ពត៌មាន

ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់របស់បងស្រីលូស៊ីតា

ក្រុម​គ្រួសារ​បងស្រី​មេត្តាករុណា ប្រារព្ធពិធី​ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់​របស់បងស្រី លូស៊ីតា ក្នុងក្រុមគ្រួសារបងស្រីមេត្តាករុណា ក្រោម​អធិបតីភាព លោក​អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ អូលីវីយ៉េ ជ្មីតហស្លេរ និង​លោក​បូជាចារ្យ ឆាលី ឌីតម៉ាយ័រ។ ពិធីនេះ​ប្រព្រឹត្តទៅ នា​ថ្ងៃទី​៧ ធ្នូ ២០២១ នៅគ្រឹះស្ថានបងស្រី​មេត្តាករុណាព្រះមុន្នីវង្ស ក្នុង​សង្កាត់​បឹង​ព្រលឹត រាជធានីភ្នំពេញ ដោយ​មាន​វត្តមាន​ក្រុម​គ្រួសារបងប្រុសមេត្តាករុណា ក្រុម​គ្រួសារស្រីមេត្តករុណាចោមចៅ និង​សៀម​រាប​ចូលរួម​ផងដែរ។​ នៅក្នុង​ពិធីនេះ លោក​អភិបាលព្រះសហគមន៍ អូលីវីយ៉េ បាន​មាន​ប្រសាសន៍ថា ថ្ងៃនេះ​យើង​អរព្រះគុណព្រះជាម្ចាស់​សម្រាប់​ខួប​២៥ឆ្នាំ ​ដែល​បងស្រី ​លូស៊ីតា បានថ្វាយខ្លួនទៅព្រះជាម្ចាស់ ក្នុងក្រុមគ្រួសារបងស្រីមេត្តាករុណា។ លោក​អភិបាល​ក៏​បាន​រំឭកដល់​ពាក្យ​របស់​សន្តី​តេរេសានៃទីក្រុង​កាល់ហ្គូតា ដែល​ជាអ្នកម្ដាយ​បង្កើតឱ្យ​មាន​ក្រុមគ្រួសារមេត្តាករុណានេះថា​ «ប្រសិនបើអ្នកមិនអាចផ្ដល់អាហារដល់មនុស្សមួយរយនាក់បាន យ៉ាងហោចណាស់​ក៏អាចជួយបាន​ម្នាក់» និងពាក្យ​មួយ​ទៀត​របស់​សន្តី​តេរេសាគឺ​ «បុណ្យ​ព្រះយេស៊ូប្រសូត គ្រប់ពេលយើងត្រូវញញឹមនិងឱបកូនៗ»។ លោក​អភិបាល​បន្តថា ថ្ងៃនេះបងស្រី​ប្រារព្ធខួប​២៥ឆ្នាំ នៃការថ្វាយខ្លួន​ជាបព្វជិតានៅក្នុង​គ្រួសារ​បងស្រីមេត្តាករុណា និងមកបំពេញ​បេសកកម្មនៅកម្ពុជា​ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​នៅពេលខ្ញុំមកដល់កម្ពុជា ក៏មានសញ្ញាដូចបងស្រី យើងអាចរកឃើញគ្រួសារ២នៅទីនេះដែលជាគ្រួសារធំ ទោះបីជាបងស្រី​បាន​ចាកឆ្ងាយពី​ប្រទេសកំណើត ប៉ុន្តែ​បងស្រី​អាចរកឃើញ​គ្រួសារថ្មីនៅកម្ពុជា ក្នុងនោះ​គ្រួសារ​ទីមួយ​គឺ​បងប្រុស​បងស្រី​នៅទីនេះ និង​មួយ​ទៀត​គឺជា​កុមារនិង​អស់អ្នក​ដែល​បងស្រី​បាននិង​កំពុង​បម្រើ។​ លោក​អភិបាល​បន្ថែមថា ខ្ញុំជឿជាក់ថានៅកម្ពុជា មានបងស្រីខ្លះ​មក​ជាង២០ឆ្នាំ និង​យើងមានបទពិសោធខុសៗគ្នា យើងត្រូវនិយាយ២ភាសា និងមាន​២វប្បធម៌ ដូចជាអណ្ដើកដែរ។ …

ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់របស់បងស្រីលូស៊ីតា Read More »

លោកបូជាចារ្យ ដាមីញ៉ាំង “សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប”

“សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប” នេះ​ជា​ប្រសាសន៍​របស់​លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ ប្រធាន​ព្រះសហគមន៍មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង បានមាន​ប្រសាសន៍​ណែនាំ​គ្រីស្ត​បរិស័ទ​នៅក្នុង​សប្ដាហ៍ទី​២នៃរដូវ​រង់​ចាំ និង​ត្រូវនឹង​ថ្ងៃ​ដែលព្រះ​សហគមន៍​កាតូលិក​រំឭក​ដល់​សន្ត​យ៉ូហាន​បាទីស្ត នាថ្ងៃទី​៥ ធ្នូ ២០២១ នៅព្រះវិហារ​ព្រះ​កុមារ​យេស៊ូ​បឹងទំពុន​ រាជធានីភ្នំពេញ ដោយមានគ្រីស្ត​បរិស័ទចូលរួម​ជាច្រើនផងដែរ។​ នៅក្នុងធម៌ទេសនាក្នុង​សប្ដាហ៍ទី២នៃ​រដូវរង់ចាំនេះ លោក​បូជាចារ្យ បាន​ដាស់តឿន​គ្រីស្ត​បរិស័ទ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុងអត្ថបទទី២សន្ត ប៉ូល បាន​ទូលអង្វរព្រះជាម្ចាស់ថា “សូម​ឱ្យ​បងប្អូន​មាន​សេចក្ដីស្រឡាញ់​យ៉ាង​លើសលុប​កាន់​តែ​ខ្លាំងឡើងៗ ធ្វើ​ឱ្យ​បងប្អូន​ចេះ​ដឹង​ច្បាស់​និង​យល់​សព្វគ្រប់​ទាំងអស់​ ដើម្បី​ឱ្យ​បងប្អូន​ចេះ​ពិចារណាមើល​ការណ៍ណាដែល​ប្រសើរជាងគេ”។ នៅក្នុង​នេះ​លោក​ដាមីញ៉ាំង បាន​ពន្យល់​ដល់គ្រីស្ត​បរិស័ទថា សូមឱ្យយើងជ្រាបនូវអ្វីដែលត្រឹមត្រូវនិងពិចារណា។ រាល់ថ្ងៃមានរឿងច្រើនដែលឆ្លងកាត់ចិត្តរបស់យើង។ លោក​បានដាក់ជាសំណួរ​​ឱ្យ​គ្រីស្ត​បរិស័ទរិះគិតផ្ទាល់ខ្លួនថា តើ​អ្វីដែលសំខាន់ជាងគេក្នុងជីវិតរបស់ខ្ញុំ? តើអ្វីដែលមានសមត្ថភាព? ពេលស្លាប់ទៅណា? មានព្រះជាម្ចាស់ ឬយ៉ាងណា? សន្តប៉ូលជួយយើងរិះគិតអ្វីដែលសំខាន់ជាងគេក្នុងជីវិត។ ជាងនេះទៅ​ទៀត លោក​បូជាចារ្យដាមីញ៉ាំង ណែនាំគ្រីស្តបរិស័ទដោយ​មាន​ប្រសាសន៍ថា ឈ្មោះ​​យ៉ូហានបាទីស្ត មានន័យថា ព្រះជាម្ចាស់ប្រោសប្រណីសន្ដោស។ លោក​យ៉ូហានបាទីស្ត រៀបចំផ្លូវរដិបរដុបឱ្យរាបស្មើថ្វាយព្រះយេស៊ូ​។ លោក​ថា អំពើបាប ជាអ្វីដែលធ្វើឱ្យជីវិតយើងរដិបរដុប រញ៉េរញ៉ៃ និងអ្វីដែលរញ៉េរញ៉ៃមិនមែនមកពីព្រះជាម្ចាស់ទេ។ សូមកុំពេញចិត្តធ្វើឱ្យជីវិតរបស់យើងរដិបរដុប កុំធ្វើឱ្យរញ៉េរញ៉ៃ ដែលមិនទៀងត្រង់។ អាទិត្យទី២នៃរដូវរង់ចាំ សូមកុំភ្លេចអត្ថបទព្រះគម្ពីរថ្ងៃនេះ។ ឱ!ព្រះសង្គ្រោះសូមយាងមក ព្រះអង្គចង់បង្កើតយើងដោយស្មោះត្រង់។ នៅក្នុង​ឱកាសនេះ​ដែរ បងប្រុស វី …

លោកបូជាចារ្យ ដាមីញ៉ាំង “សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប” Read More »

ព្រះវិហារសន្ត​យ៉ូសែបផ្សារតូច​រៀបចំពិធី​បញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី

ព្រះវិហារសន្តយ៉ូសែប ផ្សារតូច បានប្រារព្ធពិធីបុណ្យប្រសិទ្ធពរបញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយ៉េ ជ្មីតហស្លេរ រួមជាមួយអភិបាលនៃគណៈអភិបាល​ខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន, លោក ​អ៊ុំ សំបូរ ប្រធាន​ការិ យាល័យ​ធម្មការនិងសាសនាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានគ្រីស្តបរិស័ទចូលរួមអបអរសាទរផងនាក់។ នៅក្នុងឱកាសនោះ លោកអភិបាល​បានលើកឡើងថា ជាថ្ងៃដ៏ឱឡារិកមួយ ដោយយូរឆ្នាំហើ​យគ្រីសបរិស័ទមិនមានកន្លែងថ្វាយបង្គំសមរម្យ ហើយលោកក៏បានរំឭកពីប្រវត្តិសាស្ត្រដែលជា​ជីវិតព្រះសហគមន៍ក្នុងអំឡុងពេលកសាងព្រះវិហារនៅទីនេះ។ លោកបានមានប្រសាសន៍ថា ៖ «យើងបានបាត់បង់៣២កន្លែងបន្ទាប់ពីសម័យប៉ុលពត នៅសល់តែ៣កន្លែងប៉ុណ្ណោះ»។ លោក​ក៏​បាន​ថ្លែង​អំណរគុណព្រះជាម្ចាស់ និងលោកបូជាចារ្យ ដែលបានរៀបចំព្រះវិហារតាមរចនាបទខ្មែរ។ នាពេលនោះ លោកក៏​នឹករឭកដល់លោកអភិបាលព្រះសហគមន៍ពីដើមរហូតដ​ល់សម័យ​លោក​អភិបាល​អេមីលដេតម្ប។​ រំឭកពី​ប្រវត្តិសាស្ត្រព្រះសហគមន៍​ប្រទេសកម្ពុជា លោក​អភិបាល​មាន​ប្រសាសន៍ថា ៖ «ឆ្នាំ​១៥៥៥នៅលើទឹកដីកម្ពុជា ទោះបីមិនមានដីតែយើងមានមនុស្សដែលមានជំនឿ។ ជំនឿមិនបាត់បង់ គ្រីស្តបរិស័ទមានតួនាទីបង្កើតក្ដីសុខដោយនាំឱ្យមនុស្សសុខដុមរមនា»។ ក្រោយ​មក​លោកអភិបាលបានអធិដ្ឋាននៅមុខរណ្ដៅ​ អង្វរព្រះជាម្ចាស់​ដែលបានប្រោស​ប្រ​ទា​នព្រះបុត្រាដែល​ជាគ្រឹះដ៏រឹងមាំ​នៃព្រះរាជ្យ​ស្ថានបរមសុខ ដើម្បី​ប្រទានពរលើការដ្ឋានថ្មី​សូមឱ្យ​ប្រកបដោយ​សេចក្ដីសុខសាន្ត​និង​រីក​ចម្រើនពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ​រហូត​ដល់​បាន​សម្រេចគោលដៅ។ ក្រោយ​បញ្ចប់​ការអធិដ្ឋាន និង​បាចទឹកព្រះពរលើរណ្ដៅ លោក​អភិបាល និង​ភ្ញៀវកិត្តិយស​បាន​រួមគ្នា​ទម្លាក់ថ្ម និង​ខ្សាច់ រួម​ជាមួយ​នឹង​​ថ្ម១២ដុំតំណាង​សសរចំនួន១២ ជានិមិត្តរូបនៃជំនឿដែ​ល​ទទួលបានពីក្រុមគ្រីស្តទូត១២រូប និង​ជា​តំណាងគ្រីស្តបរិស័ទ ដែលចូលរួមថ្វាយសសរគ្រឹះទាំ​ង២៦២ដើម ដែល​បញ្ជាក់ថា ការរួបរួមគ្នា …

ព្រះវិហារសន្ត​យ៉ូសែបផ្សារតូច​រៀបចំពិធី​បញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី Read More »

សិក្ខាសាលាលើកកម្ពស់ បរិយាបន្នសង្គមក្នុងប្រទេសកម្ពុជា

«ការលើក​កម្ពស់បរិយាបន្នសង្គម ជាប្រធានបទសំខាន់​បំផុត​នៅកម្ពុជាក៏ដូចពិភពលោក​ទាំងមូល ដើម្បី​លើក​កម្ពស់​ជន​ដែល​មាន​ពិការភាព និង​ជនរងគ្រោះ​ឱ្យ​ទទួលប្រយោជន៍ពីសង្គម ឱ្យ​រស់​នៅ​ក្នុង​ស្ថានភាព​សង្គម​​រីក​ចម្រើន​ប្រកប​ដោយ​សុភមង្គល​និង​សុខដុម​រនា​»។ នេះ​ជា​ប្រសាសន៍​របស់លោក​ គឹម រតនា ប្រធានអង្គការការីតាសកម្ពុជា ក្នុងពិធី​បើក​សិក្ខាសាលា​ស្ដីពី​ ”បរិយាបន្ន​សង្គម​ក្នុង​ប្រទេសកម្ពុជា”​ នៅ​វិទ្យាស្ថាន​សន្ត​ប៉ូល ក្នុង​ខេត្ត​តាកែវ។ កម្មវិធី​សិក្ខាសាលារយៈពេល​២​ថ្ងៃនេះ  ធ្វើឡើង​នា​ថ្ងៃ​ទី​២៣និង​២៤ វិច្ឆិកា ២០២១ ​តាម​រយៈ​ ZOOM ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន២០០នាក់ ជា​និស្សិត​ ដែល​មានកិច្ចសហការពី​អង្គការការីតាសកម្ពុជា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ និង​អង្គការការីតាសអាល្លឺម៉ង់​។ លោក​គឹម រតនា​បន្ថែមថា ការលើក​កម្ពស់នេះ​ផ្ដល់​ឱកាសពិសេស ដោយ​មិន​គ្រាន់​តែជាតួនាទី​របស់​រដ្ឋាភិបាល​ទេ តែជាភារកិច្ចនិង​តួនាទីរបស់​យើង​ទាំងអស់គ្នា ដើម្បី​រួម​គ្នា​ធ្វើ​យ៉ាងណាឱ្យ​សង្គម​របស់​យើង​ប្រកប​ដោយ​បរិយាកាសគ្មាន​ការរើសអើង និង​ផ្ដល់​លទ្ធភាព​ដល់​អ្នក​ទាំងអស់ស្មើៗគ្នា ជាពិសេស​ជន​មានពិការភាព​មាន​សិទ្ធិពេញលេញ​ដើម្បី​ទទួលបាន​សមធម៌ទាំងអស់គ្នា។ លោក​គឹម​ រតនា បាន​រៀបរាប់​អំពី​គម្រោង​នៃអង្គការ​ការីតាស​កម្ពុជា​ថា អង្គការការីតាសកម្ពុជា ​​ជាអង្គការនៃព្រះសហគមន៍​កាតូលិក​ក៏​បាន​ចូល​រួ​មជាមួយ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​បរិយាបន្ន​សង្គម​១៥​រាជធានី​ខេត្តនៅកម្ពុជា ដោយ​បង្កើត​ឱ្យ​មានកិច្ចការសង្គមកិច្ច ​ក្រុម​ជួយ​ខ្លួនឯង បង្កើតឱ្យមាន​ការចូលរួម​ខាងផ្នែកសេដ្ឋកិច្ច លើក​កម្ពស់ការការពារសិទ្ធិអ្នក​ដែលសង្គម​មិន​រាប់រក​ និង​ជនជាតិដើមភាគតិច ​ដើម្បីឱ្យពួកគាត់មានសំឡេង មានឱកាសការងារនៅក្នុងសង្គម។​ អង្គសិក្ខាសាលានៅថ្ងៃទី២៣នេះ ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​​លោក​អូលីវីយ៉េ ជ្មីតហស្លេរ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ និង​ជាស្ថាបនិក​វិទ្យាស្ថានសន្តប៉ូល រួមនុង​​​វាគ្មិន ឯកឧត្តម ម៉ៅ វណ្ណា ទីប្រឹក្សាក្រសួង​​សង្គមកិច្ច …

សិក្ខាសាលាលើកកម្ពស់ បរិយាបន្នសង្គមក្នុងប្រទេសកម្ពុជា Read More »

លោកអភិបាលអូលីវីយ៉េ រំឭកតួនាទីទាំងបីរបស់គ្រីស្តបរិស័ទ

លោកអភិបាលអូលីវីយ៉េ មាន​ប្រសាសន៍​នៅ​ក្នុងពិធី​​បុណ្យព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក កាលពី​ថ្ងៃទី​ ថ្ងៃទី ២១ វិច្ឆិកា ២០២១ថា គ្រីស្ត​បរិស័ទ​មាន​តួនាទី​បី​សំខាន់ៗ ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុងជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ នោះ​គឺ​បូជាចារ្យ មហាក្សត្រ និង​ព្យាការី។ ក្នុងពិធី​ថ្វាយ​អភិបូជា នៅព្រះវិហារសន្តសិលាពោធិ៍ធំ ស្រុកល្វាឯម ខេត្តកណ្ដាល លោកអភិបាល​បាន​មាន​ប្រសាសន៍ថា ថ្ងៃនេះក៏ជាថ្ងៃបុណ្យព្រះនាងម៉ារីថ្វាយខ្លួនទៅព្រះជាម្ចាស់ដែរ ហើយនេះជាឱកាសមួយ ដើម្បីសួរសុខទុក្ខបងប្អូន និងឱ្យយើងដឹងថាយើងមានឋាន:ជាបុត្រធីតារបស់ព្រះជាម្ចាស់។ លោកអភិបាល​បានបន្ថែម​ថា ក្នុងនាម​ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់យើង​ទទួលតួនាទី ៣គឺ៖ បូជាចារ្យ ព្រះមហាក្សត្រ និងព្យាការី។ តួនាទី​ជាបូជាចារ្យ គឺ​ត្រូវតែអធិដ្ឋានដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់ ដោយអធិដ្ឋាន​សម្រាប់យើងផ្ទាល់ និងសម្រាប់ពិភពលោកទាំងមូលឱ្យរកឃើញសេចក្ដីសុខសាន្តសាជាថ្មី ឱ្យសង្គមរបស់យើងរកឃើញកម្លាំងសាជាថ្មី នៅក្នុងរដូវកូវី-១៩នេះ។ លោក​អភិបា​ល​បន្ថែមថា គ្រីស្ត​បរិស័ទ​ត្រូវ​ចូលរួម​ក្នុងពិធី​ថ្វាយ​អភិបូជា ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែល​ចិញ្ចឹមជីវិតខាងវិញ្ញណរបស់យើង។ រីឯតួនាទី​ជា​ ព្រះមហាក្សត្រ គឺ​មិន​ធ្វើ​តាម​របៀប​លោកីយ៍នេះទេ។ ដោយមានព្រះយេស៊ូជាគំរូនៃព្រះមហាក្សត្រ គឺយើង​ត្រូវ​​បម្រើគ្នាទៅវិញទៅមក តាមរបៀបព្រះយេស៊ូ។ ព្រះយេស៊ូបម្រើរហូតដល់សោយព្រះទិវង្គត ដូច្នេះសូមឱ្យយើងបម្រើគ្នាទៅវិញទៅមកទាំងនៅក្នុងព្រះសហគមន៍និងក្នុងសង្គម ដើម្បីឲ្យអ្នកដទៃមានសេចក្ដីសុខតាមរបៀបដែលយើងជួយ តាមរបៀបដែលយើងលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងនាមយើងជាអ្នកបម្រើដ៏ពិតប្រាកដតាមរបៀបព្រះយេស៊ូ។

លោកអភិបាលអូលីវីយ៉េស្នើឲ្យគ្រីស្តបរិស័ទបើកចិត្ត និងថែក្តីស្រឡាញ់សម្រាប់អ្នកដទៃ

«នាមជាគ្រីស្តបរិស័ទដែលពោរពេញដោយក្ដីសង្ឃឹម យកចិត្តទុកដាក់ដល់បងប្អូនឯទៀតៗ ដើម្បីស្រឡាញ់បងប្អូនឯទៀតៗ» លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍នៅក្នុងកម្មវិធីអគ្គសញ្ញាលាបថ្ងាសនៅព្រះសហគមន៍ចំប៉ាកាលពីថ្ងៃម្សិលមិញនេះ។ លោកអភិបាលមានប្រសាសន៍បញ្ជាក់ថា «សូមកុំបិទដួងចិត្តដែលជាភ្លើងនៃសេចក្ដីសង្ឃឹមដោយអធិដ្ឋាន និងថែរក្សាសេចក្ដីស្រឡាញ់ចំពោះបងប្អូនឯទៀតៗ»។ ព្រះវិហាសន្តហ្វ្រង់ស្វ័រសាវីយ៉េ ចំប៉ា បានរៀបចំឲ្យមានអគ្គសញ្ញាលាបថ្ងាសដល់បេក្ខជនចំនួន៦៨នាក់ ក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ  និងលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាព វីរជ័យ ស្រ៊ីប្រាម៉ុង ក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៃមណ្ឌលសកម្មភាពទន្លេមេគង្គ នាថ្ងៃទី ១៤ វិច្ឆិកា ២០២១។ ក្នុងពិធីនោះ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានសួរបញ្ជាក់ទៅកាន់បេក្ខជនទាំងអស់ អំពីជំនឿដែលសុខចិត្តដើរតាមព្រះយេស៊ូកន្លងមក និងធ្វើជាសាក្សីនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ក្នុងជីវិតជាគ្រីស្តបរិស័ទ មានកិច្ចការជាច្រើនដែលត្រូវធ្វើ តែរាល់កិច្ចការងារទាំងនោះ គឺត្រូវទូលអង្វរព្រះជាម្ចាស់ មានទំនាក់ទំនងជាមួយព្រះអង្គ។ លោកអភិបាលបានបញ្ជាក់ថា គ្រីស្តបរិស័ទត្រូវ យកពេលវេលាដើម្បីអធិដ្ឋាន ដោយដឹងថាយើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដើម្បីធ្វើដំណើរជាមួយព្រះជាម្ចាស់យ៉ាងជិតស្និទ្ធ។ លោកអភិបាលបញ្ជាក់បន្ថែមថា ជាគ្រីស្តបរិស័ទ យើងពោរពេញដោយសេចក្តីសង្ឃឹមជានិច្ច។ យើងត្រូវរក្សាក្ដីសង្ឃឹម ដោយដឹងថាយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ហើយថ្ងៃនេះយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទាប់ពីធ្វើធម្មទេសនា លោកអភិបាល បានធ្វើអគ្គសញ្ញាលាបថ្ងាស ដល់បេក្ខជនទាំង៦៨នាក់ ដោយយកប្រេងគ្រីស្មាមកគូសជាសញ្ញាឈើឆ្កាងលើថ្ងាស ដោយប្រកាសដៅឈ្មោះបេក្ខជនដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងព្រះនាមព្រះបិតាព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ វ៉ាន់ …

លោកអភិបាលអូលីវីយ៉េស្នើឲ្យគ្រីស្តបរិស័ទបើកចិត្ត និងថែក្តីស្រឡាញ់សម្រាប់អ្នកដទៃ Read More »

ព្រះសហគមន៍​មណ្ឌលសកម្មភាពភ្នំពេញ​ខាងជើង

ព្រះសហគមន៍​មណ្ឌលសកម្មភាពភ្នំពេញ​ខាងជើង ព្រះវិហារ​សន្តយ៉ូសែប ផ្សារតូច ដឹកនាំ​ដោយ​លោក​បូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី និង​តំណាង​គ្រីស្ត​បរិស័ទកាតូលិក នាំយក​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន ​ជូនដល់ ​អភិបាលនៃគណៈអភិបាល​​ខណ្ឌឫស្សីកែវថ្មី លោក ឯក ឃុនដឿន ដែលលោក​​ទើប​ចូល​កាន់​តំណែងជាអភិបាលខណ្ឌ ដើម្បី​ចូល​រួម​សកម្មភាព​មនុស្សធម៌នានា ​ក្នុង​ការ​បង្ការទប់ស្កាត់​ និង​គ្រប់​គ្រង​ការ​ឆ្លង​រីក​រាល​ដាល​នៃជំងឺកូវីដ-១៩ នៅក្នុង​ខណ្ឌឫស្សីកែវ​ នាថ្ងៃទី ១៦ វិច្ឆិកា ២០២១នេះ។ នៅ​ក្នុងពិធី​សំណេះសំណាល​និង​អបអរសាទរ​ការឡើងកាន់តំណែង​ថ្មីរបស់​លោក​អភិបាលខណ្ឌឫស្សីកែវ លោកបូជាចារ្យ​ ប៉ូល រឿង ឆ័ត្រសិរី ជា​​អ្នកទទួល​បន្ទុក​មណ្ឌល​សកម្មភាពព្រះសហគមន៍កាតូលិក​​ភ្នំពេញ​ខាងជើង មាន​ប្រសាសន៍ថា ថ្ងៃនេះជាឱកាស​ល្អ​ ដែល​ក្នុង​នាម​ព្រះសហគន៍​មក​សួរសុខទុក្ខ​សំណេះ​សំណាល​ជាមួយ​​លោក​អភិបាល​ខណ្ឌថ្មី​និង​​​​​ជាឱកាសមួយ​ អនុញ្ញាត​ឲ្យ​ព្រះសហគមន៍​​រួម​សហការជាមួយ​សង្គម ដូចព្រះយេស៊ូ​ធ្លាប់​មាន​បន្ទូល​អំពី​ការ​ផ្ដល់​អាហារ ការសួរសុខទុក្ខអ្នកជំងឺ និងផ្ដល់​សម្លៀក​បំពាក់ជាដើម គឺជាកិច្ចការខាងសង្គមរបស់​ព្រះសហគមន៍​ដែល​ត្រូវ​ធ្វើ​។ លោក​ថា ​ព្រះ​ហឫទ័យ​របស់ព្រះជាម្ចាស់​ទតមើល​លើ​កិច្ចការ​របស់​យើង។​ ថ្ងៃនេះ​ព្រះសហគមន៍​យើង​ធ្វើជា​តំណាង​នៃព្រះន្ទូល​របស់ព្រះជាម្ចាស់ ដោយ​យើង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ខាងរដ្ឋ​ដែល​ជាផ្នែក​នៃ​សង្គម គឺជា​កិច្ចការ​មួយ​ដែល​គួរ​ឱ្យ​មាន​នៅក្នុង​ជីវិត​របស់ព្រះសហគន៍​ប្រចាំ​ថ្ងៃ ដោយសារ​រដ្ឋ​មាន​តួនាទីគ្រប់​គ្រង​ដើម្បី​ឱ្យ​មាន​ផលល្អ​សម្រាប់​ប្រជាជន ហើយ​ព្រះសហគមន៍​របស់​យើង​ក៏មាន​ឋានៈជាប្រជាពល​រដ្ឋ​របស់​រដ្ឋនីមួយៗដែរ។ ដូច្នេះ​ការពង្រឹង​ទំនាក់​ទំនង​ធ្វើ​ឱ្យ​យើង​មាន​ភាព​ស្និទ្ធស្នាលជាមួយ​គ្នា ហើយ​កិច្ចការ​ដែល​ព្រះសហគមន៍​ធ្វើ​គឺគោរព​ទៅនឹង​ច្បាប់​របស់​រដ្ឋ និង​រដ្ឋក៏ជួយ​ដល់​កិច្ចការ​ឬបេសកកម្ម​ផ្សេងៗ​របស់​ព្រះសហគមន៍​។ លោកបន្ថែម​ថា​ «ការជួយគ្នាទៅវិញ​ទៅមក​នេះ​ ជា​ឱកាសមួយ​ដើម្បី​ឱ្យ​យើង​យល់​គ្នាពីតួនាទីរៀងៗខ្លួន ហើយព្រះសហគមន៍​ជួយ​គ្រីស្ត​បរិស័ទខាង​ផ្លូវវិញ្ញាណ​ក៏ជួយជំរុញ​ឱ្យគ្រីស្ត​បរិស័ទ​ជាមនុស្សល្អ​របស់​សង្គម។ ប្រសិន​បើ​សង្គមមាន​ការ​គ្រប់​គ្រង​ល្អ ក៏​ជួយ​ដល់​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះសហគមន៍ឱ្យ​កាន់​តែរីក​ចម្រើន​ដែរ»។ ជាមួយ​គ្នានេះដែរ លោកអភិបាល​​ខណ្ឌថ្មី …

ព្រះសហគមន៍​មណ្ឌលសកម្មភាពភ្នំពេញ​ខាងជើង Read More »

លោកអភិបាលអូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទភ្ញាក់ស្មារតីភ្ជាប់ជាមួយព្រះជាម្ចាស់សាជាថ្មី

លោកអភិបាលអូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទភ្ញាក់ស្មារតីភ្ជាប់ជាមួយព្រះជាម្ចាស់សាជាថ្មី ក្នុងពិធី​បុណ្យខួប​លើកទី​៩​នៃ​ការ​រក​ឃើញ​ រូបសំណាកព្រះនាងម៉ារីទី២ ពីបាត​ទន្លេមេគង្គ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ មាន​ប្រសាសន៍​ថា ព្រះនាង​ម៉ារី​ភ្ជាប់​ជាមួយព្រះជាម្ចាស់​រហូត។ ហើយ​នៅ​ក្នុងពេលវេលា​ដែល​បើ​កប្រទេស​ឡើងវិញ​នេះ ជាពេលវេលាដើម្បីភ្ញាក់ស្មារតីភ្ជាប់​ជាមួយ​ព្រះជាម្ចាស់សាជាថ្មី អធិដ្ឋានជាថ្មី ដើម្បី​ស្វាគមន៍​ព្រះអង្គ​ទាំង​កម្លាំង​កាយ​កម្លាំងចិត្ត។ ក្នុង​កម្មវិធីនេះ ចាប់​ផ្តើម​ដោយ​អធិដ្ឋាន​ផ្គាំ​នៅ​មុខ​រូប​សំណាក​ព្រះនាង​ម៉ារី ដែល​មាន​​កម្ពស់២,៣ម៉ែត្រ ធ្វើ​អំពី​ស្ពាន់ ដែលមានព្រះនាងម៉ារី​បី​ព្រះកុមារ​យេស៊ូ​ ដែល​បាន​ដាក់​នៅ​មុខ​ទ្វារ​ចូល​នៃព្រះវិហារព្រះមាតានៃសន្តិភាព អរិយក្សត្រ។ ក្នុង​ធម្មទេសនា​នៅ​ថ្ងៃប្រារព្ធ​ពិធី​នាថ្ងៃទី​១៣ វិច្ឆិកា ២០២១ ដែលមានគ្រីស្តបរិស័ទ​ចូលរួមជាច្រើនកុះករ ក្រោយពេល​ដែល​រដ្ឋាភិបាល​បាន​បើក​ប្រទេស​ឲ្យ​មាន​ការ​ជួប​ជុំ​សាសនា​និង​ពិធី​នានា​ឡើងវិញ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា នេះជាឱកាសមួយ ដើម្បីរួមជាមួយម៉ារី​នៅ​ក្នុង​អង្គព្រះយេស៊ូគ្រីស្ត​ដែល​ណែនាំ​ឱ្យយើងពោរពេញដោយសេចក្ដីសុខនៅក្នុងជីវិតរបស់យើង ដែលយើង​កំពុង​តែ​មា​​នសកម្មភាពនៅមានជីវិតសារជាថ្មី។ លោកអភិបាល​បន្ថែមថា នេះជាថ្ងៃមួយដែលយើងទទួលអំណោយពិសេសនៅក្នុងពេលវេលាដែលយើងគោរពព្រះនាងម៉ារី គឺយើងទទួលអំណោយពិសេសសម្រាប់​សង្គមរបស់យើង និង​ព្រះសហគមន៍​​របស់យើងដែលអាចជួបជុំគ្នាដើម្បីអធិដ្ឋាន អប់រំជំនឿ និងចួបជុំ​ដោយ​មាន​សេរីភាព​មិន​ភ័យខ្លាច។ លោកអភិបាល​អូលីវីយ៉េ សូម​ឲ្យ​គ្រីស្ត​បរិស័ទ​រំលឹក​អំពី​ការ​សួរ​សុខ​ទុក្ខ​របស់​ព្រះនាង​ម៉ារី​ចំពោះ​យាយ​អេលីសាប៊ែត ដែលមានចែងនៅ​ក្នុងគម្ពីរដំណឹងល្អ និង​ការ​សួរ​សុខ​ទុក្ខ​ពីហោរាចារ្យ ដែលមកថ្វាយបង្គំព្រះយេស៊ូ។ លោកអភិបាល​មាន​ប្រសាសន៍​​ថា «យើងឃើញថាការសួរសុខទុក្ខមានរបៀបខុសៗគ្នា ដោយ​ក្នុង​រយៈ​ពេល​​​កន្លង​មកនេះ យើងបានសួរសុខទុក្ខតាមរបៀបថ្មី តាមប្រព័ន្ធ​អ៊ីនធឺណែត»។ លោក​អភិបាល​ពន្យល់ថា ការ​សួរសុខទុក្ខ​របស់​ព្រះនាងម៉ារី​ គឺ​ព្រះជាម្ចាស់​ដែល​បាន​សួរ​សុខទុក្ខ​មនុស្ស​លោក។ ហើយ​ហោរាចារ្យ គឺ​តំណាង​ឲ្យ​មនុស្ស​ សួរ​សុខ​ទុក្ខ​ព្រះជាម្ចាស់ដែលកំពុង​រង់ចាំ​យើង។ លោកអភិបាល​សង្កត់​ធ្ងន់ថា «ដូច្នេះសូមឱ្យយើង​ យកចិត្តទុកដាក់​សួរសុខទុក្ខគ្នា​ទៅវិញ​ទៅមក​ជាមួយបងប្អូនឯទៀតៗផ្ទាល់ …

លោកអភិបាលអូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទភ្ញាក់ស្មារតីភ្ជាប់ជាមួយព្រះជាម្ចាស់សាជាថ្មី Read More »

គ្រូអប់រំជំនឿភ្នំពេញខាងជើង​រិះគិតរួមគ្នារបៀប​បញ្ជូនបន្តជំនឿ

គ្រូអប់រំជំនឿនៃព្រះសហគមន៍​មណ្ឌលសកម្មភាពភ្នំពេញខាងជើង១៨នាក់​ ចូលរួម​សំណាក់​ធម៌​ ដើម្បី​ពង្រឹងជីវិតខាងផ្លូវវិញ្ញាណ និង ចិត្តវិទ្យាជាគ្រូណែនាំបន្តជំនឿឱ្យ​ប្អូនៗកុមារតូចៗ និង មនុស្ស​ពេញវ័យ ក្រោម​ការណែនាំ​ដោយ​លោក​បូជាចារ្យ​ទទួល​ខុសត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ប៉ូល​ រឿង​ឆ័ត្រ​សិរី និង​បងស្រី​ សុភក្រ្តា សូផុន​។ កម្មវិធី​សំណាក់​ធម៌​នេះធ្វើឡើង​នៅព្រះ​វិហារ​សន្ត​សិលា​ ពោធិ៍ធំ ​នា​ថ្ងៃទី​៩ វិច្ឆិកា ២០២១នេះ។ កម្មវិធី​សំណាក់ធម៌នេះ​ធ្វើ​ឡើងតែមួយថ្ងៃ ​​​ដោយ​រិះគិត​លើ​ប្រធាន​បទ​សន្និបាត​ឆ្នាំ២០២១-២០២៣ ​ដោយលើក​យក​ព្រះបន្ទូលនៅក្នុង​​សន្និបាត តាមរយៈរឿង លោកសិលាចួបនាយទាហានរ៉ូម៉ាំង ក្នុងកិច្ចការគ្រីស្តទូត ជំពូក ១០។ នៅក្នុង​កម្មវិធី​សំណាក់ធម៌នេះ​​លោក​បូជាចារ្យ​ទទួល​បន្ទុក​មណ្ឌល​សកម្មភាព ឆ័ត្រសិរី​​ មាន​ប្រសាសន៍​ដោយ​​បញ្ជាក់អំពី​តួនាទីព្យាការីរបស់យើង ជាអ្នកប្រកាសដំណឹងល្អ យើងជាសាសនទូត។ ក្រុម​គ្រូ​អប់រំជំនឿបាន​រិះគិត និង​ឆ្លើយសំណួរទាំង​៣ របស់អង្គសន្និបាតព្រះសហគមន៍២០២១-២០២៣ ដែលលោកអភិបាលឱ្យ​ព្រះសហគមន៍នីមួយៗ​រិះគិត។ ក្នុងឱកាសនេះដែរក្រុម​គ្រូអប់រំជំនឿក៏បាន​ប្រជុំត្រៀមរៀបចំថ្នាក់ទទួល​សិស្សថ្មី ដោយ​មានពិធីបើកឆ្នាំអប់រំជំនឿ និងពិធីចាត់គ្រូអប់រំជំនឿឱ្យទៅ នៅថ្ងៃអាទិត្យទី ២១ វិច្ឆិកា នាពេលខាងមុខនេះផងដែរ។ ដោយ លោកបូជាចារ្យ ឆ័ត្រសិរី

អគ្គសញ្ញាលាបថ្ងាស ក្នុងអំឡុងពេលកូវីដ១៩ជាលើកដំបូង

គ្រីស្តបរិស័ទ១២រូបទទួលអគ្គសញ្ញាលាប នៅព្រះវិហារសន្តសិលានិងសន្តប៉ូល នាទីក្រុងភ្នំពេញ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ រួមនិងលោកបូជាចារ្យសិលា សួន ហង្សលី នាព្រឹកថ្ងៃទី៧ វិច្ឆិកា ២០២១។ លោកបូជាចារ្យ សួន ហង្សលី មានប្រសាសន៍បើកកម្មវិធីអភិបូជាថា បេក្ខជនចំនួន១២រូបនេះ គឺខ្លះបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីឆ្នាំ២០១២ ២០២០ និង២០២១។ ដោយសារ covid-១៩ ពិធីបុណ្យក្នុងព្រះសហគមន៍ត្រូវផ្អាក។ លោកបូជាចារ្យទទួលខុសត្រូវព្រះវិហារនេះ មានប្រសាសន៍ទៀតថា «ថ្ងៃនេះគឺជាសញ្ញាពិសេសដែលបញ្ជាក់អំពីការរីកចម្រើននៃព្រះសហគមន៍របស់យើង ហើយប្អូនដែលទទួលអគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះគឺជាសាក្សីនៃជំនឿរបស់យើង»។ ក្នុងពិធីបុណ្យនេះដែរ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថា នេះជាលើកទី១ បន្ទាប់ពីថ្ងៃ ២០ កុម្ភៈ យើងមានឱកាសដែលជួបជុំគ្នានៅក្នុងថ្ងៃនេះនៅក្នុងសេរីភាព បន្ទាប់ពី៨ ខែកន្លងមកដែលយើងមិនបានចូលក្នុងពិធីបូជាដែលមានគ្នាច្រើនដូចនេះ។ ហើយនេះក៏ជាលើកទី១ ដែលព្រះសហគមន៍យើងធ្វើអគ្គសញ្ញាលាបថ្ងាសនៅក្នុងឆ្នាំនេះ គឺបានប្រើប្រេងពិសិដ្ឋដែលបានប្រសិទ្ធិពរជាមួយលោកបូជាចារ្យមួយចំនួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំនេះដើម្បីធ្វើអគ្គសញ្ញានានា។ លោកថា ១២នាក់ក្នុងថ្ងៃនេះ និងខែខាងមុខនេះមានជាង១០០ នាក់នៅចំប៉ាដែលនឹងទទួលអគ្គសញ្ញាលាបថ្ងាស។ នេះជាឱកាស ដើម្បីប្រើប្រេងនេះដើម្បីផ្ដល់កម្លាំងដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធសម្រាប់ព្រះសហគមន៍យើង។ នៅក្នុងបរិបទនៃកូវីដ១៩ លោកអភិបាលបានមានប្រសាសន៍ថា ពេលយើងនិយាយអំពីការភ័យខ្លាច យើងនឹកឃើញដល់កូវីដ១៩ គឺយើងរស់នៅក្នុងភាពភ័យខ្លាច ការប្រុងប្រយ័ត្នដែលនាំឲ្យយើងភ័យខ្លាច សូម្បីតែទំនាក់ទំនងជាមួយមនុស្សឯទៀត។ …

អគ្គសញ្ញាលាបថ្ងាស ក្នុងអំឡុងពេលកូវីដ១៩ជាលើកដំបូង Read More »

Subscribe to our newsletter

Don't miss new updates on your email