Author name: Bouren Mno

អភិបូជា​ខួប​៩​ឆ្នាំ​នៃ​ការ​ស្រង់​រូប​សំណាក​ព្រះនាង​ម៉ារី​ពី​បាត​ទន្លេ​មេគង្គ

ពី​ព្រះសហគមន៍​ក្សត្រី​នៃ​សន្តិភាព អរិយក្សត្រ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ នៅ​ក្នុង​ពេល​វេលា​ដែល​យើង​គោរព​ព្រះនាង​ម៉ារី យើង​ទទួល​អំណោយ​ពិសេស​សម្រាប់​សង្គម​យើង ក៏​ដូច​ជា​ព្រះសហគមន៍​យើង។ គឺ​យើង​អាច​ជួប​ជុំ​គ្នា​ដើម្បី​អធិដ្ឋាន ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដើម្បី​អប់រំ​ជំនឿ យើង​ជួប​ជុំ​គ្នា​ដោយ​ឥត​ភ័យ​ខ្លាច។ ដូច្នេះ នេះ​ជា​ពេល​វេលា​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់​ពិត​មែន យើង​ដឹង​ថា​យើង​បាន​ទទួល​ព្រះពរ​យ៉ាង​ពេញ​លក្ខណៈ តាមរយៈ​ព្រះនាង​ម៉ារី​សម្រាប់​ជីវិត​របស់​យើង សម្រាប់​ព្រះសហគមន៍​របស់​យើង​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល។ នៅ​ពេល​យើង​ស្តាប់​គម្ពីរ​ថ្ងៃ​នេះ មាន​ទេវទូត​ដែល​ជួប​ជា​មួយ​គ្រូ​គង្វាល ហើយ​បាន​អញ្ជើញ​គ្រូ​គង្វាល​ទៅ​ជួប​ជា​មួយ​ព្រះយេស៊ូ ទៅ​សួរ​សុខ​ទុក្ខ​ព្រះនាង​ម៉ារី លោក​យ៉ូសែប ដែល​ជា​ឪពុក​ម្តាយ​ពោរ​ពេញ​ដោយ​សេចក្តី​សុខ ជា​ពិសេស​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ព្រះយេស៊ូ​ផ្ទាល់។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​ពាក្យ “សួរ​សុខ​ទុក្ខ” ប្រហែល​ទៅ​ជា​ពាក្យ​ដែល​យើង​ប្រើ​ក្នុង​របៀប​ថ្មី​ដើម្បី​អនុវត្តន៍ ដោយ​សួរ​សុខ​ទុក្ខ​តាម​ទូរស័ព្ទ តាម​ប្រអប់​សារ តាម​ហ្វេសបុក…(ជា​ការ​សួរ​សុខ​ទុក្ខ​ពី​ចម្ងាយ)។ ប៉ុន្តែ ឥត​មាន​ការ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់ តែ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​យើង​អាច​ទៅ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់​បាន​ហើយ។ ពេល​យើង​ពិចារណា​អំពី​ជីវិត​របស់​ព្រះនាង​ម៉ារី ជីវិត​របស់​ព្រះនាង​ម៉ារី​ពោរពេញ​ដោយ​ការ​សួរ​សុខ​ទុក្ខ​ផ្សេងៗ​ពី​គ្នា​ដូច​ជា៖ ទី​១ ព្រះនាង​ម៉ារី​បាន​ទទួល​ការ​សួរ​សុខ​ទុក្ខ​ពី​ទេវ​ទូត​កាព្រីអែល នៅ​ពេល​នោះ​ទេវទូត​កាព្រីអែល​បាន​យាង​មក​ដើម្បី​សួរ​សុខ​ទុក្ខ​ព្រះនាង​ម៉ារី ដើម្បី​ណែនាំ​ឱ្យ​ព្រះនាង​ម៉ារី​ទទួល​ដំណឹង​ល្អ​ដ៏​ពិសេស​បំផុត គឺ​ទៅ​ជា​មាតា​របស់​ព្រះជាម្ចាស់។ ទី​២ នៅ​ពេល​ព្រះនាង​ម៉ារី បាន​ទទួល​ការ​សួរ​សុខ​ទុក្ខ​ពី​ព្រះជាម្ចាស់​ផ្ទាល់ គឺ​ព្រះនាង​ម៉ារី​បាន​ប្រញាប់​ប្រញាល់​ទៅ​សួរ​សុខ​ទុក្ខ​យាង​អេលីសាបែត។ នៅ​ពេល​ព្រះនាង​ម៉ារី​បាន​ទៅ​សួរ​សុខ​ទុក្ខ​យាយ​អេលីសាបែត បី​ដូចជា​ព្រះយេស៊ូ​និង​យ៉ូហាន​ប៉ាទីស្ទ​បាន​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​។ នៅ​ពេល​នោះ​យាយ​អេលីសាបែត​ដូចជា​គាត់​ឆ្ងល់ ព្រោះ​ថា​ពេល​ព្រះនាង​ម៉ារី​មក​ដល់​ភ្លាម​កូន​នៅ​ក្នុង​ផ្ទៃ​ពោះ​គាត់​បម្រះ​ឡើង ពោរពេញ​ដោយ​អំណរ​សប្បាយ។ នេះ​ជា​ព្រះជាម្ចាស់​ដែល​បាន​ជួប​លោក​យ៉ូហាន​បាទីស្ទ នេះ​ជា​ព្រះនាង​ម៉ារី​ដែល​បាន​ជួប​យាយ​អេលីសាបែត ដើម្បី​ចែក​រំលែក​អំណរ​សប្បាយ​ដ៏​ពិសេស​ដោយ​ផ្ទាល់។ […]

អភិបូជា​ខួប​៩​ឆ្នាំ​នៃ​ការ​ស្រង់​រូប​សំណាក​ព្រះនាង​ម៉ារី​ពី​បាត​ទន្លេ​មេគង្គ Read More »

គ្រូអប់រំជំនឿភ្នំពេញខាងជើង​រិះគិតរួមគ្នារបៀប​បញ្ជូនបន្តជំនឿ

គ្រូអប់រំជំនឿនៃព្រះសហគមន៍​មណ្ឌលសកម្មភាពភ្នំពេញខាងជើង១៨នាក់​ ចូលរួម​សំណាក់​ធម៌​ ដើម្បី​ពង្រឹងជីវិតខាងផ្លូវវិញ្ញាណ និង ចិត្តវិទ្យាជាគ្រូណែនាំបន្តជំនឿឱ្យ​ប្អូនៗកុមារតូចៗ និង មនុស្ស​ពេញវ័យ ក្រោម​ការណែនាំ​ដោយ​លោក​បូជាចារ្យ​ទទួល​ខុសត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ប៉ូល​ រឿង​ឆ័ត្រ​សិរី និង​បងស្រី​ សុភក្រ្តា សូផុន​។ កម្មវិធី​សំណាក់​ធម៌​នេះធ្វើឡើង​នៅព្រះ​វិហារ​សន្ត​សិលា​ ពោធិ៍ធំ ​នា​ថ្ងៃទី​៩ វិច្ឆិកា ២០២១នេះ។ កម្មវិធី​សំណាក់ធម៌នេះ​ធ្វើ​ឡើងតែមួយថ្ងៃ ​​​ដោយ​រិះគិត​លើ​ប្រធាន​បទ​សន្និបាត​ឆ្នាំ២០២១-២០២៣ ​ដោយលើក​យក​ព្រះបន្ទូលនៅក្នុង​​សន្និបាត តាមរយៈរឿង លោកសិលាចួបនាយទាហានរ៉ូម៉ាំង ក្នុងកិច្ចការគ្រីស្តទូត ជំពូក ១០។ នៅក្នុង​កម្មវិធី​សំណាក់ធម៌នេះ​​លោក​បូជាចារ្យ​ទទួល​បន្ទុក​មណ្ឌល​សកម្មភាព ឆ័ត្រសិរី​​ មាន​ប្រសាសន៍​ដោយ​​បញ្ជាក់អំពី​តួនាទីព្យាការីរបស់យើង ជាអ្នកប្រកាសដំណឹងល្អ យើងជាសាសនទូត។ ក្រុម​គ្រូ​អប់រំជំនឿបាន​រិះគិត និង​ឆ្លើយសំណួរទាំង​៣ របស់អង្គសន្និបាតព្រះសហគមន៍២០២១-២០២៣ ដែលលោកអភិបាលឱ្យ​ព្រះសហគមន៍នីមួយៗ​រិះគិត។ ក្នុងឱកាសនេះដែរក្រុម​គ្រូអប់រំជំនឿក៏បាន​ប្រជុំត្រៀមរៀបចំថ្នាក់ទទួល​សិស្សថ្មី ដោយ​មានពិធីបើកឆ្នាំអប់រំជំនឿ និងពិធីចាត់គ្រូអប់រំជំនឿឱ្យទៅ នៅថ្ងៃអាទិត្យទី ២១ វិច្ឆិកា នាពេលខាងមុខនេះផងដែរ។ ដោយ លោកបូជាចារ្យ ឆ័ត្រសិរី

គ្រូអប់រំជំនឿភ្នំពេញខាងជើង​រិះគិតរួមគ្នារបៀប​បញ្ជូនបន្តជំនឿ Read More »

អគ្គសញ្ញាលាបថ្ងាស ក្នុងអំឡុងពេលកូវីដ១៩ជាលើកដំបូង

គ្រីស្តបរិស័ទ១២រូបទទួលអគ្គសញ្ញាលាប នៅព្រះវិហារសន្តសិលានិងសន្តប៉ូល នាទីក្រុងភ្នំពេញ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ រួមនិងលោកបូជាចារ្យសិលា សួន ហង្សលី នាព្រឹកថ្ងៃទី៧ វិច្ឆិកា ២០២១។ លោកបូជាចារ្យ សួន ហង្សលី មានប្រសាសន៍បើកកម្មវិធីអភិបូជាថា បេក្ខជនចំនួន១២រូបនេះ គឺខ្លះបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីឆ្នាំ២០១២ ២០២០ និង២០២១។ ដោយសារ covid-១៩ ពិធីបុណ្យក្នុងព្រះសហគមន៍ត្រូវផ្អាក។ លោកបូជាចារ្យទទួលខុសត្រូវព្រះវិហារនេះ មានប្រសាសន៍ទៀតថា «ថ្ងៃនេះគឺជាសញ្ញាពិសេសដែលបញ្ជាក់អំពីការរីកចម្រើននៃព្រះសហគមន៍របស់យើង ហើយប្អូនដែលទទួលអគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះគឺជាសាក្សីនៃជំនឿរបស់យើង»។ ក្នុងពិធីបុណ្យនេះដែរ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថា នេះជាលើកទី១ បន្ទាប់ពីថ្ងៃ ២០ កុម្ភៈ យើងមានឱកាសដែលជួបជុំគ្នានៅក្នុងថ្ងៃនេះនៅក្នុងសេរីភាព បន្ទាប់ពី៨ ខែកន្លងមកដែលយើងមិនបានចូលក្នុងពិធីបូជាដែលមានគ្នាច្រើនដូចនេះ។ ហើយនេះក៏ជាលើកទី១ ដែលព្រះសហគមន៍យើងធ្វើអគ្គសញ្ញាលាបថ្ងាសនៅក្នុងឆ្នាំនេះ គឺបានប្រើប្រេងពិសិដ្ឋដែលបានប្រសិទ្ធិពរជាមួយលោកបូជាចារ្យមួយចំនួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំនេះដើម្បីធ្វើអគ្គសញ្ញានានា។ លោកថា ១២នាក់ក្នុងថ្ងៃនេះ និងខែខាងមុខនេះមានជាង១០០ នាក់នៅចំប៉ាដែលនឹងទទួលអគ្គសញ្ញាលាបថ្ងាស។ នេះជាឱកាស ដើម្បីប្រើប្រេងនេះដើម្បីផ្ដល់កម្លាំងដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធសម្រាប់ព្រះសហគមន៍យើង។ នៅក្នុងបរិបទនៃកូវីដ១៩ លោកអភិបាលបានមានប្រសាសន៍ថា ពេលយើងនិយាយអំពីការភ័យខ្លាច យើងនឹកឃើញដល់កូវីដ១៩ គឺយើងរស់នៅក្នុងភាពភ័យខ្លាច ការប្រុងប្រយ័ត្នដែលនាំឲ្យយើងភ័យខ្លាច សូម្បីតែទំនាក់ទំនងជាមួយមនុស្សឯទៀត។

អគ្គសញ្ញាលាបថ្ងាស ក្នុងអំឡុងពេលកូវីដ១៩ជាលើកដំបូង Read More »

លោកដាមីញ៉ាំង ហ្វានឺ “សន្ត សន្តី ជា Idol សម្រាប់គ្រីស្តបរិស័ទ”

«គ្រីស្តបរិស័ទនីមួយៗត្រូវមាន Idol របស់ខ្លួន ដោយសារជីវិតរបស់សន្តបុគ្គលជួយណែនាំយើងឱ្យស្គាល់ និងឱ្យចួបជាមួយនឹងព្រះយេស៊ូដោយផ្ទាល់» នេះជា​សម្តី​របស់​លោក​បូជាចារ្យ​ដាមីញ៉ាំង​ ហ្វារនឺ អ្នកទទួលខុសត្រូវព្រះសហគមន៍មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ត្បូង មាន​ប្រសាសន៍​ក្នុង​ថ្ងៃបុណ្យ​រំលឹក​ដល់សន្តបុគ្គលទាំងឡាយ នាថ្ងៃទី៣១ តុលា ២០២១ ​នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកបូជាចារ្យដាមីញ៉ាំង​ មានប្រសាសន៍ថា នៅក្នុងជីវិតរបស់យើងសព្វថ្ងៃមានមនុស្សមួយចំនួនដែលយើងហៅថា Idol ដែលមានឥទ្ធិពលនៅក្នុងជីវិតរបស់យើង ទាក់ទង​ទៅនឹងសោភណ្ឌ មិនថាមនុស្ស ឬសំណង់អគារនោះទេ។ លោក​បន្ថែម​ថា «ខ្ញុំគិតថាជីវិតរបស់យើងត្រូវតែមានសោភណ្ឌភាព ហើយនេះជាអ្វីដែលព្រះសហគមន៍គោរពគុណធម៌របស់សន្តបុគ្គល ដោយសារសន្តបុគ្គលជាតារាល្បី ជាIdol របស់គ្រីស្តបរិស័ទយើង»។ លោកបូជាចារ្យដាមីញ៉ាំង បានបញ្ជាក់ទៅកាន់គ្រីស្តបរិស័ទទាំងអស់ ឱ្យចេះសម្លឹងមើលសោភណ្ឌភាពដែលជារបៀបរស់នៅនៃសន្តបុគ្គលដែលជាគំរូរបស់យើង ជាពិសេសគឺសម្លឹងមើលព្រះយេស៊ូដែលជាមហាសន្តបុគ្គលទាំងឡាយ។ តាមប្រពៃណីព្រះសហគមន៍កាតូលិក ជនដែលត្រូវបានប្រកាសតែងតាំងជាសន្តបុគ្គលត្រូវមានលក្ខណៈពិសេសដោយឆ្លងកាត់៣ដំណាក់កាលគឺ៖ ១) ត្រូវស្រាវជ្រាវអំពីជីវិតរបស់គាត់ ដែលបានរស់នៅស្របតាមព្រះបន្ទូលដំណឹងល្អ ក៏ដូចជាអំពីកេរ្ដ៍ឈ្មោះរបស់គាត់ ហើយត្រូវបានលោកអភិបាលតាមភូមិភាគ ប្រកាសថាជាអ្នកបម្រើ​របស់ព្រះជាម្ចាស់។ ២) ព្រះសហគមន៍ត្រូវប្រកាស​អំពីការអស្ចារ្យមួយ​ដែល​បាន​កើត​ឡើង ដោយ​វិទ្យាសាស្ត្រមិន​ចេះ​ពន្យល់ ហើយព្រះសហគមន៍​ប្រកាសថាអ្នកមានសុភមង្គល។ ៣) ត្រូវបាន​សម្ដេចប៉ាប​ប្រកាសជាសាធារណៈក្នុង​នាមព្រះសហគមន៍​ទាំងមូល​បប្រកាសថាព្រះជាម្ចាសសព្វព្រះហឫទ័យនឹងបញ្ចូលឈ្មោះគាត់ក្នុងបញ្ជីធម៌អង្វរសន្តបុគ្គល។ លោកបូជាចារ្យដាមីញ៉ាំង ក៏បានប្រកាសស្នើដល់គ្រីស្តបរិស័ទទាំងអស់ បន្តការអធិដ្ឋានដល់ដំណើរការ​មរណសាក្សីនៅប្រទេសកម្ពុជាផងដែរ៕ ដោយ៖ ដាលីស

លោកដាមីញ៉ាំង ហ្វានឺ “សន្ត សន្តី ជា Idol សម្រាប់គ្រីស្តបរិស័ទ” Read More »

ព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពភ្នំពេញថ្មីជួយបងប្អូនរងគ្រោះដោយទឹកជំនន់នៅកំពង់ស្ពឺ

កាលពីព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១​ ក្រុមបងស្រី​sisters of saint paul of chartre រួមសហការជាអង្គការការីតាសនៃប្រទេសកូរ៉េ បានចែកអំណោយជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន១០០គ្រួសារ នៅព្រះសហគមន៍សន្តយ៉ូសែប កំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោកបូជាចារ្យ សិលា សួន ហង្សលី និងលោកបូជាចារ្យ ដូស្ស។ដែលក្នុងមួយគ្រួសារទទួលបាន៖- អង្ករ- ស្ករស- ទឹកស៊ីអ៉ីវ- ទឹកត្រី- ម៉ាស។ប្រភព៖ Sopheap Chin (អ្នករាយការណ៍ព័ត៌មានពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញក្នុងមណ្ឌលសកម្មភាពភ្នំពេញថ្មី)

ព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពភ្នំពេញថ្មីជួយបងប្អូនរងគ្រោះដោយទឹកជំនន់នៅកំពង់ស្ពឺ Read More »

ព្រះសហគមន៍បឹងទំពុន គ្រោងនឹងបើកកម្មវិធីអប់រំជំនឿឡើងវិញ

ដោយ​សារ​កូវីដ​១៩​ព្រះសហគមន៍​នានា​បាន​ផ្អាក​សកម្ម​ភាព ក្នុង​ព្រះវិហារ​សូម្បីតែ​ពិធី​បុណ្យ​អភិបូជា​ប្រចាំ​ថ្ងៃនិង​ប្រចាំ​ថ្ងៃអាទិត្យ។ កម្មវិធី​អប់រំជំនឿ​ដែល​ធ្វើឡើង​ប្រចាំ​សប្តាហ៍​ក៏​ត្រូវ​បញ្ឈប់​មួយ​រយៈ ប៉ុន្តែ​ក្នុងពេលថ្មីៗព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន​ ក្នុង​រាជធានីភ្នំពេញ បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​ ដើម្បី​បើក​កម្មវិធី​អប់រំជំនឿ​ឡើងវិញ។ នៅក្នុងកិច្ចប្រជុំនេះដូនជី តេរេសា អេង សានី និងក្រុមគ្រូអប់រំជំនឿលើកបង្ហាញចំណាប់អារម្មណ៍ផ្សេងៗនៅក្នុងពេលដែលមានវិបត្តិកូវីដ 19 និងផលពិបាកនៅក្នុងការបង្រៀនសិស្សអប់រំជំនឿ។ នៅក្នុងពេលជាមួយគ្នានោះដែរលោកបូជាចារ្យ​ដាមីញ៉ាំង ហ្វារនឺ អ្នកទទួល​ខុសត្រូវ​ព្រះ​វិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន បានផ្ដល់អនុសាសន៍អំពីការចែកក្រុមដើម្បីបង្រៀន ដោយផ្តោតទៅលើអគ្គសញ្ញាចំនួន​ពីរគឺអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាស។ សម្រាប់ក្រុមអប់រំជំនឿនេះគឺចែកជាបួនក្រុមដូចឆ្នាំមុនៗដដែល មាន ក្រុម​កុមារ​អាយុ​ក្រោម​១២ឆ្ន ក្រុមជំទង់ ពន្លថ្មី និងអគ្គសញ្ញា។ ក្នុងអំឡុង​ពេលនេះ ព្រះសហគមន៍​បាន​ប្រកាស​ដល់​អាណាព្យាបាល​និង​ឪពុកម្តាយ​កុមារ​និង​សិស្ស​ដែលមាន​បំណង​ចង់​បន្ត​រៀន​អប់រំជំនឿ អាច​មក​ជួប​ជាមួយ​លោកបូជាចារ្យ​ឬ​ដូនជី ដើម្បី​ចុះ​ឈ្មោះ​ចូលរៀន។ ក្នុង​ថ្ងៃ​ប្រជុំ​ទី​៣០​ ខែ​តុលា​នេះ ក្រុម​អ្នកទទួល​អប់រំ​ជំនឿ មិន​ទាន់​សម្រេច​បើក​កម្មវិធី​សិក្សា​ក្នុង​ថ្ងៃណា​នោះទេ ដោយ​នឹង​ប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​លាស់ ដោយមានកំណត់ចំនួនសិស្សច្បាស់លាស់ដើម្បីចែកជាក្រុមតាម​ថ្នាក់រៀន​នីមួយៗ។ លើសពីនេះលោកបូជាចារ្យដាមីញ៉ាំង រួមជាមួយដូនជីសានី បានថ្លែងអំណរគុណ និងជួយលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូអប់រំជំនឿដែលបានស្ម័គ្រចិត្តបង្រៀនដោយស្នើឱ្យមានការចូលរួមរបស់បងប្អូនគ្រីស្តបរិស័ទនិងកូនសិស្សអប់រំជំនឿក្នុងការលើកទឹកចិត្តពួកគាត់ និងអនុវត្តវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣ ការពារជាពិសេសនៅក្នុងពេលអភិបូជាទាំងសិស្សអប់រំជំនឿ និងគ្រីស្តបរិស័ទ ត្រូវតែបំពេញលេខទំនាក់ទំនង និងឈ្មោះដើម្បីដឹងអំពីចំនួននិង​អាស័យដ្ឋានទំនាក់ទំនង។ វិធីនេះ នឹង​អនុវត្ត​សម្រាប់​គ្រប់​កម្មវិធី​នៅ​ក្នុង​ព្រះវិហារ​ ទាំងកម្មវិធីអប់រំជំនឿ អភិបូជា នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ក៏ដូចជាកម្មវិធីផ្សេងៗរបស់ព្រះសហគមន៍ផងដែរ៕ ដោយ៖

ព្រះសហគមន៍បឹងទំពុន គ្រោងនឹងបើកកម្មវិធីអប់រំជំនឿឡើងវិញ Read More »

លោកអភិបាលអូលីវីយ៉េបើកសន្និបាតព្រះសហគមន៍សកលសម្រាប់ភូមិភាគ

តបតាមការអញ្ជើញរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ សម្រាប់សន្និបាតព្រះសហគមន៍សកលដែលធ្វើឡើងសម្រាប់ឆ្នាំ២០២១-២០២៣ ក្រោមប្រធានបទ «យើងជាព្រះសហគមន៍ធ្វើដំណើរជាមួយគ្នា ជាធ្លុងតែមួយ ចូលរួមប្រកាសដំណឹងល្អ» លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំបើកកម្មវិធីនេះ កាលពីថ្ងៃទី ១៧ តុលា ២០២១ ដោយមានអ្នកតំណាងព្រះសហគមន៍ តំណាងការិយាល័យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងអង្គការការីតាសដែលជាតំណាងធម៌មេត្តាករុណារបស់ព្រះសហគមន៍សរុបជាង៤០នាក់ចូលរួម។  ក្នុងអង្គពិធីបើក ដោយមានអភិបូជា លោកអភិបាលអូលីវីយ៉េ  ជ្មិតហស្លេ  អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានរំលឹកអំពីពាក្យជាធ្លុងតែមួយសម្រាប់ព្រះសហគមន៍ ដោយមានប្រសាសន៍ថា ព្រះសហគមន៍មានអ្នកដឹកនាំមួយរូប គឺព្រះយេស៊ូ ហើយក្នុងនាមព្រះយេស៊ូយើងជាព្រះសហគមន៍ ជាគ្រួសារមួយ យើងត្រូវជួយគ្នាទៅវិញទៅមក រួមដំណើរជាមួយគ្នា និងធ្វើឲ្យគ្រួសារនេះ មានជីវិត។ 

លោកអភិបាលអូលីវីយ៉េបើកសន្និបាតព្រះសហគមន៍សកលសម្រាប់ភូមិភាគ Read More »

Subscribe to our newsletter

Don't miss new updates on your email