេចក្តី​សុខ ជា​មួយ​ការ​ឈឺ​ចាប់ ជា​មួយ​រឿង​ដែល​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​យើង​ផ្ទាល់ ជា​មួយ​បង​ប្អូន​ដែល​នឹង​ទទួល​មរណៈភាព។ ប៉ុន្តែ យើង​ត្រូវ​ទទួល​សេចក្តី​សុខ​យ៉ាង​ច្រើន​ដែរ តាម​រយៈ​គ្រួសារ​របស់​យើង តាម​រយៈ​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដោយ​ដឹង​ថា យើង​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​យើង យើង​មាន​ទី​ពឹង​មួយ​យ៉ាង​ពិសេស​បំផុត​គឺ​ព្រះជាម្ចាស់​ផ្ទាល់។ ថ្ងៃ​នេះ ព្រះសហគមន៍​ដាស់​តឿន​យើង​ឱ្យ​យើង​ចេះ​គោរព​មាតាបិតា ឱ្យ​យើង​ចេះ​ស្រឡាញ់​មាតាបិតា ឱ្យ​យើង​ចេះ​គោរព​បព្វបុរស​របស់​យើង ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​ដើម​រៀង​មក។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​សារ​លិខិត​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ដែល​បាន​ដែល​សរសេរ​នៅ​ថ្ងៃ​ទី​០១

អភិបូជា​ចូលឆ្នាំចិន-វៀតណាម ថ្ងៃ​ទី​២ Read More »

អភិបូជា​ចូលឆ្នាំចិន-វៀតណាម ថ្ងៃ​ទី​១

នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ជ្រៃធំ ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២ “ទទួល​ព្រះពរ​នៅ​ក្នុង​ឆ្នាំ​ខ្លា” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​ឆ្នាំ​ខាល (សត្វ​ខ្លា) ដែល​ណែនាំ​ឱ្យ​យើង​យល់​ថា​ឆ្នាំ​នេះ​យើង​ពោរពេញ​ដោយ​កម្លាំង ពោរពេញ​ដោយ​សេចក្តី​សុខ ពោរពេញ​ដោយ​អំណាច​និង​ឫទ្ធានុភាព​ដែល​មក​ពី​ព្រះជាម្ចាស់។ ខ្ញុំ​បាន​ឃើញ​ពី​ម្សិល​មិញ មាន​បង​ប្អូន​ជា​ច្រើន​ស្ទើរ​ទូទាំង​ប្រទេស​ដែល​បាន​សែន ដោយ​បាន​រៀប​ចំ​ទាំង​ម្ហូប​អាហារ ទាំង​ជ្រូក​ខ្វៃ ទាំង​ផ្លែ​ឈើ… ដើម្បី​ថ្វាយ​ព្រះ​ណា​មួយ ជូន​ដល់​អារក្ស​អ្នក​តា ម្ចាស់​ទឹក​ម្ចាស់​ដី…។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​ដឹង​ហើយ ពី​យប់​មិញ​យើង​ចាប់​ផ្តើម​ឆ្លង​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ យើង​បាន​ថ្វាយ​ទាំង​ជីវិត ទាំង​កម្លាំង ទាំង​ភាព​ខ្សោយ​នៅ​ក្នុង​ជីវិត​របស់​យើង​ទៅ​លើ​ព្រះជាម្ចាស់។ ពី​ព្រឹក​មិញ នៅ​ពេល​យើង​ហែ​ចូល​នៅ​ក្នុង​អភិបូជា យើង​បាន​ចាប់​ផ្តើម​ដោយ​បទ​ចម្រៀង​ដែល​យើង​ថ្វាយ​ជីវិត​របស់​យើង ទៅ​លើ​ព្រះយេស៊ូ​គ្រីស្ត​នៅ​លើ​ឈើ​ឆ្កាង ជីវិត​របស់​យើង​ទៅ​លើ​ព្រះនាង​ម៉ារី ជីវិត​របស់​យើង​ទៅ​លើ​សន្ត​យ៉ូសែប។ ដោយ​ដឹង​ថា នៅ​ក្នុង​ព្រះជាម្ចាស់​យើង​ទទួល​ព្រះពរ​ដ៏​ពេញ​លក្ខណៈ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ មូល​ហេតុ​អ្វី​យើង​សុំ​ព្រះពរ​ពី​ព្រះជាម្ចាស់​ដើម្បី​ចូល​នៅ​ក្នុង​ឆ្នាំ​ថ្មី? ដោយសារ​យើង​ចង់​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ម្តង​ទៀត “ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្តល់​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ឱ្យ​អ្នក​រាល់​គ្នា”។ តាម​ពិត​សម្រាប់​ជន​ជាតិ​ចិន ជន​ជាតិ​ជប៉ុន និង​វៀតណាម​ពី​ដើម នៅ​ពេល​យើង​មើល​អាំង​ប៉ាវ យើង​បាន​ឃើញ​អក្សរ​ចិន​ដែល​មាន​ន័យ​ថា “សុភមង្គល”។ ដើម្បី​បាន​ពាក្យ​សុភមង្គ នៅ​ក្នុង​នេះ​មាន​បួន​អក្សរ គឺ​មាន​មាត់ និង​ស្រែ ហេតុ​នេះ​ហើយ​យើង​ត្រូវ​ការ​មាន​ស្រែ​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​យើង។ ក្បាល​នៃ​អក្សរ​នេះ​គឺ​ព្រះ តាម​ពិត​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​យើង​ទោះ​បី​យើង​មាន​ស្រែ​ក៏​ដោយ សំខាន់​បំផុត​ឱ្យ​យើង​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់។ នៅ​ពេល​យើង​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់ យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​ចិញ្ចឹម​ជីវិត ចិញ្ចឹម​គ្រួសារ​របស់​យើង

អភិបូជា​ចូលឆ្នាំចិន-វៀតណាម ថ្ងៃ​ទី​១ Read More »

ធ្វើ​ឱ្យ​ជីវិត​មាន​ផ្លែ​ល្អ

នៅ​ព្រះសហគមន៍​កំពង់​អំពិល អភិបូជា​ថ្ងៃ​អាទិត្យ​ទី​៨​ក្នុង​រដូវ​ធម្មតា តាកែវ ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ បេនស៊ីរ៉ាក ២៧,៤-៧កុំ​សរសើរ​នរណា​ម្នាក់ មុន​ពេល​បាន​ឮ​សម្ដី​របស់​គេ ដ្បិត​ពាក្យ​សម្ដី​នេះ​ហើយ​ដែល​បង្ហាញ​ពី​ចិត្ត​គំនិត​របស់​មនុស្ស។ បសរ ២៧,៧អត្ថបទ​ទី២៖ កូរិនថូសទី១ ១៥,៥៤-៥៨អំណាច​នៃ​សេចក្ដី​ស្លាប់​នោះ មក​ពី​អំពើ​បាប។ ១ករ ១៥,៥៦ដំណឹងល្អ៖ លូកា ៦,៣៩-៤៥សិស្ស​ដែល​បាន​ទទួល​ចំណេះ​សព្វ​គ្រប់ អាច​ស្មើ​នឹង​គ្រូ​បាន។ លក ៦,៤០ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​ស្ដាប់​ពាក្យ​ប្រស្នា ដែល​ណែនាំ​ឲ្យ​យើង​អាច​យល់​យ៉ាង​ច្បាស់ អំពី​ជីវិត​របស់​យើង​ប្រចាំ​ថ្ងៃ។ នៅ​ក្នុង​នេះ មាន​រឿង​ពីរ​ដែល​ព្រះយេស៊ូ​ចង់​លើក​ដើម្បី​ឲ្យ​យើង​គិត​ពិចារណា រឿង​ទី​១​គឺ​ព្រះយេស៊ូ​ថា​ឲ្យ​យើង យើង​ពូកែ​មើល​ឃើញ​រឿង​អាក្រក់​ដ៏​តូច​តាច​បំផុត​នៅ​ក្នុង​ខ្លួន​គេ។ តូច​មែន​ទែន​ដូច​ជា​ធូលី​នៅ​ក្នុង​ភ្នែក មើល​ឃើញ​ច្បាស់​នៅ​ពេល​គេ​ធ្វើ​អ្វី​ខុស យើង​ចេះ​តែ​មើល​ងាយ​គេ យើង​ចេះ​តែ​ស្ដី​ឲ្យ​គេ។ ផ្ទុយ​ទៅ​វិញ ពេល​យើង​ផ្ទាល់​ខ្លួន​ធ្វើ​ខុស​ធំ​បំផុត​យើង​មើល​មិន​ឃើញ ដូច​ជា​យើង​មាន​ធ្នឹម​ដ៏​ធំ​បំផុត​នៅ​ក្នុង​ភ្នែក​របស់​យើង។ យើង​មើល​មិន​ឃើញ ប៉ុន្តែ​ធូលី​ដ៏​តូច​បំផុត​នៅ​ក្នុង​ភ្នែក​របស់​គេ​យើង​មើល​ឃើញ​យ៉ាង​ច្បាស់។ ព្រះយេស៊ូ​ថ្ងៃ​នេះ​ណែនាំ​ឲ្យ​យើង​ចេះ​មើល​ឃើញ ទី​១​បង​ប្អូន​ឯទៀតៗ​នៅ​ក្នុង​របៀប​ល្អ និង​ទី​២​ឲ្យ​យើង​ចេះ​កែ​ប្រែ​ចិត្ត​គំនិត​របស់​យើង។ ឲ្យ​មើល​ឃើញ​អ្វី​ដែល​ស្ទើរ​នៅ​ក្នុង​ជីវិត​របស់​យើង ដើម្បី​ទៅ​ជា​មនុស្ស​ដ៏​ល្អ ដែល​មាន​របៀប​ដ៏​ល្អ​ប្រសើរ​បំផុត។ ដោយសារ នៅ​ក្នុង​រឿង​ទី​២​ព្រះយេស៊ូ​បាន​រំលឹក​ដែរ “ដើម​ឈើ​ល្អ​មិន​ដែល​ឲ្យ​ផ្លែ​អាក្រក់​ឡើយ” យើង​ដឹង​ហើយ​នៅ​ពេល​មាន​ដើម​ឈើ​មួយ​យ៉ាង​ស្អាត​បំផុត យើង​ទទួល​បាន​ផ្លែ​យ៉ាង​ឆ្ងាញ់​បំផុត។ ជីវិត​របស់​យើង យើង​ប្រៀប​ដូច​ជា​ដើម​ឈើ​មួយ ប្រសិន​បើ​ដើម​ឈើ​របស់​យើង​បាន​លូត​លាស់​នៅ​ក្នុង​ដី​ល្អ ដែល​យើង​ស្រោច​ទឹក

ធ្វើ​ឱ្យ​ជីវិត​មាន​ផ្លែ​ល្អ Read More »

ក្រីក្រ​ដែល​សុខ​ចិត្ត​លះ​បង់​ចោល

អភិបូជា​សំណាក់​ធម៌​បព្វ​ជិត​បព្វ​ជិតា ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និងសន្តប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ យ៉ាកុប ៥,១៣-២០ពាក្យ​អធិស្ឋាន​ដែល​ផុស​ចេញ​មក​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ជំងឺ​នោះ។ យក ៥,១៥ដំណឹងល្អ៖ ម៉ាកុស ១០,១៣-១៦អ្នក​ណា​មិន​ព្រម​ទទួល​ព្រះ‌រាជ្យ​ព្រះ‌ជា‌ម្ចាស់ ដូច​ក្មេង​តូច​មួយ​ទទួល​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌អង្គ​ឡើយ។ មក ១០,១៥ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​ជួប​ជុំ​គ្នា​ជា​មួយ​លោក​ឪពុក បង​ស្រី​បង​ប្រុស ដែល​ជា​ប្រធាន​នៅ​ក្នុង​ក្រុម​បព្វ​ជិត​បព្វជីតា​នីមួយៗ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ។ នៅ​ពេល​យើង​ឃើញ​ក្រុម​របស់​យើង​ដែល​មាន​ច្រើន នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង​ជិត​៣០​ក្រុម។ នៅ​ពេល​ខ្ញុំ​អង្គុយ​អំបាញ់​មិញ ខ្ញុំ​បាន​មើល​បង​ប្អូន​និង​ចាប់​អារម្មណ៍​ដែរ ដោយ​សារ​យើង​មក​ពី​ប៉ុន្មាន​ប្រទេស។ នៅ​ទី​នេះ​យើង​ជា​តំណាង​នៃ​ទ្វីប​អាស៊ី មាន​ខ្មែរ មាន​វៀតណាម មាន​ថៃ មាន​ជប៉ុន មាន​កូរ៉េ មាន​ហ្វីលីពីន មាន​ឥណ្ឌា មាន​ខ្លះ​មក​ពី​អាមេរិក​ខាង​ត្បូង​ដែរ។ ដូច្នេះ ពេល​យើង​ឃើញ​គ្រួសារ​មួយ​យ៉ាង​ពិសេស ដែល​មក​ពី​ប្រទេស​ផ្សេងៗ​ពី​គ្នា ដែល​មាន​របៀប​និង​បេសកកម្ម​ផ្សេង​ពី​គ្នា។ ប៉ុន្តែ ពេល​យើង​មក​ថ្វាយ​អភិបូជា​នេះ​យើង​យល់​ថា អ្វីៗ​ទាំង​អស់​ដែល​ណែនាំ​ឲ្យ​យើង​ជា​មនុស្ស​ខុសៗ​គ្នា ទៅ​ជា​ទ្រព្យ​សម្បត្តិ​ដល់​កំពូល។ យើង​ដឹង​ថា នៅ​ក្នុង​ព្រះយេស៊ូ​តាម​ពិត​យើង​ជា​ក្រុម​គ្រួសា​តែ​មួយ។ ថ្ងៃ​នេះ ព្រះយេស៊ូ​ដឹក​នាំ​យើង​មែន​ទែន ដើម្បី​ឲ្យ​យើង​មាន​ផ្លូវ​តែ​មួយ ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា និង​ដើម្បី​បំពេញ​បេសកកម្ម​របស់​យើង ដែល​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ អ្នក​កសាង​ព្រះរាជ​របស់​ព្រះជាម្ចាស់

ក្រីក្រ​ដែល​សុខ​ចិត្ត​លះ​បង់​ចោល Read More »

បេក្ខជនចំនួន១៥នាក់សុំចូលព្រះសហគមន៍

ក្នុងសំលៀកបំពាក់អាវស និងសំពត់ឬខោពណ៌ខ្មៅឬខៀវ ឈរតម្រង់ជាពីរជួរនៅមុខព្រះវិហារសន្តសិលានិងសន្តប៉ូលដែលមានទ្វារបិទជិត បេក្ខជនពេញវ័យចំនួន១៥នាក់បាន គោះទ្វារព្រះវិហារ។ លោកបូជាចារ្យសិលា សួន ហង្សលី បូជាចារ្យទទួលខុសត្រូវព្រះវិហារនិងជាប្រធានមណ្ឌលសកម្មភាពភ្នំពេញថ្មី បានស្រែកសួរពីចម្ងាយថា «តើអ្នកមករកអ្វី?» បេក្ខជនទាំងអស់បានឆ្លើយព្រមគ្នាថា «ខ្ញុំមកសុំចូលព្រះសហគមន៍»។ លោកបូជាចារ្យបានស្វាគមន៍ពួកគេ ដោយបើកទ្វារឲ្យចូលក្នុងព្រះវិហាររួមជាមួយគ្រីស្តបរិស័ទនានា។ នេះជាកម្មវិធីមួយដែលព្រះសហគមន៍កាតូលិកនៅកម្ពុជាបានធ្វើឡើង សម្រាប់អស់អ្នកមកឈ្វេងយល់ជំនឿ ដែលជាដំណាក់កាលដំបូងមុនពេលទទួលអគ្គសញ្ញាជ្រមុជទឹក គឺជាពិធីសុំចូលព្រះសហគមន៍ ឬហៅថា ជំហានទី១។ កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ស្ថិតនៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកសោម លោកា អាយុ៣៦ឆ្នាំបានឲ្យដឹងថា គាត់ស្គាល់ព្រះសហគមន៍តាមរយៈបងប្អូនរបស់គាត់ និងតាមរយៈការងារដែលគាត់កំពុងធ្វើសព្វថ្ងៃនេះ។ លោកា មានស្រុកកំណើតមកពីខេត្តប៉ៃលិន ដែលមានចម្ងាយ៣៦៧គីឡូម៉ែត្រពីទីក្រុងភ្នំពេញ គឺជាបុគ្គលិកម្នាក់កំពុងបម្រើការងារជាងមួយឆ្នាំហើយនៅក្នុងផ្នែកទទួលស្វាគមន៍ភ្ញៀវរបស់មណ្ឌលសកម្មភាពភ្នំពេញថ្មី។ លោកលោកា និយាយថា «ខ្ញុំឃើញពីភាពទំនាក់ទំនងនៅក្នុងសហគមន៍ ក៏ដូចជាការជួយផ្សេងៗរបស់ព្រះសហគមន៍ មានកិច្ចការល្អជាច្រើនដែលជួយដល់សង្គមរបស់យើង។» លោកលោកា បានបញ្ជាក់ថា «ខ្ញុំបានចូលរួមញឹកញាប់ជាមួយសកម្មភាពរបស់ព្រះសហគមន៍ ជាពិសេសគឺកម្មវិធីសប្បុរសធម៌។ ខ្ញុំសប្បាយចិត្ត និងរំភើបមែនទែន ទោះបីខ្ញុំជួយបានត្រឹមតែកម្លាំង ប៉ុន្តែខ្ញុំមានអារម្មណ៍រំភើបនៅពេលឃើញព្រះសហគមន៍មានទឹកចិត្ត សប្បុរសធម៌សម្រាប់បងប្អូនរបស់យើង។» ដោយសារចំណុចនេះ បានជំរុញឲ្យលោកសោម លោកា

បេក្ខជនចំនួន១៥នាក់សុំចូលព្រះសហគមន៍ Read More »

Subscribe to our newsletter

Don't miss new updates on your email