អភិបូជាចូលឆ្នាំចិន-វៀតណាម ថ្ងៃទី២
នៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រសាវីយ៉េ ចំប៉ា ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ “ឆ្នាំថ្មីព្រះពរថ្មី” បងប្អូនជាទីស្រឡាញ់ នៅថ្ងៃដែលយើងចូលនៅក្នុងថ្ងៃទី២នៃពិធីចូលឆ្នាំប្រពៃណីចិន-វៀតណាម ជាពេលវេលាមួយដើម្បីទទួលសេចក្តីសុខថែមទៀត។ ពីម្សិលមិញ យើងបានសុំព្រះពរពីព្រះជាម្ចាស់សម្រាប់ក្រុមគ្រួសារយើង សម្រាប់ជីវិតរបស់យើង សម្រាប់ប្រទេសរបស់យើង សម្រាប់ពិភពលោករបស់យើងដែរ។ ថ្ងៃនេះ យើងបានមើលឃើញថែមទៀតប្រសិនបើយើងគោរពមាតាបិតា ប្រសិនបើយើងស្តាប់បង្គាប់មាតាបិតា យើងមានសេចក្តីសុខ និងយើងមានអាយុវែងនៅលើផែនដីនេះ។ នេះជាកម្លាំងមួយថ្មីសម្រាប់យើងទាំងអស់ ដែលកំពុងស្វែងរកសេចក្តីសុខ ស្វែងរកសុភមង្គលដ៏ពិតប្រាកដ ស្វែងរកកម្លាំងសម្រាប់ឆ្នាំថ្មីនេះ។ ព្រះពរដែលយើងបានទទួលពីព្រះជាម្ចាស់ ជាព្រះពរមួយយ៉ាងពិសេស ណែនាំឱ្យយើងអាចតស៊ូពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវិតប្រចាំថ្ងៃខាងមុខនេះ។ ព្រះពរដែលមកពីព្រះជាម្ចាស់ ជាព្រះពរដែលធានាឱ្យយើងពោរពេញដោយសេចក្តីស្រឡាញ់ដ៏ពិតប្រាកដមែន ធានាឱ្យយើងចេះរួមរស់ជាគ្រួសារតែមួយយ៉ាងពិតប្រាកដ។ ដោយសារ យើងមានព្រះជាម្ចាស់ដែលគង់នៅជាមួយយើង ដោយសារយើងមានព្រះជាម្ចាស់ដែលជាទីពឹងរបស់យើង។ យើងដឹងហើយថា នៅពេញមួយឆ្នាំខាងមុខនេះយើងត្រូវជួបជាមួយអំណរសប្បាយផង ជាមួយទុក្ខលំបាកផង ជាមួយសេចក្តីសុខ ជាមួយការឈឺចាប់ ជាមួយរឿងដែលកើតឡើងនៅក្នុងគ្រួសាររបស់យើងផ្ទាល់ ជាមួយបងប្អូនដែលនឹងទទួលមរណៈភាព។ ប៉ុន្តែ យើងត្រូវទទួលសេចក្តីសុខយ៉ាងច្រើនដែរ តាមរយៈគ្រួសាររបស់យើង តាមរយៈជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយដឹងថា យើងមានព្រះជាម្ចាស់ដែលគង់នៅជាមួយយើង យើងមានទីពឹងមួយយ៉ាងពិសេសបំផុតគឺព្រះជាម្ចាស់ផ្ទាល់។ ថ្ងៃនេះ ព្រះសហគមន៍ដាស់តឿនយើងឱ្យយើងចេះគោរពមាតាបិតា ឱ្យយើងចេះស្រឡាញ់មាតាបិតា ឱ្យយើងចេះគោរពបព្វបុរសរបស់យើង ដែលធ្វើដំណើរជាមួយយើងពីដើមរៀងមក។ បងប្អូនជាទីស្រឡាញ់ នៅក្នុងសារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ដែលបានដែលសរសេរនៅថ្ងៃទី០១ …