ធម្មទេសនា

អភិបូជាប្រសិទ្ធីពរលើព្រះវិហារថ្មី ធ្វើនៅព្រះសហគមន៍សន្តអូគូស្តាំង កំពត ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ នេហេមី ៨,២-១១នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​មិន‌មែន​ជា​ពេល​ដែល​ត្រូវ​កាន់​ទុក្ខ​ឡើយ។ នហ ៨,៩អត្ថបទ​ទី២៖ កិច្ចការ ២៨,១៦-២០.៣០-៣១លោក​តែង​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក។ កក ២៨,៣០ដំណឹងល្អ៖ យ៉ូហាន ២១,២០-២៥ឯ​អ្នក សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!។ យហ ២១,២៣ “យើង​ទាំង​អស់​គ្នា​ជា​គ្រីស្ត​ទូត” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស ជា​ពេល​វេលា​ដែល​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១ មិន​មែន​ជា​ពេល​វេលា​ដើម្បី​យំ “ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។ ថ្ងៃ​នេះ យើង​សុំ​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​ព្រះវិហារ​ថ្មី​សន្ត​អូគូស្តាំង ជា​ពេល​វេលា​ដ៏​សក្ការៈ​ពិត​មែន ដែល​យើង​ថ្វាយ​ទៅ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ទាំង​អស់​គ្នា។ គម្ពីរ​ដំណឹង​ល្អ​ដែល​យើង​ស្តាប់​ថ្ងៃ​នេះ ជា​អត្ថបទ​ចុង​ក្រោយ​នៅ​ក្នុង​គម្ពីរ​របស់​សន្ត​យ៉ូហាន​ជា​អ្នក​និពន្ធ ដើម្បី​ឱ្យ​យើង​នឹក​ឃើញ​អ្វីៗ​ទាំង​អស់​ដែល​កើត​ឡើង​ជា​មួយ​ព្រះយេស៊ូ ជា​មួយ​ក្រុម​សាវ័ក ជា​មួយ​ក្រុម​គ្រីស្ត​ទូត​ពី​ដើម។ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ចូល​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្លះៗ​អំពី​ព្រះសហគមន៍​កំពត​នៅ​ទី​នេះ។ នៅ​ពេល​លោក​អភិបាល អេមីល បាន​ចាត់​ខ្ញុំ​ឱ្យ​ទៅ​កំពត​នៅ​ខែ​កញ្ញា ឆ្នាំ​២០០១ គាត់​ឱ្យ​ខ្ញុំ​ទៅ​ជា​មួយ​លោក លី ប៉ុន្តែ​គាត់​មិន​ទាន់​ទទួល​អគ្គ​សញ្ញា​តែងតាំង​ជា​បូជាចារ្យ​ទេ។ ដូច្នេះ ត្រូវ​ចាំ​ដល់​ខែ​មករា ឆ្នាំ​២០០២ ក្រោយ​លោក លី ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ ដើម្បី​ឱ្យ​ខ្ញុំ​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​កំពត និង​ចាប់​ផ្តើម​រួម​ជា​មួយ​គ្នា។ ហេតុ​តែ​ចង់​ស្គាល់​កំពត ខ្ញុំ​បាន​ជិះ​ម៉ូតូ (បាហ្សា) ពី​កំពង់​សោម​មក​កំពត ដោយ​មាន​ផ្លូវ​មហា​ពិបាក​ហើយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត។ …

អភិបូជាប្រសិទ្ធីពរលើព្រះវិហារថ្មី ធ្វើនៅព្រះសហគមន៍សន្តអូគូស្តាំង កំពត ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ Read More »

អភិបូជា​បិទ​ទិវា​នៃ​ការ​ត្រាស់​ហៅ​លើក​ទី​៥៩

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២២ “ចូរ​យើង​អធិដ្ឋាន” អត្ថបទ​ទី១៖ កិច្ចការ ១៣,១៤.៤៣-៥២យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា។ កក ១៣,៤៧អត្ថបទ​ទី២៖ វិវរណៈ ៧,១៤ខ-១៧គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​បាន​ស​ស្អាត ក្នុង​ព្រះ‌លោហិត​របស់​កូន​ចៀម។ វវ ១៧,១៤ដំណឹងល្អ៖ យ៉ូហាន ១០,២៧-៣០ចៀម​របស់​ខ្ញុំ​តែង​ស្ដាប់​សំឡេង​ខ្ញុំ។ យហ ១០,២៧ បង​ប្អូន​ជា​ទី​ស្រឡាញ់ ពី​ម្សិល​មិញ យើង​បាន​ចាប់​ផ្តើម​អង្គ​ប្រជុំ​ជា​មួយ​បង​ប្អូន យុវជន​យុវនារី និង​បព្វជិត​បព្វជិតា ខ្ញុំ​បាន​សួរ តើ​យើង​មាន​អារម្មណ៍​ដូច​ម្តេច នៅ​ពេល​យើង​បាន​ស្តាប់​គម្ពីរ​ស្តី​អំពី​ព្រះយេស៊ូ​ដែល​មាន​ព្រះបន្ទូល​ថា សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ? យើង​បាន​ជួប​ជុំ​គ្នា​ពី​ម្សិល​មិញ យើង​មាន​ការ​អប់រំ យើង​មើល​ការ​សម្តែង​របស់​ក្មេងៗ​ដែល​ធ្វើ​ជា​សម្តេច​ប៉ាប លោក​កាឌីណាល់ លោក​អភិបាល លោក​បូជាចារ្យ បង​ប្រុស​បង​ស្រី…។ យប់​មិញ​យើង​បាន​អធិដ្ឋាន​ពេញ​មួយ​យប់ ព្រឹក​មិញ​យើង​បាន​ស្តាប់​សក្ខីភាព​របស់​បង​ប្រុស​បង​ស្រី​មួយ​ចំនួន។ នៅ​ពេល​យើង​ស្តាប់​គម្ពីរ​ទាំង​បី​ថ្ងៃ​នេះ សុទ្ធ​តែ​ជា​ព្រះបន្ទូល​ដែល​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​កម្លាំង។ ពី​សម័យ​ដើម នៅ​ពេល​លោក​ប៉ូល លោក​ប៉ាណាប៉ាស់​ទៅ​ទេសនា បាន​គេ​មក​យ៉ាង​ច្រើន​ដើម្បី​ស្តាប់។ នៅ​ក្នុង​គម្ពីរ​វិវរណៈ លោក​យ៉ូហាន​ថា​គាត់​បាន​ឃើញ​មាន​មហា​ជន​ដ៏​ច្រើន​កុះករ គ្មាន​នរណា​អាច​រាប់​ចំនួន​បាន ដែល​កំពុង​ជួប​ជុំ​គ្នា។ យើង​បាន​ស្តាប់​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ជា​គ្រូ​គង្វាល​ដ៏​ល្អ ដែល​ស្គាល់​ចៀម​របស់​ខ្ញុំ ដែល​យាង​មក​ដើម្បី​ឱ្យ​ចៀម​របស់​ខ្ញុំ​មាន​ជីវិត​អស់​កល្ប​ជានិច្ច”។ នៅ​ពេល​យើង​សរុប​នេះ​ទាំង​អស់ …

អភិបូជា​បិទ​ទិវា​នៃ​ការ​ត្រាស់​ហៅ​លើក​ទី​៥៩ Read More »

អភិបូជាបើកការអធិដ្ឋានពេញមួយយប់លើកទី១០០ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២“ព្រះយេស៊ូទតមើលយើង”

ព្រះយេស៊ូទតមើលយើង” អត្ថបទ​ទី១៖ កិច្ចការ ៩,៣១-៤២ព្រះ‌សហគមន៍​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​គ្រប់​ទី​កន្លែង។ កក ៩,៣១ដំណឹងល្អ៖ យ៉ូហាន ៦,៦០-៦៩ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ? យហ ៦,៦៧ បង​ប្អូន​ជា​ទី​ស្រឡាញ់ អំបាញ់​មិញ យើង​បាន​ឃើញ​កូន​ក្មេង​ដែល​បាន​សម្តែង​ធ្វើ​ជា​សម្តេច​ប៉ាប លោក​កាឌីណាល់ លោក​អភិបាល លោក​បូជាចារ្យ បង​ប្រុស បង​ស្រី…។ សម្រាប់​យើង​ជា​យុវជន​យុវនារី យើង​ត្រូវ​តែ​ចាប់​អារម្មណ៍ ដោយសារ​កូន​ក្មេង​គេ​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឱ្យ​ថ្ងៃ​នេះ​គេ​សម្តែង​យ៉ាង​ពិសេស​។ គេ​បាន​យក​ចិត្ត​ទុក​ដាក់​អស់​ពី​សមត្ថភាព ដើម្បី​ចូល​ជា​មួយ​យើង​ជា​យុវជន​យុវនារី ដូច​ជា​លើក​ទឹក​ចិត្ត​យើង​ម្យ៉ាង។ គេ​បាន​ទទួល​ការ​អប់រំ​ពី​ឪពុក​ម្តាយ រហូត​ដល់​គេ​ចេះ​យក​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​ពួក​គាត់។ អត្ថបទ​ទី​១ “ព្រះសហគមន៍​បាន​ប្រកប​ដោយ​សេចក្តី​សុខសាន្ត គ្រប់​ទី​កន្លែង​នៅ​ក្នុង​ស្រុក​យូដា និង​ព្រះសហគមន៍​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើងៗ មាន​គេ​រស់​នៅ ដោយ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ព្រម​ទាំង​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ ដោយ​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជួយ​លើក​ទឹក​ចិត្ត​គេ​ផង” នេះ​ជា​ព្រះសហគមន៍​ដែល​ចាប់​ផ្តើម​ដំបូង។ នៅ​ក្នុង​សម័យ​ក្រុម​គ្រីស្ត​ទូត ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះយេស៊ូ​ឡើង​ស្ថាន​បរមសុខ យើង​បាន​ឃើញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​សាវ័ក​ថ្មីៗ មាន​គ្រីស្ត​បរិស័ទ​ថ្មីៗ ដែល​ចាប់​ផ្តើម​ដើរ​តាម​ព្រះយេស៊ូ តាម​រយៈ​ក្រុម​គ្រីស្ត​ទូត។ ថ្ងៃ​នេះ យើង​បាន​ឃើញ​លោក សិលា ដែល​បាន​ប្រោស​លោក​អេណេ​ឱ្យ​បាន​ជា​សះស្បើយ ប្រោស​នាង​តាប៊ីថា ដែល​បាន​ស្លាប់​ឱ្យ​រស់​ឡើង​វិញ។ លោក​សិលា បាន​បង្ហាញ​អំពី​ឬទ្ធានុភាព​របស់​ព្រះជាម្ចាស់​យ៉ាង​ជាក់​ស្តែង ក្រុម​សាវ័ក និង​ប្រជានជន​ដែល​បាន​ឃើញ …

អភិបូជាបើកការអធិដ្ឋានពេញមួយយប់លើកទី១០០ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២“ព្រះយេស៊ូទតមើលយើង” Read More »

អភិបូជាអរព្រះគុណព្រះជាម្ចាស់ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២

“ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ក្នុង​សេចក្តី​ស្រឡាញ់” អត្ថបទ​ទី១៖ កិច្ចការ ៦,១-៧ ចំនួន​សាវ័ក​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ កក ៦,១ ដំណឹងល្អ៖ យ៉ូហាន ៦,១៦-២១ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូ​យាង​លើ​សមុទ្រ។ យហ ៦,១៩ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​ស្តាប់​អត្ថបទ​ទី​១ នៅ​ក្នុង​កិច្ចការ​គ្រីស្ត​ទូត យើង​ត្រូវ​តែ​នឹក​ឃើញ​ជីវិត​នៃ​ព្រះសហគមន៍​របស់​យើង​ដ៏​ពិត​ប្រាកដ​មែន។ ពី​សម័យ​ដើម នៅ​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ នៅ​ពេល​ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ នៅ​ពេល​នោះ​ក្រុម​គ្រីស្ត​ទូត​ចាប់​ផ្តើម​កិច្ចការ​ដែល​ព្រះយេស៊ូ​ប្រទាន​ឱ្យ​ធ្វើ។ ដូច្នេះ គេ​បាន​អប់រំ​ជំនឿ គេ​ណែនាំ​អធិដ្ឋាន ប៉ុន្តែ​មាន​ប្រជាជន​មួយ​ចំនួន​គេ​កំពុង​រអ៊ូ​រទាំ ដោយសារ​ក្រុម​គ្រីស្ត​ទូត​រវល់​តែ​អធិដ្ឋាន រវល់​តែ​អប់រំ​ជំនឿ ដើម្បី​បំភ្លឺ​ដំណើរ​ជីវិត​របស់​ព្រះយេស៊ូ។ ប៉ុន្តែ មិន​សូវ​មាន​ពេល​វេលា​ដើម្បី​មើល​ស្ត្រី​មេម៉ាយ មើល​កុមារ​កំព្រា មើល​បង​ប្អូន​ដែល​កំពុង​ខ្វះ​ខាត។ ហេតុ​នេះ​ហើយ គេ​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​៧​នាក់ ដែល​ជា​អ្នក​បម្រើ​ដ៏​ពិសេស ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ព្រះសហគមន៍ ដើម្បី​បម្រើ​អ្នក​ក្រីក្រ អ្នក​ដែល​កំពុង​ខ្វះ​ខាត ដោយ​បង្ហាញ​អំពី​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់។ នៅ​ក្នុង​កិច្ចការ​គ្រីស្ត​ទូត​នេះ យើង​បាន​ឃើញ​ពូជ​នៃ​ព្រះសហគមន៍​ដែល​យើង​ស្គាល់​សព្វ​ថ្ងៃ នៅ​ពេល​យើង​និយាយ​អំពី​កិច្ច​ការ​គ្រីស្ត​ទូត យើង​ត្រលប់​មក​វិញ​២០០០​ឆ្នាំ​មុន។ ប៉ុន្តែ នៅ​ពេល​យើង​មើល​ឃើញ​ព្រះសហគមន៍​របស់​យើង​នៅ​ទី​នេះ យើង​បាន​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ យើង​បាន​ចាប់​ផ្តើម​អប់រំ​ជំនឿ យើង​បាន​ចាប់​ផ្តើម​អធិដ្ឋាន យើង​បាន​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក​ក្រី​ក្រ។ ព្រះសហគមន៍​នីមួយៗ ដែល​យើង​កំពុង​បង្កើត​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល យើង​បាន​យក​ចិត្ត​ទុក​ដាក់​ឱ្យ​មាន​គណៈកម្មការ​សង្គហៈ ឱ្យ​មាន​គណៈកម្មការ​អប់រំ​ជំនឿ និង​ឱ្យ​មាន​គណៈកម្មការ​ពិធី​បុណ្យ។ ទាំង​អស់​នេះ​មក​ព្រះសហគមន៍​ដើម …

អភិបូជាអរព្រះគុណព្រះជាម្ចាស់ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ Read More »

រាត្រីបុណ្យចម្លងធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២

“កូន​ចៀម​របស់​ព្រះជាម្ចាស់​ប្រទាន​សុខ​សន្តិភាព” អត្ថបទ​ទី​១៖ អេសាយ ១២,២.៤-៦ ខ្ញុំ​លែង​ភ័យ‌ខ្លាច​ទៀត​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ។ អស ១២,២ អត្ថបទ​ទី​២៖ បារូក ៣,៩-១៥.៣២-៤,៤ តើ​នរណា​រក​ព្រះ​ដំណាក់ នៃ​ព្រះ‌ប្រាជ្ញា​ញាណ​ឃើញ? បារ ៣,១៥ អត្ថបទ​ទី​៣៖ អេសេគីអែល ៣៦,១៦-១៧ក.១៨-២៨ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​គ្រប់​ស្រុក​នាំ​ត្រឡប់​មក​មាតុ‌ភូមិ​វិញ។ អគ ៣៦,២៤ ដំណឹងល្អ៖ លូកា ២៤,១-១២ ចូរ​នឹក​ចាំ​អំពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា។ លក ២៤,៦ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ខ្ញុំ​សូម​ឆ្លៀត​ឱកាស​ដើម្បី​ស្វាគមន៍​ដល់​បង​ប្អូន​ទាំង​អស់ ដែល​បាន​ចូល​រួម​នៅ​ក្នុង​រាត្រី​ដ៏​ពិសេស​នេះ។ ពិសេស ដោយសារ​យើង​បាន​គោរព​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ យើង​មាន​បង​ប្អូន​៦​នាក់​ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​យប់​នេះ។ ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ​រួម​ជា​មួយ​៦​នាក់​នៅ​ផ្សារតូច​នេះ និង​ជាង​៩០​នាក់​នៅ​ទូទាំង​ភូមិភាគ​ភ្នំពេញ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ថ្ងៃ​នេះ​ឬ​ថ្ងៃ​ស្អែក។ យើង​មាន​អំណរ​សប្បាយ ដោយសារ​រយៈពេល​ពីរ​ឆ្នាំ​ដែល​យើង​ឥត​មាន​ឱកាស​ដើម្បី​ជួប​ជុំ​គ្នា​របៀប​នេះ ដោយសារ​ជំងឺ​កូវីដ-១៩។ រយៈ​ពេល​ពីរ​ឆ្នាំ​ដែល​យើង​បាន​ធ្វើ​នៅ​តាម​កន្លែង​យើង​ស្ងាត់ៗ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ផ្លូវ​ការ​ដែល​យើង​មាន។ ដូច្នេះ ថ្ងៃ​នេះ​យើង​សប្បាយ​ចិត្ត​ដែល​មាន​បង​ប្អូន​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះករ យើង​បាន​ឃើញ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​គ្រីស្ត​បរិស័ទ​យើង​ជួប​ជុំ​គ្នា​នៅ​ក្នុង​អំណរ​សប្បាយ។ ទោះ​បី​ត្រូវ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ក៏​ដោយ យើង​ដឹង​ថា​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​យក​ជំនឿ​របស់​យើង​ជា​អាទិភាព ដើម្បី​សុំ​ព្រះជាម្ចាស់​ធ្វើ​ដំណើរ​ជា​មួយ​យើង​នៅ​លើ​ផែនដី​នេះ។ “ឱ​កូន​ចៀម​របស់​ព្រះជាម្ចាស់ ដែល​ដក​បាប​នៃ​ពិភព​លោក សូម​ប្រទាន​សេចក្តី​សុខសាន្ត​ឱ្យ​យើង​ខ្ញុំ ខ្ញុំ​ទុក​សេចក្តី​សុខសាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្តល់​សេចក្តី​សុខសាន្ត​របស់​ខ្ញុំ​ឱ្យ​អ្នក​រាល់​គ្នា អាលេលូយ៉ា …

រាត្រីបុណ្យចម្លងធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ Read More »

ថ្ងៃសុក្រពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រសាវីយ៉េចំប៉ា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២“សេចក្ដីពិត ជានាមថ្មីរបស់សុខសន្តិភាព”

“សេចក្ដី​ពិត ជា​នាម​ថ្មី​របស់​សុខ​សន្តិភាព” អត្ថបទ​ទី១៖ អេសាយ ៥២,១៣-៥៣,១២ ព្រះ‌អម្ចាស់​បាន​ទម្លាក់​កំហុស​របស់ យើង​ទាំង​អស់​គ្នា​ទៅ​លើ​លោក។ អស ៥៣,៦ អត្ថបទ​ទី២៖ ហេប្រឺ ៤,១៤-១៦.៥,៧-៩ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ទ្រង់​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ។ ហប ៥,៩ ដំណឹងល្អ៖ យូហាន ១៨,១-១៩,៤២ បើ​អ្នក​រាល់​គ្នា​មក​រក​ខ្ញុំ ទុក​ឲ្យ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ។ យហ ១៨,៨ “ដូច្នេះ យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ព្រះ‌វិហារ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​ឃើញ​របៀប​ដែល​គេ​មក​ដើម្បី​ចាប់​ព្រះយេស៊ូ ដោយ​ដឹង​ថា​នៅ​ពេល​នោះ​ព្រះយេស៊ូ​កំពុង​អធិដ្ឋាន​ជា​មួយ​ក្រុម​សាវ័ក​នៅ​លើ​ភ្នំ​អូលីវ តែ​ក្រុម​សាវ័ក​កំពុង​ដេក​លក់។ ប៉ុន្តែ នៅ​ពេល​យើង​ឃើញ​របៀប​ទាហាន របៀប​មហា​បូជាចារ្យ របៀប​គណៈ​ផារីស៊ី មក​ជា​មួយ​អាវុធ មក​ជា​មួយ​កម្លាំង ដើម្បី​ចាប់​មនុស្ស​ម្នាក់​គឺ​ព្រះយេស៊ូ។ ណែនាំ​ឱ្យ​យើង​ឆ្ងល់ ណែនាំ​ឱ្យ​យើង​មិន​យល់ មូល​ហេតុ​អ្វី​ត្រូវ​ការ​មាន​កម្លាំង​អាវុធ​ខ្លាំង​ដូច​នេះ​ដើម្បី​ចាប់​ព្រះយេស៊ូ? នៅ​ពេល​ក្រុម​សាវ័ក​រត់​ទៅ​អស់​ហើយ មាន​ន័យ​ថា​ព្រះយេស៊ូ​នៅ​ម្នាក់​ឯង នៅ​ពេល​នោះ “ពួក​ទាហាន និង​មេ​បញ្ជា‌ការ​របស់​គេ ព្រម​ទាំង​កង​រក្សា​ព្រះ‌វិហារ​របស់​ជន​ជាតិ​យូដា នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ​ហើយ​ចង​ព្រះ‌អង្គ” មិន​មែន​តែ​ចាប់​តែ​ប៉ុណ្ណឹង ប៉ុន្តែ​ចង​ព្រះយេស៊ូ​ទៀត។ នៅ​ពេល​ព្រះយេស៊ូ​នៅ​ម្នាក់​ឯង អស់​គ្រីស្ត​ទូត អស់​សាវ័ក …

ថ្ងៃសុក្រពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រសាវីយ៉េចំប៉ា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២“សេចក្ដីពិត ជានាមថ្មីរបស់សុខសន្តិភាព” Read More »

ថ្ងៃព្រហស្បតិ៍ពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបស្អាង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២

“ផល​ផ្លែ​នៃ​ការ​បម្រើ គឺ​សុខ​សន្តិ​ភាព” អត្ថបទ​ទី១៖ សេរីភាព ១២,១-៨.១១-១៤ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា។ សរ ១២,១៣ អត្ថបទ​ទី២៖ កូរិនថូសទី១ ១១,២៣-២៦ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ។ ១ករ ១១,២៥ ដំណឹងល្អ៖ យូហាន ១៣,១-១៥ ពេល​នេះ អ្នក​មិន​ទាន់​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ឡើយ ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​យល់​ជា​មិន​ខាន។ យហ ១៣,៧ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​ចាប់​ផ្តើម​រួម​ជា​មួយ​ព្រះយេស៊ូ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ ព្រះយេស៊ូ​ដែល​មាន​ព្រះបន្ទូល​ចុង​ក្រោយ​ដល់​ក្រុម​គ្រីស្ត​ទូត ក៏​ដូច​ជា​មាន​ព្រះបន្ទូល​ដល់​យើង។ យើង​បន្ត​គិត អំពី​របៀប​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​ជីវិត​របស់​យើង ពិភព​លោក​របស់​យើង​អាច​រក​ឃើញ​សុខ​សន្តិភាព​។ ថ្ងៃ​នេះ អ្វី​ដែល​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង គឺ​ផ្លែ​នៃ​ការ​បម្រើ​គឺ​ជា​សុខ​សន្តិភាព។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​នេះ​ខ្ញុំ​នឹក​ឃើញ​ដល់​ពាក្យ​អធិដ្ឋាន​របស់​អ្នក​ម្តាយ​តេរេសា​នៃ​ទីក្រុង​កាល់ហ្គូតា ដែល​បាន​អធិដ្ឋាន​ថា “ផ្លែ​នៃ​ភាព​ស្ងៀម​ស្ងាត់​គឺ​ការ​អធិដ្ឋាន ផ្លែ​នៃ​ការ​អធិដ្ឋាន​គឺ​ជំនឿ ផ្លែ​នៃ​ជំនឿ​គឺ​សេចក្តី​ស្រឡាញ់ ផ្លែ​នៃ​សេចក្តី​ស្រឡាញ់​គឺ​បម្រើ ផ្លែ​នៃ​បម្រើ​គឺ​សេចក្តី​សុខ​សាន្ត”។ ពិត​មែន នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​នៃ​សួន​កេតសេម៉ានី នៅ​ពេល​ព្រះយេស៊ូ​បាន​ជប់​លៀង​ជា​មួយ​ក្រុម​គ្រីស្ត​ទូត នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​យក​នំបុ័ង បាន​យក​ស្រា។ នៅ​ក្បែរ​ក្រុម​គ្រីស្ត​ទូត ព្រះយេស៊ូ​បាន​ណែនាំ​នំបុ័ង​នេះ​ទៅ​ជា​ព្រះកាយ​របស់​ព្រះអង្គ​ផ្ទាល់ ឱ្យ​ស្រា​នេះ​ទៅ​ជា​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។ នៅ​ពេល​ហ្នឹង …

ថ្ងៃព្រហស្បតិ៍ពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបស្អាង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ Read More »

អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​គ្រីស្មាធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូលភ្នំពេញ​ថ្មី ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២

“យើង​មាន​បេសកកម្ម​តែ​មួយ” បង​ប្អូន​ជា​ទី​ស្រឡាញ់ រយៈ​ពេល​១២​ឆ្នាំ ដែល​ខ្ញុំ​ធ្វើ​ជា​អធិបតី​ក្នុង​អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​គ្រីស្មា ១២​ឆ្នាំ​មុន​យើង​ធ្វើ​នៅ​ផ្សារតូច​មាន​លោក​អភិបាល​ជា​មួយ​លោក​បូជាចារ្យ​ប្រហែល​តែ​៤០​អង្គ ណែនាំ​ឱ្យ​ខ្ញុំ​ភ័យ​ណាស់​នៅ​ពេល​ទេសនា។ ឆ្នាំ​នេះ យើង​មាន​លោក​អភិបាល​និង​បូជាចារ្យ​រហូត​ដល់​ជាង​៨០​អង្គ ណែនាំ​ឱ្យ​ខ្ញុំ​ភ័យ​ថែម​ទៀត ទោះ​បី​ខ្ញុំ​មាន​បទ​ពិសោធន៍​១២​ឆ្នាំ​កន្លង​មក​ហើយ​ក៏​ដោយ។ ជា​ពេល​វេលា​មួយ​ពិសេស សម្រាប់​យើង​ទាំង​អស់​គ្នា ថ្ងៃ​នេះ​យើង​បន្ត​សន្ទនា​ជា​មួយ​លោក​បូជាចារ្យ​ផង និង​ជា​មួយ​គ្រីស្ត​បរិស័ទ​ផង។ ជា​ពិសេស ថ្ងៃ​នេះ​ដើម្បី​ឱ្យ​លោក​អភិបាល​និយាយ​ដោយ​ផ្ទាល់​ជា​មួយ​លោក​បូជាចារ្យ “សូម​អញ្ជើញ​ឱ្យ​បាន​សុខសាន្ត”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​បញ្ចប់​អភិបូជា​យើង​អញ្ជើញ​ឱ្យ​គ្រីស្ត​បរិស័ទ​ឱ្យ​បាន​សុខ​សាន្ត។ ខ្ញុំ​គិត​ថា សម្រាប់​បន្ត​ការ​សន្ទនា​នៅ​ក្នុង​ឆ្នាំ​នេះ ការ​អធិដ្ឋាន និង​ព្រះពរ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ នៅ​ពេល​យើង​ស្តាប់ “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត” ពោរពេញ​ដោយ​អត្ថន័យ ជា​ពិសេស​ពាក្យ “សុខ​សាន្ត”។ បន្តិច​ទៀត យើង​ចូល​នៅ​ក្នុង​សប្តាហ៍​ពិសិដ្ឋ យើង​ចូល​នៅ​ក្នុង​៣​ថ្ងៃ​យ៉ាង​ពិសេស​បំផុត​សម្រាប់​យើង ដែល​ចាប់​ផ្តើម​ជា​មួយ​ព្រះយេស៊ូ​ដែល​លាង​ជើង​ឱ្យ​ក្រុម​សាវ័ក។ ចាប់​ផ្តើម ជា​មួយ​ព្រះយេស៊ូ​ដែល​បាន​តែង​តាំង​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត ដែល​ណែនាំ​ឱ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៃ​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ និង​ព្រះយេស៊ូ​សោយ​ទិវង្គត។ ណែនាំ​ឱ្យ​យើង​មើល​ឃើញ ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ និង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ យើង​ដឹង​ថា​ពិធី​បុណ្យ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ហើយ​បញ្ចប់​នៅ​ថ្ងៃ​សៅរិ៍​ពេល​យប់ ដោយ​និយាយ​ថា “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត អាលេលូយ៉ា អាលេលូយ៉ា”។ ពិត​មែន អាថ៌​កំបាំង​ដ៏​អស្ចារ្យ​នៃ​ព្រះយេស៊ូ​សោយ​ទិវង្គត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ គឺ​ជា​ព្រះអំណោយ​ទាន​នៃ​សេចក្តី​សុខ​សាន្ត ដែល​យើង​ទទួល​សម្រាប់​យើង​រៀងៗ​ខ្លួន និង​សម្រាប់​ពិភព​លោក​ទាំង​មូល។ យើង​នឹក​ឃើញ ពេល​ព្រះយេស៊ូ​បង្ហាញ​ខ្លួន​ម្តងៗ​ទៅ​ក្រុម​គ្រីស្ត​ទូត​អស់​រយៈ​ពេល​៤០​ថ្ងៃ នៅ​ពេល​នោះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តែ​មួយ គឺ …

អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​គ្រីស្មាធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូលភ្នំពេញ​ថ្មី ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ Read More »

អភិបូជា​អាទិត្យ​ទី​២​នៃ​រដូវ​អប់រំ​ពិសេស

ធ្វើ​នៅ​ព្រះសហគមន៍​ត្រពាំងក្រញូង ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២២ “ថ្ម​ដ៏​មាន​ជីវិត” អត្ថបទ​ទី១៖ កំណើត​ពិភព​លោក ១៥,៥-១២.១៧-១៨ យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ កណ ១៥,១៨ អត្ថបទ​ទី២៖ ភីលីព ៣,១៧-៤,១ បង‌ប្អូន​ជា​អំណរ​សប្បាយ និង​ជា​កិត្តិយស​របស់​ខ្ញុំ។ ភីល ៤,១ ដំណឹងល្អ៖ លូកា ៩,២៨ខ-៣៦ ព្រះ‌អង្គ​នេះ​ជា​បុត្រ​ដែល​យើង​បាន​ជ្រើស‌រើស ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ។ លក ៩,៣៥ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​បាន​ស្តាប់​អត្ថបទ​ទី​១ ព្រះជាម្ចាស់​កំពុង​ប្រគល់​ទឹក​ដី​មួយ​ឱ្យ​លោក​អប្រាហាំ នៅ​ពេល​នោះ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា “យើង​នឹង​ប្រគល់​ស្រុក​នេះ​ឱ្យ​ពូជ​ពង្ស​អ្នក”។ ពេល​យើង​ស្តាប់​ព្រះបន្ទូល​នេះ យើង​អាច​នឹក​ឃើញ​ព្រះសហគមន៍​របស់​យើង តាម​កន្លែង​នីមួយៗ​ក្នុង​ខេត្ត​តាកែវ។ បី​ដូច​ជា ព្រះជាម្ចាស់​បាន​ប្រគល់​ទាំង​ខេត្ត​តាកែវ ទាំង​ប៉ុន្មាន​ភូមិ ដែល​យើង​កំពុង​ផ្សព្វផ្សាយ​ដំណឹង​ល្អ និង​កំពុង​រស់​នៅ​ជា​ពិសេស​ជីវិត​ជា​គ្រីស្ត​បរិស័ទ។ នៅ​ត្រពាំង​ក្រញូង​នេះ ព្រះជាម្ចាស់​បាន​ប្រគល់​កន្លែង​មួយ ដើម្បី​ឱ្យ​យើង​មាន​វត្តមាន ដើម្បី​អធិដ្ឋាន ដើម្បី​ជួប​ជុំ​គ្នា ដើម្បី​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ។ ទី​កន្លែង​ក៏​សំខាន់​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​យើង បង​ប្អូន​ដែល​បាន​ធ្វើ​ជំហាន​ទី​២​ក៏​បាន​ស្តាប់​ដែរ “យើង​ជា​ថ្ម​ដ៏​មាន​ជីវិត”។ យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជា​យុវជន យើង​ជា​កូន​ក្មេង យើង​ជា​ថ្ម​ដ៏​មាន​ជីវិត។ អ្វី​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ មិន​មែន​តែ​ជា​ទឹក​ដី​មួយ …

អភិបូជា​អាទិត្យ​ទី​២​នៃ​រដូវ​អប់រំ​ពិសេស Read More »

អភិបូជា​អាទិត្យ​ទី​៥​ក្នុង​រដូវ​អប់រំ​ពិសេស

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​មីកាអែល កំពង់សោម ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ អេសាយ ៤៣,១៦-២១ ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក។ អស ៤៣,១៩ អត្ថបទ​ទី២៖ ភីលីព ៣,៨-១៤ ខ្ញុំ​បាន​សុចរិត ដោយ​ជឿ​លើ​ព្រះ‌គ្រីស្ត។ ភីល ៣,៩ ដំណឹងល្អ៖ យ៉ូហាន ៨,១-១១ ក្នុង​ចំណោម​អ្នក​រាល់​គ្នា សុំ​ឲ្យ​អ្នក​ដែល​គ្មាន​បាប​សោះ យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ។ យហ ៨,៧ “កែ​ប្រែ​ចិត្ត​គំនិត​ដើម្បី​ធ្វើ​ជា​មនុស្ស​ថ្មី” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​អាទិត្យ​ទី​៥​នៃ​រដូវ​អប់រំ​ពិសេស យើង​បាន​ស្តាប់​គម្ពីរ​ដំណឹង​ល្អ​ដែល​ណែនាំ​ឱ្យ​យើង​គិត​ច្រើន​។ នៅ​ក្នុង​គម្ពីរ​នេះ មាន​ពួក​ខាង​គណៈផារីស៊ី​និង​ពួក​បណ្ឌិត​ខាង​វិន័យ បាន​ដែល​ទៅ​ជួប​ជា​មួយ​ព្រះយេស៊ូ។ នៅ​ពេល​នោះ គេ​បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​មើល​ស្ត្រី​ម្នាក់ ជា​ស្ត្រី​ដែល​បាន​ធ្វើ​អំពើ​បាប​យ៉ាង​ច្រើន។ គេ​ចង់​ឱ្យ​ព្រះយេស៊ូ​កាត់​ក្តី​គាត់ គេ​ចង់​ឱ្យ​ព្រះយេស៊ូ​ដាក់​ទោស​គាត់ ព្រះយេស៊ូ​មិន​បាន​ឆ្លើយ​អ្វី​ទាំង​អស់។ ព្រះអង្គ​កំពុង​គូស​វាស​នៅ​លើ​ដី​ខ្សាច់ (យើង​ដឹង​ហើយ​ថា​នៅ​ពេល​មាន​ខ្យល់​ឬ​មាន​ទឹក​វា​រលប់​អស់​ហើយ)។ ក្រោយ​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​យ៉ាង​ខ្លី​ថា “ប្រសិន​បើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​មនុស្ស​ម្នាក់​ដែល​មិន​បាន​ធ្វើ​អំពើ​បាប​សោះ សូម​យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ”។ នៅ​ពេល​នោះ​អស់​មនុស្ស​ហើយ នៅ​ពេល​ព្រះយេស៊ូ​ងើប​ព្រះភ័ក្ត្រ​គេ​បាន​ទៅ​អស់​ហើយ ដោយសារ​គេ​ដឹង​ខ្លួន​ឯង​ថា​បាន​ប្រព្រឹត្តិ​អំពើ​បាប​យ៉ាង​ច្រើន​ដែរ។ ព្រះយេស៊ូ​មិន​វិនិច្ឆ័យ​គាត់ មិន​កាត់​ក្តី​គាត់ ផ្ទុយ​ទៅ​វិញ​ព្រះយេស៊ូ​បាន​លើក​លែង​ទោស​ឱ្យ​គាត់​ដោយសារ​ជំនឿ។ នៅ​ពេល​យើង​បាន​ឃើញ​រឿង​នេះ កុំ​ឱ្យ​យើង​គិត​ភ្លាមៗ​ថា យើង​មិន​មែន​ដូច​ពួក​បណ្ឌិត​ខាង​វិន័យ …

អភិបូជា​អាទិត្យ​ទី​៥​ក្នុង​រដូវ​អប់រំ​ពិសេស Read More »

Subscribe to our newsletter

Don't miss new updates on your email