ដូនជីបីរូបនៃក្រុមគ្រួសារឧបការគុណប្រកាសពាក្យសច្ចានិរន្តរ៍
ក្នុងសំលៀកបំពាក់អាវស និងសំពត់បត់ខ្មៅ ដូនជីឧបការគុណចំនួន៣រូប លុតជង្គង់នៅមុខអាសនៈនៃព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ដើម្បីសុំការប្រទានពរពីព្រះជាម្ចាស់ និងប្រកាសពាក្យសច្ចានិរន្តរ៍របស់ខ្លួននៅ មុខព្រះសហគមន៍និងក្រុមគ្រួសារអ្នកបួស ក្រុមដូនជីឧបការគុណនៅព័រស្យឺ។ «សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ធំជាងអំពើបាបរបស់ខ្ញុំ ធំជាងចំណុចទន់ខ្សោយរបស់ខ្ញុំ ធ្វើឲ្យខ្ញុំមានចិត្តក្លាហាន ហ៊ានឆ្លើយតបទៅនឹងព្រះជាម្ចាស់ ដោយថ្វាយពាក្យសច្ចានិរន្តរ៍អស់មួយជីវិត ជាមួយក្រុមគ្រួសារបងស្រីឧបការគុណនៅព័រស្យឺប្រទេសកម្ពុជា»។ នេះជាសម្តីរបស់ដូនជីអាញ៉ែសពែរប៉េទុយអា រ៉ុង បុប្ផាដែលជាបេក្ខនារី ថ្វាយពាក្យសច្ចាប្រណិធាននិរន្តរ៍។ ដូនជីរូបនេះបន្តថា ចំណុចដែលជំរុញឲ្យខ្ញុំសរសេរពាក្យសច្ចាជានិរន្តរ៍ គឺសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បានជម្រុញឲ្យគាត់សម្រេចចិត្តថ្វាយពាក្យសច្ចានិរន្តរ៍ «សេចក្តីស្រឡាញ់បស់ព្រះជាម្ចាស់ធំជាងអំពើបាបរបស់ខ្ញុំ។ ព្រះអង្គស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំនឹងយកសេចក្ដីស្រឡាញ់នេះធ្វើជាគ្រាប់ពូជទៅចែករំលែកដល់បងប្អូនទាំងអស់ និងពីគ្រាប់ពូជនៃសេចក្ដីស្រឡាញ់នោះបង្កើតទៅជាគ្រាប់ពូជនៃព្រះរាជ្យរបស់ព្រះជាម្ចាស់ ដោយចាប់ពីពេលនេះតទៅ នឹងគ្មានគ្រាប់ពូជនៃសេចក្ដីស្អប់ ប៉ុន្តែយើងមានគ្រាប់ពូជនៃសេចក្ដីស្រឡាញ់»។ ដូនជីអាញ៉ែសពែរប៉េទុយអា រ៉ុង បុប្ផា ជាកូនពៅក្នុងចំណោមគ្រួសារជាគ្រីស្តបរិស័ទ។ ដូនជីរូបនេះសច្ចាលើកដំបូងនៅថ្ងៃទី ១៥ ខែសីហា ២០១៤។ ដូនជីរូបនេះឲ្យដឹងថា គាត់ស្រឡាញ់ជីវិតជាអ្នកបួសខ្លាំង ដោយសារគំរូរបស់បងស្រីជាច្រើនបានជម្រុញឲ្យចិត្តរបស់គាត់ដែលជាកូនពៅមានកម្លាំងទៅមុខ។ ក្នុងរយៈកាលជាង៧ឆ្នាំកន្លងមកនេះ ការរស់នៅ ជីវិតជាអ្នកបួស គឺមិនសុខស្រួលទាំងអស់ទេ ដោយធ្លាប់មានការធ្លាក់ទឹកចិត្តពីរទៅបីដង។ បងស្រី ឲ្យដឹងថា «(ខ្ញុំ)អធិដ្ឋានប្រាប់ព្រះជាម្ចាស់ថា ខ្ញុំមិនអាចទៅមុខបានទេ ដោយសារខ្ញុំសិក្សាទៅឃើញថា ជីវិតរបស់ខ្ញុំមិនអាចមាននរណាត្រួតត្រាខ្ញុំបាន។ ខ្ញុំមានចំណេះដឹងរបស់ខ្ញុំ ហេតុអ្វីខ្ញុំត្រូវស្ដាប់គេ?» បងស្រីបុប្ផាបានបញ្ជាក់ថា ដោយសារសេចក្តីស្រឡាញ់ជីវិតជាអ្នកបួស និងការគាំទ្រពីក្រុមគ្រួសារផ្ទាល់ […]
ដូនជីបីរូបនៃក្រុមគ្រួសារឧបការគុណប្រកាសពាក្យសច្ចានិរន្តរ៍ Read More »










